រាស្ត្រ​រង​ទុក្ខ​ព្រោះ​ប្រមុខ​មិន​ល្អ ប្រមុខ​មាន​ធម៌​នាំ​រាស្ត្រ​សុខ​សាន្ត​

អ្នក​ដឹក​នាំ​ នាយក ប្រធាន ប្រធានាធិបតី រាជា ប្រមុខ ប្រមុខរដ្ឋ មាន​សារ​សំខាន់​យ៉ាង​ណា​ខ្លះ​ចំពោះ​ប្រជារាស្ត្រ​ និង សង្គម ដែល​ខ្លួន​គ្រប់​គ្រង​ និង​មើល​ការ​ខុស​ត្រូវ​នោះ? ខ្ញុំ​គិត​ថា​អ្នក​អាន​គង់​នឹង​យល់​ជា​មិន​ខាន​។ ក្នុង​ទី​នេះ​ខ្ញុំ​សូម​លើក​យក​ទស្សនៈ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ មេ​ដឹក​នាំ​មួយ​យ៉ាង​ធំ ដែល​ពិភព​លោក​ទទួល​ស្គាល់​និង​ជឿ​ពុទ្ធ​ដីកា​របស់​ព្រះ​អង្គ​ថា​មាន​សច្ច​ភាព​ យក​មក​ជូន​មិត្ត​អ្នក​អាន​ដោយ​ផ្ទាល់​តែ​ម្តង​។ ទស្សនៈ​របស់​ព្រះ​អង្គ​នេះ​ ទ្រង់​សំ​ដែង​នៅ​ក្នុង​គម្ពីរ​ព្រះ​សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះ​អង្គ​ប្រើ​ពាក្យ​”​ព្រះ​រាជា”​​​​សម្រាប់​សំគាល់​អ្ន​ក​ដឹក​នាំ​ប្រទេស​ទូ​ទៅ​ ដូច្នេះ​ សូម​អ្នក​អាន​សំគាល់​ពាក្យ​រាជា​នេះជា​វេរចនៈ​នឹង​ពាក្យ”​​អ្នក​ដឹក​នាំ​ នាយក ប្រធាន​ ប្រធានាធិបតី រាជា ប្រមុខ ប្រមុខរដ្ឋ ឬ​នាយក​រដ្ឋមន្ត្រី​ផង​ចុះ”។

ព្រះសូត្រ​នេះ​មាន​សេចក្តីដូច​ត​ទៅ​៖
«​ម្នាល​ភិក្ខុ​ទាំង​ឡាយ! សម័យ​ណា​ពួក​ព្រះ​រាជា​មិន​ប្រកប​ដោយ​ធម៌ សម័យ​នោះ​ពួក​ខ្ញុំ​រាជ​ការ​ក៏​មិន​ប្រកប​ដោយ​ធម៌ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! កាល​ពួក​អ្នក​រាជ​ការ​មិ​ន​ប្រក​ប​ដោយ​ធម៌ សម័យ​នោះ​ពួក​ព្រាហ្មណ៍​និង​គហបតី ក៏​មិន​ប្រកប​ដោយ​ធម៌ដែរ។ កាល​ពួក​ព្រាហ្មណ៍​និង​គហបតី មិន​ប្រកបដោយ​ធម៌​ហើយ សម័យ​នោះ​ពួក​អ្នក​និគមនិង​អ្នក​ជន​បទ​ មិន​ប្រកបដោយ​ធម៌​ដែរ។ កាល​អ្នក​និគម​និង​អ្នក​ជនបទ​មិន​ប្រកប​ដោយ​ធម៌​ហើយ​ ព្រះចន្ទ​និង​ព្រះ​អាទិត្យ​ក៏​គោចរ​ទៅ​មិន​ស្មើ​ដែរ។ កាល​ព្រះ​ចន្ទ​និង​ព្រះ​អាទិត្យ​គោចរ​ទៅ​មិន​ស្មើ ពួក​ផ្កាយ​នក្ខត្តឫក្ស​ក៏​គោចរ​មិន​ស្មើ។ កាល​ពួក​ផ្កាយ​នក្ខត្តឫក្ស​គោចរ​ទៅ​មិន​ស្មើ យប់​នឹង​ថ្ងៃ​ក៏​ប្រព្រឹត្ត​ទៅ​មិន​ស្មើ​ដែរ។ កាល​យប់​និង​ថ្ងៃ​ប្រព្រឹត្ត​ទៅ​មិន​ស្មើ ខែ​និង​កន្លះ​ខែ​ក៏​ប្រព្រឹត្ត​ទៅ​មិន​ស្មើ​ដែរ។ កាល​ខែ​និង​កន្លះ​ខែ​ប្រព្រឹត្ត​ទៅ​មិន​ស្មើ រដូវ​និង​ឆ្នាំ​ក៏​ប្រព្រឹត្ត​ទៅ​មិន​ស្មើ​ដែរ។ កាល​រដូវ​និង​ឆ្នាំ​ប្រព្រឹត្ត​ទៅ​មិន​ស្មើ ខ្យល់​ក៏​បក់​មិន​ស្មើ​ដែរ។ កាល​ខ្យល់​បក់​មិន​ស្មើ​ ខ្យល់​បក់​ខុស​ផ្លូវ​ទាំង​ឡាយ​ក៏​ប្រព្រឹត្ត​ទៅ​មិន​ស្មើ​ដែរ។ កាល​ខ្យល់​បក់​ខុស​ផ្លូវ​ទាំង​ឡាយ​ប្រព្រឹត្ត​ទៅ​មិន​ស្មើ ទេវតា​ទាំង​ឡាយ​ក៏​ខឹង​សម្បារ។ កាល​ទេវតា​ទាំង​ឡាយ​ខឹង​សម្បារ ភ្លៀង​ក៏​មិនបង្អុរ​ទឹក​ភ្លៀង​មក​ដោយ​ប្រពៃ។ កាល​ភ្លៀង​មិន​បង្អុរ​ទឹក​ភ្លៀង​មក​ដោយ​ប្រពៃ ស្រូវ​ទាំង​ឡាយ​ក៏​ឲ្យ​ផល​មក​មិន​ល្អ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ! ពួក​មនុស្ស​កាល​បរិភោគ​ស្រូវ​ដែល​ឲ្យ​ផល​មិន​ស្មើ​ល្អ រមែង​មាន​អាយុ​ខ្លី មាន​សម្បុរ​អាក្រក់​ មាន​កម្លាំង​តិច មាន​អាពាធ​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ​! សម័យ​ណា​ពួក​ព្រះ​រាជា​ប្រកប​ដោយ​ធម៌ សម័យ​នោះ​ ពួក​ខ្ញុំ​រាជ​ការ​ក៏​ប្រកប​ដោយ​ធម៌​ដែរ។ កាល​បើ​ពួក​ខ្ញុំ​រាជ​ការ​ប្រកប​ដោយ​ធម៌ ។ល។ កាល​បើ​ផ្លូវ​ខ្យល់​ទាំង​ឡាយ​ស្មើ ពួក​ទេវតា​មិន​ខឹង​សម្បារ​។ កាល​ពួក​ទេវតា​មិន​ខឹង​សម្បារ​ ភ្លៀង​ក៏​បង្អុរ​ទឹក​ភ្លៀង​ចុះ​មក​ដោយ​ប្រពៃ។ កាល​ភ្លៀង​បង្អុរ​ទឺក​ភ្លៀង​ចុះ​មក​ដោយ​ប្រពៃ ស្រូវ​ក៏​ឲ្យ​ផល​ស្មើ​ល្អ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ! មនុស្ស​ទាំង​ឡាយ​កាល​បរិភោគ​ស្រូវ​ដែល​មាន​ផល​ស្មើ​ល្អ រមែង​មាន​អាយុ​វែង មាន​សម្បុរ​ល្អ មាន​កម្លាំង ព្រម​ទាំង​មាន​អាពាធតិច»។

យក​តាម​ព្រះ​សូត្រ​នេះ​មក​វិភាគ​ យើង​នឹង​ឃើញ​ថា​ភាព​មិន​ល្ក​ ឬ​អធម៌របស់​អ្នក​ដឹក​នាំ​ ពោល​គឺ​អ្នក​ដឹក​នាំ​ដែល​គ្មាន​គុណ​ភាព​ គ្មាន​គុណ​ធម៌ និង​នាំ​ឲ្យ​សង្គម​នោះ​ជា​សង្គម​មិន​ល្អ គ្មាន​គុណភាព​-​គុណធម៌​ដែរ។ សង្គម​ដែល​គ្មាន​គុណភាព​​-​គុណធម៌ រមែង​នាំ​ឲ្យ​ធម្ម​ជាតិ​មិន​ល្អ ហិនហោច ប្រែប្រួល មិនប្រក្រតី ហើយ​កាល​ណា​ធម្មជាតិ​​មិន​ប្រក្រតី​ហើយ ភាពទុរ្ភិក្ស​ព្រោះកសិកម្ម​មិន​ល្អ​កើត​ឡើង​។ ទាំង​អស់​គ្នា​ធ្មេចភ្នែក​ ហើយ​ស្រមៃ​ថា កាល​មនុស្ស​កើត​ទុរ្ភិក្ស ពោល​គឺ ឥត​មាន​អ្វី​បរិភោគ មិន​គ្រប់​គ្រាន់​ តើ​អ្វី​នឹង​កើត​ឡើង​? ការ​ដណ្តើម? ការ​កាប់​សម្លាប់? សង្គ្រាម? ផល​នៃ​សង្គ្រាម​យើង​ដឹងហើយ​ថា គឺ​មនុស្ស​ខ្លួន​ឯង​នេះ​ឯង​ ដេល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។

នៅ​ចុង​បញ្ចប់​នៃ​ព្រះ​សូត្រ​ ព្រះ​សម្មា​សម្ពុទ្ធ​បាន​ប្រៀប​អ្នក​ដឹក​នាំ​ទៅ​នឹង​គោ​មេ​ហ្វូង​ ដែល​មាន​សេចក្តី​ដូច​តទៅ៖ «​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​គោ​ទាំង​ឡាយ​កំពុង​ឆ្លង​ទៅ​ កាល​បើ​គោ​មេ​ហ្វូង​នាំ​ទៅ​កាន់​ផ្លូវ​ត្រង់​ គោទាំង​អស់​នោះ​រមែង​ទៅ​កាន់​ផ្លូវ​ត្រង់​ដែរ​។ មាន​ឧបមា​យ៉ាង​ណា​ ក្នុង​ពួក​មនុស្ស​ក៏​ដូច្នោះ​ដែរ​។ អ្នក​ណា​ដែល​កេ​សន្មត​ថា​ប្រសើរ​ជាង​គេ​(ជាប្រមុខ​គេ​) បើ​អ្នក​នោះ​ប្រព្រឹត្ត​តាម​ធម៌ នឹង​មិន​បាច់​និយាយ​ទៅ​ថ្វី​ដល់​ប្រជា​ជន​ដទៃ។

បើ​ព្រះ​រាជា​ប្រកប​ដោយ​ធម៌ រាស្ត្រ​ទាំង​អស់​រមែង​ដេក​នៅ​ជា​សុខ។ នៅ​ក្នុង​ព្រះ​សូត្រ​នេះ​ យើង​ឃើញ​ថាថា​ទំនាក់​ទំនង​រវាង​រាស្ត្រនិង​អ្នក​ដឹក​នាំជា​កត្តា​កំណត់​នូវ​ជោគ​វាសនា​របស់​សង្គម​ ឬ​ប្រទេស​។ បើ​រាស្ត្រ​ជ្រើស​រើស​ប្រមុខដែល​ល្អ​ ប្រមុខ​នោះក៏​នឹង​នាំ​ទៅ​រក​សេចក្តី​សុខ ដែល​ជា​គោល​បំណង​ធំ​បំផុត​របស់​រាស្រ្ត​បាន តាម​ពុទ្ធ​វចនៈ​ដែល​ថា «បជាសុខំ​ មហុត្តមំ = សេចក្តីសុខ​របស់​រាស្ត្រ​ គឺ​ជា​របស់​ដ៏​មហា​ឧត្តម​» តែ​បើ​ប្រជា​រាស្ត្រ​ជ្រើស​រើស​ប្រមុខ​មិន​ល្អ​ ឬ​មាន​អ្នក​ដឹក​នាំ​អ​ធម៌នោះ សេចក្តី​ទុក្ខ​ក៏​នឹង​កើត​ឡើង​ដល់​ប្រជា​រាស្ត្រ​ខ្លួន​ឯង​វិញ ជាមិនខាន។

[ដកស្រង់ចេញពីសៀវភៅ ព្រះបាទធម្មិក រៀបរៀងដោយធម្មបណ្ឌិត ហេង មណីចិន្តា,
ចំណងជើង «សារសំខាន់របស់អ្នកដឹកនាំ»]

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s