ធម៌មួយជាចំណែកនៃសេចក្តីវិនាស

«អយោនិសោមនសិការោ» “ការ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា។”

ហេតុ​ការ​របស់​លោក​ទាំង​មូល តែង​តែ​កើត​ឡើង​ប្លែក​ៗ តាម​កាល​សម័យ​ ដែល​ចេះ​តែ​កើត​ឡើង​ហើយ មាន​ការ​ប្រែ​ប្រួល​ទៅ​ជា​ធម្មតា​។ ហេតុការណ៍​ទាំង​នោះ​គួរ​ឲ្យ​មនុស្ស​អ្នក​មាន​ឧបាយ​ល្អ​អាច​កំណត់​ចំណាំ​ទុក​ក្នុង​ចិត្ត​បាន​ដោយ​ពិត គឺ​ថា​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​លោក​តែង​ជាទី​សប្បាយ​របស់​មនុស្ស​អ្នក​មាន​គំនិត​ល្អ​ មិន​មែន​ជាទី​សប្បាយ​របស់​មនុស្ស​ល្ងង់​ខ្លៅ​ឡើយ​។

ការ​មិន​យក​ចិត្ត​ទុក​ដាក់​ មិន​កំណត់​ចំណាំ​ទុក​ក្នុង​ចិត្ត​ចំពោះ​ហេតុ​ការណ៍​គ្រប់​យ៉ាង​ ទាំង​ផ្លូវលោក ទាំង​ផ្លូវ​ធម៌ ឈ្មោះ​ថា​ជា​ចំណែក​នៃ​សេចក្តី​វិនាស ទាំង​ប្រយោជន៍​ខ្លួន និង ប្រយោជន៍​អ្នក​ដទៃ​ ដោយ​ហេតុ​តែ​មិន​អាច​យក​តម្រាប់​តាម ឬ ចម្លង​កិច្ចការ​នោះ​ៗ​មក​ប្រើបាន។ ពាក្យថា “ការ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​” នេះ​បាន​ដល់​ការ​បណ្តែត​បណ្តោយ​ឲ្យ​ធ្លោយ​គំនិត​ ក្នុង​កិច្ចការ​សម្រាប់​លោក​ក្តី កិច្ច​ការ​ក្នុង​ផ្លូវ​បុណ្យ​កុសល​ក្តី ដូច​អបាយមុខ ៤ ប្រការ​ ជាប្រធាន​នៃសេចក្តី​វិនាស​ពិត​មែន ប៉ុន្តែ​អ្នក​ល្ងង់​ខ្លៅ ឬ​អ្នក​ដែល​លោភចិត្ត​គ្រប​សង្កត់​នោះ មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា អំពើ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាសដូច្នោះ​ឡើយ ដូចរូបមិនទៀត ជាទុក្ខ ជាអនត្តា ពិតមែន តែ​អ្នក​ដែល​មិន​បាន​សិក្សា​រៀន​សូត្រ​ មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា​ “រូបមិនទៀត ជាទុក្ខ ជាអនត្តាដូច្នោះឡើយ” ប៉ុណ្ណោះ​ជា​ដើម​ឈ្មោះ​ថា​មិន​បាន​ធ្វើ​ទុកក្នុង​ចិត្ត​ដោយ​ឧបាយ​ប្រាជ្ញា។ ការ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ជា​ចំណែក​នៃ​សេចក្តី​វិនាស ដែល​ផ្ទុយ​គ្នា​នឹង​ការ​ធ្វើទុក​ក្នុង​ចិត្ត​ ជា​ចំណែក​នៃ​សេចក្តី​ចម្រើន ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ឯង​៕

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្រជុំកងធម៌ថ្នាក់ទោភាគ១, ពួកធម៌មួយ, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s