ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​គង់​ប្រថាប់​នៅ​វត្ត​ជេតវនារាម ទ្រង់​ប្រារព្ធ​បរាជ័យ​របស់​ព្រះ​បាទ​កោលស​ថា ” ជយំ វេរំ បសវតិ, ទុក្ខំ សេតិ បរាជិតោ, ឧបសន្តោ សុខំ សេតិ, ហិត្វា ជយបរាជយំ។” ប្រែថា អ្នក​ឈ្នះ​រមែង​ជួប​ប្រទះ​នូវ​ពៀរ អ្នក​ចាញ់​តែង​ដេក​ជា​ទុក្ខ អ្នក​ដែល​ស្ងប់​រម្ងាប់​លះ​បង់​នូវ​ការ​ឈ្នះចាញ់​បាន​ហើយ​ រមែង​នៅ​ជា​សុខ​គ្រប់​ឥរិយា​បទ​ទាំង​៤។​

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in គាថាធម្មបទ, ពុទ្ធភាសិត, ព្រះពុទ្ធសាសនា and tagged , . Bookmark the permalink.

14 Responses to ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?

  1. Crazynas និយាយថា៖

    អ្នកខ្លះលើកឡើងថា “បើមិនចង់ឈ្នះចង់ចាញ់ ធ្វើម្តេចមានការរីកចម្រើន។ បើមិនចង់ឈ្នះធ្វើម៉្តេចនឹង​មាន​​​សំទុះ​ចិត្តខំ​ប្រឹង​​ប្រែង។ ដូច្នេះមានតែការចង់ឈ្នះនេះហើយទើបធ្វើឲមានការរីកចម្រើនទៅមុខ។”
    សម្រាប់ខ្ញុំ ខ្ញុំមិនយល់ដូច្នេះទេ។ ការរីកចម្រើន គឺវាអាស្រ័យទៅលើការអភិវឌ្ឍន៍ឆ្ពោះទៅរកគោលដៅល្អ ត្រឹមត្រូវមួយ។ ការចង់ចាញ់ចង់ឈ្នះគឺមិនអាចនាំទៅរកការរីកចម្រើនពិតប្រាកដនោះទេ។ អ្នកអាចនឹងរីកចម្រើនបានដោយមិនចាំបាច់ចង់ចាញ់ចង់ឈ្នះនរណាម្នាក់ឡើយ។ ពេលខ្ញុំមើលទៅរុក្ខជាតិ ខ្ញុំគិតថាវាមិនដែលចង់ចាញ់ចង់ឈ្នះនរណាទេ តែវាក៏អាចលូតលាស់រីកចម្រើនធំធាត់បានដែរ។

  2. Lovepeehs05 និយាយថា៖

    ការយល់ច្រឡំនាំអោយមានបញ្ហាធំ រីឯការឈ្នះចាញ់ មានល្អមានអាក្រក់ បើចង់ឈ្នះធ្វើអំពើល្អ គឺពិតជាល្អ តែបើបើចង់ឈ្នះចាញ់ គឺប្រព្រឹត្តអំពើអាក្រក់នោះ វាពិតជាអាក្រក់ ! មិនថាអញ្ចឹង ព្រះអង្គ ?

  3. Crazynas និយាយថា៖

    ការចង់ឈ្នះធ្វើអំពើល្អ គឺពិតជាល្អនៅពេលដែលបុគ្គលអ្នកដែលចង់ឈ្នះនោះចេះប្រមាណ ប៉ុន្តែអ្វីដែល​គួរឲបារម្ភនោះគឺថាកំឡាំងនៃការចង់ឈ្នះ ច្រើនតែជម្រុញឲអ្នកដែលចង់ឈ្នះនោះលែង​ចេះប្រមាណ ដោយសារកំឡាំងនោះមកគ្របសង្កត់។ ឧទាហរណ៍ ដូចជា ការចង់ឈ្នះក្នុងការសិក្សា នោះអាច​ចាត់ទុក​ថាជាការចង់ឈ្នះក្នុងផ្លូវល្អបាន ក៏ប៉ុន្តែប្រសិនបើអ្នកចង់ឈ្នះនោះមិនចេះប្រមាណ គេអាចនឹងប្រឹងរៀន​ជ្រុលខ្លាំងពេក លែងសូវគិតអំពីការសម្រាកឲបានគ្រប់គ្រាន់ នោះគេអាចនឹងខូចសុខភាពយ៉ាងប្រាកដ។ អ្នកចង់ឈ្នះក្នុងការឲទាន អាចចាត់ថាជាការចង់ឈ្នះក្នុងផ្លូវល្អ តែដើម្បីឈ្នះគេ អ្នកឲទាននោះអាចនឹង ឲទានដោយមិនប្រមាណអំពីទ្រព្យរបស់ខ្លួន។
    បើសិនជាអាច ខ្ញុំគិតថា គ្រាន់តែកំណត់មាគ៌ាឲច្បាស់ ហើយបោះជំហានទៅមុខតាមមាគ៌ាដែល​បាន​កំណត់​នោះយ៉ាងទៀងទាត់ គឺជាការស្រេច ដោយមិនចាំបាច់ចង់ឈ្នះនរណាម្នាក់ក៏បាន។ ធ្វើអំពើល្អ ដើម្បីសេចក្ដីល្អ ទោះតិចក្តីច្រើនក្តីទៅតាមកំឡាំង និងធនធានរបស់ខ្លួន គឺជាការ​ស្រេច។ ការចង់​ឈ្នះ​ធ្វើអំពើល្អ អាចថាជាកំឡាំងក្នុងការធ្វើអំពើល្អដែលអាចមានទីបពា្ចប់ គឺចប់នៅពេលបាន​ឈ្នះគេ​​ហើយ មានន័យថា កំឡាំងក្នុងការធ្វើអំពើល្អអាចនឹងថយចុះ ព្រោះបានឈ្នះគេហើយ។ ដូច្នេះវាហាក់ដូចជា​មិនមែនជារបស់គួរជាទីពឹងនោះទេ។
    សូមទទួលការសុំទោសជាមុនពីខ្ញុំបាទផង ប្រសិនបើមានចំណុចណាមួយលើសលោះខុសឆ្គងឬយ៉ាង​ណានោះ!
    សូមទទួលការគោរពអំពីខ្ញុំ!

  4. sambo_ben86@yahoo.com និយាយថា៖

    តើឈ្នះអ្វីឈ្មោះថាជាការឈ្នោះប្រសើរ?

  5. kosalpanharith និយាយថា៖

    បុគ្គលដែលឈ្នះពិតនោះគឺឈ្នះខ្លួនឯង ឈ្នះកិលេស ឈ្នះ លោភៈ ទោសៈ មោហៈ នោះទើបជាការឈ្នះ ដ៏ពិតប្រាកដ។ ចំនែកការចាញ់ពិតនោះ គឺចាញ់ខ្លួនឯង ចាញ់កិលេស ចាញ់ ដោយស្រវឹងនឹងលោភៈ ទោសៈ មោហៈចិត្ត នោះទើបជាការចាញ់ដ៏ពិតប្រាកដ​ ហើយការចាញ់នោះទៀតសោត មិនមែនចាញ់តែមួយខណៈ(ដូចភ្លើងដែលឆេះខ្លួនអោយស្លាប់ ហើយជាតិក្រោយក៏មិនដូចគ្នា)ទេ តែជាការបង្កើតនូវទុក្ខដែលគ្មានទីបញ្ចប់ គ្មានជាតិដែលអាចកំណត់ នោះហើយជាការចាញ់។ សូមជំរាបលា

  6. ចង់បានសុខ និយាយថា៖

    ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី? តាមខ្ញុំយល់ ជាតិជាមនុស្សបុថុជ្ជន ដែលអវិជ្ជាតែង
    តែនាំមុខនោះ ពិតជាមានបំណងចង់តែឈ្នះជានិច្ចកាល។អ្វីដែលខ្លួនបានធ្វើសុទ្ធតែ
    ប្រសើរជាងបុគ្គលដទៃ។ម៉្យាងទៀតសោត គឺប្រាថ្នាចង់បានតែវត្ថុល្អប្រសើរ ដូចជា សំ
    លៀកបំពាក់ល្អផុតលេខ ចំណីអាហារប្រកបដោយរសឆ្ងាញ់ពិសារ គ្រប់កិច្ចការចង់តែ
    ឱ្យបានប្រសើរលើសគេ។នយោបាយឈ្នះៗៗៗៗៗ ក៏ពិតមែន ក៏ប៉ុន្ដែ រមែងទទួលនូវពៀរ
    គឺសេចក្តីទុក្ខសោកដែលជាអកុសល តែងតែដេកត្រាំដើរតាមជាប់គ្រប់វិនាទីនៅក្នុងដួង
    ចិត្តខ្លួន និងក្រែងរំពឹងជានិច្ចរាល់ឥរិយាបទថា ប្រហែលជាថ្ងៃណាមួយគេនឹងតណ្ដើមជ័យ
    ជំនះពីខ្លួនវិញជាមិនខាន ទោះជាអកុសលឬកុសល៕

  7. Pingback: 80reansot

  8. brembrey និយាយថា៖

    ការ​និយាយ ពោរពេញទៅដោយការចង់ឈ្នះ មនុស្សនិយាយខុសពីការគិត ហើយធ្វើខុសពីការនិយាយ​ ដូច្នោះ ចង់ឈ្នះធ្វើអ្វី បើការការពិតមិនទានរកឃើញ​ (មនុស្សមានលោព គេហៅមនុស្សធម្តា រីឯ មនុស្សអស្ចារ គេហៅថា មនុស្សគ្មាន​លោព) ដូចព្រះពោរទ្ធិសាត នៃយើង​ ដូចនោះហើយ មនុស្ស ធម្តា មិនអាចគេចផុតពី គិលេស ខ្លួនបានឡើយ។

  9. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  10. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  11. sbu077896767 និយាយថា៖

    សូមអធ្យាស្រ័យដល់ព្រះករុណាគ្រប់ព្រះអង្គ និងអស់លោកជាបញ្ញាវន្តគ្រប់រូប ខ្ញុំព្រះករុណាខ្ញុំ សូមលោកម្ចាស់គ្រប់អង្គ និងអស់លោកគ្រប់រូបអធ្យាស្រ័យជួយផ្តល់មាតិការធម៌ ឬអាចប្រាប់ទានពីប្រភពផងក៏បាន។ តើមាន និទាន និងគោលធម៌ណាដែលនិយាយពីកុមារដែរឬទេ?

  12. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s