ភាពមិនខ្ជីខ្ជាជាទ្វារនៃសេចក្តីចម្រើន

ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ មិន​មែន​ត្រឹម​តែ​បង្ហាញ​ពី​មធ្យោបាយ​ដើម្បី​ចាក​ចេញ​ពី​ភព​ជាតិ​កំណើត​ទេ សូម្បី​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​លោក ក៏​ព្រះ​អង្គ​ទ្រង់​បាន​បង្ហាញ​ពី​វិធី​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​សេចក្តី​ចម្រើន។ មាន​ព្រះ​គាថា និង​គោល​ធម៌​ជា​ច្រើន​ដែល​ទ្រង់​បាន​ណែនាំ​ឲ្យ​មនុស្ស​រស់​នៅ​ក្នុង​ជីវលោក​នេះ​ដោយ​ភាព​ស្តុកស្តម្ភ​សម្បូរ​ធន​ធាន។ នៅ​ក្នុង​ទី​នេះ​នឹង​លើក​យក​គាថា​ខ្លះ​ៗដែល​ព្រះអង្គ​ទ្រង់​ត្រាស់​ដាស់​តឿន​ដល់​បរិស័ទ​ទាំង​ឡាយ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក ប្រកប​សេចក្តី​​ព្យាយាម​​មិន​ដាក់​ធុរៈ ដោយព្រះពុទ្ធដីកាខ្លីៗដូចតទៅ៖

ឧ​ដ្ឋាន​តា ធម្ម​នេ​យ្យេ​សុ អប្ប​មត្តោ​វិធាន​វា ស​មំ ក​ប្បេតិ ជីវ​តំ សម្មតិ អនុរក្ខតិ។ អ្នក​មាន​ព្យា​យាម​រវៀស​រវៃ​ក្នុង​នាទី​ការ​ងារ មិន​ប្រ​មាទ ចូល​ចិត្ត​ចាត់​ការ​ចញ្ចឹម​ជីវិត​ស្មើ​ៗ ទើប​រក្សា​ទ្រព្យ​ដែល​រក​មក​ទុក​បាន។ កថម្ភូ តស្សមេ រត្តិន្ទិវា វិតិមតន្តិ ថ្ងៃ​និង​យប់​កន្លង​ទៅ​ៗ ឥឡូវ​នេះ​អាត្មា​អញ​បាន​ធ្វើ​អ្ចី​ខ្លះ​ហើយ​? ចក្ខុមា វិសមានិវ វិជ្ជមានេ បរក្កមេ បណ្ដិតោ ជីវលោកស្មឹ បាបានិ បរិវិជ្ជយេ។ កាល​បើ​មាន​សេចក្តី​ប្រឹង​ប្រែង បុគ្គល​គប្បី​ជៀស​វាង​បាប​ទាំង​ឡាយ​ក្នុង​ជីវលោក ដូច​បុរស​មាន​ចក្ខុ​ជៀស​វាង​ផ្លូវ​ដែល​មិន​រាប​ស្មើ​ដូច្នោះ​ដែរ​។

អប្បកេនបិ មេធាវី បាកដេន វិចក្ចណា សមុដ្ឋាបេតិ អត្តានំ អណុំ អណុំ អគ្គឹវ សន្ធមំ។ អ្នក​ប្រាជ្ញ មាន​ប្រាជ្ញា​ឆ្នើម រមែង​តាំង​ខ្លួន​បាន​ដោយ​ដើម​ទុន​សូម្បី​បន្តិច​បន្តួច ដូច​គេ​បង្កាត់​ភ្លើង​តូច​ឲ្យ​ធំ​បាន ដូច្នោះ​ឯង​។

យោ ច វស្សសតំ ជីវេ កុសីតោ ហីនរិរិយោ ឯកាហំ ជីវិតំ សេយ្យោ វិរិយំ អារព្ភតោ ទឡ្ហំ។ ជន​ណា​មួយ​ខ្ជិល​ច្រអូស មាន​ព្យាយាម​ថោក​ទាប គប្បី​រស់​នៅ​អស់​រយ​នៃ​ឆ្នាំ ពុំ​ប្រសើរ​ស្មើ​នឹង​ការ​រស់​នៅ​តែ​មួយ​ថ្ងៃ​របស់​អ្នក​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ដ៏​មាំ​មួន​ឡើយ។​

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in គាថាធម្មបទ, ពុទ្ធភាសិត, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ and tagged , , . Bookmark the permalink.

One Response to ភាពមិនខ្ជីខ្ជាជាទ្វារនៃសេចក្តីចម្រើន

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s