បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ

បើ​ទុក​ជា​ព្រះ​ពុទ្ធ​មិន​ត្រាស់​ដឹង​ក្នុង​លោក ក៏​ព្រះ​ធម៌​នៅ​តែ​មាន​ក្នុង​លោក​ ព្រោះ​ព្រះ​ធម៌​គឺ​ជា​ច្បាប់​ធម្ម​ជាតិ ដែល​តាំង​នៅ​ជា​និច្ចលើ​លោក​សន្និវាស​នេះ ប៉ុន្តែបើគ្មាន​ព្រះ​ពុទ្ធ​ទេ ក៏មិន​អាច​មាន​ជន​ណា​ម្នាក់​អាច​រក​ឃើញ​​សច្ច​ធម៌​មក​សំ​ដែង​ដល់​សត្វ​លោក​បាន​ឡើយ។ បើ​ព្រះ​ធម៌​ត្រូវ​បាន​សំ​ដែង​ហើយ​ ប៉ុន្តែ​សត្វ​លោក​មិន​យក​ចិត្ត​ទុក​ដាក់​សិក្សា បដិបត្តិ​ទេ ក៏​មិន​បានមគ្គ​ផល ឬ​ប្រយោ​ជន៍​តាម​ធម៌​ដែល​គួរ​បាន​នោះ​ដែរ។ ហេតុនេះ​ហើយ​ទើប​មាន​ពុទ្ធ​គាថា​ទ្រង់​រំលឹក​ដាស់​តឿន​ដូច​ត​ទៅ​នេះ៖​

ពហូនិ វត អត្ថាយ ឧប្បជ្ជន្តិ តថាគតា, ឥត្ថីនំ បរិសានញ្ច យេ តេ សាសនការកា។ ព្រះ​តថាគត​ទាំង​ឡាយ​កើត​ឡើង​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា​ គឺ​ស្ត្រី​ និង បុរស ដែល​ជា​អ្នក​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ​។ ខុ.ថេរ (ខុទ្ទកនិកាយ ថេរគាថា)

យោ ច អប្បម្បិ សុត្វាន ធម្មំ កាយេន បស្សតិ, ស វេ ធម្មធរោ ហោតិ យោ​ ធម្មំ ន បមជ្ជតិ។ អ្នកណា​ស្តាប់​នូវ​ធម៌​សូម្បី​បន្តិចបន្តួច​ តែ​ឃើញ​ធម៌​ដោយ​នាមកាយ ពុំ​នោះ​សោត​អ្នក​ណា​មិន​ប្រមាទ​ក្នុង​ធម៌ អ្នក​នោះ​ឯង​ទើប​ឈ្មោះ​ថា​ជា​អ្នក​ទ្រទ្រង់​ធម៌។ ខុ.ធ (ខុទ្ទកនិកាយ ធម្មបទ)

យេ​ ច​ ខោ សម្មទក្ខា តេ ធម្មេ ធម្មានុវត្ថិនោ, តេ ជនា បារមេស្សន្តិ មច្ចុធេយ្យ សុទុត្តរំ។ ពួក​ជន​ណា​ប្រព្រឹត្ត​តាម​ធម៌​ដែល​ព្រះ​តថាគត​សំដែង​ល្អ​ហើយ​ ពួក​ជន​នោះ​នឹង​ឆ្លង​លំនៅ​នៃ​មច្ចុ ដែល​គេ​លំបាក​ឆ្លង​ក្រៃ​ពេក​ ហើយ​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន។ ខុ.ធ (ខុទ្ធកនិកាយ ធម្មបទ)

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គាថាធម្មបទ, ពុទ្ធភាសិត, ព្រះធម៌។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s