កំណើតសុរា (ស្រា)

ពាក្យថា សុរា មានន័យថា ទឹកស្រវឹង គឺគេផ្សំដោយវត្ថុ ធាតុផ្សេងៗ មានម្សៅ ឫស ឈើ មើមឈើ ផ្លែឈើ ជាដើម។ សុរាជាទឹកស្រវឹង បើផឹកចូល ទៅក្នុងពោះកាល ណាតែង ស្រវឹងឥតដឹងខុស ត្រូវ ធ្វើឲ្យអ្នកស្រវឹងមានចិត្ត ព្រហើនកោងកាច ឥតខ្លាច ឥតខ្មាស់ ខ្វះនូវសីលធម៌
និងសុជីវធម៌ ធើ្វឲ្យមានរោគ ខូចស្មារតី បញ្ញាទន់ខ្សោយ នាំបង្កបញ្ហាជាច្រើនជំពូកដល់
សង្គមគ្រួសារនិងសង្គមជាតិ។

សុរា គឺទឹកស្រវឹង​នេះមាន​ដើម​កំណើត​ដំបូង​បង្អស់ កើត​អំពី​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ ។

មាន​រឿង​តំណាល​ក្នុង​គម្ពីរ​ជាតក​ខាង​ពុទ្ធ​សាសនា​ថា កាល​ពី​បុរាណ​ព្រេង​នាយ​យូរ​អង្វែង
​ហើយ មាន​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ (ជា​អ្នក​មធ្យម​ប្រទេស) បាន​ឃើញ​ពួក​សត្វ​បក្សី​មក​
ប្រជុំ​គ្នា​ផឹក​ទឹក​ដែល​ដក់​នៅ​ប្រឡង់​ប្រគាប​ ឈើ​ធំ​មួយ​ក្នុង​ព្រៃ ហើយ​ស្រវឹង​ធ្លាក់​ចុះ​មក​កកែ-
កករ​ល្ងីល្ងើ​ហើរ​ឡើង​មិន​រួច, ព្រាន​នឹក​សង្ស័យ​ក៏​ពាក់​បង្អោង​ឡើង​ទៅ​សង្កេត​មើល​ឃើញ​ទឹក​
មាន​គ្រាប់​ឈើ​ ច្រើន​ប្រភេទ និង​គ្រាប់​ធញ្ញជាតិ​ខ្លះ​ត្រាំ​នៅ​ក្នុង​នោះ, គាត់​កេវ​ស្លឹក​ឈើ​ដួស​
ក្រេប​ផឹក​ល្បង​មើល ក៏​ព្រឺ​ខ្លួន​ខ្ញាក​ៗ, លុះ​ក្រេប​ផឹក​ថែម​ហើយ​ថែម​ទៀត​ក៏​ស្រវឹង នឹក​ចង់​
បរិភោគ​សាច់​សត្វ, ចុះ​មក​សម្លាប់​បក្សី​ទាំង​នោះ​អាំង​បរិភោគ មាន​រស​ឆ្ងាញ់ ប្លែក​ជាង​សព្វ​ដង;
… ដល់​ថ្ងៃ​ក្រោយ បាន​នាំ​តាបស​មួយ​រូប​ឈ្មោះ វរុណៈ ឲ្យ​ផឹក​ទឹក​ត្រាំ​នោះ​ល្បង​មើល, វរុណៈ​ក៏
​ស្រវឹង​នឹក​ចង់​បរិភោគ សាច់​សត្វ​ដែរ; ចាប់​ដើម​តាំង​ពី​នោះ​មក វរុណៈ​និង​សុរៈ​ចូល​ដៃ​គ្នា​ពេញ​ទី។
លុះ​ចំណេរ​កាល​ត​មក សុរៈ​និង​វរុណៈ​បាន​នាំ​យក​ទឹក​ត្រាំ​នោះ​មក​ផ្សាយ​ក្នុង​ស្រុក ពួក​មនុស្ស​ក៏
​ចេះ​ផ្សំ​គ្រឿង​ត្រាំ​ធ្វើ​ឲ្យ​កើត​ជា​ទឹក​ស្រវឹង​ហៅ​ថា សុរា តាម​ឈ្មោះ​ព្រាន​ព្រៃ​ដែល​ជា​អ្នក​នាំ​អាទិ៍​មុន
​គេ​បង្អស់ អ្នក​ស្រុក​ខ្លះ​ហៅ​ថា វារុណី តាម​ឈ្មោះ​តាបស​ទ្រុស្ដ​សីល ដែល​ជា​បុរស​ទី​ពីរ​ចូល​ដៃ​ជា​
មួយ​នឹង​ព្រាន​ព្រៃ ។ កាល​ជាន់​នោះ ពួក​មនុស្ស​ចេះ​ធ្វើ​សុរា ឬ​វារុណី​នេះ​ត្រឹម​តែ​ទឹក​ត្រាំ​ដោយ​
គ្រឿង​ផ្សំ​ផ្សេង​ៗ (ជា​មេរ័យ) ប៉ុណ្ណោះ, សម្រាប់​ពួក​សេនា​ទាហាន​ប្រើ​ច្រើន​ជាង​សាធារណ​ជន;
លុះ​ចំណេរ​កាល​ត​រៀង​ៗ​មក​មនុស្ស​ទាំងឡាយ​ក្នុង​សាកល​លោក​ចេះ​តែ​បែក​គំនិត​ ធ្វើ​សុរា​បាន​
ច្រើន​បែប​ឡើង, ដរាប​ដល់​មក​សម័យ​សព្វ​ថ្ងៃ​នេះ សុរា​ក៏​រឹងរឹត​តែ​ចម្រើន​មាន​ច្រើន​យ៉ាង​ឡើង​ទៀត ។

(រឿងកំណើតសុរា ដកស្រង់ចេញពីវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត)

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ធម៌និងជីវិត, ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ, សេចក្តីផ្សេងៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s