បហានក្ខន្ធ គឺក្រុមធម៌ដែលគួរលះ មានអ្វីខ្លះ?

ធម៌​​ដែល​​គួរ​​លះ​​បង់​​ឲ្យ​​ស្រឡះ​​ចេញ​​នោះ​​មាន​​ច្រើន​​យ៉ាង ។ ក្នុង​​គម្ពីរ​​វិសុទ្ធិ​មគ្គ​​ត្រង់​​វិសុទ្ធិ​និទ្ទេស មាន​​សេចក្ដី​​ថា​​ពួក​​បច្ចត្ថិក​​ធម៌​​គឺ​​ជា​​ធម៌​​សត្រូវ​​ដល់​​កុស​ល​ធម៌​​នោះ បើ​​រាប់​​តាម​​មេ​​មាន ១៨ មេ​​គឺ សំយោជនៈ ១០ , កិលេស ១០ , មិច្ឆត្តៈ ១០ , លោក​​ធម៌ ៨, មច្ឆរិយៈ ៥, វិបល្លាសៈ ៣ , គណ្ឋៈ ៤ , អគតិ ៤, អាសវៈ ៤, ឱឃៈ ៥, យោគៈ ៤ , នីវរណៈ ៥, បរាមាសៈ ១, ឧបាទានៈ ៤, អនុស័យ ៧, មលៈ ៩ , អកុសល​កម្ម​បថ ១០, អកុសល​ចិត្ត ១២, ទាំង​​អស់​​នេះ​​សុទ្ធ​​តែ​​ជា​​អកុសល​​ហៅ​ថា​បហានក្ខន្ធ​​គឺ​​កង​​ធម៌​​ដែល​​ត្រូវ​​លះ ដែល​​គួរ​​បោះ​​បង់​​ចេញ​​ឬ​​ធ្វើ​​ឲ្យ​​ស្ងប់​​រម្ងាប់​​ចាក​​ខន្ធ​​សន្ដាន ។

គោល​នៃ​បហានក្ខន្ធ​ដែល​លើក​មក​រៀប​រាប់​ខាង​លើ​នេះ គ្រាន់​តែ​ជា​លំ​នាំ ដើម្បី​បង្ហាញ​ពី​មេ​នៃ​ក្រុម​ធម៌​ទាំង​ឡាយ​​ដែល​មាន​សំដែង​ក្នុង​វិសុទ្ធិមគ្គ​ប៉ុណ្ណោះ មិន​​បាន​លើក​​យក​សេចក្តី​បរិយាយ​​មក​​ក្នុង​ទី​នេះ​​ទេ​ព្រោះ​មាន​សេចក្តី​វែង​ឆ្ងាយ​ ហើយ​មាន​ការ​ជាប់​ទាក់​ទង​នឹង​កិច្ច​បដិបត្តិ​ដើម្បី​លះ​កាត់​ ឬ​បោះ​បង់​ចេញ​នូវ​ធម៌​ទាំង​នេះ។​ ដើម្បី​ឲ្យ​បាន​យល់​សេចក្តី​ទូលំ​ទូលាយ​ ទាំង​សេចក្តី​អធិប្បាយ​នៃ​ធម៌​ទាំង​នេះ​ ទាំង​កិច្ច​បដិបត្តិ​ដើម្បី​លះ សូម​អ្នក​មាន​ចំណូល​ចិត្ត​សិក្សា​ព្រះ​ធម៌​ទាំង​ឡាយ ទាញ​យក​គម្ពីរ​វិសុទ្ធិមគ្គ​ប្រែ​ភាគ​ទី​៣ ទុកសម្រាប់​សិក្សាចុះ បហាន​ធម៌​នេះ​មាន​សំដែង​ក្នុង​”ញាណ​ទស្សន​វិសុទ្ធិ​និទ្ទេស” ចាប់ពី​ទំព័រទី ៥៩៤ តទៅ។ ដើម្បី​ឲ្យ​មាន​ការយល់​បាន​ទូលំ​ទូលាយ គួរតែ​អាន​ឲ្យ​បាន​តាំង​ពីដើម​ដល់​ចប់ ព្រោះ​ធម៌​ទាំង​នេះ​មាន​ការ​ជាប់​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​។​ សៀវភៅ​វិសុទ្ធិមគ្គ​ប្រែ​ទាំង​បី​ភាគ​ មាន​ដាក់​នៅ​ក្នុង​ គេហទំព័រ​ព្រះ​ធម៌​សម្រាប់​ខ្មែរ

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to បហានក្ខន្ធ គឺក្រុមធម៌ដែលគួរលះ មានអ្វីខ្លះ?

  1. ថី មុនី និយាយថា៖

    អរព្រះគុណព្រះអង្គ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s