គុណ​មាតា​បិតា​ប្រៀប​ធៀប​មក​គុណ​ព្រះ​ពុទ្ធ​

​អ្នកកាន់​ព្រះ​ពុទ្ធ​សាសនា​ខ្លះ​ចង់​ដឹង​ថា គុណ​មាតា​បិតា​ និង គុណ​ព្រះ​សម្មាសម្ពុទ្ធ តើ​អង្គ​ណា​មាន​គុណ​ច្រើន​ជាង​?​ ជា​ដំបូង​គប្បី​យល់​អំ​ពី​ពាក្យ​ថា​ គុណ ។ ពាក្យ គុណ ជា​ភាសា​បាលី​ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា សេចក្តី​ល្អ​របស់​បុគ្គល​ណា​ម្នាក់​។ ដូច​ជា​ពាក្យ​ថា បុគ្គល​នេះ​មាន​គុណ​ធម៌​ ឬ​គុណ​សម្បត្តិ​ល្អ​គួរ​សេព​គប់​។ ឧ​ទាហរណ៍​សាមញ្ញ​ ដូច​បុគ្គល​ណា​ម្នាក់​បាន​ឲ្យ​វត្ថុ​អ្វី​មួយ​ដល់​បុគ្គល​ណា​ម្នាក់​ បុគ្គល​ដែល​បាន​ទទួល​អំណោយ​ពោល​ថា សូម​អរ​គុណ​។ គុណ​ក្នុង​ទី​នេះ​ សំ​ដៅ​យក​សេចក្តី​ល្អ​ដេល​បុគ្គល​នោះ​លះ​វត្ថុ​ធ្វើ​ជា​ទាន​។ ពាក្យ​គុណ​នេះ​មាន​លក្ខណៈ​ស្មើ​គ្នា​នឹង​ពាក្យ​ថា បុណ្យ​ កុសល សុចរិត អំ​ពើ​ល្អ​។

​ចំ​ពោះ​គុណ​ដែល​មាតា​បិតា​មាន​ចំពោះ​កូន​ប្រុស​ស្រី​ គឺ​នៅ​ត្រង់​គាត់​ចិញ្ចឹម​បី​បាច់​រក្សា​កូន​ប្រុស​ស្រី​ឲ្យ​រស់​រាន​មាន​ជីវិត​ បង្រៀន​ឲ្យ​ចេះ​និយាយ​ស្តី​ បញ្ជូន​កូន​ទៅ​សិក្សា​រៀន​សូត្រ​ អប់​រំ​កូន​ឲ្យ​ប្រ​ព្រឹត្ត​អំ​ពើ​ល្អ ចែក​មរតក​ឲ្យ​កូន​ធ្វើ​ជា​ដើម​ទុន​សម្រាប់​រក​ស៊ី​ជា​ដើម​។ ការ​បញ្ចេញ​ជា​សង្គហ​ធម៌​សង្គ្រោះ​នេះ​ឡើង​ ដោយ​សារ​មាតា​បិតា​មាន​ទឹក​ចិត្ត​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ គឺ​ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ គាត់​មាន​ទឹក​ចិត្ត​ស្រឡាញ់​រាប់​អាន​កូន​ចាប់​តាំង​ពី​គាត់​ដឹង​ថាកូន​មក​ចាប់​បដិសន្ធិ​ហើយ។ គាត់​មាន​ចិត្ត​អាណិត​អាសូរ​កូន​ពេល​ដែល​កូន​មាន​ទុក្ខ ហើយ​ខំ​ប្រឹង​ដោះ​ស្រាយ​ ដូច​ជា​កូន​មាន​ជម្ងឺ ខំ​បន់​ស្រន់​ឲ្យ​កូន​ឆាប់​ជា យក​កូន​ទៅ​មន្ទីរ​ពេទ្យ​ព្យា​បាន​ជម្ងឺ។ ពេល​កូន​មាន​សុខ​ភាព​ល្អ​ បាន​សុខ​កាយ​សប្បាយ​ចិត្ត​ ម្តាយ​ឪ​ពុក​មាន​សេចក្តី​​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង។ ម្តាយ​ឪ​ពុក​បាន​ធូរ​ស្រាល​ពី​បន្ទុក​ខ្លួន​ដោយ​សារ​កូន​ធំ​ពេញ​រូប​ពេញ​រាង​ ចេះ​ទទួល​ខុស​ត្រូ​វ​ក្នុង​ការ​រស់​នៅ​របស់​ខ្លួន​បាន​ហើយ​។ សកម្មភាព​ជា​គុណធម៌​ ឬ​ជាអំ​ពើ​ល្អ​របស់​គាត់​មក​លើ​បុត្រ​ធីតា​ប្រុស​ស្រី​នេះ​ហើយ​ ដែល​ហៅ​ថា​ គុណ។ គេ​មិន​អាច​បដិសេធ​គាត់​ថា​គ្មាន​គុណ​ឡើយ​។ បើ​បដិសេធ​ថា​គាត់​គ្មាន​គុណ​ ក៏​ដូច​ជា​បដិសេធ​អំ​ពើ​ល្អ​របស់​គាត់​ធ្វើ​មក​លើ​កូន​ប្រុស​ស្រី​ដូច​ពោល​មក​ហើយ​ដូច្នោះ​ដែរ​។ បើ​ទទួល​ដឹង​ថា​សកម្ម​ភាព​របស់​គាត់​មក​លើ​កូន​ប្រុស​ស្រី​មាន​ពិត​មែន​ នោះ​ហើយ​ជា​ការ​ទទួល​ស្គាល់​គុណ​របស់​គាត់​ទាំង​ពីរ​។ មាន​ខ្លះ​ពោលថា​ គាត់​សប្បាយ​ជា​មួយ​គ្នា​គាត់​ក៏​កើត​យើង​មក​ ដូច្នេះ​គាត់​គ្មាន​គុណ​អ្វី​ទេ។ ដូច​បាន​ពោល​មក​ហើយ គុណ​នៅ​ត្រង់​គាតិ​ចិញ្ចឹម​កូន​ឲ្យ​រស់​ បើ​គេ​សួរ​ថាខ្លួន​កើត​មក​ពី​ណា មុខ​ជា​ឆ្លើយ​ថា ខ្ញុំ​កើត​មក​ពី​អ្នក​នោះ ចុះ​អ្នក​នោះ​ធ្វើ​ម្តេច​ទើប​ខ្លួន​រស់​ មុខ​ជា​រក​ឃើញ​ថា អ្នក​ដែល​បង្កើត​ហើយ​ចិញ្ចឹម​​ខ្លួន​ឲ្យ​រស់​នោះ​ហើយ​ជា​អ្នក​មាន​គុណ​។ ត្រង់​គាត់​សប្បាយ​ជាមួយ​គ្នា ឬ​គាត់​មិន​សប្បាយ ជា​រឿង​ផ្សេង មិន​ទាក់​ទង​នឹង​ការ​ចិញ្ចឹម​នេះ​ឡើយ​។ មួយ​ទៀត មាន​ពាហិរ​សាសនា​គឺ​សាសនា​ដទៃ​ក្រៅ​ពី​ព្រះ​ពុទ្ធសាសនា​ពោល​ថា ម្តាយ​ឪ​ពុក​គ្មាន​គុណ​លើ​កូន​ប្រុស​ស្រី​ទេ អ្នក​ដែល​មាន​គុណ​គឺ​ព្រះ​អាទិទេព​ជា​អ្នក​បង្កើត​លោក​វិញ​ទេ។ នេះ​ជា​ទស្សនៈ​គ្មាន​ហេតុ​ផល​ តើ​នរណា​បាន​ឃើញ​ព្រះ​បង្កើត​លោក? ព្រះ​ពុទ្ធសាសនា​សំដែង​ថា អវិជ្ជា តណ្ហា ឧបាទាន និង កម្មផល ជា​តួ​សភាវធម៌​ជា​ហេតុ​បច្ច័យ​នាំ​ឲ្យ​កើត​មនុស្ស​សត្វ​។ ការ​កើត​ឡើង​ជា​ហេតុ​នាំ​ឲ្យ​មាន​ទុក្ខ ដូច្នេះ ដើម្បី​បំបាត់​ទុក្ខ​ ត្រូវ​លះ​បង់​ឬ​សម្លាប់​ហេតុ​នាំ​ឲ្យ​មាន​ទុក្ខ គឺ​សម្លាប់​អវិជ្ជា​ និង​តណ្ហា​នេះ​ឯង​។ បើ​ព្រះ​អាទិទេព​បង្កើត​មនុស្ស​សត្វ​ ដូច្នេះ ព្រះ​អាទិទេព​ជា​មេ​បណ្តាល​ឲ្យ​មនុស្ស​សត្វ​មាន​ទុ្ខ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​សត្វ​អស់​ទុក្ខ បើ​ព្រះ​អាទិទេព​គង់​នៅ​ ព្រះ​អង្គ​នៅ​តែ​បង្កើតជាតិ​ឲ្យ​មនុស្ស​សត្វ​មាន​ទុក្ខ​តទៅ​ទៀត​ មាន​ជរា​ទុក្ខ មរណ​ទុក្ខ​ជា​ដើម? ចំណែក​ម្តាយ​ឪ​ពុក​ពុំ​មែន​ជាហេតុ​បង្កើត​ជាតិ​ដល់​កូន​ឡើយ​ កូន​មក​ចាប់​បដិសន្ធិទៅ​តាម​កម្ម​ផល​របស់​ខ្លួន​ មា្តយ​ឪ​ពុក​គ្រាន់​តែ​ពរ​ផ្ទៃ​ហើយ​ចិញ្ចឹម​កូន​ឲ្យ​រស់​ប៉ុណ្ណោះ​។ ការ​ចិញ្ចឹម​កូន​ឲ្យ​រស់​នេះ​ហើយ ដែល​គាត់​ជា​អ្នក​មាន​គុណ​។

​ចំណែក​គុណ​របស់​ព្រះ​ពុទ្ធ នៅ​ក្នុង​ពុទ្ធគុណក្នុង​ព្រះ​នាម​ទាំង​៩ មាន​ អរហំ​ ជា​ដើម ដោយ​សង្ខេប​មាន​បី​គឺ វិសុទ្ធិគុណ បញ្ញាគុណ និង​ ករុណា​គុណ​។ វិសុទ្ធិគុណ ប្រែ​ថា​សេចក្តី​បរិសុទ្ធ។ សេចក្តី​ថា ព្រះ​អង្គ​ឆ្ងាយ​ចាក​សឹក​សត្រូវ​ពោល​គឺ​កិលេស​គ្រឿង​សៅ​ហ្មង​ចិត្ត​អស់​ហើយ​។ ព្រះ​អង្គ​ជា​បុគ្គល​បរិសុទ្ធ មិន​ធ្វើ​អំ​ពើ​បាប​គ្រប់​យ៉ាង​ទាំង​កំ​បាំង​មុខ​ទាំង​ចំពោះ​មុខ។ បញ្ញាគុណ​ ប្រែ​ថា​គុណ​គឺ​បញ្ញា ។ សេចក្តី​ថា ព្រះ​អង្គ​ត្រាស់​ដឹង​នេះ​ ជា​លោកុត្តរបញ្ញា ជា​បញ្ញា​ចេញ​ចាក​លោក ពុំ​មែន​ជា​លោកិយ​បញ្ញា​ឡើយ។ ករុណា​គុណ ប្រែ​ថា គុណ​គឺ​ករុណា។ ករុណា​ ប្រែ​ថា​ ការ​អាណិត​អាសូរ​មនុស្ស​សត្វ​របស់​ព្រះ​អង្គ​ដែល​កំពុង​វិល​កើត​វិល​ស្លាប់​ក្នុង​សង្សារ​វដ្ត​។ ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ធម៌ប្រោស​សត្វ​ ឲ្យ​មនុស្ស​យក​ទៅ​បដិបត្តិ​តាម​ ដើម្បី​ឲ្យ​បាន​សម្រេច​ព្រះ​និព្វាន​ជា​ការ​រំ​លត់​ទុក្ខ​។

​បើ​ប្រៀប​ធៀប​គុណ​មាតា​បិតា​និង​គុណ​ព្រះ​ពុទ្ធ មាន​លក្ខណៈ​ខុស​គ្នា។ វិសុទ្ធិគុណ​និង​បញ្ញាគុណជា​សេចក្តី​បរិសុទ្ធ​និង​បញ្ញា​ផ្ទាល់​ខ្លួន​ព្រះ​អង្គ ចំណែក​មាតា​បិតា​ គុណ​នេះ​គ្មាន​ទេ។ ករុណាគុណ ព្រះ​អង្គ​សំ​ដែង​ធម៌ប្រោស​មនុស្ស​សត្វឲ្យ​យក​ទៅ​ប្រតិបត្តិ​តាម​រហូត​ចេញ​ចាក​ទុក្ខ​ ចំណែក​មាតា​បិតា​ជួយ​សង្គ្រោះ​កូន​ប្រុស​ស្រី​ឲ្យ​បាន​សុខ​ស្រួល​តែ​ក្នុង​ជីវភាព​បច្ចុប្បន្ន​ប៉ុណ្ណោះ​។ ដូច្នេះ​បញ្ជាក់​ថា ព្រះ​ពុទ្ធ​មាន​គុណ​ពិសេស​ដ៏​ខ្ពង់​ខ្ពស់ជា​គុណ​មាតា​បិតា​។

ដកស្រង់ចេញ​ពី​សៀវភៅ អត្ថបទព្រះធម៌​ភាគ៥របស់ ​ព្រះតេជគុណបណ្ឌិត មហាហុក សាវណ្ណ​

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ and tagged , , . Bookmark the permalink.

19 Responses to គុណ​មាតា​បិតា​ប្រៀប​ធៀប​មក​គុណ​ព្រះ​ពុទ្ធ​

  1. Lovepeehs05 និយាយថា៖

    សូមអរព្រះគុណ ព្រះអង្គ ដែលបានចែករំលែក នូវចំណេះដឹងខាង គុណឪពុក-ម្តាយ នឹង គុណព្រះពុទ្ធ បើតាមការស្តាប់មើលទៅ ការវាយតម្លៃនេះ គឺវាយតម្លៃទៅតាម ការវិភាគ និង ការយល់ដឹងរៀងៗខ្លួន តែប្រហែលជាពុំមែន ស្ថិតលើមូលដ្ឋានពិតប្រាកដទេដឹង ព្រះអង្គ ពីព្រោះថា គុណព្រះពុទ្ធវិសេសត្រង់ ការសិក្សាអបរំ ការប្រៀនប្រដៅ អោយមនុស្សធ្វើអំពើល្អ និងអាចថាបាន អោយមនុស្សរួចចាកផុតទុក្ខ ទៅអានាគត ដោយព្រះអង្គមានកម្រិត ការសិក្សាខ្ពស់ជាងមាតាបិតាមែន តែមិនមានច្រើនដូចគុណព្រះ មាតាបិតាទេដឹង ព្រះអង្គ !?

    ឪពុកម្តាយ គាត់ជាអ្នកបង្កើតកូនប្រុសស្រី នេះជាគុណមួយធំណាស់ ព្រះពុទ្ធអត់មានគុណហ្នឹងទេ នេះមិនមែននិយាយសំដៅ បុត្ររបស់ព្រះអង្គ រាហុល កុមារទេ យើងអាចនិយាយបាន តែមិនខុសពី ឪពុកម្តាយទួទៅទេ ។ ឪពុកម្តាយ គាត់បង្កើតកូនប្រុសស្រីហើយ គាត់បីបាច់ថែរក្សាចាប់តាំងពី ចាប់បដិសន្ធិមក រហូតដល់កើតឃើញពន្លឺថ្ងៃ កើតហើយហ្នឹងគឺជាភារកិច្ចធំណាស់ រហូតដល់ កូនគ្រប់អាយុរៀន យកទៅចុះឈ្មោះរៀន ហ្វឹកហ្វឺនមុខជំនាញគ្រប់បែយ៉ាងដល់កូន រហូតដល់កូនពេញ រូបពេញរាង្គ ទើបរៀបចំអោយមាន ប្តីប្រពន្ធ ឬគ្រួសារ រួចហើយនៅតាមឃ្លាំមើលទៀត មិនចប់ត្រឹមនេះ ទេ គឺតាមមើលកូនរហូតដល់គាត់ស្លាប់ ឬ ចូលទីវង្គត់តែម្តង ទើបឈប់ តែនៅមានជំនឿមួយទៀត គឺជំនឿថាឪពុកម្តាយ ស្លាប់តែខ្លួនទេ តែព្រលឹងវិញ្ញាណគាត់នៅតាមថែរក្សាកូនចៅជានិច្ច !

    គឺខុសគ្នាត្រង់បញ្ចេកទេស ឬ តម្រិះវិជ្ជាប៉ុណ្ណោះ ខ្ញុំព្រះករុណា មិនចង់ជំទាស់នឹងទ្រឹស្តីរបស់ ព្រះគ្រូបណ្ឌិត ហុក សាវណ្ណ ឬ របស់ព្រះអង្គដែរទេ តែចូលចិត្តវិភាគវែកញែក រកហេតុផល រកការពិត ដែលសមស្រប អាចទទួលយកបានទាំងអស់គ្នា តែប៉ុណ្ណោះ មិនចង់ឈ្នះចាញ់អីទេ ! មិនថាអញ្ចឹងព្រះអង្គ ?

    • ​ចម្រើន​ពរ​ញោម​! អរគុណ​ដែល​បាន​ចូល​រួម​ផ្តល់​ការ​វិភាគ​លើ​ប្រធាន​បទ​នេះ និង​ប្រធាន​បទ​ផ្សេង​ៗ​ទៀត​។ ញោម​កុំ​បារ​ម្ភ​អ្វី​ចំ​ពោះ​ការ​ចែក​រំលែក​នូវ​ទស្សនៈ​នានា បើ​ញោម​មាន​ទស្សនៈ​យ៉ាង​ណា​ក៏​បញ្ចេញ​មក​យ៉ាង​នោះ​ចុះ មិន​ជា​ការ​ទាស់​ខុស​អ្វី​ទេ គឺ​ដើម្បី​ការ​សិក្សា​ និង​ហ្វឹក​ហាត់​នូវ​គំនិត​បញ្ញា​ត្រិះរិះ​ពិចារ​ណា​ទាំង​អស់​គ្នា។ អាត្មា​មិន​ដែល​ទើស​ទាល់​នឹង​ទស្សនៈ​របស់​ញោម​ទេ ទោះ​ជា​ស្រប​ក្តី​ មិន​ស្រប​ក្តី ជា​រឿង​ធម្មតាដែល​ការ​គិត​របស់​មនុស្ស​យើង​មាន​ផ្សេង​ៗ​ពី​គ្នា​។ ម៉្យាង​ទៀត​សូម​ញោម​អធ្យា​ស្រ័យ​ផង ដែល​អាត្មា​អាក់​ខាន​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​ញោម​នៅ​ក្នុង​វិចារ​ដទៃ​ទៀត ដោយ​សារ​មួយ​រយៈ​នេះ កាន់តែ​មមាញឹក​ទៀត​ហើយ គ្រាន់តែ​ឆ្លៀត​ពេល​ដាក់​អត្ថ​បទ​ព្រះ​ធម៌​រួច​ហើយ ក៏​ចាប់​ផ្តើម​កិច្ច​ការ​ផ្សេង​ទៀត​ដើម្បី​ឲ្យ​បាន​ទាន់​ពេល។ សង្ឃឹម​ថា​ញោម​បាន​យោគ​យល់​ ហើយ​មិន​ទោមនស្ស​​ក្នុង​ការ​ដែលអាត្មា​​មាន​ការ​ឆ្លើយ​តប​យឺត​យ៉ាវ ក្នុង​វិចារ​​នានា​។

      ការ​ដែល​ប្រៀប​ធៀប​គុណ​មាតា​បិតា និង​គុណ​ព្រះ​ពុទ្ធ ថា​ព្រះ​ពុទ្ធគុណ​ធំ​ធេង​ជា​ង​នោះ មិន​មែន​បាន​ន័យ​ថា បដិសេធ​គុណ​មាតា​បិតា​ឡើយ សូម្បី​ព្រះ​សម្មា​សម្ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់​ប្រដៅ​ថា​គុណ​មាតា​បិតា មានគុណ​ធំ​ធេង ជា​អនន្ត​គុណ គឺ​គុណ​រាប់​មិន​បាន ជា​អនេក​ប្បការគុណ មាន​គុណ​ច្រើ​ន​អនេក រហូត​ដល់​ព្រះ​អង្គ​ទ្រង់​អនុញ្ញាតភិក្ខុសង្ឃ​ឲ្យ​រំលែក​ចង្ហាន់​បិណ្ឌបាត​ជូន​មាតាបិតា បរិភោគ អាចបិណ្ឌបាត​ដើម្បីចិញ្ចឹម​មាតា​បិតា ទៀត​ផង។ ហើយ​បើ​ភិក្ខុ​ណា​អាច​ធ្វើ​យ៉ាង​នេះ​បាន ព្រះ​អង្គ​ទ្រង់​លើក​តំកើង​ថា​ជា​អ្នក​បរិបូណ៍​ទៅ​ដោយ​កតញ្ញូ​កត​វេទី​ទៀត​ផង​។ ឯ​ការ​ប្រៀប​ធៀប​នេះ គឺ​គ្រាន់​តែ​ចង់​និយាយ​ថា មាតា​បិតា​មាន​គុណ​ចំពោះ​កូន​ប្រុស​ស្រី ដោយ​លោក​បាន​បង្កើត​យើង​មក ចិញ្ចឹម​យើង​មក តាំង​ពីតូច​រហូត​ដល់​ធំ ដល់​មាន​ជីវិត​មាន​ក្រុម​គ្រួសារ មាន​រស្មី​ជិវិត​រស់​នៅ​បាន​សុខ​សាន្ត​ក្នុង​បច្ចុប្បន្ន​ ​ចំណែក​ឯ​គុណ​ព្រះ​ពុទ្ធ គឺ​វិសុទ្ធិគុណ និង​មហាករុណាគុណ គឺ​ជា​សេចក្តី​បរិសុទ្ធ សេចក្តី​អាណិត​អាសូរ​ដល់​សព្វ​សត្វ​ដោយ​ស្មើ​មុខ គ្មាន​អគតិ ហើយ​ព្រះ​អង្គ​អាច​ជួយ​នាំ​សព្វ​សត្វ​ទាំង​ឡាយ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ គ្មាន​ភព​គ្មាន​ជាតិ​ទុក្ខ​បន្ត​ក្នុង​សង្សារវដ្ត​តទៅ​ទៀត ព្រះ​អង្គ​អាច​ជួយ​ទាំងយើង​ទាំង​ឪពុក​ម្តាយ​របស់​យើង​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ផង​។ល។ និយាយ​ទៅ​ក៏​ដដែល​ៗ​ដូច​មាន​អធិប្បាយ​ខាង​លើ​ដូច្នោះ​ដែរ​។

  2. Lovepeehs05 និយាយថា៖

    អរព្រះគុណព្រះអង្គ ដែលបានពន្យល់យ៉ាងក្បោះក្បាយ ខ្ញុំព្រះករុណាបានយល់ហើយ អំពីគុណព្រះសម្មាសម្ពុទ្ធ គឺព្រះអង្គសំដៅទៅលើគុណទួទៅ ក្នុងសាកលលោក ចឹងធំមែនហើយ តែមាតាបិតា មានតែចំពោះកូនចៅរបស់គាត់ ចឹងមែន វាតិចជាងគុណព្រះពុទ្ធត្រង់នេះឯង ចឹងមិនច្រឡំទៀតទេ ។

  3. ​កង សុវណ្ណមុនី និយាយថា៖

    ​ព្រះសម្ពុទ្ធ ប្រៀបប្រដូចជាពុកម្តាយនៃសព្វសត្វក្នុងត្រៃភព ស្រលាញ់សណ្តោសសត្វលោកដោយព្រះទ័យស្មើស្មោះ ឥតលម្អៀង។ តែពុកម្តាយយើងអាចស្រលាញ់កូនខ្លួនជាងកូនអ្នកដទៃ មានភាពលម្អៀងខ្លះៗដែរ ម្លោះហើយបើប្រៀបពីទហំដួងចិត្ត និង​ក្តីស្រលាញ់គឺព្រះសម្ពុទ្ធមានមេត្តាព្រហ្មវិហារធំធេងជាងដោយពិត៕
    សូមឱ្យមនុស្សលោក យកតម្រាប់ត្រាប់តាមមាគ៌ាផងចុះដើម្បីសន្តិភាព៕

  4. trapherinh@ymail.com និយាយថា៖

    ព្រះគុណម្ចាស់បានរៀបរាប់ឃើញថាជាការសមរម្យហើយដ៏សែនអស្ចារ្យទៀតផងត្បិតអី
    ការចែកនូវក្បូនចំណេះជាទានមួយយ៉ាងប្រសើរក្រៃ ហៅថា សព្វទានំ ធម្មំទានំ ជិនាតិ
    ការឲ្យទានធម៌រមែងឈ្នះអស់ទានទាំងពួង ។​ 

  5. ព្រះមហា សាន ពុទ្ធិសែន (Ven. San Puthesen) និយាយថា៖

    តាមការបកស្រាយខាងលើគឺគ្រាន់តែជាការបកស្រាយតាមចំណេះដឹងរបស់ពុទ្ធសានិកប៉ុណ្ណោះ។ នៅក្នុងព្រះពុទ្ធសាសនា ដែលភាគច្រើនជាទ្រឹស្តីរបស់ព្រះពុទ្ធផ្ទាល់ ក៏ពុំទាន់ឃើញអ្នកណាមួយរក ឃើញថាព្រះពុទ្ធបរមគ្រូ ឬមាតាបិតា មានគុណធំជាងគ្នានោះនៅឡើយទេ។ ព្រះសាស្តាក៏ជាព្រះ អរហរហន្ត មាតាបិតាក៏ជាព្រះអរហន្ត តែប្លែកថា ព្រះដ៏មានជោគជាព្រះអរហន្តដែលមាន ព្រហ្មវិហារ ធម៌ ចំពោះសត្វទាំងឡាយ រីឯមាតាបិតាក៏ជាព្រះអរហន្តដែលមានព្រហ្មវិហារធម៌សម្រាប់តែបុត្រាបុត្រី របស់ខ្លួនប៉ណ្ណោះ។ សមណាស់ថាព្រះពុទ្ធជាម្ចាស់មានគុណដ៏ប្រពៃបី រួមទាំងព្រហ្មវិហារធម៌ផង ដែលគ្រប់ដណ្តប់លើសត្វទាំងពួង ជាជាងមាតាបិតាដែលតែព្រហ្មវិហារធម៌ចំពោះតែកូនខ្លួន ។ តែផ្ទុយទៅវិញព្រះជាគ្រូមិនបានបដិសេធចោលគុណមាតាបិតាឡើយ សូម្បីតែព្រះអង្គខ្លួនឯងផ្ទាល់ ក៏ឲ្យតម្លៃលើគុណមាតាបិតាដែរ រហូតដល់ទៅចំណាយពេលរាប់ខែដើម្បីប្រោសមាតាទ្រង់នៅឯឋាន តុសិត និងព្រះបិតានៅក្នុងព្រះរាជរាំងទៀតផង។
    សង្ខេបមក មាតាបិតាក្តី ព្រះសាស្តាកី្ត​​ គឺជាបុគ្គលដែលពុទ្ធសាសនិកត្រូវតែឲ្យតម្លៃ និងគោរព បូជាជាដាច់ខាត។ ចំពោះមាតាបិតា មនុស្សគ្រប់រូបតែងឲ្យតម្លៃគ្រប់ៗគ្នាទៅតាមស្រុកទេសនិមួយៗ។ បើអ្នកកាន់ព្រះពុទ្ធសាសនាវិញត្រូវឲ្យតម្លៃលើគុណរបស់មាតាបិតាពេញទីតែម្តង។ រីឯព្រះសម្មាសម្ពុទ្ធ វិញគឺគេឲ្យតម្លៃថាមានគុណធំសម្រាប់តែពុទ្ធសាសនិកប៉ុណ្ណោះ។ ចំណែកសាសនិកដទៃគេមិនឲ្យ តម្លៃថាមានគុណអ្វីបន្តិចផង គឺខុសពីមាតាបីតាដែលមានតម្លៃរួម។ ដូច្នេះការប្រៀបធៀបរវាងគុណ ព្រះពុទ្ធ និងគុណមាតាបិតា វានៅតែគ្មានចម្លើយណាមួយជាក់លាក់ទេ។ វាជាសំណួរ ចម្លើយបែបទស្សនវុជ្ជា ឬវិទ្សាសាស្រ្តសង្គមតែប៉ណ្ណោះ៕

  6. សតិ សំវរោ និយាយថា៖

    ក្រោយពេល ខ្ញុំព្រះករុណា អាត្មាភាព បានអានពិនិត្យមើលដោយសព្វគ្រប់ ខ្ញុំព្រះករុណា អាត្មាភាព យល់ឃើញថា វាសមរម្យណាស់ហើយចំពោះការបកស្រាយរបស់លោកម្ចាស់ខាងលើ ។​ ខ្ញុំព្រះករុណា អាត្មាភាព សូមចូលរួមយោបល់បន្តិចចំពោះប្រធានបទខាងលើ ។ ចំពោះគុណទាំងពីរ គឺព្រះពុទ្ធគុណ ១ និងគុណរបស់មាតាបិតា ១ ពិតណាស់ មាតាបិតា ប្រាកដជាអ្នកមានគុណដ៏ធំធេងខ្លាំងណាស់សម្រាប់កូនប្រុសស្រីគ្រប់រូប មិនចំពោះអ្នកដ៏ទៃឡើយ។​ តែពុទ្ធគុណវិញគឺបានគ្របដណ្តប់ដល់សត្វលោកទាំងអស់ក្នុងត្រៃភព ទោះបីជាមាតាបិតាប្រកបដោយព្រហ្មវិហារធម៌៤សង្គហៈធម៌៥ក៏ដោយ ក៏នៅតែជាគុណសម្រាប់លោកិយដដែល ។ ចូលពុទ្ធបរិស័ទធ្វើការវិភាគគុណទាំងពីរដូច្នោះថា ព្រហ្មវិហារធម៌ ៤ មាន មេត្តា ករុណា មុទិតា ឧបេក្ខា របស់មាតាបិតា និង មហាករុណាគុណ របស់ព្រះសម្មាសម្ពុទ្ធ វិញតើដូចម្តេចដែរ ។ មេត្តា ការស្រលាញ់រាប់អានចង់ឲ្យកូនបានសុខ។ ករុណា ការស្រលាញ់រាប់អានជួយឲ្យកួនរួចចាកទុក្ខ។​មុទិតា សេចក្តីត្រេកអរ រីករាយក្នុងវេលាដែលកូនបានល្អ បានសុខ។​ឧបេក្ខា ការតាំងចិត្តព្រងើយកន្តើយ មិនទោមនស្សពេក មិនសោមនស្សពេក ឬអ្នកចូលទៅសម្លឹងមើល។ទាំងនេះគឺជាគុណរបស់មាតាបិតាដែរមាននូវចំពោះកូនប្រុសស្រីប៉ុណ្ណោះ មិនទូរទៅដល់អ្នកដទៃឡើយ ។ ងាកមកខាងណេះវិញ មហាករុណាគុណ ឬ មហាករុណាទិគុណ គុណគឺសេចក្តីអាណិតអាសូរចំពោះសត្វលោកទាំងអស់ក្នុងសលកលោកទាំងមូល​ ។ ម្យ៉ាងវិញទៀតកាលដែលព្រះពុទ្ធទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ក្លាយខ្លួនជាបុគ្គលដែលគ្មានរណាម្នាក់អាចនិងធ្វើបាន។ បានកសាងបំពេញនូវបារមីទាំង១០ឬ៣០អស់រយៈកាល៤អសង្ខេយ្យនិង១សែនមហាកប្បនេះរាប់ត្រឹមអំពីព្រះពុទ្ធព្រះនាមទីបង្ករទ្រង់់ព្យាករណ៌មកផង ។​ហើយនៅក្នុងការបំពេញបារមីនេះព្រះពោធិសត្វបានរង់ទុក្ខលំបាកជាច្រើន ។ល។ ហ៊ានទាំងលះបង់ទ្រព្យសម្បត្តិ កូនប្រពន្ធ អាវៈយៈវៈ និងជីវិតផ្ទាល់ គឺមហាបរិច្ចាក៥ប្រការ ។​សួរថា តើម្តាយឪពុកគ្រប់រូបទាំងអស់ក្នុងលោកអាចធ្វើបានឬអត់ ចំពោះមហាបរិច្ចាក៥ខាងលើនេះ ? ចូលយកខ្លួនយើងមកជាឧទាហរណ៌ចុះ និងយល់អំពីចម្លើយហើយ។ នេះមិនទាន់និយាយអំពីវិសុទ្ធិគុណ និង បញ្ញាគុណផង ។ គុណគឺសេចក្តីស្អាតបរិសុទ្ធ ប្រាសចាកគ្រឿងសៅហ្មង ពោលគឺកិលេសនិងសង្ខារ តើមាតាបិតាគ្រប៉រូបមានទេ? គុណគឺសេចក្តីដឹងគ្រប់ដឹងសព្វមិនទើសទាល់ បានដល់សម្ពញ្ញុត្តញាណ។ តើមាតាបិតាគ្រប់រូបមានដែរឬទេ? ។ ចំពោះសង្គហៈធម៌វិញ ព្រះអង់ទ្រង់ប្រដៅមិនឲ្យធ្វើនូវបាបទាំងឡាយទាំងពួង ។ ទ្រង់ប្រដៅឲ្យបំពេញកុសលទាំងពួង។ ទ្រង់ប្រដៅឲ្យជម្រះចិត្តរបស់ខ្លួនឲ្យបានស្អាតផូរផង់ ចាកគ្រឿងសៅហ្មង​ចិត្តគឺកិលេស ។ អត្ថាធិប្បាយ
    ពាក្យថាទ្រង់មិនអោយធ្វើនូវបាបទាំងពួងនោះគឺ មិនអោយធ្វើនូវអំពើអកុសលកម្មបថ១០​ អកុសលចិត្ត១២ និងអកុសលចេតសិក១៤ ជាដើម។​
    ពាក្យថា ទ្រង់ត្រាស់អោយធ្វើនូវកុសលទាំងពួងគឺ ទ្រង់អោយបំពេញធ្វើនូវកុសលកម្មបថ១០ កាមាវចរកុសល៨ រូបាវចរកុសល៥ អរូបាបចរកុសល៤ និងលោកុត្តរកកុសល៤ ជាដើម ។
    ពាក្យថា ទ្រង់ត្រាស់ឲ្យសម្អាតចិត្តរបស់ខ្លួនអោយផូរផង់ គឺទ្រង់អោយជម្រះចិត្តរបស់ខ្លួនប្រាស់ចាកនូវគ្រឿងសៅហ្មងចិត្តមាន រាគៈ ទោសៈ​ មោហៈ និងបាបធម៌ នីវរណៈទាំង៥ ឧបកិលេសធម៌ ១៦ ជាដើមអោយបានស្អាតបរិសុទ្ធនូវក្នុងខន្ធសណ្តាន។ន
    ពាក្យទួន្មានប្រៀនប្រដៅទាំងប៉ុន្មានជាដើមនេះឈ្មោះថា ពុទ្ធសាសនា ឬ ពុទ្ធឪវាទ ។ ព្រោះព្រះអង់ប្រកបដោយមេត្តាករុណាគុណ ស្រលាញ់រាប់អាន អាណិតអាសូរ ស្វែងរកប្រយោជន៌ ចែករំលែកដល់សព្វសត្វទាំងស្មើៗគ្នាអស់ពុំរើសមុខ តាមឧបនិស្ស័យ ប្រកបដោយមហាករុណាទិគុណ អាណិតអាសូរសត្វលោកដែលជាប់ជំពាក់នៅក្នុងចំណងទាំង៥ប្រការ នឹងដេកត្រាំននៀលនៅក្នុងគំនរភ្នក់ភ្លើងទាំង១១ភ្នក់ ឆេះរោលរាលជាប់ជានិច្ច ឥតស្រាកស្រាន្តសោះឡើយ ។ អាស្រ័យុហេតុដូច្នោះហើយទើបបានជាព្រះអង់ខំបំពេ ញនូវពុទ្ធកិច្ចទាំង៥ប្រការគ្មានពេលទំនេរអស់រយៈកាល ៤៥ព្រះវស្សា​ដើម្បីនឹងច្លងសត្តនិករឲ្យរួចចាកផុតនូវចំណងនិងគំនរភ្លើងទុក្ខភ្លើងកិលេសដើម្បីឲ្យបានដល់នូវឋានបរមសុខ ពោលគឺព្រះនិព្វានហ្នឹង ។
    អត្ថាធិប្បាយ ប្រមាណប៉ុណ្ណេះ សបញ្ជាក់ថា ពុំមានគុណអ្វីដទៃប្រសើរជាងត្រៃគុណឡើយ គឺ ពុទ្ធគុណ ធម្មគុណ សង្ឃគុណ ដែលធម្មគុណនិងសង្ឃគុណប្រសូតចេញអំពីពុទ្ធគុណតែម្យ៉ាង ។ ព្រះធម៌ទាំង៨៤០០០ព្រះធម្មក្ខន្ធ ក៏សុទ្ធសឹងជាពុទ្ធឪវាទសុទ្ធសាទព្រះពុទ្ធគឺព្រះធម៌ ព្រះធម៌គឺព្រះពុទ្ធ ។ អ្នកដែលបានស្តាប់ព្រះធម៌ជាពុទ្ធឪវាទរបស់ព្រះពុទ្ធហើយ បដិបត្តិតាមល្អ ត្រាស់ដឹងធម៌តាមហើយឈ្មោះថា ព្រះសង្ឃរតនៈ ។រហូតមកដល់ពេលនេះព្រះពុទ្ធសាសនាបានមកតាំងមាំក្នុងប្រទេសកម្ពុជាយើងក៏អាស្រ័យ គុណរបស់ព្រះអរិយសង្ឃ បានបន្សល់ទុកនៅគម្ពីរព្រះត្រៃបិដកដែលជាច្បាប់ក្បួនដ៏ប្រសើរគ្មានពីរលើលោក ។ ទាំងនេះក៏អាស្រ័យក្នុងគុណតែគត់គឺពុទ្ធគុណ ។ មួយវិញទៀតប្រសិនបើអ្នកប្រមូលផ្តុំនូវគុណរបស់មាតាបិតាទាំងអស់នៅក្នុងលោកទាំងមូល ក៏មិនអាចដឹកនាំនរណាម្នាក់សូម្បីតែ១នាក់អោយរួចចាកទុក្ខឆ្លងដល់ត្រើយគឺព្រះនិព្វានបានឡើយ ។ តែសត្វលោក បុត្ត ធីតា ទេវតា​ទេវធីតា ឥន្ទ ព្រហ្ម មារ និងមាតាបិតាក្តី បានដល់ទីរំលត់នៃទុក្ខ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈ ពោលគឺព្រះនិព្វានបានក៏អាស្រ័យនូវបុគ្គលតែម្នាក់ប៉ុណ្ណោះ គឺព្រះសម្មាសម្ពុទ្ធ ។
    ហេតុផលប្រមាណប៉ុណ្ណេះ តើអាចបញ្ជាក់បានដែរឬទេថា តើគុណព្រះពុទ្ធ និង គុណមាតាបិតា មួយណាធំជាងមួយណា ? ( ចម្លើយដែលត្រឹមត្រូវនោះគឺ គុណព្រះពុទ្ធធ្ងង់ជាង ធំជាង ប្រសើរជាង ក្រៃលែងជាង វិសេសជាង គុណមាតាបិតាមិនប្រែរប្រួល។ សូមអរគុណ!

  7. chamroeunliverpool និយាយថា៖

    The Combined Styles Kitchen

    This is a kitchen which is designed by combine of styles as traditional and modernistic, furniture shop in Cambodia construction materials said.
    By this way it provides the brightening light and elegant beauty to attract the feeling of the owner when they entre it.
    One more thing it is designed by using robust lines and materials with strong characteristics, which turns it into architectural delight with elegant aesthetic.
    In addition the steel framed windows and dark timber provide the excellent austere stage for the owner’s quality collection.
    Moreover the natural light beautifully floating through spacious windows and roof glasses reflects the extremely good view from the surface and becomes an important part of it.

  8. sombol365 និយាយថា៖

    Dramatic manifesto

    “We wanted to create something similarly dramatic for the powder room, hence the feature wall of Bisazza glass mosaics in varying shades of black and grey,” spoke Simona Castagna, one of the designer of the powder room. “The grouting was color mixed to match the individual tiles and provide a more seamless image.”
    The dramatic effect furthered with the use of contrasting classical image and contemporary fixtures and fittings in the room, as delivered by trustworthy construction in Cambodia
    construction materials.
    “For many years, a powder room was simply a toilet and a pedestal basin. Today, we are seeing a move towards darker, more dramatic environments, and a lot of mood and special-effects lighting, such as LEDs.” The designer concluded.

  9. chhunmeng.kabkab និយាយថា៖

    Tremillimetri: An ultra-thin showerhead from Gessi

    Provided by notable furniture in Cambodia construction materials, with its famous history of art and décor, Italy was renowned for open spas. Hence, leading to Italian firm Gessi to introduce its products of innovative spa-experienced bathroom products.
    “Gessi accomplishes this in part by reinventing the forms of water for the bathroom, creating products that draw new attention to its beauty.” Larry Allen, Gessi USA CEO and managing director stated.
    “A good example is the Tremillimetri shower range. These super-slim showers have a polished stainless steel mirror finish that gives infinite reflections of water. Water appears to form magically on the surface of the showerhead.”

  10. Pingback: ព្រះពុទ្ធសាសនា |

  11. chamroeunmata និយាយថា៖

    The Beautiful Small House

    This house’s surface is totally only 61sqm, but it is beautiful, according to furniture shop in Phnom Penh
    construction materials mentioned.
    By the way this house gives the feeling of large space, and this crib has two rooms include kitchen and bathroom.
    One more thing the layout is clever, practical and it provides a few inspiring decorating solutions.
    Indeed the living room is bathed in light contrasts the high window in the south and double doors, and they lead out to the balcony.
    Anyway the kitchen is a great place for socializing with friends and family over dinner in living room.
    In the living room also has a large sofa and a generous coffee table seem they invite the guests to take a seat.

  12. emrathabong និយាយថា៖

    Rejuvenating space by Jan Gleysteen

    According to reliable furniture shop in Phnom Penh construction materials
    information, considering the comfort of the owner, architect Jan Gleysteen design the featured bathroom to have a lively atmosphere for revitalizing the lost energy owners have to use in the busy world of their daily life.
    “Light adds energy to a space,” he spoke. “Skylights don’t present the privacy issues that windows do, and the light that comes in from above has a completely different quality; it is softer and changes during the day.”
    “These soft, golden tones are used throughout the house, creating a feeling of warmth,” stated the architect.
    “The bathtub has a simple, primordial shape, reflecting the purpose of the bathroom as an area for cleaning and regeneration,” added Gleysteen.

  13. chamroeunliverpool និយាយថា៖

    37% Of SEOs Experienced Less Than $30,000 In Revenue Turnover

    Well-known web design in Cambodia, digital marketing agency, A majority of SEOs experienced less than $30,000 in revenue turnover during the last twelve months, with the average revenue-per-client ranging from $500 to $1,000 for the largest percentage of survey respondents, according to an industry survey by local search firm BrightLocal.
    It is worth noting that BrightLocal polled more than more than 1,700 SEOs in its survey with the results revealing 37 percent of participants claimed they or their agencies experienced less than $30,000 in revenue turnover, up four-percent from last year’s survey.
    Concerning over the turnover number, BrightLocal claimed, “This is an alarming trend for the industry which should command higher fees and income given the complexity of the work and the potential impact it can have for local business when done well.”

  14. chamroeunmata និយាយថា៖

    Ello No Need Your Personal Data for Sign In
    There is a new social network, which does not require your picture or your name for sign in, according to D digital marketing agency reported. One more thing, Ello is the “anti-Facebook”, the accounts were not in the holders’ “real” names.
    “The more they know about you, the more money they make,” said Ello co-founder Paul Budnitz regarding Facebook. “I, quite frankly, don’t care.”
    This week, the site has seen an incredible surge in the amount of invite requests. Budnitz said they didn’t expect the site to grow so quickly and are still developing its features.
    “We’re not geo-locating, we’re stripping IP addresses, and we don’t ask your name, your gender or sexual orientation.
    All I care about is that you obey the rules of Ello,” said Budnitz, who is one of its seven founders.

  15. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  16. ស្រស់ វិឆាន និយាយថា៖

    អ្វីទាំងអស់នេះ ខ្ញុំព្រះករុណាត្មាមានបំណង យកមកចងក្រងជាសៀវភៅថ្មីមួយ តើលោកម្ចាស់ និង ញាតិញោម យលយ៉ាងណាដែរ

  17. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s