ធម៌មួយមានឧបការៈច្រើន

អប្បមាទោ កុសលេសុ ធម្មេសុ សេចក្តីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល។
ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា “ធ្វេសប្រហែស”។ សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតី គឺកិរិយាមិនស្រវឹង មិន​ពុល​គំនិត​ភ្លេច​ខ្លួន​ទៅ​ក្នុង​ឥដ្ឋារម្មណ៍ គឺ លាភ យស សរសើរ សុខ ឬថា មិន​ស្រវឹង​ទៅ​តាម​ដំណើរ​សេចក្តី​ស្រវឹង​៣​ប្រការ​គឺ ស្រវឹង​ថា​ខ្លួន​មាន​វ័យ​នៅ​ក្មេង​១ ថា​ខ្លួន​មិន​មាន​រោគ​១ ថា​ខ្លួន​មាន​ពូជ​អំបូរ​ប្រកប​ដោយ​ជីវិត​រស់​នៅ​វែង​១ ។

ពាក្យថា “ធម៌ទាំងឡាយជាកុសល” បាន​ដល់​កុសល​ធម៌​ច្រើន​យ៉ាង មាន​បុញ្ញ​កិរិយា​វត្ថុ​១០​ជាដើម។ កុសលធម៌​ទាំងអស់ដែលកើតឡើងក្នុងសន្តានចិត្តរបស់បុរសស្រ្តីទៅបាន ក៏​ដោយ​គុណ​នៃ​អប្បមាទ​ធម៌ ឬថា មាន​អប្បមាទធម៌​ជា​ប្រភព​(ជាដែនកើត) ដូច្នេះ​ក៏​បាន ព្រោះ​ហេតុ​នោះ​ទើប​លោក​ពោល​ថា “អប្បមាទធម៌ គឺ​សេចក្តី​មិន​ធ្វេស​ប្រហែស” នេះ​ចាត់​ជា​ធម៌​មាន​ឧបការៈ​ច្រើន”។

ពុទ្ធភាសិតនេះ ជាមច្ឆិមវាចា គឺ​ជា​ព្រះ​ពុទ្ធដីកា​ពៅ​បំផុត​ក្នុង​ពេល​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​អាពាធ​ជា​ទម្ងន់​ទៀប​បរិនិព្វាន។ អប្បមាទធម៌​មាន​ឧបការៈ​ទាំង​គតិលោក ទាំងគតិធម៌ ដូច​បុគ្គល​ត្រូវ​ការ​ប្រាថ្នា​ទ្រព្យ​សម្បត្តិ យសបរិវារ ដើម្បី​លើក​ឋានៈ​ខ្លួន​ឲ្យ​ខ្ពង់​ខ្ពស់ ឃើញ​ថា​ជាក់​ច្បាស់​ក្នុង​លោក​នេះ​ទៅ​បាន​ ព្រោះ​អាស្រ័យ​អប្បមាទធម៌​ទំាង​អស់ ។ ចំណែក​គតិធម៌ ដូច​បុគ្គល​អ្នក​បំពេញ​ទាន សីល ភាវនា រហូត​ដល់​ការ​ប្រឹង​ប្រែង​ព្យា​យាម​មិន​បន្ធូ​របន្ថយ​ក្នុង​កា​រចម្រើន​កម្មដ្ឋាន ដរាប​ដល់​បាន​សម្រេច​មគ្គ​ផល​ក៏​ព្រោះ​គុណ​នៃ​អប្ប​មាទ​ធម៌​ទាំង​អស់។

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ប្រជុំកងធម៌ថ្នាក់ទោភាគ១, ពួកធម៌មួយ, ព្រះធម៌, ព្រះពុទ្ធសាសនា and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s