វប្បធម៌ពុទ្ធសាសនាខាងទ្រឹស្តី

ជន​ជាតិ​ខ្មែរ​ ធ្លាប់​យល់​ឃើញ​តាម​ព្រះ​ពុទ្ធសាសនា​ថា ការ​ថ្លៃ​ថ្នូរ​ថោក​ទាប​ បរិសុទ្ធ​និង​មិន​បរិសុទ្ធ​ កើត​មក​អំពីខ្លួន​ មាន​ខ្លួន​ជាទី​សម្ភព មិន​មែន​កើត​ដោយ​ស្នា​ដៃ​ទេវតា​ណា​ឡើយ​។ សូម្បី​ព្រះ​ពុទ្ធ​ជា​បរមគ្រូ​ដើម​ក៏​បាន​ទទួល​ការ​ថ្លៃ​ថ្នូរ​ បរិសុទ្ធ ព្រោះ​អំពើ​ដែល​ជា​សំណាង​របស់​ព្រះ​អង្គ​ដែរ​។ កាល​ទ្រង់​បំពេញ​ពុទ្ធ​កិច្ច ទ្រង់​គ្រាន់​តែ​ប្រាប់​ផ្លូវ​នៃ​សេចក្តី​ថ្លៃ​ថ្នូរ​ បរិសុទ្ធ ទ្រង់​មិន​អាច​ប្រទាន​សេចក្តី​ថ្លៃ​ថ្នូរ​បរិសុទ្ធ​ដល់​គេ​ដែល​មិន​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ផង​បាន​ទេ​។ កាល​មាន​វប្ប​ធម៌​ខាង​ទ្រឹស្តី​ដូច្នេះ​ ទោះ​ជន​ជាតិ​ខ្មែរ​ធ្វើ​ការ​អ្វី​ដែល​ទាក់​ទិន​ដោយ​ពិធី​បន់​ស្រន់​ ក៏​ធ្វើ​គ្រាន់​តែ​ជា​ទំនៀម​ទម្លាប់​ជាប់​ត​មក​ពី​សម័យព្រហ្មញ្ញ​សាសនាប៉ុណ្ណោះ មិន​មែន​ជឿ​ថា​ ទោះ​បី​គ្មាន​អំ​ពើ​សម​ហេតុ​ផល​ ក៏​អាច​ថ្លៃ​ថ្នូរ​បរិសុទ្ធ​បាន​ទេ ។ ទាន សីល និង ភាវនា ចាត់​ជា​អំ​ពើ​ដែល​សម​ហេតុ​ផល​នៃ​សេចក្តី​ថ្លៃ​ថ្នូរ​បរិសុទ្ធ ។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ មាន​ព្រះ​ពុទ្ធ​ជា​ដើម​ ដែល​បាន​ទទួល​សេចក្តី​ថ្លៃ​ថ្នូរ​បរិសុទ្ធ ក៏​ព្រោះ​តែ​អំពើ​ទាំង​នេះ​ទាំង​អស់​។ ពុទ្ធ​ការកធម៌១០ប្រការ​មាន​ទាន​ជា​ដើម មាន​ឧបេក្ខា​ជា​អវសាន​ ដែល​ហៅ​ថា ទសបារមី ក៏​សង្គ្រោះ​ចូល​ក្នុង​អំ​ពើនេះ​ដែរ។
[អត្ថបទរបស់ ព្រះញាណវីរិយៈ វ៉ាណ-សាឌុំ ក្នុងសៀវភៅ ព្រះពុទ្ធសាសនា ២៥០០]

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to វប្បធម៌ពុទ្ធសាសនាខាងទ្រឹស្តី

  1. Pingback: វប្បធម៌ពុទ្ធសាសនាខាងការប្រតិបត្តិ | គេហទំព័រព្រះពុទ្ធសាសនាខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s