សទ្ធានិងបញ្ញាជាគូគុណធម៌

ជំនឿជាមួយនឹងការឆ្លាតវៃ គឺត្រូវតែស្មើគ្នា។ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិច ទន់
ខ្សោយក្នុងការសិក្សា រមែងចេះតែជឿ សូម្បីក្នុងរឿងដែលមិនគួរជឿ ឬចេះតែជឿដោយប្រាស
ចាកហេតុផល ។

ចំណែកមនុស្សដែលឆ្លាតពេកទៅ ប៉ុន្តែខ្សោយសទ្ធា រមែងមិនជឿសូម្បីតែព្រះពុទ្ធសាសនា
ជាមនុស្សតម្កើងខ្លួន រួចហើយក៏ធ្លាក់ចុះក្នុងផ្លូវនៃការយល់ខុស។

ព្រោះហេតុដូច្នេះ អ្នកដែលមានបញ្ញាតិច ត្រូវព្យាយាមសិក្សា ពិចារណាការពិត ស្រាវជ្រាវរក
ហេតុរកផល ឧស្សាហ៍ស្តាប់ធម៌ ឆ្ងល់ហើយសាកសួរ។

ឯអ្នកដែលមានសទ្ធាទន់ខ្សោយ ដឹងខ្លួនថាមិនជឿក្នុងព្រះពុទ្ធសាសនា ជឿតែវិទ្យាសាស្ត្រនោះ
ត្រូវពិចារណាកិលេសក្នុងខ្លួន ដូចជាលោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និងច្រណែន
ជាដើម។ គប្បីជ្រាបថា កិលេសទាំងនេះនៅមានព្រោះនៅល្ងង់ គឺគប្បីពិចារណាគុណព្រះសម្មា
សម្ពុទ្ធឲ្យបានរឿយៗ៕

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ, អគ្គបណ្ឌិត ប៊ុត សាវង្ស, ៤៨ ធម្មទស្សន៍។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to សទ្ធានិងបញ្ញាជាគូគុណធម៌

  1. Dim Bunnthan និយាយថា៖

    សន្សំកុសលនូវក្នុងចិត្ត​ ត្បិតកាយមិនបានធ្វើល្អ

  2. សុគន្ធា និយាយថា៖

    អាក្រក់ល្អព្រោះខ្លួនធ្វើល្ងីល្ងើព្រោះធ្វើខ្លួន

  3. សុគន្ធា និយាយថា៖

    សូមព្រះតេជគុណជួយបរិយាយអំពីរឿងរាវដែលទាក់ទងទៅនិង ការកកើតនៃពិភពលោកយើងនេះផង

    • រឿង​នេះ​មាន​ការសំដែង​វែង​ឆ្ងាយ​បន្តិ​ចនៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ភាគ​ទី​១៨ ​អាត្មាមិនបានយកមក​សរ​សេរ​ក្នុង​ទី​នេះ​ទេ​ ប៉ុន្តែ​សុំ​ណែនាំ​ឲ្យ​ទាញ​យក​សុត្តន្តបិដក​ភាគ​ទី​១៨​នេះ​ទៅ​អាន​ដោយ​ខ្លួន​ឯង​ចុះ​ គឺ​អាន​ត្រង់​អគ្គញ្ញសូត្រ​ទី​៤ ចាប់​ពី​ទំព័រ​ទី​១៦១ ដល់ ១៩៨ នឹងបានដឹងរឿង​នេះ​ច្បាស់​។ បើ​មានពេល​អាចអាន​ឲ្យ​ចប់​ទាំង​មួយ​ក្បាល​ក៏រឹងរឹត​តែ​ប្រសើរ​។

  4. សុគន្ធា និយាយថា៖

    មានគេសួរថាតើផលបូកនិងផលគុណមួយណាធំជាង?​តើនៅក្នូងព្រះពុទ្ធសាសនាមានសេចក្តីយ៉ាងណាដែរ?​នៅក្នុងគម្ពីរណាដែរ?

  5. ieng sina និយាយថា៖

    សេចក្តីល្អ អាក្រក់ គឺ មនុស្សយើងជាអ្នកប្រព្រឹត្ត សេចក្តីពិត រឹ មិនពិត គឺ​ មកពីការជឿ រឺ មិនជឿ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s