តម្លៃមនុស្ស

សាច់សត្វតិរច្ឆានមានតម្លៃ ប៉ុន្តែសាច់មនុស្សគ្មានអ្នកណាគេទិញទេ មនុស្សមានតម្លៃនៅត្រង់
ការប្រព្រឹត្តល្អទេតើ។

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង បទពិចារណា, ព្រះពុទ្ធសាសនា, អគ្គបណ្ឌិត ប៊ុត សាវង្ស។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

13 Responses to តម្លៃមនុស្ស

  1. rachhy និយាយថា៖

    Hi
    I want show about value of Human in Cambodia ,
    that all my question is Why?
    Why ethic in Cambodia low and to lost?
    Why we have not Freedom ?
    Why we don’t say morality ?

  2. ជម្រាប​សួរ សុខ​សប្បាយ​ទេ? ខ្ញុំ​ពេញ​ចិត្ត​ប្លក់​នេះ​ណាស់ ទាំង​សាច់រឿង​ទាំង​មូល និង​ការ​រចនា ព្រមទាំង​រូបរាង​វា ។ តើ​អាច​ជួយ​ប្រាប់​ខ្ញុំ​បាន​ទេ​ថា​ប្រើ “រូបរាង” (Theme) ឈ្មោះអ្វី? ហើយ​ដាក់​ទង់ជាតិ និង​រូប​ខាង​ស្ដាំ​ដៃ​ហ្នឹង​ដោយ​របៀប​ណា? ម្យ៉ាង​ទៀត​តើ​មាន​និយាយ​ពី​កាយវិការ​របស់​ព្រះពុទ្ធ​ដែរ​ឬ​ទេ ព្រោះ​ខ្ញុំ​រក​អត់​ឃើញ​សោះ? ដោយសារ​ខ្ញុំ​ជា​អ្នក​ចំណូល​ថ្មី ហើយ​អត់​ប៉ិន​កុំព្យូទ័រ​ទៀត​នោះ ទើប​បាន​ជា​ដើរ​សួរ​គេ​ឯង​យ៉ាង​នេះ ។ ខ្លះ​ក៏​ប្រាប់​ខ្លះ​ក៏​មិន​ប្រាប់​ដោយសារ​គេ​រវល់​ដែរ ។

    ទន្ទឹង​រង់ចាំ​ចម្លើយ​ពី​អ្នក​ជា​និច្ច ។

    • ពេល​វេលា​នៃ​សំណួរ​នេះ​កន្លង​ទៅ​យូរ​ខែ​ណាស់​ហើយ​! ​សុំ​អភ័យ​ទោស​ដែល​ពុំ​បាន​ម​កឆ្លើយ​តប​សំណួរអោយទាន់ពេលវេលា។ រហូត​មក​ដល់​ពេល​នេះ​មិន​ដឹង​ជាបង​ម្ចាស់​សំណួរ​នៅ​ត្រូវ​ការ​ចម្លើយ​ដែរ​ឬ​យ៉ាង​ណា​ទេ?

      • សូម​ថ្វាយ​បង្គុំ​ព្រះតេជគុណ ខ្ញុំ​ព្រះករុណា​នៅ​តែ​ត្រូវ​ការ​ចម្លើយ​សម្រាប់​សំណួរ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ខាង​ដើម ។ អ្វី​ដែល​ខ្ញុំ​ព្រះករុណា​ចង់​ដឹង​បំផុត​នោះ​គឺ “កាយវិការ​របស់​ព្រះសាម្មាសម្ពុទ្ធ​នៃ​យើង” ព្រោះ​មាន​សំណួរ​បែប​នេះ​ចោទ​សួរ​មក​ខ្ញុំ​ព្រះករុណា​ច្រើន​លើក​ណាស់​ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​មិន​ដែល​មាន​ចម្លើយ​ជូន​នោះ​ទេ ។ សូម​ព្រះតេជគុណ​មេត្តា​ឆ្លើយ​ពន្យល់​ដោយ​ការ​សន្ដោស​ផង​ចុះ ។

      • ចម្រើនពរ រូបរាងរបស់ប្លក់នេះឈ្មោះថា Twenty Ten ។ ការដាក់រូបភាពនោះគឺចុចចូលត្រង់ ក្តារបញ្ជា -> រាងរៅ-> វិដជិត​(widgets) រួចហើយជ្រើសរើសយក​វិដជិត​ដែល​មាន​ឈ្មោះ​ថា អត្ថបទ (អត្ថ​បទ​តាម​ចិត្ត ឬ អក្សរ​កូដ HTML) ទៅ​ដាក់​នៅ​នឹង​ Sidebar​ បន្ទាប់​មក​អាប់​ឡូត​រូប​ភាព​ទៅ​ក្នុង​ប្រកាស​ ហើយ​ចម្លង​យក HTML code នោះ​មក​ដាក់​នៅ​ក្នុង​ប្រអប់​វិដជិត​នៅ​នឹង​ Sidebar នោះ ជា​ការ​ស្រេច​។ នេះ​ជា​វិធី​ដែល​អាត្មា​ធ្វើ​នៅ​ក្នុង​ប្លក់​នេះ​ព្រោះ​អាត្មា​អត់​មាន​ជំនាញ​ក្នុង HTML ទេ។

        ចំណែក​ខាង​កាយ​វិការ​របស់​ព្រះ​សម្មាសម្ពុទ្ធ​នោះ ប្រហែល​ជា​បង​ចង់​និយាយ​អំពី​ឥរិយបទ ឬ បែប​របស់​ព្រះ​ពុទ្ធរូប។ តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ប្រាជ្ញ​ខ្មែរ​យើង​ឃើញ​ថា ព្រះ​ពុទ្ធរូប​នៅ​ប្រទេស​កម្ពុជា​យើង​ មាន៨បែបគឺៈ

        ១-ព្រះពុទ្ធរូបសមាធិ គង់​ពត់​ព្រះ​ភ្នែន​មាន​ព្រះ​ហស្ថ​ស្តាំ​ផ្ងារ​លើ​ព្រះ​ហស្ត​ឆ្វេង តម្រួ​តលើ​ព្រះ​ភ្នែន ហៅថា វិតក៌មុទ្រា

        ២-ព្រះ​ពុទ្ធរូប​មារវិជ័យ (កាល​ផ្ចាញ់​មារ) គង់​ពត់​ព្រះ​ភ្នែន​ដូ​ចព្រះ​ពុទ្ធរូប​សមាធិ​ដែរ ប៉ុន្តែ​ព្រះ​ហស្ត​ស្តាំផ្កាប់​លើ​ព្រះឧរុ (ភ្លៅ) ចង្អុល​ចុះ​ទៅ​ផែន​ដី, ព្រះ​ហស្ត​ឆ្វេង​ផ្ងារ​ដាក់​លើ​ព្រះ​ឧរុ ហៅថា ភូមិស្បស៌មុទ្រា។ ព្រះ​ពុទ្ធរូប​បែប​នេះ កាល​បើ​គេ​គូរ​នៅ​ជញ្ជាំង​ព្រះ​វិហារ ឬ​លើ​ផ្ទាំង​សំពត់ ឃើញ​សុទ្ធ​តែ​មា​នរូប​ពួក​ពល​មារាធិរាជ កាន់​អាវុធ​រាល់​ដៃ។

        ៣-ព្រះពុទ្ធរូបសំដែងធម្មចក្រ គង់​ពត់​ព្រះភ្នែន​មាន​ព្រះ​ហស្ត​ស្តាំ​ក្តោប​ម្រាម​​ធ្វើ​​ជា​​វង់​​មូល​​ដូច​​ជា​​រូប​​កង់​​រទេះ, ព្រះហស្ត​ឆ្វេង​ធ្វើ​អាការៈ​ដូច​ព្រះ​ហស្ត​ស្តាំ​ក៏​មាន ដាក់​លើ​ព្រះ​ឧរុ​ក៏​មាន ហៅថា ធម្មចក្រមុទ្រា។ ព្រះ​ពុទ្ធ​រូប​បែប​នេះ កាល​បើ​គេ​គូរ​តែង​តែ​មាន​រូប​បញ្ចវគ្គីយ៍ភិក្ខុ​កំពុង​អង្គុយ​គោ​រពស្តាប់​ធម្មចក្កប្បវត្តនសូត្រ ដែលជាបឋមទេសនា។

        ៤-ព្រះពុទ្ធរូបប្រទានអភ័យ ជា​តំណាង​កាល​ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌​ប្រោស​សត្វ​ក្នុង​ទី​ណា​មួយ​ មាន​ព្រះ​កាយ​ឈរ​ក៏​មាន គង់​ពត់​ព្រះ​ភ្នែន​ក៏​មាន ព្រះ​ហស្ត​ស្តាំរា​ចេញ​ទៅ​មុខ ព្រះហស្ត​ឆ្វេង​សំយុង​ចុះ ហៅថា អភយមុទ្រា

        ៥-ព្រះពុទ្ធរូបប្រទានពរ មានព្រះហស្តទាំងពីរសំយុងចុះ បែរបាតព្រះសហ្តទៅខាងមុខ ទ្រង់គង់ពត់ព្រះភ្នែនក៏មាន ទ្រង់ឈរក៏មាន ជាតំណាងកាលបរិស័ទណាមួយចូលមក​ថ្វាយ​បង្គំ​ដោយ​ត្រូវ​ការ​ចង់​ជួប​ចង់​ឃើញ​ក្តី ក្រាប​ទូល​សួរ​ធម៌​អាថ៌​ចំពោះ​ព្រះអង្គ​ក្តី ហៅថា វរមុទ្រា

        ៦-ព្រះពុទ្ធរូបទ្រង់ឈរឱបបាត្រ ជាតំណាងកាលដែលព្រះអង្គទ្រង់និមន្តបិណ្ឌបាត្រ ហៅថា បាត្រមុទ្រា

        ៧-ព្រះពុទ្ធរូបទ្រង់ផ្ទំ ជាតំណាងកាលដែលព្រះអង្គផ្ទំផ្អៀងព្រះកាយទៅខាងស្តាំ ព្រះបាទឆ្វេងតម្រួតលើព្រះបាទស្តាំ ដោយទ្រង់ផ្ទំធម្មតាក្តី ផ្ទំលើមញ្ចាសនៈជាអនុដ្ឋានសញ្ញាទ្រង់បរិនិព្វានក្តី ហៅថា សយនមុទ្រា

        ៨-ព្រះពុទ្ធរូបនាគប្រក់ ជា​តំណាង​កាល​ព្រះ​អង្គ​គង់​នៅ​លើ​ភ្លឺ​ស្រះ​មុច​លិន្ទ ដែល​ក្នុង​ពេល​នោះ​មាន​ភ្លៀង​បង្អុរ​ខ្លាំង មាន​នាគរាជ​មក​ពែន​ព័ទ្ធ​ព្រះអង្គ បើក​ពពារ​គ្របបាំង​លើ​ព្រះអង្គដើម្បីការពារភ្លៀង។

        ពាក្យថា “មុទ្រា” នេះជាពាក្យសំស្ក្រឹត, បាលីថា “មុទ្ទា” ប្រែជាខ្មែរថា “គ្រឿងសំគាល់, បែបយ៉ាង, អាការ, កាយវិការ, សញ្ញា, ត្រា” ។ ព្រះពុទ្ធរូបទាំង៨បែបនេះមានសរសេរទុកក្នុងសៀវភៅ ពុទ្ធសាសនា២៥០០

  3. សង​​ ស៊ីយូ និយាយថា៖

    សូមមេត្តាលោកបងជួយពន្យល់ត្រង់តមៃ្លរបស់មនុស្សអោយបានក្បោះក្បាយ។/

    • ដូច​ប្អូន​បាន​ឃើញ​ស្រាប់​ហើយ​ក្នុង​ប្រយោគ​ខាង​លើ​ថា​ តម្លៃ​របស់​មនុស្ស​នៅ​ត្រង់​ការ​ប្រព្រឹត្ត​ល្អ​។ ​ការ​ប្រព្រឹត្តល្អ​នៅក្នុង​ព្រះ​ពុទ្ធសាសនា​មាន​បី​យ៉ាង​គឺ​

      ១ ប្រព្រឹត្តល្អ​ដោយ​កាយ​ ហៅថា​ កាយសុចរិត បានដល់ ការមិនសម្លាប់សត្វ១ ការ​មិន​លួចឆក់​ប្លន់​​ទ្រព្យ​អ្នក​ដទៃ​១ ការ​មិនប្រព្រឹត្ត​ខុស​ឆ្គង​ក្នុងគន្លងសីលធម៌ចំពោះ​ប្រពន្ធ កូនរបស់អ្នកដទៃ១។

      ២ ប្រព្រឹត្តល្អដោយវាចា ហៅថា វិចីសុចរិត​ បាន​ដល់ កាមិននិយាយកុហក១ ការ​មិន​និយាយ​ពាក្យ​ញុះញង់​បំបែកបំបាក់​១ ការ​មិននិយាយ​ពាក្យ​រោយរាយ ឡេះឡោះឥត​ប្រយោជន៍​ ១ ការ​មិននិយាយពាក្យអាក្រក់អសុរសទ្រគោះ​បោះ​បោក​ ១។

      ៣ ប្រព្រឹត្ត​ល្អ​ដោយចិត្ត​ ហៅ​ថា មនោ​សុចរិត បានដល់ ការ​មិន​គិត​រំពៃ​ចង់​បាន​ទ្រព្យ​របស់​អ្នក​ដទៃ​ ១ មិន​គិត​ចងគំនុំ​គុំ​គួន អាឃាត​ព្យាបាទ​ចំពោះ​អ្នក​ដទៃ​ ១ មាន​សម្មាទិដ្ឋិ​ គឺការ​យល់​ត្រូវ​តាម​សច្ចធម៌១។

      សុចរិត​ទាំង​បី​នេះ​ហៅថា​ កុសលកម្មបទ១០យ៉ាង គឺ​ជាផ្ល​វ​នៃ​សេចក្តី​ល្អ នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​បាន​សេចក្តី​សុខ រស់​នៅ​ប្រកប​ដោយ​កិត្តិយស គួរ​ជាទីគោរព​កោត​ក្រែង​ដល់អ្នក​ផង​ទាំង​ពួង។

  4. កុកស និយាយថា៖

    អំពីតម្លៃរបស់មនុស្ស សូមមើលសៀវភៅ សីលធម៌ ពលរដ្ឋ ថ្នាក់ទី១២

  5. អរគុណ​ព្រះតេជគុណ​ដែល​បាន​ពន្យល់​ក្បោះក្បាយ​អំពី​សំណួរ​ខ្ញុំ​ព្រះករុណា ។

  6. Chansopheaktra Chim និយាយថា៖

    ខ្ញុំព្រះករុណាសូមក្រាបថ្ចាយបង្គំ ខ្ញុំមានសំនួរខ្លះៗចង់សួរលោកបង។
    តើតម្លៃមនុស្សចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ចូរលោកបងជួយពន្យល់ចំនុចនីមួយៗឲ្យបានក្បោះក្បាយ។

  7. Pingback: គេហទំព័រ វត្តបុញ្ញក្ខេត្តារាម (ទួលទ្រាត្បួង) | wattoultrea

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s