ធម្មយាន


ព្រះ​ធម៌​ មាន​លំ​អ​ខាង​ដើម លំអ​កណ្តាល​ និងលំអ​ខាង​ចុង​។ លំអខាង​ដើម​បាន​ដល់​ការ​បរិសុទ្ធ​នៃ​សីល​សិក្ខា​ គឺ​មិន​សម្លាប់សត្វ​ មិនលួច​ទ្រព្យ​គេ​ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម មិន​ពោល​ពាក្យ​កុ​ហក មិន​ទទួល​ទាន​សុរា​ជា​គ្រឿង​ស្រវឹង​។ លំអ​កណ្តាល​បាន​ដល់​សមា​ធិ។ លំ​អ​ខាង​ចុង​បាន​ដល់​បញ្ញា និង​ព្រះ​និព្វាន។ ព្រះធម៌​ជា​សន្ទិដ្ឋិកោ, នៅ​ទី​នេះ​, ឥឡូវ​នេះ​ ។ ព្រះ​ធម៌​ជា អកាលិកោ តែង​នាំ​មក​ ឬ​ឲ្យ​ផល​ក្នុង​ពេល​ឆាប់​ៗ មិន​រង់​ចាំ​កាល​ឡើយ។ នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​យាន​បី ហើយ​គ្មាន​យាន​ណា​ប្រសើរ​ឬ​ខ្ពស់​ជាង​យាន​ណា​ឡើយ។ យាន​ទាំង​បី​នេះ​ជា​គ្រឿង​លើក​ស្ទួយ​ និង​ទ្រទ្រង់​នូវ​ព្រះ​ធម៌​ស្មើ​ៗ​គ្នា ប៉ុន្តែ​មាន​យាន​ទី​បួន​ទៀត​សូម្បី​ទាំង​បី​នេះ​គ្រប់​គ្រាន់​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​ឲ្យ​ឈ្មោះ​យាន​មួយ​ទៀត​ថា ធម្មយាន ។ ធម្មយាន រាប់​បញ្ចូល​គ្រប់​វិធីដែល​ដឹក​នាំ​ទៅ​រក​សន្តិភាព​ និង​មេត្តា ។ ធម្មយាន​មិន​អាច​ក្លាយ​ទៅ​ជា​និកាយ​ឬ​ក្រុម​ផ្សេង​ទៀត​ឡើយ ហើយ​ក៏​មិន​អាច​បែក​ចេញ​ពី​បរិស័ទ​ទាំង​បួន​ដែរ។

សូម​អញ្ជើញ​មក ហើយ​ធ្វើការ​ពិសោធន៍​ដោយ​ខ្លួន​ឯង​។ ធម្មយាន​អាច​ដឹក​នាំ​អ្នក​ទៅ​កាន់​និព្វាន​បាន ទីនេះ ឥឡូវនេះ ម្តងមួយជំហាន! ម្តងមួយជំហាន! ម្តងមួយជំហាន! Step by Step! ម្តងមួយខណៈ! ម្តងមួយខណៈ! អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឃើញ​ច្បាស់​នូវ​បញ្ញាញាណ​ដោយ​ខ្លួន​ឯង។ ធម្មយាន ជា​របៀប​មួយ​នៃ​ព្រះ​ពុទ្ធសាសនា​ដែល​ខ្ញុំ​ស្រឡាញ់។
[សៀវភៅ មួយជំហានម្តង របស់ សម្តេចព្រះមហាឃោសានន្ទ]

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s