ពែនភ្នែនភ្នែកបិទ តម្កល់ចិត្តពិនិត្យដង្ហើម


«អានាបាណស្សតិ យស្ស អបរិបុណ្ណា អភាវិតា កាយោបិ ឥញ្ជិតោ ហោតិ ចិត្តម្បិ ហោតិ ឥញ្ចិតំ។» “អាណាបាណស្សតិដែលអ្នកណាមិនបានអប់រំឲ្យបរិបូណ៌ កាយក្តី ចិត្តក្តី របស់អ្នកនោះតែងញាប់ញ័រ។”

អានាបាណស្សតិ គឺ​ការ​ចម្រើន​នូវ​អានាបាណស្សតិ​កម្មដ្ឋាន ប្រែថា កម្មដ្ឋាន​ដែលរ​​លឹក​ខ្យល់​ចេញ​ចូល​ជា​អារម្មណ៍។ បុរស​ស្ត្រី​ណាមិន​បាន​អប់រំ បាន​សេចក្តី​ថា មិន​បាន​ចម្រើន​ឲ្យ​កើត​មាន​ឡើង​ក្នុង​សន្តាន​ចិត្ត​ទេ កាយក្តី ចិត្តក្តី របស់បុរស-ស្ត្រី​នោះ​រមែង​ញាប់​ញ័រ​តក់​ស្លុត​រន្ធត់​ខ្លាច​នឹង​សេចក្តីស្លាប់​ជា​ធម្មតា មក​ពី​មិន​បាន​ចម្រើន​អាណាបាណស្សតិ​កម្មដ្ឋាន​នោះ​ឯង។ (ដក​ស្រង់​ចេញ​ពី ខុទ្ធក​និកាយ បដិសម្ភិទាមគ្គ និង​ធ្វើ​អត្ថា​ធិប្បាយ​ដោយ មហា សោម សុវណ្ណ)

ពន្យល់ន័យ “អានាបាណាស្សតិ” តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតៈ

អានាបាណ ( ន. ) [–ន៉ាប៉ាណៈ] ( សំ., បា. )
(< អាន “ខ្យល់​ដង្ហើម​ចេញ” + អាបាណ “ខ្យល់​ដង្ហើម​ចូល”) ខ្យល់​ដង្ហើម​ចេញ​និង​ខ្យល់​ដង្ហើម​ចូល ។ ក្នុង​គម្ពីរ​កែ​សព្ទ​ពន្យល់​សេចក្ដី​ថា លោក​អ្នក​ប្រាជ្ញ​ពួក​ខ្លះ​យល់​ថា អាន (= អស្សាស) “ខ្យល់​ដង្ហើម​ចូល”, អាបាណ (=បស្សាស) “ខ្យល់​ដង្ហើម​ចេញ” ដូច្នេះ​វិញ, ក៏​គង់​បាន​សេចក្ដី​ថា “ខ្យល់​ដង្ហើម​ចូល​ចេញ​ឬ​ចេញ​ចូល​ដូច​គ្នា គឺ​ប្រើ​ការ​បាន​ដូច​គ្នា (ហៅ អានាប្រាណ ក៏​បាន ឬ​ហៅ​ត្រឹមតែ អានាបា ក៏​បាន, អ. ថ. –ន៉ាប៉ា) ។ ឈ្មោះ​កម្មដ្ឋាន​មួយ​យ៉ាង (ក្នុង​ពួក​អនុស្សតិ​កម្មដ្ឋាន ១០) ប្រើ​វិធី​រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល : ចម្រើន​អានាបា ឬ​ អានាប្រាណ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វិធី​ស្មិងស្មាធិ៍​មួយ​យ៉ាង (ខាង​ផ្លូវ​ឆ្វេង​ក្រៅ​ពី​បែប​កម្មដ្ឋាន) ប្រើ​វិធី​ភាវនា​រាប់​ខ្យល់​ដង្ហើម​ដែរ : ចេះ​អានាប្រាណ, បែក​អានាប្រាណ​ទៅ​ជា​ខូច​ស្មារតី ។ (ច្រើន​មាន​តែ​ពី​ក្នុង​បុរាណ​សម័យ) ។
អានាបាណស្សតិ ឬ – អានាបាណស្សតិ​កម្មដ្ឋាន (–ប៉ាណ័ស-សៈ–) កម្មដ្ឋាន​មាន​វិធី​តាំង​ស្មារតី​រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល​ជា​អារម្មណ៍ (ហៅ​កាត់​ខ្លី​ត្រឹម​តែ អានាបា ក៏​បាន​ដែរ : រៀន​អានាបា) ។

ស្តាប់​ការ​បង្រៀន​អំពី​អានា​បាណស្សតិ​ សំ​ដែង​ដោយ ​ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ តាម​​ឯកសារ​សំឡេង​ខាង​ក្រោម​នេះ

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គាថាធម្មបទ, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to ពែនភ្នែនភ្នែកបិទ តម្កល់ចិត្តពិនិត្យដង្ហើម

  1. ចង់ដឹង និយាយថា៖

    ខ្ញុំកណាសូមថ្វាយបង្គំ
    ដោយមិនបានអប់រំ កាយក្ដី ចិត្តក្ដីឱ្យបានបរិបូណ៍ ហេតុអ្វីក៏អាចចាត់ទុកថា
    បុគ្គលនោះតែងតែប្រកបដោយការញាប់ញ័រ?
    ខ្ញុំកណានៅតែមិនយល់ច្បាស់អំពីអានាបាណស្សតិកម្មដ្ឋាន ក្រោយពីស្គាល់
    ក្នុងអារម្មណ៍នូវខ្យល់ដង្ហើមចេញ ខ្យល់ដង្ហើមចូល តែប៉ុណ្ណឹងក៏អាចធ្វើឱ្យ
    ចិត្តយើងមិនញាប់ញ័យឬ?

    • ចម្រើនពរ ការ​មិន​បាន​អប់​រំ​កាយ​ក្តី ​ ចិត្តក្តី​ ឲ្យ​បាន​បរិបូណ៌ នាំ​ឲ្យ​កាយ​ ចិត្ត​​នោះ មិន​មាន​ភាព​នឹង​នរ​ជា​ប្រក្រ​តី តែង​តែ​ខ្វល់​ខ្វើក​រំពើក​ញាប់​ញ័រ​ទៅ​តាម​អារម្មណ៍​ដែល​ជួប​ប្រទះ​នូវ​លោក​ធម៌​ទាំង​ឡាយ ដោយ​មិន​បាន​ពិចារណា​នូវ​សភាវៈ​ពិត​ដែល​កើត​ឡើង​តាម​ធម្មជាតិ​ធម្មតា។ បើ​ចិត្ត​បាន​អប់​រំ​តំកល់​ដល់​នូវ​សេចត្តី​ស្ងប់​ហើយ ចិត្ត​នោះ​នឹង​មិន​ញាប់​ញ័រ​ ភិតភ័យ ព្រោះ​ពិចារណា​ឃើញ​នូវ​ធម្មជាតិ​ដែល​តែង​តែកើត​មាន​ក្នុងសង្ខារ​ទាំង​ពួង។

      ការ​គ្រាន់​តែ​ស្គាល់​នូវ​ដង្ហើម​ចេញ​ចូល​ប៉ុណ្ណោះ មិន​ទាន់​ឈ្មោះ​ថា អាច​ឲ្យ​ចិត្ត​របស់​យើង​មិន​ញាប់​ញ័រ​ទៅ​បាន​ទេ។ ការ​ពិនិត្យ​ដង្ហើម​ចេញ​ចូល​ គ្រាន់​តែជាវិធី​ចង​ចិត្ត​ឲ្យ​បាន​នៅ​នឹង​មួយ​កន្លែង​មិន​ឲ្យ​រវើរវាយ​ទៅ​កាន់​ទី​ដទៃ​ប៉ុណ្ណោះ លុះដល់​ចិត្ត​ធ្លាក់​ចូល​ក្នុងសេចក្តី​ស្ងប់​ហើយ ទើប​ធ្វើ​ឲ្យ​ចិត្ត​មិន​ញាប់​ញ័រ​ ដោយ​ចិត្ត​ស្ងប់​ជា​ឈ្នួន​ប្រទីប​ឲ្យ​បាន​នូវ​បញ្ញា ពិចារណា​ឃើញ​នូវ​ការ​កើត​ឡើង និង​ការ​រលត់ទៅ​នៃ​ធម៌​ទាំង​ពួង។ ញោម​អាច​រក​ចម្លើយ​បន្ថែម​ទៀត​បាន​​ តាមឯកសារ​សំឡេង​ដែល​អាត្មា​បាន​ដាក់​ភ្ជាប់​ខាង​លើ។

  2. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s