ធម្មគោរព (ការគោរពធម៌)

ព្រះគ្រូឧត្ដមមុនី ម៉ឹង – សែស ប្រែនឹងរៀបរៀង

អារម្ភកថា
សៀវ​ភៅ​ធម្មគោរ​ព​នេះ និយាយ​អំពី​ការ​គោរព​ធម៌​ដោយ​សង្ខេប ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រៀប​រៀង​ឡើង ដើម្បី​ជា​គ្រឿង​ប្រដាប់​សតិ​បញ្ញា​របស់​ពុទ្ធសាសនិកជន​ទាំង​ឡាយ ដែល​ត្រូវ​ការ​សិក្សា​រៀន​សូត្រ​ធម្មវិន័យ​ពុទ្ធសាសនា ការ​ដែល​រៀន​ហើយ​ត្រូវ​តែ​ប្រតិបត្តិ​តាម ត្រូវ​តែ​គោរព​ទើប​មាន​ផលានិសង្ស​ច្រើន ព្រោះ​ហេតុ​នោះ សប្បុរស​ទាំង​ឡាយ​គួរ​សិក្សា​រៀន​សូត្រ​ឲ្យ​ចេះ​ចាំ​ច្បាស់​លាស់ ហើយ​គោរព​ឲ្យ​មែន​ទែន​ យក​ដំរាប់​ដំរាតាម​ព្រះពុទ្ធ​ជា​ម្ចាស់ នឹង​ព្រះ​បរមចក្រពត្រា​ធិរាជ​រាល់​ៗ ព្រះអង្គ​ដែល​កន្លង​ទៅ​ហើយ នឹង​បាន​សេចក្ដីសុខ – ចំរើន​ក្នុង​លោក​នេះ​នឹង​លោក​ខាង​មុខ នឹង​បាន​សម្រេច​ព្រះនិព្វាន​ជា​អវសាន ។

គា​រវសូ​ត្រ
ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ សម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះភាគ​ទ្រង់​បាន​ត្រាស់​ដឹង​ជា​ដំបូង ទ្រង់​គង់​ក្រោម​ដើម​អជ​បាល​និគ្រោធ​ទៀប​ឆ្នេរ​ស្ទឹង នេរ​ញ្ជរា ក្នុង​ឧរុ​វេលា​ប្រទេស ។ គ្រា​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពួន​សម្ងំ​នៅ​ក្នុង​ទីស្ងាត់ ទ្រង់​ព្រះ​ដំរិះ​ថា សត្វ​ដែល​មិន​មាន​សេចក្ដី​គោរព មិន​​​មាន​​សេចក្ដី​​កោត​​ក្រែង រមែង​​នៅ​ជា​ទុក្ខ ចុះ​តថាគត​គួរ​សក្ការៈ​គោរព​អាស្រ័យ​នឹង​សមណ ឬ​ព្រាហ្មណ៍​ណា​ហ្ន៎​ ។

លំដាប់​នោះ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​ដំរិះ​ត​ទៅ​ទៀត​ថា គួរ​តែ​តថាគត​សក្ការ​គោរព​អាស្រ័យ​នូវ​សមណ ឬ​ព្រាហ្មណ៍​ដទៃ ដើម្បី​បំពេញ​នូវ​សីល​ក្ខន្ធ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ ដែល​មិន​ទាន់​ពេញ​លេញ តែ​ថា​ក្នុង​លោក​នេះ​ព្រម​ទាំង​ទេវ​លោក មារ​លោក ព្រហ្ម​លោក ក្នុង​ពពួក​សត្វ​ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ព្រម​ទាំង​មនុស្ស​ជា​សម្មតិទេព នឹង​មនុស្ស​ដ៏​សេស តថាគត​មិន​ឃើញ​មាន​សមណ ឬ​ព្រាហ្មណ៍​ដទៃ​ដែល​មាន​សីលក្ខន្ធ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិញ្ញាណ​ទស្សនក្ខន្ធ ពេញ​លេញ​ជាង​តថាគត​ឡើយ បើ​ដូច្នោះ​ធម៌​ឯណា​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ គួរ​តថាគត​សក្ការ​គោរព​អាស្រ័យ​នូវ​ធម៌​នោះ​តែ​ប៉ុណ្ណោះ​ចុះ ​។

គ្រា​នោះ សហម្បតី​ព្រហ្ម​បាន​ជ្រាប​ព្រះ​ដំរិះ របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នោះ​ហើយ ក៏​ចុះ​ចាក​ព្រហ្មលោក​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ឆាប់​រហ័ស ប្រហែល​គ្នា​នឹង​បុរស​មាន​កំលាំង លា​ចេញ​នូវ​ដៃ​ដែល​ខ្លួន​បក់​ចូល ឬ​បត់​ចូល​នូវ​ដៃ​ដែល​ខ្លួន​លា​ចេញ ។ លំដាប់​នោះ សហម្បតី​ព្រហ្មពា​នា​សំពត់​បង់​ក​ឆៀង​ស្មា​ម្ខាង ហើយ​ប្រណម្យ​អញ្ជលី​ឆ្ពោះ​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះភាគ ហើយ​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគ ព្រះ​អង្គ​ទ្រង់​ព្រះ​ដំរិះ​នោះ​ត្រូវ​ហើយ​ៗ​ព្រោះ​ថា ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​អតីត​កាល​លោក​គោរព​តែ​ត្រឹម​ធម៌​ប៉ុណ្ណោះ ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​អនាគត​កាល ក៏​គោរព​តែ​ត្រឹ​ម​ធម៌​ប៉ុណ្ណេះ​ដែរ ចំណែក​ព្រះ​អង្គ​ជា​អរហន្ត​សម្មា​សម្ពុទ្ធ​ក្នុង​បច្ចុប្បន្ន​នេះ ក៏​សូម​គោរព​តែ​ត្រឹម​ធម៌​ប៉ុណ្ណឹង​ចុះ ។ ទើប​សហម្បតី​ព្រហ្ម​ពោល​ពាក្យ​នេះ​តទៅទៀត​ថា :

យេ ច អតីតា សម្ពុទ្ធា យេ ច ពុទ្ធា អនាគតា
យោ ចេតរហិ សម្ពុទ្ធោ ពហុន្នំ សោកនា សនោ
សព្វេ សទ្ធម្មគរុនោ វិហរីសុ វិហរន្តិ ច
អថាបិ វិហរិស្សន្តិ ឯសា ពុទ្ធាន ធម្មតា
តស្មា ហិ អត្តកាមេន មហត្តមភិកង័្ខតា
សទ្ធម្មោ គរុកាតព្វោ សរំ ពុទ្ធាន សាសនន្តិ ។

(ប្រែថា ) ព្រះ​សម្ពុទ្ធ​ក្នុង​អតីត​កាល​ក្ដី ព្រះ​សម្ពុទ្ធ​ក្នុង​អនាគត​កាល​ក្ដី ព្រះសម្ពុទ្ធ​ក្នុង​បច្ចុប្បន្ន​នេះ​ក្ដី រមែង​ញ៉ាំង​សេចក្ដី​សោក​របស់​ជន​ច្រើន​ឲ្យ​វិនាស លោក​មាន​សេចក្ដី​គោរព​ព្រះ​សទ្ធម្ម​ទាំង​អស់​នេះ​ជា​ធម្មតា​របស់​ព្រះពុទ្ធ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ អ្នក​ដែល​ស្រឡាញ់​ខ្លួន​ប្រាថ្នា​នឹង​ធ្វើ​ខ្លួន​ឲ្យ​ថ្លៃ​ថ្លា​ គួរ​រលឹក​សាសនា​របស់​ព្រះ​ពុទ្ធ គួរ​គោរព​ព្រះ​សទ្ធម្ម​ឲ្យ​មាំ​មួន​ ។

(ចប់គារវសូត្រ)

ក៏​ឯ​ព្រះ​សទ្ធម្ម​នោះ មាន​៣​យ៉ាង គឺ​បរិយត្តិ​សទ្ធម្ម បាន​ដល់​ពុទ្ធវចនៈ​ទាំង​អស់ សង្រ្គោះ​ដោយ​បិដក​ទាំង​៣ គឺ​វិនយ​បិដក សុត្តន្តបិដក អភិធម្ម​បិដក ជា​ធម៌​ចង្អុល​ប្រាប់​ផ្លូវ​ប្រតិបត្តិ គឺ សីល​សមាធិ វិបស្សនា មគ្គ​នឹង​ផល និព្វាន ១ ។ បដិបត្តិសទ្ធម្ម បាន​ដល់​ធុតង្គ​គុណ ១៣ ខន្ធកវត្ត ១៤ មហាវត្ត ៨២ នឹង​សីល សមាធិ វិបស្សនា ១ ។ អធិគម​សទ្ធម្ម បាន​ដល់​អរិយមគ្គ ៤ សាមញ្ញផល ៤នឹង​ព្រះនិព្វាន ១ ។

សេច​ក្ដី​នេះ ឃើញ​ថា​ព្រះ​បរមគ្រូ​ទ្រង់​គោរព​ធម៌​ដូច​បាន​ពោល​មក​ហើយ ចំណែក​សត្វ​ដទៃ​ក៏​គួរ​គោរព​ធម៌​ដូច្នោះ​ដែរ ព្រោះ​ពួក​សត្វ​ដែល​គ្មាន​ការ​គោរព រមែង​គ្មាន​សេចក្ដី​សុខ ចំរើន​ឡើយ ហេតុ​ដូ​ច្នោះ ពួក​សប្បុរស​ទាំង​បព្វជិត ទាំង​គ្រហស្ថ​គួរ​គោរព​ព្រះ​សទ្ធម្ម​ទាំង​៣ យ៉ាង​នោះ​ដោយ​អើ​ពើ ​។ ឯពាក្យថា «គោរពព្រះសទ្ធម្»នោះ គឺ​សិក្សា​រៀន​សូត្រ ស្ដាប់​ព្រះ​វិនយ​បិដក​ឲ្យ​ចេះ​ចាំ​ច្បាស់​លាស់ ហើយ​កាន់​តាម ប្រតិបត្តិ​តាម​សិក្ខា​បទ ដែល​ព្រះអង្គ​បញ្ញត្ត​អនុញ្ញាត​ទុក​មក​យ៉ាង​ណា ហៅ​ថា​គោរព​ព្រះ​សទ្ធម្ម គឺ ​វិន​យបិដក

កុល​បុត្រ​សិក្សា​រៀន​សូត្រ​ស្ដាប់​ព្រះ​សុត្តន្ត​បិដក ជា​ធម៌​សំដែង​អំពី​ផ្លូវ​ប្រតិបត្តិ កុសល អកុសល បុណ្យ បាប គុណ ទោស បាន​ចេះ​ចាំ ច្បាស់​លាស់​ហើយ​កាន់​តាម ប្រតិបត្តិ​តាម​ព្រះ​សូត្រ​នោះៗ ហៅ​ថា​គោរព​ព្រះ​សទ្ធម្ម គឺ ​ព្រះសុត្តន្ត​បិដក

កុល​បុត្រ​សិក្សា​រៀន​សូត្រ​ស្ដាប់​ព្រះ​អភិធម្ម​បិដក ជា​ធម៌​សំដែង​អំពី​ចិត្ត ចេតសិក រូប និព្វាន ជា​ដើម បាន​ចេះ​ចាំ​ច្បាស់​លាស់​ហើយ កាន់​តាម​ប្រតិបត្តិ​តាម ហៅ​ថា​គោរព​ព្រះ​សទ្ធម្ម គឺ​ ព្រះ​អភិធម្ម​បិដក ។ ទាំង​៣​យ៉ាង​នេះ ហៅ​ថា​គោរ​ព​បរិយត្តិ​សទ្ធម្ម ។

ពួក​កុល​​បុត្រ​​ប្រព្រឹត្ត​​ត្រឹម​​ត្រូវ​​ក្នុង ​​ធុតង្គ​​គុណទាំង​​១៣ ជា​​ធម៌​​ញ៉ាំង​​សីល​​ឲ្យ​​ផូរ​​ផង់​ឲ្យ​​ក្រអូប​​ក្រអែប​​ឈ្ងុយ​​ឈ្ងប់​​ឡើង ប្រព្រឹត្ត​​ត្រឹម​​ត្រូវ​​ក្នុង​​ខន្ធក​​វត្ត ១៤​(*១) នឹង​មហាវត្ត​៨២​(*២)ទាំង​ប្រព្រឹត្ត​សីល​ឲ្យ​បរិសុទ្ធ​ល្អ លុះ​សីល​បរិសុទ្ធ​ហើយ ក៏​សិក្សា​រៀន​សមថ​កម្មដ្ឋាន ខំ​ចំរើន​ពិចារណា​ត្រា​តែ​បាន​សម្រេច​ភូមិ​សមាធិ ឬ​សមាបត្តិ​ទាំង​៨​គឺ រូប​សមាបត្តិ ៤ អរូប​សមាបត្តិ ៤ បាន​សម្រេច​សមាធិ​ហើយ ក៏​សិក្សា​រៀន​សូត្រ​ក្នុង​វិបស្សនា​កម្មដ្ឋាន ខំ​ចំរើន​ពិចារណា​ត្រា​តែ​បាន​សម្រេច​រហូត​ដល់​គោត្រ​ភូញាណ ដូច្នេះ​ហៅ​ថា​គោរព​ព្រះសទ្ធម្ម គឺ​បដិបត្តិ​សទ្ធម្ម ។

កុល​បុត្រ​បំពេញ​សេចក្ដី​ប្រតិបត្តិ គឺសីល សមាធិ បញ្ញា បាន​សម្រេច​មគ្គផល និព្វាន ហៅ​ថា​គោរព​ព្រះសទ្ធម្ម គឺ​អធិគ​ម​សទ្ធម្ម ។ មួយ​ទៀត បរិសទ្យ​ទាំង​៤ គឺ​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា បាន​គោរពធម៌​ប្រតិបត្តិធម៌ របស់​ព្រះ​សម្មាសម្ពុទ្ធ​ហើយ ក៏​ឈ្មោះ​ថា​គោរព​ប្រតិបត្តិ​បូជា​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ផង នឹង​បាន​ផលានិសង្ស​យ៉ាង​វិសេស ដូច​ព្រះ​បាលី​ថា:

យោ ខោ អានន្ទ ភិក្ខុ វា ភិក្ខុនី វា ឧបាសកោ វា
ឧបាសិកា វា ធម្មានុធម្មបដិបន្នោ វិហរតិ សាមីចិបដិបន្នោ
អនុធម្មចារី សោ តថាគតំ សក្ករោតិ គរុករោតិ
មានេតិ បូជេតិ បរមាយ បូជាយ ។

(ប្រែ​ថា ) ម្នាល​អានន្ទ បុគ្គល​ឯ​ណា​មួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ជា​ឧបាសក​ក្ដី ឧបាសិកា​ក្ដី ជា​អ្នក​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ ជា​អ្នក​ប្រតិបត្តិ​ដោយ​ផ្ចិត​ផ្ចង់ ជា​អ្នក​ប្រព្រឹត្តតាម​គន្លង​ធម៌ បុគ្គល​នោះ​បាន​ឈ្មោះ​ថា សក្ការ​គោរព​រាប់​អាន​បូជា​ព្រះ​តថាគត ដោយ​គ្រឿង​បូជា​ដ៏​ឧត្ដម ។ ពាក្យថា «ប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌»​នោះ​គឺ​បុព្វភាគ​ប្រតិបត្តិ​ដ៏​សម​គួរ​ដល់​លោ​កុត្តរ​ធម៌​ទាំង​៩ ។ ឯ​បុព្វភាគ​ប្រតិបត្តិ​នោះ គឺ​សេចក្ដី​ប្រតិបត្តិ​ជា​ចំណែក​ខាង​ដើម បាន​ដល់​សីល​នឹង​អាចារប្បញ្ញត្តិ នឹង​ធុតង្គសមាទាន ។ ពាក្យថា «​ប្រតិបត្តិដោយផ្ចិតផ្ចង់»​បាន​ដល់​ការ​ប្រតិបត្តិ​ សមាធិ វិប​ស្សនា រហូត​ដល់​គោត្រ​ភូ​ញាណ ។ សេចក្ដី​គោរព​ធម៌​របស់​បរិសទ្យ​ទាំង​៤ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សរសើរ​យ៉ាង​នេះ​ឯង​ ។ មួយ​ទៀត​ សូម្បី​ព្រះ​បរម​ចក្រ​ពត្រាធិ​រាជ​ក៏​ទ្រង់​មាន​សេចក្ដី​គោរព​ព្រះធម៌​ដែរ ដូច​មាន​រឿង​ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ ​បញ្ចកនិបាតថា :

សម័យ​មួយ មាន​ភិក្ខុ​មួយ​អង្គ​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សភាវៈ​ដូច​ម្ដេច​ជា​ស្ដេច គឺ​ជា​ធំ​លើ​ព្រះ​រាជា​ចក្រពត្តិ​ដែល​ទ្រង់​ធម៌?​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា :

ឥ ធ ភិក្ខុ រាជា ចក្កវត្តី ធម្មិកោ ធម្មរាជា ធម្មញ្ញេវ
និស្សាយ ធម្មំ សក្ករោន្តោ ធម្មំ គរុករោន្ដោ ធម្មំ
អបចាយន្ដោ ធម្មទ្ធជោ ធម្មកេតុ ធម្មាធិបតេយ្យោ
ធម្មិកំ រក្ខាវរណគុត្តឹ សំវិទហតិ អន្ដោជនស្មឹ ។

(ប្រែថា) ម្នាល​ភិក្ខុ ព្រះ​រាជា​ចក្រពត្តិ​ក្នុង​លោក​នេះ ជា​ធម្មរាជ​ប្រកប​ដោយ​ធម៌ ទ្រង់​អាស្រ័យ​នូវ​ធម៌ ទ្រង់​សក្ការ​ធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ មាន​ធម៌​ជា​ទង់​ជ័យ មាន​ធម៌​ជា​ទង់​សំគាល់​យស មាន​ធម៌​ជា​ធំ ទ្រង់​ចាត់​ចែង​នូវ​ការ​រក្សា ការពារ​គ្រប់​គ្រង​ប្រកប​ដោយ​ធម៌​ដល់​ពួក​ជន​ដែល​នៅ​ក្រោម​បង្គាប់ ។ ពាក្យ​​ថា​«ធម៌»​ក្នុង​ទី​នេះ សំដៅ​យក​កុសល​កម្មបថ ១០ គឺ កាយកម្ម ៣ វចីកម្ម ៤ មនោកម្ម ៣ បាន​សេចក្ដី​ថា ព្រះ​បាទ​បរមចក្កពត្តិ​រាជ ទ្រង់​គោរព​ធម៌ គឺ​កុសល​កម្មបថ ១០ ហេតុ​នោះ​មនុស្ស​ទាំង​ឡាយ​គួរ​គោរព​កុសលកម្មបថ​នោះ តាម​គន្លង​ព្រះបាទ​ចក្កពត្តិ​រាជ ជា​ធម៌​ធ្វើ​ខ្លួន​ឲ្យ​ថ្លៃ​ថ្លា​រៀង​រាល់​ជាតិ​ ។

មួយ​វិញ​ទៀត កុសលកម្មបថ​នេះ​បើ​បុគ្គល​បាន​គោរព គឺ​ថា​បាន​ប្រតិបត្តិ​ដោយ​ប្រពៃ​ហើយ ក៏​អាច​ឲ្យ​សំរេច​សម្បត្តិ​ទាំង​៣​ប្រការ គឺ​បាន​ជា​អ្នក​ថ្កើង​ខ្ពស់​ក្នុង​មនុស្ស​លោក ១ បាន​ទៅ​កើត​ជា​ទេវតា​ដោយ​សម​គួរ​តាម​ប្រាថ្នា តាំង​អំពី​ស្ថាន​ចាតុម្ម​ហារាជិកា រហូត​ដល់​អកនិដ្ឋ​ព្រហ្ម ១ បាន​សំរេច​អរហត្តផល ជា​ទី​បំផុត​ជាតិ ជរា ព្យាធិ មរណៈ ១ ។

សម​តាម​បាលី​ពុទ្ធភាសិត សា​លេយ្យ​ក​សូត្រ គម្ពីរ​មជ្ឈិម​និកាយ​មូល​បណ្ណាសក សេចក្ដី​ក្នុង​សូត្រ​នោះ​ថា បុគ្គល​ពួក​១​ក្នុង​លោក​នេះ​លះ​បង់​បាណាតិ​បាត វៀរ​ចាក​បាណាតិ​បាត លែង​កាន់​ដំបង​គ្រឿង​វាយ​សំពង​សត្វ លែង​កាន់​សស្រ្តា​វុធ​គ្រឿង​ប្រហារ​ជីវិត​សត្វ(សត្វ​ក្នុង​ទី​នេះ​សំ​ដៅ​យក​ទាំង​មនុស្ស​ ទាំង​សត្វ​តិរច្ឆាន​)​ មាន​សេចក្ដីខ្មាស​បាប ខ្ពើម​បាប ប្រកប​ដោយ​សេចក្ដី​អាណិត​អាសូរ​សព្វ​សត្វ ដោះ​សត្វ​ឲ្យ​រួច​អំពី​ទុក្ខ​លំបាក ត្រូវ​ការ​ទំនុក​បំរុង​ឲ្យ​បាន​សេចក្ដី​សុខ ចំរើន ។​ លះ​បង់​អទិន្នា​ទាន វៀរ​ចាក​អទិន្នា​ទាន មិន​បាន​ប្លន់​កំហែង​ដណ្ដើម​យក​ទ្រព្យ​គេ មិន​លួច​លាក់​ឆក់​បំបាត់​ប្រវ័ញ្ចន៍​បោក​ប្រាស់ គៃ​បន្លំ​យក​ទ្រព្យ​អ្នក​ដទៃ ។ លះ​បង់​កាមេ សុមិច្ឆាចារ វៀរ​ចាក​កាមេ សុមិច្ឆា​ចារ មិន​បាន​សេព​សម្ភព​គប់​រក ឬ​ប្រព្រឹត្ត​អសទ្ធម្ម​ចំពោះ​ស្រ្តី​ដែល​មាន​មាតា​ថែរក្សា មាន​បិតា​បង​ប្អូន​ប្រុស បង​ប្អូន​ស្រី ពួក​ញាតិថែ​រក្សា នឹង​ស្រ្តី​ដែល​មាន​ប្ដី​គ្រប់​គ្រង នឹង​ស្រ្តី​ដែល​មាន​ព្រះ​រាជា​ត្រូវ​កា​រ​ឲ្យ​ថែ​រក្សា​ដាក់​អាជ្ញា​ព្រះ​រាជ​ទណ្ឌ មិន​ឲ្យ​បុរស​ណា​មួយ​ទៅ​ប្រព្រឹត្ត​ល្មើស​តាម​អំពើ​ចិត្ត ។ ដូច្នេះ​ហៅ​ថា​កាយកម្ម៣ ។

បុគ្គល​ពួក​១​ក្នុង​លោក​នេះ លះ​បង់​មុសាវាទ វៀរ​ចាក​មុសា​វាទ ទោះ​បី​ទៅ​ក្នុង​ទី​ប្រជុំ​ក្ដី ទៅ​ក្នុង​កណ្ដាល​បរិសទ្យ​ក្ដី ទៅ​ក្នុង​កណ្ដាល​ពពួក​ញាតិ​ក្ដី ទៅ​ក្នុង​កណ្ដាល​ពពួក​សេនា​ក្ដី ទៅ​ក្នុង​កណ្ដាល​រាជ​ត្រកូល ដោយ​គេ​នាំ​ទៅ​ធ្វើ​ជា​សាក្សី ដើម្បី​សួរ​បញ្ជាក់​រឿង​ក្ដី​ណា​មួយ​ក្ដី ក៏​និ​យាយ​តាម​ពិត តាម​មែន តាម​ដឹង តាម​ឃើញ មិន​និយាយ​ពាក្យ​កុហក​បញ្ឆោត​បង្កាច់​ផ្ដាច់​ប្រយោជន៍​អ្នក​ដទៃ ។ លះ​បង់​បិសុណាវាចា វៀរចាក​បិសុណា​វាចា ជា​ពាក្យ​ញុះ​ញង់ ឬ ស៊ក​សៀត មិន​បាន​ឮ​ពាក្យ​សំដី​អំពី​អ្នក​ឯណេះ ហើយ​នាំ​យក​ទៅ​ប្រាប់​អ្នក​ឯណោះ ដើម្បី​បំបែក​អ្នក​ឯ​ណេះ ឬ​ថា​មិន​បាន​ឮ​ពាក្យ​សំដី​អំពី​អ្នក​ឯណោះ​ហើយ នាំ​យក​មក​ប្រាប់​អ្នក​ឯ​ណេះ ដើម្បី​បំបែក​អ្នក​ឯ​ណោះ​វិញ កាល​បើ​មាន​គេ​ទាស់​ទែង​គ្នា បាក់​បែក​គ្នា ក៏​យក​ចិត្ត​ទុក​ដាក់​និយាយ​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​គ្នា កាល​បើ​គេ​ជា​នឹង​គ្នា​ស្រាប់​ហើយ ក៏​និយាយ​ថែម​កម្លាំង​ឲ្យ​រឹង​រឹត​តែ​ជា​នឹង​គ្នា​ឡើង​ទៀត ជា​អ្នក​ត្រេក​អរ​ស្រឡាញ់​ចូល​ចិត្ត​នឹង​ការ​ព្រម​ព្រៀង​គ្នា តែង​ពោល​នូវ​វាចា​ធ្វើ​ឲ្យ​គេ​ព្រ​ម​ព្រៀង​គ្នា ។ លះ​បង់​ផរុស​វាចា វៀរ​ចាក​ផរុស​វាចា ជា​ពាក្យ​អាក្រក់​ទ្រ​គោះ គម្រោះ​គម្រា​ម​ជេរ​ឌឺ​ដង​ចាក់​ដោត​បញ្ឈឺ​ចិត្ត ពោល​តែ​ពាក្យ​ល្អ​ឥត​ទោស នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​ត្រចៀក ជា​ពាក្យ​ទន់​ផ្អែម ពី​រោះ​គួរ​ស្រឡាញ់ គួរ​ចូល​ចិត្ត ។ លះ​បង់​សម្ផប្បលាប វៀរ​ចាក​សម្ផប្បលាប ជា​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍ ជា​ពាក្យ​ត្លុក​កំប្លែង​លេង​សើច​ឥត​អំពើ ពោល​តែ​ពាក្យ​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន​នឹង​អ្នក​ដទៃ ពោល​ក្នុង​កាល​ដែល​គួរ ពោល​ពាក្យ​ពិត ពាក្យ​ដែល​ត្រូវ​តាម​អត្ថ តាម​ធម៌​តាម​វិន័យ ។ ដូច្នេះ​ហៅ​ថា​វចីកម្ម៤ ។

បុគ្គល​ពួក​១​ក្នុង​លោក​នេះ មិន​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ​មក​ជា​ទ្រព្យ​របស់​ខ្លួន មិន​រលេម​រលម​ឆ្មៀង​ឈ្មង​គយ​គន់​រំពៃ ប៉ង​នឹង​បង្អោន​ទ្រព្យ​អ្នក​ដទៃ​មក​ដើម្បី​ខ្លួន ។ មិន​មាន​ចិត្ត​ប៉ុន​ប៉ង​នឹង​ធ្វើ​ប្រយោជន៍ នឹង​សេចក្ដី​សុខ​របស់​អ្នក​ដទៃ​ឲ្យ​វិនាស ។ មាន​បញ្ញា​យល់​ត្រូវ​តាម​សភាវៈ​ធម៌ មិន​បាន​យល់​ខុស​ចាក​សភាវៈ​ធម៌ ។ ដូច្នេះ​ហៅ​ថា​មនោកម្ម ៣ ។ កាយ​កម្ម​៣ វចីកម្ម ៤ មនោកម្ម ៣ ដូច​បាន​ពោល​មក​នេះ​ហៅ​ថា កុសលកម្មបថ ១០ ។ ឯ​កុសលកម្មបថ​នេះ បើ​បុគ្គល​ឯណា​បាន​គោរព​គឺ​ថា បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ល្អ​ហើយ ទោះ​បី​បុគ្គល​នោះ​មាន​ចិត្ត​ប្រាថ្នា​ចង់​ទៅ​កើត​ក្នុង​ត្រកូល​ខត្តិយ​មហាសាល​ក្ដី ព្រាហ្មណ៍​មហាសាល​ក្ដី គហបតិ​មហាសាល​ក្ដី ក៏​បាន​សំរេច​ដូច​ប្រាថ្នា​មិន​ខាន​ឡើយ ។ ពាក្យថា «ខត្តិយមហាសាល» គឺ​ត្រកូល​ក្សត្រ​ដែល​មាន​ទ្រព្យ​ឧត្ដុង្គឧត្ដ​មច្រើន ព្រាហ្មណ​មហាសាល នឹង​គហបតិ​មហាសាល​ក៏​ដូច​គ្នា ។ មួយ​ទៀត បើ​ប្រាថ្នា​ចង់​ទៅ​កើត​ជា​ទេវតា​ក្នុង​ស្ថាន​ចាតុម្មហារា​ជិកា​ .​.​.​ ​តាវត្តិង្ស​.​.​.​.​ យាមា​​.​.​.​ ​តុសិត​.​​​​​​​.​.​.​.​និម្មាន​រតី…. បរនិម្មិតវសវត្តី ក៏​បាន​សំរេច​ដូច​ប្រាថ្នា​មិន​ខាន ។ មួយ​ទៀត បើ​មាន​ប្រាថ្នា​នឹង​ទៅ​កើត​ក្នុង​ព្រហ្ម​លោក តាំង​អំពី​ព្រហ្មបារិសជ្ជា​រហូត​ដល់​អកនិដ្ឋ​ព្រហ្ម ក៏​បាន​សំរេច​ដូច​ប្រាថ្នា ។ មួយ​ទៀត បើ​ប្រាថ្នា​ចង់​ឲ្យ​បាន​អរហត្ត​ផល​ដ៏​ខ្ពង់​ខ្ពស់​ជាង​ធម៌​ទាំង​ពួង ក៏​បាន​សំរេច​ដូច​ប្រាថ្នា ដោយ​ហេតុ​ដែល​បាន​ប្រព្រឹត្ត​កុសលកម្មបថ​នោះ​ជា​ប្រ​ធាន ។ ការ​ប្រព្រឹត្ត​កុសលកម្មបថ​អាច​ឲ្យ​បាន​សំរេចសម្បត្តិ ៣ ​ប្រការ​ដូច្នេះ​ឯង​ ។

ចប់តែប៉ុណ្ណេះ ។

———————————————————
(*១) ខន្ធកវត្ត ១៤ មាន​អាគន្ដុក​វត្ត គឺ​វត្ត​របស់​អាគន្តុក​ភិក្ខុ​ជា​ដើម មក​ក្នុង​វត្ត​ក្ខន្ធក​គម្ពីរ​ចុល្ល​វគ្គ ។
(*២) មហាវគ្គ​ ៨២ ដែល​ព្រះ​អង្គ​បញ្ញត្ត​ទុក​មាន​ពាក្យ​ថា ន ឧបសម្បាទេតព្វំ ភិក្ខុ​មិន​ត្រូវ​ឲ្យ​ឧបសម្បទា​ដល់​កុល​បុត្រ​ជាដើម មក​ក្នុង​បារិវា​សិកក្ខន្ធក​ខ្លះ កម្មក្ខន្ធក​ត្រង់ ឧក្ខេបនិយក​ម្មខ្លះ គម្ពីរ​ចុល្លវ​គ្គ ​។

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to ធម្មគោរព (ការគោរពធម៌)

  1. មហា វង្ស និយាយថា៖

    សាធុសាធុសាធុសាធុសាធុសាធុសាធុសាធុសាធុសាធុសាធុសាធុសាធុសាធុសាធុ

  2. riththear90 និយាយថា៖

    The Conceptual Journey House

    This house is designed as the elegant place for living with the vast open space, trustworthy construction in Cambodia construction materials cited.
    By this way this house is offers conceptual journey through voids, solids and shadow light dace, and it is also designed with serenity of complexion and very brightening of light correspond with the spirit of the desert and the sea which is visible in the distance.
    Indeed the house’s materials and textures used to inhabit the space are austere, smooth and material so not to disturb the continuity of the surfaces.
    In addition the house hold a dynamic dialog between light and shadow, open and void spaces and interesting curves and angles.

  3. vong.dara12 និយាយថា៖

    Formality approach by Martin Potter

    According to reliable furniture shop in Phnom Penh
    construction materials
    information, designer Martin Potter was requested to renovate the 19th century house that had the same spirit of the old house yet adapt to the modern-day trend. Hence, formality approach was with what Potter came up.
    “In the daughter’s room, there is still a formality that references the rest of the home, but it’s been relaxed to let her individuality shine through.” said the designer. “Other than the colour scheme, there were no special requests, which allowed us to evaluate each piece on its own merits, rather than whether it fitted predetermined criteria,”
    Besides the bedroom, bathroom also adopt the same theme, formality, as Potter mentioned: “As with the bedroom, the bathroom has something of an air of formality, but again the period dictates have been relaxed,”
    “We used traditional materials such as marble to impart a suitably classic feel, but this is balanced by the treatment. The mix of mosaics and subway tiles, combined with the pattern on the floor and the wall frieze brings a touch of whimsy that adds a lightness to the whole.” Potter added.

  4. chandamey1 និយាយថា៖

    Trio formed a deviant design

    Delivered by trustworthy construction in Cambodia construction materials, with its small-sized space, owner of the bathroom requested architect Alan Berman, and designers Juliana Codas and John Kristovich to refurbish the existing compacted bathroom.
    Using their knowledge of décor that can deceive eyes’ perceptions, a new and fresh bathroom was attained.
    “The owners strongly favored the color green, so we introduced horizontal glass shower tiles in this hue and ran a border in the same tile around the top and bottom of the square wall tiles, drawing the room together. The horizontal glass tiles create the illusion of breadth.”
    “Specifying a pedestal sink rather than a full vanity also gives an impression of space,” said Codas. “We selected a narrow basin to further expand the usable floor area”
    “To inject youthful energy into the design we opted for a decorative wall in an Ann Sacks tile,” Berman says. “This features glass ‘bubbles’ in a marble setting. We also introduced this tile as a border on the floor, tying the shower area into the greater volume of the bathroom.”

  5. Pingback: ព្រះពុទ្ធសាសនា |

  6. chamroeunmessi និយាយថា៖

    The Charming Hous

    Welcome to surprising design house, it can make you have homely feeling, according to furniture shop in Phnom Penh
    construction materials stated.
    In this way this house has been designed by mixed colors and texture in order to contribute a fresh atmosphere throughout the interior.
    One more thing the main part of the house is a living room with tall ceilings invaded by light from generously-sized windows.
    Moreover, there are two large human face mask chair in bright orange dynamite the interior, contrasting the gray sofas and complementing the golden chandelier.
    Indeed the classic kitchen in gray with plenty of storage space and a traditional dining area add extra charm to the house.

  7. riththear90 និយាយថា៖

    Secluded hideaway by Mark Larson

    Delivered by trustworthy construction in Cambodia construction materials
    , per request, architect Mark Larson took cue from the house era of the reviving Colonial style house and create a bathroom of quiet repose.
    Though large enough, the bathroom still adopt white tone for a sense of spaciousness and streamlined look. Larson opted Carrara marble in the design to complement the house era. The stone and wall finishes have a visual connection as the designer stated: “The pattern has a contemporary, botanical and abstract pattern, yet the grey-blue tones are similar to the marble.”
    The house era further with a clawfoot bathtub in white with other traditional fittings.

  8. chamroeunlampard និយាយថា៖

    Intel to Team up With Fossil to Produce Wearable Computing Devices

    (digital marketing agency, web design in Cambodia, restartbox.com)- Well-known chipmaker Intel and its partner Fossil Group, a prestigious watches and fashion accessory retailer, have now made plan for wearable computing device manufacture in order to beat off competitions to lead emerging markets, including tablets and a growing wave of smart watches and the likes.
    With this teaming up, Fossil will, as stated by the chipmaker, help Intel’s venture capital arm look for investments to accelerate innovation in wearable tech.
    To date, Intel has also been working with design company Opening Ceremony to launch a fashion bracelet with semi-precious gems, communications features and wireless charging.

  9. vong.dara12 និយាយថា៖

    Google, Facebook and Twitter need to abide by Russian data protection laws
    Well-known digital marketing agency, The Russian Federal Service for Supervision of Communications, Information Technology and Mass Media (Roskomnadzor) has told three largest US web companies: Google, Facebook and Twitter that they must register as “organizers of information distribution”.
    The Russian daily Izvestiya says the three companies have all received letters asking them to comply with recently passed data protection laws, register with authorities and store the data of Russian users on servers located within the country.
    According to Maxim Ksenzov, deputy chief of Roskomnadzor, the US businesses will have to obey, “one way or another.” He said: “They are consulting each other, talking to the legal departments in California. We are also in contact and not rushing them at the moment.”
    The three US companies will be fined should they not comply with the demands of the Russian law. Ksenzov added: “These three resources must make a decision about placing their data centers in Russia, and about the law on bloggers. They are preparing and intend to follow the guidelines.”

  10. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

  11. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s