លក្ខណៈរបស់បុគ្គលពាល

ពាក្យថា“ពាល” ជាពាក្យបាលី សំស្ក្រឹត ដែលប្រែថា ទន់, ដែលនៅក្មេង, ល្ងង់ខ្លៅ,
មិនឈ្លាស, កាចសាហាវ, អាក្រក់។ ពាក្យថាពាល ក្នុងព្រះពុទ្ធសាសនា បានន័យថា
“អ្នកកាត់បង់នូវប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃ”។

បុគ្គលពាល ចូលចិត្តប្រព្រឹត្តនូវអំពើពាលាអាវ៉ាសែ ខុសពីសង្គមដែលមានការរស់នៅប្រកប
ដោយសុជីវធម៌ ។ ជាមនុស្សថោកទាបលើកតំកើងតម្លៃខ្លួនឯងថាប្រសើរថ្លៃថ្លាខ្ពង់ខ្ពស់ជាង
អ្នកដទៃ ដោយចិត្តជោរជំនោរខាងរឹងត្អឹង ក្រអឺតក្រអោងកោងព្រហើន មើលទៅអ្នកដទៃថា
មិនគ្រាន់បើប្រសើរស្មើខ្លួន ហើយកើតចិត្តគិតមើលងាយបន្ទាបបន្ថោកអ្នកដទៃដោយទឹកចិត្ត
ក្តី ប្រើពាក្យអសុរសទ្រគោះអសីលធម៌ ប្រើសម្តីមើលងាយនិយាយបន្ថោកដោយប្រការផ្សេង
ៗក្តី ហើយឡើងអំនួតអួតតំកើងខ្លួនឯងថា គ្មាននរណាដល់ខ្លួន។ បុគ្គលទំាងនេះច្រើនតែជា
អ្នកដែលធ្លាក់ជាខ្ញុំកញ្ជះនៃទោសៈ និងសេចក្តីស្រវឹង ព្រោះខ្វះការអប់រំខាងផ្លូវកាយវាចាចិត្ត។

ព្រះបោរាណាចារ្យ បានចែកលក្ខណៈរបស់បុគ្គលពាលថាមាន ៣ យ៉ាងគឺៈ

១- ទុក្កដកម្មការី នឹងធ្វើអ្វី ធ្វើតែអំពើអាក្រក់ ។ បានដល់ការប្រព្រឹត្តតែអំពើជាកាយទុច្ចរិតទាំង
បីគឺ សម្លាប់ និងបៀតបៀនមនុស្សសត្វដទៃ១, លួចឆក់ប្លន់កេងប្រវញ្ចន៍ទ្រព្យសម្បត្តិរបស់អ្នក
ដទៃ ១, ប្រព្រឹត្តអសីលធម៌ផ្លូវភេទជាមួយស្វាមី ភរិយាអ្នកដទៃ និងការរំលោភបំពានជាដើម១។

២- ទុព្ភាសិតភាណី បើនឹងពោលអ្វីពោលតែវាចាអាក្រក់ ។ បានដល់អំពើជាវចីទុច្ចរិត៤យ៉ាងគឺៈ
និយាយកុហក បោកប្រាស់ បំផ្លើសបំភ្លៃច្នៃប្រឌិតកាឡៃរឿងរ៉ាវឲ្យឃ្លាតចាកការពិត១, និយាយ
ញុះញង់ធ្វើឲ្យអ្នកដទៃបែកបាក់សាមគ្គឺ ឬបាត់បង់ទំនុកចិត្តចំពោះគ្នានិងគ្នា ១, និយាយពាក្យ
រោយរាយឥតប្រយោជន៍ដែលមិននាំទៅរកសេចក្តីចម្រើនក្នុងការងារនិងកិច្ចប្រតិបត្តិ ១,
និយាយពាក្យអសុរស ទ្រគោះបោះបោកទៅរកអ្នកដទៃ គូថភាណី សម្តីដូចជះលាមកជាដើម១។

៣- ទុច្ចិន្តិតចិន្តី នឹងគិតអ្វីគិតតែខាងផ្លូវអាក្រក់។ បានដល់មនោទុច្ចរិត ៣ យ៉ាង គឺ គិតសម្លឹងរំពៃ
ចង់បានកម្មសិទ្ធរបស់អ្នកដទៃមកជាកម្មសិទ្ធរបស់ខ្លួន ១, មានចិត្តចងអាឃាតព្យាបាទ គំនុំគុំគួន
ចង់ឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស ១, មានមិច្ឆាទិដ្ឋិ គឺការយល់ខុសប្រាសចាកធម៌ពិត មិន
ជឿកម្មផល បាប បុណ្យ គុណ ទោស អ្វីជាប្រយោជន៍ និងមិនជាប្រយោជន៍ជាដើម១ ។

បុគ្គលពាលគឺបុគ្គលដែលប្រកបដោយលក្ខណៈទាំងបីយ៉ាងដូចរៀបរាប់ខាងលើនេះ ឯចំណែក
បុគ្គលជាបណ្ឌិត គឺជាបុគ្គលដែលប្រព្រឹត្តផ្ទុយពីលក្ខណៈទាំងបីយ៉ាងនេះ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ធម៌និងជីវិត, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to លក្ខណៈរបស់បុគ្គលពាល

  1. ឃុន ថា:

    ហ៊ុន សែន ជាជនពាល “ជាមនុស្សថោកទាបលើកតំកើងតម្លៃខ្លួនឯងថាប្រសើរថ្លៃថ្លាខ្ពង់ខ្ពស់ជាង
    អ្នកដទៃ ដោយចិត្តជោរជំនោរខាងរឹងត្អឹង ក្រអឺតក្រអោងកោងព្រហើន មើលទៅអ្នកដទៃថា
    មិនគ្រាន់បើប្រសើរស្មើខ្លួន ហើយកើតចិត្តគិតមើលងាយបន្ទាបបន្ថោកអ្នកដទៃដោយទឹកចិត្ត
    ក្តី ប្រើពាក្យអសុរសទ្រគោះអសីលធម៌ ប្រើសម្តីមើលងាយនិយាយបន្ថោកដោយប្រការផ្សេង
    ៗក្តី ហើយឡើងអំនួតអួតតំកើងខ្លួនឯងថា គ្មាននរណាដល់ខ្លួន។ បុគ្គលទំាងនេះច្រើនតែជា
    អ្នកដែលធ្លាក់ជាខ្ញុំកញ្ជះនៃទោសៈ និងសេចក្តីស្រវឹង ព្រោះខ្វះការអប់រំខាងផ្លូវកាយវាចាចិត្ត”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s