ជិតំ! ជិតំ! ឈ្នះ! ឈ្នះ!

ពាក្យ​​ថា “​ឈ្នះ​”​គឺ​​ជា​ពាក្យ​​ដែល​​មនុស្ស​លោក​​ត្រូវ​ការ​​ជា​ទី​បំផុត​ ដោយ​សារ​ការ​ចង់​ឈ្នះ​ មនុស្ស​ត្រូវ​ស្វែង​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​បាន​សម្រេច​បំណង​របស់​ខ្លួន មិន​ថា​វិធី​នោះ​ល្អ​ឬ​អាក្រក់​ឡើយ​។ នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បង្ហាញ​ពី​វិធី​ឈ្នះ​ដ៏​ប្រសើរ​ ជា​ការ​ឈ្នះ​ដោយ​មិន​មាន​ហិង្សា​ ឬ​ការ​បៀតបៀន​គ្នា​និង​គ្នា។ ការ​ឈ្នះ​ទៅ​តាម​ពុទ្ធ​វិធី​គឺ​ជា​ការ​ឈ្នះដែល​ប្រាសចាក​ពៀរ​វេរា​ គំនុំ​សង​សឹក និង​ជាការ​ឈ្នះ​ដែល​មិន​ត្រឡប់​ចាញ់​វិញ ដូច​មាន​គាថា​ខាង​ក្រោម​នេះ ៖​

អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ, ជិនេ កទរិយំ ទនេន សច្ចេន នាលិ វាទិនំ។ បុគ្គល​គប្បី​ឈ្នះសេចក្តី​ក្រោធ​(របស់​អ្នកដទៃ)​ដោយ​ការ​មិន​ក្រោធ​តប គប្បី​ឈ្នះ​សេចក្តី​មិន​ល្អ​(របស់​អ្នក​ដទៃ​)​ដោយ​សេចក្តី​ល្អ​(របស់​ខ្លួន​) គប្បី​ឈ្នះ​សេចក្តី​កំណាញ់​ស្វិត​(​របស់​អ្នក​ដទៃ​)​​ដោយ​ការ​ឲ្យ​ទាន​ គប្បី​ឈ្នះ​មនុស្ស​ដែល​ហៃ​និយាយ​ឡេះ​ឡោះ​បាន​ដោយ​និយាយ​ពាក្យ​ពិត​ទៅ​រក។​

នៅ​ក្នុង​កំណាព្យ​របស់​លោក​សុខ​ សុធន បាន​សរសេរ​ថា​៖
ផ្ចាញ់​អំ​ពើ​បាប​ដោយសាង​បុណ្យ  ផ្ចាញ់​កំណាញ់​ជន​ដោយ​ធ្វើ​ទាន
ផ្ចាញ់​នឹង​ឆ្មើង​ឆ្មៃ​ដោយ​ចង​ស្ពាន​    ផ្ចាញ់​ពាល​សាមាន្យ​ដោយ​ចង​មិត្ត។
ផ្ចាញ់​នឹង​ហិង្សា​ដោយ​ខន្តី              ផ្ចាញ់ព្រាន​អប្រិយ​ដោយសុចរិត
ផ្ចាញ់​នឹង​មានៈ​ដោយ​ថ្នម​ចិត្ត​         ផ្ចាញ់​នឹង​ទុច្ច​រិត​ដោយ​ចិត្ត​ធម៌​។
ផ្ចាញ់​នឹង​ល្ងង់​ខ្លៅ​ដោយ​សិក្សា​      ផ្ចាញ់នឹងប្រេះឆាដោយស្មោះសរ
ផ្ចាញ់នឹងអាក្រក់ដោយធ្វើល្អ         ផ្ចាញ់នឹងក្រីក្រ​ដោយឧស្សាហ៍។
ផ្ចាញ់នឹងកុហកដោយសច្ចៈ          ផ្ចាញ់នឹងលោភៈដោយជ្រះថ្លា
ផ្ចាញ់នឹងទោសៈដោយករុណា      ផ្ចាញ់នឹងមោហាដោយបំពេ។

ចំណែក​ឯការ​ផ្ចាញ់​ផ្តាច់​ព្រ័ត្រ ឬ​ឈ្នះ​ដោយ​មិន​ត្រឡប់​ចាញ់​វិញ​នោះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ “អត្តា ហវេ ជិតំ សេយ្យោ, យា ចាយំ ឥតរា បជា; អត្តទន្តស្ស បោសស្ស, និច្ចំ សញ្ញតចារិនោ។” ខ្លួន​​ឯង​​ដែល​​ឈ្នះ​​ហើយ​​ប្រសើរ​​ជាង ចំណែក​​ពួក​​សត្វ​​ក្រៅ​​ពី​​នេះ​​ដែល​​គេ​​ឈ្នះ​ហើយ មិន​​​ប្រសើរ​​ឡើយ ​កាល​​បើ​​បុរស​​មាន​​ខ្លួន​​ទូន្មាន​​ហើយ ជា​​អ្នក​​ប្រព្រឹត្ត​​សង្រួម​​ជា​​និច្ច។ “នេវ ទេវោ ន គន្ធព្វោ, ន មារោ សហ ព្រហ្មុនា; ជិតំ អបជិតំ កយិរា, តថារូបស្ស ជន្តុនោ។” ទេវតា គន្ធព្វ មារ ព្រម​​ទាំង​ព្រហ្ម មិន​គប្បី​ធ្វើ​នូវ​ជំនះ​របស់​សត្វ​មាន​សភាព​ដូច្នោះ​ឲ្យ​ត្រឡប់​​ចាញ់​វិញ​​បាន​​ឡើយ។​

About វណ្ណគុត្តត្ថេរ

ព្យាយាម​រស់​តាម​ធម្មជាតិ​។ ចិត្ត​គឺ​ជា​ប្រភព​នៃ​សេចក្តី​សុខ​និង​ទុក្ខ ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​សភាព​ក្សេម​ក្សាន្ត​ចុះ!
This entry was posted in ពុទ្ធភាសិត, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ and tagged , , . Bookmark the permalink.

One Response to ជិតំ! ជិតំ! ឈ្នះ! ឈ្នះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s