ឲ្យអ្វីជាទានឈ្មោះថាឲ្យព្រះនិព្វាន?

នៅ​ក្នុង​គម្ពីរ​សំយុត្តនិកាយ ត្រង់​ទេវតា​សំ​យុត្ត​ មាន​សំ​ដែង​ថា​ កាល​ព្រះ​បរមគ្រូ​ទ្រង់​គង់​ធរមាន​នៅ​ឡើយ​ មាន​ទេវតា​ចូល​ទៅ​ទូល​សួរ​ព្រះ​អង្គ​ថា «បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​! ឲ្យ​របស់​អ្វីជា​ទាន ទើប​បាន​ឈ្មោះ​ថា​ឲ្យ​កម្លាំង? ឲ្យ​របស់​អ្វី​ជា​ទាន​ទើប​បាន​ឈ្មោះ​ថា​ឲ្យ​ពណ៌​សម្បុរ? ឲ្យ​របស់​អ្វី​ជា​ទាន​ទើប​បាន​ឈ្មោះ​ថា​ឲ្យ​សេចក្តី​សុខ?​ ឲ្យ​របស់​អ្វី​ជាទាន​ទើប​បាន​ឈ្មោះ​ថា​ឲ្យ​ចក្ខុ? ខ្ញុំ​ព្រះ​អង្គ​ក្រាប​ទូល​សួរ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ទេសនា​ប្រាប់​នូវ​ការ​ឲ្យ​របស់​អ្វី​ជា​ទាន​ទើប​បាន​ឈ្មោះ​ថា​ ឲ្យ​គ្រប់​មុខ?»

ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា​
អន្នទោ ពលទោ ហោតិ វត្ថទោ ហោតិ វណ្ណទោ
យានទោ សុខទោ ហោតិ ទីបទោ ហោតិ ចក្ខុទោ
សោ ច សព្វទោ ហោតិ យោ ទទាតិ ឧបស្សយំ
អមតន្ទទោ ច យោ ហោតិ យោ ធម្មមនុសាសតីតិ។

«ម្នាលទេវតា! ការ​ឲ្យ​បាយ​ជា​ទាន បាន​​ឈ្មោះ​ថា​ឲ្យ​កម្លាំង, ការ​​ឲ្យ​​សំពត់​​ជា​​ទាន​ បាន​​ឈ្មោះ​​ថា​​ឲ្យ​​ពណ៌​​សម្បុរ,​​ ការ​​ឲ្យ​​យាន​​ជា​ទាន​ បាន​​ឈ្មោះ​​ថា​​ឲ្យ​​សេចក្តី​​សុខ,​ ការ​​ឲ្យ​​ប្រ​ទីប​​ជា​​ទាន​ បាន​​ឈ្មោះ​​ថា​​ឲ្យ​​ចក្ខុ គឺភ្នែក, ចំណែក​​អ្នក​​ដែល​​ឲ្យ​​ទី​​លំ​នៅ​​ជា​​ទាន​ បាន​​ឈ្មោះ​​ថា​​ឲ្យ​​គ្រប់​​មុខ,​ ជា​​ពិ​សេស​ អ្នក​​ណា​​បាន​​ប្រដៅ​​ធម៌ (ដល់​​អ្នក​ដទៃ​​) ជន​​នោះ បាន​​ឈ្មោះ​​ថា ឲ្យ​​អម្រឹត គឺ​​ព្រះ​​និព្វាន។​»

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s