ពាល​បណ្ឌិត​ សេវន​កថា​

ការ​ធ្វើ​នូវ​សេចក្ដី​ស្និទ្ធ​ស្នាល​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បណ្ឌិត យក​ធ្វើ​ជា​មិត្ត ឬ​ជា​គ្រូ ស្ដាប់​ពាក្យ​ដំបូន្មាន​ប្រៀន​ប្រដៅ ហើយ​ប្រតិបត្តិ​តាម​រមែង​បាន​នូវ​សុភ​មង្គល​គ្រប់​យ៉ាង ព្រោះ​បណ្ឌិត​លោក​ចេះ​ដឹក​នាំ​ជន​ដែល​ភប់​ប្រសព្វ​ជា​មួយ​ឲ្យ​មាន​ស្មារតី​រឭក​ដល់​ធម៌ ដែល​គួរ​ប្រតិបត្តិ​នឹង​មិន​គួរ​ប្រតិបត្តិ​ឲ្យ​ស្គាល់​គុណ-ទោស មាន​ប្រយោជន៍ ឥត​ប្រយោជន៍ នឹង​ពន្យល់​ឲ្យ​ចេះ​ពិចារណា​រក​ហេតុ-ផល ល្អ​អាក្រក់​ដោយ​ខ្លួន​ក្នុង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ ចិញ្ចឹម​ជីវិត ដើម្បី​រស់​នៅ​ជា​សុខ​ក្នុង​លោក​នេះ នឹង​លោក​ខាង​មុខ ។ ផ្ទុយ​ទៅ​វិញ ការ​ចូល​ទៅ​ធ្វើ​នូវ​សេចក្ដី​មេត្រី​រួមរ័ក្ស​ជា​មួយ​ជន​ពាល​យក​ធ្វើ​មិត្ត ធ្វើ​គ្រូ រមែង​ទទួល​នូវ​ទុក្ខ​ទោស​វិនាស​អន្តរា​យ​ដល់​ខ្លួន ព្រោះ​ពាល​តែង​តែ​ពន្យល់​ប្រៀន​ប្រដៅ​ដឹក​នាំ​ដល់​ជន​ដែល​មក​ភប់​ប្រសព្វ​ជា​មួយ​ឲ្យ​ធ្វើ​នូវ​អំពើ​ទុច្ចរិត មាន​លួច​ប្លន់​ដណ្ដើម​ទ្រព្យ​សម្បត្តិ​គេ ប្រព្រឹត្ត​កាមេ ផឹកសុរា ជក់កញ្ឆា អាភៀន ញៀន​បៀ​អាប៉ោង-ធួ ជាដើម ជា​ហេតុ​នាំ​ឲ្យ​វិនាស​អន្តរាយ​ជីវិត នឹង​ទ្រព្យ​សម្បត្តិ រង​ទុក្ខ​វេទនា ក្នុង​លោក​នេះ នឹង​លោក​ខាង​មុខ ។​ អាន​អត្ថបទពេញ…

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in ព្រះធម៌, ព្រះពុទ្ធសាសនា and tagged , , , . Bookmark the permalink.

5 Responses to ពាល​បណ្ឌិត​ សេវន​កថា​

  1. គប់ប្រាជ្ញនាំសុខស្រណុកចិត្ត មានប្រាជ្ញជាមិត្តពិតថ្លៃថ្លា
    នំាអ្នកចេះគប់កើតបញ្ញា ច្នេះជនខេមរាគួរលកលៃ ។
    គប់ប្រាជ្ញនំាយើងឱ្យបានខ្ពស់ មានយសកេរ្ត៍ឈ្មោះ រស់ប្រពៃ
    គុំគប់មនុស្សពាលរាលអប្រិយ នំាជនប្រុសស្រីធ្លាក់នរក ។
    បើជនប្រុសស្រីមិនព្រមជឿ មិនមានជំនឿចង់សាកភ្លក់
    គប់ពាលបង់ប្រាជ្ញអាចទន់ទក់ ងងឹតគង់ឆ្លក់អបាយមុខ។

  2. kosalpanahrith ថា:

    ការសេពគប់មានជាសុខនឹងទុក្ខ ប្រៀបបាននឹងផ្លូវពីរដែលអ្នកមិនស្គាល់ ពេលណាអ្នកដើរដល់ផ្លូវដែលគ្រោះថ្នាក់នោះអ្នកនឹងជាប់ក្នុងទីនោះរយៈពេលយ៉ាងយូរ។​ ជីវិតនៃមនុស្សទាំងពួងគឺដូចគ្នា បើប្រហែសតែមួយគ្រានោះនឹងប្រល័យនៅសេចក្តីសុខពេញមួយជីវិត។ អ្នកទាំងឡាយដែលធ្វើខុសអាចបន្ទោសព្រហ្មលិខិត នឹងវាសនា ឬទេវតា តាមដែលអ្នកចង់គ្រប់យ៉ាង ប៉ុន្តែធាតុពិតគឺខ្លួនជាអ្នកសាងនៅអន្លង់ដោយខ្លួន​ឯងដោយមិនយកចិត្ត្ពពិចារណាមុននឹងសំរេចចិត្ត។ ជីវិតអាចមានភាពខុសច្រើន តែមិនគួរអោយកំហុសកើតឡើងច្រំដែលដោយមិនបានពិចារណានោះទេ។ សង្ឃឹមថា បុគ្គលដែលជាបណ្ឌិតនឹងពាល អ្នកទាំងឡាយនឹងអាចបែងចែកច្បាស់ ដើមី្បជាសុភមង្គល នឹងសាងម្លប់ល្អសំរាប់អនាគតនៅពេលក្រោយ។ សូមជំរាបលា

  3. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  4. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  5. Pingback: ព្រះពុទ្ធសាសនា |

បញ្ចេញមតិ