ជួយខ្លួនឯងដោយខ្លួនឯង

នៅក្នុងជីវិតមនុស្សយើងនេះ នរណាជាសត្រូវក៏ដោយ ក៏មិនកាចអាក្រក់ឲ្យដូចជាខ្លួនឯងធ្វើជា
សត្រូវនឹងខ្លួនឯងទេ។ អ្នកដទៃជាសត្រូវអាចមានផ្លូវនឹងគេចចៀសបាន ខ្លួនឯងត្រូវរត់គេចយ៉ាង
ណា មានញាតិមិត្តជួយការពារផង ពឹងពាក់អាជ្ញាធរផង ក៏ល្មមផុតភ័យទៅបាន ទោះបីថាសត្រូវ
នោះមកបៀតបៀនប្រទូសរ៉ាយបានយ៉ាងណាអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះ បើយើងជាមនុស្ស
ប្រព្រឹត្តល្អ ស្លាប់ហើយមិនបានទៅអបាយភូមិឡើយ។

ប៉ុន្តែ បើយើងជាសត្រូវនឹងខ្លួនឯង ដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយ
គឺមិនមាននរណាអាចជួយបានឡើយ។

មានទំនងដូចគ្នាដែរក្នុងការដែលមានអ្នកដទៃទំនុកបម្រុង ជួយធ្វើអ្វីៗឲ្យយើង គឺមិនដូចជាយើង
ធ្វើដោយខ្លួនឯងទេ ។ ឪពុកម្តាយ ញាតិមិត្តបងប្អូន លោកគ្រូអាចារ្យបានត្រឹមតែទូន្មាន ប្រៀន
ប្រដៅអប់រំ ណែនាំប៉ុណ្ណោះ ចំណែកការចុះដៃធ្វើ ជារឿងរបស់យើង។

គុណធម៌ សេចក្តីល្អក្នុងខ្លួន មនុស្សយើងត្រូវសាងដោយខ្លួនឯង ក្នុងលោកនេះ មិនមានព្រះណា
អាចសាងឲ្យបានឡើយ៕

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, អគ្គបណ្ឌិត ប៊ុត សាវង្ស, ៤៨ ធម្មទស្សន៍។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ការ​ឆ្លើយ​តប​ចំនួន 4 ទៅ​កាន់ ជួយខ្លួនឯងដោយខ្លួនឯង

  1. DYNA-DAILY ថា:

    ថ្វាយបង្គំព្រះតេជគុណ ខ្ញុំករុណាបានចូលមកទីនេះដោយចៃដន្យ។ខ្ញុំករុណាបានឃើញ
    អ្វីៗនៅទីនេះសុទ្ធតែមានតំលៃ គឺតំលៃនៃសីលធម៌ មិនដូចប្លុកដ៏ទៃខ្លះមានតែរូបឆោម
    តែគ្មានរសតំលៃបន្តិចណាទេ។
    ខ្ញុំករុណាមានប្រធានបទមួយដែរដែលទាក់ទងនឹង ជួយខ្លួនឯងដោយខ្លួនឯងនេះ សូមចុចនូវ
    តំណរភ្ជាប់ខាងក្រោម ៖
    http://dyna848.wordpress.com/2010/12/03/%E1%9E%8A%E1%9E%BC%E1%9E%85%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%82%E1%9E%B7%E1%9E%8F-%E1%9E%8F/

  2. ដោក​ ឈាន ថា:

    ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជៈគុណ​​។ ខ្ញុំព្រះករុណា​បានចូលមកកាន់អាស័យដ្ឋាននេះដោយដៃដន្យ​ ប៉ុន្តែខ្ញុំព្រះករុណាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដោយបានឃើញនូវពាក្យពេជ្រសុទ្ឋតែមានប្រយោជន៏ដល់សង្គម​ ក៏ដូចជារូបខ្ញុំព្រះករុណា
    នៅទីបពា្ចប់នេះសូមបួសសួងដល់វត្ថុសក្កិសិទ្ឋក្នុងលោកមេត្តាជួលថែរក្សាព្រះពុទ្ឋសាសនា​អោយបានគ្រប់5000ព្រះតរៀងទៅហោង៕

  3. ខ្ញុំព្រះករណាសូមអរព្រះគុណចំពោះព្រះតេជគុណដែលបានដាស់តឿនក្រើនរំលឹក
    ដល់ជនគ្រប់រូប។សូមព្រះអង្គបន្ថែមអ្វីដែលថ្មីដល់សាធុជនបានឃើញផង។/

  4. Pingback: សុខនឹងទុក្ខសទ្ធានិងបញ្ញាជាគូគុណធម៌ | ​ ភិក្ខុ តេជវរោ ថាច់ដេវ គង់នៅវត្តផ្នោដូង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s