ចំណងដៃទិវានៃក្តីស្រឡាញ់

ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ
ប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរ
បង្កអាស្រូវនៅក្នុងស្រុក។

សីលធម៌សង្គមប្រពៃណី
យើងរួមសាមគ្គីរក្សាទុក
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ
ខ្មែរយើងមានស្រុកមានវប្បធម៌។

ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ
ខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរ
ខ្មែរមានអក្សររបស់ខ្លួន។

ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ
ខ្មែរចិត្តមោះមុតជាតិមាំមួន
ខ្មែរមានបិដកភាសាខ្លួន
ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។

ខ្មែរយើងជាពូជអ្នកល្បាញល្បី
ខ្មែរមានទឹកដីព្រៃអង្គរ
ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ
ខ្មែរម្ចាស់អង្គរបន្តថែ។

ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត
ខ្មែរមានបែបបទរបស់ខ្មែរ
ខ្មែរទទួលស្គាល់គុណឪម៉ែ
ខ្មែរចេះធ្វើស្រែខ្មែរមានបាយ។

ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន
ខ្មែរជាតិមាំមួនខ្មែរសប្បាយ
ខ្មែររួមប្រជុំជាតិទាំងឡាយ
ខ្មែរមានឧបាយកសាងជាតិ។

ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង
ខ្មែរគិតកោតក្រែងសន្តានញាតិ
ខ្មែរថែសាសនាប្រទេសជាតិ
ខ្មែរមិនត្រូវឃ្លាតពីសីលធម៌។

ដូច្នេះខ្មែរត្រូវតែលះបង់
ចំពោះចំណង់អន្លង់មរណ៍
ច្រណែនឈ្នានីសនាំវឹកវរ
ចង់ឲ្យខ្លូនល្អកុំដៀលគេ។

អក្សរសាស្ត្រវប្បធម៌ប្រពៃណី
នាទីកូនខ្មែរថែឲ្យថេរ
ជាតិគេស្រឡាញ់របស់គេ
ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។

(ដកស្រង់ចេញពីសៀវភៅ “បទពិចារណា” រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស)

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណាព្យ, បទពិចារណា, អគ្គបណ្ឌិត ប៊ុត សាវង្ស។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

7 Responses to ចំណងដៃទិវានៃក្តីស្រឡាញ់

  1. chourktip និយាយថា៖

    កំណាព្យល្អណាស់ច្បាស់មានន័យ
    អានហើយរំពៃត្រង់ត្រាប់ដឹង
    កំណាព្យកម្រមានគេប្រឹង
    បានយល់តែដឹងអត់មានដង។

    ដឹងហើយច្រើនតែនៅបំពាន
    ដឹងច្បាស់ជាមានភាពសៅហ្មង
    ដឹងបានតែដានស្មានមិនផ្សង
    កើតហេតុផុតហោងទើបបានដឹង។

    ទិវាស្រឡាញ់មិនមែនខ្មែរ
    គិតខំតែកែថារំពឹង
    វិបត្តិសង្គមហាក់នៅធ្មឹង
    កូនខ្មែរខំប្រឹងត្រាប់តាមគេ។

    វប្បធម៌ផោះខ្មែរ ខ្មែរបានភ្លេច
    វប្បធម៌ខាងលិចគិតតែស្មេរ
    ស្រណោះតែជាតិឃ្លាតពីមេរ
    អច្ចារកូនខ្មែរសម័យថ្មី។

  2. Pingback: ទុក្ខឥតល្ហែ | គេហទំព័រព្រះពុទ្ធសាសនាខ្មែរ

  3. sinsopheak និយាយថា៖

    ខ្ញុំចង់ដឹងថានិស័យមានពិតមែនដែលទេ​។ ហើយគេតែនិយាយមួយព្រេងមិនព្រាត់គ្នាទេ។តើនេះជាពាក្យពិតដែទែ???

  4. Thorn Sovann Dara និយាយថា៖

    បាទ! តាមការយល់របស់ខ្ញុំ និស្ស័យពិតជាមានមែន ព្រោះមនុស្សរាប់អានគ្នា ស្គាល់គ្នា មានទំនាក់ទំនងគ្នាសុទ្ធតែកំណត់ដោយនិស្ស័យទាំងអស់គ្រាន់តែថានិស្ស័យមានតិចឫច្រើនតែប៉ុណ្ណោះហើយនិស្ស័យនេះអាស្រ័យលើព្រហ្មលិខិតផងដែរ។ឧទាហរណ៍ថា ខ្ញុំហើយនឹងបង សួរថាយើងមាននិស្ស័យនឹងគ្នាទេ?អត់មានទេហេតុអីបានអត់មានព្រោះបងអត់ស្គាល់ខ្ញុំខ្ញុំអត់ស្គាល់បងយើងមិនដែលមានទំនាក់ទំនងជាមួយគ្នាមិនដែលរាប់អានគ្នាដោយសារតែព្រហ្មលិខិតមិនកម្រិតអោយយើងជួបគ្នា……………………..។ចម្លើយនូវមានច្រើនទៀតបើចង់យល់បន្ថែមសូមCallមកកាន់លេខទូរស័ព្ទ:099 368184ខ្ញុំនឹងបន្ថែមនូវចន្លោះខ្វះខាត

  5. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  6. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s