អំពីព្រះពុទ្ធសាសនាខ្មែរ

រូបភាពដែលសាធុជនទាំងឡាយបានឃើញខាងក្រោមនេះជាបណ្តាញសង្គមពុទ្ធសាសនាខ្មែរ
ជាបណ្តាញសម្រាប់ប្រយោជន៍ខ្មែរគ្រប់រូប.សូមចុចលើរូបភាពដើម្បីចូលទៅធ្វើការស្វែងយល់!

khmerbuddhismsite1

សូមស្វែងយល់ពីការណែនាំអំពីព្រះពុទ្ធសាសនាដោយស្តាប់ការបកស្រាយខ្លីៗក្នុងវីឌីអូនេះ!

ខ្ញុំព្រះករុណាអាត្មាភាព សូមស្វាគមន៍ព្រះតេជគុណគ្រប់ព្រះអង្គ និងអស់លោក លោកស្រី
យុវ័ន យុវតី ពូ អ៊ំ មីង មា ពុទ្ធបរិស័ទ និងបរិស័ទ គ្រប់ស្រទាប់គ្រប់ទិសទីទាំងអស់ដែលបាន
ចូលមកដល់ទីនេះ ។ ក្រៅពីការសិក្សា, កិច្ចការ និងកិច្ចវត្តប្រចាំថ្ងៃរបស់បព្វជិតក៏ឆ្លៀតឱកាស
សរសេរប្លកនិងអត្ថបទផ្សេងៗនៅក្នុង http://www.khmerbuddhism.ca ហើយក៏ឆ្លៀតពេល
ខ្លះមកទីនេះដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ ពុទ្ធធម៌ក៏ដូចជាជួយទ្រទ្រង់អក្សរសាស្ត្រខ្មែរ
និងទទួលយកនូវពត៌មាន ឬចំណេះដឹងនៅក្នុងបណ្តាញវ៉ឺដផ្រេស ជាភាសាខ្មែរនេះផងដែរ។
សូមនិមន្តនិងអញ្ជើញធ្វើការសិក្សាស្រាវជ្រាវនិងរិះគិតរិះគន់កែលម្អតាមសេចក្តីប្រាថ្នាចុះ។
សូមសុភមង្គលនិងសេចក្តីចំរើនចូរមានដល់អ្នកទាំងឡាយគ្រប់ទិនទិវារាត្រីកុំបីឃ្លាតក្លាយទៅ
ជាបការៈដទៃឡើយ ។

75 Responses to អំពីព្រះពុទ្ធសាសនាខ្មែរ

  1. Chanroeun ថា:

    I am quite impressed by your blog. It is so wonderful to hear about Cambodian Buddhism and views on the internet. Keep up with the good job.

  2. ចេះមកពីរៀន ថា:

    សុំទោស ឈ្មោះលោក ដូចខ្មែរ តែលោកសរសេរមតិជា ភាសា
    អង្លេស ឬ ក៏លោកធំនៅស្រុកគេ??

  3. ហឿន ស៊ីណា ថា:

    Thanks so much for giving me this information

  4. សុធា ថា:

    សួស្ដីប្រិយមិត្តជាទីស្រឡាញ់​
    សូមមិត្តជួយផ្ថល់មតិនិងចម្លើយផងទាក់ទងនិងព្រះពុទ្ធសាសនាគឺ​ ការអប់រំរបស់ព្រះសង្ឃខ្មែរពីសម័យបារាំងរហូតមកដល់បច្ចុប្បន្ន
    សំនូរគឺ
    1,​ការចាត់ប្រព័ន្ធគ្រប់គ្រងការសិក្សារបស់ព្រះសង្ឃខ្មែរពីសម័យបារាំងគ្រប់គ្រង​រហូតមកដល់បច្ចុប្បន្នដូចម្ដេច?
    ​ – សម័យបារាំង
    – សម័យសម្ដេចសីហនុ
    – សម័យលន់ នន់
    – សម័យខ្មែរក្រហម
    – សម័យហេង សំរិន
    -​ សម័យសម្ដេច ហ៊ុន សែន
    2, ការចាត់ប្រព័ន្ធការគ្រប់គ្រងក្នុងសម័យនីមួយ ៗ បានទទួលឥទ្ធិពលពីមជ្ឍដ្នានណាខ្ឡះ

    សូមមេត្តាជួយផ្ដល់យោបល់ឲ្យផង ។

    • kao bun song ថា:

      បព្វជិត
      បាគូ : ទោះបីខ្មែរលែងកាន់សាសនាព្រាហ្មណ៍ទៀតហើយក៏ដោយ ក៏ព្រះមហាក្សត្រខ្មែរពុំបានបោះបង់ចោលទាំងស្រុងនូវប្រពៃណីខាងសាសនាព្រាហ្មណ៍ផងទេ ។ ដោយហេតុនោះហើយ ទើបគេឃើញនៅក្នុងព្រះបរមរាជវាំងនូវវត្តមានរបស់ពួក បាគូ ដែលជាកូនចៅរបស់ពួកព្រាហ្មណ៍បុរោហិតកាលពីសម័យមុនៗ មានសម័យអង្គរជាដើម ។ មានឯកសារខ្លះថាពួក បាគូ អាចឡើងសោយរាជ្យបានក្នុងករណីណា​ដែលព្រះមហាក្សត្រសោយទិវង្គតទៅហើយគ្មានបុត្រ ឬញាតិណាអាចឡើងសោយរាជ្យស្នង ប៉ុន្តែក្នុងភាពពិតជាក់ស្ដែង គេពុំដែលប្រទះករណីបែបនេះសោះឡើយ ។

      ពួកបាគូ មានឯកសិទ្ធិជាអ្នកថែរក្សា គ្រឿងសម្រាប់រាជ្យ មានព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រ និងជាអ្នកប្រារព្ធធ្វើរាជពិធីផ្សេងៗ ក្នុងព្រះបរមរាជវាំង ។ ម្យ៉ាងទៀត ពួកបាគូនៅមានឯកសិទ្ធិមិនបាច់បង់ពន្ធ មិនបាច់បំពេញកិច្ចការសាធារណៈ និងមិនបាច់កែនធ្វើទាហានទៀតផង ។

      ព្រះសង្ឃ : ជាថ្នាក់សង្គមមួយពិសេស ព្រោះចៅក្រមដែលជាគ្រហស្ថ ពុំអាចកាត់សេចក្ដីចំពោះទោសកំហុសរបស់ព្រះសង្ឃ បានឡើយ ។ មានតែព្រះសង្ឃនាយក អាចផ្សឹក ព្រះសង្ឃ ដែលមានទោសបានហើយបញ្ជូនខ្លួនទៅអោយតុលាការពិសេសកាត់ទោស ។ ព្រះសង្ឃមានឯកសិទ្ធិដូចពួកបាគូដែរ ។

      អ្នកជា (ពួកព្រៃងារ)គេអាចប្រៀបធៀបពួកនេះទៅនឹងពួក វៃស្យៈ នៅក្នុងសង្គមឥណ្ឌា ។ ពួកនេះគេសំដៅយកប្រជារាស្ត្រទូទៅ ដែលប្រកបរបរស្រែចំការ លក់ដូរ នេសាទជាដើម ។

      ខ្ញុំគេអាចប្រៀបពួកនេះទៅនឹងពួក សូទ្រៈ នៅក្នុងសង្គមឥណ្ឌា ។ មានខ្ញុំបីប្រភេទ ៖

      ខ្ញុំស្ដេច : ជនដែលធ្លាក់ខ្លួនទៅជាខ្ញុំស្ដេច គឺពួកឈ្លើយសង្គ្រាម ជនប្រព្រឹត្តបទឧក្រិដ្ឋ ជនធានាអ្នកទោសឧក្រិដ្ឋដែលរត់រួច សម្លាប់គេ ធ្វើប្រាក់បន្លំ ដុតផ្ទះ ស្ត្រីដែលមានសហាយត្រូវប្ដីសម្លាប់និងកូនពួកខ្ញុំរបស់ស្ដេច ។
      ខ្ញុំប្រភេទនេះ គេនៅហៅថា អ្នកងារ ដែលមានការបញ្ជាក់ពីឯកសារអក្សរសិល្ប៍ ។ យ៉ាងណាមិញ រឿងទុំទាវ បានប្រាប់យើងថា អ្នកស្រុកត្បូងឃ្មុំដែលបណ្ដោយអោយ អរជូន សម្លាប់ ម៉ឺនឯក (ទុំ) ដែលមានព្រះរាជសារជាប់នៅនឹងខ្លួននោះសុទ្ធតែត្រូវដាក់អោយទៅជា អ្នកងារ ទាំងអស់ ។ ម្យ៉ាងទៀតនៅពេលដែលព្រះចន្ទរាជា មានជ័យជំនះលើស្ដេចកន បក្សពួករបស់ស្ដេចកន បក្សពួករបស់ស្ដេចកន សុទ្ធតែត្រូវដាក់ជាអ្នកងារទាំងអស់ដែរ ។

      គួរគប្បីជ្រាបថា ពួកខ្ញុំប្រភេទនេះច្រើនតែត្រូវបង្ខំ អោយធ្វើការជាទម្ងន់លើដីព្រះរាជទ្រព្យ ។ ក្នុងករណីខ្លះពួកនេះអាចរំដោះខ្លួនបាន ដោយសេចក្ដីអនុគ្រោះរបស់ស្ដេច ដោយលោះខ្លួនដោយប្រាក់ ដោយការជំនួស ដោយការសាងផ្នួស ។

      ខ្ញុំវត្ត : ខ្ញុំប្រភេទនេះនៅមានឈ្មោះម្យ៉ាងទៀតហៅថា ពលព្រះ ឬ ពលព្រះរតនត្រៃ ។ រាជពង្សាវតារខ្មែរ បាននិយាយថាពួកខ្ញុំប្រភេទនេះមានកំណើតកើតមកតាំងពីរជ្ជកាល ព្រះបាទធម្មរាជាទី១ម្ល៉េះ ៖
      ស្ដេច (ព្រះបាទធម្មរាជា) គង់ក្នុងភេទជាភិក្ខុភាវៈ៣ថ្ងៃហើយទ្រង់លាចាកសិក្ខាបទ ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទានបណ្ដារាស្ត្រ ជាអនេកអនន្តពន់ពេក ។ ទ្រង់ព្រះរាជសទ្ធាវេរភូមិ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ ដំរី២១ នូវគ្រឿងប្រគំផ្សេងៗថ្វាយទុកជាទាសាទាសីអោយរក្សាព្រះចេតិយ ព្រះវិហារសីមាសម្រាប់ បោសច្រាសសំអាត ។ ទ្រង់តាំងអោយមានមេពីរនាក់ជានាយត្រួតត្រារក្សា ។ អាស្រ័យហេតុនេះហើយបានជាមាន ពលព្រះស្រីរតនត្រៃ តាំងពីនោះរៀងមក ។

      គួរគប្បីជ្រាបថា ពួក ពលព្រះ នេះទោះបីមានបុណ្យសក្ដិខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏នៅតែពុំអាចរំដោះខ្លួនអោយចេញផុតពីឋានៈនេះបានឡើយ ។ ព្រះបាទស្រីសុគន្ធបទ ទ្រង់មានបំណងរំដោះព្រះស្នំឯក (នាងស) និងស្ដេចកន ជាព្រះអនុជថ្លៃអោយរួចពីឋានៈពលព្រះ ។ ព្រះអង្គទ្រង់បានពិគ្រោះនឹងមន្ត្រីជាន់ខ្ពស់ តែមន្ត្រីទាំងនោះបានទូលវិញថា គ្រួសារណាមួយដែលធ្លាក់ខ្លួនទៅជាពលព្រះ ហើយ ត្រូវស្ថិតនៅឋានៈនោះអស់រយៈពេល៥០០០ឆ្នាំ ហើយព្រះរាជាក៏ពុំអាចធ្វើការរំដោះបានដែរ ព្រោះបើព្រះអង្គហ៊ានប្រព្រឹត្តដូច្នោះ អ្នកផងនឹងចោទថាព្រះអង្គពុំគោរពចំពោះព្រះរតនត្រៃ ឡើយ ។

      ឯកសារខ្លះ បានបញ្ជាក់ថា ឋានៈ ពលព្រះ នេះគឺបានមកពី ៖

      ម្ដាយជា ពលព្រះ
      ធ្វើឃាតព្រះសង្ឃ
      លួចទ្រព្យគរុភ័ណ្ឌ
      ដុតវត្ត
      ទោសកំហុសខ្លះប្រព្រឹត្តដោយព្រះសង្ឃ ដូចជាសាហាយស្មន់ ងប់ក្នុងកាមគុណ ធ្វើថ្នាំពន្លូតកូន ។ ល ។
      ពួកខ្ញុំប្រភេទនេះទំនងជាមានជីវភាព មិនយ៉ាប់យឺតដូចខ្ញុំប្រភេទដទៃទៀតទេ ព្រោះព្រះសង្ឃតែងមានព្រះទ័យសប្បុរសចំពោះពួកនេះ ។

      • kao bun song ថា:

        អត្ថបទដើមចម្បង: កម្ពុជាក្រោមអាណានិគម
        ចំណាប់អារម្មណ៍បារាំងនៅឥណ្ឌូចិននៅសតវត្សទីដប់ប្រាំបួនបានដុះចេញ ពីបដិវាដកម្មជាមួយអង់គ្លេស ដែលបានបដិសេធខ្លួនចេញពីឥណ្ឌា និងបានខាំងវាដោយឥទ្ធិពលចេញ ក្រៅពីនោះផ្នែកផ្សេងៗទៀត​នៃដែនដីដ៏ធំអាស៊ីអាគ្នេយ៍ ។ ពួកបារាំងក៏បានប៉ុនប៉ងដើម្បីបង្កើតពាណិជ្ជកម្មនៅក្នុងតំបន់មួយ ដែលបានដឹងថាមានភោគទ្រព្យមិនទាន់បានយកមកប្រើនិង​ដើម្បីដាក់ទោសការធ្វើទុក្ខបុកម្នេញនៃរដ្ឋយួន​លើការផ្សព្វផ្សាយសាសនាកាតូលិក ការសង្គ្រោះរបស់ពួកគេគឺជាគោលបំណង ដែលបានថ្លែងនូវនយោបាយក្រៅប្រទេសរបស់បារាំង ។ ការបដិសេដដដែលៗនៃរាជវង្សង្វៀនដើម្បីបង្កើតទំនាក់ទំនងការទូត និងនយោបាយប្រឆាំងគ្រិស្តសាសនាដោយហិង្សានៃក្រុមពួកអធិរាជ មិញ ម៉ាង (១៨២០-៤១) ធៀវ ទ្រី (១៨៤១-៤៧) និង ធឺ អ៊ឺក (១៨៤៨-៨៣) បានបណ្ដេញពួកបារាំងចេញ ដោយភ្ជាប់ក្នុងការប៉ិនប្រសប់ខាងនាវាបំពាក់ដោយអាវុធ ហើយក៏បានហុចជាលទ្ធផល នៅក្នុងការបង្កើតនៃការត្រួតត្រារបស់បារាំងទូទាំងសៃហ្កន និងលើខេត្តភាគខាងកើតបីទៀតនៅតំបន់កូសាំងស៊ីន (ដីសណ្ដទន្លេមេគង្គ) ។

        ក្នុងទស្សនៈវិស័យនៃរដ្ឋាភិបាលនៅប៉ារីស កម្ពុជាគឺជាទឹកទំនប់ដែលកំពុងតែរំពឹងទុក ។ ដោយបានល្បួងលួងលោមដោយសាសនទូត ដើម្បីស្វែងរកអាណាព្យាបាលកិច្ចរបស់បារាំងប្រឆាំងនឹងសៀមនិងយួន ព្រះបាទអង្គឌួងបានអញ្ជើញបេសកទូតបារាំង ដើម្បីចូលមកទស្សនាក្នុងរាជវាំងព្រះអង្គ ។ យ៉ាងណាក៏ដោយ ពួកថៃបានដាក់សម្ពាធទ្រង់ដើម្បីអោយបដិសេធជំនួប​ជាមួយពួកបារាំងនៅពេលនោះ ពួកគេនៅទីបំផុតបានមកដល់ឧដុង្គនៅឆ្នាំ១៨៥៦ ។ ការធ្វើដំណើរដែលបានបោះពុម្ពផ្សាយច្រើនដោយធម្មជាតិវិទូ ហង់រី មូហ៊ុត ជាអ្នកបានមកទស្សនារាជវាំងកម្ពុជា ក៏បានស្រាវជ្រាវរុករកឡើងវិញសំណល់បាក់បែកនៅអង្គរ ហើយបានធ្វើដំណើរឡើងតាមទន្លេមេគង្គទៅដល់ព្រះរាជាណាចក្រឡាវ នៅហ្លួងព្រះបាងពីឆ្នាំ១៨៥៩ដល់១៨៦១ បានដាស់នូវចំណាប់អារម្មណ៍បារាំងនៃភាពសម្បូរបែបដែលបានអះអាងដោយនគរនេះ និងតម្លៃនៃមេគង្គជាច្រកមួយទៅកាន់ខេត្តទិសនិរតីរបស់ចិន ។ នៅខែសីហា១៨៦៣ ពួកបារាំងបានសម្រេចសន្ធិសញ្ញាមួយ​ជាមួយអ្នកស្នងរាជ្យបន្តរបស់ព្រះបាទអង្គឌួង ព្រះបាទនរោត្តម (១៨៥៩-១៩០៤) ។ កិច្ចព្រមព្រៀងនេះលៃលកក្សត្រកម្ពុជា​អោយមានអាណាព្យាបាលកិច្ចរបស់បារាំង (ក្នុងទម្រង់នៃអ្នករដ្ឋការបារាំងហៅថា résident ជាភាសាបារាំង ឯកាភិបាល) ក្នុងការផ្លាស់ប្ដូរសម្រាប់ផ្ដល់សិទ្ធិអោយបារាំងដើម្បីរុករក​និងដើម្បីធ្វើអាជីវកម្មធនធានរ៉ែខនិជនិងព្រៃឈររបស់ព្រះរាជាណាចក្រនេះ ។ ពិធីបរមរាជាភិសេករបស់ព្រះបាទនរោត្តម នៅឆ្នាំ១៨៦៤ គឺជាកិច្ចការឆ្គាំឆ្គងមួយ នៅក្នុងនោះទាំងអ្នកតំណាងបារាំងនិងសៀមបានធ្វើជាធិបតី ។ ទោះបីជាពួកសៀមប៉ុនប៉ងដើម្បីធ្វើអោយខកខាន មិនបានសម្រេចនូវការវាតទីឥទ្ធិពលរបស់បារាំងក៏ដោយ ក៏ឥទ្ធិពលរបស់ពួកគេផ្ទាល់លើព្រះមហាក្សត្រអង្គនេះបានថយចុះជានិច្ច ។ នៅឆ្នាំ១៨៦៧ ពួកបារាំងបានចុះសន្ធិសញ្ញាមួយជាមួយនិងថៃ​ដែលបានប្រគល់នូវការគ្រប់គ្រងខេត្តបាត់ដំបង​និងសៀមរាបជាចុងក្រោយជាការដោះដូរដើម្បីការបង្រួបបង្រួមនូវអំណះអំណាង​នៃចក្រពត្តិលើប៉ែកផ្សេងនៃកម្ពុជា ។ ការបាត់បង់ខេត្តភាគពាយព្យ ព្រះបាទនរោត្តមតូចព្រះទ័យយ៉ាងខ្លាំង ក៏ប៉ុន្តែព្រះអង្គត្រូវជំពាក់គុណបារាំងចំពោះការបញ្ជូនជំនួយកងទ័ព ដើម្បីបង្ក្រាបការបះបោដោយអ្នកក្លែងបន្លំជាញាតិវង្ស ។

        នៅខែមិថុនា១៨៨៤ ទេសាភិបាលបារាំងនៅកូសាំងស៊ីន​បានធ្វើដំណើរទៅរាជធានីរបស់ព្រះបាទនរោត្តម ហើយបានទាមទារអោយមានការទទួលយកសន្ធិសញ្ញាមួយ​ជាមួយក្រុងប៉ារីសដែលសន្យាថាការផ្លាស់ប្ដូរជាទូទៅ​ដូចជា ការលុបចោលទាសភាព ការបង្កើតស្ថាប័នកម្មសិទ្ធិឯកជន និងការបង្កើតឡើងពួកឯកាភិបាល (résident)បារាំងនៅតាមទីក្រុងខេត្ត ។ ពោរពេញដោយការយកចិត្តទុកដាក់ នៃនាវាចម្បាំងបារាំងបានបោះយុថ្កានៅតាមទន្លេ ស្ដេចបានឡាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងដោយទើសទាល់ ។ ពួកឥស្សរជនក្នុងស្រុកបានប្រឆាំងនឹងខសន្យមួយចំនួន​របស់កិច្ចព្រមព្រៀងនេះ យ៉ាងណាមិញ ជាពិសេសខមួយដែលទាក់ទងនិងទាសភាព ហើយពួកគេបានញុះញង់បង្កចលាចលការបះបោរ​ជាច្រើនទូទាំងប្រទេសកំឡុងឆ្នាំបន្តបន្ទាប់មកទៀត ។ ទោះបីជាការបះបោរត្រូវបានបង្ក្រាបក៏ដោយ ហើយសន្ធិសញ្ញានេះត្រូវបានអោយសច្ចាប័ន ហើយការតស៊ូអសកម្មដោយមានការចូលដៃនៃប្រជារាស្ត្រខ្មែរ​បានព្យាពេលការអនុវត្តនូវកំណែទម្រង់មួយចំនួន កំណែទម្រង់ត្រូវបានស្ងប់រំងាប់ទៅវិញ រហូតដល់ក្រោយការសោយទីវង្គតរបស់ព្រះបាទនរោត្តម ។

  5. ខ្ញុំសុំសួររឿង១ថាតើមានបងៗណាដឹងថាពិធីបុណ្យសូត្រមនរំដោះគ្រោះ​មានប្រវត្តិនិងប្រព្រឹត្តទៅបែបណាដែរ។
    សូមមេត្តាជួយប្រាប់ផង!
    អគុណ!

    • kao bun song ថា:

      Dear konkhmer kekhlounn,
      I would like to give your some Buddha teaching:
      Q- What did the Buddha teach about magic and fortune telling?
      A- The Buddha considered such pratices as fortune telling, wearing magic vharms for protection, finding lucky sites for buildings, prophesising and fixing lucky days to be useless superstitions and he expressly forbade his disciples such things. He called all these things ‘low arts’.
      Whereas some religious men, while living off food provided by the faithful make their living by such low arts, such wrong means of livelihood as palmistry, divining by signs, interpreting dreams, bringing about good or bad luck, picking the lucky site for a building, the monk Gotama refrains from such low arts, such wrong means of livelihood.
      Q- Then why do people somtimes pratise such things and believe in them?
      A- Because of greed, fear and ignorance. As soon as people understand the Buddha’s teachings, they realise that a pure heart can protect them much better than bits of paper, bits of metal and few chanted words and they no longer rely on such things, kindness, understanding, patience, forgiveness, generosity,loyalty and other good qualities that truly protect you and give you true prosperrity.

      • kao bun song ថា:

        Q- But some lucky Charms do work, don’t they?
        A- I know a person who makes a living selling lucky charms. He claims that his charms can give good luck, prosperrity and he guarantees that you will be able to pick three numbers. But if what he says is true then why isn’t he himself a multi-millionaire? If luck charms really work, then why doesn’t he win the lottery week affter week? The only luck he has is that there people silly enough to buy his magic charms.
        Q- The Dictionary defines luck as ‘believing that whatever happens, either good or bad, to a person in course of event is due to chance, fate or fortune’ The Buddha denied this
        belief completely. Everything that happens has aspecific cause or causes and there must be some relationships between the cause and effect. Becoming sick, for example, has specific cause. One must come into contact with germs and one’s body must be weak
        enough for the germs to establish themselves. There is a definite relationship between the cause(germs and aweakened body) and the effect(sickness) because we know that germs attack the organisms and give rise to sickness. But no relationship can be found between wearing apiece of paper with words written on it and being rich or passing examinations. Buddhism teaches that whatever happens does so because of a cause or causes and not due to luck, chance or fate. People who are interested in luck are always trying to get something, usually more money and wealth.

    • chanthatuoch ថា:

      ការសូត្រមន្តចាក់ទឹកជាដើមមានតាំងតែពីសម័យបូរាណកាល សម័យកាលដែលក្រុងវេសាលី ទីក្រុងកើតអាសន្នតរោគ ជាខ្លាំបណ្ដាល់ឲ្យមានមនស្សស្លាប់ជាច្រើន។
      ទើបព្រះដ៏មានព្រះភាគ ឲ្យព្រះអានន្ទ សូត្រធម៌ចាក់ទឹកលើដីដិញចង្រៃឲ្យរត់គិចអស់គ្មានសល់។
      ចំពោះសម័យឥឡូវនេះចេះតែយល់ខុសជាច្រើនអំពីការសូត្រមន្ត ចាក់ទឹកមិនប្រកបដោយបញ្ញា។

  6. Crazynas ថា:

    សូមទោស! ខ្ញុំឆ្ងល់រឿងមួយ គឺថា តើក្នុងព្រះពុទ្ធសាសនា​មាន​បង្រៀន​ថា អ្វី​ៗ​គឺ​ព្រហ្ម​លិខិត​ជា​អ្នក​កំណត់ ឬ​ក៏​មិន​មែន​ទេ? បើ​មែន ហេតុ​អ្វី​មាន​ពាក្យ​ថា ខ្លួន​ត្រូវ​ទី​ពឹង​ខ្លួន នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា? ហេតុអ្វីមិនដែលលឺថា ខ្លួនត្រូវទីពឹងព្រហ្មលិខិត? សូមអរគុណ!

    • ក្នុងព្រះពុទ្ធសាសនាមិនមានប្រើពាក្យថាព្រហ្មលិខិតទេ
      ពាក្យព្រហ្មលិខិតនេះជាទម្លាប់ប្រើតាំង ពីសម័យខ្មែរយើង
      កាន់ព្រហ្មញ្ញសាសនាម្ល៉េះ ក្រោយមកខ្មែរយើងបែរមកកាន់
      ព្រះពុទ្ធសាសនា ប៉ុន្តែពាក្យនេះនៅតែទម្លាប់ប្រើដដែល ដោយព្រហ្មញ្ញសាសនាជឿថាអ្វីៗគ្រប់យ៉ាងគឺព្រះព្រហ្មជា
      អ្នកកំណត់ ហេតុនេះហើយទើបមានពាក្យថាព្រហ្មលិខិត។

      ចំពោះព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ប្រៀនប្រដៅអំពីកម្មផល
      អ្វីៗគ្រប់យ៉ាងគឺខ្លួនឯងជាអ្នកកំណត់ បានន័យថាខ្លួនយើងធ្វើនូវកម្ម
      ណារមែងបានទទួលផលនៃកម្មនោះ មិនមានទេវតា ឥន្ទព្រហ្ម ឬ អាទិទេព
      ណាមកបណ្តាល ឬមកកំណត់ឲ្យទេ។ ដូច្នេះ ក្នុងព្រះពុទ្ធសាសនាត្រូវហៅ
      ថា កម្មលិខិត ទើបត្រឹមត្រូវ។

    • kao bun song ថា:

      The Buddha teaches us that it is far more important to develop our hearts and minds. He says:
      Being deeply learned and skilled;
      being well- trained and
      using well-spoken words
      this is the best good luck.
      to support mother and father
      to cherish wife and child and
      to have a simple livehood
      this is the best good luck.
      being generous, just
      helping one’s relatives and
      being blameless in one’s actions
      this is the best good luck.
      to refrain from evil and from strong drink,
      and to be always steadfast in virtue,
      this is the best good luck
      reverence, humanity, contentment,
      Gratitude and hearing the good Dharma,
      this is the best good luck.
      Sn 261-265

  7. ពិធីសូត្រមន្តរំដោះគ្រោះនេះមានដំណាលខ្លះដែរនៅក្នុងគម្ពីរព្រះពុទ្ធសាសនា ប៉ុន្តែមិនមែនជាពុទ្ធបំណងរបស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅអោយធ្វើដូច្នោះទេ។ ពុទ្ធបរិស័ទមួយចំនួនបានយកតាមលំអាននៃដំណើររឿងដែលកើតឡើង​ពីសម័យពុទ្ធកាលមកច្នៃបន្ថែមរួមផ្សំជាមួយនឹងវប្បធម៌ជាតិរបស់ខ្លួនផង​ទើបមានពិធីនេះកើតឡើងរហូតដល់បច្ចុប្បន្ននេះ។ ឃើញមានបីកន្លែងដែលទាក់ទិនទៅនឹងការសូធ្យនូវពុទ្ធមន្តដើម្បីបញ្ចៀសឧបទ្រព​ទាំងឡាយ គឺក្នុងរឿង អាយុវឌ្ឍនកុមារ១ ក្នុងរឿងវេសាលី១ និងក្នុងរឿងភិក្ខុមួយក្រុមទៅធ្វើសមាធិក្នុងព្រៃ១។ នឹងលើកយករឿងទាំងនេះមកនិយាយដោយពិស្តារក្នុងពេលឆាប់ៗ។

  8. Crazynas ថា:

    សូម​អរ​ព្រះគុណ​ព្រះ​តេជ​គុណ​ច្រើន។ សូម​ទោស​ផង​ករុណា​មិន​សូវ​ចេះ​ពាក្យ​ប្រើ​ក្នុង​វិស័យ​សាសនា​ទេ ដូច្នេះ​បើ​មាន​ត្រង់​ណា​ឆ្គាំ​ឆ្គង​ឲ​ករុណា​សុំ​ទោស​ទុក​ជា​មុន​ផង។ ករុណា​ចូល​ប្លក់​មួយ​ឃើញ​មាន​អត្ថបទ​ថា ឧបាទាន​ក្ខន្ធ​ទាំង ៥ គឺ​ជា​មេ​ទុក្ខ។ ករុណា​មិនដឹង​ថា ឧបាទាន​ក្ខន្ត​ទាំង ៥ ណឹង​គឺ​អ្វី​​ខ្លះ ហើយ​ហេតុ​អ្វី​ក៏​វា​ជា​មេ​ទុកទេ។ សូម​ព្រះ​តេជ​គុណ​ជួយ​បង្ហាញ​ផ្លូវ​ផង។ សូមអរព្រះគុណ!

    • -ចម្រើនពរ! មុន​នឹ​ងនិយាយ​ពី​ពាក្យ​ថា ឧបាទានក្ខន្ធ យើង​ត្រូ​វញែ​កស័ព្ទ​ទាំង​ពីរ​ជា​មុន​សិន​គឺ ឧបាទាន+ខន្ធឧបាទាន ប្រែថា ការ​ប្រកាន់​មាំ ឬ​ការ​ប្រកាន់​ខ្ជាប់។ បាន​ន័យ​ថា​ការ​សំគាល់​នូវ​អ្វីៗ​ថា​ជា​ខ្លួន ឬ​ជា​របស់​ខ្លួន​។ ចំណែក ”ខន្ធ” ប្រែថា “គំនរ” គឺ គំនរ​នៃ​រូបធម៌​និង​នាម​ធម៌ ប្រជុំ​ចូល​គ្នា​ដែល​បញ្ញ​ត្តិ​ហៅ​ថា​សត្វ​ បុគ្គល ​ខ្លួន​ប្រាណ យើង គេ ជាដើម។ ខន្ធ មាន៥យ៉ាង ដែលហៅថា ខន្ធ៥ បញ្ចក្ខន្ធ គឺៈ

      ១-រូបក្ខន្ធ គំនរ​នៃ​រូប, ចំណែក​ដែល​ជារូប។

      ២-វេទនាខន្ធ គំនរនៃវេទនា គឺ​ការ​សោយ​អារម្មណ៍ មាន​ដឹង​ថា សុខ ទុក្ខជាដើម។

      ៣-សញ្ញាខន្ធ គំនរនៃសញ្ញា ចំណែក​នៃ​ការ​កំណត់​ដឹង ឬ​ចំ​ណាំ​បាន ដូច​ជា​ដឹង​ថា ស ខ្មៅ ខៀវ ក្រហម​ជាដើម។

      ៤-សង្ខារក្ខន្ធ គំនរ​នៃ​សង្ខារ គឺ​ចំណែក​នៃ​ការ​ប្រជុំ​តាក់​តែង, សភាវៈដែល​តាក់តែង​ចិត្ត​ឲ្យ​ល្អ​ឬ​អាក្រក់​ឬ​ជា​កណ្តាល​ជាដើម។

      ៥-វិញ្ញាណក្ខន្ធ គំនរនៃវិញ្ញាណ ចំណែក​ដែល​ដឹង​ច្បាស់​នូវ​អារម្មណ៍, កា​រដឹង​អារម្មណ៍​តាម​អាយតនៈទាំង៦ មាន​ការ​ឃើញ ការ​ឮ​ជា​ដើម។

      រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ ទាំង៥នេះហៅថា​ខន្ធ៥ ។ ដូច្នេះ​ ឧបាទានក្ខន្ធ៥ បាន​ន័យ​ថា​ការ​ប្រកាន់​មាំ​ទៅ​ក្នុង​ខន្ធ​ទាំង​៥ ។ ដោយ​សា​រតែ​ខន្ធ​ទាំង៥​នេះ​ជា​សភាវៈ​មិនទៀង ជាទុក្ខ ជាអនត្តា មាន​ការ​ប្រែ​ប្រួល​ជា​ធម្មតា កាល​ណា​មាន​សេចក្តី​ប្រកាន់​ថា ជា​អញ ជា​របស់​អញ​ហើយ ក៏​មាន​ការ​​ហួង​​ហែង​មិន​ចង់​ឲ្យ​មា​នការ​ប្រែប្រួល​ទៅ តាម​សភាវៈ​នៃ​ធម្មជាតិ ដូច្នេះ​សេចក្តីទុក្ខ​ក៏​រមែង​កើត​ឡើង​ទៅ​តាម​ការ ប្រកាន់​មាំទៅ​លើ​ខន្ធ​ទាំង​៥នេះ​។

  9. ខ្ញុំព្រះករុណាបានយល់ហើយ។សូមអរព្រះគុណ!

  10. សឹង ហ៊ុន ថា:

    ខ្ញុំព្រះករុណា​ សូមសួរសំនួរមួយថាតីគួរេធើ្វយ៉ាងណាទើបធើ្វអោយចិត្តស្ងប់?

    • ចម្រើន​​ពរ​​ញោម​​សឹង ហ៊ុន សូម​​អភ័យ​​ទោស​​ដែល​​អាត្មា​​មិន​​បាន​​ឃើញ​​សំណួរ​​របស់​​ញោម​​​ពី​​មុន​​មក​​ព្រោះ​​ច្រឡំ​​ស្មាន​​ថា​សំណួរ​​ដែល​​ឆ្លើយ​​រួច​​ហើយ​។ អរ​គុណ​​ផង​​ដែរ​​ដល់​​ញោម​ kao bun song ដែល​​បាន​​ចូល​​រួម​​ជួយ​​ឆ្លើយ​​នូវ​​សំណួរ​​នេះ​យ៉ាង​​ក្បោះ​​ក្បាយ​​គួរ​​ជា​ទី​​ពេញ​​ចិត្ត​​។ អាត្មា​​ក៏​​សូម​​ចូល​​រួម​បន្ថែម​​ខ្លះ​ៗ​​ទៀតផង​​ដែរ​​ចំពោះ​​សំណួរ​​ខាង​​លើ​​នេះ ទៅ​​តាម​​ការ​​យល់​​ដឹង​​និង​​បទ​​ពិសោធន៍​​តិច​​តួច​​របស់​​ខ្លួន​។

      ចិត្ត​​របស់​​មនុស្ស​​យើង​​នេះ​ ជា​​សភាវៈ​​ដែល​​រពិស​​រប៉ិល​​រប៉ូច នៅ​​មិន​​ចេះ​​ស្ងៀម រមែង​​ហក់​​លោត​​ហោះ​​ហើរ​​ទៅ​​កាន់​​អារម្មណ៍​​ផ្សេង​ៗ​មិន​​ចេះ​​ឈប់​​ឈរ​ ហេតុ​​នេះ​​ហើយ​​ទើប​​ព្រះ​​សម្មា​សម្ពុទ្ធ​​ជា​​ម្ចាស់​ទ្រង់​​ត្រាស់​​ប្រដូច​ចិត្ត​​នេះ​ទៅ​នឹង​​សត្វ​​ស្វា​​ដែល​​មិន​ចេះ​​នៅ​​ស្ងៀម រមែង​​លោត​​ពី​​មែក​​ឈើ​​មួយ​​ទៅ​​មែក​​ឈើ​​មួយ​ឥត​​ឈប់​​ឈរ​។ ភាព​រប៉ិល​រប៉ូច​​រវើរវាយ​​របស់ចិត្ត បើ​យើង​មិន​នៅធម្មតា​​ៗ មិន​បាន​​សង្កេត​​ទេ​ មិន​​ដឹង​​ថា​​មាន​​ការ​​ផ្លាស់​​ប្តូរ​​ឬ​រ​វើរវាយ​យ៉ាង​​ណា​​ទេ លុះ​​ណា​​តែ​​តាម​មើល​​តាម​​ដាន​​ដោយ​​ការ​​ធ្វើ​​សមាធិ ទើប​​ដឹង​​ថា​មួយ​​ខណៈ​​ៗ​​ចិត្ត​​របស់​​យើង​​ត្រាច់​ចរ​​ទៅ​​ច្រើន​​កន្លែង​ណាស់​​ស្ទើរ​​តែ​​តាម​​មិន​​ទាន់​​។​ ភ្លេច​ខ្លួន​​មួយ​​ភ្លែត​​ទៅ​ដល់​​បាត់​​ដំបង ដល់​​ភ្នំ​​ពេញ ដល់​​សៀម​រាប​ ដោយ​មិន​ដឹង​ខ្លួន ជួន​កាល​ក្នុង​ពេល​តែ​មួយ​ខណៈតូ​​ចប៉ុណ្ណោះ អាច​ឆ្លង​ទ្វីប​ដល់​​អាមេរិច​ កា​ណាដា​​​និង​​ប្រទេស​​​ឯ​ទៀតៗ​។

      ការ​​ពិចារណា​​ទៅ​​តាម​​សភាវៈ​​នៃ​​លោកធម៌ និងតណ្ហា​​​ដែល​តែង​​តែ​​នាំ​​ចិត្ត​​​បុថុជ្ជន​ឲ្យ​មាន​សេចក្តី​វង្វេង​ហើយប​ង្កឲ្យ​មាន​សេចក្តី​ទុក្ខ​ ដូច​ដែល​ញោម​​ ​ kao bun song បាន​​​លើក​ឡើង​នោះ ជា​មធ្យោ​បាយ​​ដ៏​​ល្អ​​មួយ តែ​មុន​នឹង​ចូលដ​ល់ការ​ពិចារណា​​ឲ្យ​បាន​ល្អិត​ល្អន់ ឲ្យកើត​មានបញ្ញាភ្លឺថ្លាបាននោះ ត្រូវ​ឲ្យ​មាន​សមាធិ​ចិត្ត​ជា​មុន​សិន សមាធិចិត្ត គឺ​ចិត្ត​ស្ងប់ ប្រាស​ចាក​ភាព​រវើរ​រវាយ ក្រេវក្រោធ បដិឃៈថ្នាំងថ្នាក់ ជា​ចិត្ត​នឹង​មិន​ឃ្លេង​ឃ្លោង។​ ការ​ធ្វើ​ចិត្ត​ឲ្យ​​ស្ងប់​ទៅ​បាន​គឺ​ដោយ​សារ​ការ​ធ្វើសមាធិ ព្រោះ​មាន​តែ​សមាធិ​ទេ​ដែល​ជា​មធ្យោបាយ​ជម្រះ​ចិត្ត​ឲ្យ​បា​នផូរ​ផង់​ប្រាស​ចាក​មន្ទិល​ទៅ​បាន​។ ក្រោយ​ពី​ចិត្ត​មាន​សមាធិ ស្ងប់​ថ្លា​ហើយ ទើប​ជា​ឱកាស​ដែល​បង្កើត​នូវ​បញ្ញា​ដោយ​ការ​ចម្រើន​វិបស្សនា​ពិចារណា​នូវ​ធម៌ផ្សេង​ៗដើ​ម្បីលះ​បង់​នូវ​ធម៌​អាក្រក់​ចេញ​ចោល​ពី​ក្នុង​សន្តាន​។ ដូច្នេះ​ ពិធី​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់​សូម​ព្យា​យាម​ធ្វើ​សមាធិ​ និងសតិបដ្ឋាន ហ្វឹក​ហាត់​ចិត្ត​ឲ្យនៅ​នឹង​ន ហើយ​ពិចារណា​នូវ​អ្វី​ដែល​នាំ​ចិត្ត​ឲ្យ​នឿយ​ណាយ​ពី​ភាព​រវើរវាយ​នោះ។ ជូន​ពរ​សំណាង​ល្អ​និង​បាន​ជួប​សន្តិភាព​ផ្លូវ​ចិត្ត​ជា​និ​រន្តរ៍​!

  11. kao bun song ថា:

    Venerable DHAMMA NON, Please help me to correct the follow answer to SEUNG HUN.
    Dear SEUNG HUN,
    I would like to try to answer your question that i learn from the teaching of buddha from year 2000.
    your question is similar to “purification of mind”
    1- people have worldly passions which lead them into delusions and sufferings. there are five ways to emancipate themselves from the bond of worldly passion.
    -First, they should have right ideas of things, ideas that are base on careful observation, and understanding causes and effects and their significance correctly, since the cause of suffering is rooted in the mind’s desires and attachments , and since desires and attachment are related to mistaken observations by an ego-self,neglicting the significance of the law of cause and effect, and since it is from these wrong observations, there can be peace only if the mind can be rid of these worldly passions.
    -Second, people can get rid of these mistaken observations and resulting worldly passions by careful and patient mind-control.With efficient mind-control they can avoid desires arising from the stimulation of the eyes, ears ,nose, tongue,skin and the subsequent mental processes and, by so doing, cut off the very root of alll worldly passions.

  12. kao bun song ថា:

    -Third, They should have corret ideas with regard to the proper use of all things. that is ,with regard to articles of food and clothing, they should not think of them in relation to confort and pleasure, but only in their relation to the body’s needs. Clothing is necessary to protect the body against extremes of heat and cold, and to conceal the shame of the body , food is necessary for the nourishment of the body while it is training for Enlightenment and Buddhahood. worldly passions can arise through such thinking.
    -Fourth, people should learn endurance, they should learn to endure the discomforts of heat and cold, hunger and thirst, they should learn to be patient when receiving abuse and scorn, for it is the pratice of endurance that quenches the fire of worldly passions which is burning up their bodies.
    -Fifth, people should learn to see and so avoid all danger. Just as a wise man keeps away from wild horses or mad dogs, so one should not make freinds with evil men, nor should he go to places that wise men avoid. if one practises caution and prudence, the fire of worldly passions which is burnnig in their vitals will die down.

  13. kao bun song ថា:

    វិបស្សនាកម្មដ្ឋានក្នុងគម្ពីរព្រះវិសុទ្ធមគ្គភាគ៣ មានសេចក្តីពោលអំពី វិបស្សនាបញ្ញាថាៈ

    កឋំ ភាវេតព្វា ប្រែថា តើវិបស្សនាបញ្ញា ព្រះយោគីគប្បីចម្រើន យ៉ាងដូចម្តេច?
    យស្មា ឥមាយ បញ្ញាយ ខន្ធាយតនធាតុឥន្រ្ទិយសច្ចប្បដិច្ចសមុប្បាទាទិភេទា ធម្មា ភូមិ
    សីលវិសុទ្ធិ ចេវ ចិត្តវិសុទ្ធិ ចាតិ ឥមា ទ្វេ វិសុទ្ធិយា មូលំ ទិដ្ឋិវិសុទ្ធិ កង្ខាវិតរណវិសុទ្ធិ
    មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ ញាណទស្សណវិសុទ្ធីតិ
    ឥមា បញ្ច វិសុទ្ធិយោ សរីរំ តស្មា តេសុ ភូមិភូតេសុ ធម្មេសុ ឧគ្គហបរិបុច្ឆាវសេន ញាណ
    បរិចយំ កត្វា មូលភូតា ទ្វេ វិសុទ្ធិយា សម្បាទេត្វា សរីរភូតា បញ្ច វិសុទ្ធិយា សម្បាទេន្តេន
    ភាវេតព្វា ។
    បានសេចក្តីថា ធម៌មានប្រភេទគឺៈ ខន្ធ អាយតនៈ ធាតុ ឥន្រ្ទិយ សច្ចៈ បដិច្ចសមុប្បាទ ជាភូមិរបស់ វិបស្សនា ។ វិសុទ្ធិ២គឺ សីលវិសុទ្ធិ១ ចិត្តវិសុទ្ធិ១ ជា

    ឬសគល់របស់វិបស្សនា ។ វិសុទ្ធិ៥ទៀតគឺ ទិដ្ឋិវិសុទ្ធិ១ កង្ខាវិតរណវិសុទ្ធិ១ មគ្គាមគ្គញាណទស្សនវិសុទ្ធិ១ បដិបទាញាណទស្សនវិសុទ្ធិ១ ញាណទស្សនវិសុទ្ធិ១

    ជាសរីរៈ គឺតួរបស់បញ្ញានោះ ព្រោះហេតុណា ហេតុនោះគឺព្រះយោគី កាលធ្វើនូវការសន្សំនូវញាណ ដោយអំណាចនៃការរៀន និងការសាកសួរក្នុងធម៌ ដែលជា

    ភូមិនោះ ត្រូវញ៉ាំងវិសុទ្ធិ២ ដែលជាឬសគល់ឲ្យដល់ព្រម ហើយញ៉ាំងវិសុទ្ធិ៥ ដែលជាសរីរៈឲ្យដល់ព្រម គប្បីចម្រើន ។

    រីឯធម្មបរិយាយពិស្តាមួយ អំពី វិបស្សនាកម្មដ្ឋាននេះ មានក្នុងសៀវភៅដែលមានចំណងជើងថា ពន្លឺនាវាត្រៃលោកនិងនាវាត្រៃលក្ខណ៍ ។ លោកអ្នកដែលមាន

    បំណងនឹងសិក្សាវិបស្សនាក្មដ្ឋាន ដើម្បីចម្រើនវិបស្សនាបញ្ញា​ អាចសិក្សានិង​ប្រតិបត្តិតាមសៀវភៅនេះបាន ព្រោះសៀវភៅនេះត្រូវបានពិនិត្យ ដោយអ្នកចេះដឹង

    ពីក្រុមជុំនំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យ កាលពីឆ្នាំ១៩៦៥ រួចហើយ ថាជាសៀវភៅត្រឹមត្រូវតាមត្រៃសិក្ខា ។

  14. kao bun song ថា:

    វិសុទ្ធិមគ្គវិសុទ្ធិមគ្គ (ភាសាអង់គ្លេស: Visuddhimagga ឬ The Path of Purification) គឺជាពុទ្ធិកធម្មបរិយាយ នៃថេរវាទ រៀបរៀងដោយព្រះពុទ្ធឃោស Buddhaghosa ក្នុងស្រីលង្កា ប្រមាណជាក្នុង គ.ស.៤៣០ ។ ក្រៅពីព្រះត្រៃបិដក គេចាត់ទុកគម្ពីរនេះថាជា គម្ពីរថេរវាទសំខាន់បំផុត។ ទ្រង់ទ្រាយរបស់វិសុទ្ធិមគ្គ ស្ថិតនៅលើ រថវិនិតសូត្រ Ratha-Vinita Sutta ដែលរៀបរាប់អំពីវឌ្ឍនភាព ពីភាពបរិសុទ្ធរបស់សាវ័ក ដល់ព្រះនិព្វាន តាមដំណើរ៧ជំហ៊ាន វិសុទ្ធិ៧។

    សេចក្តីសង្ខេបគម្ពីរនេះចែកជា៤ផ្នែក ដែលពិភាក្សាអំពីៈ ១- សីល, ២- សមាធិ, ៣- ភូមិនៃបញ្ញា, ៤- បញ្ញា ៖

    ទី១ ពន្យល់អំពីច្បាប់វិន័យ ហើយនិងវិធីរិះរកការប្រតិបត្តិត្រូវ ឬរកគ្រូដែលល្អ ។
    ទី២ រៀបរាប់អំពីការធ្វើ សមថៈ កម្មដ្ឋានម្តងមួយៗ (សូមមើលអំពីកម្មដ្ឋាន៤០) ពន្យល់អំពីដំណាក់ការផ្សេងៗនៃសមាធិ ។
    ទី៣ ពន្យល់អំពីបញ្ចក្ខន្ធ អាយតនៈ អរិយសច្ចៈ និង បដិច្ចសមុប្បាទ ។ ផ្នែកនេះបរិយាយ យ៉ាងច្រើនអំពី ការធ្វើវិភាគ ជាពិសេសរបស់ទ្រឹស្តីព្រះពុទ្ធសាសនា ។
    ទី៤ អធិប្បាយអំពីការធ្វើ វិបស្សនា តាមការរីកចម្រើននៃបញ្ញា សង្កត់ខ្លាំងទៅលើប្រភេទផ្សេងៗ នៃការចេះដឹង ដែលបានមកពីការបដិបត្តិ ។
    ការធ្វើឲ្យបរិសុទ្ធ៧ថ្នាក់ការប្រៀបធៀបការបដិបត្តិ ទៅនឹងរថបណ្តាក់៧នេះ ចង្អុលបង្ហាញប្រាប់អំពីទិសដៅ ។ គេត្រូវការសេចក្តីបរិសុទ្ធមួយសិន ដើម្បីឈោងទៅយក សេចក្តីបរិសុទ្ធ បន្ទាប់មួយទៀត ។ គេតែងហៅការបដិបត្តិនេះថា វិសុទ្ធិ៧ Satta-Visuddhi ៖

    ១- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
    ២- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត
    ៣- ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញ
    ៤- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញច្បាស់ កន្លងសេចក្តីសង្ស័យ
    ៥- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ ថាជាផ្លូវឬមិន មែនជាផ្លូវ
    ៦- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវបដិបត្តិ (ដែលជាហេតុឲ្យអរិយមគ្គកើតឡើង)
    ៧- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ (នូវករណីយកិច្ច ដែលជាចំណែកនៃលោកុត្តរៈ) ។
    វិសុទ្ធិញាណកថាព្រះមហាថេរឧសោភណ (មហាសិសាយដាវ) ព្រះគ្រូដ៏ល្បីជាតិភូមាមួយរូប ក្នុងឆ្នាំ១,៩៥០ បានរៀបរៀងសៀវភៅមួយ ឈ្មោះថាវិសុទ្ធិញាណកថា Visuddhiñāna katha ដោយយកលំនាំតាមគម្ពីរវិសុទ្ធិមគ្គ ជាសេចក្តីរៀបរាប់ច្បាស់លាស់ តាមលំដាប់ថ្នាក់ដូចតទៅ៖

    ១- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
    ២- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត
    ៣- ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញៈ
    ១- នាមរូប-បរិច្ឆេទញាណ បញ្ញាពិចារណាអំពីនាមនិងរូប
    ៤- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញច្បាស់ កន្លងសេចក្តីសង្ស័យៈ
    ១- បច្ចយបរិគ្គហញាណ បញ្ញាដោយការដឹងយល់អំពីបច្ច័យ
    ២- សម្មសនញាណ បញ្ញាដោយការយល់ច្បាស់
    ៣- ឧទយព្វយញ្ញាណ បញ្ញាយល់ដឹងអំពីការកើតនិងរលត់ ទាក់ទងនឹងឧប កិលេស១០ កាលណាវាទន់ខ្សោយ ។
    ៥- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ ថាជាផ្លូវឬមិន មែនជាផ្លូវ
    ៦- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវបដិបត្តិ (ដែលជាហេតុឲ្យអរិយមគ្គកើតឡើង)
    ១- ភង្គញាណ បញ្ញាដឹងអំពីការបែកចេញពីគ្នា (នាមនិងរូប)
    ២- ភយតូបដ្ឋានញាណ បញ្ញាដឹងពីការគួរឲ្យភ័យខ្លាច នៃការកើតរលត់នៃ សង្ខារ ។
    ៣- អាទីនវញ្ញាណ បញ្ញាឃើញការទទួល ទុក្ខទោសក្នុងសង្ខារ
    ៤- និព្វិទាញាណ បញ្ញាឃើញការនឿយណាយ ក្នុងសង្ខារ
    ៥- មុញ្ចិតុកាម្យតា បញ្ញាឃើញបំណងចង់ រំដោះចេញពីសង្ខារ
    ៦- បដិសង្ខានុបស្សនាញាណ បញ្ញាពិនិត្យរកឧបាយរំដោះ ចេញពីសង្ខារ
    ៧- សង្ខារូបេក្ខាញ្ញាណ បញ្ញាឃើញសេចក្តីព្រងើយ ចំពោះសង្ខារទាំងពួង
    ៨- វុដ្ឋានគាមិនីវិបស្សនាញ្ញាណ បញ្ញានាំឲ្យដល់ការ ចេញចាកសង្ខារ
    ៩- អនុលោមញ្ញាណ បញ្ញាដឹងការតម្រូវតាម ឬប្រែប្រួលតាម ញាណ៨ខាងដើមនេះ ។
    ១០- គោត្រភូញាណ បញ្ញាចាស់ក្លា ឃើញនូវព្រះនិព្វាន ។
    ៧- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងច្បាស់ ឃើញច្បាស់ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរៈ
    ១- មគ្គញាណ
    ២- ផលញាណ
    ៣- បច្ចវេក្ខណញាណ បញ្ញាពិចារណាមគ្គ-ផល និងកិលេស
    ៤- ផលសមាបត្តិ ការសម្រេចបានផលចិត្ត
    ៥- មគ្គនិងផលខ្ពស់ៗខាងលើ ។

  15. kao bun song ថា:
    វីថិចិត្ត – ញាណតៗគ្នាEnglish: Vithi – cognitive series (Buddha Abhidhamma) by Dr Mehm Tin Mon តាមគម្ពីរព្រះអភិធម្ម វីថិចិត្តCitta-Vithi មានន័យថា ខ្សែច្រវ៉ាក់នៃចិត្ត ឬការដឹងតៗគ្នានៃចិត្ត ដែលកើតឡើង កាលណាមានអារម្មណ៍មួយ ចូលមកក្នុងទ្វារវិញ្ញាណ ជាកិច្ចឲ្យស្គាល់នូវអារម្មណ៍នោះ ។ ដូចគ្នានឹងផ្លូវថ្នល់ ដែលកាត់តាមភូមិនានា ឥតមានរំលងភូមិណាមួយ ឬក៏ផ្លាស់ប្តូរលំដាប់រៀង ឯចិត្តក៏កើតឡើងម្តងមួយ បន្តបន្ទាប់គ្នា រៀងតាមលំដាប់ ដែលចិត្តត្រូវកើត ត្រឹមត្រូវតាម ចិត្តនិយាម (ច្បាប់របស់ចិត្ត) ។ អាយុរបស់ចិត្តចិត្តកើតនិងរលត់ក្នុងមនុស្ស ដោយល្បឿនញាប់ដ៏ក្រៃលែង គឺលើស១លានលានដង (១,០០០,០០០,០០០,០០០) ក្នុង១ប៉ប្រិចភ្នែក ហើយភ្នែកប៉ប្រិចប្រមាណ ២៥០ដង ក្នុង១វិនាទី ។ ដូច្នេះអាយុរបស់ចិត្តមួយ មានប្រមាណ១ភាគ១លានលាន នៃវិនាទី ។ អាយុរបស់ចិត្ត ឬរយៈកាលរបស់ចិត្ត អាចវាស់បាន ជា៣ខណៈ ក្នុងការកើតហើយរលត់នៃចិត្ត ។ ខណៈ៣នោះគឺៈ ១- ឧប្បាទ – ខណៈនៃការកើត ២- ថីតិ – ខណៈនៃការតាំងនៅ ៣- ភង្គៈ – ខណៈនៃការរលាយ ខណៈដ៏ខ្លីទាំង៣នេះ ស្មើនឹង១រយៈចិត្ត ហៅថា ខណៈចិត្ត ។ ដូច្នេះអាយុរបស់ចិត្ត ស្មើនឹង១ខណៈចិត្ត ដែលមានខណៈខ្លី៣ គឺឧប្បាទ១ ថីតិ១ និងភង្គៈ១ ។ រយៈពេល១ខណៈចិត្ត ពិបាកនឹងបញ្ជាក់ដោយ របៀបវិទ្យាសាស្រ្តណាស់ ប៉ុន្តែយើងដឹងដោយការពិសោធន៍ថា អាចសុបិននិមិត្ត ឃើញរបស់ឬហេតុផ្សេងៗ ជាច្រើនក្នុង១ វិនាទី ។ អាយុរបស់រូប ស្មើនឹងអាយុរបស់ចិត្ត ១៧ដង ឬ១៧ខណៈចិត្ត ឬ៥១ខណៈខ្លីរបស់ចិត្ត (១៧ X ៣ = ៥១) ។ ដូច្នេះរូបក៏កើតនិងរលាយ យ៉ាងញាប់ក្រៃលែង ជាង៥៨ពាន់លានដង ក្នុង១វិនាទី ។ ភាពខុសគ្នារវាងចិត្តនិងរូបគឺ ចិត្តកើតនិងរលាយ ម្តងមួយបន្តបន្ទាប់គ្នា ឯរូបវិញកើតព្រមគ្នារាប់ពាន់ ក្នុងខណៈដ៏ខ្លី ហើយចេះតែបន្តការកើត ឥតឈប់ឈរ ១៧ខណៈចិត្តរលាយម្តង ។ រូបអាចកើនចំនួនច្រើនឡើង ដែលភ្នែករបស់យើង អាចមើលឃើញបាន ចំណែកឯការហូរនៃចិត្ត យើងពុំអាចមើលឃើញឡើយ ។ វិញ្ញាណ៦យ៉ាងវិញ្ញាណចិត អាចចាត់ថ្នាក់ ទៅតាមទ្វារវិញ្ញាណ៦ និងអាយតនៈ៦ (វត្ថុ) ដូចតទៅៈ ១. ចក្ខុវិញ្ញាណ – វិញ្ញាណភ្នែក២ ២. សោតវិញ្ញាណ – វិញ្ញាណត្រចៀក២ ៣. ឃានវិញ្ញាណ – វិញ្ញាណច្រមុះ២ ៤. ជីវ្ហាវិញ្ញាណ – វិញ្ញាណអណ្តាត២ ៥. កាយវិញ្ញាណ – វិញ្ញាណកាយ២ ៦. មនោវិញ្ញាណ – វិញ្ញាណចិត្ត៧៩ ។ សូមកត់សំគាល់ថា ចក្ខុវិញ្ញាណកើតនៅចក្ខុទ្វារ អាស្រ័យនឹងអាយតនៈភ្នែក ដូច្នេះជាដើម ។ វិញ្ញាណរបស់ចិត្ត កើតនៅមនោទ្វារ អាស្រ័យនឹងហទយៈវត្ថុ ក្នុងបេះដូង ។ ចំពោះវិញ្ញាណ៥ដំបូង វិញ្ញាណនិមួយៗ មានផស្សៈ (ការដែលអារម្មណ៍មកប៉ះ) ២យ៉ាង ចំណែកឯមនោវិញ្ញាណវិញ មានចិត្ត៧៩យ៉ាង ។ ៦យ៉ាងវីថិ ឬការកើតរលត់តៗគ្នា នៃការដឹងដោយវិញ្ញាណ ដូចជាខ្សែច្រវ៉ាក់ (ចិត្ត១កើតឡើង ហើយរលាយទៅវិញ កាលណាចិត្ត១ទៀត កើតបន្ត គ្មានចិត្ត២នៅជាមួយគ្នាទេ) ចែកចេញជា៦ក្រុម ហើយអាចមានឈ្មោះ ទៅតាមទ្វារ៦ក៏បាន ឬតាមវិញ្ញាណ៦ក៏បាន ដូចតទៅៈ ១- ចក្ខុទ្វារវីថិ = ចក្ខុវិញ្ញាណវីថិ គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង ចក្ខុទ្វារ ឬជាមួយ ចក្ខុវិញ្ញាណ ។ ២- សោតទ្វារវីថិ = សោតវិញ្ញាណវីថិ គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង សោតទ្វារ ឬជាមួយ សោតវិញ្ញាណ ។ ៣- ឃានទ្វារវីថិ = ឃានវិញ្ញាណវីថិ គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង ឃានទ្វារ ឬជាមួយ ឃានវិញ្ញាណ ។ ៤- ជីវ្ហាទ្វារវីថិ = ជីវ្ហាវិញ្ញាណវីថិ គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង ជីវ្ហាទ្វារ ឬជាមួយ ជីវ្ហាវិញ្ញាណ ។ ៥- កាយទ្វារវីថិ = កាយវិញ្ញាណវីថិ គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង កាយទ្វារ ឬជាមួយ កាយវិញ្ញាណ ។ ៦- មនោទ្វារវីថិ = មនោវិញ្ញាណវីថិ គឺវីថិចិត្ត ដែលទាក់ទងជាមួយនឹង មនោទ្វារ ឬជាមួយ មនោវិញ្ញាណ ។ ហេតុសម្រាប់ឲ្យកើតវីថិ១- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត ចក្ខុទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ ក- ចក្ខុបសាទ (ទ្វារភ្នែក) ត្រូវមានគុណភាពល្អ ខ- រូបារម្មណ៍ (រូបដែលឃើញ) ត្រូវមានប្រាកដ គ- អាលោកៈ (ពន្លឺ) ត្រូវមានប្រាកដ ហើយ ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។ ២- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត សោតទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ ក- សោតបសាទ (ទ្វារត្រចៀក) ត្រូវមានគុណភាពល្អ ខ- សទ្ទារម្មណ៍ (សម្លេង) ត្រូវមានប្រាកដ គ- អាកាស (ចន្លោះឲ្យសម្លេងរត់ទៅ) ត្រូវមានប្រាកដ ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។ ៣- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត ឃានទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ ក- ឃានបសាទ (ទ្វារច្រមុះ) ត្រូវមានគុណភាពល្អ ខ- គន្ធារម្មណ៍ (ខ្លិន) ត្រូវមានប្រាកដ គ- វាយោ (ធាតុខ្យល់ដែលនាំខ្លិន) ត្រូវមានប្រាកដ ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។ ៤- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើតជីវ្ហាទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ ក- ជីវ្ហាបសាទ (ទ្វារអណ្តាត) ត្រូវមានគុណភាពល្អ ខ- រសារម្មណ៍ (រស) ត្រូវមានប្រាកដ គ- អាបោ (ធាតុទឹកដូចជាទឹកមាត់) ត្រូវមានប្រាកដ ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។ ៥- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត កាយទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ ក- កាយបសាទ (ទ្វារកាយ) ត្រូវមានគុណភាពល្អ ខ- ផោដ្ឋព្វារម្មណ៍ (ការប៉ះ) ត្រូវមានប្រាកដ គ- ថទ្ធបឋវា (ធាតុរឹង) ត្រូវមានប្រាកដ សម្រាប់បញ្ជូនការប៉ះ ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។ ៦- ត្រូវមានបច្ច័យ៤យ៉ាង សម្រាប់ឲ្យកើត មនោទ្វារវីថិ ។ បច្ច័យ៤នោះគឺៈ ក- មនោទ្វារ (ទ្វារចិត្ត) ត្រូវមានគុណភាពល្អ ខ- ធម្មារម្មណ៍ (អារម្មណ៍របស់ចិត្ត) ត្រូវមានប្រាកដ គ- ហទយវត្ថុ (មូលដ្ឋានបេះដូង) ត្រូវមានប្រាកដ ឃ- មនសិការៈ (ការប្រុងប្រយ័ត្ន) ត្រូវមានប្រាកដ ។ ចំណាំៈ ក្នុងចំណោមហេតុ៤យ៉ាង ដែលតម្រូវឲ្យមាន ដើម្បីឲ្យវីថិនិមួយៗកើតឡើង ហេតុ៣ខាងដើម សមស្របច្រើនឬតិច តាមបែបវិទ្យាសាស្រ្ត ដែលគេដឹង ។ ហេតុទី៤ មនសិការៈ គ្មានក្នុងវិទ្យាសាស្រ្តទេ ។ ប៉ុន្តែជាញឹកញយ គេនិយាយថា ហេតុទី៤នេះជារបស់សំខាន់ សម្រាប់ឲ្យដឹង នូវអារម្មណ៍របស់វិញ្ញាណ ។ ជាឧទាហរណ៍ ម្តាយម្នាក់ដែលមានកូនទារក ត្រូវភ្ញាក់ជាច្រើនដង រាល់រាត្រី ដើម្បីបំបៅទារក ។ បន្ទាប់បាត់បង់ដំណេក ជាច្រើនរាត្រីមក ជួនកាលម្តាយនោះ ដេកលង់លក់យ៉ាងជ្រៅ សូម្បីសម្លេងផ្គររញ្ជួយផ្ទះ ក៏ពុំអាចដាស់គាត់បាន ។ ប៉ុន្តែបើសម្លេងយំតិចៗ របស់កូនវិញ ម្តាយនោះភ្ញាក់ឡើងភ្លាម ។ នេះបញ្ជាក់ថា មនសិការៈ ជាហេតុសំខាន់ ។ វិសយប្បវត្តិ៦វិសយប្បវត្តិ មានន័យថា ការបង្ហាញនៃអារម្មណ៍ កំរិតខ្លាំង-ខ្សោយរបស់អារម្មណ៍ ដែលចូលមកកាន់ទ្វារវិញ្ញាណ ។ វិសយប្បវត្តិមាន៦យ៉ាង ៤យ៉ាងមានចំពោះ ទ្វារវិញ្ញាណ៥ (បញ្ចទ្វារ) ២យ៉ាងទៀតមានចំពោះ មនោទ្វារ ។ វិសយប្បវត្តិនៅបញ្ចទ្វារ១- អតិមហន្តារម្មណ៍ អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្លាំងក្រៃលែង បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងយ៉ាងវែង ។ ២- មហន្តារម្មណ៍ អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្លាំង បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងវែងមធ្យម ។ ៣- បរិត្តារម្មណ៍ អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្សោយ បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងខ្លី ។ ៤- អតិបរិត្តារម្មណ៍ អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្លីក្រៃលែង បណ្តាលគ្មានខ្សែនៃវីថិចិត្ត កើតឡើង ។ វិសយប្បវត្តិនៅមនោទ្វារ១- វិភូតារម្មណ៍ អារម្មណ៍របស់វិញ្ញាណ មានសភាពច្បាស់ៗ ។ ២- អរិភូតារម្មណ៍ អារម្មណ៍របស់វិញ្ញាណ មានសភាពស្រអាប់ ។ វីថិចិត្តនិងវីថិវិមុត្តិចិត្តចិត្តទាំងឡាយ ដែលចូលរួមសកម្ម ជាមួយនឹងខ្សែ នៃការដឹងតៗគ្នា ហៅថាវីថិចិត្ត ។ ចិត្តទាំងឡាយ ដែលមិនចូលរួម ជាមួយនឹងខ្សែ នៃការដឹងតៗគ្នា ហៅថាវីថិវិមុត្តិចិត្ត ។ ចិត្ត១៩ រាប់ដោយឈ្មោះមាន ឧបេក្ខាសន្តីរណ២ មហាវិបាកចិត្ត៨ មហគ្គតវិបាកចិត្ត៩ មិនរួមចំណែក ជាមួយនឹងវីថិចិត្តទេ ក្នុងពេលដែលវាកំពុងតែ បំពេញមុខងារបដិសន្ធិ (ការបន្តកំណើត) មុខងារភវង្គ (ខ្សែចិត្តដែលបន្តជីវិត) ឬមុខងារចុតិ (មរណៈចិត្ត) ។ ចិត្តទាំងនេះ មានឈ្មោះថា វីថិវិមុត្តិចិត្ត ដូច្នេះឯង គឺថាចិត្តដែលរួចផុតពីវីថិចិត្ត មាន១៩ (រួចផុតពីទ្វារ) ។ ក្នុងចំណោមចិត្ត១៩ខាងលើនេះ ឧបេក្ខាសន្តីរណចិត្ត២ ចូលរួមចំណែក ជាមួយវីថិចិត្តកាលណាវាបំពេញ មុខងារស៊ើបអង្កេត និងមុខងារកត់ត្រាទុក ហើយមហាវិបាកចិត្ត៨ ចូលរួមចំណែក ក្នុងវីថិចិត្ត កាលណាវាបំពេញ មុខងារកត់ត្រាទុក ។ ដូច្នេះចិត្តទាំង១០នេះ ត្រូវរាប់បញ្ចូលក្នុងវីថិចិត្ត ។ ដោយមានតែ មហគ្គតវិបាកចិត្ត៩ប៉ុណ្ណោះ ដែលរួចផុតអំពីវីថិចិត្ត ចំនួនវីថិចិត្តទាំងអស់មាន ៨៩ – ៩ = ៨០ ។ ចិត្តដូចគ្នា៣យ៉ាងជីវិតរបស់សត្វមានជីវិតនិមួយៗ ចាប់ផ្តើមពីចិត្តនៃការកើត (បដិសន្ធិចិត្ត) ។ បន្ទាប់ពីបដិសន្ធិចិត្តរលាយទៅ ភវង្គចិត្ត (ខ្សែចិត្តដែលបន្តជីវិត) ក៏កើតឡើងហើយបន្ត ការកើតរលត់ៗតទៅ រហូតដល់ចុតិចិត្ត (មរណៈចិត្ត) កើតឡើងទទួលមុខងារ ជំនួសភវង្គចិត្ត ។ ភវង្គចិត្តចុងក្រោយបង្អស់ គឺចុតិចិត្តដែលបំពេញ មុខងារនៃសេចក្តីស្លាប់ ។ ចំពោះសត្វមានជីវិត ចិត្តទាំង៣នេះ គឺបដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ជាចិត្តតែមួយក្នុងជាតិ (កំណើត) ក្នុងចេតសិកនិងអារម្មណ៍ ដែលវាតោងយក ។ ចំពោះមនុស្សធម្មតា ចិត្ត១ក្នុងមហាវិបាកចិត្ត៨ បំពេញមុខងារជា បដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ។ ចិត្តទាំង៣នេះដូចគ្នា របស់មនុស្ស ព្រោះថាវាជាផល នៃកម្មដដែល ដែលជាប់ទាក់ទងនឹងកុសលចិត្ត ។ បើសិនកុសលចិត្តជា “សោមនស្ស សហគតំ ញាណសម្បយុត្តំ អសង្ខារិក មហាកុសល ចិត្ត” ពេលនោះ “សោមនស្ស សហគតំ ញាណសម្បយុត្តំ អសង្ខារិក មហាវិបាក ចិត្ត” នឹងបំពេញមុខងារជា បដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត ។ អារម្មណ៍ដែលចិត្តទាំងនេះ តោងយក គឺមរណាសន្ននិមិត្ត ដែលកើតឡើងនៅពេល រៀបនឹងស្លាប់ ក្នុងអតីតជាតិ (មុនជាតិនេះ១ជាតិ) ។ និមិត្តជាកម្មនិមិត្ត ជានិមិត្តនៃភព ។ បាតុភូតនេះនឹងយកមកពន្យល់ វែងឆ្ងាយដូចតទៅនេះ៖ មរណាន្ននិមិត្តមរណាសន្ននិមិត្ត មានន័យថា អារម្មណ៍របស់កម្ម នៅពេលរៀបស្លាប់ ។ ក្នុងជីវិតបច្ចុប្បន្ន មនុស្សនឹងរស់នៅយូរ ទៅតាមកុសលកម្ម ដែលបានឲ្យមនុស្សនោះ កើតក្នុងជីវិតសព្វថ្ងៃនេះ បន្តការទ្រទ្រង់ឲ្យរស់តទៅទៀត គឺថាបន្តការបង្កើតភវង្គចិត្ត ជាផលនៃកម្ម ។ មុននឹងកម្មដែលជាគ្រឿងឧបត្ថម្ភ រលត់ទៅ ក្នុងចំណោមកុសលកម្ម និងអកុសលកម្ម ដែលប្រជែងគ្នា យកឈ្នះឲ្យបានជាកម្មវិបាក(ផល) កម្មណាមួយនឹងបានឈ្នះ ។ កម្មដែលឈ្នះនេះ អាចកើតឡើងជាអារម្មណ៍ របស់ភវង្គចិត្ត ។ កាលណាហេតុនេះ កើតឡើង មនុស្សនោះអាចតោងយក កម្មល្អឬអាក្រក់ ដែលខ្លួនបានធ្វើពីមុន ដែលជាប់ទាក់ទងនឹង កម្មឈ្នះនោះ ។ កុសលចិត្ត ឬអកុសលចិត្ត ដែលគេពិសោធន៍ឃើញក្នុងពេលនោះ ក៏កើតឡើងប្រាកដក្នុងចិត្តជាថ្មី ។ សេចក្តីនេះមានន័យថា ចិត្តដែលគេបានពិសោធន៍ ពីពេលមុននៅពេល ដែលគេប្រព្រឹត្តកម្មនោះ កើតឡើងសារជាថ្មី ។ ជាញឹកញយ និមិត្តឬនិមិត្តរូបណាមួយ ដែលទាក់ទង នឹងកម្មឈ្នះនោះ កើតឡើងក្នុងទ្វារវិញ្ញាណណាមួយ ។ វាអាចជាអារម្មណ៍មួយ ក្នុងអារម្មណ៍៥ របស់បញ្ចវិញ្ញាណ ទទួលក្នុងទ្វារណាមួយ ក្នុងចំណោមទ្វារវិញ្ញាណ៥ ជាអារម្មណ៍បច្ចុប្បន្ន ឬទទួលក្នុងមនោទ្វារ ជាអារម្មណ៍អតីត ។ អារម្មណ៍អតីតឬបច្ចុប្បន្ននេះ ដែលទាក់ទងនឹងកម្មឈ្នះ មានឈ្មោះថា កម្មនិមិត្ត ។ ជាឧទាហរណ៍ ឧបមាថាមនុស្សម្នាក់ ស្តាប់ធម៌នៅពេលរៀបស្លាប់ ហើយកម្មដ៏ល្អនេះបានជាកម្មឈ្នះ ជាកម្មវិបាកសម្រាប់ជាតិមុខ ។ ក្នុងប្រការនេះ សម្លេងពាក្យរបស់ធម៌បច្ចុប្បន្ន ដែលឮតាមត្រចៀក បានក្លាយជាកម្មនិមិត្ត ។ ជាឧទាហរណ៍ផ្សេងទៀត ឧបមាថា គ្រូបង្រៀនម្នាក់ ដែលរៀបនឹងស្លាប់ ឃើញតាមមនោវិញ្ញាណ សិស្សរបស់គាត់ ដែលគាត់បានបង្រៀន ។ ការឃើញនេះ ក៏ជាកម្មនិមិត្តរបស់អារម្មណ៍អតីត ដែលកើតក្នុងមនោទ្វារ ។ ឬម្យ៉ាងទៀត ដូចជាអ្នកពិឃាដគោ ពេលរៀបនឹងស្លាប់ ឭសម្លេងរោទ៍របស់សត្វគោ ដែលគាត់បានសម្លាប់ ។ សម្លេងនៃអារម្មណ៍អតីតនេះ ក៏ជាកម្មនិមិត្ត ដែលមកប្រាកដក្នុងមនោទ្វារ ។ ជួនកាលរូបនិមិត្ត នៃកន្លែងដែលគេនឹងទៅកើត តាមផលនៃកម្មឈ្នះនោះ កើតឡើងក្នុងមនោទ្វារ ។ ជាឧទាហរណ៍ ទេវតាឬវិមានឋានសួគ៌ ជាដើម អាចមកប្រាកដចំពោះ មនុស្សរៀបស្លាប់ បើសិនមនុស្សនោះ នឹងត្រូវទៅកើតនៅឋានសួគ៌ ។ ឬសត្វនរក យមភូបាលជាដើម មកប្រាកដចំពោះ បុគ្គលរៀបស្លាប់នោះ បើសិនបុគ្គលនោះ ត្រូវទៅកើតក្នុងឋាននរក ។ អារម្មណ៍ទាំងនេះ ដែលទាក់ទងនឹង ទីកន្លែងដែលគេនឹងទៅកើត ឈ្មោះថា គតិនិមិត្ត ។ ដូច្នេះកាលណាបុគ្គល រៀបនឹងធ្វើមរណៈកាល មរណាសន្ននិមិត្តណាមួយ ក្នុងនិមិត្ត៣គឺ កម្ម កម្មនិមិត្ត ឬគតិនិមិត្ត រមែងកើតឡើងជានិច្ច ក្នុងទ្វារណាមួយ នៃទ្វារវិញ្ញាណ ទាំង៦ ។ បុគ្គលនោះនឹងស្លាប់ភ្លាម បន្ទាប់ពីនិមិត្តនេះ ហើយបុគ្គលនោះ នឹងកើតជាថ្មី ហើយបដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្ត របស់គាត់ក្នុងជីវិតថ្មី តោងយកមរណាសន្ននិមិត្ត អំពីអតីតជាតិ (មុនជាតិថ្មី១ជាតិ) ។ ភវង្គចិត្ត៣យ៉ាងក្នុងជីវិតបច្ចុប្បន្ន ភវង្គចិត្ត យកមរណាសន្ននិមិត្ត ពីជាតិមុនមកជាអារម្មណ៍ ។ ដោយហេតុថា អារម្មណ៍នេះមិនមែន ជាអារម្មណ៍ក្រៅ (រូប សម្លេង ខ្លឹន រស ផោដ្ឋព្វ ធម្ម) ដែលចូលតាមទ្វារវិញ្ញាណ ក្នុងជីវិតបច្ចុប្បន្ន ដែលឲ្យខ្សែវីថិចិត្ត (ការដឹងតៗគ្នា) កើតឡើង យើងមិនដឹងអំពី មរណាសន្ននិមិត្តនេះទេ ។ ដូច្នេះកាលណាយើង កំពុងដេកលក់ ឬចិត្តរបស់យើងពុំដឹងអ្វីសោះ ភវង្គចិត្តនឹងកើតរលត់ៗ តៗគ្នា ដោយល្បឿនញាប់ ក្រៃលែង ជាង១ពាន់លានដង ក្នុង១ប៉ប្រិចភ្នែក ។ ឥឡូវឧបមាថា មានអារម្មណ៍មួយ មកប៉ះនឹងទ្វារវិញ្ញាណណាមួយ ។ យើងត្រូវការដឹងពីអារម្មណ៍នេះ ដើម្បីយើងធ្វើប្រតិកម្មចំពោះវា តាមត្រូវការ ។ ដើម្បីឲ្យខ្សែហូរនៃចិត្តប្តូរទិសដៅមករក អារម្មណ៍ថ្មីនេះ ខ្សែភវង្គចិត្តត្រូវតែបញ្ឈប់ ឬផ្តាច់ជាមុនសិន ។ ខ្សែភវង្គមិនអាចបញ្ឈប់ភ្លាម នៅពេលដែលអារម្មណ៍ថ្មី ចូលមកកាន់ទ្វារវិញ្ញាណ ដូចគ្នានឹងមនុស្សដែល កំពុងរត់យ៉ាងលឿន មិនអាចឈប់ភ្លាម ចំចំណុចទេ ហើយគេត្រូវ បណ្តោយឲ្យ២ឬ៣ជំហ៊ានទៀត ទើបគេអាចឈប់បាន ដូច្នេះភវង្គចិត្ត២ ត្រូវរត់ហួសទៅមុខ មុននឹងខ្សែភវង្គ អាចផ្តាច់ចេញបាន ។ ភវង្គចិត្តទាំង២នេះ ក្នុងការចេញចាក អំពីមរណាសន្ននិមិត្តចាស់ ហើយយកអារម្មណ៍ថ្មី ក៏ញ័ររញ្ជួយ ខុសសភាពដើម ។ ភវង្គដែលញ័ររញ្ជួយនេះ ហៅថា ភវង្គចលនៈ ។ ប៉ុន្តែបន្ទាប់ពីភវង្គចលនៈទី២ ខ្សែភវង្គត្រូវដាច់ ភវង្គចលនៈទី២នេះ ក៏បានឈ្មោះថ្មី ហៅថាភវង្គុបច្ឆេទ ។ អារម្មណ៍ក្រៅទាំង៥ (រូប សម្លេង ខ្លឹន រស ផោដ្ឋព្វ) មិនអាចកើតឡើងច្បាស់ ភ្លាមៗនៅ ពេលដែលវា មកប៉ះនឹងទ្វារវិញ្ញាណ សូម្បីអតិមហន្តារម្មណ៍ក៏ដោយ ក៏ត្រូវការ១ខណៈចិត្តដែរ ដើម្បីវាបង្ហាញខ្លួន នៅទ្វារវិញ្ញាណ ។ ចិត្តនេះហៅថា អតីតាភវង្គ ។ កាលណាអារម្មណ៍ មានកំរិតខ្លាំង (មហន្តារម្មណ៍) ភវង្គចិត្ត២ឬ៣ ត្រូវកន្លងផុតទៅ ពីពេលដែលអារម្មណ៍ មកប៉ះនឹងទ្វារវិញ្ញាណ ដល់ពេលដែលវា បង្ហាញខ្លួនច្បាស់ ក្នុងទ្វារ ។ ភវង្គចិត្ត២ឬ៣នេះ ក៏មានឈ្មោះថា អតីតាភវង្គ ដូចគ្នា ។ ដូច្នេះយើងបាន ភវង្គចិត្ត៣គឺៈ ១- អតីតាភវង្គ គឺភវង្គចិត្ត ដែលកន្លងផុតទៅ ពេលដែលអារម្មណ៍ មកប៉ះនឹងទ្វារវិញ្ញាណ ដល់ពេលដែលវា បង្ហាញខ្លួនច្បាស់ ក្នុងទ្វារ ។ ២- ភវង្គចលនៈ គឺភវង្គដែលញ័ររញ្ជួយ នៅពេលដែល អារម្មណ៍បង្ហាញខ្លួនច្បាស់ ក្នុងទ្វារ ។ ៣- ភវង្គុបច្ឆេទ គឺចិត្តដែលដាច់ពីខ្សែភវង្គ បន្ទាប់ពីភវង្គចលនៈ ។ បន្ទាប់ពីនេះទៅ ខ្សែភវង្គត្រូវឈប់ ហើយវីថិចិត្តក៏ចាប់ផ្តើម កើតឡើង ។ ចក្ខុទ្វារវីថិ[កែប្រែ] ១)- អតិមហន្តារម្មណ៍វីថិ-កាលណារូបារម្មណ៍មួយ ដែលជាអតិមហន្តារម្មណ៍ ចូលមកប៉ះនឹងចក្ខុទ្វារ អតិមហន្តារម្មណ៍វីថិ ក៏កើតឡើង ។ ខ្សែវីថិចិត្តអាចបង្ហាញ ជារូបតំណាង ដូចខាងក្រោមនេះ៖ ចក្ខុទ្វារវីថិ – អតិមហន្តារម្មណ៍ អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → តទាលម្ពណៈ → តទាលម្ពណៈ (ចប់ខ្សែវីថិចិត្ត) សេចក្តីពន្យល់ – អតិមហន្តារម្មណ៍ភវង្គ – ខ្សែបន្តជីវិត ។ កាលណាគេដេកលក់ ឬពុំដឹងអ្វីទាំងអស់ ចិត្តរបស់គេចេះតែ បន្តការកើត-រលត់ៗ ដោយមានមរណាសន្ននិមិត្ត ជាអារម្មណ៍ ។ ខ្សែភវង្គហូរទៅ រហូតដល់មានអារម្មណ៍ណាមួយ មកប៉ះនឹងទ្វារវិញ្ញាណ ។ អតីតភវង្គ – ភវង្គរបស់អតីត ។ ក្នុងខណៈដែលរូបារម្មណ៍ និងចក្ខុបសាទកើតព្រមគ្នា នេះជាឧប្បាទខណៈ ការកើតឡើងនៃរូបារម្មណ៍ ។ ភវង្គចលនៈ – ភវង្គរញ្ជួយ ។ ក្នុងខណៈនៃភវង្គចលនៈនេះ រូបារម្មណ៍កើតឡើង ច្បាស់ប្រកដក្នុងចក្ខុទ្វារហើយ ។ សូមរំលឹកថា អតិមហន្តារម្មណ៍ ត្រូវរត់ទៅ១ខណៈ ចិត្ត (ថិតិ) បន្ទាប់ពីឧប្បាទខណៈ ដើម្បីបានជារូបារម្មណ៍ ពេញបរិបូណ៌ ។ ភវង្គុបច្ឆេទ – ភវង្គឈប់ ។ ខ្សែភវង្គដែលហូរជាធម្មតា ត្រូវឈប់ បន្ទាប់ពីចិត្តនេះ រលត់ទៅ ។ បញ្ចទ្វារាវជ្ជនៈ – ចិត្តបែរទៅរកទ្វារវិញ្ញាណ៥ ។ នេះជាចិត្តទី១ជាដរាប ក្នុងខ្សែបញ្ច ទ្វារវីថិ ។ វាដាច់ចេញពីភវង្គ ងាកទៅរកទ្វារវិញ្ញាណ ។ ចក្ខុវិញ្ញាណ – វិញ្ញាណរបស់ភ្នែក ។ វាឃើញរូបារម្មណ៍ ។ វាបង្កើតផស្សៈ (ការប៉ះនៃ អារម្មណ៍) ហើយបញ្ជូនផស្សៈនោះ ទៅឲ្យចិត្តមួយទៀត មុននឹងវារលាយទៅ ។ សម្បដិច្ឆនៈ – ចិត្តទទួលយក ។ វាទទួលយក រូបារម្មណ៍ព្រមទាំងផស្សៈ ហើយ បញ្ជូនទៅឲ្យចិត្តបន្ទាប់ មុននឹងវារលាយទៅ ។ សន្តិរណៈ – ចិត្តស៊ើបអង្កេត ។ ចិត្តនេះតាមអង្កេតពិនិត្យ រូបារម្មណ៍និងផស្សៈ ។ វោដ្ឋបនៈ (មនោទ្វារាវចនៈ) – ចិត្តសម្រេច ។ ចិត្តនេះសម្រេចឲ្យតម្លៃ លក្ខណៈ ល្អឬ អាក្រក់ជាដើម ។ ជវនៈ – ចិត្តស្ទុះទៅ ទទួលរង ឬសោយអារម្មណ៍ ។ វាជាចិត្ត១ក្នុងចំណោម កាម ជវនចិត្ត២៩ ដែលមានមនសិការៈ និងវោដ្ឋបនៈ ជាបច្ច័យ (ជំរុញ) កើតឡើងយ៉ាង ច្រើន៧ដង គឺថាវារត់ទៅ៧ខណៈចិត្ត ។ តទាលម្ពណៈ – ចិត្តកត់សំគាល់ ។ ចិត្តនេះបន្តពីជវនៈ ហើយរត់ទៅ២ខណៈចិត្ត ទទួលយក ឬតោងយកអារម្មណ៍ ។ នៅពេលដែល តទាលម្ពណៈចិត្តទី២ រលាយទៅ រូបារម្មណ៍ និងចក្ខុទ្វារក៏រលត់ព្រមគ្នា ព្រោះអាយុរបស់វីថិចិត្ត ដែលមាន១៧ខណៈ បានចប់សព្វគ្រប់ហើយ ។ ភវង្គ- ខ្សែបន្តជីវិត ។ ដោយហេតុថា រូបារម្មណ៍លែងមានតទៅទៀត ខ្សែវីថិត្រូវចប់ ហើយចិត្តក៏ចុះទៅកាន់ភវង្គវិញ ។ ចំណាំៈ អតិមហន្តារម្មណ៍វីថិ មានឈ្មោះម៉្យាងទៀតថា តទាលម្ពណវារវីថិ ព្រោះវាចប់ជាមួយ នឹង តទាលម្ពណចិត្ត ។ ២)- មហន្តារម្មណ៍វីថិ-កាលណារូបារម្មណ៍ ដែលជាមហន្តារម្មណ៍ ចូលមកប៉ះនឹងចក្ខុទ្វារ មហន្តារម្មណ៍វីថិ២យ៉ាង អាចកើតឡើង ។ ខ្សែវីថិ២នោះ មានដូចខាងក្រោមនេះ- ចក្ខុទ្វារវីថិ – មហន្តារម្មណ៍ (១) អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – មហន្តារម្មណ៍ (២) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ →ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ (ចប់ខ្សែវីថិចិត្ត) សេចក្តីពន្យល់ – មហន្តារម្មណ៍(១)- ក្នុងមហន្តារម្មណ៍វីថិទី១ រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងព្រមគ្នា ក្នុងខណៈដែលអតីតភវង្គទី១កើតឡើង ។ រូបារម្មណ៍ត្រូវការ អតីតភវង្គ២ខណៈ ដើម្បីឲ្យកើតឡើងច្បាស់ក្នុងចក្ខុទ្វារ ក្នុងពេលដែលភវង្គចលនៈ កើតឡើង ។ ពេលនោះភវង្គរញ្ជួយ ២ខណៈ ហើយឈប់ក្នុងពេលដែល ភវង្គុបច្ឆេទរលត់ទៅ ។ ខ្សែវីថិចិត្តក៏ចាប់ផ្តើមៈ “បញ្ចទ្វារាវជ្ជនៈ” – ចិត្តបែរទៅរកទ្វារវិញ្ញាណ៥ ។ នេះជាចិត្តទី១ ជាដរាប ក្នុងខ្សែបញ្ចទ្វារវីថិ ។ វាដាច់ចេញពីភវង្គ ងាកទៅរកទ្វារវិញ្ញាណ ។ ចក្ខុវិញ្ញាណ – វិញ្ញាណរបស់ភ្នែក ។ វាឃើញរូបារម្មណ៍ ។ វាបង្កើតផស្សៈ (ការប៉ះនៃ អារម្មណ៍) ហើយបញ្ជូនផស្សៈនោះ ទៅឲ្យចិត្តមួយទៀត មុននឹងវារលាយទៅ ។ សម្បដិច្ឆនៈ – ចិត្តទទួលយក ។ វាទទួលយក រូបារម្មណ៍ព្រមទាំងផស្សៈ ហើយបញ្ជូនទៅឲ្យចិត្តបន្ទាប់ មុននឹងវារលាយទៅ ។ សន្តិរណៈ – ចិត្តស៊ើបអង្កេត ។ ចិត្តនេះតាមអង្កេតពិនិត្យ រូបារម្មណ៍និងផស្សៈ ។ វោដ្ឋបនៈ (មនោទ្វារាវចនៈ) – ចិត្តសម្រេច ។ ចិត្តនេះសម្រេចឲ្យតម្លៃ លក្ខណៈ ល្អឬ អាក្រក់ជាដើម ។ ជវនៈ – ចិត្តស្ទុះទៅ ទទួលរង ឬសោយអារម្មណ៍ ។ វាជាចិត្ត១ក្នុងចំណោម កាមជវនចិត្ត២៩ ដែលមានមនសិការៈ និងវោដ្ឋបនៈ ជាបច្ច័យ (ជំរុញ) កើតឡើងយ៉ាងច្រើន៧ដង គឺថាវារត់ទៅ៧ខណៈចិត្ត ។ មកដល់ពេលនេះ ១៦ខណៈចិត្តបានកន្លងទៅ តាំងពីរូបារម្មណ៍និងចក្ខុទ្វារ កើតឡើងហើយនៅសល់តែ ១ខណៈចិត្តទៀត ទើបអារម្មណ៍រលាយអស់ ។ ដូច្នេះតទាលម្ពណៈ២ខណៈ មិនអាចកើតឡើងបានទេ (តទាលម្ពណៈចិត្ត កើតតែក្នុងអតិមហន្តារម្មណ៍) ភវង្គចិត្ត១ខណៈ ក៏កើតឡើងជំនួសវិញ ហើយរូបារម្មណ៍និងចក្ខុទ្វារ ដែលកើតឡើងព្រមគ្នា ក៏រលាយទៅព្រមគ្នា ក្នុងខណៈដែលភវង្គរលត់ទៅ ។ ខ្សែមហន្តារម្មណ៍វីថិ ចប់ត្រឹមនេះ ។ បន្ទាប់មកខ្សែភវង្គ ក៏ហូរទៅតាមធម្មតាវិញ ។ (២)- ក្នុងមហន្តារម្មណ៍វីថិទី២ អារម្មណ៍មានកំរិត ខ្សោយបន្តិច ជាងអារម្មណ៍ទី១ ។ ដូច្នេះបន្ទាប់ពីរូបារម្មណ៍ និងចក្ខុទ្វារកើតឡើង អតីតភវង្គ៣ខណៈ កន្លងទៅ ទើបរូបារម្មណ៍កើតឡើងច្បាស់ ក្នុងចក្ខុទ្វារ ។ ភវង្គក៏រញ្ជួយ ហើយឈប់ (ភវង្គចលនៈ ភវង្គុ បច្ឆេទ ) ។ បន្ទាប់មកខ្សែវីថិចិត្ត ក៏ប្រព្រឹត្តទៅ ដូចគ្នានឹង មហន្តារម្មណ៍វីថិទី១ដែរ គឺតាមលំដាប់នៃ បញ្ចទ្វារាវចនៈ ចក្ខុវិញ្ញាណ សម្បដិច្ឆនៈ សន្តិរណៈ វោដ្ឋបនៈ និងជវនៈ៧ ។ ក្នុងខណៈដែល ជវនៈទី៧រលត់ រូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយទៅព្រមគ្នាដែរ ។ ដូច្នេះខ្សែនៃ មហន្តារម្មណ៍វីថិ ត្រូវចប់ ហើយខ្សែភវង្គ ក៏ហូរទៅតាមធម្មតាវិញ ។ មហន្តារម្មណ៍វីថិ ដែលចប់ជាមួយនឹងជវនៈចិត្ត ហៅថា ជវនវារៈវីថិ ។ ៣)- បរិត្តារម្មណ៍វីថិ-កាលណារូបារម្មណ៍ ដែលជាបរិត្តារម្មណ៍ មកប៉ះនឹងចក្ខុទ្វារ បរិត្តារម្មណ៍វីថិក៏កើតឡើង ។ ខ្សែវីថិចិត្ត អាចយកមកបង្ហាញ ដូចខាងក្រោមនេះ- ចក្ខុទ្វារវីថិ – បរិត្តារម្មណ៍ (១) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – បរិត្តារម្មណ៍ (២) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ → ភវង្គ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – បរិត្តារម្មណ៍ (៣) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – បរិត្តារម្មណ៍ (៤) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – បរិត្តារម្មណ៍ (៥) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ → វោដ្ឋបនៈ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – បរិត្តារម្មណ៍ (៦) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គុបច្ឆេទ → បញ្ចទ្វារាវជ្ជនៈ → ចក្ខុវិញ្ញាណ → សម្បដិច្ឆនៈ → សន្តិរណៈ → វោដ្ឋបនៈ → វោដ្ឋបនៈ (ចប់ខ្សែវីថិចិត្ត) [កែប្រែ] សេចក្តីពន្យល់ – បរិត្តារម្មណ៍(១) – ក្នុងបរិត្តារម្មណ៍វីថិ រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងជាមួយគ្នា ក្នុងខណៈដែលអតីតភវង្គទី១កើតឡើង ។ រូបារម្មណ៍ត្រូវការ អតីតភវង្គ៤ខណៈ ដើម្បីឲ្យកើតឡើងច្បាស់ ក្នុងចក្ខុទ្វារ ក្នុងពេលដែលភវង្គចលនៈ កើតឡើង ។ ខ្សែភវង្គរញ្ជួយ២ខណៈ ហើយឈប់ហូរ ។ ខ្សែវីថិចិត្តក៏ចាប់ផ្តើម តាមលំដាប់នៃ បញ្ចទ្វារាវចនៈ ចក្ខុវិញ្ញាណ សម្ប ដិច្ឆនៈ សន្តិរណៈ និងវោដ្ឋបនៈ ។ មកដល់ចំណុចនេះ វីថិចិត្តរត់បាន១១ខណៈហើយ អារម្មណ៍នៅសល់៦ខណៈទៀត ។ ក្នុងស្ថានភាពធម្មតា ជវនៈរត់៧ខណៈចិត្ត តែបើមិនមានពេលគ្រប់គ្រាន់ ជវនៈមិនកើតទាល់តែសោះ គឺមានន័យថា កាលណាអារម្មណ៍ មានកំរិតខ្សោយ មិនច្បាស់ ជវនៈមិនអាចកើតឡើង ដើម្បីសោយអារម្មណ៍នោះទេ ។ ហេតុនោះវោដ្ឋបនៈ កើតឡើង២ខណៈទៀត ហើយឲ្យតម្លៃអារម្មណ៍ ជាអាក្រក់ឬល្អ ។ បន្ទាប់មក វីថិចិត្តធ្លាក់ចុះក្នុងភវង្គ ហើយរូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយក្នុងខណៈដែល ភវង្គទី៤កើតឡើង ។ ខ្សែវីថិចិត្តត្រូវចប់ ខ្សែភវង្គហូរទៅជាធម្មតា ឡើងវិញ ។ (២) ដល់ (៦) – ក្នុងបរិត្តារម្មណ៍វីថិ បន្តបន្ទាប់៥ទៀត អតីតភវង្គកើនចំនួន ម្តងមួយៗ តាមអារម្មណ៍ ដែលកាន់តែខ្សោយទៅ ហើយដោយហេតុនេះ ចិត្តខាងចុងត្រូវកាត់បន្ថយម្តងមួយៗ ព្រោះអាយុរបស់វីថិចិត្ត មិនអាចលើសពី១៧ខណៈចិត្ត ។ ដូច្នេះនៅចក្ខុវីថិទី៦ខាងលើ ខ្សែវីថិចិត្តត្រូវចប់ បន្ទាប់ពីវោដ្ឋបនៈចិត្ត ។ ចំនួននៃវោដ្ឋបនៈចិត្ត មិនអាចបន្ថយថែមទៀតទេ ព្រោះត្រូវមាន២យ៉ាងតិច ទើបប្រើការបាន ជំនួសជវនៈ ។ ដូច្នេះហើយទើប ទ្វារវីថិនៃបរិត្តារម្មណ៍ទាំង៦ ត្រូវចប់ជាមួយ វោដ្ឋបនៈចិត្ត ។ ទ្វារវីថិនៃបរិត្តារម្មណ៍នេះ មានឈ្មោះថា វោដ្ឋបនវារៈវីថិ ។ ដោយហេតុថា គ្មានជវនៈចិត្តនឹងសោយអារម្មណ៍ គ្មានការដឹងរសជាតិ នៃអារម្មណ៍ទេ ។ អារម្មណ៍មិនបានស្គាល់ច្បាស់ទេ គឺដឹងបានដោយស្រពិចស្រពិល ។ ទ្វារវីថិនេះកើតឡើង ចំពោះទារកដែរ ដែលចក្ខុបសាទនៅទន់ខ្សោយ សូម្បីតែអារម្មណ៍ជា អតិមហន្តារម្មណ៍ក៏ដោយ ។ [កែប្រែ] ៤)- អតិបរិត្តារម្មណ៍វីថិ-កាលណារូបារម្មណ៍ ដែលមានកំរិតខ្សោយបំផុត មកប៉ះនឹងចក្ខុទ្វារ អារម្មណ៍នោះត្រូវការពី១០ទៅ១៥ខណៈចិត្ត ដើម្បីឲ្យកើតឡើងបានច្បាស់ ។ ទោះបីយ៉ាងនេះក៏ដោយ កំរិតនៃអារម្មណ៍នេះ ខ្សោយពេក វាគ្រាន់តែធ្វើឲ្យភវង្គ រញ្ជួយ២ខណៈចិត្ត តែភវង្គនៅតែ បន្តការហូរជាធម្មតា ។ ដូច្នេះគ្មានខ្សែវីថិចិត្ត កើតឡើងទេ ហើយចិត្តក៏ពុំបានដឹង អំពីរូបារម្មណ៍នោះទាល់តែសោះ ។ អតិបរិត្តារម្មណ៍វីថិ៦យ៉ាង អាចយកមកសរសេរ ដូចខាងក្រោមនេះ- ចក្ខុទ្វារវីថិ – អតិបរិត្តារម្មណ៍ (១) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – អតិបរិត្តារម្មណ៍ (២) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ → ភវង្គ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – អតិបរិត្តារម្មណ៍ (៣) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – អតិបរិត្តារម្មណ៍ (៤) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – អតិបរិត្តារម្មណ៍ (៥) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ → ភវង្គ (ចប់ខ្សែវីថិចិត្ត) ចក្ខុទ្វារវីថិ – អតិបរិត្តារម្មណ៍ (៦) អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → អតីតភវង្គ → ភវង្គចលនៈ → ភវង្គចលនៈ (ចប់ខ្សែវីថិចិត្ត) [កែប្រែ] សេចក្តីពន្យល់ – អតិបរិត្តារម្មណ៍រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងព្រមគ្នាដូចធម្មតា ក្នុងខណៈដែលអតីតភវង្គ ទី១កើត ឡើង ។ អារម្មណ៍ដែលមានកំរិត ខ្សោយយ៉ាងខ្លាំង ត្រូវការពី១០ ទៅ១៥ខណៈចិត្ត ដើម្បីឲ្យកើតឡើងបានច្បាស់ ។ វាបានមកប៉ះនឹងចក្ខុទ្វារ ក៏ប៉ុន្តែព្រោះវាខ្សោយពេក វាគ្រាន់តែធ្វើឲ្យភវង្គរញ្ជួយ ២ខណៈប៉ុណ្ណោះ (ភវង្គចលនៈ) វាមិនបណ្តាលឲ្យ ខ្សែភវង្គឈប់ទេ ។ ដូច្នេះបន្ទាប់ពីភវង្គចលនៈ មានតែភវង្គទេដែលហូរទៅ ។ រូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយព្រមគ្នា បន្ទាប់ពី១៧ខណៈចិត្ត បានកន្លងទៅ ។ អារម្មណ៍នេះមិនបាន ស្គាល់ទាល់តែសោះ ព្រោះគ្មានខ្សែវីថិកើតឡើងទេ ។ ដោយហេតុថា វាគ្មានវីថិចិត្ត វាក៏មានឈ្មោះថា មោឃវារៈវីថិ ។ [កែប្រែ] បញ្ចទ្វារវីថិ៧៥ក្នុងដំណើរប្រព្រឹត្តិទៅ នៃចិត្តក្នុងចក្ខុទ្វារ មានវីថិវារៈដូចខាងក្រោមនេះ- – តទាលម្ពណវារៈវីថិ១ សម្រាប់ អតិមហន្តារម្មណ៍ – ជវនវារៈវីថិ២ សម្រាប់ មហន្តារម្មណ៍ – វោដ្ឋបនវារៈវីថិ៦ សម្រាប់ បរិត្តារម្មណ៍ – មោឃវារៈវីថិ៦ សម្រាប់ អតិបរិត្តារម្មណ៍ ក្នុងចក្ខុទ្វារ មានវារៈវីថិទាំងអស់១៥ ។ ទ្វារវិញ្ញាណ៤ទៀត គឺទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្តាត និងទ្វារកាយ ក៏និមួយៗមានវារៈវីថិ១៥ដែរ ដូច្នេះបញ្ចទ្វារវារៈវីថិ ទាំងអស់មាន៧៥ ដូចមានក្នុងតារាងខាងក្រោមនេះ- បញ្ចទ្វារវារៈ៧៥ អតិមហន្តារម្មណ៍ មហន្តារម្មណ៍ បរិត្តារម្មណ៍ អតិបរិត្តារម្មណ៍ តទាលម្ពណវារៈវីថិ៥ ទ្វារ៥ x ១ ជវនវារៈវីថិ១០ ទ្វារ៥ x ២ វោដ្ឋបនវារៈវីថិ៣០ ទ្វារ៥ x ៦ មោឃវារៈវីថិ៣០ ទ្វារ៥ x ៦ ការសរសេរ និងសេចក្តីពន្យល់ អំពីសោតទ្វារ ឃានទ្វារ ជីវ្ហាទ្វារ និងកាយទ្វារដែរ ក៏ដូចគ្នានឹងចក្ខុទ្វារវីថិ ។ [កែប្រែ] សេចក្តីឧបមេយ្យនៃផ្លែស្វាយអតិមហន្តារម្មណ៍ អាចប្រៀបធៀបនឹង ផ្លែស្វាយដែលជ្រុះ ។ ឧបមាថា អ្នកដំណើរម្នាក់ដែលមានការនឿយហត់ ហើយចូលទៅដេក នៅទៀបគល់ស្វាយ ។ ស្ថានភាពនៃការ ដេកលក់ ប្រៀបបាននឹងការហូរស្ងប់ស្ងាត់ នៃខ្សែភវង្គក្នុងអតិមហន្តា រម្មណ៍ ។ ពេលនោះផ្លែស្វាយទំមួយ ជ្រុះក្បែរខ្លួនបុរសនោះ ។ ព្រឹត្តិការណ៍នេះ ប្រហែលគ្នានឹង អារម្មណ៍ ដ៏ខ្លាំងក្លាមួយ មក
  16. kao bun song ថា:

    ព្រឹត្តិការណ៍នេះ ប្រហែលគ្នានឹង អារម្មណ៍ ដ៏ខ្លាំងក្លាមួយ មកប៉ះនឹងចក្ខុទ្វារ ។
    សម្លេងជ្រុះប៉ះនឹងដី របស់ផ្លែស្វាយ បានធ្វើឲ្យបុរសនោះភ្ញាក់ ហើយងើបក្បាលឡើង ប្រហែលគ្នានឹងរូបារម្មណ៍ ទង្គិចនឹងចក្ខុទ្វារ បណ្តាលឲ្យភវង្គរញ្ជួយ២ដង ហើយឈប់ហូរ ។
    អ្នកដំណើរនោះបើកភ្នែក ហើយរកមើលជុំវិញ ឲ្យដឹងថា អ្វីដែលបណ្តាលឲ្យមាន សម្លេងនោះ ។ ហេតុនេះដូចគ្នា នឹងបញ្ចទ្វាររាវចនៈ បង្វែរចិត្តឲ្យងាកទៅរកអារម្មណ៍ ។ បុរសនោះឃើញផ្លែស្វាយ ប្រហែលគ្នានឹងចក្ខុវិញ្ញាណ ឃើញនូវអារម្មណ៍ ។
    បុរសនោះចាប់យកផ្លែស្វាយ ប្រហែលគ្នានឹង សម្បដិច្ឆនចិត្តទទួលយករូបារម្មណ៍ ។ បុរសពិនិត្យមើលផ្លែស្វាយនោះ ឲ្យដឹងថាបរិភោគបានឬទេ នេះក៏ដូចគ្នានឹងសន្តិរណ ចិត្ត សង្កេតពិនិត្យអារម្មណ៍ ។
    បុរសនោះសម្រេចចិត្តថា ផ្លែស្វាយនោះល្អ អាចទទួលទានបាន នេះក៏ប្រហែលគ្នានឹងវោដ្ឋបនចិត្ត សម្រេចឲ្យគុណភាពល្អ ចំពោះអារម្មណ៍ ។
    ដោយសេចក្តីឃ្លាន បុរសនោះ ខាំផ្លែស្វាយទំនោះ៧ម៉ាត់ គាត់សោយរស់ជាតិស្វាយទំ នេះក៏ដូចគ្នានឹង ជវនចិត្តដែលសោយ រសនៃអារម្មណ៍ដែរ ។
    បន្ទាប់មកបុរសនោះ ប្រមូលអ្វីៗដែលសេសសល់ អំពីផ្លែស្វាយ សំអាតមាត់ដោយអណ្តាត ហើយលេបចូល២ដង ។ នេះក៏ដូចគ្នានឹង តទាលម្ពណចិត្ត២ បន្ទាប់ពីជវនៈ ហើយត្រេកត្រអាលនឹង រសជាតិនៃអារម្មណ៍ ។
    បន្ទាប់មក អ្នកដំណើរនោះ ក៏ផ្តេកខ្លួនចុះ ហើយដេកលង់លក់ទៅ ។ នេះក៏ដូចគ្នានឹងចិត្ត ដែលចុះទៅក្នុងខ្សែភវង្គ វិញដូច្នោះដែរ ។

    [កែប្រែ] បញ្ចទ្វារវីថិចិត្តបើសិនយើងពិនិត្យមើល បញ្ចទ្វារវីថិ យើងនឹងដឹងថា មានចិត្ត៧យ៉ាង ចូលរួមក្នុងវីថិនេះ ។ ចិត្ត៧យ៉ាងនោះគឺៈ បញ្ចទ្វាររាវចនៈ បញ្ចវិញ្ញាណ សម្បដិច្ឆន សន្តិរណៈ វោដ្ឋបនៈ ជវនៈ និងតទាលម្ពណៈ ។
    ចំនួនចិត្តដែលចូលរួម ក្នុងវីថិវែងបង្អស់ គឺអតិមហន្តារម្មណ៍វីថិ មាន១៤គឺៈ

    ១- បញ្ចទ្វាររាវចនៈ ១
    ២- បញ្ចវិញ្ញាណ ១
    ៣- សម្បដិច្ឆនៈ ១
    ៤- សន្តិរណៈ ១
    ៥- វោដ្ឋបនៈ ១
    ៦- ជវនៈ ៧
    ៧- តទាលម្ពណៈ ២

    រួមទាំងអស់ត្រូវជា១៤ ។
    ចំនួនចិត្តដែលចូលរួម ក្នុងបញ្ចទ្វារវីថិគឺៈ

    ១- បញ្ចទ្វាររាវចនៈចិត្ត ១
    ២- បញ្ចវិញ្ញាណចិត្ត (ទ្វេបញ្ចវិញ្ញាណ) ១០
    ៣- សម្បដិច្ឆនៈចិត្ត ២
    ៤- សន្តិរណៈចិត្ត ៣
    ៥- វោដ្ឋបនៈចិត្ត (មនោទ្វារាវចនៈ) ១
    ៦- កាមជវនៈចិត្ត ២៩
    ៧- តទាលម្ពណៈចិត្ត ៨

    រួមទាំងអស់ត្រូវជា៥៤ ។
    នេះគឺជា កាមាវចរចិត្ត៥៤ ។ បើយើងរាប់ចិត្តក្នុងទ្វារមួយៗ ដូចជាចក្ខុទ្វារ យើងនឹងបានចក្ខុវិញ្ញាណចិត្ត២ ជំនួសបញ្ចវិញ្ញាណចិត្ត១០ ។ ដូច្នេះបើរាប់តាមទ្វារមួយៗ ចិត្តទាំងអស់មាន៤៦ ។ សូមកត់ចំណាំថា ភវង្គចិត្តមិនរាប់ ចូលទៅក្នុងវីថិចិត្តទេ ។

    [កែប្រែ] អារម្មណ៍និងវត្ថុបញ្ចទ្វារវីថិចិត្តទាំងអស់ កាន់យកអារម្មណ៍បច្ចុប្បន្ន ដែលមានក្នុងទ្វារវិញ្ញាណ ។ បញ្ចវិញ្ញាណចិត្ត អាស្រ័យដោយបញ្ចវត្ថុ មានន័យថា ចក្ខុវិញ្ញាណចិត្តអាស្រ័យ ដោយចក្ខុវត្ថុសោតវិញ្ញាណចិត្ត អាស្រ័យដោយ សោតវត្ថុ ។ល។ ចំណែកឯមនោវិញ្ញាណចិត្ត អាស្រ័យដោយ ហទយវត្ថុ ។
    ជាការបង្ហាញ ចក្ខុទ្វារវីថិចិត្តទាំងអស់ ដែលមានអតិមហន្តារម្មណ៍ ជាអារម្មណ៍ចាប់ យករូបារម្មណ៍ ដែលកើតឡើងក្នុងចក្ខុទ្វារ ក្នុងខណៈដែល ភវង្គចលនៈកើតឡើង ហើយរលាយទៅវិញ នៅពេលដែល តទាលម្ពណៈចិត្តទី២រលត់ទៅ ។
    ចក្ខុវិញ្ញាណចិត្តទាំង២ អាស្រ័យដោយចក្ខុវត្ថុ (ចក្ខុបសាទ) ដែលកើតឡើងព្រមគ្នា ជាមួយនឹងរូបារម្មណ៍ ក្នុងខណៈនៃអតីតភវង្គ ។ វត្ថុនេះ ដែលមានអាយុស្មើនឹង រូបារម្មណ៍ មានឈ្មោះថា មជ្ឈិមាយុកវត្ថុ ។ វត្ថុទាំងឡាយណា ដែលកើតមុន ហើយរលត់មុន រូបា រម្មណ៍ មានឈ្មោះថា មន្ទាយុកវត្ថុ ។ វត្ថុទាំងឡាយណា ដែលកើតក្រោយ ហើយរលត់ក្រោយរូបារម្មណ៍ មានឈ្មោះថា អមន្ទាយុកវត្ថុ ។
    បញ្ចទ្វារវីថិចិត្ត ដែលសល់ពីនេះទាំងអស់ ជាមនោវិញ្ញាណចិត្ត ។ ចិត្តទាំងនេះនិមួយៗ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយចិត្តមុន គឺថាហទយវត្ថុដែល បានកន្លងទៅ១ខណៈចិត្តហើយ ។ ជាឧទាហរណ៍ បញ្ចទ្វារាវចនៈ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយភវង្គចលនៈ, សម្បដិច្ឆនៈ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយនឹងចក្ខុវិញ្ញាណ, សន្តិរណៈ អាស្រ័យនឹងហទយវត្ថុ ដែលបានកើតឡើងព្រម ជាមួយនឹងសម្បដិច្ឆនៈ …យ៉ាងដូច្នេះតទៅ ។

    [កែប្រែ] មនោទ្វារវីថិមនោទ្វារវីថិ កាមជវនវារៈវីថិ ១- តទាលម្ពណវារៈវីថិ
    ២- ជវនវារៈវីថិ
    ៣- វោដ្ឋបនវារៈវីថិ
    ៤- មោឃវារៈវីថិ
    អប្បនាជវនវារៈវីថិ -លោកិអប្បនាវីថិ-

    ១- រូបាវចរអប្បនាវីថិ
    ២- អរូបាវចរអប្បនាវីថិ
    ៣- អភិញ្ញាអប្បនាវីថិ
    -លោកុត្តរអប្បនាវីថិ-

    ១- មគ្គអប្បនាវីថិ
    ២- ផលសមាបត្តិវីថិ
    ៣- និរោធសមាបត្តិវីថិ

    កាលណាវិញ្ញាណណាមួយ នៃវិញ្ញាណទាំង៦ ចូលទៅក្នុងមនោទ្វារ មនោទ្វារវីថិក៏កើតឡើងតាមលំដាប់ ។ មនោទ្វារវីថិ អាចជាបឋម ជា២ថ្នាក់គឺៈ

    ១- កាមជវនវារៈវីថិ – នេះចិត្ត១ ក្នុងកាមជវនចិត្ត២៩ បំពេញមុខងារជវនៈ គឺថាសេពសោយរសជាតិ នៃអារម្មណ៍ ។
    ២- អប្បនាជវនវារៈវីថិ – នេះចិត្ត១ ក្នុងអប្បនាជវនចិត្ត២៦ បំពេញមុខងារជវនៈ ។

    កាមជវនវារៈវីថិ អាចចាត់ជា៤យ៉ាង ដូចបង្ហាញក្នុងតារាង ខាងលើនេះស្រាប់ ចំណែកឯអប្បនាជវនវារៈវីថិ អាចចែកចេញជា២យ៉ាង គឺលោកិអប្បនាវីថិ និងលោកុត្តរអប្បនា វីថិ ។ វីថិទាំងអស់នេះ លើកយកមកពន្យល់ ដូចខាងក្រោមនេះ ៖

    [កែប្រែ] កាមជវនមនោទ្វារវីថិ១- អតិវិភូតារម្មណ៍វីថិ (តទាលម្ពណវារៈវីថិ) – អតិមហន្តារម្មណ៍
    ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ →

    ជវនៈ → ជវនៈ → តទាលម្ពណៈ → តទាលម្ពណៈ – ភវង្គ

    ២- វិភូតារម្មណ៍វីថិ (ជវនវារៈវីថិ) – មហន្តារម្មណ៍
    ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ → ជវនៈ →

    ជវនៈ → ជវនៈ – ភវង្គ – ភវង្គ

    ៣- អវិភូតារម្មណ៍វីថិ (វោដ្ឋបនវារៈវីថិ) – បរិត្តារម្មណ៍
    ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → មនោទ្វារាវចនៈ

    – ភវង្គ – ភវង្គ

    ៤- អតិអវិភូតារម្មណ៍វីថិ (មោឃវារៈវីថិ) – អតិបរិត្តារម្មណ៍
    ភវង្គចលនៈ → ភវង្គចលនៈ – ភវង្គ – ភវង្គ

    [កែប្រែ] សេចក្តីពន្យល់អារម្មណ៍ណាមួយ នៃវិញ្ញាណារម្មណ៍៦ ដែលជាបច្ចុប្បន្ន អតីត អនាគត ត្រូវតែចូលទៅក្នុងផ្លូវនៃមនោទ្វារ ដើម្បីចាប់ផ្តើម កាមជវនមនោទ្វារវីថិ ។
    ១- កាលណាអារម្មណ៍របស់វិញ្ញាណ ជាអតិមហន្តារម្មណ៍ ភវង្គរញ្ជួយ២ដង ហើយឈប់ (ភវង្គចលនៈ-ភវង្គុបច្ឆេទ) នៅពេលដែលអារម្មណ៍នោះ កើតឡើងក្នុងមនោទ្វារ ។ ពេលនោះមនោទ្វារាវចនៈ បង្វែរខ្សែចិត្តឲ្យងាក ទៅរកអារម្មណ៍របស់វិញ្ញាណ ពិនិត្យមើលវា ហើយសម្រេចឲ្យតម្លៃ ថាជារបស់ល្អ ឬអាក្រក់ ។
    តម្រូវទៅតាមការសម្រេច ឲ្យតម្លៃនេះ ចិត្ត១នៃកាមជវនចិត្ត២៩ បំពេញមុខងារជវនៈ អស់៧ខណៈចិត្ត សេពសោយរសជាតិនៃអារម្មណ៍ ។ បន្ទាប់មកតទាលម្ពណចិត្ត២ បន្តការសោយរសនៃអារម្មណ៍ បន្ថែមទៀត ។ រួចហើយចិត្តធ្លាក់ចុះ ទៅកាន់ខ្សែភវង្គវិញ ។ វីថិនេះមានឈ្មោះថា អតិវិភូតារម្មណ៍វីថិ ឬតទាលម្ពណវារៈវីថិ ព្រោះវាបញ្ចប់ជាមួយនឹងតទាលម្ពណៈចិត្ត ។
    ២- កាលណាអារម្មណ៍របស់វិញ្ញាណ ជាមហន្តារម្មណ៍ មានកំរិតខ្លាំងមធ្យម វីថិចិត្តកើតឡើង ដូចគ្នានឹងខាងលើនេះដែរ ប៉ុន្តែវាបញ្ចប់ជាមួយនឹងជវនៈ គ្មានតទាលម្ពណៈទេ ។ វីថិនេះមានឈ្មោះថា វិភូតារម្មណ៍វីថិ ឬជវនវារៈវីថិ ។
    ៣- ក្នុងអវិភូតារម្មណ៍វីថិ អារម្មណ៍របស់វិញ្ញាណ ជាបរិត្តារម្មណ៍ ហើយវាកើតឡើង មិនច្បាស់ក្នុងមនោទ្វារ ដូចអារម្មណ៍២ខាងដើមទេ ។ ហេតុនេះបន្ទាប់ពី ភវង្គឈប់ទៅ មនោទ្វារាវចនចិត្ត កើតឡើង៣ខណៈចិត្ត បំរុងនឹងពិនិត្យ និងឲ្យតម្លៃដល់អារម្មណ៍ ប៉ុន្តែចិត្តពុំអាចស្គាល់អារម្មណ៍ ដ៏ខ្សោយនោះបាន ។ ព្រោះហេតុនេះ គ្មានជវនៈចិត្ត កើតឡើង សោយនូវអារម្មណ៍ទេ ។ បន្ទាប់ពីមនោទ្វារាវចនចិត្ត រលត់ទៅ ចិត្តក៏ចុះទៅកាន់ខ្សែភវង្គវិញ ។
    វីថិនេះមានឈ្មោះថា អតិវិភូតារម្មណ៍វីថិ ឬវោដ្ឋបនវារៈវីថិ ព្រោះវាបញ្ចប់ជាមួយ នឹងវោដ្ឋបនចិត្ត ។
    ៤- ក្នុងអតិអវិភូតារម្មណ៍ អារម្មណ៍របស់វិញ្ញាណ ជាអតិបរិត្តារម្មណ៍ ។ វាអាចគ្រាន់តែ ធ្វើឲ្យភវង្គរញ្ជួយ២ខណៈប៉ុណ្ណោះ មិនអាចបញ្ឈប់ភវង្គទេ ។ ហេតុដូច្នេះគ្មានវីថិចិត្ត កើតឡើងឡើយ ហើយចិត្តពុំបានស្គាល់ អារម្មណ៍នោះទេ ។ វីថិនេះមានឈ្មោះថា អតិអវិភូតារម្មណ៍វីថិ ឬមោឃវារៈវីថិ ព្រោះប្រាសចាកវីថិចិត្ត ។
    ចំណាំៈ

    ១- មនោទ្វារ (ទ្វារចិត្ត) មិនមានរូបរាងទេ ភវង្គចិត្តមួយ ក្នុងភវង្គចិត្ត១៩ បំពេញមុខងារជាមនោទ្វារ របស់មនុស្សម្នាក់ៗ ។
    ២- អារម្មណ៍ទាំង៦ របស់វិញ្ញាណ ដែលជាអតីត បច្ចុប្បន្ន អនាគត ឬរួចផុតកាល អាចកើតឡើងក្នុងមនោទ្វារ ។
    ៣- អារម្មណ៍របស់មនោ ដូចជាចិត្ត ចេតសិក កសិណនិមិត្ត ឬនិព្វាន អាចកើតឡើងនៅក្នុងមនោទ្វារ គ្មានអតីតភវង្គទេ វាកើតឡើងភ្លាម ក្នុងខណៈដែលវា មកប៉ះនឹងទ្វារ ។
    ៤- អារម្មណ៍ដែលកើតក្នុងមនោទ្វារ មិនត្រូវចែកជា អតិមហន្តារម្មណ៍ ឬមហន្តារម្មណ៍ទេ ត្រូវចែកជាវិភូតារម្មណ៍ (អារម្មណ៍ច្បាស់) ឬអវិភូតារម្មណ៍ (អារម្មណ៍ ស្រពិចស្រពិល មិនច្បាស់) ។
    [កែប្រែ] កាមជវនមនោទ្វារវីថិចិត្តក្នុងមនោទ្វារវីថិ មានចិត្តតែ៣យ៉ាងគឺ រាវចនៈ ជវនៈ និងតទាលម្ពណៈ ។ ចំនួនចិត្តក្នុងមនោទ្វារវីថិ ដែលវែងបំផុតមាន មនោទ្វារាវចនចិត្ត១ ជវនចិត្ត៧ តទាលម្ពណចិត្ត២ ទាំងអស់ត្រូវជា១០ ។
    ចំនួនចិត្តដែលអាចចូលរួម ក្នុងមនោទ្វារវីថិមាន មនោទ្វារាវចនៈចិត្ត១ កាមជវនចិត្ត២៩តទាលម្ពណចិត្ត១១ ទាំងអស់ត្រូវជា៤១ ។

    [កែប្រែ] មនោទ្វារវីថិបន្តបន្ទាប់កាលណាអារម្មណ៍ណាមួយ ក្នុងវិញ្ញាណារម្មណ៍៦ ចូលមកក្នុងផ្លូវមនោទ្វារ ត្រង់តែម្តងយើងបាននូវមនោទ្វារវីថិសំខាន់ ដូចរាប់រៀបខាងលើ ។ ប៉ុន្តែមានមនោទ្វារវីថិបន្ទាប់បន្សំ ដែលដើរតាម គ្រប់បញ្ចទ្វារវីថិនិមួយៗ ។
    ក្នុងបញ្ចទ្វារវីថិ ការទទួលអារម្មណ៍ (ផស្សៈ) ប្រព្រឹត្តិទៅត្រឹមតែឲ្យដឹង ត្រួសៗថាជាល្អ ឬអាក្រក់ ។ រូបរាង លក្ខណៈផ្សេងៗ និងឈ្មោះរបស់អារម្មណ៍នោះ នៅមិនទាន់ស្គាល់នៅឡើយ ។
    ដូច្នេះបន្ទាប់ពីបញ្ចទ្វារវីថិមក មនោទ្វារវីថិ ចាប់ធ្វើកិច្ចការបន្តភ្លាម ចាប់យកអារម្មណ៍ របស់បញ្ចទ្វារវីថិ ជាអតីតអារម្មណ៍ ។ ពេលនេះមនោទ្វារវីថិទី២ បន្តទៀតដោយពិនិត្យមើលរូបភាពថ្មី និងផស្សៈជាមួយគ្នា ។ បន្ទាប់មក មនោទ្វារវីថិទី៣ ចាប់បន្តទៀតភ្លាម ពិនិត្យមើលរូបរាង នៃអារម្មណ៍ ។ បន្ទាប់មក មនោទ្វារវីថិទី៤ ចាប់បន្តទៀត រាវរកនាមដែលទាក់ទងនឹងអារម្មណ៍នោះ ។ បើសិនជាចាំបាច់ មនោទ្វារវីថិច្រើនទៀត កើតឡើង បន្តបន្ទាប់គ្នា រាវរកលក្ខណៈពិស្តា របស់អារម្មណ៍ ព្រមទាំងពេលវេលា ទីកន្លែងដែលទាក់ទងនឹងអារម្មណ៍ ប្រសិនបើគេបានជួប អំពីពេលមុន ។
    លុះត្រាតែមនោទ្វារវីថិបន្ទាប់ មួយចំនួន បានប្រព្រឹត្តិទៅហើយ ទើបគេស្គាល់នូវអារម្មណ៍ ដោយរូបរាង ឈ្មោះព្រមទាំងលក្ខណៈ ផ្សេងៗបានច្បាស់ ។
    ដោយយោងតាមសេចក្តីពិត ថាចិត្តកើតរលត់ ជាង១លានលានដង ក្នុង១ប៉ប្រិចភ្នែកហើយមនោទ្វារវីថិមានត្រឹមតែ ប្រមាណ១០វីថិចិត្ត ក្នុង១ភាគនៃវិនាទី អាចមានវីថិរាប់លានលាន កើតឡើងបាន ។ ដូច្នេះយើងដឹងនូវអារម្មណ៍ ដែលឃើញឬឭ ស្ទើរតែភ្លាមៗ ហើយយើងគិតថា យើងឃើញនិងឭ ក្នុងពេលជាមួយគ្នា ។

    [កែប្រែ] ការបញ្ជាក់សេចក្តីពិតបញ្ចទ្វារវីថិ និងមនោទ្វារវីថិ កើតឡើងក្នុងខ្លួនបុគ្គលម្នាក់ៗ យ៉ាងលឿនបំផុត ឥតឈប់ឈរ ។ ហេតុនេះអាចបញ្ជាក់សេចក្តីពិត បានដោយបុគ្គលខ្លួនឯង ។ ដោយហេតុថា គ្មានប្រដាប់ឆ្លុះឯណាមួយ អាចមើលឃើញចិត្តបាន យើងត្រូវការប្រដាប់ពិសេសមួយ ដែលអាចប្រើ ក្នុងការពិនិត្យមើលចិត្ត ។ ប្រដាប់ពិសេសនោះ គ្មានអ្វីក្រៅពីចិត្តខ្លួនឯងនោះឡើយ គឺចិត្តដែលជាឧបចារៈសមាធិ ឬឈានសមាធិ ។
    អ្នកធ្វើសមថៈនិងវិបស្សនា ជាច្រើនរូបក្នុង មណ្ឌលពុទ្ធសាសនាអន្តរជាតិ ក្នុងប្រទេសភូមា បន្ទាប់ពីបានចម្រើនសមថសមាធិ ឲ្យបរិបូណ៌ហើយ ចម្រើនវិបស្សនាលើនាមរូប អ្នកទាំងនោះបានពិសោធន៍ឃើញ ការកើតរលត់នៃវីថិចិត្ត ដូចមាននៅក្នុងគម្ពីរធម៌ ហើយបុគ្គលអ្នកចម្រើន វិបស្សនាទាំងនោះ មានសេចក្តីពេញចិត្ត នឹងការពិសោធន៍ របស់ខ្លួន ។

    [កែប្រែ] អប្បនាជវនមនោទ្វារវីថិក្នុងសមថសមាធិ និងវិបស្សនាសមាធិ អប្បនាជវនមនោទ្វារវីថិ កើតឡើងកាលណា គេបានដល់នូវឈានឬមគ្គ ។ ក្នុងវីថិនេះ ចិត្តមួយក្នុងចំណោម អប្បនាជវនចិត្ត២៦ ចូលរួមចំណែកក្នុងមុខងារជវនៈ-

    – រូបាវចរកុសលចិត្ត ៥
    – អរូបាវចរកុសលចិត្ត ៤
    – មហគ្គតកិរិយាចិត្ត ៩
    – លោកុត្តរចិត្ត ៨

    រួមទាំងអស់ ត្រូវជាអប្បនាជវនចិត្ត ២៦ ។
    បើបុគ្គលណាមួយ មិនមែនជាព្រះអរហន្ត ចម្រើនសមថសមាធិ បុគ្គលនោះអាចបាន សម្រេចរូបាវចរកុសលឈាន៥ និងអរូបាវចរកុសលឈាន៤ ដែលឈានទាំងពីរបែបហៅរួមគ្នាថា មហគ្គតកុសលចិត្ត៩ ។
    បើបុគ្គលណាមួយ ជាអ្នកអស់ទៅនូវឫស៣ គឺលោភមូល ទោសមូល និងមោហមូល ហើយបានបដិបត្តិ វិបស្សនាសមាធិដ៏ត្រឹមត្រូវ និងយ៉ាងតឹងរឹង បុគ្គលនោះអាចសម្រេច មគ្គ៤និងផល៤បាន ដែលហៅថា លោកុត្តរចិត្ត៨ ។

    [កែប្រែ] រូបាវចរអប្បនាវីថិ៥មន្ទបញ្ញា (បញ្ញាទន់ខ្សោយ)
    អតីតភវង្គ → ភវង្គចលនៈ → មនោទ្វារាវចនៈ → បរិកម្ម → ឧបចារៈ → អនុលោម

    → គោត្រភូ → ឈាន → ភវង្គ → ភវង្គ

    តិក្ខៈបញ្ញា (បញ្ញាខ្លាំង)
    អតីតភវង្គ → ភវង្គចលនៈ → មនោទ្វារាវចនៈ → ឧបចារៈ → អនុលោម

    → គោត្រភូ → ឈាន → ភវង្គ → ភវង្គ

    ១- កាលណាបដិភាគនិមិត្តនៃកសិណ កើតឡើងក្នុងមនោទ្វារ ខ្សែភវង្គរញ្ជួយ២ដង (អតីតភវង្គ-ភវង្គចលនៈ) ហើយឈប់ ។ រួចមកមនោទ្វារាវជ្ជនៈ បង្វែរចិត្តឲ្យទៅកាន់ បដិភាគនិមិត្ត ពិនិត្យមើល ហើយឲ្យតម្លៃល្អ ឬអាក្រក់ដល់អារម្មណ៍ ។ បន្ទាប់មក ចិត្ត១ (ក្នុងចិត្ត២) សោមនស្ស-សហគតំ ញាណ-សម្បយុត្តំ មហាកុសលចិត្ត អនុវត្តន៍កិច្ច របស់ឧបចារ-សមាធិជវន ៤ដងចំពោះបុគ្គល ដែលមានបញ្ញាទន់ខ្សោយ (មន្ទបញ្ញា) តាមលំដាប់ថ្នាក់ ដូចមានឈ្មោះខាងក្រោមៈ

    – បរិកម្ម រៀបចំចូលទៅកាន់ឈាន
    – ឧបចារៈ ចូលទៅជិតដល់ឈាន
    – អនុលោម សម្របសម្រួល ឬភ្ជាប់បរិកម្មជាមួយឈាន ធ្វើដូចជាស្ពាន ចម្លង
    ចិត្តទាប ទៅកាន់ចិត្តខ្ពស់

    – គោត្រភូ ចិត្តដែលកាត់ផ្តាច់ កាមាវចរគោត្រ (ត្រកូលកាម) ហើយបង្កើត គោត្រឧត្តម ឬមហគ្គតគោត្រ ។

    ចិត្តទាំង៤នេះ មាននាមថា ឧបចារសមាធិជវន ។ ចំពោះបុគ្គល ដែលមានបញ្ញាខ្លាំង (តិក្ខៈបញ្ញា) បរិកម្មមិនមានទេ ។ បន្ទាប់ពីគោត្រភូ រូបាវចរកុសល-បឋមជ្ឈានចិត្ត ក៏កើតឡើងភ្លាម តែ១ដងជាអប្បនាជវន ។ បន្ទាប់ពីបឋមជ្ឈានចិត្តរលត់ទៅ ខ្សែភវង្គក៏ ចាប់រត់តាមធម្មតាវិញ ។
    ២- រូបាវចរអប្បនាវីថិទី២ កើតឡើងដូចពោលខាងលើ បណ្តោយឲ្យ រូបាវចរកុសល-ទុតិយជ្ឈានចិត្ត (ឈានទី២) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។
    ៣- រូបាវចរអប្បនាវីថិទី៣ កើតឡើងដូចលេខ១ខាងលើដែរ បណ្តោយឲ្យរូបាវចរកុសល-តតិយជ្ឈានចិត្ត (ឈានទី៣) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។
    ៤- រូបាវចរអប្បនាវីថិទី៤ កើតឡើងដូចលេខ១ខាងលើដែរ បណ្តោយឲ្យរូបាវចរកុសល-ចតុត្តជ្ឈានចិត្ត (ឈានទី៤) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។
    ៥- រូបាវចរអប្បនាវីថិទី៥ កើតឡើងដូចលេខ១ខាងលើដែរ ប៉ុន្តែផ្លែកគ្នាត្រង់ ក្នុងរូបាវចរអប្បនាវីថិទី៥នេះ ចិត្ត១ (ក្នុងចិត្ត២) ឧបេក្ខា-សហគតំ ញាណ-សម្បយុត្តំ មហាកុសលចិត្ត បំពេញមុខងារឧបចារ-សមាធិជវន ៣ឬ៤ដង ហើយរូបាវចរកុសល-បញ្ចមជ្ឈាន ចិត្ត (ឈានទី៥) បំពេញមុខងារ តែ១ដងជាអប្បនាជវន ។
    ‘’’ចំណាំៈ’’’

    ១- កាលណា អ្នកធ្វើសមាធិណាមួយ ចម្រើនកសិណ សោមនស្ស ឬឧបេក្ខាមហាកុសលចិត្ត នឹងបំពេញមុខងារជវនៈ ។
    ២- កាលណា គេចូលទៅកាន់ឈាន ឧបចារសមាធិជវន និងឈានជវន ត្រូវ មានការទទួលអារម្មណ៍ស្របគ្នា ។ ដោយហេតុថា ឈាន៤ដំបូងប្រកបដោយ សុខៈ វេទនា ឈាន៤ដំបូងនេះ ជាសោមនស្សចិត្ត ។ ដូច្នេះ ឧបចារសមាធិជវន ត្រូវតែជា សោមនស្ស-សហគតំ (ប្រកបដោយសោមនស្ស) ។ ក្នុងខណៈនៃឈានទី៥វិញ គឺ ឧបេក្ខា-សហគតំ ដូច្នេះឧបចារសមាធិជវន ត្រូវតែជា ឧបេក្ខា-សហ គតំ ។
    ៣- កុសលជវន១ នាំមុខកុសលជវន១ទៀត ។
    [កែប្រែ] អរូបាវចរអប្បនាវីថិ៤មន្ទបញ្ញា (បញ្ញាទន់ខ្សោយ)
    ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → បរិកម្ម → ឧបចារៈ → អនុលោម → គោត្រភូ →

    ឈាន → ភវង្គ → ភវង្គ

    តិក្ខៈបញ្ញា (បញ្ញាខ្លាំង)
    ភវង្គចលនៈ → ភវង្គុបច្ឆេទ → មនោទ្វារាវចនៈ → ឧបចារៈ → អនុលោម → គោត្រភូ →

    ឈាន → ភវង្គ → ភវង្គ

    អរូបាវចរអប្បនាវីថិ ដូចគ្នានឹង រូបាវចរអប្បនាវីថិដែរ ។ ប៉ុន្តែអរូបាវចរឈាន ខ្ពស់ជាង រូបាវចរឈាន ក្នុងកំរិតនៃសមាធិ សេចក្តីស្ងប់ និងសុខុមភាព ។ យោគាវចរត្រូវប្រើ ឈានទី៥ (នៃរូបាវចរឈាន) ជាគ្រឹះសម្រាប់ឡើងកាន់ អរូបាវចរឈាន ហើយត្រូវស្មឹងស្មាធលើអារម្មណ៍ ដែលមិនទាក់ទងជាមួយរូប (អរូប) ។
    ក្នុងការបដិបត្តិ គេត្រូវសម្រេចឈានទី៥ ជាមុនសិន ដោយចម្រើនលើបដិភាគ និមិត្តនៃ កសិណ ។ បន្ទាប់មក គេចេញចាកឈាន លះបង់បដិភាគនិមិត្ត នោះចោលចេញ ព្រោះវាជាប់ទាក់ទងនឹងរូប (កសិណ) ហើយផ្ចង់អារម្មណ៍ ទៅលើអាកាស (អាកាស គ្មានទីបំផុត) ដែលហួសផុតអំពីបដិភាគនិមិត្ត ហើយចម្រើនថាៈ អាកាស… អាកាស ។ កាលណាការជាប់អារម្មណ៍ ដ៏ល្អិតល្អន់ ទៅលើបដិភាគនិមិត្ត បានត្រូវលះបង់ចេញ និមិត្តក៏រលត់នៅពេលនោះ បើកចំហរនូវអាកាសគ្មានទីបំផុត ។ យោគាវចរចម្រើនលើអាកាស…អាកាស ហើយកាលណាកំរិតសមាធិ បានខ្ពស់គ្រប់គ្រាន់ហើយ អប្បនាវីថិ ក៏កើតឡើងនៅពេលនោះ ។
    ១- កាលណាអារម្មណ៍អាកាស កើតឡើងនៅក្នុងមនោទ្វារ ខ្សែភវង្គរញ្ជួយ២ដង ហើយឈប់ ។ មនោទ្វារាវជ្ជនចិត្ត ពិនិត្យមើលអារម្មណ៍ ហើយឲ្យតម្លៃល្អឬអាក្រក់ ។ ហើយ ចិត្ត១នៃចិត្ត២ គឺឧបេក្ខាសហគតំ ញាណសម្បយុត្តំ មហាកុសលចិត្ត បំពេញមុខងារជាបរិកម្ម ឧបចារៈ អនុលោម និងគោត្រភូ ចំពោះបុគ្គលដែលមានបញ្ញាតិច (មន្ទបញ្ញា) ឬជាឧបចារៈ អនុលោមនិងគោត្រភូ ចំពោះបុគ្គល ដែលមានបញ្ញាច្រើន (តិក្ខៈបញ្ញា) ។ បន្ទាប់មក អាកាសានញ្ចាយតន-កុសលចិត្ត កើតឡើងម្តងជាអប្បនាជវន ហើយចិត្តក៏ ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ។
    ២- ក្នុងលំដាប់ថ្នាក់ខ្ពស់ ទៅកាន់អរូបាវចរឈានទី២ យោគាវចរចម្រើនលើ វិញ្ញា ណញ្ចាយតន-កុសលចិត្ត ។ កាលណាសមាធិចិត្ត បានដល់កំរិតខ្ពស់ហើយ អរូបាវចរ អប្បនាវីថិក៏កើតឡើង ។
    អារម្មណ៍ដែលកើតក្នុងមនោទ្វារ គឺវិញ្ញាណញ្ចាយតន-កុសលចិត្ត ដែលជាហេតុឲ្យខណៈចិត្ត១ខ្សែកើតឡើងៈ ភវង្គចលន ភវង្គុបច្ឆេទ មនោទ្វារាវចន បរិកម្ម (លើកលែងបុគ្គលតិក្ខៈបញ្ញា) ឧបចារ អនុលោម គោត្រភូ ហើយវិញ្ញាណញ្ចាយតន-កុសលចិត្ត នឹងកើតឡើងជាអប្បនាជវន ។ ចិត្តក៏ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ដូចធម្មតា ។
    ៣- ចំពោះអរូបាវចរឈានទី៣ អារម្មណ៍ដែលកើតឡើង ក្នុងមនោទ្វារ ជាភាពសូន្យទទេ (គ្មានអ្វីសោះ) ដែលជាលទ្ធផល នៃការលះបង់ អាកាសានញ្ចាយតន-កុសលចិត្ត ។ ខ្សែវីថិចិត្តក៏កើតឡើង ដូចពីពេលមុន ហើយនៅទីបញ្ចប់ មានអាកិញ្ចញ្ញាយតន-កុសលចិត្ត ជាអប្បនាជវន ។
    ៤- ក្នុងលំដាប់ខ្ពស់ជាងនេះទៀត គឺអរូបាវចរឈានទី៤ យោគាវចរចម្រើន ដោយយកអាកិញ្ចញ្ញាយតន-កុសលចិត្ត ជាអារម្មណ៍ ។ នៅពេលដែល អរូបាវចរឈានទី៤កើតឡើង អារម្មណ៍នៃ អាកិញ្ចញ្ញាយតន-កុសលចិត្ត កើតឡើងក្នុងមនោទ្វារ បណ្តាលឲ្យ ខ្សែវីថិចិត្តកើតឡើង ដូចពេលមុន ។ ក្នុងខណៈនេះ នេវសញ្ញានាសញ្ញាយតន-កុសល ចិត្ត កើតឡើងម្តង ជាអប្បនាជវន ហើយចិត្តក៏ធ្លាក់ចុះទៅកាន់ខ្សែភវង្គវិញ ។

  17. kao bun song ថា:

    លោកិយបដិច្ចសមុប្បាទ១២

    អវិជ្ជា បច្ចយា សង្ខារា សង្ខារា បច្ចយា វិញ្ញាណំ វិញ្ញាណ បច្ចយា នាមរូបំ នាមរូប បច្ចយា សឡាយតនំ សឡាយតន បច្ចយា ផស្សោ ផស្ស បច្ចយា វេទនា វេទនា បច្ចយា តណ្ហា តណ្ហា បច្ចយា ឧបាទានំ ឧបាទាន បច្ចយា ភវោ ភវ បច្ចយា ជាតិ ជាតិ បច្ចយា ជរា មរណំ សោក បរិទេវ ទុក្ខ ទោមនស្សុបាយាស សម្ភវន្តិ ។

    អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប នាមរូបជាបច្ច័យ ឲ្យកើតអាយតន១២ អាយតន១២ជាបច្ច័យឲ្យកើតផស្សៈ ផស្សៈជាបច្ច័យ ឲ្យកើតវេទនា វេទនាជាបច្ច័យ ឲ្យកើតតណ្ហា តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន ឧបាទានជាបច្ច័យ ឲ្យកើតភព ភពជាបច្ច័យ ឲ្យកើតជាតិ ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តី ចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២កង់នេះ ឈ្មោះថា បដិច្ចសមុប្បាទ១២ ។

    សេចក្តីពិត៤យ៉ាងព្រះសម្ពុទ្ធបរមគ្រូ ទ្រង់ត្រាស់សម្តែងថា “ ម្នាលភិក្ខុទាំងឡាយ! ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពីសេចក្តីទុក្ខ អំពីហេតុ នៃសេចក្តីទុក្ខ អំពីការ រំលត់ទុក្ខ និងផ្លូវទៅ កាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។

    ព្រះពុទ្ធបង្រៀន អំពីសេចក្តីពិត ៤យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី២ ហៅថាទុក្ខ សមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ប្រការ ។ អរិយសច្ចៈ៤នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ ។

    សេចក្តីពន្យល់ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖
    ជាតិ គឺការកើតឡើងនៃនាមនិងរូប គឺបញ្ចក្ខន្ធ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ។​ ដរាបណាមានជាតិ បញ្ចក្ខន្ធក៏កើតឡើង ។ ដរាបណា មានបញ្ចក្ខន្ធ ដរាបនោះ ទុក្ខ១២កងក៏កើតឡើង គឺទុក្ខព្រោះរូប៤ និងទុក្ខព្រោះនាម៨ ។ ទុក្ខ១២កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង ។ ភពគឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង ។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង ។ តណ្ហាគឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺវិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង ។ ផស្សៈមានអាយតនៈ គឺវិញ្ញាណ៦និងអារម្មណ៍៦ ជាបច្ច័យ ឲ្យកើតឡើង ។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង១២ ប្រទាក់ជាប់គ្នា ។ ទុក្ខទាំង១២កង គឺទុក្ខរបស់រូប៤ និងទុក្ខរបស់នាម៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា ។

    សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនាតណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប៤ និងទុក្ខរបស់នាម៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ) ។

    បច្ចុប្បន្នកាល៨ – ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ចសមុប្បាទ៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហាគឺសេចក្តី ប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល ។

    កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ១២កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថាបញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យបញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវបញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព៣ អស់កាល រាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង! ។

    ធម៌១១យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ។

  18. kao bun song ថា:

    លោកុត្តរ បដិច្ចសមុប្បាទ ១១
    សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ប្រៀនប្រដៅ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈ៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន​ ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ” ។

    សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន ។

    លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖

    សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២)
    បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣)
    បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤)
    បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥)
    សុខៈ ជាបច្ច័យដល់ សមាធិ (៦)
    សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧)
    ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨)
    និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩)
    វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០)
    វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១) ។
    លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុ លោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។ អ្វីនោះគឺ ការកើតឡើង នៃវេ ទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង ។

    អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។
    វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។
    វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។
    និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ ។
    ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត ។
    សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល ។
    សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់ ។
    បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍ ។
    បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ ។
    បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ ។
    ១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង? ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេច ក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:

    – កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ
    – វិបាកសទ្ធា ជឿផលនៃកម្ម
    – កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន
    – តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ
    ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេច ក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។

    ២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។

    ៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត ។ បីតិមាន៥យ៉ាងគឺៈ

    – ខុទ្ទកាបីតិ សេចក្តីរំភើបកាយនិងចិត្ត តិចៗ
    – ខណិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយខណៈ
    – ឱកន្តិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយស្របក់
    – ឧបេង្គាបីតិ សេចក្តីរំភើបកាយនិងចិត្ត ហាក់ដូចជាអណ្តែតខ្លួន
    – ផរណាបីតិ សេចក្តីរំភើបកាយនិងចិត្ត ច្រើនធំទូលាយ ។
    បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ ។

    ៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ

    – កាយបស្សទ្ធិ សេចក្តីស្ងប់កាយ ស្រួលកាយមិនលំបាក
    – ចិត្តបស្សទ្ធិ សេចក្តីស្ងប់ចិត្ត មិនរវើរវាយ ។
    បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន ។

    ៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ

    – កាយិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងកាយ
    – ចេតសិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងចិត្ត ។
    ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង ។

    ៦- សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ

    – កាមច្ឆន្ទៈ សេចក្តីផ្គងចិត្តចុះ ក្នុងកិលេសកាម និងវត្ថុកាម
    – ព្យាបាទៈ គំគួនអាឃាត ចំពោះអារម្មណ៍ដែលខ្លួនស្អប់
    – ថីនមិទ្ធៈ សេចក្តីធុញទ្រាន់ ច្រអូសកាយ ច្រអូសចិត្ត
    – ឧទ្ធច្ចកុក្កច្ចៈ សេចក្តីអន្ទះអន្ទែងចិត្ត អណ្តែតអណ្តូងចិត្ត រំខានចិត្ត
    – វិចិកិច្ឆា សេចក្តីសង្ស័យមិនអស់មិនហើយ ងងឹតងងល់ មិនទុកចិត្ត

    សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ) ។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង ។

    ៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត ។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែទប់សង្កត់ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសានសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ

    – មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងពិតឃើញពិតថា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ដែលនាំទៅកាន់ ភាពបរិសុទ្ធ ។
    – បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យ អរិយមគ្គ (លោកុត្តរមគ្គ) កើតឡើង ។
    – ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹង ការឃើញ នូវករណីយកិច្ចដែលជាចំណែក នៃលោកុត្តរ គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់ ជាបរមត្ថសច្ចៈ
    មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣
    (កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការ
    រំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា ។

    ៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង ។

    ៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង ។

    ១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ

    – សក្កាយទិដ្ឋិ ឃើញថាកាយជារបស់ខ្លួន
    – វិចិកិច្ឆា សេចក្តីសង្ស័យ
    – សីលព្វតបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត(ធ្វើពិធីបួងសួងអាទិទេព)
    – កាមរាគៈ តម្រេកក្នុងកាមទាំងឡាយ
    – បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត
    – រូបរាគៈ តម្រេកក្នុងរូប
    – អរូបរាគៈ តម្រេកក្នុងអរូប
    – មានៈ សេចក្តីប្រកាន់
    – ឧទ្ធច្ចៈ ចិត្តិសាប់រសល់
    – អវិជ្ជា សេចក្តីមិនដឹងមិនយល់

    សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង ។

    ១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ

    ១- កាមាសវៈ អាសវៈជាប់ជំពាក់ក្នុងកាម (កាមតាមទ្វារ៦)
    ២- ភវាសវៈ អាសវៈជាប់ជំពាក់ក្នុងភព (កាមភព រូបភព អរូបភព)
    ៣- ទិដ្ឋាសវៈ អាសវៈជាប់ជំពាក់ក្នុងទិដ្ឋិ (សេចក្តីយល់ខុស)
    ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ) ។

    ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរ ហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ ។

    សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ ។

  19. kao bun song ថា:

    អន្តធម៌២យ៉ាងឯវម្មេ សុតំ សូត្រនេះ (ឈ្មោះធម្មចក្កប្បវត្តនសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ)បានស្តាប់មកហើយ យ៉ាងនេះថា៖
    សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ នូវបញ្ចវគ្គិយភិក្ខុទាំងឡាយក្នុងទីនោះឯង (ឲ្យតាំងចិត្តស្តាប់នូវភាសិតនេះថា) ម្នាលភិក្ខុទាំងឡាយ អន្តធម៌ គឺធម៌ជាផ្លូវប្រតិបត្តិអមខាង ដ៏លាមកអាក្រក់ទាំងឡាយពីរប្រការនេះ បព្វជិតមិនគួរសេពគប់ គឺថាមិនគួរប្រព្រឹត្តឡើយ។ អន្តធម៌ ទាំងឡាយពីរយ៉ាងនោះដូចម្តេច?
    កាមសុខល្លិកានុយោគៈ ធម៌ណាដែលប្រកបខ្លួនឲ្យជាប់ជំពាក់ដោយកាម ក្នុងកាមទាំងឡាយ ជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍ឡើយ។
    អត្តកិលមថានុយោគៈ ធម៌ណាដែលប្រកប សេចក្តីលំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេរ មិនមែនជារបស់ អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍ឡើយ។
    ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិជាកណ្តាលមិនលាយច្រឡំដោយអន្តធម៌ទាំងឡាយពីរយ៉ាងនេះឯង ដែលតថាគត បានត្រស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ (ភ្នែកគឺប្រាជ្ញា) ធ្វើឲ្យកើតសេចក្តីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងចំពោះ ដើម្បីសេចក្តីដឹងដោយប្រពៃ ដើម្បីសេចក្តីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ក៏សេចក្តី ប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងចំពោះ ដើម្បីសេចក្តីដឹងដោយប្រពៃ ដើម្បីសេចក្តីរំលត់ទុក្ខនោះ តើដូចម្តេច?
    ផ្លូវកណ្តាលអរិយដ្ឋង្គិកមគ្គៈ គឺធម៌ដូចជាផ្លូវ មានអង្គ៨ ដែប្រសើរនេះឯង (ហៅថា សេចក្តីប្រតិបត្តិជាកណ្តាល)។ អដ្ឋង្គិកមគ្គនោះ ដូចម្តេច?
    សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
    សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
    សម្មាវាចា សម្តីត្រូវ
    សម្មាកម្មន្ត ការងារត្រូវ
    សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
    សម្មាវាយាម ព្យាយាមត្រូវ
    សម្មាសតិ សេចក្តីរលឹកត្រូវ
    សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ។
    ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គនេះឯងដែលហៅថា សេចក្តីប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តី ដឹងចំពោះ ដើម្បីសេចក្តីដឹងដោយប្រពៃ ដើម្បីសេចក្តីរំលត់ទុក្ខ។
    ទុក្ខអរិយសច្ចម្នាលភិក្ខុទាំងឡាយ ជាតិ គឺកិរិយាកើតនៃខន្ធ ជាហេតុនាំមកនូវទុក្ខ ជរា គឺកិរិយាចាស់គ្រាំគ្រានៃខន្ធ ក៏ជាហេតុនាំមកនូវ ទុក្ខ (ព្យាធិ គឺជម្ងឺដំកាត់ទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ) មរណៈ គឺកិរិយាបែកធ្លាយនៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ សេចក្តី សោកខ្សឹកខ្សួលទុក្ខទោមនស្ស និងសេចក្តីចង្អៀងចង្អល់ចិត្តទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាប្រកបដោយសត្វនិងសង្ខារ ទាំងឡាយ ដែលមិនជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាព្រាត់បា្រសចាកសត្វនិងសង្ខារទាំងឡាយ ដែលជាទី ស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ កាលបើចង់បាននូវវត្ថុណាមួយហើយ មិនបាននូវវត្ថុនោះ កិរិយាមិនបាននោះ ក៏ជាហេតុនាំមកនូវទុក្ខ ឧបាទានក្ខន្ធទាំងឡាយ៥ ដែលតថាគតសម្តែងហើយដោយបំព្រួញ ក៏ជាហេតុនាំមកនូវទុក្ខ កងទុក្ខមាន ជាតិជាដើមនេះ ឈ្មោះថា ទុក្ខអរិយសច្ច។

    ទុក្ខសមុទយអរិយសច្ចម្នាលភិក្ខុទាំងឡាយ តណ្ហាឯណា ដែលរមែងតាក់តែងនូវភពថ្មី ប្រកបដោយតម្រេកដោយអំណាចនៃសេចក្តីត្រេក ត្រអាល មានកិរិយារីករាយក្នុងអារម្មណ៍នោះៗ ជាប្រក្រតី តណ្ហានោះដូចម្តេចខ្លះ? (តណ្ហានោះ) គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ តណ្ហាទាំង៣នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច។

    ទុក្ខនិរោធអរិយសច្ចម្នាលភិក្ខុទាំងឡាយ កិរិយារំលត់បង់នូវតណ្ហានោះ ដោយអរិយមគ្គមិនឲ្យមានសេសសល់ កិរិយាលះបង់នូវតណ្ហានោះ កិរិយារលាស់ចោលនូវតណ្ហានោះ កិរិយារួចផុតចាកតណ្ហានោះ កិរិយាមិនមានអាល័យក្នុងតណ្ហានោះឯណា កិរិយារំលត់បង់នូវ តណ្ហា ដោយអរិយមគ្គមិនឲ្យមានសេសសល់ជាដើមនេះឯង ឈ្មោះថា ទុក្ខនិរោធអរិយសច្ច។

    ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯងដូចម្តេចខ្លះ?
    សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
    សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
    សម្មាវាចា សម្តីត្រូវ
    សម្មាកម្មន្ត ការងារត្រូវ
    សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
    សម្មាវាយាម ព្យាយាមត្រូវ
    សម្មាសតិ សេចក្តីរលឹកត្រូវ
    សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ។
    អដ្ឋង្គិកមគ្គដ៏ប្រសើរនេះឯង ឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។
    (កាលត្រាស់ទេសនា នូវលក្ខណៈនៃអរិយសច្ច៤ប្រការដូច្នេះហើយ ទើបត្រាស់ទេសនានូវញាណទាំង៣ប្រការ គឺសច្ចញ្ញាណ១ កិច្ចញ្ញាណ១ កតញ្ញាណ១ ឲ្យទូទៅក្នុងអរិយសច្ច៤តទៅទៀត)៖
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខអរិយសច្ច ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង គួរតែកំណត់ដឹងដោយបញ្ញាដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង តថាគតកំណត់ដឹងបានហើយដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខសមុទយអរិយសច្ច ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯងគួរតែលះបង់ ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯង តថាលះបង់បានហើយ ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធអរិយសច្ច ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯងគួរតែធ្វើឲ្យជាក់ច្បាស់ ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯង តថាគតធ្វើឲ្យជាក់ច្បាស់បានហើយ ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង គួរតែចម្រើនឲ្យកើតឡើង ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង តថាគតចម្រើនឲ្យកើតបានហើយ ដូច្នេះឡើយ។
    ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់ តាមពិត មានបរិវដ្តៈ៣ (សច្ចញ្ញាណ១ កិច្ចញ្ញាណ១ កតញ្ញាណ១) មានអាការៈ១២យ៉ាងនេះ (បរិវដ្តៈ៣នោះឯងវិលទៅដូចជាចក្រ ក្នុងសច្ចៈទាំង៤ គឺក្នុងទុក្ខសច្ច៣ ទុក្ខសមុទយសច្ច ៣ ទុក្ខនិរោធសច្ច៣ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច៣ ផ្សំគ្នាជា១២ ហៅថាអាការៈ១២) (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំង ឡាយ៤ នៅមិនទាន់បរិសុទ្ធល្អ មានដល់តថាគត អស់កាលត្រឹមណា។
    ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រះទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅឡើយទេ។
    ម្នាលភិក្ខុទាំងឡាយ ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់តាមពិត មានបរិវដ្តៈ៣ មានអាការៈ១២ យ៉ាងនេះ (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំងឡាយ៤នេះ បរិសុទ្ធល្អ មានដល់តថាគត ក្នុងកាលណា។
    ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែង ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិ ទេព និងមនុស្សដ៏សេស ក្នុងកាលណោះឯង។
    ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្តីរួចផុតវិសេសរបស់តថាគត មិនប្រែ ត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។
    ព្រះដ៏មានព្រះភាគ បានត្រស់ទេសនាព្រះធម្មចក្កប្បវត្តនសូត្រនេះ (ចប់ ហើយ) បញ្ចវគ្គិយ៍ភិក្ខុទាំងឡាយ ក៏មានចិត្ត ត្រេកអរ រីករាយនឹងភាសិតរបស់ព្រះដ៏មានព្រះភាគដោយក្រៃពេក។
    នាកាលវេយ្យាករណ៍ គឺព្រះសូត្រដែលឥតមានគាថានេះ ដែលព្រះដ៏មានព្រះភាគកំពុងត្រាស់ ត្រាស់ទេសនា ធម្មចក្ខុគឺ សោតាបត្តិមគ្គ ដ៍ប្រាសចាកធូលីគឺរាគៈ ប្រាសចាកមន្ទិលគឺអកុសលកើតឡើយហើយ ដល់ព្រះកោណ្ឌញ្ញៈដ៏មានអាយុថា៖
    (យង្កិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មន្តិ) ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតិនោះទាំងអស់ មានកិរិយារលត់ទៅជាធម្មតា។
    ក៏នាកាលព្រះធម្មចក្កប្បវត្តនសូត្រ គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទេសនាចប់ហើយ ភុម្មទេវតាទាំងឡាយ ក៏ញ៉ាំង សម្លេងឲ្យឮឡើងដូច្នេះថា ចក្រគឺធម៌នេះ ឥតមានចក្រឯណាមួយក្រៃលែងជាង គឺសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកឯណានីមួយក្តី ក្នុងលោកសម្តែងពុំបានឡើយ មានតែព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់សម្តែងហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮ ឡើង (ដោយសេចក្តីសរសើរដូចគ្នា)។
    ទេវតាទាំងឡាយក្នុងជាន់ចាតុម្មហារាជ បានឮសម្លេងនៃភុម្មទេវតាទាំងឡាយហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយសេចក្តីសរសើរដូចគ្នា) ។
    ទេវតាទាំងឡាយក្នុងជាន់តាវតឹង្ស បានឮសម្លេងនៃទេវតាជាន់ចាតុម្មហារាជហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយសេចក្តីសរសើរដូចគ្នា) ។
    ទេវតាទាំងឡាយក្នុងជាង់យាមា បានឮសម្េលងនៃទេវតាជាន់តាវតឹង្សហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយសេចក្តី សរសើរដូចគ្នា) ។
    ទេវតាទាំងឡាយក្នុងជាន់តុសិត បានឮសម្លេងនៃទេវតាក្នុងជាន់យាមាហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយ សេចក្តីសរសើរដូចគ្នា) ។
    ទេវតាទាំងឡាយក្នុងជាន់និម្មានរតី បានឮសម្លេងនៃទេវតាជាន់តុសិតហើយ ក៏ញ៉ាំងសម្េលងឲ្យលាន់ឮឡើង (ដោយ សេចក្តីសរសើរដូចគ្នា) ។
    ទេវតាទាំងឡាយក្នុងជាន់បរនិម្មិតវសវត្តី បានឮសម្លេងនៃទេវតាជាន់និម្មានរតីហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយសេចក្តីសរសើរដូចគ្នា) ។
    ទេវតាទាំងឡាយក្នុងពួកព្រហ្មបានឮសម្លេងនៃទេវតាក្នុងជាន់បរនិម្មិតវសវត្តីហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើងដូច្នេះថា ចក្រគឺធម៌នេះ ឥតមានចក្រណាមួយក្រៃលែងជាង គឺសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកឯណានីមួយក្តី ក្នុងលោក សម្តែងពុំបានឡើយ មានតែព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់សម្តែងហើយ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។
    សម្លេងសាធុការលាន់ឮឡើងទៅដរាបដល់ព្រហ្មលោក ក្នុងខណៈនោះ ក្នុងមួយរំពេចនោះ ដោយអាការលាន់ឮតៗ គ្នាដូច្នេះ។
    ទាំងហ្មឺនលោកធាតុនេះ ក៏កម្រើកញាប់ញ័រទាំងខាងលើ ទាំងខាងក្រោម និងញាប់ញ័រក្នុងទិសទាំងពួង។ ទាំងរស្មីដ៏រុង រឿងក្រៃពេក នឹងប្រមាណមិនបាន កន្លងលើសទេវានុភាពនៃទេវតាទាំងឡាយ ក៏កើតឡើងប្រាកដក្នុងលោក។
    លំដាប់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បន្លឺនូវឧទានវាចាថា (អញ្ញាសិ វត ភោ កោណ្ឌញ្ញោ អញ្ញាសិ វត ភោ កោណ្ឌញ្ញោ) ឱ! កោណ្ឌញ្ញៈ បានចេះដឹងហើយហ្ន៎ ឱ! កោណ្ឌញ្ញៈ បានចេះដឹងហើយហ្ន៎។
    ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះឯង បានមកជាឈ្មោះនៃព្រះកោណ្ឌញ្ញៈ ដ៏មានអាយុ។
    (ព្រះធម្មចក្កប្បវត្តនសូត្រចប់)

  20. kao bun song ថា:

    អនត្តលក្ខណសូត្រ

    ភិក្ខុឃឹម សាលីម
    ឯវម្េម សុតំ (សូត្រនេះឈ្មោះអនត្តលក្ខណសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ) បានស្តាប់មកហើយយ៉ាងនេះថា៖
    សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនូវបញ្ចវគ្គិយ៍ភិក្ខុទាំងឡាយ ក្នុងទីនោះ (ឲ្យនាំគ្នាតាំងចិត្តស្តាប់នូវភាសិតនេះ) ថា៖

    ១ រូបក្ខន្ធ
    ២ វេទនាខន្ធ
    ៣ សញ្ញាខន្ធ
    ៤ សង្ខារក្ខន្ធ
    ៥ វិញ្ញាណក្ខន្ធ
    រូបក្ខន្ធម្នាលភិក្ខុទាំងឡាយ រូបគឺរាងកាយ ជាអនត្តា មិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើរូបនេះ ជារបស់ខ្លួនពិតមែន។ រូបនេះក៏មិនគប្បីប្រព្រឹត្តទៅដើម្បីអាពាធ គឺជម្ងឺដំកាត់ឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តាពិតមែន ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងរូបថា សូមឲ្យរូបរបស់ អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ។
    វេទនាខន្ធវេទនាមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវេទនានេះ ជារបស់ខ្លួនពិតមែន វេទនានេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា សូមឲ្យវេទនារបស់អញយ៉ាង នេះទៅ សូមកុំឲ្យវេទនារបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនាជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាវេទនា ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងវេទនាថា សូមឲ្យវេទនារបស់អញយ៉ាងនេះទៅ សូមកុំឲ្យវេទនារបស់អញយ៉ាងនេះឡើយ។
    សញ្ញាខន្ធសញ្ញាមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើសញ្ញានេះ ជារបស់ខ្លួនពិតមែន សញ្ញានេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អញយ៉ាង នេះទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាសញ្ញា ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងសញ្ញាថា សូមឲ្យសញ្ញារបស់អញយ៉ាងនេះទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះឡើយ។
    សង្ខារក្ខន្ធសង្ខារទាំងឡាយមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើសង្ខារទាំងឡាយនេះ ជារបស់ខ្លួនពិតមែន សង្ខារទាំងឡាយនេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះទៅ សូមកុំឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះទៅ សូមកុំឲ្យសង្ខារទាំងឡាយរបស់អញយ៉ាងនេះឡើយ។
    វិញ្ញាណក្ខន្ធវិញ្ញាណមិនមែនជារបស់ខ្លួនឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើវិញ្ញាណនេះ ជារបស់ខ្លួនពិតមែន វិញ្ញាណនេះ ក៏មិនគប្បី ប្រព្រឹត្តទៅដើម្បីអាពាធឡើយ។ ម្យ៉ាងទៀត បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អញយ៉ាង នេះទៅ សូមកុំឲ្យវិញ្ញាណរបស់អញយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណជាអនត្តាពិតមែន ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ។ ម្យ៉ាងទៀត បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យវិញ្ញាណរបស់អញយ៉ាងនេះទៅ សូមកុំឲ្យវិញ្ញាណរបស់អញយ៉ាងនេះឡើយ។
    ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច រូបទៀង ឬមិនទៀង?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន រូបមិនទៀងទេ។
    ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
    ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។

    ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច វេទនាទៀង ឬមិនទៀង?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន វេទនាមិនទៀងទេ។
    ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
    ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។

    ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច សញ្ញាទៀង ឬមិនទៀង?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន សញ្ញាមិនទៀងទេ។
    ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
    ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។

    ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច សង្ខារទាំងឡាយទៀង ឬមិនទៀង?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន សង្ខារទាំងឡាយមិនទៀងទេ។
    ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
    ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។

    ពុ. ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវសេចក្តីនោះថាដូចម្តេច វិញ្ញាណទៀង ឬមិនទៀង?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន វិញ្ញាណមិនទៀងទេ។
    ពុ. របស់ឯណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន របស់នោះជាទុក្ខ។
    ពុ. ក៏របស់ឯណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ?
    ភិ. បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគប្បីនឹងយល់ឃើញយ៉ាងនោះទេ។
    ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជារូប (ប៉ុណ្ណោះ)។
    អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
    វេទនាឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះក៏គ្រាន់តែជាវេទនា (ប៉ុណ្ណោះ)។
    អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
    សញ្ញាឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សញ្ញាឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី សញ្ញាទាំងអស់នោះក៏គ្រាន់តែជាសញ្ញា (ប៉ុណ្ណោះ)។
    អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
    សង្ខារទាំងឡាយឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជាសង្ខារ (ប៉ុណ្ណោះ)។
    អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
    វិញ្ញាណឯណាមួយដែលជាអតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណឯណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជាវិញ្ញាណ (ប៉ុណ្ណោះ)។
    អ្នកទាំងឡាយគួរឃើញនូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះដូច្នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។
    ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កបានស្តាប់ហើយ យល់ឃើញយ៉ាងនេះ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុង វេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង។ កាលបើនឿយណាយ (យ៉ាងនេះហើយ) ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះកិរិយាប្រាសចាកតម្រេក។ កាលដែលចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវ័កនោះ) ក៏កើតឡើងប្រាកដថា ចិត្ត (របស់អញ) ផុតស្រឡះ (ចាកអាសវៈ) ហើយ។ (អរិយសាវ័កនោះ) ដ៏ដឹងច្បាស់ដូច្នេះថា ជាតិ (របស់អញ) អស់ហើយ មគ្គព្រហ្មចរិយធម៌ អញបាននៅរួចហើយ កិច្ចដែលគួរធ្វើ អញក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅពីនេះមិនមាន (ដល់អញ) ឡើយ។
    ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បានត្រាស់សម្តែងនូវសូត្រនេះចប់ហើយ បញ្ចវគ្គិយ៍ទាំងឡាយ ក៏មានចិត្តត្រេកអររីករាយ ចំពោះភាសិតនៃព្រះដ៏មានព្រះភាគជាម្ចាស់។ ក៏កាល ដែលព្រះដ៏មាន ព្រះភាគជាម្ចាស់ កំពុងត្រាស់សម្តែងនូវវេយ្យាករណ៍នេះ ចិត្តរបស់ភិក្ខុទាំង៥រូប បានរួចស្រឡះហើយ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ (ថាអញថាយើងទៀតឡើយ)។
    អនត្តលក្ខណសូត្រ ចប់៕

  21. kao bun song ថា:

    ការដឹងគ្រប់គ្រាន់នៃវិធីដកដង្ហើម១៦យ៉ាង
    ថ្ងៃពេញបូណ៌មីខែកត្តិកចូលមកដល់ ផ្កាកុមុតឬផ្កាឈូកសរីករះរហង់ គ្រប់ទីកន្លែង ។ ដោយផ្កាកុមុតតែងចាប់រីកជារៀងរាល់ឆ្នាំ ចំថ្ងៃពេញបូណ៌មី ខែកត្តិកដូច្នោះហើយ បានជាគេហៅថា ថ្ងៃកុមុត ។ នៅពេលល្ងាចថ្ងៃកុមុតនោះ នៅវត្តបុព្វារាម មានសាវ័ក៣ពាន់រូបគង់ចាំស្តាប់ ព្រះដ៏មានព្រះភាគបង្រៀនអំពី វិធីដកដង្ហើម យ៉ាងស្ងៀមស្ងាត់ ក្រោមពន្លឺព្រះចន្ទថ្លាទៀបមាត់បឹងមួយ ដែលមានផ្កាឈូករីកស្គុះស្គាយ និងចោលសុគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់ ។ នេះជាលើកទីមួយហើយ ដែលព្រះពុទ្ធទ្រង់សំដែងយ៉ាងក្បោះក្បាយបំផុត នូវសូត្រមួយស្តីអំពី ការដឹងគ្រប់គ្រាន់ នៃការដកដង្ហើម ទៅកាន់ភិក្ខុ ភិក្ខុនី ដែលជាសាវ័ករបស់ព្រះអង្គ ។ ភិក្ខុនីមួយចំនួន ដូចជា ភិក្ខុនីយសោធរា ភិក្ខុនីរូបនន្ទា ភិក្ខុនីសីលា ភិក្ខុនីវិមល ភិក្ខុនីសោមា ភិក្ខុនីមុត្តា ភិក្ខុនីឧត្តរាក៏មានវត្តមានក្នុងទីនោះដែរ ។ ព្រះពុទ្ធទ្រង់សំដែងសូត្រនោះថា “ ម្នាលភិក្ខុ ភិក្ខុនីទាំងឡាយ វិធីនៃការដកដង្ហើម បើយើងខំប្រឹងសិក្សាឲ្យបានហ្មត់ចត់និងខ្ជាប់ខ្ជួន នឹងអាចនាំមកនូវលទ្ធផលល្អ និងសារប្រយោជន៍សំខាន់បំផុត វានាំឲ្យទទួលជោគជ័យ នៅក្នុងការសិក្សា នូវសតិបដ្ឋាន៤និងពោជ្ឈង្គ៧ ដែលបណ្តាលឲ្យ មានការយល់ដឹង និងរួចចាកអំពីទុក្ខ ។ បុគ្គលម្នាក់ៗ ត្រូវតែអនុវត្ត ការដកដង្ហើមដូចតទៅនេះ ៖

    ១ ដង្ហើមទី១
    ២ ដង្ហើមទី២
    ៣ ដង្ហើមទី៣
    ៤ ដង្ហើមទី៤
    ៥ ដង្ហើមទី៥
    ៦ ដង្ហើមទី៦
    ៧ ដង្ហើមទី៧
    ៨ ដង្ហើមទី៨
    ៩ ដង្ហើមទី៩
    ១០ ដង្ហើមទី១០
    ១១ ដង្ហើមទី១១
    ១២ ដង្ហើមទី១២
    ១៣ ដង្ហើមទី១៣
    ១៤ ដង្ហើមទី១៤
    ១៥ ដង្ហើមទី១៥
    ១៦ ដង្ហើមទី១៦

    ដង្ហើមទី១ដកដង្ហើមចូលវែង អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលវែង ដកដង្ហើមចេញវែង អ្នកដឹងថា អ្នកកំពុងដកដង្ហើមចេញវែង ។
    ដង្ហើមទី២ដកដង្ហើមចូលខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលខ្លី ដកដង្ហើមចេញខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចេញខ្លី ។ ការដកដង្ហើមទាំងពីរបែបខាងលើនេះ អាចឲ្យអ្នកកាត់ផ្តាច់នូវការភ្លេចភ្លាំង និងសេចក្តីកង្វល់ឥតប្រយោជន៍ ។ ជាមួយគ្នានេះដែរ អាចបណ្តាលឲ្យអ្នកមានការគិតគូរត្រឹមត្រូវ និងជួបប្រទះនូវជីវិតបច្ចុប្បន្ន ។ ការភ្លេចភ្លាំងគឺការបាត់បង់គំនិតត្រឹមត្រូវ ការដកដង្ហើមដោយការយល់ដឹង អាចនាំឲ្យយើងត្រឡប់មកគិតអំពីជីវិតវិញ ។

    ដង្ហើមទី៣ដកដង្ហើមចូល គឺអ្នកដឹងនូវរូបកាយទាំងមូលរបស់អ្នក ដកដង្ហើមចេញ អ្នកដឹងនូវរូបកាយទាំងមូលរបស់អ្នក ។ ដង្ហើមនេះ អាចឲ្យអ្នកចំរើនភាវនាលើរូបកាយ និងទាក់ទងផ្ទាល់ជា មួយនឹងរូបកាយរបស់អ្នក ។ ការដឹងអំពីរូបកាយទាំងមូល និងអំពីផ្នែកនិមួយៗនៃរូបកាយ អាចធ្វើឲ្យអ្នកមើលឃើញនូវវត្តមានដ៏អស្ចារ្យ នៃរូបកាយរបស់អ្នក និងដំណើរនៃការកើតនិងស្លាប់ ដែលមិនឱបជាប់នៅក្នុងរូបកាយរបស់អ្នកផង ។

    ដង្ហើមទី៤អ្នកកំពុងដកដង្ហើមចូល ហើយធ្វើឲ្យខ្លួនអ្នកទាំងមូលនៅហ្នឹងហ្ននិងសុខស្រួល ។ អ្នកកំពុងដកដង្ហើមចេញ ហើយធ្វើឲ្យខ្លួនអ្នកទាំងមូល នៅហ្នឹងហ្ន និងសុខស្រួល ។ ដង្ហើមទី៤នេះអាចជួយអ្នកឲ្យយល់ដឹងនូវសភាពហ្នឹងហ្ននិងសុខស្រួលនៃកាយ គឺពេលនេះហើយដែលកាយនិងចិត្ត និងដង្ហើមស្រុះស្រួលគ្នា ជាធ្លុងមួយ ។

    ដង្ហើមទី៥អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍រីករាយ អ្នកកំពុងដកដង្ហើមចេញ នឹងមានអា រម្មណ៍រីករាយ ។
    ដង្ហើមទី៦អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍សប្បាយ អ្នកកំពុងដកដង្ហើមចេញ នឹងមាន អារម្មណ៍សប្បាយ ។ ជាមួយនឹងដង្ហើមទាំងពីរនេះ អ្នកអាចឆ្លងកាត់វិស័យនៃអារម្មណ៍ ។ ដង្ហើមទាំងពីរនេះបង្កើតឲ្យមានសភាពស្ងប់ស្ងៀម និងរីករាយ ដែលអាចចិញ្ចឹមទុកក្នុងកាយនិងចិត្ត ដោយសារការបញ្ឈប់នូវគំនិតរប៉ាត់រប៉ាយ និងភ្លេចភ្លាំង ហើយអ្នកនឹងដឹងខ្លួនឯងវិញ នាពេលបច្ចុប្បន្ននេះ ។ សុភមង្គលនិងសេចក្តីរីករាយ ក៏កើតឡើងនៅក្នុងខ្លួនរបស់អ្នក អ្នករស់នៅក្នុងសភាពអស្ចារ្យនៃជីវិត ដែលអាចក្រេបរស់ជាតិនៃសេចក្តីស្ងប់ស្ងាត់ និងរីករាយ ដែលកើតមាននៅក្នុងអារម្មណ៍ ។ តាមការជួបប្រទះក្នុងជីវិតដ៏អស្ចារ្យនេះហើយ ទើបអ្នកដូរអារម្មណ៍ បណ្តាលឲ្យទៅជាអារម្មណ៍រីករាយបាន ។ ដូច្នេះអារម្មណ៍ទាំងពីរនេះ ពិតជាធ្វើឲ្យអ្នក សប្បាយរីករាយ ។

    ដង្ហើមទី៧អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយនៅក្នុងខ្លួនរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយនៅ ក្នុងខ្លួនរបស់អ្នក ។

    ដង្ហើមទី៨អ្នកកំពុងដកដង្ហើមចូល អ្នកធ្វើឲ្យសកម្មភាពនៃគំនិតនិងអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នកស្ងប់និងសុខស្រួល អ្នកកំពុងដកដង្ហើមចេញ អ្នកធ្វើឲ្យសកម្មភាពនៃគំនិតនិងអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នកស្ងប់ និងសុខស្រួល ។ ជាមួយនឹងដង្ហើមទាំងពីរ អាចធ្វើឲ្យអ្នកមើលឃើញវែងឆ្ងាយ នូវអារម្មណ៍ទាំងឡាយ ដែលកើតឡើងនៅក្នុងខ្លួនរបស់អ្នក ទោះបីជាអារម្មណ៍នោះសប្បាយក្តី មិនសប្បាយក្តី ឬនៅកណ្តាលធម្មតាក្តី និងអាចឲ្យអ្នក ធ្វើនូវអារម្មណ៍ស្ងប់ និងសុខស្រួលបាន បើអ្នកដឹងអំពីអារម្មណ៍ផ្ទាល់ខ្លួនអ្នក ហើយអាចមើលជ្រៅទៅដល់ឫសគល់ និងធម្មជាតិរបស់វា អ្នកពិតជាអាចទប់ និងធ្វើឲ្យអារម្មណ៍ទាំងនោះស្ងប់និងសុខស្រួលបាន ទោះបីជាអារម្មណ៍នោះជាគំនិតអាក្រក់ កើតឡើងអំពីលោភៈ ទោសៈ មោហៈ ក៏ដោយ ។

    ដង្ហើមទី៩អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវទឹកចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវទឹកចិត្តរបស់អ្នក ។

    ដង្ហើមទី១០អ្នកកំពុងដកដង្ហើមចូល នឹងធ្វើចិត្តរបស់អ្នកសប្បាយនិងសុខស្រួល អ្នកកំពុងដក ដង្ហើមចេញ នឹងធ្វើឲ្យចិត្តរបស់អ្នកសប្បាយនិងសុខស្រួល ។

    ដង្ហើមទី១១អ្នកកំពុងដកដង្ហើមចូល និងកំពុងផ្ចង់ចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ និងកំពុងផ្ចង់ចិត្តរបស់អ្នក ។

    ដង្ហើមទី១២អ្នកកំពុងដកដង្ហើមចូល នឹងកំពុងដកចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ នឹងកំពុង ដកចិត្តរបស់អ្នក ។ ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់វិស័យទី៣ដែលជាចិត្ត ។ ដង្ហើមទី៩អាចនាំឲ្យអ្នក ស្គាល់នូវសភាវៈទាំងអស់នៃចិត្ត ដូចជាសញ្ញាខន្ធ គឺការពិចារណា ការប្រកាន់ ការសប្បាយ ការកើតទុក្ខ និងការមន្ទិលសង្ស័យ ។ អ្នកសង្កេតពិនិត្យ និងស្គាល់នូវសភាវៈទាំងនេះដើម្បីមើលឃើញជ្រៅ ទៅក្នុងសកម្មភាពនៃចិត្តឬអារម្មណ៍ ពេលសកម្មភាពនៃចិត្តឬអារម្មណ៍ ត្រូវបានសង្កេតពិនិត្យ និងទទួលស្គាល់រួចហើយ អ្នកអាចប្រមូលចិត្តរបស់អ្នក និងធ្វើចិត្តនោះ ឲ្យស្ងប់និងសុខស្រួលបាន ។ ចិត្តនេះកើតឡើងដោយអារម្មណ៍ទី១០និងទី១១ ។ ដង្ហើមទី១២ អាចធ្វើឲ្យអ្នករួចចាកផុតពីឧបស័គ្គទាំងអស់នៃចិត្ត ដោយសារការភ្លឺស្វាងនៃចិត្តរបស់អ្នក ទើបអ្នកអាចមើលឃើញ នូវឫសគល់នៃសង្ខារ-វិញ្ញាណ និងអាចឈ្នះនូវឧបស័គ្គទាំងអស់បាន ។

    ដង្ហើមទី១៣អ្នកកំពុងដកដង្ហើមចូល អ្នកកំពុងពិនិត្យ នូវធម្មជាតិមិនទៀងទាត់ អនិច្ចំ នៃធម៌ទាំង អស់ ។ អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងពិនិត្យនូវធម្មជាតិ មិនទៀងទាត់ នៃធម៌ទាំងអស់ ។

    ដង្ហើមទី១៤អ្នកកំពុងដកដង្ហើមចូល នឹងកំពុងតែពិនិត្យនូវការវិនាស អនត្តា នៃធម៌ទាំងអស់ អ្នកកំពុងតែដកដង្ហើមចេញ នឹងកំពុងតែពិនិត្យនូវការវិនាស ឬសាបរលាបនៃធម៌ទាំងអស់ ។

    ដង្ហើមទី១៥អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនានូវវិមុត្តិ ការរំដោះទុក្ខ អ្នកកំពុងដកដង្ហើម ចេញ នឹងកំពុងចំរើនភាវនានូវវិមុត្តិ ។

    ដង្ហើមទី១៦អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនាឧបេក្ខា អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងចំរើនភាវនានូវឧបេក្ខា ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់វិស័យ នៃធម្មារម្មណ៍ នឹងសមាធិចិត្ត ដើម្បីពិនិត្យមើលនូវធម្មជាតិពិតនៃធម៌ទាំងអស់ ជាដំបូងគឺការសង្កេតពិនិត្យ ទៅលើធម្មជាតិមិនទៀង នៃធម៌ទាំងអស់ ព្រោះតែធម៌ទាំងអស់ មិនទៀងទាត់ហើយ បានជាធម៌ទាំងអស់នោះ ត្រូវតែវិនាសសាបសូន្យ ។

    នៅពេលដែលអ្នក បានយល់ច្បាស់នូវធម្មជាតិមិនទៀងទាត់ និងការវិនាសសាបសូន្យ នៃធម៌ទាំងអស់ អ្នកពិតជាមិនប្រតោងជាប់ ដោយការវិលកើតវិលស្លាប់ នៅក្នុងវដ្ដសង្សារ ពុំចេះចប់នោះឡើយ ។ ដោយសារហេតុនេះហើយ អ្នកអាច រួចខ្លួន និងសម្រេចនូវវិមុត្តិ ការផុតទុក្ខ ការរួចខ្លួនមិនមែនមានន័យថា គេចវេះឬរត់ចេញពីជីវិតនោះទេ រួចខ្លួនក្នុងទីនេះ មានន័យថា រួចខ្លួនអំពីចំណងតណ្ហា និងការវិលវល់ នៅក្នុងវដ្ដសង្សារ ដែលមានធម៌ជាប្រធាន ។ នៅពេលដែលអ្នកមានឧបេក្ខា និងសម្រេចនូវវិមុត្តិ អ្នកពិតជាអាច រស់នៅបានយ៉ាងសុខស្រួល និងសប្បាយរីករាយ នៅក្នុងជីវិតនេះ មិនមានអ្វីអាចនឹងចងអ្នកបានទៀតទេ ។

    នេះហើយជាការប្រៀនប្រដៅ របស់ព្រះសាស្តា ដូចម្តេចដែលហៅថា ការពិនិត្យជ្រៅទៅក្នុង កាយ ចិត្ត និងធម្មារម្មណ៍ តាមវិធីដកដង្ហើមទាំង១៦យ៉ាង ។ ព្រះសមណគោតមបរមសាស្តា ទ្រង់បានដាក់វិធីដកដង្ហើមទាំង១៦នេះ ឲ្យអនុវត្តនៅក្នុងការហាត់រៀន ពោជ្ឈង្គ៧ផងដែរ គឺ សតិ១ ធម្មវិជយៈ១ វិរិយៈ១ បីតិ១ បស្សធិ១ សមាធិ១ និង ឧបេក្ខា១ ។ ភិក្ខុនិងភិក្ខុនីទាំង៣ពាន់អង្គ បានស្តាប់ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយសេចក្តីរីករាយ និងកក់ក្តៅជាទីបំផុត នៅក្នុងរាត្រីពេញបូណ៌មី ខែកត្តិក ក្រោមពន្លឺព្រះចន្ទថ្លា ៕

    ចម្លងចេញអំពីពុទ្ធប្រវត្តិ

    ព្រះពុទ្ធសាសនា

  22. kao bun song ថា:

    កម្មបថ ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ

    ផ្លូវកាយមាន៣ហៅថាកាយកម្ម៣, ផ្លូវវាចាមាន៤ហៅថាវចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង

    ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ

    មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។

    កុសលកម្មបថ១០យ៉ាង កាយកម្ម៣១- បាណាតិបាតា វេរមណី
    ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
    ២- អទិន្នាទានា វេរមណី
    ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។
    ៣- កាមេសុមិច្ឆាចារា វេរមណី
    ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
    វចីកម្ម៤១- មុសាវាទា វេរមណី
    ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។
    ២- បិសុណាយ វាចាយ វេរមណី
    ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។
    បិសុណាវាចា មានអង្គ៤គឺៈ
    ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។
    ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។
    ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។
    ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។
    ៣- ផរុសាយ វាចាយ វេរមណី
    ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។
    ផរុសវាចា មានអង្គ៣គឺៈ
    ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។
    ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។
    ៣- អក្កោសនា បានជេរប្រទេច ។
    ៤- សម្ផប្បលាបា វេរមណី
    ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។
    សម្ផប្បលាប មានអង្គ២គឺៈ
    ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។
    ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។
    មនោកម្ម៣១- អនភិជ្ឈា
    មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។
    អភិជ្ឈា មានអង្គ២គឺៈ
    ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។
    ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។
    ២- អព្យាបាទោ
    មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
    ព្យាបាទ មានអង្គ២គឺៈ
    ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។
    ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។
    ៣- សម្មាទិដ្ឋិ
    គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន ។
    មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ
    ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។
    ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។
    កម្មបថ៤០អង្គនៃកម្មបថនិមួយៗមាន៤យ៉ាង ដូច្នេះកម្មបថមានទាំងអស់៤០ (កម្មបថ១០គុណនឹង ៤ត្រូវជា៤០) ផ្នែកអកុសល៤០និងផ្នែកកុសល៤០ទៀត រួមទាំងអស់ត្រូវជា៨០កម្មបថ ។ ៤យ៉ាងគឹៈ

    ១- ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)
    ២- ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)
    ៣- ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
    ៤- ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរការសម្លាប់សត្វ ជាដើម) ។

  23. kao bun song ថា:

    កិរិយាតម្កល់ចិត្តក្នុងសីលកិច្ចប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលជាគោលសំខាន់បំផុត មាន៣យ៉ាងគឺៈ
    សីល១, សមាធិ១, បញ្ញា១ ។ គុណជាតិទាំង៣នេះ គឺសីលជាគុណជាតិដែល យោគាវចរត្រូវរក្សាមុន ជាងគុណជាតិដទៃទាំងអស់ ក្នុងកិច្ចប្រតិបត្តិ ដើម្បីប្រព្រឹត្តទៅធ្វើ ឲ្យជាក់ច្បាស់នូវផ្លូវ ព្រះនិព្វាន ដែលជាទីរលត់បង់នូវ សេចក្តីទុក្ខ ទាំងពួង។

    -ព្រោះហេតុអ្វី?
    -ព្រោះថា កាលបើសីលមិនមានក្នុងសន្តានចិត្តនៃយោគាវចរហើយ សមាធិ ការ តម្កល់ចិត្តនឹង ក៏មិនមាន និងមិនអាចញ៉ាំង វិបស្សនាបញ្ញា ឲ្យកើតឡើង បានដោយពិត ។
    មានសេចក្តីនៅក្នុងគុម្ពីរ វិសុទ្ធិមគ្គ ភាគ១ថាៈ បុរសឈរស៊ប់នៅលើផែនដី លើក នូវកាំបិតដែលបានសំលៀងយ៉ាងមុត ហើយកាប់នូវ គុម្ពឬស្សីយ៉ាងធំបាន មាន សេចក្តីឧបមាយ៉ាងណា យោគាវចរដែលស្ថិត នៅលើផែនដី គឺសីល លើកឡើងនូវកាំបិត គឺវិបស្សនាបញ្ញា ដែលបានសំលៀងយ៉ាងមុតល្អ ដោយថ្មសំលៀងគឺសមាធិ ដោយដៃគឺ បរិហារិកប្បញ្ញា ដែលផ្គងលើងដោយកម្លាំង នៃសេចក្តីព្យាយាម កាត់ ផ្តាច់នូវបណ្តាញគឺ តណ្ហា ដែលធ្លាក់ចុះក្នុងសន្តាន នៃខ្លួននោះទាំងអស់បាន ក៏មានសេចក្តីឧបមេយ្យ យ៉ាងនេះដែរ ។ ព្រះពុទ្ធដីកាថាៈ

    សីលេ បតិដ្នាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជជយេ ជដំ

    នរ:ប្រកបដោយបញ្ញា ស្ថិតនៅស៊ប់ក្នុងសីល កាលចំរើននួវចិត្តផង បញ្ញាផង ជាអ្នកមានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេសជាប្រក្រតី មានប្រាជ្ញាជា គ្រឿងរក្សាខ្លួន ឃើញភ័យក្នុងសង្សារ នរ:នោះគប្បីកាត់ផ្តាច់ នូវបណ្តាញនេះបាន ។
    បណ្តាធម៌ទាំង៣នេះ សូមលើកយកត្រង់ពាក្យថា សីលដែលជាកិច្ចប្រតិបត្តិ ដំបូងរបស់ពុទ្ធបរិស័ទ ក្នុងសាសនានេះ មកបកស្រាយមុន ដូចតទៅៈ
    អ្វីជាតួសីល?
    ធម៌៤យ៉ាងគឺ ចេតនា១, ចេតសិក១, សំវរ:១, អវិតិក្កម:១ របស់បុគ្គលវៀរចាកអំ ពើ មានបាណាតិបាតជាដើម ឬថារបស់បុគ្គល កាលបំពេញ នូវវត្តិប្រតិបត្តិ ហៅថា សីល ន័យក្នុងបដិសម្ភិទា មានពោលថាៈ

    ចេតនា សីលំ ចេតសិកំ សីលំ សំវរោ សីលំ អវិតិក្កមោ សីលំ ប្រែថា ចេតនាជាតួសីល ចេតសិកជាតួសីល សេចក្តីសង្រួមជាតួសីល ការមិនប្រព្រឹត្តកន្លងជាតួសីល ។
    ១- ចេតនា សីលំ
    ចេតនាជាតួសីល ព្រះពុទ្ធដីកាថាៈ ចេតនាហំ ភិក្ខវេ សីលំ វទាមិ ម្នាលភិក្ខុទាំង ឡាយ តថាគតហៅថា ចេតនាជាតួសីល ។ ចេតនាមានន័យថា ធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ វិគ្គហថាៈ

    អភិសន្ទហតីតិចេតនា ធម្មជាតិចាត់ចែងហៅថា ចេតនា បានសេចក្តីថា ធម្មជាតិដែលញ៉ាំង សម្បយុត្តធម៌ គឺចិត្តនិងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល ។ ការគិត គំនិត ការចាត់ចែង របស់បុគ្គល វៀរចាកបញ្ចវេរា គឺសម្លាប់សត្វ១, ការកាន់យកទ្រព្យសម្បត្តិ ដែលគេមិនបានឲ្យ១, ការប្រព្រឹត្តខុសក្នុងកាម១, ការពោល ពាក្យកុហក១, ការផឹកទឹកស្រវឹង មានសុរានិងមេរ័យ១ តាមផ្លូវកាយ ឬផ្លូវវាចា ហៅ ថាសីល ។ ម៉្យាងទៀត ចេតនាក្នុង កម្មបថ ៧យ៉ាង គឺ កាយកម្ម៣ និង វចីកម្ម៤ របស់បុគ្គល កាលលះបង់ នូវអំពើមានកិរិយា ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាដើម ក៏ហៅថាសីល ។

    ២- ចេតសិកំ សីលំ
    ចេតសិកជាតួសីល ចេតសិកមានន័យថា ធម្មជាតិមានសេចក្តីកើត សេចក្តី រលត់ អារម្មណ៍និងវត្ថុ ជាមួយគ្នាដោយចិត្ត ហៅថាចេតសិក តែនៅក្នុងទីនេះបានដល់ធម៌៣យ៉ាងគឺៈ
    ១- អនភិជ្ឈា ការមិនសម្លឹងរំពៃចង់បានទ្រព្យរបស់គេ មកធ្វើជាទ្រព្យរបស់ខ្លួន ដែលជាអលោភចេតសិក ។
    ២- អព្យាបាទោ ការមិនចងគំនុំចង់ឲ្យសត្វដទៃវិនាស ដែលជាអទោសចេតសិក។
    ៣- សម្មាទិដ្និ ការយល់ឃើញត្រូវ ដែលជាអមោហចេតសិកហៅថាសីល ។

    ដូចមានព្រះពុទ្ធដីកាជាដើមថាៈ ចេតសិក សីលំ នាម អភិជ្ឈំ បហាយ វិគតាភិជ្ឈេន ចេតសោ វិហរតិ បុគ្គលលះបង់នូវអភិជ្ឈា មានចេតនាដែលមាន អភិជ្ឈាទៅប្រោសហើយ គង់នៅ ឈ្មោះថា ចេតសិកសីល ។

    ៣- សំវរោ សីលំ
    សេចក្តីសង្រួមជាតួសីល សេចក្តីសង្រួម៥យ៉ាងគឺៈ
    ១- បាតិមោក្ខសំវរោ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទដែលមាន នៅក្នុង បាដិមោក្ខ បានដល់បរាជិក៤, សង្ឈាទិសេស១៣, អនិយត២, និស្សត្តិយបាចិត្តយ៣០, សុទ្ធិកបាចិត្តយ៩២,
    បាដិទេសនិយ៤, សេក្ខិយវត្ត៧៥, អធិករណ សមថ៧ រួមជា២២៧ (សិក្ខាបទសម្រាប់ភិក្ខុសង្ឃ) និងសេចក្តីសង្រួមកាយ វាចាមិន ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ខាងក្រៅបាតិ មោក្ខបានដល់ពួកសិក្ខាបទ ដែលជាពួកថុល្លច្ចយាបត្តិ, ទុក្កដាបត្តិ, ទុព្ភាសិតាបត្តិ សីលនេះជាបាតិមោក្ខសំវរសីល ។

    ២- សតិសំវរោ សេចក្តីសង្រួមសតិ បានដល់ការសង្រួមឥន្រ្ទិយទាំង៦ គឺៈ

    ចក្ខុន្រ្ទិយ១, សោតិន្រ្ទិយ១, ឃានិន្រ្ទិយ១, ជីវ្ហិន្រ្ទិយ១, កាយិន្រ្ទិយ១, មនិន្រ្ទិយ១ គឺ ជាការសង្រួមស្មារតី តាមផ្លូវភ្នែក-ត្រចៀក -ច្រមុះ-អណ្តាត -កាយ-និងចិត្ត ហាមឃាត់ មិនឲ្យអកុសលធម៌ គឺអភិជ្ឈានិង ទោមនស្ស និងបាបធម៌ កើតឡើង គ្របសង្កត់ចិត្តបាន ក្នុងខណ:ដែលមានអារម្មណ៍ មានរូបារម្មណ៍ជាដើម មកប៉ះខ្ទប់នឹងទ្វារ មាន ចក្ខុទ្វារជាដើម ។ សីលនេះជា ឥន្រ្ទិយសំវរសីល។

    ៣- ញាណសំវរោ សេចក្តីសង្រួមញាណ(ការដឹង) បានដល់ប្រាជ្ញាដែលតម្កល់ ដោយប្រពៃ ពិចារណាក្នុងការប្រើប្រាស់នូវបច្ច័យ៤ គឺ ចីវរប្បច្ច័យ១, បិណ្ឌបាតបច្ច័យ១, សេនាសនបច្ច័យ១,
    គិលានភេសជ្ជបច្ច័យ១ តាមសមគួរដល់ធម៌នៃការ ប្រើប្រាស់បច្ច័យ របស់អ្នកបួសមានធាតុបច្ចវេក្ខណ:ជាដើម ។ សីលនេះ ជាបច្ចយ សន្និស្សិតសីល ។

    ៤- ខន្តិសំវរោ សេចក្តីសង្រួមក្នុងការអត់ទ្រាំគ្រប់យ៉ាង ចំពោះត្រជាក់និងក្តៅ លោកធម៌៨គឺ លាភ១, យស១, អយស១, និន្ទា១, សរសើរ១, សុខ១, ទុក្ខ១ ជាដើម ដែលកើតឡើងដល់ខ្លួន ។
    ៥- វិរិយសំវរោ សេចក្តីសង្រួមនូវការព្យាយាម បានដល់នូវការព្យាយាមអត់ សង្កត់ កម្ចាត់បង់នូវ អកុសលវិតក្ក:៣គឺ កាមវិតក្ក: សេចក្តីត្រិះរិះពីកាម១, ព្យាបាទ វិតក្ក: សេចក្តីត្រិះរិះពីព្យាបាទ១,
    វិហិង្សាវិតក្ក: សេចក្តីត្រិះរិះបៀតបៀនសត្វ១ ដែលកើតឡើងគ្របសង្កត់ចិត្ត ។
    សេចក្តីសង្រួម៥យ៉ាង និងចេតនាវៀរចាក ចំពោះវត្ថុដែលដល់ព្រម របស់កុលបុត្ត ដែលជាអ្នក ភ័យខ្លាចក្នុងបាប ក៏ហៅថា សំវរសីលទាំងអស់ ។

    ៤- អវិតិក្កមោសីលំ

    ការមិនប្រព្រឹត្តកន្លងជាតួសីល បានដល់ការមិនប្រព្រឹត្តកន្លង ដែលប្រកបដោយ កាយ វាចា របស់បុគ្គលដែល បានសមាទានសីល មានសីល៥ជាដើម ។ ឧបាសក ឧបាសិកា ដែលបានសមាទានសីល ពីបុគ្គល ឬព្រះសង្ឃហើយ ក៏ប្រឹងសង្រួមកាយវាចា ដោយប្រពៃតាមសិក្ខាបទ ដែលខ្លួនបាន សមាទានហើយ គឺមិនប្រព្រឹត្តកន្លងនូវ សិក្ខាបទណាមួយឡើយ ។ សីលរបស់ ឧបាសក-ឧបាសិកា ដែលកើតឡើងនេះឯង ហៅថា អវិតិក្កមសីល ។

  24. kao bun song ថា:

    សិក្ខាបទ៥សិក្ខាបទ៥ (បាលី បញ្ចសីលានិ, សំស្ក្រឹត បញ្ចសីលានិ) គឺជាសិក្ខាបទចាំបាច់ របស់ពុទ្ធសាសនិកជន ដែលសមាទានដោយគ្រហស្ថ (ឧបាសកនិងឧបាសិកា) ក្នុងសាសនា
    ព្រះពុទ្ធសមណគោតម ក្នុងប្រពៃណី ថេរវាទ ហើយនិងប្រពៃណី មហាយាន ផងដែរ ។ សិក្ខាបទនៃប្រពៃណីទាំងពីរនេះ មានសារសំខាន់ដូចគ្នា គឺការប្រកាន់យក កិរិយាវៀរចាកការសម្លាប់សត្វ វៀរចាកការលួចយកទ្រពគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាម វៀរចាកការពោលនូវពាក្យកុហក វៀរចាកការសេពគ្រឿងស្រវឹង ។ សមាទានសិក្ខាបទ៥ គឺជាការបតិបត្តិដំបូង និងទៀងទាត់ ប្រកបដោយវិរិយភាព នៃពុទ្ធសាសនិកដែលជាគ្រហស្ថ។ សិក្ខាបទ៥នេះ មិនតាំងឡើងដោយការបង្ខិតបង្ខំទេ ប៉ុន្តែជាក្បួនសំរាប់គ្រហស្ថរៀន ធ្វើដោយស្ម័គ្រចិត្ត ដើម្បីសម្រួលការបតិបត្តិ។

    លំហាត់ជាបទបាលីខាងក្រោមនេះគឺ បញ្ចសិក្ខាបទឬបញ្ចសីលា ជាភាសាខ្មែរនិងបាលី ។

    ១- បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ
    ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
    ២- អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ
    ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
    ៣- កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ
    ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
    ៤- មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ
    ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
    ៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ
    ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ ។

    អង្គរបស់សិក្ខាបទ១. បាណាតិបាតា មានអង្គ៥គឺ ៖

    សត្វមានជីវិត
    សេចក្តីដឹងថាសត្វមានជីវិត
    គិតនឹងសំលាប់
    ព្យាយាមនឹងសំលាប់
    សត្វស្លាប់ដោយព្យាយាមនោះ

    ២.អទិន្នាទាន មានអង្គ៥គឺ ៖

    ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
    សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេហួងហែងរក្សា
    គិតនឹងលួច
    ព្យាយាមនឹងលួច
    លួចបានមកដោយព្យាយាមនោះ
    ៣. កាមេសុមិច្ឆាចារ មានអង្គ៤គឺ ៖

    ស្ត្រីដែលមានគេហួងហែងរក្សា
    គិតនឹងសេពមេថុនធម្មនឹងស្ត្រីនោះ
    ព្យាយាមនឹងសេពនូវមេថុនធម្ម
    ញុំាងមគ្គនឹងមគ្គអោយដល់គ្នា
    ៤.មុសាវាទ មានអង្គ៤គឺ ៖

    វត្ថុមិនពិត
    គិតនឹងពោលអោយខុស
    ព្យាយាមនឹងពោលអោយខុស
    ញុំាងអ្នកដទៃអោយដឹងច្បាស់នូវសេចក្តីនោះ
    ៥. សុរាមេរយ មានអង្គ៤គឺ ៖

    វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានិងមេរ័យ
    គិតបំរុងនឹងផឹក
    ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
    បានផឹកទឹកស្រវឹងនោះអោយកន្លងបំពង់កចូលទៅ
    ការពិពណ៌នាបន្ថែមតាមគម្ពីរបាលី សេចក្តីពិពណ៌នាបន្ថែម តែងជាប់មកជាមួយនឹងការហាត់រៀនសិក្ខាបទជាញឹកញយ ៖

    “ ពេលខ្លះបុគ្គលណាមួយ បោះបង់ការសម្លាប់សត្វមានជីវិត វៀរចាកការសម្លាប់សត្វមានជីវិត គាត់រស់នៅដោយដំបងបានដាក់ចុះហើយ កាំបិតបានដាក់ចុះហើយ ស្គាល់សេចក្តីខុសឬត្រូវ អាណិតករុណា
    ដើម្បីសេចក្តីសុខដល់សព្វសត្វទាំងពួង ។ គាត់បោះ បង់ការកាន់យករបស់ដែលគេមិនបានឲ្យ វៀរចាកការកាន់យករបស់ដែលគេមិនបាន ឲ្យ គាត់មិនបានយក តាមបែបជាអ្នកលួច នូវរបស់ក្នុងស្រុកភូមិ

    ឬក្នុងព្រៃ ដែលជារបស់អ្នកដទៃ ហើយម្ចាស់របស់មិនបានឲ្យដល់គាត់ ។ គាត់បោះបង់ការប្រព្រឹត្តខុសក្នុងកាម វៀរចាកការប្រព្រឹត្តខុសក្នុងកាម គាត់មិនជាប់ជំពាក់ក្នុងកាម ជាមួយនឹងអ្នក

    ដែលមានម្តាយឪពុក បងប្អូនប្រុសស្រីនិងញាតិថែរក្សា អ្នកដែលមានប្តី ឬមានបុរសដទៃហួងហែងរក្សា ។

    មានពេលខ្លះបុគ្គលណាមួយ បោះបង់ការពោលពាក្យខុស វៀរចាកការពោលពាក្យ ខុស ។ នៅពេលដែលគេប្រជុំគ្នាក្នុងភូមិ ពួកក្រុម ឬក្រុមគ្រួសារ ហើយត្រូវគេហៅ ឲ្យឆ្លើយ ក្នុងភាពជាសាក្សី បុគ្គលនោះ
    កាលបើខ្លួនមិនដឹង ក៏ឆ្លើយថាខ្ញុំមិនដឹង កាលបើខ្លួនដឹង ក៏ឆ្លើយថាខ្ញុំដឹង ឬកាលបើខ្លួនមិនឃើញ ក៏ឆ្លើយថាខ្ញុំមិនឃើញ កាលបើខ្លួនឃើញ ក៏ឆ្លើយថាខ្ញុំឃើញ ។ ធ្វើយ៉ាងដូច្នេះ គាត់មិនបាននិយាយកុហក

    ដោយចេតនា ដើម្បីបំណងផ្ទាល់ខ្លួន ដើម្បីបំណងរបស់អ្នកដទៃ ដើម្បីបំណងឲ្យបាន រង្វាន់ណាមួយ ។ ដោយបោះបង់វាចាខុស គាត់បានវៀរចាកការពោលនូវវាចាខុស ។ ព្រះសម្មាសម្ពុទ្ធ

    មានព្រះបន្ទូលថាការសម្លាប់សត្វ ការលួចទ្រពគេ ការប្រព្រឹត្តខុសក្នុងកាម និងការពោលពាក្យកុហក មិនដែលជាការចំណានសោះឡើយ ។”

    ការទាក់ទាញក្នុងគម្ពីរបាលី ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា បញ្ចសិក្ខាបទ ជាជំនូនដល់ខ្លួនឯងផង និងដល់អ្នកដទៃផង៖

    “ ពេលនេះ មានជំនូន៥យ៉ាង គឺជំនូនដ៏ប្រសើរ ជារបស់ដើម ស្ថិតនៅយូរអង្វែង ជាប្រពៃណី ជារបស់បូរាណ ជារបស់បរិសុទ្ធ បរិសុទ្ធតាំងពីដើមមក មិនបើកចំហរដល់សេចក្តីសង្ស័យ
    នឹងមិនបើកដល់សេចក្តីសង្ស័យ ទៅពេលក្រោយ ហើយត្រូវអ្នកចេះដឹងខាងសាសនា និងសមណៈពោលសរសើរ ។ ៥ណាខ្លះ?

    មានពេលខ្លះ សិស្សរបស់ព្រះអារិយណាមួយ បោះបង់ការសម្លាប់សត្វ វៀរចាកការសម្លាប់សត្វ ក្នុងការធ្វើយ៉ាងនេះ ជននោះឲ្យការរួចរំដោះពីគ្រោះកាច ការរួចរំដោះពីសេចក្តីព្យាបាទ
    ការរួចរំដោះពីការសង្កត់សង្កិន ទៅលើពពួកសត្វឥតរើសមុខ ។ ក្នុងការឲ្យការរួចរំដោះពីគ្រោះកាច ការរួចរំដោះពីសេចក្តីព្យាបាទ ការរួចរំដោះពីការសង្កត់សង្កិន ទៅលើពពួកសត្វឥតរើសមុខ

    គាត់ក៏បានទទួលចំណែក ក្នុងការរួចរំដោះឥតរើសមុខពីគ្រោះកាច ការរួចរំដោះពីសេចក្តីព្យាបាទ ការរួចរំដោះពីការសង្កត់សង្កិន ។ នេះជាជំនូនទីមួយ គឺជាជំនូនដ៏ប្រសើរ ជារបស់ដើម ស្ថិតនៅយូរអង្វែង

    ជាប្រពៃណីជារបស់បូរាណ ជារបស់បរិសុទ្ធ បរិសុទ្ធតាំងពីដើមមក មិនបើកចំហរដល់សេចក្តីសង្ស័យ នឹងមិនបើកដល់សេចក្តីសង្ស័យទៅពេលក្រោយ ហើយត្រូវអ្នកចេះដឹងខាងសាសនា

    និងសមណៈពោលសរសើរ” ។

    សិក្ខាបទ៨សិក្ខាបទ៨ ឬសីល៨ ឬ ឧបោសថសីល ជាសិក្ខាបទសម្រាប់គ្រហស្ថ ដែលមានបំណង នឹងបតិបត្តិឲ្យបានតឹងរឹងជាងសិក្ខាបទ៥ ។ សិក្ខាបទ៨នេះសំដៅយក ការលះបង់ឥរិយាបទ
    អាក្រក់ចេញដូចសិក្ខាបទ៥ដែរ ហើយនិងនាំឆ្ពោះទៅកាន់ការរស់នៅបែបជា អ្នកបួស ។ នៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនាផ្នែកថេរវាទ ដូចជាស្រីលង្កា ខ្មែរ និងថៃឡង់ដ៍ ពុទ្ធសាសនិកគ្រហស្ថ

    យកថ្ងៃខែដាច់ ថ្ងៃ៨កើត ថ្ងៃពេញបូណ៌មី និងថ្ងៃ៨រោច ជាថ្ងៃសម្រាប់សមាទានឧបោសថសីល ។

    អានិសង្សរបស់សីលសីលរបស់បុគ្គលដែលបានសមាទានហើយ ដុសខាត់ឲ្យស្អាតផូរផង់បរិសុទ្ធ នឹងមានអានិសង្សច្រើន ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យឲ្យកើត
    អវិប្បដិសារៈ សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ ។ អានិសង្សរបស់សីល មាន៥ប្រការគឺ បុគ្គលអ្នកមានសីលបាននូវគំនរភោគសម្បត្តិ១, បុគ្គលអ្នកមានសីលបាននូវ

    កល្យាណកិត្តិសព្ទ១, បុគ្គលអ្នកមានសីលរមែងក្លៀវក្លា ចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ក៏មិនអៀនអន់១, បុគ្គលអ្នកមានសីលជាអ្នកមិនវង្វេងនៅពេលស្លាប់១, បុគ្គល

    អ្នកមានសីល បន្ទាប់ពីបែកធ្លាយរាងកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ដើម្បីដុសខាត់សីលឲ្យបានស្អាតបរិសុទ្ធផូរផង់ បុគ្គលអ្នករក្សាសីលគប្បីវៀរចាក

    អកុសលកម្មបថ ឲ្យបានជាប់ជានិច្ចរាល់ថ្ងៃ ។

  25. kao bun song ថា:

    ពុទ្ធជ័យមង្គល
    ពាហុំ សហស្សមភិនិមិ្មតសា វុធន្តំ គ្រីមេខលំ ឧទិតឃោ រសសេនមារំ
    ទានាទិធម្មវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

    មារាតិរេកមភិយុជ្ឈិតសព្វរត្តឹ ឃោរម្បនា ឡវក មក្ខមថទ្ធយក្ខំ ខន្តីសុទន្ត
    វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

    នាឡាគិរី គជវរំ អតិមត្តភូតំ ទាវគ្គិចក្កមសនីវ សុទារុណន្តំ មេត្តម្ពុសេក
    វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

    ឧក្ខិត្តខគ្គ មតិហត្ថសុទារុណន្តំ ធាវន្តិយោ ជនបថង្គុលិមា លវន្តំ ឥទ្ធីភិសង្ខ
    តមនោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

    កត្វាន កដ្ឋមុទរំ ឥវ គព្ភិនីយា ចិញ្ចាយ ទុដ្ឋវចនំ ជនកាយ មជ្ឈេ សន្តេន
    សោមវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

    សច្ចំ វិហាយមតិ សច្ចកវាទកេតុំ វាទាភិរោ បិតមនំ អតិអន្ធ ភូតំ បញ្ញាបទី
    បជលិតោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

    នន្ទោបនន្ទភុជគំ វិពុធំ មហិទ្ធឹ បុត្តេន ថេរភុជគេន ទមាបយន្តោ ឥទ្ធូបទេស
    វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

    ទុគ្គាហទិដ្ឋិ ភុជគេន សុទដ្ឋហត្ថំ ព្រហ្មំ វិសុទ្ធិ ជុតិមិទ្ធិ ពកាភិធានំ ញាណគទេន
    វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។

    ឯតាបិ ពុទ្ធជយមង្គលអដ្ឋគាថា យោ វាចនោ ទិនទិនេ សរតេ មតន្ទី ហិត្វាននេកវិ
    វិធានី ចុបទ្ទវានី មោក្ខំ សុខំ អធិគមេយ្យ នរោ សបញ្ញោ ។

    ប្រែៈ ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ និម្មិតដៃមួយពាន់ កាន់សស្ត្រាវុធនានា ។ ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា

    ព្រមដោយមារសេនា ពន្លឹកលន់កងស័ព្ទស៊ាន ។ ដោយធម្មពិធី ទានបារមីជាប្រធាន ក្រុងមារចាញ់ទ្រង់ញាណ ប្រណម្យកាយថ្វាយវន្ទា ។

    រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះមារគ្រានោះហោង ។

    ព្រះមុនិន្ទពិននាយក ផ្ចាញ់អាឡវកយក្សឃោឃៅ រឹងរូសមិនតាំងនៅ ក្នុងខន្តីគុណសត្យា ។ រហូតអស់រាត្រី ព្រះជិនស្រីទ្រង់យុទ្ធនា

    ក្រៃលែងក្រុងមារា ក្នុងបឋមសម្ពោធី ។ ដោយព្រះពិធីញាណ ទ្រង់ទូន្មានដោយខន្តី ញ៉ាំងចិត្តអសុរី ឲ្យបង់ព្យុសចុះវន្ទា ។

    រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះអាឡវកយក្ខហោង ។

    ព្រះមុនិន្ទពិនជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា គីរីវរគជា ដ៏ហានក្លាចុះព្រេងព្រិច ។ សាហាវឆាវឆេះក្រៃ ដូចភ្លើងព្រៃឆេះកំទេច

    មុតដូចចក្រុតពេជ ខ្លាំងដូចកម្មអសនី ។ ដោយព្រះពិធីស្រប់ ស្រោចទឹកអប់គឺបារមី មេត្តាព្រះជិនស្រី ញ៉ាំងដំរីឲ្យជ្រះថ្លា ។

    រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះនាឡាគីរី ។

    ព្រះមុនិន្ទពិនលោកត្រៃ មានព្រះទ័យធ្វើបាដិហារ្យ ផ្ចាញ់ចោរអង្គុលីមាល៍ មានកម្រងគឺម្រាមដៃ ។ នៃមនុស្សដែលគាត់កាត់ មកដោតចាក់ជាមាល័យ

    អង់អាចកំណាចក្រៃ ដ៏មានដៃស្ទាត់ប្រហារ ។ កាន់ដាវងាគ្រវី ដេញព្រះមុនីសាស្តាចារ្យ ចម្ងាយផ្លូវកន្តារ កណ្តាលព្រៃបីយោជនា ។

    រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះអង្គុលិមាល៍ ។

    ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រុស្តពាក្យនាងចិញ្ចា អំពើធ្វើដូចជា ស្រ្តីមានគភ៌ចាស់ចើសពោះ ។ យកឈើធ្វើជាកូន ព័ន្ធពោះខ្លួនពោលទ្រគោះ

    ព្រះពុទ្ធឈ្នះកាលនោះ ដោយសមាចារពិធី ។ រម្ងាប់ពាក្យចណ្ឌាល នាកណ្តាលជនប្រុសស្រី ចិញ្ចាចាញ់បារមី គឺសច្ចំពាក្យសត្យា ។

    រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះសាស្តាឈ្នះចិញ្ចា ។

    ព្រះមុនិន្ទពិនអ្នកប្រាជ្ញ រុងរឿងស្ងាចដោយបញ្ញា ផ្ចាញ់សច្ចៈកជា និគ្រន្ថក្រៅពុទ្ធវិន័យ ។ អធ្យាស្រ័យលះបង់ ពាក្យសត្យត្រង់តាមគាប់ចៃ

    សរសើរខ្លួនឯងក្រៃ លើកកំពស់ដូចដងទង់ ។ បង្កើតមួរងងឹត ដោយពោលឥតពាក្យទៀងត្រង់ ព្រះទ្រង់កំចាត់បង់ ដោយប្រទីបគឺបញ្ញា ។

    រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ឈ្នះសច្ចកៈនិគ្រន្ថ ។

    ព្រះមុនិន្ទពិនទ្រង់ញាណ ញ៉ាំងមោគ្គលានមានអំណាច ឲ្យប្លែងជានាគរាជ ទៅទូន្មានព្យុសន៍ភូជង្គ ។ ឈ្មោះនន្ទោបនន្ទ ចិត្តមោហន្ធរឿងឫទ្ធិរុង

    ទិដ្ឋិកាចទ្រនង់ ទ្រង់ផ្ចាញ់ដោយពិធីឈាន ។ គឺឲ្យឧបទេស ឫទ្ធិវិសេសដល់មោគ្គលាន ឫទ្ធិនាគអន្តរធាន ឱនចុះចាញ់ព្រះចេស្តា ។

    រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះភគវាឈ្នះនាគហោង ។

    ព្រះមុនិន្ទពិនគោតម ផ្ចាញ់មហាព្រហ្មឈ្មោះពកា សំគាល់ថាអាត្មា រុងរឿងដោយគុណបរិសុទ្ធ ។ ដៃកាន់អសិរពិស គឺចិត្តទ្រឹស្តដ៏មុះមុត

    កាន់ខុសផ្លូវសម្ពុទ្ធ មិនលើកលាកលះបង់ប្រាណ ។ ទ្រង់ឈ្នះដោយវិធី ឱសថវីសេសសម្រាន្ត ផ្សំត្រូវគាប់សន្តាន គឺព្រះញាណប្រោសទេសនា ។

    រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ឈ្នះព្រហ្មាឥតមានហ្មង ។

    យោ នរោ ជនឯណា កបបញ្ញាប្រាសក្តីខ្ជិល ឧស្សាហ៍សាងទាននៃសីល សូត្ររំលឹកព្រះធម៌ថ្លៃ ។ គាថាប្រាំបីបទ នេះកំណត់ឈ្មោះពុទ្ធជ័យ

    ខំសូត្រសព្វ ៗ ថ្ងៃ កើតមង្គលជានិរន្តរ៍ ។ សោ នរោ រីជននោះ បានរដោះរោគអាសន្ន ឧបទ្រពអនេកលន់ មានប្រការផ្សេង ៗ ផង ។

    នឹកដល់ធម៌ក្សេមក្សាន្ត គឺនិព្វានសុខកន្លង លែងទុក្ខទាំង៤កង ដោយពុទ្ធជ័យមង្គលនេះ ។

    (គិហិបតិបត្តិពិសេស)

  26. kao bun song ថា:

    នមស្ការព្រះពុទ្ធរតនៈ
    នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
    នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
    នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
    ប្រែៈ រីកិរិយានមស្ការ ថ្វាយបង្គំ នៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹង

    នូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ ។

    យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំ មហតឹ វិជេយ្យោ
    សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ
    ប្រែៈ ព្រះសម្មាសម្ពុទ្ធអង្គឯណា ទ្រង់គង់ចម្រើននូវ ព្រះអនាបានស្សតិកម្មដ្ឋានលើរតនបល្ល័ង្ក ក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរ

    បានផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនាដ៏ច្រើន ហើយទ្រង់ត្រាស់ដឹងនូវ សម្មាសម្ពោធិញ្ញាណ មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរ

    ជាងសត្វលោក ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)

    យេ ច ពុទ្ធា អតីតា ច យេ ច ពុទ្ធា អនាគតា
    បច្ចុប្បន្នា ច យេ ពុទ្ធា អហំ វន្ទាមិ សព្វទា
    ប្រែៈ ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធ និព្វានកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា

    ដែលបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ល្បនេះក្តី

    ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ គ្រប់កាលទាំងពួង ។ (ក្រាបថ្វាយបង្គំម្តង)

    ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតា លោកវិទូ
    អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ
    ប្រែៈ ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេស ព្រមទាំងវាសនា គឺកាយ

    បយោគ និងវចីបយោគ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្កត្រាស់ដឹងនូវ ញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឥតមាន

    គ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ ដោយវិជ្ជា៣និងវិជ្ជា៨ និងចរណៈ១៥

    ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរស្ថាន គឺអមតមហានិព្វាន ទ្រង់ព្រះនាមថាលោកវិទូ ព្រោះព្រះអង្គ

    ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្កលណាមួយស្មើគ្មាន ទ្រង់ព្រះនាមថា

    បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន នូវបុរសដែលមានឧបនិស្ស័យ គួរនឹងទូន្មានបានទ្រង់ព្រះនាមថាសត្ថា ទេវមនុស្សានំ ព្រោះព្រះអង្គជា

    សាស្តាចារ្យ នៃទេវតានិងមនុស្សទាំងឡាយ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដទៃឲ្យត្រាស់

    ដឹងផង ទ្រង់ព្រះនាមថាភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រឡប់កើតទៀតឡើយ ។

    នត្ថិ មេ សរណំ អញ្ញំ ពុទ្ធោ មេ សរណំ វរំ
    ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
    ប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា

    សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។

    ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ពុទ្ធេ យោ
    ខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ
    ប្រែៈ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ នូវល្អងធូលីព្រះបាទ នៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែល

    ខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះពុទ្ធជាម្ចាស់ សូមព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)

    (គិហិបតិបត្តិពិសេស)

    • kao bun song ថា:

      នមស្ការព្រះធម្មរតនៈ
      អដ្ឋង្គិការិយបថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ
      ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ

      ប្រែៈ ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជន ដែលប្រាថ្នានូវព្រះនិព្វាន

      ឲ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌ជាធម៌ធ្វើឲ្យត្រជាក់ រម្ងាប់បង់នូវភ្លើងទុក្ខភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វឲ្យចេញចាកសង្ខារទុក្ខ ខ្ញុំព្រះករុ

      ណាសូមក្រាបថ្វាយបង្គំ នូវព្រះសទ្ធម្មនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)

      យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា
      បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទា

      ប្រែៈ ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលនិព្វានកន្លងទៅហើយក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ

      នឹងមានមកក្នុងកាលខាងមុខក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រតិស្ឋានទុក ក្នុងកាលសព្វថ្ងៃនេះក្តី ខ្ញុំព្រះករុណា សូម

      ក្រាបថ្វាយបង្គំ នូវព្រះធម៌ទាំងឡាយនោះ គ្រប់កាលទាំងពួង ។

      ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិ
      បស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ

      ប្រែៈ ព្រះបរិយត្តិធម៌គឺព្រះត្រៃបិដក ជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងហើយដោយល្អ ព្រះនពលោកុត្តរធម៌មាន៩ប្រការ គឺំមគ្គ៤ ផល៤

      និព្វាន១ ជាធម៌គឺព្រះអរិយបុគ្គល ទាំងពួង ដឹងពិតឃើញពិត ដោយបច្ចវេក្ខណញ្ញាណ គឺថានឹងបានដឹងដោយស្តាប់ ដោយជឿបុគ្គលដទៃនោះក៏ទេ គឺឃើញ

      ច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផលមិនរង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយ ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នា មិនបានយឺតយូរឡើយ

      ជាធម៌គួរដល់ឯហិបស្សវិធី គឺថាបើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គឺព្រះអរិយបុគ្គល

      គប្បីបង្អោនចូលមកទុក ក្នុងខ្លួនដោយអំណាចនៃភាវនា ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន ។

      នត្ថិ មេ សរណំ អញ្ញំ ធម្មោ មេ សរណំ វរំ
      ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
      ប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះធម៌ជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជយមង្គល

      ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។

      ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ធម្មេ យោ
      ខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ

      ប្រែៈ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ នូវព្រះធម៌ដ៏ប្រសើរមាន២ប្រការ គឺព្រះបរិយត្តិធម៌និងព្រះនពលោកុត្តរធម៌ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែល

      ខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះធម៌ជាម្ចាស់ សូមព្រះធម៌ជាម្ចាស់អត់នូវ ទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)

      (គិហិបតិបត្តិ)

      • kao bun song ថា:

        នមស្ការព្រះសង្ឃរតនៈ
        សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្តិន្ទ្រិយោ សព្វមលប្បហីនោ
        គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំ

        ប្រែៈ ព្រះអរិយសង្ឃឯណា ដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ មានឥន្ទ្រិយរម្ងាប់ហើយ មានមន្ទិលគឺរាគាទិកិលេស ទាំងពួងបន្សាត់បង់ហើយ

        ជាព្រះសង្ឃដល់ហើយនូវ កិរិយាសម្រេចដោយគុណ ទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណាសូម

        ក្រាបថ្វាយបង្គំ នូវព្រះអរិយសង្ឃនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)

        យេ ច សង្ឃា អតីតា ច យេ ច សង្ឃា អនាគតា
        បច្ចុប្បន្នា ច យេ សង្ឃា អហំ វន្ទាមិ សព្វទា
        ប្រែៈ ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបានសម្រេច មគ្គនិងផលកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបានសម្រេច

        មគ្គនិងផល ក្នុងកាលខាងមុខក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃ នឹងបានសម្រេចមគ្គនិងផល ក្នុងកាលជាបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណាសូមក្រាប

        ថ្វាយបង្គំ នូវព្រះអរិយសង្ឃទាំងឡាយនោះ គ្រប់កាលទាំងពួង ។ (ក្រាបថ្វាយបង្គំម្តង)

        សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយ
        បដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ
        ចត្តារិ បុរិសយុគានិអដ្ឋ បុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ
        បាហុនេយ្យោ ទក្ខិនេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ
        ប្រែៈ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លង ព្រះនពលោកុត្តរធម៌ ព្រះសង្ឃជាសាវកនៃព្រះដ៏ មានព្រះភាគ

        លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមប្បដិបទា ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹង នូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខ

        ទាំងពួង ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់ សីលសមាធិបញ្ញាព្រះសង្ឃឯណា បើរាប់ជាគូនៃបុរស

        ទាំងឡាយ មាន៤គូ គឺព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ និងសោតាបត្តិផលជាគូ១ សកទាគាមិមគ្គ និងសកទាគាមិផលជាគូ១ អនាគាមិមគ្គ និងអនាគាមិផល

        ជាគូ១ អរហត្តមគ្គ និងអរហត្តផលជាគូ១ បើរាប់រៀងជាបុរសបុគ្គល មាន៨គឺ ព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ១ សោតាបត្តិផល១ សកទាគាមិមគ្គ១ សកទា

        គាមិផល១ អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ព្រះសង្ឃទាំងនុ៎ះជាសាវកនៃព្រះដ៏មានព្រះភាគ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិស

        ចំពោះអ្នកមានសីល ហើយនាំមកអំពីចម្ងាយ បង្អោនចូលមកបូជា លោកគួរទទួលនូវអាគន្តកទាន គឺទានដែលបុគ្គលតាក់តែង ដើម្បីញាតិនិងមិត្ត ដែលមកអំពីទិស

        ផ្សេងៗ ហើយបង្អោនចូលមកបូជា លោកគួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្មនិងផលនៃកម្មហើយបូជា លោកគួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ លោកជា

        បុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យ នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ។

        នត្ថិ មេ សរណំ អញ្ញំ សង្ឃោ មេ សរណំ វរំ
        ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
        ប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះសង្ឃជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជយមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។

        ឧត្តមង្គេន វន្ទេហំ សង្ឃញ្ច ទុវិធោត្តមំ សង្ឃេ
        យោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំ
        ប្រែៈ ខ្ញុំព្រះករុណាសូមថ្វាយបង្គំ នូវព្រះសង្ឃដ៏ប្រសើរមាន២ប្រការ គឺសម្មតិ សង្ឃនិងអរិយសង្ឃ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែលខ្ញុំព្រះ
        ករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះសង្ឃជាម្ចាស់ សូមព្រះសង្ឃជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)

        (គិហិបតិបត្តិពិសេស)

  27. kao bun song ថា:

    ថ្វាយគ្រឿងសក្ការៈព្រះត្រ័យរ័ត្ន

    ឥមេហិ ទីបធូបា ទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ

    អភិបូជយាមិ មាតាបិតា ទីនំ គុណវន្តានញ្ច

    មយ្ហញ្ច ទីឃរតំ អត្ថាយ ហិតាយ សុខាយ

    ប្រែៈ ខ្ញុំព្រះករុណា សូមបូជាចំពោះ នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាម្ចាស់ ដោយគ្រឿងសក្ការៈទាំងឡាយ មានទៀននិងធូបជាដើមនេះ ដើម្បីសេចក្តីចម្រើន

    ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអង្វែងទៅហោង ។

    (គិហិបតិបត្តិពិសេស)

  28. kao bun song ថា:

    ធម៌សូមបុណ្យកងកុសល
    ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្តយំ យំ
    បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេន ហតន្តរាយោ

    ប្រែៈ

    ខ្ញុំសូមនមស្ការ លើកហត្ថាឱនសិរសី បង្គំគុណទាំងបី ខ្ពស់លើសលប់លោកាចារ្យ ។
    សូមបុណ្យកងកុសល ឲ្យបានដល់យើងខ្ញុំណា ពេញពោរស្មើភារា ដូចជលសាធំទូលាយ ។
    សូមឲ្យកំចាត់បង់ អពមង្គលទាំងឡាយ ឲ្យចៀសចេញចាកឆ្ងាយ ក្តីអន្តរាយកុំបីមាន ។
    ដោយកម្លាំងអានុភាព បុញ្ញលាភជាប្រធាន កងបុណ្យរាសីមាន សូមបានក្សាន្តកុំមានមោះ ។
    ដោយគុណនមស្ការ ត្រៃរតនាប្រសើរខ្ពស់ សូមអានិសង្សនោះ ដាក់ដល់ស្ថាននិព្វានហោង ។

    (គិហិបតិបត្តិពិសេស)

  29. kao bun song ថា:

    សូត្រឧទ្ទិសកុសលច្រូចទឹក
    ឥមិនា បុញ្ញកម្មេន ឧបជ្ឈាយា គុណុត្តរា អាចរិយូបការា
    ច មាតាបិតា ច ញាតិកា (បិយា មមំ) សុរិយោ ចន្ទិមា
    រាជា គុណរន្តា នរាបិ ច ព្រហ្មារា ច ឥន្ទ្រា ច លោកបាលា
    ច ទេវតា យមោ មិត្តា មនុស្សា ច មជ្ឈត្តា វេរិកាបិ ច
    សព្វេ សត្តា សុខី ហោន្តុ បុញ្ញានិ បកតានិ មេ សុខញ្ច
    តិវិធំ ទេន្តុ ខិប្បំ បាបេថ វោមតំ ។

    ប្រែៈ ដោយបុញ្ញកម្មនេះ ឧបជ្ឈាយ៍ទាំងឡាយ មានគុណដ៏ខ្ពង់ខ្ពស់ អាចារ្យទាំងឡាយ មានឧបការៈ មាតាបិតានឹងញាតិទាំងឡាយ (មាតាបិតាជាទីស្រ

    ឡាញ់) ព្រះអាទិត្យ ព្រះចន្ទ ព្រះរាជា នរជនអ្នកមានគុណទាំងឡាយ ព្រះព្រហ្មនិងមារាធិរាជ ព្រះឥន្ទទាំងឡាយ លោកបាលមហារាជ និងទេវតាទាំង

    ឡាយ ព្រះយមរាជនិងមនុស្សទាំងឡាយ ជាមិត្តនឹងគ្នាក្តី មានចិត្តជាកណ្តាលក្តី មានពៀរនឹងគ្នាក្តី សូមឲ្យសព្វសត្វទាំងឡាយ មានសេចក្តីសុខរាល់គ្នា

    បុណ្យទាំងឡាយ ដែលខ្ញុំបានកសាងសន្សំហើយ ចូរឲ្យនូវសេចក្តីសុខទាំង៣ប្រការ សូមឲ្យអ្នកទាំងឡាយបានដល់នូវ អមតមហានិព្វាន ឲ្យបានឆាប់រួស

    រាប់ទាន់សេចក្តីប្រាថ្នាហោង ។

    ឥមិនា បុញ្ញកម្មេ ឥមិនា ឧទ្ទិសេន ច ខិប្បាហំ សុលភេ ចេវ
    តណ្ហុបាទានឆេទនំ យេ សន្តា នេ ហីនា ធម្មា យាវ និព្វាន
    តោ មមំ នស្សន្តុ សព្វទា យេវ យត្ថ ជាតោ ភវេ ភវេ ឧជុចិត្ត
    សតិបញ្ញា សល្លេខោ វិរិយម្ហិនា មារា លភន្តុ មោកាសំ (នោ
    កាសំ) កាតុញ្ច វិរិយេសុ មេ ពុទ្ធោ ទីបវរោ នាថោ ធម្មោ នា
    ថោ វរុត្តមោ នាថោ បច្ចេកពុទ្ធោ ច សង្ឃោ នាថោត្តរោ មមំ
    តេសោត្តមានុភាវេន មារោកាសំ លភន្តុ មា ។

    ប្រែៈ ដោយបុញ្ញកម្មនេះផង ដោយការឧទ្ទិសនេះផង សូមឲ្យខ្ញុំបានដោយងាយយ៉ាងរួសរាន់ទាន់ចិត្ត នូវមគ្គផលជាគ្រឿងផ្តាច់បង់ នូវតណ្ហានិងឧបាទាន ធម៌

    ទាំងឡាយណា ជាធម៌ថោកទាប គឺអកុសលធម៌នៅក្នុងសន្តានចិត្តខ្ញុំ សូមឲ្យវិនាសបាត់រៀងរាល់កាលទៅ រហូតដល់ខ្ញុំបានសម្រេចព្រះនិព្វាន បើខ្ញុំអន្ទោល

    ទៅចាប់កំណើត ក្នុងភពតូចនិងភពធំ ណា ៗ សូមឲ្យខ្ញុំជាបុគ្គលមានចិត្តត្រង់មានសតិបញ្ញាមានចិត្តស្អាតផូរផង់ ទាំងសូមឲ្យមានព្យាយាមផង មារទាំង

    ឡាយចូរកុំបាននូវឱកាស ដើម្បីធ្វើឲ្យខូចព្យាយាមខ្ញុំឡើយ ព្រះពុទ្ធដូចជាប្រទីបឬកោះដ៏ប្រសើរ ជាទីពឹងនៃខ្ញុំ ព្រះធម៌ជាទីពឹង ដ៏ប្រសើរខ្ពង់ខ្ពស់នៃខ្ញុំ ទាំងព្រះ

    បច្ចេកពុទ្ធ ក៏ជាទីពឹងនៃខ្ញុំដែរ ដោយឧត្តមានុភាព នៃព្រះពុទ្ធ ព្រះធម៌ ព្រះបច្ចេកពុទ្ធ និងព្រះសង្ឃនោះ មារចូរកុំបាននូវឱកាស ចូលមកជ្រៀតជ្រែកឡើយ ។

    (គិហិបតិបត្តិពិសេស)

  30. kao bun song ថា:

    ព្រះបារមី៣០
    ឥតិបិ ទាន បារមី សម្បន្នោ សោ ភគវា
    ឥតិបិ ទាន ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ ទាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ សីល បារមី សម្បន្នោ សោ ភគវា
    ឥតិបិ សីល ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ សីល បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ នេក្ខម្ម បារមី សម្បន្នោ សោ ភគវា
    ឥតិបិ នេក្ខម្ម ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ នេក្ខម្ម បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ បញ្ញា បារមី សម្បន្នោ សោ ភគវា
    ឥតិបិ បញ្ញា ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ បញ្ញា បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ វិរិយ បារមី សម្បន្នោ សោ ភគវា
    ឥតិបិ វិរិយ ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ វិរិយ បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ ខន្តី បារមី សម្បន្នោ សោ ភគវា
    ឥតិបិ ខន្តី ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ ខន្តី បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ សច្ច បារមី សម្បន្នោ សោ ភគវា
    ឥតិបិ សច្ច ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ សច្ច បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ អធិដ្ឋាន បារមី សម្បន្នោ សោ ភគវា
    ឥតិបិ អធិដ្ឋាន ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ អធិដ្ឋាន បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ មេត្តា បារមី សម្បន្នោ សោ ភគវា
    ឥតិបិ មេត្តា ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ មេត្តា បរមត្ថបារមី សម្បន្នោ សោ ភគវា ។

    ឥតិបិ ឧបេក្ខា បារមី សម្បន្នោ សោ ភគវា
    ឥតិបិ ឧបេក្ខា ឧបបារមី សម្បន្នោ សោ ភគវា
    ឥតិបិ ឧបេក្ខា បរមត្ថបារមី សម្បន្នោ សោ ភគវា តិ ។

    (គិហិបតិបត្តិពិសេស)

  31. kao bun song ថា:

    សុភមង្គលកថា
    ហោតុ សព្វំ សុមង្គលំ
    សុមង្គលគឺសេចក្តីចម្រើន ដ៏ល្អគ្រប់យ៉ាង ចូរមានដល់ខ្ញុំ
    រក្ខន្តុ សព្វទេវតា
    ទេវតាទាំងពួងទាំងឡាយចូររក្សានូវខ្ញុំ
    សព្វពុទ្ធានុភាវេន
    ដោយអានុភាពនៃព្រះពុទ្ធគ្រប់ព្រះអង្គ
    សព្វធម្មានុភាវេន
    ដោយអានុភាពនៃព្រះធម៌ទាំងពួង
    សព្វសង្ឃានុភាវេន
    ដោយអានុភាពនៃព្រះសង្ឃទាំងពួង
    សោត្ថី ហោតុ និរន្តរំ
    សូមសិរីសួស្តីចូរមានដល់ខ្ញុំ ឲ្យបានគ្រប់ពេល កុំបីមានចន្លោះឡើយ ។

    (គិហិបតិបត្តិពិសេស)

  32. kao bun song ថា:

    អនុមោទនារក្ខាយាចនគាថា
    អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ សាសនំ ។
    អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ រាជា នោ ។
    អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ មាតា បិតា រោ ។
    អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ គ្រូឧបជ្ឈា អាចារិយោ ។
    អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ ញាតិយោ ។
    អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ បាណិនោ ។
    អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ នោសទា ។

    (គិហិបតិបត្តិពិសេស)

  33. kao bun song ថា:

    សម្ពុទ្ធេសម្ពុទ្ធេ
    អដ្ឋវិសញ្ច ទ្វាទសញ្ច សហស្សកេ បញ្ចសតសហស្សានិ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
    អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។

    សម្ពុទ្ធេ បញ្ចបញ្ញាសញ្ច ចតុវីសតិ សហស្សកេ ទសសតសហស្សានិ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
    អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។

    សម្ពុទ្ធេ នវុត្តរសតេ អដ្ឋចត្តាឡីស សហស្សកេ វិសតិសតសហស្សា និ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
    អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។

    ប្រែៈ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ២៨ព្រះអង្គផង ១ម៉ឺន២ពាន់ព្រះអង្គផង ៥សែនព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។

    ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ

    សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។

    ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ៥៥ព្រះអង្គផង ២ម៉ឺន៤ពាន់ព្រះអង្គផង ១លានព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។

    ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ

    សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។

    ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ១០៩ព្រះអង្គផង ៤ម៉ឺន៨ពាន់ព្រះអង្គផង ២លានព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។

    ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ

    សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។

    (គិហិបតិបត្តិពិសេស)

  34. kao bun song ថា:

    អញ្ជើញពពួកទេវតា
    សមន្តា ចក្កវាឡេសុ អត្រាគច្ឆន្តុ ទេវតា សទ្ធម្មំ មុនិរាជស្ស
    សុណន្តុ សគ្គមោក្ខទំ ភន្តេ ភគវា សុចិរ បរិនិព្វុតោ
    ពុទ្ធោ មេ នាថោ ធម្មោ មេ នាថោ សង្ឃោ មេ នាថោ

    ប្រែៈ ទេវតាទាំងឡាយ ក្នុងចក្រវាឡទាំងឡាយ ដោយជុំវិញ សូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះ ចូរស្តាប់នូវព្រះសទ្ធម្ម ជាធម៌អាចឲ្យនូវស្ថានសួគ៌

    និងព្រះនិព្វាន (របស់ព្រះសម្មាសម្ពុទ្ធ) ជាស្តេចនៃអ្នកប្រាជ្ញ ។ ព្រះដ៏មានបុណ្យជាម្ចាស់ដ៏ចម្រើន ព្រះអង្គទ្រង់ចូលបរិនិព្វាន ជាយូរអង្វែងហើយ

    ព្រះពុទ្ធជាម្ចាស់ជាទីពឹងនៃខ្ញុំ ព្រះធម៌ជាម្ចាស់ជាទីពឹងនៃខ្ញុំ ព្រះសង្ឃជាម្ចាស់ជាទីពឹងនៃខ្ញុំ ។

    (គិហិបតិបត្តិពិសេស)

  35. kao bun song ថា:

    ធម៌ផ្សាយមេត្តា
    សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
    សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
    សព្វេ ទក្ខិណាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
    សព្វេ ទក្ខិណាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
    សព្វេ បច្ឆិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
    សព្វេ បច្ឆិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
    សព្វេ ឧត្តរាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
    សព្វេ ឧត្តរាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
    សព្វេ ឧបរិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
    សព្វេ ហិដ្ឋិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
    សព្វេ សត្តា អវេរា ហោន្តុ សុខិតា ហោន្តុ និទ្ទុក្ខា ហោន្តុ
    អព្យាបជ្ឈា ហោន្តុ អនិឃា ហោន្តុ ទិឃាយុកា ហោន្តុ
    អរោគា ហោន្តុ សម្បត្តីហិ សមិជ្ឈន្តុ សុខី អត្តានំ បរិហរន្តុ ។
    ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា
    ច និស្សោកា ហោន្តុ សព្វេមិ បាណិនោ ។

    ប្រែៈ
    ពួកសត្វទាំងអស់ក្នុងទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចឹម ទិសពាយព្យ ទិសឧត្តរ ទិសឦសាន ទិសខាងក្រោម ទិសខាងលើ
    សូមឲ្យជាសត្វមិនមានពៀរនឹងគ្នា សូមឲ្យមានតែសេចក្តីសុខជានិច្ច ពួកសត្វទាំងអស់ សូមកុំមានពៀរនឹងគ្នា សូមឲ្យបានតែសេចក្តីសុខ ឲ្យប្រាសចាកទុក្ខ

    កុំព្យាបាទគ្នា កុំមានសេចក្តីព្រួយចំបែង សូមឲ្យមានអាយុវែង កុំឲ្យមានរោគ សូមឲ្យបានសម្រេច ដោយសម្បត្តិទាំងឡាយ សូមរក្សានូវខ្លួនឲ្យជាសុខរៀងទៅ ។

    សត្វទាំងឡាយទាំងពួង ដែលកំពុងដល់នូវសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅ ដែលកំពុងដល់នូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ ដែលកំពុងដល់

    នូវសេចក្តីសោក សូមឲ្យជាសត្វ បាត់សេចក្តីសោកទៅហោង ។

    (គិហិបតិបត្តិពិសេស)

  36. kao bun song ថា:

    ទេវតាបកាសនគាថា

    សគ្គេ កាមេ ច រូបេ គិរិសិខរតដេ ចន្តលិក្ខេ វិមានេ ទីបេ រដ្ឋេ
    ច គាមេ តរុវនគហនេ គេហវត្ថុម្ហិ ខេត្តេ ភុម្មា ចាយន្តុ ទេវា
    ជលថលវិសមេ យក្ខគន្ធព្វនាគា តិដ្ឋន្តា សន្តិកេ យំ មុនិវរ
    វចនំ សាធវោ មេ សុណន្តុ ។ ធម្មស្សវនកាលោ អយម្ភទន្តា
    ធម្មស្សវនកាលោ អយម្ភទន្តា ធម្មស្សវនកាលោ អយម្ភទន្តា

    ប្រែៈ ទេវតាទាំងឡាយ ដែលស្ថិតនៅក្នុងស្ថានសួគ៌ ដែលជាកាមភពនិងរូបភពក្តីភុម្មទេវតាទាំងឡាយ ដែលស្ថិតនៅក្នុងទិព្វវិមាន គឺលើកំពូលភ្នំ ឬភ្នំដែលដាច់ក្តី

    ឰដ៏អាកាសក្តី នៅនាកោះនិងដែននិងស្រុកក្តី នៅនាដើមព្រឹក្សា និងព្រៃញាតស្បាត ឬទីស្រែចំការក្តី យក្ខនិងគន្ធព្វនិងនាគទាំងឡាយ ដែលស្ថិតនៅនាទីទឹក

    ទីគោក ឬទីមិនរាបស្មើ ដែលនៅក្នុងទីជិតនេះក្តី សូមអញ្ជើញមកប្រជុំគ្នា ក្នុងទីនេះ ពាក្យឯណាដែលជាពាក្យ ព្រះសក្យមុនីដ៏ប្រសើរ ដែលយើងនឹងសូត្រឥឡូវ

    នេះ លោកអ្នកសប្បុរសទាំងឡាយ ចូរស្តាប់នូវពាក្យនោះ ដោយគោរព ។ បពិត្រលោកអ្នកដ៏ចម្រើនទាំងឡាយ ពេលនេះជាពេលគួរនឹងស្តាប់ព្រះធម៌ ។

    (គិហិបតិបត្តិពិសេស)

  37. kao bun song ថា:

    ពាក្យអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត
    វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វទុក្ខវិនាសាយ បរិត្តំ ព្រូថ មង្គលំ ។
    វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វភយវិនាសាយ បរិត្តំ ព្រូថ មង្គលំ ។
    វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វរោគវិនាសាយ បរិត្តំ ព្រូថ មង្គលំ ។

    ប្រែៈ សូមព្រះករុណាទាំងឡាយ ចម្រើននូវព្រះបរិត្ត ជាជ័យមង្គល ដើម្បីនឹងការពារបញ្ចៀសនូវវិបត្តិ គឺសេចក្តីអន្តរាយទាំងពួង ដើម្បីនឹងឲ្យបានសម្រេច នូវសម្បត្តិគ្រប់ យ៉ាង ដើម្បីនឹងញ៉ាំង ទុក្ខ – ភ័យ – រោគ ទាំងអស់ឲ្យវិនាសបាត់ទៅ ។

    (គិហិបតិបត្តិពិសេស)

  38. kao bun song ថា:

    ខមាបនគាថា
    យេកេចិ ខុទ្ទកា បាណា មហន្តាបិ មយា ហតា យេ បាណេកេ បមាទេន កាយវាចា មនេហិ
    វា បុញ្ញំ មេ អនុមោទន្តុ គណ្ហន្តុ ផលមុត្តមំ វេរិនោ ចា បមុញ្ចន្តុ សព្វទោសំ ខមន្តុ មេ ។

    ប្រែៈ
    សត្វទាំងឡាយណាមួយ ទោះតូចក្តី ធំក្តី ដែលខ្ញុំបានបៀតបៀនហើយ មួយទៀតសត្វទាំងឡាយណា ពួកខ្លះដែលខ្ញុំបានធ្វើ ទុក្ខបុកម្នេញហើយ

    ព្រោះសេចក្តីប្រមាទ ភ្លាំងភ្លាត់ដោយកាយវាចាចិត្ត សត្វទាំងឡាយនោះ ចូរអនុមោទនា នូវបុណ្យរបស់ខ្ញុំចុះ ចូរទទួលយកនូវផលបុណ្យ ដ៏ឧត្តមចុះ

    បើសត្វទាំងឡាយ ដែលមានពៀរនឹងគ្នា ចូររួចរំដោះចាកពៀរនោះចុះ សូមអត់ទោសទាំងពួងដល់ខ្ញុំផង ។

    (គិហិបតិបត្តិពិសេស)

  39. kao bun song ថា:

    វន្ទាមិ ចេតិយំ
    វន្ទា មិ ចេតិយំ សព្វំ សព្វដ្ឋា នេសុ បតិដ្ឋិតំ សារី
    រិកធាតុម្មហាពោធឹ ពុទ្ធរូបំ សកលំ សទា
    ប្រែៈ

    ខ្ញុំសូមថ្វាយបង្គំ ឆ្ពោះព្រះបរមចេតិយ ព្រមទាំងព្រះសារី រិកធាតុនៃព្រះពុទ្ធ ។
    និងមហាពោធិព្រឹក្ស ដែលគួរនឹកដោយលំអុត លំអោនចិត្តបរិសុទ្ធ លើកកំបង់អញ្ជលី ។
    និងព្រះពុទ្ធរូប តំណាងអង្គព្រះមុនី ដែលស្ថិតនៅគ្រប់ទី ស្ថាននានានោះទាំងអស់ ។
    ដោយតេជះនៃគុណ ព្រះមានបុណ្យប្រសើរខ្ពស់ ដែលតែងតែរំលោះ រំដោះទុក្ខភ័យអន្តរាយ ។
    សូមឲ្យខ្ញុំបានសុខ ឃ្លាតចាកទុក្ខផងទាំងឡាយ សត្រូវទោះជិតឆ្ងាយ សូមឲ្យក្លាយមកជាមិត្ត ។
    សូមទាន់ព្រះអរិយ មេត្រិយថ្លៃវិសិដ្ឋ សូមបានឃើញធម៌ពិត សមដូចចិត្តប្រាថ្នាហោង ។

    (គិហិបតិបត្តិពិសេស)

  40. kao bun song ថា:

    បត្តិទានគាថា
    យង្កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម កាយេន វាចាមនសា
    តិទសេ សុគតំ កតំ យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា
    អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ យេ
    តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា យេ ច តត្ថ ន ជានន្តិ
    ទេវា គន្ត្វា និវេទយុំ សព្វេ លោកម្ហិ យេ សត្តា ជីវន្តា ហារ
    ហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ

    ប្រែៈ អំពើជាកុសលឯណាមួយ ដែលខ្ញុំគប្បីធ្វើដោយទ្វារទាំង៣ គឺកាយវាចាចិត្ត អំពើជាកុសលទាំងអស់នោះ ដែលខ្ញុំបានធ្វើហើយ ជាកុសលអាចនឹងនាំ

    ឲ្យទៅកើតក្នុងស្ថានត្រៃត្រឹង្សសួគ៌បាន សត្វទាំងឡាយឯណា គឺមនុស្ស ឬទេវតា ឬព្រហ្ម ដែលជាសត្វមានសញ្ញាក្តី សត្វទាំងឡាយឯណា ជាអសញ្ញិសត្វ

    គឺសត្វដែលឥតសញ្ញាក្តី សត្វទាំងឡាយទាំងអស់នោះ ចូរឲ្យបានចំណែកផលនៃបុណ្យ ហើយចូរសោយនូវផលនៃបុណ្យ ដែលខ្ញុំបានធ្វើហើយ បានឧទ្ទិស

    ផ្សាយឲ្យទៅនេះចុះ បុណ្យដែលខ្ញុំបានធ្វើហើយនោះ បើសត្វទាំងឡាយឯណាបានដឹងច្បាស់ហើយ សត្វទាំងឡាយនោះ ចូរឲ្យបានសោយនូវផលនៃបុណ្យ

    ដែលខ្ញុំបានឧទ្ទិសឲ្យទៅនោះចុះ ម្យ៉ាងទៀតបណ្តាអស់សត្វទាំងនោះ បើសត្វទាំងឡាយឯណា មិនបានដឹងនូវបុណ្យ ដែលខ្ញុំបានធ្វើហើយ សូមទេវតាទាំង

    ឡាយអញ្ជើញ ទៅឲ្យដំណឹងដល់សត្វទាំងឡាយនោះ ឲ្យបានដឹងផងថា ជនឯណេះគេបានធ្វើបុណ្យ ហើយគេឧទ្ទិសផ្សាយផលបុណ្យនោះ មកដល់អ្នកទាំង

    ឡាយ ៗ ចូរអនុមោទនាត្រេកអរ នឹងបុណ្យគេនោះចុះ សត្វទាំងឡាយឯណាក្នុងលោកទាំងអស់ ដែលអាស្រ័យនូវអាហារ ហើយរស់នៅ សត្វទាំងឡាយ

    ទាំងអស់នោះ ចូរឲ្យបាននូវភោជនជាទីគាប់ចិត្ត ដែលសម្រេចដោយបុញ្ញឫទ្ធិ តាមចិត្តដែលខ្ញុំឧទ្ទិសផ្សាយ ទៅឲ្យនេះចុះ ។

    (គិហិបតិបត្តិពិសេស)

  41. kao bun song ថា:

    ធម៌រំលឹកគុណ
    តេជះខ្ញុំសាង សំអិតសំអាង ឱនកាយវាចា សូមសុខសោភា រួចពីទុក្ខា ឆ្លងដល់ត្រើយមហា ពោលគឺនិព្វាន ។
    គ្រប់ជាន់គ្រប់ជាតិ កុំឲ្យខ្ញុំឃ្លាត ពីសីលនិងទាន គំនិតខ្ញុំកើត កំណើតខ្ញុំមាន មគ្គផលជាស្ពាន ដល់ស្ថានថ្លៃថ្លា ។
    ខ្ញុំជូនមគ្គផល ចំពោះទៅដល់ មាតាបិតា គុណគ្រូឧ បជ្ឈាយាចារ្យ គុណញាតិកា ប្រាំពីរសន្តាន ។
    ជីដូនជីតា រស់នៅក្តីណា លោកម្ចាស់ចែកឋាន ខ្ញុំជូនមគ្គផល កុសលថ្កើងថ្កាន សូមសុខក្សេមក្សាន្ត ដល់ឋានផុតទុក្ខ ។
    ខ្ញុំសូមសច្ចា សច្ចាំងប្រាថ្នា តំណទៅមុខ សូមមានប្រាជ្ញា ភ្លឺថ្លាបានសុខ សូមរួចចាកទុក្ខ ដល់និព្វានហោង ។

    (គិហិបតិបត្តិពិសេស)

  42. kao bun song ថា:

    ព្រះពុទ្ធសាសនា

    -ធម៌វន្ទនា

    -ថ្វាយគ្រឿងសក្ការ
    -នមស្ការពុទ្ធរតន
    -នមស្ការធម្មរតន
    -នមស្ការសង្ឃរតន
    -ថ្វាយបង្គំព្រះសារីរិកធាតុ

    -សូមបុណ្យកងកុសល
    -សុភមង្គលកថា
    -ធម៌ផ្សាយមេត្តា
    -ខមាបនគាថា
    -អាកាសដ្ឋា

    -ធម៌រំឭកគុណ
    -ជយបរិត្តគាថា
    -សម្ពុទ្ធេ
    -ព្រះបារមី១០
    -បត្តិទានគាថា

    -អញ្ជើញពពួកទេវតា
    -ទេវតាបកាសនគាថា
    -ពុទ្ធជ័យមង្គល
    -ឥមិនាបុញ្ញកម្មេ
    -អារធនាព្រះសង្ឃ
    (ចម្រើនព្រះបរិត្ត)
    -មង្គលសូត្រពហូទេវា

    • kao bun song ថា:

      ធម៌សូត្រថ្វាយបង្គំព្រះ

      -ថ្វាយគ្រឿងសក្ការៈព្រះត្រ័យរត្ន​ ឥមេហិ ​ទិបធូបា – សូត្រថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រៃ
      -នមស្ការព្រះពុទ្ធរតនៈ នមោតស្ស – យោសន្និសិន្នោ – យេចពុទ្ធា – ឥតិបិសោ – នត្ថិមេសរណំ – ឧត្តមង្គេន
      -នមស្ការព្រះធម្មរតនៈ អដ្ឋង្គិការិយ – យេចធម្មា – ស្វាក្ខាតោ – នត្ថិមេសរណំ – ឧត្តមង្គេន
      -នមស្ការព្រះសង្ឃរតនៈ សង្ឃោវិសុទ្ធោ – យេចសង្ឃា – សុបដិបន្នោ – នត្ថិមេសរណំ – ឧត្តមង្គេន
      -ធម៌សូមបុណ្យកងកុសល ខ្ញុំសូមនមស្ការ លើកហត្ថាឱនសិរសី
      -ថ្វាយបង្គំព្រះសារីរិកធាតុ វន្ទាមិចេតយំ – ខ្ញុំសូមថ្វាយបង្គំ ឆ្ពោះព្រះបរមចេតិយ
      -សុភមង្គលកថា ហោន្តុសព្វំសុមង្គលំ – សុមង្គលគឺសេចក្តីចំរើនដ៏ល្អគ្រប់យ៉ាងចូរមានដល់ខ្ញុំ
      -ធម៌ផ្សាយមេត្តា សព្វេបុរត្ថិមាយ – ពួកសត្វទាំងអស់ក្នុងទិសបូព៌
      -ធម៌រំលឹកគុណ តេជះខ្ញុំសាង សំអិតសំអាង ឱនកាយវាចា
      -ខមាបនគាថា យេកេចិខុទ្ទកាបាណា – សត្វទាំងឡាយណាមួយ ទោះតូចក្តីធំក្តី
      -អនុមោទនារក្ខាយាចនគាថា អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា
      -ជយបរិត្តគាថា មហាការុណិកោ នាថោ – ជយន្តោ ពោធិយា មូលេ
      -សម្ពុទ្ធេ សម្ពុទ្ធេ អដ្ឋវិសញ្ច ទ្វាទសញ្ច – ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ
      -ព្រះបារមី៣០ ឥតិបិទានបារមី​ សម្បន្នោ សោ ភគវា – ឥតិបិទាន ឧបបារមី​ សម្បន្នោ សោ ភគវា
      -បត្តិទានគាថា យំកិញ្ចិ កុសលកម្មំ – អំពើជាកុសលឯណាមួយ ដែលខ្ញុំគប្បីធ្វើដោយទ្វារទាំង៣
      -អញ្ជើញពពួកទេវតា សមន្តា ចក្កវាឡេសុ អត្រាគច្ឆន្តុ – ទេវតាទាំងឡាយ ក្នុងចក្រវាឡទាំងឡាយដោយជុំវិញ
      -ទេវតាបកាសនគាថា សគ្គេកាមេ ច រូបេ – ទេវតាទាំងឡាយដែលស្ថិតនៅក្នុងស្ថានសួគ៌
      -ពុទ្ធជ័យមង្គល ពាហុំសហស្សមភិនិម្មិតសា – ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ
      -សូត្រឧទ្ទិសកុសលច្រូចទឹក ឥមិនាបុញ្ញកម្មេន ឧបជ្ឈាយា គុណុត្តរា – ដោយបុញ្ញកម្មនេះ ឧបជ្ឈាយ៍ទាំងឡាយ
      -ពិធីសមាទានសីល៥ ឧកាស មយំភន្តេ – បាណាតិបាតា វេរមណី – ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ
      -ពាក្យអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត វិបត្តិប្បដិពាហាយ – សូមព្រះករុណាទាំងឡាយចំរើននូវព្រះបរិត្ត
      -មង្គលសូត្រពហូទេវា ឯវមេ សុតំ្ត – ពហូទេវា មនុស្សា ច មង្គលានិ – គឺខ្ញុំឈ្មោះអានន្ទបានស្តាប់មកហើយយ៉ាងនេះថា
      (ចម្លងចេញពីសៀវភៅគិហិបតិបត្តិពិសេស)

  43. kao bun song ថា:

    មង្គលសូត្រ

    មង្គល គឺជាសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ដែលបានមកពីការប្រព្រឹត្តប្រតិបត្តិរបស់ អ្នកដែលត្រូវការសេចក្តីសុខចម្រើន មង្គលមិនមែនបានមកដោយការអុជធូបបួងសួង បន់ស្រន់សុំពីអាទិទេព ឬព្រះសម្មាសម្ពុទ្ធឡើយ គឺបានមកពីអំពើល្អដែលខ្លួនបានធ្វើ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពីមង្គលទាំងនោះដូចមានសេចក្តីខាងក្រោមនេះ ៖

    សូត្រនេះឈ្មោះមង្គលសូត្រ គឺព្រះអានន្ទបានស្តាប់មកហើយយ៉ាងនេះថា៖ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង ទេវតាមួយអង្គ កាលដែលវេលាបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយ បង្គំចំពោះព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ, កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យជាគាថាយ៉ាងនេះថា៖

    ១ ប្រារព្ភកថា
    ២ គាថាទី១
    ៣ គាថាទី២
    ៤ គាថាទី៣
    ៥ គាថាទី៤
    ៦ គាថាទី៥
    ៧ គាថាទី៦
    ៨ គាថាទី៧
    ៩ គាថាទី៨
    ១០ គាថាទី៩
    ១១ គាថាទី១០
    ១២ អវសាន្តគាថា

    ប្រារព្ភកថា
    ឯវម្មេ សុតំ (សូត្រនេះឈ្មោះមង្គលសូត្រ) គឺខ្ញុំឈ្មោះអានន្ទ បានស្តាប់មកហើយយ៉ាងនេះថា៖
    ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង វត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។
    អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឱភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់នោះឯង ទេវតាអង្គ១ កាលដែលវេលារាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំចំពោះអង្គព្រះដ៏មានព្រះភាគហើយ ឈរនៅក្នុងទីដ៏សមគួរ។
    ឯកមន្តំ ឋិតា ខោ សា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូល ព្រះដ៏មានព្រះភាគ ដោយពាក្យជាគាថា (យ៉ាងនេះ) ថា

    ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ
    អាកង្ខមានា សោត្ថានំ ព្រូហិ មង្គលមុត្តមំ។

    ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសេចក្តីសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គ ទ្រង់ព្រះ មេត្តាសម្តែងប្រាប់ នូវមង្គលដ៏ឧត្តម។
    (ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងតបពាក្យទេវតានោះ ដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថា)

    គាថាទី១
    អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា
    បូជា ច បូជនីយានំ ឯតម្មង្គលមុត្តមំ។

    កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គល ដែលគួរបូជាទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី២
    បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា
    អត្តសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ។

    កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន១ កិរិយាតម្កល់ខ្លួនដោយប្រពៃ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី៣
    ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិតោ
    សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តមំ។

    ភាវៈនៃបុគ្គលបានស្តាប់បានរៀនហើយដោយច្រើន១ សិស្សសាស្រ្តគឺសេចក្តីឆ្លៀវឈ្លាសក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១ វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី៤
    មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ
    អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ។

    កិរិយាបម្រើនូមាតា១ កិរិយាបម្រើនូវបិតា១ សេចក្តីសង្គ្រោះដល់បុត្រនិងភរិយា១ ការងារទាំងឡាយដែលមិនច្របូល ច្របល់១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី៥
    ទានញ្ច ធម្មចរិយា ច ញាតកានញ្ច សង្គហោ
    អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ។

    កិរិយាបរិច្ចាគទាន១ កិរិយាប្រព្រឹត្តនូវធម៌១ សេចក្តីសង្រ្គោះដល់ញាតិទាំងឡាយ១ ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី៦
    អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ
    អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ។

    កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប១ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុង ធម៌ទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី៧
    គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញុតា
    កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ។

    សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព១ កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌តាមកាល១ ទាំង៥នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី៨
    ខន្តិ ច សោវចស្សតា សមណានញ្ច ទស្សនំ
    កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ។

    សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយ១ ធម្មសាកច្ឆា គឺកិរិយាសន្ទនាទៅវិញទៅមក នូវធម៌តាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី៩
    តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចានទស្សនំ
    និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ។

    សេចក្តីព្រាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ចទាំងឡាយ១ កិរិយាធ្វើឲ្យជាក់ ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

    គាថាទី១០
    ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ
    អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ។

    ចិត្តនៃបុគ្គលឯណា ដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ១ មិនមានសេចក្តីសោក១ មានធូលី គឺរាគៈទៅប្រាសហើយ១ ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

    អវសាន្តគាថា
    ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា
    សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ៕

    ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ក្នុងទីទាំងពួង តែងដល់នូវ សិរីសួស្តីក្នុងទីទាំងពួង (ម្នាលទេវតាអ្នកចូរប្រកាន់ជឿថា) មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់នូវបុគ្គលពាលជាដើម នោះ របស់ទេវតា និងមនុស្សទាំងអម្បាលនោះ ជាមង្គលដ៏ឧត្តម៕
    (មង្គលសូត្រ ចប់)

  44. kao bun song ថា:

    ២. អប្បមាទវគ្គ១.

    សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវ

    សេច​ក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្លោះថា មិន

    ស្លាប់ ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ។

    ២.

    ពួកបណ្ឌិត បានជ្រាបនូវ​ដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តី

    មិនប្រមាទ រីករាយ ក្នុងសេច​ក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរ

    ក្នុងធម៌ ជាគោចរ នៃអរិយបុគ្គល ទាំងឡាយ មានការពិនិត្យ ជាប្រក្រតី មាន

    ព្យាយាមជាប់តគ្នា មានសេចក្តីប្រឹង​ប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែង

    ប៉ះពាល់នូវព្រះនិព្វានជាទីក្សេមក្សាន្ត ចាកយោគៈ ជាគុណជាតដ៏ប្រសើរបំផុត។

    ៣.

    យសតែងចំរើនកុះករ ដល់បុគ្គលអ្នក​មានសេចក្តីប្រឹងប្រែង មាន

    ស្មារតី មានការងារស្អាត (ឥតទោស) ជាអ្នកពិចារណា រួចហើយ

    ទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ។

    ៤.

    អ្នក​ប្រាជ្ញាគប្បីសាងកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេស ជន់

    ពន្លិចមិន​បាន ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង

    ដោយការសង្រួម​ក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្រ្ទិយផង។

    ៥.

    ពួកជនពាលអប្បឥត​ប្រាជ្ញា តែងប្រកបរឿងៗ នូវសេចក្តីប្រមាទ ចំណែក

    អ្នកប្រាជ្ញ រមែងរក្សាទុកនូវ​សេចក្តីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ។

    ៦.

    អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ​នូវសេចក្តីប្រមាទ ចូរកុំប្រកមរឿយៗ នូវសេចក្តីរីករាយ ត្រេក

    អរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្តីសុខដ៏ទូលាយ។

    ៧.

    កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើង

    កាន់ប្រសាទគឺបញ្ញាជាបុគ្គលមិនសោក រមែងឃើញ ពួកសត្វដែលមានសោក ធីរជនតែងឃើញ ពួក

    ជនពាល ដូចបុគ្គលដែលឈរលើ​កំពូកភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង។

    ៨.

    បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងប្រមាទ លោក​មិនប្រមាទ កាល

    ពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឭកច្រើន លោករមែងលះ​បង់ចោលនូវបុគ្គល

    បែបនោះ ដូចសេះលឿន ដែលទៅចោលនូវសេះ មានកម្លាំង​ទន់ទាប ដូច្នោះឯង។

    ៩.

    មឃមានព ដល់នូវភាពជាបុគ្គលប្រសើរបំផុត ជាងទេវតាទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ

    អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិន​ប្រមាទ ត្មះតិះដៀលនូវសេចក្តីប្រមាទ សព្វៗកាល។

    ១០.

    ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តី​មិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ តែងដុតចោល

    សំយោជនៈ ទាំងតូច ទាំងធំ ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ) ដូច្នោះឯង។

    ១១.

    ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ ជាអ្នក

    មិនគួរនឹងសាបសូន្យចាកគុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះ​និព្វាន។

    ចប់ អប្បមាទវគ្គទី ២ ។

    ផ្សាយដោយភិក្ខុឃឹម សាលីម

  45. kao bun song ថា:

    ២. អប្បមាទវគ្គោ១.

    ២១.

    អប្បមាទោ អមតបទំ [អមតំ បទំ (ក.)], បមាទោ មច្ចុនោ បទំ;

    អប្បមត្តា ន មីយន្តិ, យេ បមត្តា យថា មតា។

    ២២.

    ឯវំ [ឯតំ (សី. ស្យា. កំ. បី.)] វិសេសតោ ញត្វា, អប្បមាទម្ហិ បណ្ឌិតា;

    អប្បមាទេ បមោទន្តិ, អរិយានំ គោចរេ រតា។

    ២៣.

    តេ ឈាយិនោ សាតតិកា, និច្ចំ ទឡ្ហបរក្កមា;

    ផុសន្តិ ធីរា និព្ពានំ, យោគក្ខេមំ អនុត្តរំ។

    ២៤.

    ឧដ្ឋានវតោ សតីមតោ [សតិមតោ (សី. ស្យា. ក.)], សុចិកម្មស្ស និសម្មការិនោ;

    សញ្ញតស្ស ធម្មជីវិនោ, អប្បមត្តស្ស [អបមត្តស្ស (?)] យសោភិវឌ្ឍតិ។

    ២៥.

    ឧដ្ឋានេនប្បមាទេន , សំយមេន ទមេន ច;

    ទីបំ កយិរាថ មេធាវី, យំ ឱឃោ នាភិកីរតិ។

    ២៦.

    បមាទមនុយុញ្ជន្តិ, ពាលា ទុម្មេធិនោ ជនា;

    អប្បមាទញ្ច មេធាវី, ធនំ សេដ្ឋំវ រក្ខតិ។

    ២៧.

    មា បមាទមនុយុញ្ជេថ, មា កាមរតិសន្ថវំ [សន្ធវំ (ក)];

    អប្បមត្តោ ហិ ឈាយន្តោ, បប្បោតិ វិបុលំ សុខំ។

    ២៨.

    បមាទំ អប្បមាទេន, យទា នុទតិ បណ្ឌិតោ;

    បញ្ញាបាសាទមារុយ្ហ, អសោកោ សោកិនិំ បជំ;

    បព្ពតដ្ឋោវ ភូមដ្ឋេ [ភុម្មដ្ឋេ (សី. ស្យា.)], ធីរោ ពាលេ អវេក្ខតិ។

    ២៩.

    អប្បមត្តោ បមត្តេសុ, សុត្តេសុ ពហុជាគរោ;

    អពលស្សំវ សីឃស្សោ, ហិត្វា យាតិ សុមេធសោ។

    ៣០.

    អប្បមាទេន មឃវា, ទេវានំ សេដ្ឋតំ គតោ;

    អប្បមាទំ បសំសន្តិ, បមាទោ គរហិតោ សទា។

    ៣១.

    អប្បមាទរតោ ភិក្ខុ, បមាទេ ភយទស្សិ វា;

    សំយោជនំ អណុំ ថូលំ, ឌហំ អគ្គីវ គច្ឆតិ។

    ៣២.

    អប្បមាទរតោ ភិក្ខុ, បមាទេ ភយទស្សិ វា;

    អភព្ពោ បរិហានាយ, និព្ពានស្សេវ សន្តិកេ។

    អប្បមាទវគ្គោ ទុតិយោ និដ្ឋិតោ។

    នៅមានត។ ភិក្ខុ ឃឹម សាលីម សរសេរអត្ថបទ។

  46. kao bun song ថា:

    អត្ថន័យរបស់អរិយសច្ចៈ

    តាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ

    * ១- សេចក្តីទុក្ខ មានពិត
    * ២- សេចក្តីទុក្ខ កើតមកពីតណ្ហា
    * ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់
    * ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។

    ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។
    តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ

    * ១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ
    * ២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ
    * ៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ
    * ៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។

    វែងឆ្ងាយទៀត ការបកស្រាយខ្លះ នៃធម្មចក្កប្បវត្តនសូត្រ មានសេចក្តីពន្យល់ន័យ អំពីអរិយសច្ច៤ ចំណែកខ្លះទៀត គ្មានការពន្យល់ន័យទេ ។ ឧទាហរណ៍ ដូចជាការ បកស្រាយរបស់សវ៌ាស្តិវាទ បង្ហាញសច្ចៈថាជាទ្រឹស្តី ប្រើក្នុងវិធីសមាធិផ្សេងៗ ហើយ គ្មានសេចក្តីពន្យល់ន័យទេ ។ ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែ ដោយអានស៊ីគៅ An Shigao អរិយសច្ច៤មានឲ្យ ការពន្យល់ន័យៈ

    * ១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ)

    “នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។

    * ២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ)

    “នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។

    * ៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ)

    “នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។

    * ៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ)

    “នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។

    ទំនាក់ទំនងរបស់អរិយដ្ឋង្គិកមគ្គ

    ក្នុងការបកស្រាយ នៃធម្មចក្កប្បវត្តនសូត្រ ដែលមាននៅក្នុងសំយុក្តអាគម គ្មានការបរិយាយអំពីអរិយដ្ឋង្គិកមគ្គទេ ។ សមាធិលើអរិយសច្ច៤ ត្រូវគេជ្រើសរើសយក ជាមគ្គវិញ ។
    ការបកស្រាយ

    ក្នុងចំណោមការសិក្សា ជំនាន់ដើម ផ្នែកព្រះពុទ្ធសាសនា សាលា ឯកវ្យាវហារិកៈ Ekavyāvahārika គាំទ្រទ្រឹស្តីដែលថា បន្ទូលរបស់ព្រះពុទ្ធ មានន័យរួមតែមួយ ដ៏ខ្ពង់ខ្ពស់ហើយថាអរិយសច្ចៈ៤ អាចចម្រើនឲ្យសម្រេចបាន ដោយសាបញ្ញាតែមួយ ។ និកាយឥណ្ឌានមួយទៀត មហីសាសកៈ Mahīśāsakas គាំទ្រថា អរិយសច្ច៤ត្រូវសមាធិ រួមជាមួយគ្នា ។
    តាមភិក្ខុថនិស្សរោ Thanissaro អរិយសច្ច៤ ជាការប្រសើរ ត្រូវយល់ច្បាស់ ថាជាប្រភេទនៃការពិសោធន៍ មិនមែនជំនឿទេ ។
    អរិយសច្ច៤និងឈូកសូត្រ

    អត្ថបទនៃឈូកសូត្រ (សំស្រ្កឹតៈសទ្ធម៌បុណ្ឌរីកសូត្រ Saddharma Puṇḍarīka Sūtra) មានទស្សនៈចំពោះអរិយសច្ច៤ ថាជាការប្រៀនប្រដៅដំបូង របស់ព្រះពុទ្ធ ប៉ុន្តែមិនមែនជា ការបង្រៀនចុងក្រោយទេ ។ ក្នុងវគ្គទី៣ សូត្រនេះបង្ហាញ អ្វីដែលហៅថាធម៌ដ៏អស្ចារ្យ និងខ្ពង់ខ្ពស់បំផុតៈ

    ក្នុងកាលកន្លងមកនេះ នៅពារាណសី អ្នកបង្វិលកង់ព្រះធម៌ នៃអរិយសច្ច៤ ចែកនូវភាពខុសគ្នា ហើយទេសនាថា អ្វីៗទាំងអស់កើតឡើងហើយ ត្រឡប់ជាវិនាសសាប សូន្យទៅវិញ មានខន្ធ៥ជាគ្រឿងប្រដាប់ ។ ឥឡូវនេះ អ្នកបង្វិលកង់ដ៏ឧត្តម ខ្ពង់ខ្ពស់បំផុត នៃព្រះធម៌ ។ ព្រះធម៌នេះមានជម្រៅ ដ៏ខ្លាំងហើយមិនងាយ នឹងយល់បាន មានតែមនុស្សមួយចំនួនតិច ដែលជឿតាមព្រះធម៌ ។ តាំងតែពីពេល ដែលកន្លងមក យើងធ្លាប់បានឮ ព្រះដ៏មានព្រះភាគប្រៀនប្រដៅ ប៉ុន្តែយើងពុំដែលឮព្រះធម៌ ដែលជ្រាលជ្រៅ អស្ចារ្យហើយឧត្តុងឧត្តម យ៉ាងនេះទេ ។ តាំងពីព្រះដ៏មានព្រះភាគ ទូន្មានធម៌នេះមក យើងទាំងអស់គ្នាទទួលស្វាគមន៍ ដោយសេចក្តីរីករាយ ។

    ព្រះភិក្ខុនិឆិរេន Nichiren (ភិក្ខុជាតិជប៉ុន) ដែលការទូន្មានរបស់ព្រះអង្គ មានមូលដ្ឋានក្នុងឈូកសូត្រ បានប្រកាសក្នុងលិខិត “ការប្រៀបធៀប រវាងឈូកសូត្រនឹងសូត្រដទៃ” ថា ទ្រឹស្តីនៃអរិយសច្ច៤ ជាការបង្រៀនពិសេស ពន្យល់ចំពោះតែ សាវ័កសិស្សប៉ុណ្ណោះ ចំណែកឯឈូកសូត្រវិញ គឺបង្រៀនស្មើៗគ្នាទាំងអស់ ។

  47. kao bun song ថា:

    អានាបានសតិ

    អានាបានសតិ មានន័យថា សតិនៃការដកដង្ហើម (អានាបាន=ដង្ហើមចូលនិងដង្ហើម ចេញ) គឺជាបែបសមាធិមួយ នៃព្រះពុទ្ធសាសនា ដែលមានជាទូទៅក្នុង សាលាព្រះពុទ្ធសាសនាថេរវាទ និងក្នុងកម្មវិធីចម្រើនសតិ នៅបស្ចឹមប្រទេសផងដែរ ។
    តាមប្រពៃណី អានាបានសតិ ជាដំបូង បង្រៀនដោយព្រះពុទ្ធ ក្នុងសូត្រជាច្រើន ដូចជាអានាបានសតិសូត្រ ។ អានាបានសតិមានន័យថា ដឹងនូវវេទនារម្មណ៍ក្នុងកាយ តាមសកម្មភាពនៃការដកដង្ហើម តាមការអនុវត្ត នៃវិធីចម្រើនសតិ ។
    ប្រភពដើមក្នុងពុទ្ធសាសនា

    អានាបានសតិ ជាការចម្រើនសមាធិ ដ៏សំខាន់ក្នុងប្រពៃណី ព្រះពុទ្ធសាសនាថេរវាទ Tiantai និង Chán/Zen ហើយនិងផ្នែកមួយ ក្នុងចំណោមកម្មវិធីសិក្សា របស់ពួកបស្ចឹមប្រទេសសម័យថ្មី ដែលមានការចម្រើនសតិ ជាមូលដ្ឋាន ។ ទាំងក្នុងសម័យចាស់ និងសម័យថ្មី អានាបានសតិ ប្រហែលជាវិធី ដែលពុទ្ធសាសនិក ប្រើច្រើនបំផុត សម្រាប់ការពិនិត្យមើល បាតុភូតកាយ ។ អានាបានសតិសូត្រ ពន្យល់អំពីការដកដង្ហើមចូល និងការដកដង្ហើមចេញ ជាចំណែកមួយនៃ ការផ្ចង់ស្មារតី លើកាយទាំងមូល ក្នុងភាពស្ងប់ស្ងាត់ ហើយទូន្មានថា អានាបានសតិសមាធិ ជាវិធីចម្រើន កត្តានៃការត្រាស់ដឹង (ពោជ្ឈង្គ៧): សតិ ធម្មវិចយៈ វិរិយៈ ដែលនាំទៅដល់បីតិ បន្ទាប់មកបស្សទ្ធិ ដែលនាំបន្តទៅដល់សមាធិ និងឧបេក្ខា ។ នៅទីបញ្ចប់ព្រះពុទ្ធបង្រៀនថា ជាមួយនឹងការចម្រើន ពោជ្ឈង្គ៧ តាមលំដាប់យ៉ាងនេះ ការចម្រើនអានាបានសតិ នឹងដឹកនាំទៅដល់ ការរួចចាកផុត អំពីទុក្ខ (និព្វាន) ។
    ជាប្រពៃណី អានាបានសតិ ត្រូវគេយកមកប្រើ ជាមូលដ្ឋានដើម្បី បណ្តុះបណ្តាលសមាធី ដរាបដល់បានសម្រេចឈាន ពេញបរិបូណ៌ ។ នេះគឺកំរិតថ្នាក់ ដែលព្រះពុទ្ធបានដល់ នៅពេលដែលព្រះអង្គ ស្វែងរកការត្រាស់ដឹង ។
    ការអនុវត្ត
    ប្រភពប្រពៃណីចាស់

    វិធីជាប្រពៃណី ដែលព្រះពុទ្ធបានប្រទានឲ្យ ក្នុងអានាបានសតិសូត្រ គឺចូលទៅក្នុងព្រៃហើយអង្គុយក្រោមម្លប់ឈើ រួចពិនិត្យមើលដង្ហើម ។ បើដង្ហើមវែង ឲ្យដឹងប្រាកដថា ជា ដង្ហើមវែង បើដង្ហើមខ្លី ឲ្យដឹងប្រាកដថា ជាដង្ហើមខ្លី ។
    នៅពេលដែលដកដង្ហើមចូល និងដកដង្ហើមចេញ យោគាវចរ(អ្នកធ្វើសមាធិ)ត្រូវៈ

    * បង្ហាត់ចិត្តឲ្យដឹង អារម្មណ៍មួយឬច្រើនៈ កាយទាំងមូល បីតិ សុខៈ ចិត្ត និងដំណើរនៃចិត្ត ។
    * បង្ហាត់ចិត្តឲ្យប្រុងប្រៀបចំពោះ អារម្មណ៍មួយឬច្រើនៈ ការប្រែប្រួល ការមិនជាប់ជំពាក់ ការឈប់ និងការបោះបង់ ។
    * សភាពស្មើ សភាពពេញចិត្ត ឬសភាពរួចរំដោះនៃចិត្ត ។

    វិធីក្រៅគម្ពីរបិដក ដែលគេនិយមប្រើសព្វថ្ងៃ មានមូលដ្ឋានក្នុងវិសុទ្ធិមគ្គ មាន៤ដំណាក់ៈ

    ១- រាប់ដង្ហើមចេញពី១ដល់១០ រួចសារឡើងវិញដដែលៗ
    ២- រាប់ដង្ហើមចូលពី១ដល់១០ រួចសារឡើងវិញដដែលៗ
    ៣- ដាក់សតិលើដង្ហើម ដោយមិនរាប់
    ៤- ដាក់សតិនៅត្រង់រន្ធច្រមុះ លើបបូរមាត់ ដែលដង្ហើមចេញចូល ។

    ប្រភពសម័យថ្មី

    ដំបូងដើម្បីឲ្យការហាត់បានជោគជ័យ គេត្រូវបូជាកម្លាំងចិត្ត ដើម្បីការហាត់ ហើយដាក់ទិសដៅសម្រាប់ពេលធ្វើសមាធិ ។ គេអាចសម្រេចចិត្តថា ត្រូវធ្វើអានាបានសតិ នៅពេលអង្គុយ ឬដើរ ឬឆ្លាស់ដើរនិងអង្គុយ ជាមួយគ្នា ។ បន្ទាប់មកគេអាចប្រុងស្មារតី លើដង្ហើមតាមច្រមុះ: ការប៉ះក្នុងរន្ធច្រមុះ នៃខ្យល់ចូលម្តងៗ ហើយនិងការដឹង អំពីខ្យល់ចេញម្តងៗនៅលើបបូរមាត់លើ ។ ជួនកាលគេពន្យល់យោគាវចរ ឲ្យដឹងដង្ហើមព្រមគ្នា នៅចំណុចក្រោមផ្ចឹតបន្តិច ហើយនិងក្រោមផ្ទៃនៃកាយ ។ យោគាវចរអាចរាប់ ដង្ហើមចូល១ ២ ៣ រហូតដល់១០ ហើយចាប់ផ្តើមពី១មកវិញ ។ ជួនកាលអ្នកខ្លះរាប់ដង្ហើមចេញ ១ ២ ៣ លើដង្ហើមដែលដកចេញ និងចូលទាំង២ ។ កាលណាគេច្រឡំលេខ គេត្រូវចាប់ផ្តើមពីដំបូងមកវិញ ។
    តាមការអនុវត្តិន៍ ទូន្មាននៅក្នុងប្រពៃណីហ្សេន The Three Pillars of Zen គេរាប់ដង្ហើមចូល១ ២ ៣ មួយរយៈ រួចហើយប្តូរទៅរាប់ ដង្ហើមចេញវិញ ។ កាលណាការរាប់របស់គេ លែងមានកំហុស គេត្រូវប្រុងស្មារតីទៅលើតែដង្ហើម ដោយមិនរាប់ទៀតទេ ។ មានយោគាវចរខ្លះ ប្រើតែវិធីរាប់ដង្ហើមនេះ អស់មួយជីវិត ។ ចំពោះសិស្សថ្មី គេទូន្មានឲ្យធ្វើខ្លីៗ ប្រមាណ១០ឬ១៥នាទី ក្នុងមួយថ្ងៃ ។ គ្រូឬអ្នកបង្ហាញផ្លូវណាមួយ ទុកជាអ្នកសំខាន់ ក្នុងការហាត់រៀន របស់ពុទ្ធសាសនិក ដូចគ្នានឹងសង្ឃ ដើម្បីការណែនាំ ។ កាលណាសតិរបស់គេ លោតចេញពីដង្ហើម ដែលអាចកើតឡើង ចំពោះអ្នកហាត់រៀនថ្មី និងចាស់ដូចគ្នា ព្រោះគំនិតរាយមាយ ឬអ្វីមួយមករំខាន ពេលនោះគេគ្រាន់តែ ត្រឡប់ស្មារតីរបស់គេ ទៅលើដង្ហើមវិញ ។ លោកហ្វីល្លីបហ្គោលដិន បាននិយាយថា ការហាត់ រៀនសំខាន់ មាននៅពេលដែលយោគវចរ ដាក់សតិប្រុងប្រយ័ត្ន ត្រឡប់មកលើដង្ហើមវិញ ។
    ការដកដង្ហើម២យ៉ាង

    អានាបានសតិជាបច្ចេកទេស ដែលគេប្រើជាទូទៅ ដោយដាក់សតិ មូលទៅលើដង្ហើម នៅពេលដកដង្ហើមចេញចូល តាមធម្មតារបស់វា ។ លើកលែងតែរបៀប ដែលហៅថាដើមឫស្សី នៅពេលនោះគេដកដង្ហើម ចេញចូល ដាច់ៗ ដូចគេយកដៃច្បូតដើមឫស្សី។ ក្នុងការច្រៀងក្នុងបំពង់ក throat singing ជាទូទៅក្នុងចំណោម ភិក្ខុទិបេនិងមុងហ្គោល ដង្ហើមចេញយឺតហើយវែង ក្នុងពេលសូត្រធម៌ ជាការអនុវត្តន៍ដ៏សំខាន់ ។ សម្លេងនៃការសូត្រធម៌ ក៏ប្រើដើម្បីផ្ចង់ស្មារតី ទៅក្នុងអារម្មណ៍មូលតែមួយ នៃសមាធិដែរ នៅពេលដែលការដឹងខ្លួនរលត់ទៅ ព្រោះវិញ្ញាណបានត្រូវ ស្រូបចូលទៅក្នុងវិស័យ នៃសម្លេងសុទ្ធ ។ ក្នុងការចម្រើនសមាធិរបស់ហ្សេន Zen គំនូសសំខាន់គឺស្ថិតនៅលើ ការរក្សាថាមពលនៅត្រង់ពោះ (dantian or tanden, elixir field) ហើយដង្ហើម ចេញយឺតហើយវែង សម្រាប់ឲ្យបាននូវឯកគ្គតាចិត្ត (អារម្មណ៍មូលតែមួយ) ។
    ការបង្ហាញបែបវិទ្យាសាស្រ្ត

    ការបង្ហាញតាមបែបវិទ្យាសាស្រ្ត បានឲ្យឃើញថា អានាបានសតិ ជួយពង្រឹងដល់ការផ្ចង់ស្មារតី ដល់ការយល់ដឹង ពន្យាពេលកុំឲ្យខួរក្បាលចាស់ ទ្រុតទ្រោមតាមធម្មជាតិ ហើយបង្កើនគុណភាព នៃរូបធាតុប្រផេះ grey matter របស់ខួរក្បាល ដែលទាក់ទងទៅនឹងមនសិការៈ ។
    ថ្នាក់នៃអានាបានសតិ

    ជាផ្លូវការណ៍ អានាបានសតិមាន១៦ថ្នាក់ ឬការស្មឹងស្មាត១៦បែប ដែលចែកជាក្រុម៤ៗតទៅទៀត ។ ក្រុម៤ទី១ទាក់ទងទៅនឹង ការផ្ចង់ស្មារតីលើដង្ហើម (កាយសង្ខារ) ។ ក្រុម៤ទី២ទាក់ទងនឹង ការផ្ចង់ស្មារតី លើវេទនាទាំងឡាយ (ចិត្តសង្ខារ) ។ ក្រុម៤ទី៣ទាក់ទងនឹង ការផ្ចង់ស្មារតី លើចិត្តទាំងឡាយ ។ ក្រុម៤ទី៤ទាក់ទងនឹង ការផ្ចង់ស្មារតី លើធម៌ទាំងឡាយ (ប្រៀបធៀបសម្មាសតិនិង សតិបដ្ឋាន) ។ អានាបានសតិត្រូវចម្រើន រៀងតាមថ្នាក់ ជាលំដាប់លំដោយ ចាប់ផ្តើមពីទី១ឡើងទៅ ទោះបីជាយោគាវចរ បានហាត់រៀន គ្រប់ទាំង១៦ថ្នាក់ហើយក៏ដោយ ។
    សតិបដ្ឋាន អានាបានសតិ ក្រុម៤
    1. ពិចារណាអំពីកាយ 1. ដកដង្ហើមវែង ក្រុម៤ទី១
    2. ដកដង្ហើមខ្លី
    3. ពិសោធន៍ក្នុងកាយទាំងមូល
    4. រម្ងាប់កាយសង្ខារ
    2. ពិចារណាអំពីវេទនា 5. ពិសោធន៍បីតិ ក្រុម៤ទី២
    6. ពិសោធន៍សុខៈ
    7. ពិសោធន៍ចិត្តសង្ខារ
    8. រម្ងាប់ចិត្តសង្ខារ
    3. ពិចារណាអំពីចិត្ត 9. ពិសោធន៍ចិត្ត ក្រុម៤ទី៣
    10. ធ្វើចិត្តឲ្យរីករាយ
    11. ធ្វើចិត្តឲ្យចុះក្នុងសមាធិ
    12. ធ្វើចិត្តឲ្យរួចរំដោះ
    4. ពិចារណាអំពីធម៌ 13. ពិចារណាអំពីអនិច្ចំ ក្រុម៤ទី៤
    14. ពិចារណាពីការថយរាគៈ
    15. ពិចារណាអំពីការឈប់
    16. ពិចារណាអំពីការបោះបង់
    ក្នុងប្រពៃណីថេរវាទ

    តាមគ្រូជាច្រើន ក្នុងព្រះពុទ្ធសាសនាថេរវាទ អានាបានសតិតែឯង ក៏អាចនាំផ្លូវឲ្យទៅដល់ ការកំចាត់បង់ កិលេសទាំងអស់ ហើយដល់ការត្រាស់ដឹង ជាទីបំផុតបាន ។ អានាបានសតិនេះ អាចអនុវត្តន៍ជាមួយនឹង សមាធិនៃប្រពៃណីផ្សេងទៀត ដូចជាសតិបដ្ឋាន និងមេត្តាភាវនាជាដើម ដូចគេបានធ្វើក្នុងទំនៀម ថេរវាទសម័យថ្មី ។
    ក្នុងប្រពៃណីចិន

    ក្នុងគ្រឹស្តសតវត្ស៍ទី២ ភិក្ខុអានស្ហីគៅ An Shigao មកពីតំបន់ពាយព្យ នៃប្រទេសឥណ្ឌា ចូលទៅក្នុងប្រទេសចិន ហើយបានជាអ្នកបកប្រែទី១ នូវគម្ពីរពុទ្ធសាសនា ជាភាសា ចិន ។ ព្រះអង្គបានបកប្រែកំណែថ្មីមួយ នៃអានាបានសតិសូត្រ ក្នុងចន្លោះគ.ស១៤៨ និងគ.ស១៧០ ។ កំណែថ្មីនេះមានអត្ថបទ វែងច្រើនជាងអ្វី ដែលមានក្នុងឯកោត្តរ អាគម Ekottara Āgama ហើយមានចំណងជើងថា មហាអានាបានសតិសូត្រ (Ch. 大安般守意經) (Taishō Tripiṭaka 602) ។
    នៅកាលបរិច្ឆេទក្រោយមកទៀត ភិក្ខុពុទ្ធចិង្គ Buddhacinga ដែលគេច្រើនស្គាល់ថា Fotudeng (佛圖澄) (231-349 CE) មកកាន់ប្រទេសចិន ពីអាស៊ីភាគកណ្តាល ក្នុងគ.ស៣១០ ហើយបានផ្សាយ ព្រះពុទ្ធសាសនា យ៉ាងទូលាយ ។ គេនិយាយថា ព្រះអង្គបានបង្ហាយអំពីឫទ្ធានុភាព របស់ព្រះអង្គជាច្រើន ហើយអាចប្តូរជំនឿ របស់ស្តេចក្រាញ់ ក្នុងតំបន់នៃប្រទេសចិននោះ មកព្រះពុទ្ធសាសនាវិញបាន ។ ព្រះអង្គមានកិត្តិនាមល្បី ព្រោះបានបង្រៀនសមាធិ ជាពិសេសអានាបានសតិ ។ ជាទូទៅព្រះអង្គបង្រៀន អានាបានសតិ តាមវិធីរាប់ដង្ហើម ធ្វើដូច្នេះដើម្បីសម្រួល ដល់ការដកដង្ហើម ហើយក្នុងពេល ជាមួយគ្នា ផ្ចង់ស្មារតីទៅលើ សភាពស្ងប់នៃសមាធិចិត្ត ។ ដោយបង្រៀនទាំង បច្ចេកទេសនៃសមាធិ ព្រមទាំងទ្រឹស្តីធម៌ផង ព្រះអង្គបានធ្វើឲ្យព្រះពុទ្ធសាសនា ល្បីល្បាញយ៉ាងឆាប់រហ័ស ។ តាមព្រះគ្រូណានហូវៃជិន Nan Huaijin ក្រៅអំពីរឿងសន្មត់ ផ្នែក ទ្រឹស្តីនៃភាពសូន្យទទេ និងលោកិយ ព្រះពុទ្ធសាសនាបានផ្តល់ នូវរបៀបផ្សេងៗ ដើម្បីបានសម្រេច អានុភាពនៃជំនឿសាសនា និងការចូលស៊ប់ក្នុងសមាធិ ដែលគេជឿទុកចិត្តបាន ។ នេះជាហេតុផល ដែលឲ្យព្រះពុទ្ធសាសនា ចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងភិក្ខុហ្វូទូដេង Fotudeng ។
    ដោយមានភិក្ខុជាច្រើនអង្គទៀត ដូចជា កុមារាជីវៈ ធម្មនន្ទិ គោតមសង្ឃទេវៈ និងពុទ្ធ ភទ្រ មកកាន់តំបន់ខាងកើត ការបកប្រែ អត្ថបទអំពីសមាធិ បានធ្វើដោយល្អ ដែលបង្រៀនអំពី បច្ចេកទេសចម្រើន អានាបានសតិ ផ្សេងៗដែលគេកំពុងប្រើ ក្នុងប្រទេសឥណ្ឌា ។ របស់ទាំងនេះ ក៏បានបញ្ចូលជាចំណែករួម ក្នុងប្រពៃណីព្រះពុទ្ធសាសនាផ្សេងៗ ថែមទាំងអ្វីដែលជាប្រពៃណី ក្រៅព្រះពុទ្ធសាសនា ដូចជាតាវនិយម Taoism ទៀតផង ។
    ក្នុងគ្រឹស្តសតវត្ស៍ទី៦ សាលាតៀនតាយ Tiantai បានបង្កើតឡើង បង្រៀនឯកយាន (One Vehicle) ជាយានដើម្បីការសម្រេចពុទ្ធភូមិ (Buddhahood) ជាគោលការណ៍សំខាន់ ហើយមានបែបសមថសមាធិ៣ ដែលទាក់ទងទៅនឹងទស្សនវិស័យ នៃអនត្តាសមាធិ ជីវិតបណ្តោះអាសន្ន (មិនតាំងនៅយូរ) ហើយនិងមធ្យោបាយ នៃវិធីធ្វើឲ្យសម្រេចផល ។ សាលាតៀនតាយ បានដាក់ភាពសំខាន់ទៅលើ អានាបានសតិ ស្របតាមទ្រឹស្តីសមាថៈនិងវិបស្សនា ។ ក្នុងប្រទេសចិន ចំណេះចេះដឹងនៃសមាធិ របស់តៀនតាយ ធ្វើឲ្យមានឈ្មោះល្បីល្បាញ ថាមានរបៀបរៀបរយ និងទេពកោសលល្អ ។ អ្នកបង្កើតក្រុមតៀនតាយ សមណជីយី Zhiyi បានសរសេរអត្ថកថា និងបទនិពន្ធខ្លីៗជាច្រើន អំពីសមាធិ ។ ក្នុងចំណោមអត្ថបទទាំងនោះ មហាសមថ-វិបស្សនារបស់ព្រះអង្គ (Móhē Zhǐguān) និងទ្វារព្រះធម៌ល្អិតល្អន់ (Liù Miào Fǎmén) ៦ទៀត ត្រូវបានគេអានច្រើនជាងគេ ក្នុងប្រទេសចិន ។ សមណជីយីបានចែក ការដកដង្ហើមជា៤យ៉ាងគឺ ដង្ហើមដង្ហក់ (chuǎn) ដង្ហើមយឺត (fēng) ដង្ហើមជ្រៅហើយស្ងាត់ (qì) ដង្ហើមស្ងៀមឬសម្រាក (xi) ។ ព្រះអង្គបញ្ជាក់ថា ដង្ហើម៣ខាងដើមមិនត្រឹមត្រូវទេ ដង្ហើមទី៤ទើបត្រូវ គឺថាដង្ហើមត្រូវ ស្ងៀមឬសម្រាក ។ ព្រះថេរៈ Hsuan Hua ដែលបង្រៀនព្រះពុទ្ធសាសនា Chán/Zen និងព្រះពុទ្ធសាសនា ដែនដីបរិសុទ្ធ ក៏បានបង្រៀនថា ដង្ហើមខាងក្រៅ ត្រូវដល់សភាពស្ងៀម ក្នុងសមាធិដ៏ត្រឹមត្រូវ ។
    អ្នកចម្រើនសមាធិ ដែលប៉ិនប្រសប់ មិនដកដង្ហើមចេញចូល ខាងក្រៅទៀតទេ ។ ដង្ហើមខាងក្រៅនោះបានឈប់ ហើយដង្ហើមក្នុង ធ្វើសកម្មភាពរបស់ថា ។ ជាមួយនឹងដង្ហើមក្នុង គ្មានខ្យល់ដង្ហើមចេញក្រៅ រន្ធច្រមុះឬមាត់ទេ ប៉ុន្តែខ្យល់ដង្ហើមចេញចូល តាមរន្ធស្បែកទាំងអស់ ។ បុគ្គលដែលមាន ដង្ហើមក្នុងយ៉ាងនេះ មើលទៅហាក់ដូចជា មនុស្សស្លាប់ ប៉ុន្តែគាត់មិនស្លាប់ទេ ។ គាត់មិនដកដង្ហើមខាងក្រៅមែន តែដង្ហើមខាងក្នុងរបស់គាត់ នៅមានជីវិត ។
    ប្រពៃណីឥណ្ឌូ-ទិបេតាន

    ក្នុងពូជពង្សអ្នកកាន់ព្រះពុទ្ធសាសនាទីបេ អានាបានសតិប្រើសម្រាប់ ធ្វើចិត្តឲ្យស្ងប់ ដើម្បីរៀបចំខ្លួនឲ្យល្អ ដើម្បីប្រតិបត្តិអ្វីផ្សេងៗទៀត ។ អ្នកទស្សនវិទូមហាយាន ២រូបដ៏ល្បីគឺ អសង្គនិងវសុពន្ធុ ក្នុងសាវកភូមិ វគ្គក្នុងយោគាចារភូមិ-សាស្រ្ត Yogācārabhūmi-śāstra និងអភិធម្មកោស Abhidharma-kośa បានបញ្ជាក់ យ៉ាងច្បាស់ថា គាត់សំគាល់ថា អានាបានសតិ ជាការបដិបត្តិដ៏ជ្រៅ ដែលនាំទៅដល់ វិបស្សនា (ក្នុងភាពស្របគ្នា ជាមួយការបង្រៀន របស់ព្រះពុទ្ធ ក្នុងសូត្របិដក) ។ ដូច្នេះក៏ដោយ តាមអ្នកប្រាជ្ញ Leah Zahler បានបញ្ជាក់ ការអនុវត្តន៍ដែលទាក់ទង នឹងសមាធិ ដង្ហើមរបស់វសុពន្ធុឬអសង្គ ហាក់ដូចជាពុំបានឆ្លងទៅ ប្រទេសទីបេទេ ។ អសង្គភ្ជាប់ អានាបានសតិ១៦ថ្នាក់ ទៅនឹងសតិបដ្ឋាន៤ តាមរបៀបដូចគ្នានឹង អានាបានសតិសូត្រដែរ ប៉ុន្តែដោយគាត់ពុំបាន បញ្ជាក់ឲ្យច្បាស់លាស់ ចំណុចត្រង់នេះក៏ បាត់បង់ពីអត្ថាធិបាយ លើកក្រោយ របស់ជនជាតិទិបេតានទៅ ។
    ជាលទ្ធផល ពូជពង្សទិបេតានធំបង្អស់ គឺគេលុក Geluk ឃើញអានាបានសតិ គ្រាន់តែជាការបដិបត្តិមួយ មានប្រយោជន៍សម្រាប់ ការរៀបចំចិត្ត គ្មានអ្វីទៀតទេ ។ ហ្សាល័រ Zahler សរសេរថាៈ
    ប្រពៃណីនៃការបដិបត្តិ ជាប្រភេទមួយ ក្នុងនេះ សតិនៃការដកដង្ហើម បានក្លាយជាមូលដ្ឋាន សម្រាប់ការវិនិច្ឆ័យ ដែលសំអាងលើការពិត ចំពោះប្រធាន ដូចជាបញ្ចក្ខន្ធ ។ ដោយសារការវិនិច្ឆ័យ ដែលសំអាងលើការពិត យោគាវចរអាចធ្វើឲ្យចម្រើន តាមផ្លូវរបស់អ្នកស្តាប់ តាមការឃើញនិងសមាធិ ។ ទាំងនេះហាក់ដូចជា យ៉ាងហោចណាស់ក៏ អាចនិយាយថា កំណែរបស់វសុពន្ធុនិងអសង្គ ទាំងពីរនៃវិធីនេះ ស្រដៀងគ្នា តែផ្សេងគ្នាពី បញ្ញាសមាធិជំនាន់ថ្មី របស់ថេរវាទ, ហើយថាអ្នកចេះដឹងគេលុក មិនអាចរៀបចំ ឡើងវិញ នូវសតិនៃការដកដង្ហើម ដោយគ្មានប្រពៃណី នៃការបដិបត្តិ ព្រោះមានការខុសគ្នាខ្លាំង រវាងការវិនិច្ឆ័យ ដែលសំអាងការពិត ដោយការពិនិត្យឃើញ ហើយនិងការវិនិច្ឆ័យតាមផលវិបាក (thal ‘gyur, prasaanga) ឬតក្កសាស្ត្រ syllogisms ដែលពួកគេលុក ធ្លាប់ស្គាល់ ។ ដូច្នេះពិតមែនតែ អ្នកចេះដឹងគេលុក បានពន្យល់វែងឆ្ងាយ អំពីប្រព័ន្ធស មាធិនៃការដកដង្ហើម ក្នុងអត្ថបទរបស់វសុពន្ធុនិងអសង្គ សេចក្តីពន្យល់ទាំងនោះ មិន ពេញជាសមាធិនៃដង្ហើម ថ្នាក់ខ្ពស់ក្នុងអត្ថបទទាំងនោះទេ ។ ហាក់ដូចជា អ្នកសរសេរគម្ពីរគេលុក ឬអ្នកប្រាជ្ញសម័យថ្មី Lati Rinpoche និង Gendun Lodro មិនមានជំហ៊រនឹងសម្រេចថា នៅដំណាក់ការទី១ នៃដង្ហើមសមាធិ របស់ប្រព័ន្ធវសុពន្ធុ ថ្នាក់ទី៥ ស្របគ្នានឹងការសម្រេចបញ្ញាពិសេស ហើយថា៤ថ្នាក់ដំបូង ត្រូវតែជាវិធីចម្រើន បញ្ញាពិសេសនោះទេ ។ ហ្សាល័រ Zahler បន្តទៀតថា ហាក់ដូចជា…ប្រពៃណីសមាធិមាន ការធ្វើវិភាគទៅលើការសង្កេត ការវិនិច្ឆ័យដែលសំអាងការពិត ក្នុងផ្ទៃនៃសមាធិ មិនបានឆ្លងកាត់ទៅក្នុង ប្រទេសទីបេត៍ទេ អ្វីដែលអ្នកនិពន្ធគេលុក ហៅថាវិភាគសមាធិនោះ គឺការវិនិច្ឆ័យតាម បែបតក្កសាស្ត្រ ក្នុងផ្ទៃសមាធិ ។ ដូច្នេះជមយាងសយ្បា Jamyang Shaypa មិនបានសំ គាល់ឃើញថា អាចមានវិភាគសមាធិមួយ ដែលមានមូលដ្ឋានលើការសង្កេត សូម្បីតែ នៅពេលដែលគាត់សូត្រវគ្គនៃ ដង្ហើមសមាធិ ក្នុង Treasury of Manifest Knowledge របស់វសុពន្ធុ ហើយជាពិសេស Grounds of Hearers របស់អសង្គ ដែលមានការអធិប្បាយ អំពីវិភាគសមាធិនេះ ។
    ស្ទីហ្វិនបាតសឺល័រ Stephen Batchelor ដែលជាភិក្ខុច្រើនវស្សា ក្នុងពូជពង្សគេលុក បានពិសោធន៍ជាដំបូងដៃ ។ ព្រះអង្គសរសេរថា ប្រព័ន្ធនៃការចម្រើនសតិនេះ មិនបានរក្សាទុក នៅក្នុងប្រពៃណីទីបេត៍ទេ ។ គេលុកឡាម៉ាបានជ្រាប អំពីវិធីនេះ ហើយអាចចង្អុលបង្ហាញ ការរៀបរាប់យ៉ាងវែង នូវការចម្រើនសតិ ក្នុងកិច្ចការណ៍នៃអភិធម្ម របស់គេ ។ ប៉ុន្តែជីវិតនៃការអនុវត្តន៍ ត្រូវបាត់បង់មួយផ្នែកធំ (មានតែក្នុង dzog-chen ទើបយើងឃើញអ្វីមួយប្រហែលគ្នានេះ) ។ ចំពោះជនជាតិទិបេតានជាច្រើន ពាក្យថាសតិ ឬ dran pa ត្រូវគេយល់ស្ទើរទាំងអស់ ថាជាការចងចាំ ឬការរឭក ។ យ៉ាងណាក៏ដោយ តាមការកត់ត្រា របស់ភិក្ខុបាតសឺល័រ ក្នុងប្រពៃណីផ្សេងៗទៀត ជាពិសេសដូចជាកគ្យុ Kagyu និងន្យិង្គមា Nyingma សតិដែលមានមូលដ្ឋាន លើការបដិបត្តិអានាបានសតិ ត្រូវគេចាត់ទុកថា ជាមធ្យោបាយដ៏ឧត្តម សម្រាប់ការធ្វើឲ្យចិត្តស្ងប់ ដើម្បីប្រុងប្រៀបខ្លួន នឹងហាត់ Dzogchen និង Mahamudra ខ្ពស់ទៀត ។ ចំពោះ Kagyupa ក្នុងបទនៃ Mahamudra គេគិតថាជាផ្លូវដ៏ឧត្តម សម្រាប់យោគាវចរ ដើម្បីប្តូរទៅក្នុងការ យកចិត្តមកជាអារម្មណ៍ របស់សមាធិ ហើយនិងធ្វើវិបស្សនា ឲ្យកើតឡើង ដោយមានសមាធិនេះជាគ្រឹះ ។ ព្រះគ្រូ ចោគ្យមត្រុង្គប Chogyam Trungpa ដ៏ល្បី ក្នុងសហសម័យ ជាមួយកគ្យុ Kagyu និងន្យិង្គមា Nyingma ជាការរំឭកអំពីទស្សនៈកគ្យុមហាមុទ្រា Kagyu Mahāmudrā បានសរសេរថា ដង្ហើមរបស់អ្នក ជារបស់ប្រដូច ជិតជាងគេបង្អស់ ទៅនឹងរូបភាពនៃចិត្តរបស់អ្នក គឺជារូបភាពនៃចិត្តរបស់អ្នក ក្នុងន័យណាមួយ ។ បណ្តាំជាប្រពៃណី ក្នុងវង្សនៃអ្នកធ្វើសមាធិ ដែលបានចម្រើនក្នុង ទំនៀមនៃកគ្យុ-ន្យិង្គមា មានមូលដ្ឋានលើគំនិតបញ្ចូល ចិត្តនិងដង្ហើមជាមួយគ្នា ។ ប៉ុន្តែពួកគេលុកអនុញ្ញាតថា គេអាច យកចិត្តតែម្យ៉ាង មកជាអារម្មណ៍របស់សមាធិ តាមកំណត់ហេតុរបស់ហ្សាល៍រ គេលុកមិនគាំទ្រគំនិតនេះ ជាមួយក្រុមសាសនាតូចៗ ដែលចូលចិត្តតែជម្លោះ ប្រឆាំងនឹងសមាធិរបស់ Dzogchen និង mahāmudrā ។
    ក្នុងប្រពៃណីបញ្ចក្រាម Pañcakrama ដែលសំអាងលើនគជ៌ុន Nagarjuna គេនិយាយថា ការរាប់ដង្ហើមក្នុងអានាបានសតិ ជាការគ្រប់គ្រាន់ សម្រាប់បង្កើតការពិសោធន៍ នៃវិបស្សនា (ពិតមែនតែវាកើតឡើង នៅក្នុងរបៀបអនុវត្តន៍ ថ្នាក់ទីបញ្ចប់ ក្នុងយោគតន្ត្រ yogatantra ខ្ពស់បំផុត)

  48. samkun ថា:

    សំទោសបងតើខ្ញុំអាចសួរមួយសំនួរបានទេ?ហេតុអ្វីបានជាមនុស្សយើងមានប្រាជ្ញាខុសគ្នាមកពីហេតុអ្វីទៅ៕

    • ធម្មនាគ ថា:

      សត្វលោកទក្នុងចក្រវាឡមានប្រាជ្ញាខុសគ្នា ឬ មានអត្តភាពខុសព្រោះការសន្សំហេតុ១៣យ៉ាងខុសគ្នាៈ
      ១.ទាន គឺ ការឲ្យដើម្បីធ្វើចិត្តផូរផង់ និងដើម្បីសង្គ្រោះសត្វលោក។
      ២.សីល គឺការប្រព្រឹត្តខ្លួនមិនឲ្យជាប់ទោសក្នុងច្បាប់ចក្រវាល ច្បាប់ធម្មជាតិ។
      ៣.នេក្ខមៈ គឺចេញចាកអត្តភាពជាអ្នកគ្រប់គ្រងសត្វលោក ហើយកាន់ភេទជា សមណៈ បុព្វជិត      តាបស ឥសី។
      ៤.បញ្ញា គឺការចម្រើនញាណកម្ចាត់អវិជ្ជាកាមគុណតណ្ហា ដើម្បីខ្ជាក់ចោលភពទាំងបី។
      ៥.វីរយៈ គឺការតាំងចិត្តព្យាយាមចេញចាកភពទាំងបី។
      ៦.ខន្តី គឺការតាំងក្តីអំណត់អត់ធន់ក្នុងគុណធម៌ទោះបីបាបធម៌រំលោភបំពានយ៉ាណាក្តី។
      ៧.សច្ចៈ គឺការប្រកាន់សេចក្តីពិតប្រាកដនៃច្បាប់ធម្មជាតិជានិច្ច។
      ៨.អធិដ្ឋាន គឺការលើកចិត្តតម្កល់មាំក្នុងការចេញចាកភពទាំងបី។
      ៩.មេត្តា គឺចិត្តានុភាពនៃការជួយសង្គ្រោះសត្វលោក។
      ១០.ករុណា គឺកាយានុភាពនៃការធ្វើសកម្មភាពជួយសង្គ្រោះសត្វលោក។
      ១១.មុទិតា គឺចិត្តានុភាពនៃការមិនធ្វើសេក្តីប្រទូសជាធម្មជាតិ។
      ១២.ឧបេក្ខា គឺចិត្តានុភាពនៃការមិនលំអៀង មិនអង្គុយលើច្បាប់ធម្មជាតិ គឺកម្មផល។
      ១៣.សមាធិ គឺការប្រមូលសតិចេញពីគ្រឿងហ្មងសៅទាំងពួង ឆ្ពោះទៅរកសេចក្តីស្ងប់សុខ។

      ខ្ញុំបាទសូមជួយឆ្លើយតបសំណួរបស់samkun ដោយ់ន័យសេចក្តីដូចរៀបរាប់ខាងលើ។ សេចក្តីគួរពុំគួរ សូមជួយមន្ថែមដើម្បីសាមគ្គីធម៌ ដើម្បីសេចក្តីត្រាស់ដឹងអនុត្តរធម៌។

  49. samkun ថា:

    ព្រះពុទ្ធសាសនាបានប្រដៅយើងអោយចេះរក្សាសីលជានិច្ចនិរន្ត៏តរៀងទៅទើបបាននូវសេចក្តីសុខទាំងកាយនឹងចិត្តឥតមានសៅហ្មងសោះឡើយ៕

  50. kul bot khmer ថា:

    ខ្ញុំ​បាទ​សូម​សួរ​ថា​ តើពិធីបុណ្យច័ន្ទសុក្រគីរីសូត្រមានប្រវត្ត​​និង របៀបរៀបចំដូចម្តេចដែរ​ សូមជួយបកស្រាយអោយខ្ញុំផង

  51. Kao Bun Song ថា:

    ប្រវត្តិ​បុណ្យ​ភ្ជុំបិណ

    ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។
    បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។
    រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

    អ្នកប្រាជ្ញ[នរណា?]បានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :

    គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
    គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
    គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។

    បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។

    រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : “ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ”។

    ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។
    មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

    ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

    ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)
    ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
    ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

    កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។
    ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

    បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។

    លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។

    ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។
    រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

    ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រេក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។
    ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ

    ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។

    នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។

    នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។

    ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲ​ទៅ​ជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន[១] ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់​ទារុណកម្ម​នៅ​នរក ខណៈ​ដែលខ្លះទៀតត្រូវបានគេ​ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវ​ត្រឡប់​ទៅទទួលទុក្ខ​វេទនា​នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិស​ក្នុង​ពិធី​បុណ្យនេះផងដែរ។

    សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន[ត្រូវការអំណះអំណាង]​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។[ត្រូវការអំណះអំណាង]​ ​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕
    បរាភវសូត្រ

    បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ​) តែង​​ត្រូវ​​បាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ។[២] នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។ ឃ្លា​នេះ​ជា​ហេតុ​នាំ​​ឲ្យ​អ្នក​ខ្លះ​មាន​ទស្សនៈ​ថា​ ពួក​គេ​មិន​ហ៊ាន​ស្ដាប់​ធម៌​​បរាភវសូត្រ​ទេ​ ព្រោះ​ខ្លាច​វិនាស។

    តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា «មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស»។[២] សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។
    ការ​បោះបាយ​បិណ្ឌ

    នៅ​ព្រលឹម​ម៉ោង​៤ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅវត្ដ។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែល បាន​ចែកឋាន​ទៅ​បរលោក។[៣]

    ការ​បោះ​បាយ​បិណ្ឌ (ការ​បោះ​ដុំ​បាយ) ជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។[២] អ្នក​ដែល​​ជឿ​ថា​ បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​ បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ​ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។[២]
    ការ​ពូនភ្នំ​ខ្សាច់​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

    ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការពូន​ភ្នំខ្សាច់ នៅអំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​នេះ វាជា​ជំនឿ​មួយដែល​ខ្មែរយើង​ទូទៅ​យល់ថា វាល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន​ដែលខ្លួន​បានសាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូនភ្នំ​ខ្សាច់នេះ​ក៏ជាការ​ឧទ្ទិសកុសល​មួយ​ជូនដល់​ឧបការីជន​ទាំងឡាយ​ដែលបាន​លាចាក​លោក​ផងដែរ។[៣]
    ប្រេត

    អត្ថបទ​លម្អិត៖ ប្រេត

    បើតាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។
    បុណ្យ​ស្រដៀង​គ្នា​នេះ

    ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។
    ប្រភពពត៌មាន

    ↑ “Caring for the Dead Ritually in Cambodia”, Southeast Asian Studies (Kyoto University)
    ↑ ២,០ ២,១ ២,២ ២,៣ ភ្ជុំ​បិណ្ឌ​ការ​បោះបាយ​បិណ្ឌ​ និង​បរាភវសូត្រ,អំពី​ស្ត្រី
    ↑ ៣,០ ៣,១ ភ្ផុំបិណ្ឌ ជាបុណ្យ​ប្រវត្ដិសាស្ដ្រ​របស់​បុព្វជន​ខ្មែរ, សុខភាព​កម្ពុជា

    4. ទស្សនាវដ្ដី​សុខភាព​យើង–លេខ​០៣២

  52. Kao Bun Song ថា:

    បុណ្យកឋិន
    កឋិនទាន​បវេណី​ព្រះពុទ្ធសាសនា​គឺជា​ឧត្ដម​បុណ្យ​របស់​ពុទ្ធបរិស័ទ​។ ពាក្យ​ថា​“កឋិន“​ជា​ភាសាបាលី​សំដៅ​យក​ក្រប​ក្ដារ ដែល​ភិក្ខុសង្ឃ​សម័យ​បុរាណ​ឥណ្ឌា​ប្រើ​សម្រាប់​ដេរ​សំពត់​ធ្វើ​ជា​ស្បង់​ចីវរ​។ សំពត់​ដែល​បាន​រៀបចំ​តាក់តែង​ឡើង​នោះ​មាន​ឈ្មោះថា“សំពត់​កឋិន“ ។

    បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យ​កឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ ពុំមានទំវត្ដណាមួយ ត្រូវ​បាន​ខក​ខាន​ឡើយ​ដូច្នេះ​គេតែងតែឃើញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិន​មាន​កឋិន​ណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើ​វត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ កាលខ្ញុំនៅកុមារភាពស្រុកយើង ពុំទាន់មាន ការរីកចំរើនខាងផ្លូវគមនាគមន៍នៅឡើយ យាន​យន្ដ​ទៀត​សោត​ក៏​ពុំ​សូ​វ​​មាន ខ្ញុំ​ច្រើន​ឃើញ​​ពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើល ទៅគួរអោយសប្បាយរីករាយខ្លាំងណាស់ មាន​ដំរី​ជា​ច្រើន​ រហូតដល់ ២០ ទៅ ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេ​មាន​ប្រគំ​ភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។ លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេ​និមន្ដ​ព្រះសង្ឃ​ឆាន់​ពេល​ថ្ងៃ​ត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់​ក្ដៅ​រាក់​ទាក់​រីក​រាយ​ជា​ពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គ​កថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បាន​ចាត់​អោយ​ភិក្ខុ​មួយ​អង្គ​ជា​អ្នក​គ្រង​អង្គកឋិន​នោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ។

    • Kao Bun Song ថា:

      អត្ថន័យ​នៃ​បុណ្យកឋិន

      តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកា ដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​ថា​កឋិន​គឺ​ការប្រជុំ​រួម​នូវ​រូបធម៌ និង​នាមធម៌ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺៈ

      រស់​បាន​ដោយ​កម្រ​សម​ដូច​វិគ្គហៈ​ថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“​។ ប្រែ​ថា “សភាវៈ​ឯណា​រស់​បាន​ដោយ​កម្រ សភាវៈ​នោះ​ហៅថា​កឋិន​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹង ដែល​បុគ្គល​កាត់​ចាកចេញ​ពី​ដើម ហើយ​យក​ទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​ឯ​កិច្ច ដែល​នឹង​កើតឡើង ឬ​តាំង​ឡើង​ជា​កឋិន​ពេញទី គឺ​បាន​ដោយ​កម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ“​។
      ពោល​សរសើរ​ព្រោះ​ចីវរ​ទាន ដែល​យើង​កសាង​ជា​កឋិន​នោះ ជា​ទាន​វិសេស​ជាង​ទាន​ដទៃ ដែល​ព្រះអរិយ​ទាំងឡាយ​មាន​ព្រះសម្ពុទ្ធ ជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួម ឬ​ក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាលគ្រង​មិន​ឱ្យ​ទៅ​គ្រង​នៅ​ទី​ដទៃ​បាន​។ សម​ដូច​វិគ្គហៈ​ថា​“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“​។ ប្រែ​ថា​“ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បាន ធម្មជាតិ​នោះ​ឈ្មោះ​ថា​កឋិន“​។

      កឋិន​នេះ​អាច​ឱ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺៈ

      ទាយក ឬ​ទាយិកា គឺជា​អ្នក​ឱ្យ​។ ជន​នោះ​រមែង​ទទួល​អានិសង្ស​ច្រើន ទទួល​ផល​ច្រើន ក្នុង​អនាគតកាល មាន​ការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើម​។
      បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជា​អ្នកទទួល​ក្រាលគ្រង និង​អនុមោទនា​កឋិន​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស ៥​យ៉ាង​ពេញលេញ គ្រប់គ្រាន់ ដរាប​ដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។

      ពិធី​ដែល​ទាយក-ទាយិកា នាំ​យក​សំពត់​កឋិន​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា អស់​មួយ​ត្រីមាស (៣ខែ) ក្នុង​អាវាស (វត្ត) ណាមួយ និង​នៅ​ពេលណា​មួយ​ក្នុង​កំណាត់ ២៩​ថ្ងៃ (ចាប់ពី​ថ្ងៃ ១​រោច ខែ​អស្សុជ​រហូតដល់​ថ្ងៃ​១៥​កើត​ពេញ​បូណ៌មី​ខែ​កត្តិក) ឱ្យ​លោក​ក្រាលគ្រង​មាន​ឈ្មោះ​ថា​“បុណ្យកឋិន“ ឬ “កឋិនទាន“​។
      បុព្វហេតុ​កឋិន

      វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បាន​ចែង​អំពី​បុព្វហេតុ​នៃ​បុណ្យកឋិន​ថា“ក្នុង​សម័យ​ពុទ្ធកាល ព្រះសម្ពុទ្ធ ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់ តែ​បង្សុកូល​ចីវរ ព្រះអង្គ​ពុំ​ទាន់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ប្រើ​គហបតី​ចីវរ​នៅឡើយ“ ​។

      នា​សម័យ​មួយ​នោះ​នៅ​ក្នុង​រវាង​មជ្ឈិម​ពោធិកាល ព្រះសម្ពុទ្ធ​ទ្រង់​កំពុងតែ​ចាំ​ព្រះវស្សា​ក្នុង​វត្តជេតពន ដែល​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី សាង​ថ្វាយ​នៅ​ទៀប​ក្រុងសាវត្ថី​។ គ្រានោះ​មាន​ភិក្ខុ​៣០​អង្គ​”ភទ្ទវគ្គិយត្ធេរ“ ក្នុង​ដែន​បាឋេយ្យ ជា​អ្នក​ប្រព្រឹត្ត​ធម៌ធុតុង្គ​រុក្ខមូល​នៅ​ក្នុង​ព្រៃ​បាន​នាំគ្នា​និមន្ត​ចេញពី​ទីនោះ​មកកាន់​ក្រុងសាវត្ថី ដើម្បី​នឹង​ចូល​ក្រាបបង្គំគាល់​ព្រះសម្ពុទ្ធ​។ ប៉ុន្តែ​ពេល​ភិក្ខុ​ទាំងអស់​បាន​មកដល់​តែ​ត្រឹម​សាកេត (ភូមិ​មួយ​នៅ​ជាប់នឹង​ក្រុងសាវត្ថី) ស្រាប់តែ​ថ្ងៃ​ចូលវស្សា​ក៏​មកដល់​នឹង​ស្រូត​មក​ទៀត​មិនទាន់ ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរ​ស្វែងរក​ទីសេនាសនៈ​នៅ​ចាំវស្សា​៣​ខែ នា​ទីនោះ​តែម្ដង​ទៅ​។

      ភិក្ខុសង្ឃ​ទាំង​៣០​អង្គ​នោះ​មាន​សេចក្ដី​អផ្សុក​កើតទុក្ខ​តូច​ព្រះទ័យ​យ៉ាងខ្លាំង ដោយ​គិត​ឃើញ​ថា​ព្រះសម្ពុទ្ធ​ទ្រង់​គង់នៅ​ទីនោះ​ចម្ងាយ​ត្រឹមតែ​៦​យោជន៍ (៩៦​គីឡូម៉ែត្រ) ទៀត​សោះ មិន​សម​យើង​ទាំងឡាយ​ស្កុន​ដំណើរ​មិនបាន​ចូល​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​។

      លុះដល់​ថ្ងៃ​ចេញវស្សា​បវារណា​ស្រេចហើយ ភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់ប្រញាល់​ចូលកាន់​ក្រុងសាវត្ថី​។ លុះដល់​ហើយ ភិក្ខុ​ទាំង​៣០​អង្គ ក៏បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ដោយ​មាន​ស្បង់​ចីវរ​ទទឹក​ជោក​។ ព្រះសម្ពុទ្ធ ក៏​មាន​ព្រះភាគ​ទ្រង់​មាន​ព្រះបន្ទូល​រួសរាយ​រាក់ទាក់ និង​ត្រាស់​សួរសុខទុក្ខ​ភិក្ខុ​ទាំងនោះ​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តើ​សរីរយន្ត​របស់​អ្នក​ទាំងឡាយ ល្មម​អត់​សង្កត់​បាន​ឬ​ទេ​? ល្មម​ប្រព្រឹត្ត​ទៅ​បាន​ឬ​ទេ​? តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ​ឥតមាន​វិវាទ​ទាស់ទែង​គ្នា​ទេ​ឬ​?“​។

      ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ក្រាបបង្គំទូល​នូវ​សេចក្ដី​លំបាក​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ ដែល​មាន​មក​តាម​ផ្លូវ ដោយ​សព្វគ្រប់​ប្រការ​។

      លំដាប់នោះ ព្រះសម្មាសម្ពុទ្ធ​សម្ដែង​នូវ​ធម្មកថា​ប្រារព្ធ​អំពី​សង្សារវដ្ដ​មិន​មាន​ទីបំផុត​ប្រោស​ប្រទាន​ដល់​ភិក្ខុ​ទាំងនោះ​។ លុះ​ចប់​ធម៌​ហើយ ភិក្ខុ​ទាំងឡាយ​នោះ​បាន​សម្រេច​ព្រះអរហត្ត​ផល​គ្រប់ៗ​អង្គ​រួច​ហើយ​ក៏​នាំគ្នា​ក្រាបថ្វាយបង្គំលា​ព្រះសម្ពុទ្ធ​ចៀសចេញទៅ​។

      លំដាប់​តអំពីនោះមក​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះពុទ្ធ​ចិន្ដា​ថា “ប្រសិនបើ​តថាគត​បាន​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ទុក​រួចពី​គ្រា​មុន​មក​ម៉្លេះ​សម​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​បាន​លះ​ចីវរ​មួយ​ទុក​នៅ​កន្លែង ហើយ​យក​ជាប់​មក​ជាមួយ​ខ្លួន តែ​ស្បង់​មួយ​ប៉ុណ្ណោះ​មាន​អត្ថិភាព​ស្រាល​មិន​លំបាក​តាម​ផ្លូវ​យ៉ាង​នេះ​សោះឡើយ​។ រីឯ​កឋិនត្ថារកិច្ច​នេះ​សោត ព្រះពុទ្ធ​ទាំងឡាយ​គ្រប់​ព្រះអង្គ​ក៏​ធ្លាប់​បាន​អនុញ្ញាត​ទុក​ដល់​សាវក​ពុំ​ដែល​លះបង់​ផង“​។

      លុះ​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះតម្រិះ​យ៉ាង​ដូច្នេះ​ហើយ ទើប​ទ្រង់​ត្រាស់​ឱ្យ​ប្រជុំ​ភិក្ខុ​ទាំងឡាយ​រួចហើយ ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ថា “អនុជានាមិ ភិក្ខវេវស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“​។ ប្រែថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅ​ចាំវស្សា​រួចហើយ​ទទួល​ក្រាលគ្រង​កឋិន​បាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ! អានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំងឡាយ ដែល​ជា​អ្នក​បាន​ក្រាលគ្រង និង​បាន​អនុមោទនា​កឋិន​រួចហើយ​នោះ“​។
      កឋិនកាល (កាលទាន)

      ចីវរ​កឋិន​មិន​ខុសប្លែក​គ្នា​អំពី​ចីវរ​ទាន​ដទៃ​ទៀត​ទេ គ្រាន់តែ​ការ​ធ្វើ​បុណ្យកឋិន​ចីវរ​មាន​កំណត់កាល​បរិច្ឆេទ​ច្បាស់លាស់ និង​មាន​ប្រជាប្រិយភាព​ច្រើន ដែល​ហៅថា “កឋិនកាល ឬ​កាលទាន“​។

      ព្រះសម្ពុទ្ធ​ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​ទទួល​ស្បង់ចីវរ​អំពី​ពុទ្ធបរិស័ទ និង​គហបតី​ទាំងឡាយ ក្នុង​ពេល​មួយ​ខែ កំណត់​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ​ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែ​កត្តិក (ការ​រវាង​ពាក់កណ្ដាល​ខែ​តុលា​ដល់​ពាក់កណ្ដាល​ខែ​វិច្ឆិកា​)​។ ព្រះសម្ពុទ្ធ​ទ្រង់​ព្រះ​មេត្តា​ប្រោស​អនុញ្ញាត ដល់​ភិក្ខុសង្ឃ ជា​អ្នក​ក្រាលគ្រង និង​អនុមោទនា​កឋិន​នោះ​បាន​ទទួល​អានិសង្ស​៥​ប្រការ​។

      ជន​មាន​សទ្ធា​ដែល​បាន​ធ្វើ​កឋិនទាន​ឈ្មោះ​ថា​ជា​អ្នក​បាន​គោរព​នូវ​ព្រះពុទ្ធដីកា ដែល​ទ្រង់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ បាន​ទទួល​អានិសង្ស​៥​ប្រការ​ផង ជា​អ្នក​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា​អស់​ត្រីមាស​នោះ​ផង និង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនា អស់​កាល​ជា​យូរ​អង្វែង​ទៅ​ផង​។

      ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ជា​គាថា​យ៉ាង​នេះ​ថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“​។ ប្រែថា “ជន​ដ៏​មាន​ប្រាជ្ញា (ណាមួយ) បាន​ធ្វើ​នូវ​សេចក្ដី​សុខ​ស្រួល (ដល់​អ្នកដទៃ) ជន​នោះ​ឯង​រមែង​បាន​ជួបប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល (ជា​ពិតប្រាកដ​ពុំ​ដែល​ខាន​ឡើយ)“​។

      សេចក្ដីអធិប្បាយ​ជា​យ៉ាង​នេះ​ថា “ជន​ណា​បាន​ធ្វើ​កឋិនទាន ដែល​នាំ​ឱ្យ​ភិក្ខុសង្ឃ​បាន​ទទួល​នូវ​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​បាន​ឈ្មោះ​ថា​ជា​អ្នក​ឱ្យ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នកដទៃ​ក្នុង​បច្ចុប្បន្ន​ជាតិ ជន​នោះ​ឯង​តែង​បានសុខ​ក្នុង​មនុស្សលោក និង​ទេវលោក ក្នុង​អនាគត​។

      ដោយ​អំណាច​ផលានិសង្ស​នៃ​កឋិន​នោះ​ក្នុង​អនាគតកាល ជន​នោះ​នឹង​បាន​ជា​ឯហិភិក្ខុ ឬ​ឯហិភិក្ខុនី​មាន​ត្រៃចីវរ​កើតឡើង​ឯកឯង​ដោយ​ឫទ្ធិ​នៅ​ពេល​បព្វជ្ជា​ជា​បព្វជិត​នៅ​ក្នុង​សាសនា ព្រះពុទ្ធ​អង្គ​ណាមួយ​ហើយ​ក៏​នឹង​បានសម្រេច​មគ្គផល​និព្វាន​ក្នុង​ពេល​បព្វជ្ជា​នោះ​ពុំខាន​ឡើយ“​។

      តាំងពី​ពេលនោះ​តរៀងមក​បុណ្យកឋិន​បាន​ក្លាយជា​បុណ្យ​ទំនៀម​មួយ​របស់​ពួក​ពុទ្ធបរិស័ទ ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ស្បង់ចីវរ​ដ៏​វិសេស​នេះ​។

  53. Kao Bun Song ថា:

    ពិធីបុណ្យមាឃបូជា
    មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ :

    គោលបំណងៈ គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់ ” ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។
    គោលដៅ :សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ:
    ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
    ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។
    ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
    លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
    លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។
    លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
    លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
    លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
    លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
    លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
    លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
    មេរៀនពីបុណ្យមាឃបូជា ៖​ថៃ្ងនេះជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
    ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
    ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។
    ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
    ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ ដោយ។ ចំណុច៥ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។

    សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា។
    ឯកសារយោង

    អត្ថបទរបស់លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍

  54. Kao Bun Song ថា:

    បុណ្យវិសាខបូជា
    ពិធីបុណ្យវិសាខបូជានេះ គឺជាពិធីឧទ្ទិសចំពោះពេលវេលាសំខាន់ចំនួន៣ គឺនៅពេល ព្រះពុទ្ធទ្រង់ប្រសូត្រចាកឧទ្ធរមាតា ពេលព្រះពុទ្ធទ្រង់ បានសម្រេចនូវអរិយសច្ចៈ និងពេលទ្រង់ចូលព្រះបរិនិព្វាន អ្នកណាដែលបានចូលរួមក្នុងពិធីបុណ្យនេះ ហើយតាំងចិត្តអធិដ្ឋានរំលឹកដល់គុណព្រះពុទ្ធបរមគ្រូ អ្នកនោះឯង នឹងទទួលបានផល្លានិសង្សច្រើនណាស់។

  55. Kao Bun Song ថា:

    ម្ដាយដើមរបស់មនុស្ស

    តាមគម្ពីរព្រះពុទ្ធសាសនាម្ដាយដើមមាន៩គឺ៖

    ម្ដាយទី១៖ ជាអ្នកបង្កើតអាត្ម័នសង្ខារ ។
    ម្ដាយទី២៖ ជាអ្នកថែរក្សា ។
    ម្ដាយទី៣៖ ជាអ្នកជូនផ្លូវឲ្យមកចាប់បដិសន្ធិនាឋានកណ្ដាល ។
    ម្ដាយទី៤៖ ជាអ្នកសង់ផ្ទះឲ្យនៅ ឬរកផ្ទៃឲ្យកំណើត ។
    ម្ដាយទី៥៖ ជាអ្នកបង្កើត បំពេញឲ្យមើលឃើញ ដឹងឮនូវអ្វីៗទាំងឡាយ ។
    ម្ដាយទី៦៖ គឺម្ដាយដែលបានបង្កើត និងចិញ្ចឹមថែរក្សាសព្វថ្ងៃនេះ ។
    ចំណែកម្ដាយ៣ទៀតក្នុងសាស្ត្រាលោកថា ពុំគួរឲ្យសម្ដែងឡើយ បានន័យថា ម្ដាយ៣ទៀតនេះគឺជាអ្នកទទួលជីវិតឲ្យត្រលប់ទៅវិញ ៕

  56. Seab Socheat ថា:

    ព្រះពុទ្ធសាសនាគីជាទ្រឹស្តីសកល ហើយទ្រឹស្តីនោះទៀតសោតគឺមិនមែនជាទ្រឹស្តីដែលដោះស្រាយនៅបញ្ហាឲ្យជាប់ជំពាក់ក្នុងលោកឡើង តែដោះស្រាយដើម្បីឲ្យរូចពីបញ្ហាលោកនេះ។

  57. Seab Socheat ថា:

    តើចំនុចសំខាន់នៃបុណ្យវិសាខបូជាមានប៉ុន្មានចំនុចធំៗ?

  58. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  59. Pingback: ព្រះពុទ្ធសាសនា |

ទំលាក់ មួយចំលើយតប ទៅ kao bun song បោះ​បង់​ការ​ឆ្លើយ​តប