រឿងឃោសកសេដ្ឋី

[…]​ក៏​កាល​ទុព្ភិក្ខ​ភ័យ​កើត​ឡើង​ក្នុង​អល្លកប្ប​រដ្ឋ មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ​កោតុហលិកៈ មិន​អាច​ដើម្បី​នឹង​ចិញ្ចឹមជីវិត ទើប​នាំ​ភរិយា​ឈ្មោះ​កាលី​មាន​កូន​ខ្ចី តាំង​ចិត្ត​ថា​នឹង​ទៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​នគរ​កោសម្ពី​ដាក់​ស្បៀង​ចេញ​ដំណើរ​ទៅ ។ លោក​ខ្លះ​ពោល​ថា កាល​មហាជន​កំពុង​តែ​ស្លាប់ ព្រោះ​អហិវាទ​ក​រោគ គេ​ទើប​នាំ​គ្នា​ចេញ​រត់​ទៅ​ក៏​មាន ។ គេ​នាំ​គ្នា​ដើរ​ទៅ លុះ​អ​ស់​ស្បៀង​ហើយ គឺ​សេចក្ដី​ស្រេក​ឃ្លាន​បៀត​បៀន​ហើយ មិន​អាច​នឹង​នាំ​ទារ​ក​ទៅ​បាន​។

លំ​ដាប់​នោះ ស្វា​មី​និយាយ​និង​​ភរិយាថា ប្អូន​ស្រីដ៏​ចំរើន កាល​យើង​នៅ​មាន​ជីវិត គង់​តែ​នឹង​បាន​បុត្រ​ទៀត យើង​ចោល​វា​ទៅ​ចុះ ។ ធម្មតា​​ហឫទ័យ​របស់​មាតា​ទន់ ព្រោះ​ដូច្នោះ នាង​ទើប​ឆ្លើយ​តប​ថា ខ្ញុំ​មិន​អាច​នឹង​ចោល​បុត្រ​ដែល​នៅ​ទាំង​រស់​បាន​ទេ ។
ស្វាមី- បើ​ដូច្នោះ នឹង​ធ្វើ​យ៉ាង​ណា ?
ភរិយា- យើង​ផ្លាស់​ប្ដូរ​គ្នា​នាំ​វា​ទៅ ។

មាតា​ដល់​វារៈ​របស់​ខ្លួន​លើក​បុត្រ​នោះ​ឡើង​ហាក់​ដូច​ជា​ផួង​ផ្កា​បី​ឲ្យ​ដេក (ឱប​ទុម) ត្រង់​ទ្រូង​ហើយ​ព​ទៅ​ដោយ​ចង្កេះ​ឲ្យ​ដល់​បិតា ។ សូម្បី​ព្រោះ​សេចក្ដី​ឃ្លាន​ក្នុង​ទី​ដែល​គេ​ទទួល​បុត្រ​ដាក់​ទុក​ហើយ ៗ វេទនា​កើត​ឡើង​ដល់​គេ​ជា​ខ្លាំង គេ​ទើប​និយាយ​នឹង​ភរិយា​នោះ​ហើយ ៗ ញយ ៗ ថា នាង​ចំរើន កាល​បើ​យើង​នៅ​មាន​ជីវិត គង់​តែ​នឹង​បាន​បុត្រ​ទៀត ។ យើង​ចោល​វា​ទៅ​ចុះ ។ ឯ​ភរិយា​នោះ​ក៏​បាន​ហាម​ឃាត់​ជា​ច្រើន​ដង​ច្រើន​គ្រា (តមក) នាង​ទើប​នៅ​ស្ងៀម​ ។ ទារក​ត្រូវ​គេ​ផ្លាស់​ប្ដូរ​គ្នា​ទៅ​មក​អស់​កម្លាំង​ហើយ​ដេក​លក់​នៅ​ដៃ​បិតា ។ គេ​ដឹង​អាការ​ដែល​ទារក​នោះ​ដេក​លក់​ហើយ ឲ្យ​មាតា​ដើរ​ទៅ​ខាង​មុខ ដាក់​បុត្រ​នោះ​ឲ្យ​ដេក​លើ​កម្រាល​ស្លឹក​ឈើ ខាង​ក្រោម​គល់​ឈើ​មួយ​គុម្ព ដើរ​ត​ទៅ​ហើយ ។ មាតា​ងាក​មក​មើល​មិន​ឃើញ​បុត្រ​ហើយ សួរ​ថា អ្នក​ប្ដី​ បុត្រ​​ខ្ញុំ​ទៅ​ណា ?

បិតា- អញ​ដាក់​ឲ្យ​ដេក​ក្រោម​គុម្ព​ឈើ​មួយ​គុម្ព ។
ភរិយា- អ្នក​ប្ដី​កុំ​ញ៉ាំង​ខ្ញុំ​ឲ្យ​វិនាស​ឡើយ បើ​ខ្ញុំ​វៀរ (ប្រាសពី) បុត្រ​ហើយ មិន​អាច​នឹង​រស់​នៅ​បាន​ទេ ចូរ​ទៅ​នាំ​បុត្រ​មក​ឲ្យ​ខ្ញុំ នាង​ពោល​ដូច្នេះ​ហើយ​គក់​ទ្រូង​ទួញ​យំ ​។

លំ​ដាប់​នោះ ស្វាមី​ត្រឡប់​ទៅ​នាំ​យក​បុត្ត​នោះ​មក ។ ឯ​បុត្រ​ក៏​បាន​ស្លាប់​បាត់​បង់​ក្នុង​ចន្លោះ​ផ្លូវ​ហើយ ។ នាយ​កោតុហលិក​បិតា​ចោល​បុត្រ​ក្នុង​ទី​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង ក្នុង​ភព​ជា​លំដាប់​ត្រូវ​គេ​ចោល​ដល់ ៧ ដង ព្រោះ​ផល​នៃ​កម្ម​នោះ ។ ឈ្មោះ​ថា​កម្ម​ដ៏​លាមក​នេះ មិន​គួរ​មើល​ងាយ​ថា​មាន​ប្រមាណតិច​ទេ ។ គេ​ទាំង​ពីរ​នាក់​នោះ ធ្វើ​ដំណើរ​ទៅ​ដល់​ត្រកូល​នាយ​គោបាល (អ្នក​រក្សា​គោ) មួយ​កន្លែង ។

ក្នុង​ថ្ងៃ​នោះ នាយ​គោ​បាល​មាន​បុណ្យ​ឆេនុ​មង្គល (ការ​មង្គល​ដែល​គេ​ធ្វើ​ព្រោះ​មេគោ​ក្រមុំ​ជា​ហេតុ) ។ ព្រះ​បច្ចេក​ពុទ្ធ​មួយ​អង្គ​ឆាន់​ក្នុង​ផ្ទះ​នាយ​គោបាល​ជា​និច្ច (សម្គាល់​សេចក្ដី​ថា បដិគាហក​ប្រចាំ​ត្រកូល​ទទួល​អាហារបិណ្ឌបាត្រ​ទី​នោះ​រាល់​ថ្ងៃ​ទៅ) ។ គេ​និមន្ត​លោក​ឲ្យ​ឆាន់​ហើយ បាន​ធ្វើ​ការ​មង្គល ។ គេ​តាក់​តែង​បាយ​បាយាស​ទុក​ជា​ច្រើន ។ នា​យ​គោ​បាល​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​មក ទើប​សួរ​ថា មក​អំពី​ណា ដឹង​សេចក្ដី​ប្រព្រឹត្ត​ទៅ​ទាំង​ពួង​ហើយ ជា​មនុស្ស​មាន​ចិត្ត​អាណិត​អាសូរ ធ្វើ​សេចក្ដី​អនុគ្រោះ​ក្នុ​ង​គេ​ហើយ ប្រើ​បម្រើ​ឲ្យ ៗ បាយ​បាយាស​ព្រម​ដោយ​សប្បិ​ល្មម​គ្រាន់ ។ ភរិយា​ទើប​និយាយ​នឹង​ស្វាមី​ថា អ្នក​ប្ដី កាល​បើ​អ្នក​នៅ​រស់ ខ្ញុំ​ក៏​បាន​ឈ្មោះ​ថា​នៅ​រស់​ដែរ អ្នក​មាន​ចំពោះ​ដាច់​ខាត (ចាក​​អាហារ) មក​យូរ អញ្ជើញ​ពិសា​តាម​ត្រូវ​ការ​ចុះ ហើយ​ចាប់​យក​បាយ​បាយាស ព្រម​ដោយ​សប្បិ​ដាក់​ទុក​ចំពោះ​មុខ​គេ ខ្លួន​ឯង​បរិភោគ​សប្បិ​សាប​ៗ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ស្វាមី​បរិភោគ​ច្រើន​ហើយ នៅ​តែ​មិន​អាច​កាត់​ចំណង់​ក្នុង​អាហារ​បាន ព្រោះ​សេច​ក្ដី​ឃ្លាន​មក​អស់ ៧, ៨ ថ្ងៃ ។ នាយ​គោបាល​ប្រើ​បម្រើ​ឲ្យ​យក​បាយ​បាយាស​ឲ្យ​គេ​ពីរ​នាក់​ហើយ ចាប់​ផ្ដើម​បរិភោគ​ខ្លួន​ឯង ។ នាយ​កោតុហលិក​អង្គុយ​មើល​គេ ឃើញ​នាយ​គោបាល​ពូត​ដុំ​បាយ​បាយាស​ឲ្យ​មេ​សុនខ​ដែល​ដេក​នៅ​ក្រោម​ជើង​តាំង នឹក​ក្នុង​ចិត្ត​ថា​សុនខ​នេះ​មាន​បុណ្យ​បាន​ភោជន​បែប​នេះ​ជា​និច្ច ។ ក្នុង​ចំណែក​រាត្រី គេ​មិន​អាច​ញ៉ាំង​បាយ​បាយាស​នោះ​ឲ្យ​រលួយ​ទៅ​បាន​ធ្វើ​កាលៈ​(ស្លាប់)​ហើយ កើត​ក្នុង​ផ្ទៃ​មេសុន​ខ​នោះ ។ លុះ​ភរិយា​គេ​ធ្វើ​ការ​បញ្ចុះ​សពរួច​ហើយ ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​​ក្នុង​ផ្ទះ​នោះឯង បាន​អង្ករ​មួយ​នាឡិ​ដាំបាយ​ហើយ ដាក់​ក្នុង​បាត្រ​ព្រះបច្ចេក​ពុទ្ធ​ពោល​ឧទ្ទិស​ថា លោក​ម្ចាស់ សូម​ផល​បុណ្យ​ចំណែក​នេះ នឹង​ដល់​ទៅ​ទាសៈ​របស់​លោក​ម្ចាស់ ហើយ​នឹក​ថា អញ​គួរ​តែ​នៅ​ក្នុង​ផ្ទះ​នេះ​ឯង លោក​ម្ចាស់ លោក​មក​ទីនេះ​ជាប់​ជា​និច្ច ទេយ្យធម្មវត្ថុ​មាន​ឬ​មិនមាន​ក៏​ដោយ កាល​អញ​ថ្វាយ​បង្គំ​ធ្វើ​វេយ្យាវច្ចករ ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​រាល់​ថ្ងៃ គង់​តែ​នឹង​បាន​ទទួល​បុណ្យ​ច្រើន​ដូច្នេះ ហើយ​នាង​នៅ​ធ្វើ​ការ​ឈ្នួល​ក្នុង​ផ្ទះ​ជា​ប្រាកដ។

មេសុនខ​នោះ​ឯង​សម្រាល​កូន​សុនខ​ឈ្មោល​តែ​មួយ​គត់ ក្នុង​ថ្ងៃ​ខែ​ទី ៦ ឬ​ទី ៧ ។ នាយ​គោ​បាល​ឲ្យ​បម្រើ​ឲ្យ​ទឹក​ដោះ​ស្រស់​មេ​គោ​ក្រមុំ​មួយ​ដល់​វា ។ វា​ចម្រើន​ធំ​ហើយ​អស់​កាល​មិន​យូរ​ពេក ។ ខាង​ក្រោយ ព្រះបច្ចេកពុទ្ធ​ឆាន់​ឲ្យ​ជុំ​ភត្ត​ដល់​វា​មួយ​ជុំ​ជា​និច្ច ។ វា​អាស្រ័យ​ជុំ​ភត្ត​បាន​សេចក្ដី​ស្នេហា​ក្នុង​ព្រះ​បច្ចេក​ពុទ្ធ (មួយ​ថ្ងៃ​ពីរ​ដង​ជា​ដរាប) ។ សូម្បី​កាល​គេ​ដើរ​ទៅ បាន​យក​ដំបង​វាយ​ត្រង់​គុម្ព​ឈើ​នឹង​ផែន​ដី​ក្នុង​ស្ថាន​ដែល​មាន​ម្រឹគ​សាហាវ (សត្វ​សាហាវ​ដូច​ខ្លា) ក្នុង​ចន្លោះ​ផ្លូវ បញ្ចេញ​សំឡេង​ដេញ​ថា សុសុ ដូច្នេះ​បី​ដង ឲ្យ​ពាល​ម្រឹគ​ទាំង​ឡាយ​គេច​ចេញ​ទៅ​ហើយ ។ សូម្បី​សុនខ ក៏​បាន​ទៅ​ជា​មួយ​ផង​ដែរ ។ ថ្ងៃ​មួយ គេ​ផ្ដាំ​ព្រះ​បច្ចេកពុទ្ធ​ថា លោក​ម្ចាស់ គ្រា​ណា​ខ្ញុំ​រក​ឱកាស (ទៅ​) មិន​បាន គ្រា​នោះ​នឹង​បញ្ជូន​សុនខ​នេះ​ទៅ លោក​គប្បី​មក​តាម​គ្រឿង​សម្គាល់​ដែល​បញ្ជូន​វា​នេះ​ទៅ ។

ចាប់​ដើម​អំពី​នោះ​មក ក្នុ​ង​ថ្ងៃ​រក​ឱកាស​មិន​បាន បាន​បញ្ជូន​សុនខ​ទៅ ប្រាប់​ថា​កូន​ទៅ​នាំ​ព្រះបច្ចេកពុទ្ធមក​ចុះ ។ ដោយ​ឮ​តែ​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណោះ វា​ស្ទុះ​បោល​ទៅ (មិន​ឈប់​ចាំ​ស្ដាប់​ទៀត​ទេ) លុះ​ដល់​ទី​ដែល​ម្ចាស់ (ធ្លាប់) វាយ​គុម្ព​ឈើ​និង​ផែន​ដី​ព្រុះ​បី​ដង ដឹង​អាការ​ដែល​ខ្លួន​ដេញ​ពាល​ម្រឹគ​ឲ្យ​ចៀស​ចេញ​ទៅ ដោយ​សំឡេង​នោះ​ហើយ ដើរ (ដើរ​តទៅ) ដល់​លំនៅ​ព្រះ​បច្ចេក​ពុទ្ធ អ្នក​ដែល​ធ្វើ​ការ​ប្រតិបត្តិ ជម្រះ​រាង​កាយ​អំពី​ព្រឹក​ហើយ ចូល​ទៅ​កាន់​បណ្ណ​សាលា​អង្គុយ​ហើយ ព្រុស​បី​ដង​ទៀត​ត្រង់​ទ្វារ​បណ្ណ​សាលា ឲ្យ​លោក​ដឹង​ថា​ខ្លួន​មក​ហើយ ដេក​ចាំ​ចំណែក​ម្ខាង ។ កាល​ព្រះបច្ចេក​ពុទ្ធ​កំណត់​វេលា​ដ៏​គួរ​ហើយ ដើរ​ចេញ​ក្រៅ​បណ្ណ​សាលា​វា​ព្រុះ​ដើរ នាំ​ទៅ​ខាង​មុខ ៗ ។ ព្រះ​បច្ចេក​ពុទ្ធ​កាល​ល្បង​មើល​វា​ក្នុង​ចន្លោះ ៗ បាន​ដើរ​បែក​ទៅ​ផ្លូវ​ដទៃ (ដែល​មិន​មែន​ផ្លូវ​ទៅ​ផ្ទះ​នាយ​គោ​បាល)​។

ទី​នោះ​វា​ទើប​ឈរ​ទទឹង​រាំង​ខាង​មុខ​លោក ព្រុស​ ជា​ទី​ប្រាប់​ថា​មិន​មែន​ផ្លូវ​នោះ​ទេ ហើយ​នាំ​លោក​ត្រឡប់​ទៅ​កាន់​ផ្លូវ​ដែល​ត្រង់​ទៅ ផ្ទះ​របស់​ខ្លួន ។ ខាង​ក្រោយ ថ្ងៃ​មួយ​លោក ល្បង​មើល​វា​ទៀត ធ្វើ​ជា​ដើរ​ទៅ​កាន់​ផ្លូវ​ដទៃ ដល់​វា​នឹង​ឈរ​ទទឹង​មុខ​ហាម​ឃាត់ ក៏​មិន​ត្រឡប់​យក​ជើង​ទាត់​វា ឲ្យ​ចៀស​ចេញ ហើយ​ដើរ​តទៅ ។​សុនខ​ដឹង​អាការ​ដែល​លោក​មិន​ត្រឡប់​ហើយ ទាញ​លោក​ទៅ​កាន់​ផ្លូវ​ត្រូវ​ទាល់​តែ​បាន ។ វា​ញ៉ាំង​សេចក្ដី​ស្នេហា​មាន​កម្លាំង​ឲ្យ​កើត​ឡើង​ក្នុង​ព្រះ​បច្ចេកពុទ្ធ​នោះ​ដោយ​ប្រការ​ដូច្នោះ ។ អំពី​នោះ​មក កា​ល​ដទៃ​ទៀត សម័យ​ព្រះ​បច្ចេក​ពុទ្ធ​មាន​ចីវរ​ចាស់​ដាច់​ដាច​ហើយ ទើប​នាយ​គោ​បាល​ថ្វាយ​សំពត់ ដើម្បី​ធ្វើ​ចីវ​រដល់​លោក ។ ព្រះ​បច្ចេក​ពុទ្ធ​ពន្យល់​គេ​ថា អាវុសោ ធម្មតា​ចីវរ​ធ្វើ​មនុស្ស​តែ​ម្នាក់​ឯង​ធ្វើ​បាន​ដោយ​លំបាក អាត្មា​នឹង​ទៅ​កាន់​សប្បាយ​ហើយ ពឹង​កម្លាំង​អ្នក​ដទៃ​ជួយ​ធ្វើ ។

នាយគោបាល- និមន្ត​លោក​ម្ចាស់​ធ្វើ​ក្នុង​ទី​នេះ​ចុះ ។
ព្រះបច្ចេកពុទ្ធ- មិន​អាច នឹង​ធ្វើ​បាន​ទេ អា​វុសោ ។
​នាយគោបាល- បើ​ដូច្នោះ សូម​លោក​ម្ចាស់​កុំ​នៅ​ខាង​ក្រោយ​យូរ​ពេក​ព្រះ​ករុណា ។
សុនខ​បាន​ឈរ​ស្ដាប់​ចរចា​គ្នា​និង​គ្នា ។ ព្រះ​បច្ចេក​ពុទ្ធ​ពោល​ថា នៅ​ចុះ ឧបាសក នាយ​គោបាល​ត្រឡប់​ហើយ អណ្ដែត​ឡើង​កាន់​វេហាស៍ អាកាស​ជាទី​រីករាយ​នៃ​សត្វ​ស្លាប​បែរ​មុខ​ចំពោះ​ទៅ​រក​ភ្នំ​គន្ទមាទន៍​ទៅ​ហើយ ។ សុនខ​ឃើញ​លោកនិមន្ត​​ទៅ​តាម​អាកាស​ ក៏​ឈរ​ព្រុះ​ទាល់​តែ​លោក​កំបាំង​រង្វង់​ចក្ខុ​ខ្លួន ហទ័យ​បែក​ហើយ (បែក​ទ្រូង​ស្លាប់)​។

ធម្មតា​សត្វតិរច្ឆាន​នេះ មាន​អធ្យា​ស្រ័យ​ត្រង់​ឥត​វៀច​វេរ​ទេ ចំណែក​មនុស្ស​ទាំង​ឡាយ ចិត្ត​គិត​ទៅ​យ៉ាង​ដទៃ មាត់​និយាយ​ទៅ​យ៉ាង​ដទៃ (មិន​ត្រង់​គ្នា​សោះ) ។​ហេតុ​នោះ​ឯង នាយ​នេស្ស​ហត្ថា​រោ​ហបុត្រ (បុត្រ​នាយ​ជាង…..) ទើប​ទូល​សម្ដេច​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន រាង​គឺ​មនុស្ស​នោះ​សាំ​ញាំ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន រាង​គឺ​បណ្ដា​សត្វ​ចិញ្ចឹម​ងាយ ។

ព្រោះ​ទិដ្ឋិ​ទៀង​ត្រង់​មិន​វៀច​វេរ​នោះ​ឯង វា (សុនខ) ធ្វើ​កាលៈ​ហើយ​កើត​ក្នុង​ភព​តា​វត្តឹង្ស មាន​នាង​អប្សរ​មួយ​ពាន់​ចោម​រោម សោយ​មហាសម្បត្តិ​ហើយ ។ ទេវ​បុត្រ (កំណើត​សុនខ) នោះ កាល​បើ​ខ្សិប​ជិត​គុម្ព​ត្រចៀក​អ្នក​ណា ១៦ សម្លេង​ឮ​ខ្ទរ​ទៅ​ដល់​ដប់​ពីរ​យោជន៍ ឯ​សម្លេង​និយាយ​ជា​ធម្មតាឮ​​គ្រប់​​ទេព​​នគរ​​មាន​ប្រមាណ​មួយ​ម៉ឺន​យោជន៍​​ទាំង​​អស់ ហេតុ​នោះ​ឯង លោក​ទើប​មាន​នាម​ថា ឃោសក​ទេវបុត្រ ។

សួរថា ចុះ​នោះ​ជា​ផល​របស់​អ្វី ?
​ឆ្លើយថា ផល​របស់​ការ​ព្រុះ​ព្រោះ​សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ​បច្ចេក​ពុទ្ធ ។
​លោក​ឋិត​នៅ​ក្នុង​តាវត្តិង្ស​ពិភព​នោះ​មិន​យូរ​ប៉ុន្មាន​ក៏​ច្យុត ។

រី​ទេវ​បុត្រ​ទាំង​ឡាយ​រមែង​ច្យុត​ចាក​ទេវ​លោក​ដោយ​ហេតុ​បួន​ប្រការ គឺ ១ អស់​អាយុ ២ អស់​បុណ្យ ៣ អស់​អាហារ ៤ ក្រោធ​ខឹង​ដូច្នេះ ។ ក្នុង​បួន​យ៉ាង​នោះ អ្នក​ធ្វើ​បុញ្ញ​កម្ម​ទុក​ច្រើន កើត​ក្នុង​ទេវ​លោក​ហើយ​ស្ថិត​នៅ​រហូត​ដល់​អស់​អាយុ (លុះ​ច្យុត​ហើយ) កើត​ក្នុង​ជាន់​លើ ៗ ឡើង​ទៅ​យ៉ាង​នេះ ឈ្មោះ​ថា​ច្យុត​ដោយ​អស់​អាយុ ។ អ្នក​ធ្វើ​បុណ្យ​ទុក​បន្តិច​បន្តួច មាន​បុណ្យ​សូន្យ​អស់​ក្នុង​ចន្លោះ ដូច​ដាក់​ស្រូវ​ត្រឹម​បួន​ប្រាំ​តៅ​ទុក​ក្នុង​កោសដ្ឋាគារ (ជង្រុ​កលួង) ធ្វើ​កាលៈ​ក្នុង​ចន្លោះ (ស្លាប់​ក្នុង​អាយុ​នៅ​មិន​គួរ​ស្លាប់) យ៉ាង​នេះ ឈ្មោះ​ថា​ច្យុត​ដោយ​អស់​បុណ្យ ។ មួយ​ពួក​ទៀត​បរិភោគ​កាម​គុណ (ជ្រុល​ពេក​ទៅ) មិន​បាន​បរិភោគ​អាហារ​ដោយ​ភ្លេច​ស្មារតី​នឹក (អស់​កម្លាំង) លំបាក​កាយ​ហើយ​ធ្វើ​កាលៈ យ៉ាង​នេះ ឈ្មោះ​ថា​ច្យុត​ដោយ​អស់​អាហារ ។ មួយ​ពួក​ទៀត ចង់​បាន សម្បត្តិ​របស់​អ្នក​ដទៃ កាល​បើ​មិន​អាច​នឹង​បាន​យក​ជា​កម្មសិទ្ធិ​របស់​ខ្លួន ក៏​ក្រោធ​ខឹង​ហើយ​ធ្វើ​កាលៈ យ៉ាង​នេះ ឈ្មោះ​ថា​ច្យុត​ដោយ​ក្រោធ​ខឹង ។

ឯ​ឃោសក​ទេវបុត្រ​នេះ បរិភោគ​កាម​គុណ​ជ្រុល​ពេក​ទៅ​ភ្លេចស្មារតី​នឹក ច្យុត​ដោយ​អត់​អា​ហារ ។ ក៏​លុះ​ច្យុត​ហើយ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នាង​នគរ​សោ​ភិនី​នោះ សួរ​ស្រី​បម្រើ​ថា វា​ប្រុស ឬ ស្រី កាល​ស្រី​បម្រើ​ប្រាប់​ថា ប្រុស​អ្នកមេ​ម្ចាស់ បង្គាប់​ឲ្យ​បោះ​ចោល​ថា យក​ចុះ​មេ​ឯង ចូរ​លើក​ក្មេង​នេះ​ដាក់​ច្រែង​បោះ​ចោល​ត្រង់​គំនរ​សម្រាម ។ មែ​នពិត នាង​នគរ​សោភិនី​ទាំង​ឡាយ​ចិញ្ចឹម​តែ​កូន​ស្រី កូន​ប្រុស​មិន​ចិញ្ចឹម​ទេ ព្រោះ​ប្រពៃ​ណីរបស់​ពួក​វា កូន​ស្រី​ទើប​បន្ត​ទៅ​បាន ។ ក្អែក​ខ្លះ សុនខ​ខ្លះ ឈរ​ចោម​រោម​ទារក ព្រោះ​ផល​នៃ​ការ​ព្រុះ មាន​សេចក្ដី​ស្នេហា​ក្នុង​ព្រះបច្ចេក​ពុទ្ធ​ជាហេតុ សូម្បី​ក្អែក ឬ ឆ្កែ​តែ​មួយ ក៏​មិន​អាច​ចូល​ជិត​បាន ។

ខណៈ​នោះ សុភាព​បុរស​ម្នាក់​ចេញ​ទៅ​ក្រៅភូមិ ឃើញ​ក្អែក​និង​សុន​ខ​ប្រជុំ​គ្នា​ជា​ពួក នឹក​ថា នុ៎ះ​អ្វី​ហ្ន៎ ទៅ​ទី​នោះ​ឃើញ​ទារ​ក​ហើយ​មាន​សេចក្ដី​ស្នេហា​ដូច​បុត្រ គិត​ថា អញ​បាន​បុត្រ​ហើយ​នាំ​ទៅ​កាន់​ផ្ទះ ។

​គ្រានោះ សេដ្ឋី​នគរកោសម្ពី​កំពុង​ដើរ​ទៅ​កាន់​រាជ​ត្រកូល ជួប​បុរោហិត​ដើរ​ត្រឡប់​មក​អំពី​ព្រះ​រាជ​និវេសន៍ ទើប​សួរ​ថា លោក​អាចារ្យ ថ្ងៃ​នេះ​លោក​ពិនិត្យ​មើល​តិត្ថីករណ៍​ផ្លូវ​ចរ​ផ្កាយនក្សត្រ​ហើយ​ឬ ?

បុរោហិត – បាទ លោក​មហា​សេដ្ឋី ពួក​ខ្ញុំ​មាន​កិច្ច​អ្វី​យ៉ាង​ដទៃ​ទៀត (មាន​តែ​កិច្ច​ហ្នឹង​ហើយ) ។
​សេដ្ឋី – ចុះ​ស្រុក​នគរ​នឹង​ជា​យ៉ាង​ណា​ខ្លះ លោក​អាចារ្យ ?
បុរោហិត – ហេតុ​យ៉ាង​ដទៃ​មិន​មាន​ទេ តែ​ក្មេង​ដែល​កើត​ក្នុង​ថ្ងៃ​នេះ នឹង​បាន​ជា​សេដ្ឋី​ប្រសើរ​បំផុត​ក្នុង​នគរ​នេះ ។
​គ្រានោះ ភរិយាសេដ្ឋី​មាន​ភគ៌​ចាស់​ខែ ហេតុ​នោះ ទើប​លោក​បញ្ជូន​បុរស​ជា​ប្រញាប់​ទៅ​កាន់​ផ្ទះ ប្រាប់​ថា ឯង​ចូរ​ទៅ ភរិយា​អញ​សម្រាល​កូន​ហើយ​ឬ​នៅ​ កាល​បាន​ឮ​ថា​នៅ​មិន​ទាន់​សម្រាល​ទេ គាល់​ព្រះ​រាជា​រួច​ហើយ ក៏​ត្រឡប់​ទៅ​ផ្ទះ​ជា​ប្រញាប់ ហៅ​ស្រីប​ម្រើ​ម្នាក់​ឈ្មោះ កាលី​មក​ហើយ ឲ្យ​ប្រាក់​មួយ​ពាន់​រៀល​ហើយ​ប្រាប់​ថា ឯង​ចូរ​ទៅ​ត្រួត​ត្រា​មើល​ក្នុង​នគរ​នេះ បើ​ជួប​ក្មេង​កើត​ក្នុង​ថ្ងៃ​នេះ​ហើយ ចូរ​ឲ្យ​ប្រាក់​គេ​មួយ​ពាន់​រៀល​ទិញ​យក​មក ។ នាង​កាលី​ដើរ​ត្រួត​ត្រា​មើល​ទៅ​ផ្ទះ​នោះ ឃើញ​ក្មេង​ហើយ​សួរ​គហប​តានី (ស្រី​មេ​ផ្ទះ​ថា) ក្មេង​នេះ​កើត​ពី​កាល​ណា ? កាល​គេ​ប្រាប់​ថា កើត​ថ្ងៃ​នេះ ទើប​និយាយ​សូម​ថា ក្មេង​នេះ​ឲ្យ​ខ្ញុំ​ចុះ ថា​ទិញ​តាំង​ពី​តម្លៃ មួយ​រៀល​ទៅ​ដល់​មួយ​ពាន់​រៀល (ទើប​ដាច់​ស្រេច) ឲ្យ​ប្រាក់​មួយ​ពាន់​រៀល​ហើយ​នាំ​ក្មេង​មក​ឲ្យ​ដល់​សេដ្ឋី ។ សេដ្ឋី​នឹក​ក្នុង​ចិត្ត​ថា បើ​កូន​អញ​សម្រាល​មក​ជា​ស្រី នឹង​ឲ្យ​វា​ទៅ​គ្រប់​គ្រង​ជា​មួយ​កូន​អញ ធ្វើ​វា​ឲ្យ​ជា​ម្ចាស់​ដំណែង​សេដ្ឋី បើ​កូន​របស់​អញ​សម្រាល​មក​ជា​ប្រុស នឹង​សម្លាប់​ចោល ហើយ​ឲ្យ​មនុស្ស​ចិញ្ចឹម​ទុក​ក្នុង​ផ្ទះ ។ លុះ​កន្លង​ទៅ​បាន​ពីរ​បី​ថ្ងៃ ភរិយា​សម្រាល​បុត្រ​ប្រុស​ហើយ ។

សេដ្ឋី​ទើប​គិត​ថា កាល​បើ​មិ​ន​មាន​ក្មេង​នេះ កូន​អញ​នឹង​បាន​ដំណែង​សេដ្ឋី គួរ​តែ​សម្លាប់​វា​ចោល​ឥឡូវ​នេះ​ទៅ ហើយ​ហៅ​នាង​កាលី​មក​ប្រាប់​ថា ទៅចុះ​ មេ​ឯង​ចូរ​ញ៉ាំង​ក្មេង​នេះ​ឲ្យ​ដេក​ទទឹង​កណ្ដាល​ទ្វារ​ក្រោក ក្នុង​វេលា​ហ្វូង​គោ​ចេញ​ពី​ក្រោល មេ​គោ​ទាំង​ឡាយ​នឹង​ជាន់​វា​ឲ្យ​ស្លាប់ មួយទៀត ឯង​ត្រូវ​ដឹង​ភាវៈ​នៃ​ការ​ជាន់​ឬ​ទេ រួច​ចាំ​មក ។ នាង​កាលី​នោះ ទៅ​ដល់​ល្មម​នាយ​គោ​បាល​បើក​ទ្វារ​ក្រោល ញ៉ាំង​ក្មេង​នោះ​ឲ្យ​ដេក​តាម​បង្គាប់​ហើយ ។ គោ​ឈ្មោល​ជា​មេ​ហ្វូង ក្នុង​វេលា​ដទៃ​ចេញ​ក្រោយ​គេ​ទាំង​អស់ ក្នុង​ថ្ងៃ​នោះ​ចេញ​មុន​គេ​ទាំង​អស់ បាន​ឈរ​ក្រុង​ក្មេង​ទុក​ក្មេង​ចន្លោះ​ជើង​ទាំង​បួន ។ មេ​គោ​ជា​ច្រើន​រយ ដដុស​ខាង​ទាំង​ពីរ​នៃ​គោ​ឈ្មោល​ចេញ​ទៅ ។ ចំណែក​នាយ​គោបាល​នឹក​ថា កាល​មុន​គោ​ឈ្មោល​នេះ​ចេញ​ក្រោយ​គេ​ទាំង​អស់ តែ​ថ្ងៃ​នេះ​បែរ​ជា​ចេញ​មុន​គេ​ទាំង​អស់​ទៅ​វិញ នៅ​ឈរ​ជ្រែង​ត្រង់​ទ្វារ នេះ​យ៉ាង​ម៉េច​ហ្ន៎ ហើយ​ដើរ​ទៅ​មើល​ឃើញ​ក្មេង​ដេក​នៅ​ខាង​ក្រោម​គោ​នោះ បាន​សេចក្ដី​ស្រឡាញ់​ដូច​ជា​បុត្រ សប្បាយ​ចិត្ត​ថា អញ​បាន​បុត្រ ហើយ​នាំ​ទៅ​កាន់​ផ្ទះ ។ នាង​កាលី (ត្រ​ឡប់) ទៅវិញ សេដ្ឋីសួរ ប្រាប់​សេចក្ដី​នោះ សេដ្ឋី​ប្រើ​ទៅ ឲ្យ​ប្រាក់​គេ​មួយ​ពាន់​រៀល​យក​មក​វិញ នាង​ឲ្យ​ប្រាក់​មួយ​ពាន់​រៀល​ហើយ បាន​នាំ​មក​ឲ្យ​ទៀត ។

លំដាប់​នោះ សេដ្ឋី​បង្គាប់​នាង​ថា មេ​កាលី រទេះ​ប្រាំ​រយ​ក្នុង​នគរ​នេះ ក្រោក​ឡើង​ពេល​ជិត​ភ្លឺ នឹង​បរ​ទៅ​ដើម្បី​លក់​ដូរ ឯង​ចូរ​នាំ​ក្មេង​នេះ​ទៅ​ឲ្យ​ដេក​ក្នុង​ផ្លូវ​កង់ គោ​ទាំង​ឡាយ​នឹង​បាន​ជាន់ ឬ​កង់​នឹង​បាន​កិន​វា ឯង​ដឹង​សេចក្ដី​ប្រព្រឹត្ត​ទៅ​របស់​វា រួច​ហើយ​ចាំ​មក​ប្រាប់ ។ នាង​កាលី​នាំ​ក្មេង​នោះ​ទៅ​ឲ្យ​ដេក​ក្នុង​ផ្លូវ​កង់​ហើយ គ្រា​នោះ ប្រធាន​នាយ​រទេះ​បាន​បរ​ទៅ​ខាង​មុខ ។ លុះ​គោរបស់​គេ​ដល់​ទី​នោះ​ហើយ រលាស់​នឹម​ទម្លាក់​ចោល សូម្បី​គេ​លើក​នឹម​ឡើង​ទឹម​បណ្ដេញ​ទៅ​ហើយ ញយ ៗ វា​ក៏​មិន​ដើរ​ទៅ​មុខ ។ កាល​គេ​ព្យា​យាម ចាប់​ទឹម​នឹង​វា​យ៉ាង​នេះ អរុណរះ​ឡើង​ហើយ ។ គេ​នឹក​ថា ​អា​គោ​ធ្វើ​នេះ តើ​ជា​យ៉ាង​ម៉េច​ ហើយ​ពិនិត្យ​មើល​ផ្លូវ​ឃើញ​ទារ​ក​ហើយ​គិត​ថា កម្ម​របស់​អញ​ធ្ងន់​ណាស់​ហ្ន៎ ហើយ​ត្រេក​អរ​ថា អញ​បាន​បុត្រ​ហើយ នាំ​ក្មេង​នោះ​ទៅ​ផ្ទះ​ហើយ ។ នាង​កាលី​ត្រឡប់​ទៅ (ផ្ទះ​វិញ) សេដ្ឋី​សួរ ប្រាប់​សេចក្ដី​ប្រព្រឹត្ត​ទី​នោះ លោក​ប្រើ​ទៅ​ឲ្យ​ប្រាក់​គេ​ពាន់​រៀល​នាំ​យក​មក​វិញ (នាង) បាន​ធ្វើ​ដូច្នោះ ។

តមក​ទៀត សេដ្ឋី​បង្គាប់​នាង​ថា គ្រា​នេះ ឯង​នាំ​វា​ទៅ​ព្រៃ​ខ្មោច​ស្រស់ ដាក់​ឲ្យ​ដេក​ក្នុង​ចន្លោះ​គុម្ព​ឈើ វា​នឹង​ត្រូវ​សុន​ខ​ជា​ដើម​ខាំ​ស៊ី​អស់ ឬ​អមនុស្ស​ប្រហារ​ស្លាប់​ទៅ​ក្នុង​ទី​នោះ[…]

រឿងឃោសកៈនេះ ជាចំណែកមួយក្នុងរឿង ព្រះនាងសាមាវតី រឿងនេះនៅវែងឆ្ងាយតទៅទៀត បើសាធុសប្បុរសចង់អាននិងឈ្វេងយល់ឲ្យបានពិស្តារ សូមទាញយកសៀវភៅ រឿងព្រះនាងសាមាវតី ជាPDF ដើម្បីអាននិងបានសិក្សាបន្ថែមអំពីកម្មផល កម្មពៀរវេរាផ្សេងៗ។

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គាថាធម្មបទ, ព្រះពុទ្ធសាសនា, រឿងព្រះនាងសាមាវតី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

12 Responses to រឿងឃោសកសេដ្ឋី

  1. តា ម៉ាប់ និយាយថា៖

    សូមអរព្រះគុណព្រះតេជគុណ !

  2. Pingback: 80reansot

  3. chhunmengy.coolboy និយាយថា៖

    The Elegant Interior Design

    Here is a very stylish and elegant interior design for a small apartment, leading to furniture shop in Cambodia construction materials said.
    One more thing this design is used the natural materials and splashes of color to adorn the minimalistic interior.
    Anyway in the living room consists two designated areas, they are dining spot in soft beige tonality-and a sitting space with colorful upholstery sofas.
    Indeed the plastic forms of the chairs dispersed in the apartment and the lighting solutions are really interesting.
    In addition the beige and grayish tonality that serves as a color base for the apartment décor allows the falls of bright colors like yellow, orange and purple to become a real focal point that excites and vivid the space.
    Moreover the kitchen and bathroom spaces become really personalized and artful spots with their colorful pattern decoration and become unforgettable, bright and airy space.

  4. emrathabong និយាយថា៖

    Nylex Colorino offers useful door finishes

    With the wet and steamy temperature in bathrooms, fittings such as doors and panels can be damaged gradually. Hence, high-end water resistant finishes are a must in for doors and panels. This leads to specialist Nylex Colorino offer a practical set designs, as successful furniture shop in Cambodia
    construction materials informed.
    “Nylex Colorino can be laminated and vacuum pressed onto doors, panels and other furniture. Corners can be fully sealed, preventing penetration of moisture into edges and joins. This stops unsightly door warping and peeling,” claimed Ken Shepperd, head of designing team of Harvey Norman Renovations Showroom.
    On top of being high quality in defying decayed transformation, Nylex Colorino products are also able to adapt to different geometry shapes. It further helps decrease chores with its sleek non-porous and stain-resistant abilities. Moreover, it almost immune to abrasion and chipping.
    The products come with a wide range of whites, colors, metallic and woodgrains.

  5. rocksyla និយាយថា៖

    Zen mode by Christopher Grubb

    According to reliable furniture shop in Phnom Penh construction materials information, the featured ensuite, designed by Christopher Grubb, was a contemporary luxury room with tranquil Zen-like ambience.
    “Once the two rooms were completely stripped back, we created an open-plan master bathroom and bedroom, separated visually by a stand of bamboo canes set in a bed of pebbles. Geometrically patterned shoji-style screen doors can also be drawn between the spaces when privacy is required.”
    “Some elements are decidedly modern. The stone tiles on the bathroom walls create the impression of a single large slab of stone with chisel marks running through it.” said Grubb.
    “To help soften the bathing space, I installed a curved tub surround. The mosaic shower tile, which glistens even when dry, is repeated on two columns at the other end of the tub. These flank a full-height waterfall wall feature.” The designer added.

  6. Pingback: ព្រះពុទ្ធសាសនា |

  7. chamroeunlampard និយាយថា៖

    The Cutting-Edge Elegance House

    This house has been designed as a stylish and cutting-edge elegance, according to furniture shop in Cambodia
    construction materials provided.
    “Open spaces are not Brazilian’s market favorite solution, and this tiny flat didn’t have much room for subdivisions, so we had to think of light and non-intrusive answers.
    We integrated the kitchen into the living room, opening views to the main spaces of the flat right upon the entrance”, architects explained.
    One more thing this house is decorated with white glass tiling and white furniture to give clean ambience to the colorful, geometric shaped wallpaper in the dining area.
    Indeed the living room is created of plaster niches, and then, between living and chamber is really interesting.

  8. loyman86 និយាយថា៖

    Striking surfaces

    Every piece in bathroom design nowadays is matter. This includes choosing the right style and high quality tile design for setting a bathroom.
    Delivered by trustworthy construction in Cambodia construction materials
    , Status tiles are certainly among the right options when selecting for design innovative with their exotic texture and patterns.
    “Status specializes in handcrafted ceramic tiles, and with 270 designs and 95 colors, we were able to customize a range of tiles to suit the project.” Status president, Richard Scott said.
    “All of our tiles are made on the premises. This gives us free rein over quality control and ensures timely delivery – two aspects of paramount importance to ourselves and our clients.”

  9. gga0385 និយាយថា៖

    Ello No Need Your Personal Data for Sign In
    There is a new social network, which does not require your picture or your name for sign in, according to digital marketing agency reported. One more thing, Ello is the “anti-Facebook”, the accounts were not in the holders’ “real” names.
    “The more they know about you, the more money they make,” said Ello co-founder Paul Budnitz regarding Facebook. “I, quite frankly, don’t care.”
    This week, the site has seen an incredible surge in the amount of invite requests. Budnitz said they didn’t expect the site to grow so quickly and are still developing its features.
    “We’re not geo-locating, we’re stripping IP addresses, and we don’t ask your name, your gender or sexual orientation.
    All I care about is that you obey the rules of Ello,” said Budnitz, who is one of its seven founders.

  10. MOM VANNY និយាយថា៖

    ខ្ញុំព្រះករុណាឈ្មោះ ម៉ុម វ៉ាន់នី បានអានរឿងឃោសកសេដ្ឋីរួចមានអារម្មណ៍ជ្រះថ្លា មានបំណងប្រាថ្នាសុំជួបព្រះអង្គផ្ទាល់ (ធម្មានន្ទ វ៉ាន់ ចាន់សារ៉ែន)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s