បានដាក់ប្រកាស ខែ មករា 7, 2010 ដោយ ភិក្ខុធម្មានន្ទ

អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ ។
អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ នូមនយ្ហន្តិ, វេរំ តេសូបសម្មតិ ។
ជនទាំងឡាយណា ចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ
អ្នកនោះបានវាយ អញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរា
របស់ជនទាំងឡាយនោះ នឹងមិនស្ងប់រម្ងាប់ឡើយ ។ ឯជនទាំងឡាយណា មិនចូល
ទៅចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ អ្នកនោះបាន
វាយអញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរារបស់ជនទាំង
ឡាយនោះនឹងស្ងប់រម្ងាប់បាន ។ ~គម្ពីរធម្មបទ~
45.361251
-75.719304
បានរៀបជា សំណុំឯកសារ ក្នុង : គាថាធម្មបទ | 5 វិចារ »
បានដាក់ប្រកាស ខែ មករា 8, 2010 ដោយ ភិក្ខុធម្មានន្ទ

ន ហិ វេរេន វេរានិ សម្មន្តីថ កុទាចនំ, អវេរេន ច សម្មន្តី ឯស ធម្មោ សន្តនោ ។
«ក្នុងកាលណាៗក៏ដោយ ធម្មតាពៀរទាំងឡាយក្នុងលោកនេះមិនដែលស្ងប់រម្ងាប់ដោយ
ការចងពៀរឡើយ, តាមការពិតពៀរទាំងឡាយតែងស្ងប់រម្ងាប់ដោយការមិនចងពៀរ,
នេះជាធម៌ចាស់មានយូរណាស់មកហើយ»។ គម្ពីរធម្មបថ
45.361251
-75.719304
បានរៀបជា សំណុំឯកសារ ក្នុង : គាថាធម្មបទ, ព្រះពុទ្ធសាសនា | 2 វិចារ »
បានដាក់ប្រកាស ខែ មករា 6, 2010 ដោយ ភិក្ខុធម្មានន្ទ
គាថាធម្មបទសម្រាប់សាធុជនទាំងឡាយអានហើយពិចារណា បើមិនចេះឬមិនចូលចិត្តអាន
ភាសាបាលីទេ សូមអានតែសម្រាយចុះ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាៈ
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា, មនសា ចេ បទុដ្ឋេន ភាសតិវា ករោតិ វា,
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។
ប្រែថាៈ ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមាន
ចិត្តត្រូវទោសៈប្រទូសរ៉ាយហើយ ទោះនិយាយក្តី ធ្វើក្តី (ក៏អាក្រក់ដែរ), ព្រោះអំពើអាក្រក់
នោះឯងហើយសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះវិលតាម
ស្នាមជើងគោដែលអូសនឹមរទេះ យ៉ាងដូច្នោះឯង ។
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា, មនសា ចេ បទុដ្ឋេន ភាសតិវា ករោតិ វា,
តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី។
ប្រែថាៈ ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមាន
ចិត្តជ្រះថ្លាហើយ ទោះនិយាយក្តី ធ្វើក្តី (ក៏ល្អទាំងអស់), ព្រោះចិត្តជ្រះថ្លានោះឯង សេចក្តី
សុខរមែងតាមជាប់បុគ្គលនោះដូចស្រមោលដែលអន្ទោលតាមប្រាណ យ៉ាងដូច្នោះឯង។
45.361251
-75.719304
បានរៀបជា សំណុំឯកសារ ក្នុង : គាថាធម្មបទ | បានដាក់ប្លាក ៖ គាថាធម្មបទ, ព្រះធម៌ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស ខែ មករា 5, 2010 ដោយ ភិក្ខុធម្មានន្ទ
បានរៀបជា សំណុំឯកសារ ក្នុង : សេចក្តីផ្សេងៗ | បានដាក់ប្លាក ៖ ហិមៈ snow, ice | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស ខែ មករា 5, 2010 ដោយ ភិក្ខុធម្មានន្ទ
សុភាសិតខ្មែរបានពោលថាៈ
ចំណីទុកយូរជូរមិនខាន វិជ្ជាខានអានគង់មានភ្លេច។
សមនឹងគាថាដូចខាងក្រោមៈ
បញ្ចរត្យា សុគន្ធព្វា សត្តរត្យា ធនុគ្គហា
ឯកមាសា សុភរិយា អឌ្ឍមាសា សិស្សា មលា។
របាំបង់លេងលង់៥ថ្ងៃ ជាមន្ទិលគឺដៃខុសលំអាន
នាយខ្មាន់ធ្នូបង់បាញ់កន្លងបាន ប្រាំពីរថ្ងៃក៏មានមន្ទិលភ្លាត់។
ប្រពន្ធល្អបង់ប្តីលង់មួយខែ ជាមន្ទិលគឺប្រែចិត្តប្រតិព័ទ្ធ
សិស្សបង់សិក្សាការក្នុងវត្ត កន្លះខែក៏ភ្លាត់ការសិក្សា។
សុភាសិតថាៈ
ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្រីបង់ភស្តា របាំបង់លេង
វង្វេងតម្រា ចុះក្នុងមលា មន្ទិលសៅហ្មង ។
«លោកនីតិប្យករណ៍»
បានរៀបជា សំណុំឯកសារ ក្នុង : កំណាព្យ | បានដាក់ប្លាក ៖ កំណាព្យ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស ខែ សីហា 12, 2009 ដោយ ភិក្ខុធម្មានន្ទ

សេចក្តីក្រោធខឹងនិងសេចក្តីលោភ
ទោសៈនិងលោភៈខ្លាំងនាំឲ្យប្រព្រឹត្តអំពើថោកទាប ។ បុគ្គលនោះអាចធ្វើទាំងការបោកបំភាន់ ការបន្លំ ឬរហូតដល់សំលាប់ក៏ហ៊ានដែរ។ ទោសៈនិងលោភៈនេះនឹងនាំបុគ្គលទៅរកសេចក្តីទុក្ខ។ ទាំងនេះជាប្រធាននៃសេចក្តីវិនាស ។
Resorting to various Deceptions due to Ange rand Extreme Greed
Tnose in the grip of Anger and Extreme Greed will stoop to any low activity. Deception, Fraud and even Murder are not beyond such persons. These traits of Anger and Greed invariably lead them to Grief. Therefore, those Evils are a source of one’s Downfall.
បានរៀបជា សំណុំឯកសារ ក្នុង : បរាភវសូត្រ | បានដាក់ប្លាក ៖ បរាភវសូត្រ, ព្រះធម៌ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស ខែ សីហា 12, 2009 ដោយ ភិក្ខុធម្មានន្ទ

ការគ្មានហិរិ និងឱត្តប្បៈ
ហិរិគឺការខ្មាសអំពើអាក្រក់ និងឱត្តប្បៈគឺការខ្លាចបាប ដែលជាធម៌រក្សាសណ្តាប់ធ្នាប់សង្គម។ បុគ្គល មិនមានហិរិ និងឱត្តប្បៈនឹងធ្វើឲ្យសង្គមមិនល្អ នាំឲ្យមានការច្របូកច្របល់កើតឡើង។ គ្មានហិរិ និង ឱត្តប្បៈជាប្រធាននៃសេចក្តីវិនាស ។
Behaving without Shame and Fear
Shame and Fear are essential to ensure Social stability. When people have no regard whatsoever for Shame and Fear, Society deteriorates. Social disruption takes place. Individuals who behave without Fear or Shame demean themselves. Therefore, behaveing with no regard for Fear and Shame is a source of Downfall.
បានរៀបជា សំណុំឯកសារ ក្នុង : បរាភវសូត្រ | បានដាក់ប្លាក ៖ បរាភវសូត្រ, ព្រះធម៌ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស ខែ សីហា 10, 2009 ដោយ ភិក្ខុធម្មានន្ទ

ជាអកុសលធំណាស់ចំពោះបុគ្គលដែលព្រះសង្ឃ និងសមណៈព្រាហ្មណ៍មកដល់គេហដ្ឋាន
ដើម្បី បិណ្ឌបាត ហើយមិនយកចិត្តទុកដាក់ក្នុងការបំពេញទាន ជាពិសេសពេលគេកំពុង
បរិភោគអាហារហើយមិនព្រមបរិច្ចាគអាហារ ។ នេះជាប្រធាននៃសេចក្តីវិនាស។
Not giving any Alms at all to priests, Monks and Ascetics who come to one’s door when one is taking Meals
It is a Noble Human quality to treats Priests, Ascetics and Brahmins who come to one’s door in their Almsround. If an individual neglects this duty, especially towards those Men of Religion who come to his door when he is taking his meals, it is a cause of Downfall.
បានរៀបជា សំណុំឯកសារ ក្នុង : បរាភវសូត្រ | បានដាក់ប្លាក ៖ បរាភវសូត្រ, ព្រះធម៌ | ១ វិចារ »
បានដាក់ប្រកាស ខែ សីហា 10, 2009 ដោយ ភិក្ខុធម្មានន្ទ

បុគ្គលខ្លះបានបញ្ឆោតសមណៈ អ្នកបួសនិងព្រាហ្មណ៍ដោយពោលពាក្យមិនពិតឬកុហក
បោក ប្រាស់។ ការប្រព្រឹត្តបែបនេះចំពោះសមណព្រាហ្មណ៍ ជាប្រធាននៃសេចក្តីវិនាស។
Deceiving the Clergy by them lies
Some people deceive Priests and Brahmins be giving false promises. They lie to them, and cheat those Religious persons. Adopting such an attitude to priests, Ascetics and Brahmins, is a source of Downfall.
បានរៀបជា សំណុំឯកសារ ក្នុង : បរាភវសូត្រ | បានដាក់ប្លាក ៖ បរាភវសូត្រ, ព្រះធម៌ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស ខែ សីហា 9, 2009 ដោយ ភិក្ខុធម្មានន្ទ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សដែងអំពីជំនួញ
៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្ត គឺ៖
១- សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធ
នោះដោយខ្លួនឯង ឬឲ្យអ្នកដទៃគេធ្វើឲ្យ ឬបានមកដោយហេតុឯណាមួយ
ហើយលក់គ្រឿងសាស្ត្រាវុធនោះ ។
២- សត្តវណិជ្ជា ជួញមនុស្ស គឺមនុស្សមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បី
ធ្វើជាទាសាទាសីរបស់ជនណាមួយ ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែប
ណាមួយឡើយ ។ មនុស្សទាំងអស់មានសិទ្ធស្មើគ្នាក្នុងការរស់នៅមានសេរីភាព។
៣- មំសវណិជ្ជា ជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដើម
លុះដល់សត្វទាំងឡាយនោះចម្រើនធំឡើងក៏សម្លាប់យកសាច់លក់ ។
៤- មជ្ជវណិជ្ជា ជួញទឹកស្រវឹង ឬគ្រឿងស្រវឹង គ្រឿងញៀន គឺផ្សំគ្រឿងណាមួយ
ឲ្យកើតឡើងជាគ្រឿងស្រវឹងដោយខ្លួនឯង ឬទិញគេយកមក ហើយលក់នូវទឹក
ស្រវឹង គ្រឿងស្រវឹងនោះ ។
៥- វិសវណិជ្ជា ជួញថ្នាំពិស ឬថ្នាំពុល គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយ
ខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណានីមួយ ហើយលក់នូវថ្នាំ
ពិស ថ្នាំពុលនោះ ។
ជំនួញ៥ប្រការនេះឧបាសក ឧបាសិកា ពុទ្ធបរិស័ទមិនគប្បីជួញឡើយព្រោះ
ជាហេតុនាំមកនូវអសន្តិសុខ អសន្តិភាព ការជួញនូវជំនួញទាំង៥នេះមាន
ឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែលផ្ទុយអំពីសម្មាអាជីវៈ ។
បានរៀបជា សំណុំឯកសារ ក្នុង : ព្រះពុទ្ធោវាទ | បានដាក់ប្លាក ៖ ព្រះពុទ្ធោវាទ, មិច្ឆាជីវៈ | 5 វិចារ »