អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុតៈ ស្មូត្រទំនួញជាលីក្រឹស្នា

អនិច្ចា! កុមារ​ទាំង​ពីរ​ពង្ស                 ដើរ​ទាំង​ថ្ងៃ​ត្រង់​ក្តៅ​ញ័រ​ខ្លួន
ជាលី​យំ​ថ្ងូរ​អាសូរ​ប្អូន                       ទាំង​ខ្លួន​ជាលី​ទ្រាំ​ពុំ​បាន​។
ហើយ​យំ​សស្រាក់​ទៅ​ទាំង​ពីរ          ជាលី​លោម​ថា​ប្អូន​កល្យាណ
នាង​ខំ​ទ្រាំ​ទៅ​តាម​កម្ម​ប្រាណ          ឲ្យ​បាន​បិតា​យើង​ឆាប់​ត្រាស់។
ក្រឹស្នា​ទួញ​ថា​ឱ​ម្ចាស់​បង                  ព្រាហ្មណ៍​គាត់​វាយ​ខ្នង​ពន់​ពេក​ណាស់
រៀម​អើយ​ទត​ចុះ​បែក​សុស​ពាស      ផ្សា​ណាស់​ដោយ​ញើស​ហូរ​ពុះ​ពង​។
ជាលី​លោម​ថា​ឱ​ប្អូន​ពៅ                   នាង​ខំ​ទ្រាំ​ទៅ​ណា​កែវ​បង
ធ្វើ​ម្តេច​ឯ​កម្ម​យើង​ឯង​ហោង             ទើប​យើង​មក​រង​ទុក្ខ​ច្នេះ​ណា។
ក្រឹស្នា​ទួញ​ថា​ឱ​អម្ចាស់                     ស្រេក​ទឹក​ដោះ​ណាស់​ណា​មាតា​
ឱ​អ្នក​មេ​អើយ​យាង​ទៅ​ណា              មេត្តា​ដល់​កូន​ផង​ណា​ថ្លៃ​។
ធ្វើ​ម្តេច​បាន​អ្នក​មក​ឥឡូវ                   កូន​នឹង​សូម​បៅ​ឲ្យ​ឆ្អែត​ផ្ទៃ
រួច​ហើយ​កូន​លា​ព្រះ​គុណ​ថ្លៃ            បំពេញ​និស្ស័យ​ព្រះ​បិតា។​

សូម​ចុច​ប៊ូតុង​ខាង​ក្រោម​ដើម្បី​ស្តាប់ ចុច​ទីនេះ​ដើម្បី​ទាញ​យក​សម្លេង​

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ស្មូត្រ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុតៈ ស្មូត្រទំនួញជាលីក្រឹស្នា

  1. Lovepeehs05 និយាយថា៖

    អរព្រះគុណព្រះអង្គ កំសត់ណាស់ ពីរោះណាស់ កន្លែងនេះកាន់ទីប៉ុន្មានដែរ ព្រះអង្គ ?
    តើព្រះអង្គមាន ស្មូត្រនាងមេទ្រី ដែរ ?

    តើព្រះអង្គមានរូប ដែលគេគូររឿងព្រះវេសន្តរនេះដែរ ? ចង់ឃើញរូបតាមកាន់និមួយ ៗ បើព្រះអង្គអាចដាក់អោយមើល សូមដាក់កុំខាន សូមអរព្រះគុណទុកជាមុន !

    • ចម្រើនពរ! កន្លែង​នេះ​គឺ​កណ្ឌ​កុមា​របព្វ កណ្ឌ​ទី​៧ ត្រង់​​តា​ជូជក​ព្រាហ្មណ៍​សុំ​ជា​លី​ក្រឹស្នា​ ពី​ព្រះ​វេស្សន្តរ​បាន​ហើយ​ ក៏​វាយ​វាត់​កុមារ​ទាំង​ពីរ​ បណ្តើរ​ចេញ​ទៅ​។ ស្មូត្រ​នាង​មទ្រី​ អាត្មា​មាន​ដែរ តែ​រូប​ភាព​នៃ​រឿង​ព្រះ​វេស្សន្តរ​ជាតក អាត្មា​មិន​មាន​ទេ។ ប្រហែល​ជា​អាច​រក​បាន​ពី​ក្នុង​វិប​សាយ​ផ្សេងៗ បើ​មាន​ពេល​ណា​ អាត្មា​នឹង​ដាក់​ជូន។

      • Lovepeehs05 និយាយថា៖

        អរគុណព្រះអង្គ បើព្រះអង្គអាចមានដឹងកន្លែងណាមានរូប រឿងព្រះវេស្សន្តរ ដាក់ចែកអោយមើលផង ហើយបើមានរូបផ្សេងៗ ដែលទាក់ទងរឿងព្រះសម្មាសម្ពុទ្ធ ក្នុងកំឡុងព្រះអង្គត្រាស់ដឹង នឺងបន្ទាប់ពីការត្រាស់ដឹង សូមព្រះអង្គចែករំលែកផង ! សូមអរព្រះគុណម្តងទៀតជាមុន !!

      • ចម្រើន​ពរ​ញោម! ចំពោះ​រឿង​ព្រះវេស្សន្ត​រ​នោះ​ឥឡូវ​អាត្មា​មិន​មាន​ទេ ពេល​ណា​មាន​នឹង​ដាក់​ចែក​ជូន​។ ចំណែក​រូប​ភាព​ពុទ្ធប្ប​វត្តិ​នោះ ដោយ​ឃើញ​ថា​មាន​វិបសាយ​ជា​ច្រើន​បាន​ដាក់​ហើយ​ ដូច្នេះ​ហើយ​ទើប​អាត្មា​មិន​បាន​យក​មក​ដាក់​ក្នុង​ទី​នេះ បើ​ញោម​មាន​បំណង​ចង់​មើល​អាត្មា​នឹង​ដាក់​ជូន​ក្នុង​ពេល​ឆាប់​ៗនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s