រក្សាបរិស្ថានសុខសាន្តប្រាកដ អភិវឌ្ឍន៍ជនបទសម្បូរសប្បាយ

នៅ​​ក្នុង​ព្រះ​ពុទ្ធសាសនា ទាំង​ឥរិយា​បទ​នៃ​ព្រះ​សម្មាសម្ពុទ្ធ ទាំង​ពាក្យ​​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ​មាន​ជាប់​ទាក់​​ទិន​ច្រើន​ណាស់ ចំពោះ​ការ​ថែរក្សា​បរិស្ថាន និង​ការ​អភិវឌ្ឍន៍​ជន​បទ​។ ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​នៃ​យើង ព្រះ​អង្គ​ទ្រង់​ប្រសូត​នៅ​ក្នុង​ព្រៃ ទ្រង់​ត្រាស់​ដឹង​នៅ​ក្នុង​ព្រៃ ហើយ​ទ្រង់​សំដែង​បឋម​ទេសនា ហៅថា ធម្មចក្រ ក៏​នៅ​ក្នុង​ព្រៃ​។ ព្រះអង្គ​ទ្រង់​ណែ​នាំ​ភិក្ខុ​ដែល​ជា​អ្នក​ស្វែង​រក​សន្តធម៌ អមតធម៌ ឲ្យ​ទៅ​ចម្រើន​សមាធិ វិបស្សនា នៅ​ក្នុង​ព្រៃ មិន​តែ​ប៉ុណ្ណោះ ព្រះ​អង្គ​ទ្រង់​បញ្ញត្តិ​ភិក្ខុ​ទាំង​ឡាយ​មិន​ឲ្យ កាប់​ដើម​ឈើ កាច់​មែក​ឈើ ដោយ​ហោច​ទៅ សូម្បី​តែ​បេះ​ស្លឹក​ឈើ​ឲ្យ​របេះ​ចាក​ទង​មួយ​សន្លឹក​ក៏​មិន​បាន​ផង។ នេះ​បាន​ន័យ​ថា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​បរិស្ថាន ព្រៃ​ឈើ ខ្លាំង​ណាស់។ រហូត​មក​ដល់​បុព្វបុរស​ខ្មែរ​យើង​ក្រោយ​ពី​បាន​ទទួល​យក​ព្រះ​ពុទ្ធសាសនា​មក​គោរព​ប្រតិបត្តិ​ហើយ ក៏​បាន​បង្កើត​ប្រពៃណី​មួយ​គឺ​ការ​បំបួស​ដើម​ឈើ ការ​បំបួស​ដើម​ឈើ​ ​គឺ​ជា​មធ្យោបាយ​មួយ​ជួយ​ថែ​រក្សា​ព្រៃ​ឈើ​មិន​ឲ្យ​នរណា​ទៅ​កាប់​រំលំ ព្រោះ​ខ្មែរ​ជឿ​លើ​បុណ្យបា​ប គោរព​អ្នក​បួស បើ​ដើម​ឈើ​ណា​ត្រូវ​បាន​បំបួស​ហើយ ដើម​ឈើ​នោះ​ប្រៀប​ដូច​ជា​ភិក្ខុ​មួយ​រូប​ដែរ​ មនុស្ស​មិន​ហ៊ាន​កាប់​ដើម​ឈើ​នោះ​ទេ​ព្រោះ​ខ្លាច​បាប​។​

ចំពោះ​ការ​អភិវឌ្ឍន៍​ជន​បទ សូម​លើក​យក​គា​ថា​មួយ​កន្លែង​ក្នុង​គម្ពីរ​សំយុត្ត​និកាយ ត្រង់​ទេវតា​សំយុត្ត មាន​សំដែង​ថា ក្នុង​កាល​ដែល​ព្រះ​សម្មាសម្ពុទ្ធទ្រង់​គង់​ធរមាន​នៅ​ឡើយ​ នៅ​នា​វេលា​រាត្រី ទេវតា​បាន​ចូល​ទៅ​ក្រាប​ទូល​សួរ​ព្រះ​សម្មាសម្ពុទ្ធ​ថា «បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន បុណ្យ​រមែង​ចម្រើន​ទាំង​យប់​ទាំង​ថ្ងៃ សព្វ​កាល​ទាំង​ពួង​ដល់​ជន​ណា​? ជន​ណា​បាន​ឈ្មោះ​ថា​ជា​អ្នក​ឋិត​នៅ​ក្នុង​ធម៌ បរិបូរណ៍​ដោយ​សីល ហើយ​បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌​?»

ព្រះ​សាស្តា​ទ្រង់​ត្រាស់​តប​ថា «អារាមរោបា វនរោបា យេ ជនា សតុការកា បបញ្ច ឧបានញ្ច យេ ទទន្តិ ឧបស្សយំ តេសំ ទិវា ច រត្តោ ច សទា បុញ្ញំ បវឌ្ឍតិ ធម្មដ្ឋា សីលសម្បន្នោ តេ ជនា សគ្គគាមិនោ។ «ជន​ទាំង​ឡាយ​ណា បាន​ដាំ​សួន​ឈើ​ផ្កា ឈើ​ម្លប់ សាង​ស្ពាន សាង​រោង​ឲ្យ​ទាន​ទឹក ជី​អណ្តូង ឬ​ស្រះ ជន​ទាំង​ឡាយ​ណា ដែល​បាន​សាង​លំនៅ​ឲ្យ​ជា​ទាន​ ផល​បុណ្យ​រមែង​តែ​ង​ចម្រើន​មិន​ដាច់​ទាំង​យប់​ទាំង​ថ្ងៃ សព្វកាល​ទាំង​ពួងដល់​ជន​អម្បាល​នោះ ជន​អម្បាល​នោះ បាន​ឈ្មោះ​ថា ជា​អ្នក​ឋិត​នៅ​ក្នុង​ធម៌ បរិបូណ៍​ដោយ​សីល ហើយ​បាន​ទៅ​កើត​ក្នុង​ឋាន​សួគ៌​៕»​

ចំណង​ជើង​ខាង​លើ “រក្សា​បរិស្ថាន​សុខ​សាន្ត​ប្រាកដ អភិវឌ្ឍន៍​ជន​បទ​សម្បូរ​សប្បាយ” សំដៅ​ទៅ​លើ​តែ​ការ​អភិវឌ្ឍន៍ណា​​ដែល​នាំ​ប្រយោជន៍ និង​សេចក្តី​សុខសាន្ត សម្បូរណ៍សប្បាយ​ដល់​ប្រជា​ពល​រដ្ឋ​​តែ​​ប៉ុណ្ណោះ មិនបានរាប់បញ្ចូលការអភិវឌ្ឍន៍ណាដែលជិះ​ជាន់ គាប​សង្កត់​ប្រជារាស្ត្រ​ឲ្យ​រស់​រង​ទឹក​ភ្នែក គ្មាន​ទី​ដេក​ទី​ជ្រក​កោន រងួយ​រងា​ដូច​អក​ព្រាត់​ទ្រនំ ឃ្មុំ​ព្រាត់​សំបុក​នោះ​ឡើ​យ​ នោះជាការអភិវឌ្ឍន៍ពីមានទៅអត់ ពីក្រខ្សត់ទៅតោកយ៉ាក ដកផ្ទាំងថ្មអង្គរ ដូរដាក់ដុំស៊ីមងត៍។​

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s