បណ្ណសារចំណាត់ក្រុម៖ ព្រះពុទ្ធសាសនា

ឧ​បាយ​បង្កើត​សេចក្តី​សុខ​

សព្វ​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​ស្វែង​រក​សេចក្ដី​សុខ​គ្រប់ ៗ ប្រាណ តែ​មិន​ងាយ​នឹង​បាន​ជួប​ប្រទះ​នូវ​សេចក្ដី​សុខ​នោះ ដូច​យ៉ាង​ខេមរៈ​ជន​យើង​នេះ ច្រើន​តែ​ជួប​ប្រទះ​នូវ​សេចក្ដី​ទុក្ខ​លំបាក ច្រើន​ជាង​ជន​ជាតិ​នានា នោះ​មិន​មែន​មក​ពី​យើង​កាន់​ព្រះ​ពុទ្ធ​សាសនា​ទេ ប្រាកដ​ជា​មក​ពី​យើង​មិន​ដឹង​ច្បាប់ ព្រះ​ពុទ្ធសាសនា​ឲ្យ​ច្បាស់​លាស់ ឬ​ក៏​យើង​ដឹង​ដែរ តែ​យើង​មិន​ប្រតិបត្តិ​តាម​ឲ្យ​សព្វ​គ្រប់ បាន​ជា​យើង​ឃ្វាង​ចាក​សុខ ដែល​គួរ​បាន​អំពី​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ។ ពាក្យ​ថា​សុខ ៗ នេះ​បាន​ដល់​សេច​ក្ដី​សប្បាយ រីករាយ ធូរ​ទូលាយ ស្រួល​នៃកាយ-និ​ង​ចិត្ត ។ ឯ​សុខ សម្រាប់​មនុស្ស​ជាតិ​ក្នុង​សកល​លោក​នេះ លោក​ចែក​ចេញ​ជា​ ៦ ​ពួកគឺៈ​ ១- សុខ​របស់​អ្នក​គ្រប់​គ្រង​ផ្ទះ ។ ២- សុខ​របស់​មនុស្ស​មួយ​រូប ៗ ។ ៣- សុខ​របស់​អ្នក​មាន​ប្ដី​ប្រពន្ធ ។ ៤- សុខ​របស់​អ្នក​ជា​មាតា​បិតា … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​

ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។ កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។ ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | មតិ​មួយ​

ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​គង់​ប្រថាប់​នៅ​វត្ត​ជេតវនារាម ទ្រង់​ប្រារព្ធ​បរាជ័យ​របស់​ព្រះ​បាទ​កោលស​ថា ” ជយំ វេរំ បសវតិ, ទុក្ខំ សេតិ បរាជិតោ, ឧបសន្តោ សុខំ សេតិ, ហិត្វា ជយបរាជយំ។” ប្រែថា អ្នក​ឈ្នះ​រមែង​ជួប​ប្រទះ​នូវ​ពៀរ អ្នក​ចាញ់​តែង​ដេក​ជា​ទុក្ខ អ្នក​ដែល​ស្ងប់​រម្ងាប់​លះ​បង់​នូវ​ការ​ឈ្នះចាញ់​បាន​ហើយ​ រមែង​នៅ​ជា​សុខ​គ្រប់​ឥរិយា​បទ​ទាំង​៤។​

បានផ្សាយ​ក្នុង គាថាធម្មបទ, ពុទ្ធភាសិត, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , | មតិ 10

ពលរដ្ឋធម៌ៈ ធម៌​ជា​កម្លាំង​ដល់​ប្រទេស​

ពលរដ្ឋធម៌ ព្រះមហា ឆែ – វង្ស វត្តឧណ្ណាលោម ក្រុងភ្នំពេញ ទេសនា​ដាក់​វិទ្យុ​ឃោស​នសព្ទ នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ៨ រោច ខែភ​ទ្របទ ឆ្នាំ​ជូត​សំរឹទ្ធិ​ស័ក ព.ស. ២៤​៩១ (២៦​ ​– ៩ – ៤៨) នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ សូម​គោរ​ព​ចំពោះ​ព្រះ​រត្ន​ត្រ័យ​ដោយ​សង្ខេប ។ លំ​ដាប់​ត​ពី​នេះ សូម​សំដែង​ធម្ម​ទេសនា​ចែក​ជូន​ដល់​អស់​លោក​អ្នក​តាម​សម​គួរ​ដល់​កាល ។ ក្នុង​ឱកាស​នេះ នឹង​សំដែង​​អំពី​ពល​រដ្ឋ​ធម៌ ឬ​ហៅ​ថា វុឌ្ឍ​ទេស​ពល​ធម៌ ប្រែ​ថា ធម៌​ជា​កំឡាំង​ដល់​រដ្ឋ ឬ​ធម៌​ញ៉ាំង​សេចក្ដី​ចំរើន​ដល់​ប្រទេស​មាន ​៣ … Continue reading

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ពិចារណា​ពី​សភាព​របស់​ចិត្ត​

សភាព​របស់​ចិត្ត​ដែល​យើង​មិន​បាន​អប់​រំ​ឲ្យ​បាន​ល្អ​រមែង​ប្រែ​ប្រួល​ ឃ្លេង​ឃ្លោង​មិន​តាំង​នៅ​នឹង​ន ជាពិសេស​ចិត្ត​ដែល​មិន​បាន​អប់​រំ​នេះ​ រមែង​នាំ​ទៅ​កាន់​អារម្មណ៍​ជា​អកុសលនានា លុះ​ត្រា​តែ​យើង​បាន​ហាត់​ពត់​អប់​រំ​ដោយ​សមា​ធិ​កម្មដ្ឋាន មាន​សតិ​រលឹក​ជា​ប់​ជា​និច្ច​ហើយ​ ទើប​អាច​រក្សា​ចិត្ត​នោះ​ឲ្យ​បានក្នុង​ផ្លូវ​ប្រពៃ​។ សមដូច​ពុទ្ធ​ភាសិត​ក្នុង​ធម្មបទដ្ឋ​កថា សំ​ដែង​ថា «​ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ, ឧ​ជុំ ករោតិ មេធាវី ឧសុការោវ តេជនំ។»​ ប្រែ​ថា “​ចិត្ត​នេះ​ឃ្លេង​ឃ្លោង ញាប់​ញ័រ ពិបាក​រក្សា​និង​ហាម​ឃាត់​បាន​ មាន​តែ​អ្នក​មាន​ប្រាជ្ញា​ទេ ដែល​ពត់​លត់​ដំ​ចិត្ត​ឲ្យ​ត្រង់​ ឲ្យ​ស្អាត​ ដូច​ជា​ជាង​កូន​សរ ពត់​តម្រង់​កូន​សរ​ឲ្យ​ត្រង់​ គួរ​ដល់​ការ​បាញ់​ចំ​ចំ​ណុច​ក្នុង​ទិស​ទាំង​៤​ដូច្នោះ​ដែរ​។​​ តើ​ក្នុង​មួយ​ថ្ងៃ​ លោក​អ្នក​ធ្វើ​ជា​ចៅ​ហ្វាយ​របស់​ចិត្ត​បាន​ប៉ុន្មាន​ម៉ោង និង​ធ្វើ​ជា​ទាសករ​របស់​ចិត្ត​ប៉ុន្មាន​ម៉ោង?​

បានផ្សាយ​ក្នុង គាថាធម្មបទ, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , | មតិ​មួយ​

គោលព្រះនិព្វាន

[..] និញ្វន​ជា​គុណ​ជាតិ​ដែល​មាន​នៅ​ជា​ស្ថាពរ មិន​មាន​ការ​ប្រែ​ប្រួល​ជា​លទ្ធផល ដែល​កើត​មក​អំពី​ចិត្ត​បរិសុទ្ធ​នៃ​ពុទ្ធ​បរិស័ទ ។ និញ្វន​ពុំ​មែន​ជា​ទី​វាល​ល្ហ​ល្ហេវ​ដូច​អា​កាស​ធាតុ​ទេ ត្រង់​ពាក្យ​ដែល​ថា “និញ្វន​សូន្យ​នោះ” មិន​មែន​សូន្យ​ខ្លួន​ឯង​ទេ គឺ​សូន្យ​ស្ងាត់​ចាក​កិលេស​គ្រប់​យ៉ាង​សូន្យ​ស្ងាត់​ចាក​ជាតិ ជរា ព្យាធិ មរណៈ សម​ដូច​ពុទ្ធភាសិត​ថា “និញ្វនំ បរមំ សុញ្ញំ” និញ្វន​ជា​គុណ​ជាត​សូន្យ​ដ៏​ក្រៃ​លែង, និញ្វនំ បរមំ វទន្តិ ពុទ្ធា ព្រះ​​​ពុទ្ធ​ទាំង​ឡាយ​តែង​ពោល​ថា និញ្វន​ជា គុណ​ជាត​ប្រសើរ​ក្រៃ​លែង”​ ។ ពាក្យ​ថា “និញ្វន​សូន្យ​នោះ” សំដៅ​យក​ការ​ស្ងាត់​ចាក​សង្សារ​វដ្ដ គ្រឿង​វិល​វល់ ជួប​ប្រទះ​នឹង​ការ​កើត​ស្លាប់ ពុំ​មែន​និញ្វន​សូន្យ​ទទេ​ឯង​ៗ​នោះ​ឡើយ ។ ដូច​ពាក្យ​ថា “តា​មោ សុញ្ញោ នគរំ សុញ្ញំ តេហំ សុញ្ញំ … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បានដាក់ពាក្យ​គន្លឹះ , , , , , | មតិ 2

ពាល​បណ្ឌិត​ សេវន​កថា​

ការ​ធ្វើ​នូវ​សេចក្ដី​ស្និទ្ធ​ស្នាល​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បណ្ឌិត យក​ធ្វើ​ជា​មិត្ត ឬ​ជា​គ្រូ ស្ដាប់​ពាក្យ​ដំបូន្មាន​ប្រៀន​ប្រដៅ ហើយ​ប្រតិបត្តិ​តាម​រមែង​បាន​នូវ​សុភ​មង្គល​គ្រប់​យ៉ាង ព្រោះ​បណ្ឌិត​លោក​ចេះ​ដឹក​នាំ​ជន​ដែល​ភប់​ប្រសព្វ​ជា​មួយ​ឲ្យ​មាន​ស្មារតី​រឭក​ដល់​ធម៌ ដែល​គួរ​ប្រតិបត្តិ​នឹង​មិន​គួរ​ប្រតិបត្តិ​ឲ្យ​ស្គាល់​គុណ-ទោស មាន​ប្រយោជន៍ ឥត​ប្រយោជន៍ នឹង​ពន្យល់​ឲ្យ​ចេះ​ពិចារណា​រក​ហេតុ-ផល ល្អ​អាក្រក់​ដោយ​ខ្លួន​ក្នុង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ ចិញ្ចឹម​ជីវិត ដើម្បី​រស់​នៅ​ជា​សុខ​ក្នុង​លោក​នេះ នឹង​លោក​ខាង​មុខ ។ ផ្ទុយ​ទៅ​វិញ ការ​ចូល​ទៅ​ធ្វើ​នូវ​សេចក្ដី​មេត្រី​រួមរ័ក្ស​ជា​មួយ​ជន​ពាល​យក​ធ្វើ​មិត្ត ធ្វើ​គ្រូ រមែង​ទទួល​នូវ​ទុក្ខ​ទោស​វិនាស​អន្តរា​យ​ដល់​ខ្លួន ព្រោះ​ពាល​តែង​តែ​ពន្យល់​ប្រៀន​ប្រដៅ​ដឹក​នាំ​ដល់​ជន​ដែល​មក​ភប់​ប្រសព្វ​ជា​មួយ​ឲ្យ​ធ្វើ​នូវ​អំពើ​ទុច្ចរិត មាន​លួច​ប្លន់​ដណ្ដើម​ទ្រព្យ​សម្បត្តិ​គេ ប្រព្រឹត្ត​កាមេ ផឹកសុរា ជក់កញ្ឆា អាភៀន ញៀន​បៀ​អាប៉ោង-ធួ ជាដើម ជា​ហេតុ​នាំ​ឲ្យ​វិនាស​អន្តរាយ​ជីវិត នឹង​ទ្រព្យ​សម្បត្តិ រង​ទុក្ខ​វេទនា ក្នុង​លោក​នេះ នឹង​លោក​ខាង​មុខ ។​ អាន​អត្ថបទពេញ…

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , , | មតិ 2

ការត្រឡប់ខ្លួន

បុគ្គល​ណា​ធ្វើ​អំពើ​បាប​ហើយ បិទ​ខ្ទប់​អំពើ​បាប​នោះ ដោយ​កុសល គឺ អរហត្តមគ្គ​បាន បុគ្គល​នោះ​ឈ្មោះ​ថា ញ៉ាំង​ខន្ធាទិលោក​នេះ ឲ្យ​ភ្លឺ​ច្បាស់ ដូច​ព្រះចន្រ្ទ​រះ​ផុត​ចាក​ពពក ។ (អង្គុលិមាត្ថេរវត្ថុ គាថា​ធម្មបទ ) សូមចុចទីនេះ ដើម្បីទាញយកសេចក្តីអត្ថាធិប្បាយ

បានផ្សាយ​ក្នុង ធម៌និងជីវិត, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ពុទ្ធសាសនបដិបត្តិ

សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា ដែល​អ្នក​កាន់​សាសនា​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​នោះ បើ​ចែក​ដោយ​សង្ខេប​មាន​ ៣ ជាន់​គឺ​ ៖​ ១.​ជាន់​ខាង​ក្រោម​គឺ​លោកិ​យ​ធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​គឺ​ជន​អ្ន​ក​កាន់​ព្រះ​ពុទ្ធសាសនា​ជាន់​ក្រោម ​គឺ​អ្នក​ដែល​ជា​បុថុ​ជ្ជន ប្រតិបត្តិ​ធ្វើ​តាម​ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​កណ្ដាល​ ។ ២.ជាន់​កណ្ដាល​គឺ​លោកុត្តរធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​ជាន់​កណ្ដាល គឺ​អ្នក​ដែល​បាន​ដំកល់​នៅ​ក្នុង​មគ្គ​ផល​តាំង​ពី​ទី​១ គឺ​សោតាបត្តិមគ្គ ដល់ទី​៧ គឺ​អរហត្ត​មគ្គ​ប្រតិបត្តិ​ធ្វើ​តាម ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​ខ្ពស់​បំផុត ។ ៣.​ជាន់​ខ្ពស់​បំផុត​គឺ​លោកុ​ត្តរ​ធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​ជាន់​ខ្ពស់​បំផុត គឺ​អ្នក​ដែល​បាន​ដំកល់​នៅ​ក្នុង​អរហត្ត​ផល ប្រព្រឹត្ត​ប្រតិ​បត្តិតាម ។ ក្នុង​ឱកាស​នេះ នឹង​អធិប្បាយ​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា​ជាន់​ខាង​ក្រោម សម្រាប់​មនុស្ស​ជា​បុថុជ្ជន​សេចក្ដី​ប្រតិបត្តិ​នោះ​មាន​បែប​ផ្សេង​គ្នា​ជា​ពីរ​យ៉ាង គឺ​សេចក្ដី​ប្រតិបត្តិ​សម្រាប់​អ្នក​បួស​១ សម្រាប់​គ្រហស្ថ​១ ។ នឹងសំដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយសង្ខេបដូចមានតទៅនេះ -​ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា ដែល​គ្រហស្ថ​ត្រូវ​ប្រតិបត្តិ​នោះ​មាន​ច្រើន​ប្រការ មាន​តាំង​ពី​កិច្ច​ដែល​ដំកល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណ​គមន៍ ដរាប​ដល់​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ខ្លួន​ឲ្យ​ដំកល់​នៅ​ក្នុង​អរិយភូមិ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ -អ្នក​ដែល​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា កាល​ជាន់​ដើម​ពី​ក្នុង​ពុទ្ធសម័យ … Continue reading

បានផ្សាយ​ក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ទុក្ខឥតល្ហែ

មនុស្ស​សត្វ​គ្រប់​រូប​ដែល​កើត​មក​លើ​លោក​សន្និវាស​នេះ គ្មា​ននរណាម្នាក់​ពេញចិត្ត​នឹង​សេចក្តី​ទុក្ខ​ឡើយ មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​មិន​ចង់​ជួប​មិន​ចង់​ឭ​ពី​ពាក្យ​ថា​ទុក្ខ​នេះ​ទៀត​ផង ម្នាក់​ៗ​ប្រាថ្នា​ដើម្បី​ឲ្យ​បាន​រស់​ជា​សុខ កុំ​ឲ្យ​មាន​ទុក្ខ ប៉ុន្តែ​ទុក​ជា​ប្រាថ្នា​មិន​ចង់​ជួប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​នេះ​យ៉ាង​ណា​ក៏​ដោយ កាល​ណា​មាន​រូប មាន​ជីវិត​ ដែល​គ្រប​ដណ្តប់​ទៅ​ដោយអ​វិជ្ជា​និង​តណ្ហា​ហើយ រមែង​មិន​អាច​ចៀស​ផុត​ពី​សេចក្តី​ទុក្ខ​បាន​ឡើយ។ ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ «បទ​ពិចារណា» ដែល​រៀបរៀង​ដោយ​អគ្គ​បណ្ឌិត​​ធម្មាចារ្យ​ ប៊ុត​ សាវង្ស​​ ជា​អត្ថ​បទ​និយាយ​អំ​ពី​សេចក្តី​ទុក្ខតាម​ផ្នែក​តាម​ប្រភេទ​​ដែល​តែង​តែ​កើត​មាន​ជា​និច្ច​ចំពោះ​សត្វ​លោក ហើយ​ជា​ទុក្ខ​ដ៏​គ្រោត​គ្រាត ងាយ​នឹង​មើល​ឃើញ​ដោយ​បញ្ញា​សាមញ្ញ មិន​ចាំ​បាច់​មើល​ដោយ​បញ្ញា​ថ្នាក់​វិបស្សនា​ក៏​អាច​ដឹង​បាន។ ទុក្ខ​ទាំង​នោះ​មាន​ដូច​តទៅ​នេះ​៖ -ទុក្ខ​របស់​សត្វ​លោក​ ​ទុក្ខ​របស់​សត្វ​តិរច្ឆាន​នៅ​ត្រង់​ការ​ស្រេក​ឃ្លាន បើ​ស្វែង​រក​បាន​បរិភោគ​ហើយ ក៏​ល្ម​គ្រប់​គ្រាន់​ ម៉្យាង​ទៀត​ទុក្ខ​របស់​សត្វ​តិរច្ឆាន​គឺ​មាន​ភ័យ​ក្នុង​ជីវិត​ ដ្បិត​ខ្លួន​ត្រូវ​ជា​ចំណី​នៃ​សត្វ​ដទៃ​ និង​មាន​ភ័យ​ពី​ធម្មជាតិ​។ ​មនុស្ស​យើង​មិន​មែន​មាន​ត្រឹម​តែ​ការ​ស្រេក​ឃ្លាន​ព្រោះ​មិន​មាន​អា​ហារ​បរិភោគ​តែ​ប៉ុណ្ណោះ​ឡើយ​ ពិត​ណាស់​ការ​ស្រេក​ឃ្លាន​ជា​ទុក្ខ​ដ៏​ក្រៃ​លែង​ ប៉ុន្តែ​កាល​បើ​មាន​អាហារ​បរិភោគ​ឆ្អែត​ហើយ មនុស្ស​មិន​មែន​អស់​ទុក្ខ​ត្រឹម​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​ទុក្ខ​ដទៃ​ៗ​ជ្រែក​ចូល​មក​ទៀត​ដូច​ជាៈ -​ឆ្អែ​ត​ហើយ​​ តែ​នៅ​ចង់​មាន​ចង់​បាន​ឲ្យ​ច្រើន​ជា​ង​ហ្នឹង​ ចង់​មាន​បាន​ទុក​សម្រាប់​កូន​ចៅ សម្រាប់មុខ​មាត់ កិត្តិយស សម្រាប់​បង្ហាញ​អ្នក​ដទៃ​.​.​.​ … Continue reading

បានផ្សាយ​ក្នុង បទពិចារណា, ព្រះធម៌, ព្រះពុទ្ធសាសនា | បានដាក់ពាក្យ​គន្លឹះ , , , | មតិ 4