បណ្ណសារប្លាក៖ ពុទ្ធសាសនា

ឧ​បាយ​បង្កើត​សេចក្តី​សុខ​

សព្វ​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​ស្វែង​រក​សេចក្ដី​សុខ​គ្រប់ ៗ ប្រាណ តែ​មិន​ងាយ​នឹង​បាន​ជួប​ប្រទះ​នូវ​សេចក្ដី​សុខ​នោះ ដូច​យ៉ាង​ខេមរៈ​ជន​យើង​នេះ ច្រើន​តែ​ជួប​ប្រទះ​នូវ​សេចក្ដី​ទុក្ខ​លំបាក ច្រើន​ជាង​ជន​ជាតិ​នានា នោះ​មិន​មែន​មក​ពី​យើង​កាន់​ព្រះ​ពុទ្ធ​សាសនា​ទេ ប្រាកដ​ជា​មក​ពី​យើង​មិន​ដឹង​ច្បាប់ ព្រះ​ពុទ្ធសាសនា​ឲ្យ​ច្បាស់​លាស់ ឬ​ក៏​យើង​ដឹង​ដែរ តែ​យើង​មិន​ប្រតិបត្តិ​តាម​ឲ្យ​សព្វ​គ្រប់ បាន​ជា​យើង​ឃ្វាង​ចាក​សុខ ដែល​គួរ​បាន​អំពី​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ។ ពាក្យ​ថា​សុខ ៗ នេះ​បាន​ដល់​សេច​ក្ដី​សប្បាយ រីករាយ ធូរ​ទូលាយ ស្រួល​នៃកាយ-និ​ង​ចិត្ត ។ ឯ​សុខ សម្រាប់​មនុស្ស​ជាតិ​ក្នុង​សកល​លោក​នេះ លោក​ចែក​ចេញ​ជា​ ៦ ​ពួកគឺៈ​ ១- សុខ​របស់​អ្នក​គ្រប់​គ្រង​ផ្ទះ ។ ២- សុខ​របស់​មនុស្ស​មួយ​រូប ៗ ។ ៣- សុខ​របស់​អ្នក​មាន​ប្ដី​ប្រពន្ធ ។ ៤- សុខ​របស់​អ្នក​ជា​មាតា​បិតា … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​

ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។ កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។ ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | មតិ​មួយ​

ការត្រឡប់ខ្លួន

បុគ្គល​ណា​ធ្វើ​អំពើ​បាប​ហើយ បិទ​ខ្ទប់​អំពើ​បាប​នោះ ដោយ​កុសល គឺ អរហត្តមគ្គ​បាន បុគ្គល​នោះ​ឈ្មោះ​ថា ញ៉ាំង​ខន្ធាទិលោក​នេះ ឲ្យ​ភ្លឺ​ច្បាស់ ដូច​ព្រះចន្រ្ទ​រះ​ផុត​ចាក​ពពក ។ (អង្គុលិមាត្ថេរវត្ថុ គាថា​ធម្មបទ ) សូមចុចទីនេះ ដើម្បីទាញយកសេចក្តីអត្ថាធិប្បាយ

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ទុក្ខឥតល្ហែ

មនុស្ស​សត្វ​គ្រប់​រូប​ដែល​កើត​មក​លើ​លោក​សន្និវាស​នេះ គ្មា​ននរណាម្នាក់​ពេញចិត្ត​នឹង​សេចក្តី​ទុក្ខ​ឡើយ មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​មិន​ចង់​ជួប​មិន​ចង់​ឭ​ពី​ពាក្យ​ថា​ទុក្ខ​នេះ​ទៀត​ផង ម្នាក់​ៗ​ប្រាថ្នា​ដើម្បី​ឲ្យ​បាន​រស់​ជា​សុខ កុំ​ឲ្យ​មាន​ទុក្ខ ប៉ុន្តែ​ទុក​ជា​ប្រាថ្នា​មិន​ចង់​ជួប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​នេះ​យ៉ាង​ណា​ក៏​ដោយ កាល​ណា​មាន​រូប មាន​ជីវិត​ ដែល​គ្រប​ដណ្តប់​ទៅ​ដោយអ​វិជ្ជា​និង​តណ្ហា​ហើយ រមែង​មិន​អាច​ចៀស​ផុត​ពី​សេចក្តី​ទុក្ខ​បាន​ឡើយ។ ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ «បទ​ពិចារណា» ដែល​រៀបរៀង​ដោយ​អគ្គ​បណ្ឌិត​​ធម្មាចារ្យ​ ប៊ុត​ សាវង្ស​​ ជា​អត្ថ​បទ​និយាយ​អំ​ពី​សេចក្តី​ទុក្ខតាម​ផ្នែក​តាម​ប្រភេទ​​ដែល​តែង​តែ​កើត​មាន​ជា​និច្ច​ចំពោះ​សត្វ​លោក ហើយ​ជា​ទុក្ខ​ដ៏​គ្រោត​គ្រាត ងាយ​នឹង​មើល​ឃើញ​ដោយ​បញ្ញា​សាមញ្ញ មិន​ចាំ​បាច់​មើល​ដោយ​បញ្ញា​ថ្នាក់​វិបស្សនា​ក៏​អាច​ដឹង​បាន។ ទុក្ខ​ទាំង​នោះ​មាន​ដូច​តទៅ​នេះ​៖ -ទុក្ខ​របស់​សត្វ​លោក​ ​ទុក្ខ​របស់​សត្វ​តិរច្ឆាន​នៅ​ត្រង់​ការ​ស្រេក​ឃ្លាន បើ​ស្វែង​រក​បាន​បរិភោគ​ហើយ ក៏​ល្ម​គ្រប់​គ្រាន់​ ម៉្យាង​ទៀត​ទុក្ខ​របស់​សត្វ​តិរច្ឆាន​គឺ​មាន​ភ័យ​ក្នុង​ជីវិត​ ដ្បិត​ខ្លួន​ត្រូវ​ជា​ចំណី​នៃ​សត្វ​ដទៃ​ និង​មាន​ភ័យ​ពី​ធម្មជាតិ​។ ​មនុស្ស​យើង​មិន​មែន​មាន​ត្រឹម​តែ​ការ​ស្រេក​ឃ្លាន​ព្រោះ​មិន​មាន​អា​ហារ​បរិភោគ​តែ​ប៉ុណ្ណោះ​ឡើយ​ ពិត​ណាស់​ការ​ស្រេក​ឃ្លាន​ជា​ទុក្ខ​ដ៏​ក្រៃ​លែង​ ប៉ុន្តែ​កាល​បើ​មាន​អាហារ​បរិភោគ​ឆ្អែត​ហើយ មនុស្ស​មិន​មែន​អស់​ទុក្ខ​ត្រឹម​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​ទុក្ខ​ដទៃ​ៗ​ជ្រែក​ចូល​មក​ទៀត​ដូច​ជាៈ -​ឆ្អែ​ត​ហើយ​​ តែ​នៅ​ចង់​មាន​ចង់​បាន​ឲ្យ​ច្រើន​ជា​ង​ហ្នឹង​ ចង់​មាន​បាន​ទុក​សម្រាប់​កូន​ចៅ សម្រាប់មុខ​មាត់ កិត្តិយស សម្រាប់​បង្ហាញ​អ្នក​ដទៃ​.​.​.​ … Continue reading

បានផ្សាយ​ក្នុង បទពិចារណា, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , , | មតិ 4

បញ្ញត្តិ និង បរមត្ថ (១០) ចប់

​ការ​អប់​រំ​ចម្រើន​សតិបដ្ឋាន​ជា​រឿង​ល្អិត​ណាស់ ព្រោះ​ជា​ការ​អប់​រំ​ចម្រើន​បញ្ញា​ ដឹង​សភាវធម៌​ដែល​ប្រាកដ​តាម​សេចក្តី​ពិត​។ ក-​សតិបដ្ឋាន​មិន​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ ត្រូវ​ឬ​ខុស? សុ-​ត្រូវ​… ក-​ចម្រើន​សតិបដ្ឋាន​ដោយ​ព្យាយាម​មិន​ឲ្យ​ចិត្ត​កើត​ឡើង ដឹង​បញ្ញត្តិ​អារម្មណ៍​ ត្រូវ​ឬ​ខុស?​ សុ-​ខុស ព្រោះ​ថា​មិន​មែន​ជីវិត​តាម​សេចក្តី​ពិត​។ ​នរណា​នឹង​អាច​ឃាត់​មិន​ឲ្យ​ចិត្ត​កើត​ឡើង​ដឹង​បញ្ញត្តិ​អារម្មណ៍​បាន​នោះ? ប៉ុន្តែ​បញ្ញា​នឹង​អប់​រំ​ចម្រើន​ឡើង​រហូត​ដល់​អាច​ដឹង​បាន​ថា ខណៈ​ដែល​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ គឺ​ចិត្ត​ដែ​ល​ជា​នាម​ធម៌​កំពុង​ដឹងបញ្ញត្តិ ពុំ​ដូច្នោះ​ទេនឹង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​មិន​បាន​ ដោយ​ហេតុ​នេះ​អ្នក​ដែល​អប់​រំ​ចម្រើន​សតិបដ្ឋាន​ ទើប​មិន​មែន​ព្យាយាម​នឹង​មិន​គិត​អ្វី​ឡើយ​ ឬ ព្យាយាម​ដែល​នឹង​មិន​ដឹង​ថា សភាវៈ​ដែល​ប្រាកដ​តាម​ផ្លូវ​ភ្នែក​ដែល​ធ្លាប់​បាន​ឃើញ​បាន​ដឹង​ជា​ប្រក្រតី​នោះ​ជា​អ្វី បើ​ព្យាយាម​ធ្វើ​យ៉ាង​នោះ ក៏​នឹង​មិន​អាច​ដឹង​លក្ខណៈ​នៃ​នាមធម៌​ពិត​ៗ​ ថា​ខណៈ​ដែល​កំពុង​​មាន​បញ្ញត្តិ​ជា​អារម្មណ៍​នោះ​ ក៏​នាម​ធម៌​គឺ​ចិត្ត​ ចេតសិក កើត​ឡើង​មាន​បញ្ញត្តិ​ជា​អារម្មណ៍​ក្នុង​ខណៈ​នោះ​បាន​ឡើយ​។ សតិបដ្ឋានរលឹក​សិក្សា ពិចារណា​សង្កេត​ដឹង​ថា ខណៈ​ណា​ដែល​នឹក​គិត​ខណៈ​នោះ​ជា​នាម​ធម៌​ដែល​ជា​សភាវៈ​ដឹង​ ជា​ធាតុ​ដឹង​ មិន​មែន​ខ្លួន​ មិន​មែន​តួ​ខ្លួន​ សត្វ​ បុគ្គល និង​ដឹង​សភាព​ដែល​ជាអនត្តារបស់​ធម៌​ទាំង​ឡាយ​ថា បញ្ឈប់​ចិត្ត​មិន​ឲ្យ​កើត​ឡើង​ គិត​នឹក​រឿង​រ៉ាវ​ផ្សេង​ៗ​នោះ​មិន​បាន​។ ​ដូច្នោះ បញ្ញា​នឹង​ត្រូវ​ដឹង​ទៅ​ទៅ​ក្នុង​លក្ខណៈ​នៃ​នាមធម៌​ផ្សេង​ៗ​ … Continue reading

បានផ្សាយ​ក្នុង បញ្ញត្តិ និង បរមត្ថ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ពាក្យថា «ព្រះ»

ពាក្យថា«ព្រះ» មិនមែនសំដៅយកចំពោះតែព្រះអាទិទេពមួយមុខទេ គឺមនុស្សធម្មតាក៏ហៅថាព្រះបានដែរ សូមមើលសេចក្តីអធិប្បាយដែលបានដកស្រង់ចេញពីវចនានុក្រមសម្តេចព្រះសង្ឃរាជដូចខាងក្រោមនេះ ៖ ព្រះ បា. សំ. ( ន. ) (វរ ប្រើ​ជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជា​ចម្បង; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន”; ប្រើ​ជា ន. ក៏​បាន “ពរ; ស្វាមី; កូន​ប្រសា​ប្រុស; សេចក្ដី​ប្រាថ្នា…”) ពាក្យ​នេះ​ខ្មែរ​ប្រើ​ក្លាយ​មក​ដោយ វ > ព + រ + ះ > ព្រះ; សម្រាប់​ហៅ​ឋានន្តរ​មន្ត្រី​ស័ក្តិ ៦ ហ៊ូពាន់​ចុះ​បន្ទាប់​ពី​ទី​ឧកញ៉ា​មក … Continue reading

បានផ្សាយ​ក្នុង វប្បធម៌ទូទៅ | បានដាក់ពាក្យ​គន្លឹះ , | មតិ 2

បុព្វហេតុអរិយធម៌

ពេលព្រះសុរិយាជ្រៀងជ្រេរហៀបនឹងអស្តង្គតនាថ្ងៃមួយ សម្តេចព្រអសង្ឃរាជជួន ណាត ព្រះង្គទ្រង់គង់ក្នុង ទីលាន អាស្រមមនោរមសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតវត្ត កំណើតនៃព្រះអង្គសម្តេច ទ្រង់យាង សន្សឹមៗទតមើលដំណាំផ្សេងៗ ដែលព្រះអង្គបានដាំពី អាទិត្យមុន។ ព្រះកាយវិការនេះសមដូចពុទ្ធភាសិត មួយបានចែងថា៖ ១-អនត្ថំ បរិវជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ ។ បណ្ឌិតរមែងវៀរការដែលមិនមាន ប្រយោជន៍ កាន់ យកតែការដែលមានប្រយោជន៍ ។ តាមពិត សម្តេចតាំងពីយុវវ័យមិនដែលបង្ហើរពេលវេលាចោលឡើយ បើព្រះអង្គមិនធ្វើធម៌ ក៏ព្រះ អង្គធ្វើកិច្ចការអក្សរសាស្ត្រ ឬ កិច្ចការសាធារណៈដែរ មិនមែនព្រះអង្គយាងទៅអាស្រម មនោរម ដើម្បីក្រសាលព្រះ ទ័យដូចជាជនធម្មតាឡើយ ។ ព្រះអង្គតែងយកព្រះរាជហឫទ័យទុកដាក់នឹងបញ្ហាទឹកសម្រាប់អ្នកស្រុកនៅ … Continue reading

បានផ្សាយ​ក្នុង វប្បធម៌ទូទៅ | បានដាក់ពាក្យ​គន្លឹះ , , | មតិ 20

ធម៌មួយមានឧបការៈច្រើន (ពហុបការធម៌)

ពហុបការធម៌ ព្រះមហា ជា-ឆាយ វត្តឧណ្ណាលោម រៀប​រៀង នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស សូម​នមស្ការ​ចំពោះ​ព្រះ​ភគវន្តមុនី អរហំសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ (ព្រម​ទាំង​ព្រះ​ធម៌​នឹង​ព្រះអរិយសង្ឃ) ។ ពេល​នេះ​ជា​ធម្មស្សវនកាល ត្រូវ​តាម​សណ្ដាប់​ប្រវេណី​ពី​បុរាណ​សម័យ នៃ​ពុទ្ធសាស-និកជន​រៀង​រាប​មក ។ អាត្មា​ភាព​បាន​ទទួល​ភារៈ​មក​សំដែង​ធម៌ទេសនា តាម​សម​គួរ​ដល់​កាល​វេលា, ឱកាស​នេះ​សូម​សំដែង​អំពី​ពហុបការ​ធម៌ តាម​ន័យ​ព្រះ​ពុទ្ធ​ភាសិត ក្នុង​សុត្តន្តបិដក​ទសុត្តរ​សូត្រ គម្ពីរ​ទីឃនិកាយ ដូច​មាន​បទ​ព្រះ​បាលី​ថា ឯកោ ធម្មោ បហុបការោ អប្បមាទោ កុសលេសុ ធម្មេសុ អយំ ឯកោ ធម្មោ ពហុបការោ ប្រែ​ថា “ធម៌​មួយ​មាន​ឧបការៈ​ច្រើន គឺ​អប្បមាទ (ការ​មិន​ធ្វេស​ប្រហែស) ក្នុង​ធម៌​ទាំង​ឡាយ​ជា​កុសល, … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ធម៌សម្រាប់សង្គ្រោះគ្នាទៅវិញទៅមក

សង្គហធម៌ ព្រះ​បាឡាត់​ឧត្ដម​លិខិត សុង – ស៊ីវ វត្ត​លង្កា ភ្នំពេញ ទេសនា​ដាក់​វិទ្យុ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ៨ រោច ខែ​ផល្គុន ឆ្នាំ​ជូត សំរិទ្ធិស័ក ព. ស. ២៤៩១ (២២ – ៣ – ៤៩) នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ វេលា​នេះ អាត្មា​ភាព​សូម​សំដែង អំពី​សង្គហធម៌ ដែល​មាន​ក្នុង​សត្តន្តបិដក គម្ពីរ​ទីឃនិកាយ បាដិកវគ្គ ដូច​សេចក្ដី​តទៅ​នេះ កិច្ច ឬ​ឧបាយ​សម្រាប់​សង្គ្រោះឬ​ក៏​សករោចស្រង់​គ្នា​នឹង​គ្នា​ឲ្យ​មាន​ក្ដី​ស្នេហា ​ទៅ​វិញ​ទៅ​មក កុំ​ឲ្យ​បែកបាក់​គ្នា ហៅ​ថា … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ព្រះរតនត្រ័យជាទីពឹងដ៏ប្រសើរ

នត្ថិ មេ សរណំ អញ្ញំ ពុទ្ធោ ធម្មោ សង្ឃោ មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ ។ ប្រែថាៈវត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណាមិនមានឡើយ មានតែព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាម្ចាស់ ជាទីពឹងទីរលឹកដ៏ ប្រសើររបស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជ័យ មង្គលចូរមានដល់ខ្ញុំព្រះករុណាដោយកិរិយា ពោលនូវពាក្យសច្ចៈនេះ ។ សួរៈ តើបាលី «នត្ថិ មេ» ដែលពុទ្ធបរិស័ទសូត្រ សូមយកព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ ព្រះ សង្ឃជា ទីពឹងទីរលឹកនោះ តើព្រះពុទ្ធ ព្រះធម៌ … Continue reading

បានផ្សាយ​ក្នុង ព្រះពុទ្ធសាសនា, សំណួរចម្លើយ | បានដាក់ពាក្យ​គន្លឹះ , , , , , , | មតិ 2