កំណប់ទ្រព្យ ៤ ជំពូក

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សំដែងអំពីកំណប់ទ្រព្យ៤ យ៉ាងដែលមនុស្សគប្បីមាន ដើម្បីផ្តល់នូវសុខមាលភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ កំណប់ទ្រព្យទាំង៤នេះ ហៅម៉្យាង
ទៀតថាសម្បត្តិមនុស្ស គឺៈ

១- ថាវរនិធិ កំណប់ទ្រព្យនៅនឹងកន្លែង ។ បានដល់មាស ប្រាក់ ស្រែ ចម្ការ ច្បារដំណាំ ម៉ូតូ
កង់​យានយន្ត ឬទ្រព្យណាៗដែលជាពួកទ្រព្យឥតវិញ្ញាណ គឺអវិញ្ញាណកទ្រព្យ កម្រើកឯងៗមិន
បាន ទាំងនេះហៅថា កំណប់ទ្រព្យនៅនឹងកន្លែង។

២- ជង្គមនិធិ កំណប់ទ្រព្យដើរបាន ឬ វិញ្ញាណកទ្រព្យ។ បានដល់ អ្នកបម្រើប្រុសស្រី គោក្របី
ដំរីសេះ លា អូដ្ឋ រហូតដល់ទ្រព្យណាៗដែលជាពួកទ្រព្យមានវិញ្ញាណ ហៅថា
កំណប់ទ្រព្យដើរបាន។

៣- អង្គសមនិធិ កំណប់ទ្រព្យនៅក្នុងខ្លួន ។ កំណប់ទ្រព្យនៅក្នុងខ្លួន បានដល់កិច្ចការងារ សិល្បិ៍
សាស្ត្រវិជ្ជា ចំណេះដឹងនានាដែលរៀនបានចេះចាំ ចំណាំជាប់ទុកក្នុងចិត្ត ជាហេតុឲ្យសម្រេច
កិច្ចការចិញ្ចឹមជីវិតបាន ហៅថា កំណប់ទ្រព្យនៅក្នុងខ្លួន។

៤- អនុគាមិកនិធិ កំណប់ទ្រព្យជាប់តាមខ្លួនទៅ។ បានដល់ទាន សីល ភាវនា ឬបុណ្យកុសល ផលនៃអំពើល្អផ្សេងៗដែលខ្លួនបានសន្សំហើយ នឹងជាប់តាមខ្លួនទៅគ្រប់ទីកន្លែង គ្រប់ជាតិ តាមជាប់ឲ្យផលដូចជាស្រមោលអន្ទោលតាមប្រាណ ដូចនេះហៅថា កំណប់ទ្រព្យជាប់តាមខ្លួនទៅ។

កំណប់ទ្រព្យទាំង ៤ ជំពូកនេះបើបុគ្គលស្វែងរកមកបានហើយ ជាផលប្រយោជន៍ឲ្យកើតសេចក្តី
សុខក្នុងលោកនេះ និងលោកខាងមុខ។ បានជាលោកឲ្យឈ្មោះថាកំណប់ទ្រព្យ ព្រោះជារបស់
ដែលបុគ្គលត្រូវជីកគាស់រើឡើងដោយចបជីក គឺសេចក្តីព្យាយាមប្រឹងប្រែងសង្វាតឱហាតយ៉ាង
ខ្លាំងឲ្យដូចជាគេជីកគាស់កំណប់ដែលកប់នៅក្នុងផែនដីទើបអាចយកមកបាន បើខ្ជិលច្រអូស
មិនអាចនឹងគាស់យកបានឡើយ។

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to កំណប់ទ្រព្យ ៤ ជំពូក

  1. Crazynas និយាយថា៖

    សូមអរព្រះគុណ! ពិតជាវិសេសណាស់! ខ្ញុំព្រះករុណាសុំថតចម្លង (កូពី) ទុកធ្វើជាឯកសារសម្រាប់អាន រំលឹកហើយ។
    សូមអរព្រះគុណ!

  2. Morokat និយាយថា៖

    My great sincere my Buddha. I will do the same same Crazynas.

    With respect,
    Morokat.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s