សម្បត្តិ​និង​វិបត្តិ​នៃ​ឧបាសក​

«សម្បត្ដិនៃឧបាសក ៥យ៉ាង»

ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវធម៌​នៃ​ឧបាសក​ឲ្យ​បរិបូណ៌​ឲ្យ​បរិសុទ្ធ​ប្រពៃ​ឈ្មោះ​ថា​ “សម្បត្តិ” សម្បត្តិ​នោះ​មាន ៥​យ៉ាងគឺ៖​

 ១-សទ្ធោ ហោតិ ឧបាសក​មាន​សេចក្តី​ជឿ​ជាក់​ច្បាស់​ក្នុង​គុណ​ព្រះរតន​ត្រ័យ។

២-សីលវា ហោតិ ឧបាសកមានសីល។

៣-ន កោតុហលមង្គលិកោ ហោតិ ឧបាសក​មិន​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល។

៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសក​ប្រកាន់​ជឿ​ថា កម្មជា​កុសល​និង​អកុសល​ឲ្យ​ផល មិន​ប្រកាន់​ជឿ​មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល​ឡើយ។​

៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសក​មិន​សែ្វង​រក​ទក្ខិណេយ្យ​បុគ្គល គឺ​បដិគ្គាហកៈ អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា​ឡើយ ហើយ​ធ្វើ​ទាន​តែ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ក្នុង​ព្រះ​ពុទ្ធសាសនា​នេះ។​

ឧបាសក​ឯណា​ប្រកប​ដោយ​សម្បត្តិ ៥​យ៉ាង​នេះ​ហើយ ឧបាសក​នោះឈ្មោះ​ថា “ឧបាសករតនៈ “ គឺ​ឧបាសក​ដូច​ជា​រតនវត្ថុ​មាន​កែវ​ជា​ដើម​ផង ឈ្មោះថា “ឧបាសកបទុមៈ” គឺ​ជា​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ក្រហម​ផង​ ឈ្មោះ​ថា “ឧបាសកបុណ្ឌរីក” គឺ​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ស​ផង​។​

«វិបត្តិនៃឧបាសក ៥យ៉ាង»

ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវ​ធម៌​នៃ​ឧបាសក​ឲ្យ​វិនាស​ឈ្មោះ​ថា “វិបត្តិ” វិបត្តិ​នោះ​
មាន​ ៥យ៉ាង​គឺ​៖

១-អស្សទ្ធោ ហោតិ ឧបាសក​មិនជឿ​គុណ​ព្រះ​រតន​ត្រ័យ។

២-ទុស្សីលោ ហោតិ ឧបាសក​ទ្រុស្ត​សីល​។

៣-កោតុហលមង្គលិកោ ហោតិ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​។

៤-មង្គលំ បច្ចេតិ នោ កម្មំ ឧបាសក​ប្រកាន់​ជឿ​ថា មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល មិន​ប្រកាន់​ជឿ​ថា​កម្ម​កុសល និង​អកុសល ឲ្យ​ផល​ឡើយ។​

៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសក​សែ្វង​រក​តែ​ទក្ខិណេយ្យ​បុគ្គល គឺបដិគ្គាហកៈ​អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា ហើយ​ធ្វើ​នូវ​ទាន​ដល់​ទក្ខិណេយ្យ​បុគ្គល​​ខាង​​ក្រៅ​​ព្រះ​​ពុទ្ធសាសនា​​នោះ។

ឧបាសក​ឯណា ប្រកប​ដោយ​វិបត្តិ ៥យ៉ាង​នេះ ត្រង់​វិបត្តិ​ឯណា​មួយ​ហើយ ឧបាសក​នោះ​ឈ្មោះថា “ឧបាសក​ចណ្ឌាល” គឺ​ឧបាសក​ដូច​ជា​មនុស្ស​ចណ្ឌាល​ផង ឈ្មោះ​ថា “ឧបាសក​មលៈ” គឺ​ឧបាសក​មាន​ធម៌​មន្ទិល​សៅ​ហ្មង​ផង ឈ្មោះ​ថា “ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសក​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​លោក​តិះ​ដៀល​ផង។​

(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​គិហិ​បដិបត្តិ​ពិស្តារ របស់ ម.ឧ កៅ-ឈឺន)

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in ឧបាសិកនិទ្ទេស and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s