គុណ​​នៃ​​ឧបាសក ១០​យ៉ាង

ធម៌​សម្រាប់​ឧបាសក​ឧបាសិកាប្រតិបត្តិ​គ្រប់​រូប​ ដើម្បី​នឹង​ឲ្យ​កើន​ឲ្យ​ចម្រើន​នូវ​សម្បត្តិ​ទាំង​ពួង​ឈ្មោះ​ថា​ “គុណ” គុណ​នេះ​ជា​របស់​ឧបាសក​ ឧបាសិកា​ ហៅ​ថា “ឧបាសកគុណ” មាន​១០​យ៉ាង​គឺៈ

១-សង្ឃេន សទ្ធឹ សមានសុខទុក្ខោ ហោតិ ឧបាសកអ្នក​រួម​សេចក្តី​សុខ​ទុក្ខ​មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ គឺ​ថា​ បើ​ភិក្ខុ​សង្ឃ​មាន​សេចក្តី​សុខ​ក៏​ត្រេក​អរ បើ​ភិក្ខុ​សង្ឃ​មាន​សេចក្តី​ទុក្ខ​ព្រួយ​ក៏​ព្រួ​យជា​មូយ​ផង។

២-កាយិកវាចសិកញ្ច សុរក្ខិតំ ហោតិ ឧបាសក​​មាន​​កាយ​កម្ម​​និង​​វចី​កម្ម​​រក្សា​​ហើយ​​ដោយ​​ប្រពៃ​​។

៣-ធម្មោ អធិបតេយ្យោ ហោតិ ឧបាសក​​មាន​​ធម៌​​​ជា​​អធិបតី គឺ​​ថា​​បើ​​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ រមែង​កាន់​យក​ធម៌​ជា​ធំ ជា​ទីតាំង ជា​ទី​អាង​មាំ មិន​ឲ្យ​ខុស មិន​ឲ្យ​ឃ្លៀង​ឃ្លាត​អំពី​ធម៌​ឡើយ។

៤-យថាថាមេន សំវិភាគរតោ ច ហោតិ ឧបាសក​ជា​អ្នក​ត្រេក​អរ​ក្នុង​ការ​បរិច្ចាគទាន តាម​សម​គួរ​ដល់​កម្លាំង​នៃ​ខ្លួន គឺ​ធ្វើ​ទាន​តាម​សម​គួរ​ដល់​ទ្រព្យ​តិច​និង​ច្រើន បើ​មាន​តិច​ក៏​ធ្វើ​តិច បើ​មាន​ច្រើន​​ក៏​ធ្វើ​ច្រើន មិន​មាន​មច្ឆរិយ​ធម៌​គ្រប​សង្កត់​សន្តាន​ចិត្ត​ឡើយ។

៥-ជិនសាសនំ ជានិតុញ្ច វាយមតិ ឧបាសក​ឧស្សាហ៍​ព្យាយាម​ដើម្បី​ឲ្យ​ដឹង​ច្បាស់​នូវ​សាសនៈ ​គឺ​ពាក្យ​ប្រៀន​ប្រដៅ ពាក្យ​បណ្តាំ​នៃ​ព្រះ​ជិន​ស្រី​។

៦-សម្មាទិដ្ឋិកោ វ ហោតិ ឧបាសក​ជា​សម្មាទិដ្ឋិ គឺ​មាន​ប្រាជ្ញា​ឃើញ​ត្រូវ​តាម​សេចក្តី​ពិត​។

៧-អបគតោ កោតុហលមង្គលិកោ វ ហោតិ ឧបាសក​ប្រាស​ចាក​មង្គល​ភ្ញាក់​ផ្អើល ហើយ​ជា​អ្នក​មិន​ប្រកាន់​ជឿ​ថា​មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល​ឡើយ ប្រកាន់​ជឿ​តែ​កម្ម​ជា​កុសល​និង​អកុសល​ថា​ឲ្យ​ផល​។

៨-ជីវិតហេតុបិ អញ្ញំ សត្ថារំ ន ឧទ្ទិស្សតិ ឧបាសក​បើ​ទុក​ជា​មាន​ហេតុ​គួរ​ដល់​នូវ​សេចក្តី​វិនាស​ជីវិត​ក្តី​ក៏​មិន​លះ​បង់​ព្រះ​រតន​ត្រ័យ ហើយ​ត្រឡប់​ទៅ​ជា​កាន់​យក​មនុស្ស​ដទៃ​ជា​គ្រូ​អាចារ្យ ជា​ទី​ពឹង​របស់​ខ្លួន​ថា​ប្រសើរ​ជាង​ព្រះ​រតន​ត្រ័យ​នោះ​ឡើយ​។

៩ – សមគ្គារាមោ វ ហោតិ ឧបាសក​មាន​សេចក្តី​ត្រេក​អរ​ក្នុង​សាមគ្គី​ធម៌ គឺ​សេចក្តី​ព្រម​ព្រៀង​គ្នា​។

១០ – សាសនេ ចរតិ ឧបាសក​ប្រព្រឹត្តល្អ​ក្នុង​ព្រះពុទ្ធ​សាសនា គឺ​ប្រព្រឹត្ត​តាម​តែ​ធម៌ វិន័យ​ជា​ពុទ្ធសាសនា។

ឧបាសក​គុណ ១០ យ៉ាងនេះ ឧបាសក​ឧបាសិកា​គប្បី​ប្រព្រឹត្ត​តាម​កុំ​ឲ្យ​ឃ្លៀង​ឃ្លាត​ឡើយ ព្រោះ​ជា​ធម៌​អាច​នឹង​ធ្វើ​ចិត្ត​ឧបាសក ឧបាសិកា​អ្នក​ប្រតិបត្តិ​ឲ្យ​សុចរិត​ផូរ​ផង់​ក្នុង​ព្រះ​ពុទ្ធ​សាសនា ហើយ​ឲ្យ​បាន​ជា​បច្ច័យ​នៃ​និពា្វន​សម្បត្តិ​ផង​។

​(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​គិហិ​បដិបត្តិ​ពិស្តារ របស់ ម.ឧ កៅ-ឈឺន)

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in ឧបាសិកនិទ្ទេស and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s