ធម៌មួយគួរកំណត់ដឹង

ធម៌​មួយ​គួរ​កំណត់​ដឹង​គឺៈ «ផស្សោ​​ សាសវោ ​ឧបាទានិយោ​» “ផស្សៈ​ប្រកប​ដោយ​អាសវៈ​​ជា​ទី​តាំង​នៃ​ឧបាទាន។”

ពាក្យ​ថា​ “ផស្សៈ” ប្រែ​ថា ការ​ប៉ះ​ពាល់ ការ​ជួប​ប្រទះ ឬថា “ការ​ភប់​ប្រ​សព្វ”។ រូប១ ចក្ខុ១ ជួប​ប្រទះ​គ្នា​​កើត​សេចក្តី​ដឹង​ឡើង ហៅ​ថា ចក្ខុ​វិញ្ញាណ​ គឺ​ការ​ដឹង​តាម​ដំ​ណើរ​នៃ​ចក្ខុ​វិថី។ ចក្ខុ​កាល​បើ​ប៉ះ​ប្រទះ​រូប អាច​ដឹង​បាន​ថា រូប​នេះ​ជា​រូប​បុរស រូប​ស្រ្តី ល្អឬ​អាក្រក់។ ការ​ដឹង​ដោយ​បាន​ឃើញ​រូប​ដូច្នេះ​ហៅ​ថា វិញ្ញាណ។ រូប១ ចក្ខុ១ ចក្ខុវិញ្ញាណ១ ទាំង​៣នេះ​មានការ​ភប់ប្រសព្វ​គ្នា​ទើប​ហៅ​ថា ផស្សៈ ។ ផស្សៈមាន ​៦​យ៉ាង មាន​ចក្ខុ​សម្ផស្ស​ជា​ដើម ជា​របស់​បុថុជ្ជន​ ជា​ចក្ខុ​ប្រកប​ដោយ​ធូលី​គឺ​រាគៈ កាល​បើ​ឃើញ​រូប​គួរ​ជាទី​ប្រាថ្នា ជា​ទី​ពេញ​ចិត្ត តែង​កើត​សេចក្តី​ត្រេក​អរ​ចាប់​ចិត្ត​ចំពោះ​រូប​ជា​ធម្មតា កាល​បើ​សេចក្តី​ត្រេក​អរ​កើត​ឡើង ក៏​ឈ្មោះ​ថា ផស្សៈ​ប្រកប​ដោយ​អាសវៈ គឺ​កិលេស​ជា​គ្រឿង​ត្រាំ​នៅ​ក្នុង​ភព។​ កាល​បើ​ផស្សៈ​ប្រកប​ដោយ​អាសវៈ រមែង​ជា​បច្ច័យ​នៃ​ឧ​បាទាន​ គឺ​ការ​ប្រកាន់​មាំ​ត​ទៅ​ទៀត។

ព្រះ​អរិយបុគ្គល​ថ្នាក់​ខ្ពស់​គឺព្រះ​អនាគាមិបុគ្គល និង​ព្រះ​អរហន្ត មានរូប មានចក្ខុ មានចក្ខុវិញ្ញាណប្រកប​ដោយ​ផស្សៈ​ដូច​យើង​ដែរ ប៉ុន្តែ​មិន​ប្រកប​ដោយ​អាសវៈ​ដូច្នោះ​ឡើយ ព្រោះ​ហេតុ​នោះ ផស្សៈទាំង​ឡាយ​មាន​ចក្ខុ​សម្ផស្ស​ជា​ដើម​របស់​ព្រះ​អរិយបុគ្គល មិន​ជា​ទី​តាំង​នៃ​ឧ​បាទាន​នោះ​បាន​ឡើយ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ប្រជុំកងធម៌ថ្នាក់ទោភាគ១, ពួកធម៌មួយ, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s