មុនធ្វើនិយាយគិត ត្រូវសម្រិតប្រិតប្រៀងឲ្យល្អ

កម្ម​​ទាំង​​បី​​យ៉ាង​​គឺ​ កាយ​កម្ម អំពើ​​ប្រពឹត្ត​​តាម​​ផ្លូវ​កាយ​ វចីកម្ម អំពើ​ប្រព្រឹត្ត​តាម​​ផ្លូវ​​វាចា និង ​មនោ​កម្ម អំពើ​ប្រព្រឹត្ត​​តាម​​ផ្លូវ​​ចិត្ត រមែង​​មាន​​ឥ​ទ្ធិ​ពល​​គ្រប​​ដណ្តប់​​លើ​​សេចក្តី​​សុខ​​ទុក្ខ​​របស់​​អ្នក​ប្រព្រឹត្ត​​ខ្លួន​​ឯង​​ផង និង​​ដល់​​អ្នក​​ដទៃ​​ផង។ បើ​​កម្ម​​ទាំង​​បី​​នេះ​​ត្រូវ​​បាន​​ដឹក​នាំ​​​ដោយ​​អកុសល​ចិត្ត​ ទង្វើ​​ដែល​​ប្រព្រឹត្ត​​ចេញ​​មក​​ក៏​​ជា​​អកុសលកម្ម​ ឬ​​ហៅ​​ថា​​ទុច្ចរិត​ គឺ​​កាយ​​ទុច្ចរិត​ វចី​ទុច្ចរិត និង​មនោ​​ទុច្ចរិត​ ប៉ុន្តែ​​បើ​​កម្ម​​ទាំង​​បី​​នេះ​​ត្រូវ​​បាន​​ដឹក​​នាំ​ដោយ​​កុសល​​ចិត្ត ទង្វើ​​ដែល​​ប្រព្រឹត្ត​​ចេញ​​មក​​ក៏​​ជា​​កុសល​កម្ម​ ឬ​​ហៅ​​ថា​​សុចរិត​ គឺ​​កាយ​​សុចរិត វចី​សុចរិត និង​មនោ​សុចរិត។

នៅ​​ក្នុង សុត្តន្តបិដក មជ្ឍិមនិកាយ មជ្ឈិម​បណ្ណាសកៈ ចូឡ​រាហុ​លោវាទ​សូត្រ ​ព្រះ​​សម្មា​សម្ពុទ្ធ​​ទ្រង់​​ត្រាស់​​ទៅ​​កាន់​​រាហុល​​ដែល​​ជា​​បុត្រ​​របស់​​ព្រះ​​អង្គ​​ថា “ម្នាល​​រាហុល​ បើ​អ្នក​​ប្រាថ្នា​​នឹង​ធ្វើ​កម្ម​ណា​ដោយ​​​កាយ​ ដោយ​​វាចា ដោយ​​ចិត្ត អ្នក​​គប្បី​​ពិចារណា​​ជា​​មុន​​ថា​ យើង​​ប្រាថ្នា​​នឹង​​ធ្វើ​​កម្ម​​នេះ​​ដោយ​​កាយ ដោយ​​វាចា ដោយ​​ចិត្ត​.​.​.​កាយកម្ម​.​.​.​វចីកម្ម​.​.​.​មនោកម្ម​.​.​.​របស់​យើង​នេះ គប្បី​​ប្រ​ព្រឹត្ត​​ទៅ​​ដើម្បី​​បៀត​​បៀន​​ខ្លួន​​ឯង​​ផង​ ដើម្បី​​បៀត​​បៀន​​អ្នក​​ដទៃ​​ផង ដើម្បី​​បៀត​​បៀន​​ទាំង​​ខ្លួន​​ឯង​​ផង​​ទាំង​​អ្នក​​ដទៃផង​ តើ​កាយ​កម្ម​.​.​.​វចីកម្ម​.​.​.​មនោកម្ម​.​.​.​នេះ​ជា​អកុសល មាន​ទុក្ខ​ជា​ផល មាន​​ទុក្ខ​​ជា​​វិបាក​ឬ​ដូច​​ម្តេច​? ម្នាល​​រាហុល! បើ​​អ្នក​​មាន​ការ​ពិចារណា​ គប្បី​​​យល់​​យ៉ាង​​នេះ​​ថា​ យើង​​ប្រា​ថ្នា​​នឹង​​ធ្វើ​​កម្ម​​ណា​ដោយ​​កាយកម្ម​.​.​.​វចីកម្ម​​.​.​.​មនោកម្ម​.​.​​.​របស់​យើង​​នេះ​គប្បី​​ប្រ​ព្រឹត្ត​​ទៅ​ដើម្បី​​បៀត​បៀន​ខ្លួន ​ដើម្បី​​បៀត​​បៀន​​​អ្ន​ក​​​ដទៃ ដើម្បី​​បៀត​​បៀន​​ខ្លួន​​និង​​អ្នក​​ដទៃ​ ជា​​អកុសល​​មាន​ទុក្ខ​​ជា​​ផល មាន​​ទុក្ខ​​ជា​​វិបាក​​ដូច្នេះ​​ហើយ អ្នក​​មិន​​គួរ​​ធ្វើ​កម្ម​នោះ​​ដោយ​​កាយ​.​.​.​​ដោយ​​វាចា​​.​.​.​​ដោយ​​ចិត្ត​ឡើយ។​

“ក៏​​ប៉ុន្តែ​បើ​​អ្នក​​ពិចារណា​​ដឹង​​យ៉ាង​​នេះ​​ថា​ យើង​​ប្រាថ្នា​​នឹង​​ធ្វើ​​កម្ម​ណា​ដោយ​​កាយ​​.​.​.​​ដោយ​​វា​ចា​​.​.​.​​ដោយ​​ចិត្ត កាយ​កម្ម​​.​.​.​វចីកម្ម​​.​​.​​.​​មនោកម្ម​​.​​.​​.​​របស់​​យើង​​នេះ​ មិន​​ប្រព្រឹត្ត​​ទៅ​​ដើម្បី​​បៀត​បៀន​​ខ្លួន​ មិន​​ប្រព្រឹត្ត​​ទៅ​​ដើម្បី​​បៀត​​បៀន​អ្នក​​ដទៃ​ មិន​​ប្រ​ព្រឹត្ត​​ទៅ​​ដើម្បី​​បៀត​​បៀន​​ទាំង​​ខ្លួន​​ឯង​​និង​​អ្នក​​ដទៃ ជា​​កុសលកម្ម​ មាន​​សេចក្តី​​សុខ​​ជា​​ផល មាន​សេចក្តី​​​សុខ​​ជា​​វិបាក​​ដូច្នេះ​​ហើយ កម្ម​​​ដែល​​​​ពិចារណា​​​ឃើញ​​​យ៉ាង​​​នេះ អ្នក​​​គប្បី​​ធ្វើ​​ដោយ​​កាយ…ដោយ​​វាចា…​ដោយ​​ចិត្ត​ចុះ​។​

“បើ​​ទុក​ជា​​អ្នក​​កំពុង​​ធ្វើ​​ដោយ​​កាយ​​.​.​.​​ដោយ​វា​ចា​​.​.​.​​ដោយ​ចិត្ត​ ​អ្នក​​​គប្បី​​​ពិចារណា​កាយ​កម្ម​​.​.​.​វចីកម្ម​.​.​.​​មនោកម្ម​.​.​.​ទាំង​អម្បាល​នោះ​​ថា យើង​​កំពុង​​ប្រ​ព្រឹត្ត​​កម្ម​ណា​​ដោយ​​កាយ ដោយ​វាចា ដោយ​ចិត្ត​ កាយកម្ម​​.​.​.​វចីកម្ម​..​.​​មនោកម្ម​.​.​.​​របស់​​យើង​​នេះ រមែង​​ប្រព្រឹត្ត​​ទៅ​​ដើម្បី​​បៀត​​បៀន​​ខ្លួន​​​ផង​ ប្រព្រឹត្ត​​ទៅ​​ដើម្បី​​បៀត​​បៀន​​អ្នក​​ដទៃ​​ផង ជា​​អកុសល​កម្ម មាន​​​ទុក្ខ​​ជា​​ផល​​ មាន​​ទុក្ខ​​ជា​​វិបាក​​ឬ​​ដូច​​ម្តេច​?​ បើ​​អ្នក​​ពិចារណា​​ដឹង​​ច្បាស់​​យ៉ាង​​នេះ​​ថា កាយ​កម្ម​.​.​.​វចី​កម្ម​​.​.​.​មនោកម្ម​.​.​.​​របស់​យើង រមែង​​​ប្រព្រឹត្ត​​​ទៅ​​​ដើម្បី​​​បៀត​​បៀន​​​ខ្លួន​​ផង​ ដើម្បី​​បៀត​បៀន​​អ្នក​​ដទៃ​​ផង​ អ្នក​​គប្បី​​វៀរ​​ចាក​​កម្ម​​ទាំង​​នោះ​ចោល​ចេញ​ ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង បទពិចារណា, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ការ​ឆ្លើយ​តប​ចំនួន 4 ទៅ​កាន់ មុនធ្វើនិយាយគិត ត្រូវសម្រិតប្រិតប្រៀងឲ្យល្អ

  1. Morokat ថា:

    so for me I am trying to teach myself to do good, speak and think no harm to other and more help others if there any thing I can do to help.

  2. kao bun song ថា:

    អានិសង្សរបស់សីល
    សីលរបស់បុគ្គលដែលបានសមាទានហើយ ដុសខាត់ឲ្យស្អាតផូរផង់បរិសុទ្ធ នឹងមានអានិសង្សច្រើន ក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យ
    កើតឡើងអវិប្បដិសារៈ សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ ។កាលបើអវិប្បដិសារៈកើតឡើងហើយ ជាបច្ច័យឲ្យកើតបមោជ្ជៈ សេចក្តីរីករាយទន់ កាលបើបមោជ្ជៈកើតឡើងហើយ
    ជាបច្ច័យឲ្យកើតបីតិ សេចក្តីឆ្អែតចិត្ត កាលបើបីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ សេចក្តីស្ងប់កាយស្ងប់ចិត្ត កាលបើបស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខៈ
    សេចក្តីស្រួលកាយនិងចិត្ត កាលបើសុខៈកើត ឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ ការតម្កល់ចិត្តនឹង កាលបើសមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សនៈ
    បញ្ញាដឹងច្បាស់ឃើញច្បាស់នូវធម៌តាមពិត កាលបើយថាភូតញ្ញាណទស្សនៈកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា សេចក្តីនឿយណាយ កាលបើនិព្វិទាកើតឡើងហើយ
    ជាបច្ច័យឲ្យកើតវិរាគៈ ការប្រាសចាកតម្រេក កាលបើវិរាគៈកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ ការរួចផុតស្រឡះចាកកិលេស កាលបើវិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើត
    វិមុត្តិញ្ញាណទស្សនៈ បញ្ញាដឹងច្បាស់ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស ។

    អានិសង្សសីលដទៃទៀតអានិសង្សរបស់សីល៥ប្រការផ្សេងទៀតគឺៈ

    ភោគសម្បត្តិច្រើន១- សីលវា សីលសម្បន្នោ អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆតិ
    បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ ។
    កល្យាណកិត្តិស័ព្ទ២- សីលវតោ សីលសម្បន្នស្ស កល្យាណា កិត្តិសទ្ទោ អព្ភុគច្ឆតិ
    កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើង ។

    ក្លៀវក្លាមិនអៀនអន់៣- សីលវា សីលសម្បន្នោ យញ្ញទេវ បរិសំ ឧបសង្កមតិ យទិ ខត្តិយបរិសំ យទិ ព្រាហ្មណបរិសំ យទិ គហបតិបរិសំ យទិ សមណបរិសំ វិសារទោ ឧបសង្គមតិ អមង្កភូតោ
    អ្នកមានសីល មានសីលពេញលេញបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណ៍បរិស័ទក្តី គហបតីបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវក្លាមិនអៀនអន់ចូលទៅរក ។

    មិនវង្វេងធ្វើកាលកិរិយា៤- សីលវា សីលសម្បន្នោ អសម្មុឡ្ហោ កាលំ ករោតិ
    អ្នកមានសីល មានសីលពេញបរិបូណ៌ ជាអ្នកមិនវង្វេងធ្វើកាលកិរិយា (ស្លាប់) ។

    សុគតិសួគ៌ទេវលោក៥- សីលវា សីលសម្បន្នោ កាយស្ស ភេទា បរម្មណា សុគ្គតឹ សគំ លោកំ ឧបបជ្ជតិអ្នកមានសីល មានសីលពេញបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s