សាងបាបកម្មព្រោះតែភាពចាំបាច់

​ មាន​ពេល​ខ្លះ មនុស្ស​យើង​ត្រូវ​តែ​ធ្វើ​អំពើ​អាក្រក់ ព្រោះ​ការ​ចាំបាច់ ដូច​ជា​ធ្វើ​បាប​កម្ម​នា​នា​ដើម្បី​មាតា​បិតា​ដែល​ជា​អ្នក​មាន​គុណូ​បការៈ​ជាដើម ក្នុង​ករណី​បែប​នេះ តើ​អាច​ចាត់​ថា​ជា​ការ​ធ្វើ​អំពើ​បាប​ដែរ​ឬ​ទេ​?

នៅក្នុងសុតន្តបិដក មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ធនញ្ជានិសូត្រ មាន​ការ​សន្ទនា​រវាង​ព្រះ​សារីបុត្រ និង ធន​ញ្ជានិ​ព្រាហ្មណ៍​ដូច​មាន​ខ្លឹម​សារ​ជា​សង្ខេប​ខាង​ក្រោម​នេះ៖

ព្រះសារីបុត្រ “ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះដូចម្តេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រូវ​តាម​គន្លង​ធម៌ ជា​អ្នក​ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​មាតា​បិតា​ នាយ​និរយបាល​នឹង​គប្បី​អូស​ទាញ​បុគ្គល​នោះ​ទៅ​កាន់​នរក ព្រោះ​ហេតុ​នៃ​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​តាម​ធម៌ និង​ប្រព្រឹត្ត​បា្រស​ចាក​ធម៌ គេ​នឹង​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ដែរ​ឬ​ថា​ យើង​ជា​អ្នក​ប្រព្រឹត្ត​ខុស​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​មាតាបិតា សូម​ឲ្យ​នាយ​និរយបាល​កុំ​អូស​ទាញ​យើង​ទៅ​កាន់​នរក​ឡើយ?​ ឬ​មាតា​បិតា​របស់​បុគ្គល​នោះ នឹង​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ដែរ​ឬ​ថា ​បុគ្គល​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​ការ​ទាំង​ឡាយ​នោះ​ សូម​ឲ្យ​នាយ​និរយបាល​កុំ​អូស​ទាញ​គេ​ទៅ​កាន់​នរក​ឡើយ​?

” ម្នាលធនញ្ជានិ អ្នក​យល់​សេចក្តី​នោះ​ដូច​ម្តេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រូវ​តាម​គន្លង​ធម៌ ជា​អ្នក​ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​បុត្រ​និង​ភរិយា ព្រោះ​ហេតុ​នៃ​ទាសៈ​កម្មករ និង​អ្នក​បម្រើ ព្រោះ​ហេតុ​នៃ​មិត្ត​និង​អាមាត្យ ព្រោះ​ហេតុ​នៃ​ញាតិ​សាច់​សា​លោហិត ព្រោះ​ហេតុ​នៃ​ភ្ញៀវ ព្រោះ​ហេតុ​នៃ​បុព្វបេតជន ព្រោះ​ហេតុ​នៃ​ទេវតា ព្រោះ​ហេតុ​នៃ​ព្រះរាជា ព្រោះ​ហេតុ​នៃ​ការ​ចិញ្ចឹម​ខ្លួន ព្រោះ​ហេតុ​នៃ​ការ​ទំនុក​បម្រុង​កាយ​។ នាយ​និរយបាល​នឹង​គប្បី​អូសទាញ​បុគ្គល​នោះ​ទៅ​កាន់​នរក ព្រោះ​ហេតុនៃ​ការ​ប្រ​ព្រឹត្ត មិន​ត្រឹម​ត្រូវ​តាម​ធម៌ និង​ប្រព្រឹត្ត​បា្រស​ចាក​ធម៌។ គេ​នឹង​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ដែរ​ឬ​ថា ​យើង​ជា​អ្នក​ប្រព្រឹត្ត​ខុស​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​ការ​នោះ​(បុគ្គល​ទាំង​នោះ) សូម​ឲ្យ​នាយនិរយបាល​កុំ​អូស​ទាញ​យើង​ទៅ​កាន់​នរក​ឡើយ? ឬ​បុគ្គល​ទាំង​នោះ នឹង​គប្បី​បាន​តាម​សេចក្តី​ប្រាថ្នា​ដែរ​ឬ​ថា បុគ្គល​នេះ​ជា​អ្នក​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌ ព្រោះ​ហេតុ​នៃ​ការ​ទាំង​ឡាយ​នោះ សូម​ឲ្យ​នាយ​និរយបាល​កុំ​អូស​ទាញ​គេ​ទៅ​កាន់ន​រក​ឡើយ​?

ធនញ្ជានិ “មិន​ដូច្នោះ​ទេ ព្រះ​អង្គ​សារីបុត្រ តាម​ការ​ពិត​ទោះ​បី​បុគ្គល​ទាំង​នោះ នឹង​ខំ​យំយែក​រៀប​រាប់​យ៉ាង​ណា​ក៏​ដោយ ក៏​នាយ​និរយបាល​នៅ​តែ​ទាញ​ទម្លាក់​នរក​ទាល់​តែ​បាន​។

ព្រះសារីបុត្រ “ម្នាល​ធន​ញ្ជានិ អ្នក​យល់​សេចក្តី​នោះ​យ៉ាង​ណា? បុគ្គល​អ្នក​ប្រព្រឹត្ត​ប្រាស​ចាក​ធម៌​ព្រោះ​ហេតុ​នៃ​មាតា​បិតា និង​បុគ្គល​អ្នក​ប្រព្រឹត្ត​ត្រឹម​ត្រូវ​តាម​ធម៌ ព្រោះ​ហេតុ​នៃ​មាតា​បិតា ណា​មួយ​ប្រសើរ​ជាង​?”

ធនញ្ជានិ “បពិត្រ​ព្រះអង្គសារីបុត្រ អ្នក​ដែល​ប្រព្រឹត្ត​ខុស​គន្លង​ធម៌ ប្រព្រឹត្ត​ប្រាស​ចាក​ធម៌​ព្រោះ​ហេតុ​នៃ​មាតា​បិតា មិន​ប្រសើរ​ឡើយ ចំណែក​អ្នក​ប្រព្រឹត្ត​ត្រឹម​ត្រូវ​​តាម​ធម៌​ ជា​បុគ្គល​ប្រសើរ​ជាង។​

ព្រះសារីបុត្រ “ម្នាលធនញ្ជានិ ការ​ងារ​ឯ​ទៀត​ដែល​មាន​ហេតុ​ប្រកប​ដោយ​ធម៌ ជា​គ្រឿង​ឲ្យ​បុគ្គល​អាច​ចិញ្ចឹម​មាតា​បិតា​បាន​មិន​ចាំ​បាច់​ប្រព្រឹត្ត​កម្ម​លាមក និង​ឲ្យ​បដិបត្តិ​បដិបទា​ដែល​ជា​បុណ្យ​បាន​ ក៏​មាន។​

-ស​រុប​សេចក្តី​មក បញ្ជាក់ថា អំពើ​បាប​ទាំង​ពួង​ដែល​បុគ្គល​ធ្វើ​ហើយ ទោះ​ជា​ដោយ​ហេតុ​ណា​ក៏​ដោយ ក៏​ទទួល​ផល​បាប​ទាំង​អស់​មិន​ទេ​ឡើយ​។ ការ​ងារ​ទាំង​ឡាយ​ដែល​ប្រាស​ចាក​ទោស​ក៏​មាន ដើម្បី​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ចូរ​ជ្រើស​រើស​យក​ជាគោល​ជីវិត​ប្រសិទ្ធិ​សេចក្តី​ចម្រើន​ដល់​ខ្លួន​និង​អ្នក​ដទៃ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ធម៌និងជីវិត, ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, សំណួរចម្លើយ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to សាងបាបកម្មព្រោះតែភាពចាំបាច់

 1. Killer X ថា:

  ពេល​ខ្ឡហ​ពិត​ប្រាកដ​ណាស់ មនុស្ស​គ្រប់​គ្មា​មិន​អាច​គេច​ផុត​ពី​បាប​ឡើយ!

 2. ក្រាបបង្គំសួរតេជគុណម្ចាស់។
  សូមលោកបងជួយអានសម្រាយ និងពន្យល់ពាក្យមួយចំនួយនបន្តិច ត្បិតកុណាអានមិនរួច និង​មិនសូវយល់ដូចជា៖
  ធនញ្ជានិ បុព្វបេតជន នាយ​និរយបាល បដិបត្តិ​បដិបទា​។

  សូម​អរគុណ

  • ចម្រើន​ពរ ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ដែល​ក្លាយ​ពី​ភា​សា​បា​លី ដូច្នេះ​ជូន​កាល​អាច​ធ្វើ​ឲ្យពិបាកអានមែន។
   -ធនញ្ជានិ (ធៈ-ន័ញ-ជា-និ) គឺ​ជា​ឈ្មោះ​របស់​ព្រាហ្មណ៍​ម្នាក់​ក្នុង​សម័យ​នោះ​។ ជួនកាលហៅថា ធនញ្ជានី។
   -បុព្វបេតជន (ប៉ុប-ពៈ-ប៉េតៈ-ជន) ជន ឬបុព្វ​បុរស​ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ​។
   -និរយបាល (និរៈ-យៈ-បាល) នាយនិរយបាល បើ​និយាយ​ឲ្យ​ងាយ​ស្តាប់​គឺ​អង្គ​ចៅ​ក្រម​ជំនុំ​ជម្រះ​ក្នុង​ឋាន​នរក, អ្នក​រក្សា ឬ​មើល​ការ​ខុស​ត្រូវ​ក្នុង​ឋាន​នរក។
   -បដិបត្តិបដិបទា (ប៉ៈ-ដិ-ប័ត ប៉ៈ-ដិ-បៈ-ទា) ពាក្យថា បដិបត្តិ និងពាក្យថា បដិបទា នេះ មាន​ន័យ​ដូច​គ្នា គឺ​ប្រែ​ថា ការ​អនុវត្ត ការធ្វើតាម។

 3. ចង់ដឹង ថា:

  ស្គាល់ទោសកំហុសខ្លួន បែរមកសាងអំពើជាកុសលវិញ តួយ៉ាងដូចជាអង្គុលីមាល៍
  ដែលចិត្តជ្រះថ្លាភ្លាមៗ ។ ចំណុចនេះហាក់អាចនាំឱ្យបុគ្គលខ្លះ មានចេតនាសាង
  បាប រួចហើយទើបសាងបុណ្យជាក្រោយវិញ។

  • ចម្រើនពរ បើបុគ្គលធ្វើដូច្នេះដោយចេតនាដូចញោមថាមែននោះ បានន័យថា​បុគ្គល​នោះ​មិន​អាច​ត្រឡប់​សាង​ល្អ​វិញ​បាន​ទេ​ ព្រោះ​ថា​គេ​បាន​លង់​ទៅ​ក្នុង​ផ្លូវ​អាក្រក់​ទាំង​ដែល​ខ្លួន​ដឹង​ស្រេច​ទៅ​ហើយ ចំណែក​អង្គុលិមាល៍ ធ្វើព្រោះតែកា​រ​មិន​ដឹង​ លុះ​ដឹង​ហើយក៏​លះ​បង់​ចោល​អំ​ពើ​អាក្រក់​ចេញ បែរ​មក​សាង​ល្អ ជា​ការ​ប្រ​សើរ​។ នេះ​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​បាន​កែ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​កន្លង​មក មិន​មែន​ហួស​ពេលកែ​មិន​បាន​នោះ​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s