គេហទំព័រ ព្រះធម៌សម្រាប់ខ្មែរ

គេហទំព័រព្រះធម៌សម្រាប់ខ្មែរ គឺជាគេហទំព័រពុទ្ធសាសនាខ្មែរដែលបរិបូណ៌វិសេសវិសាលទៅ
ដោយសៀវភៅព្រះធម៌និងសម្លេងធម្មទេសនា ។ល។ នាំប្រយោជន៍ដ៏ឧត្តុងឧត្តមដល់ខេមរបុត្រ
គ្រប់ទិសទីដែលចង់ស្វែងយល់អំពីពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។

រយៈពេលកន្លងមកថ្មីៗនេះ គេហទំព័រនេះត្រូវបានផ្លាស់ប្តូរអាសយដ្ឋានម្តងហើយម្តងទៀត
(ប្រហែលជាមកពីបញ្ហាសវ៉ារបស់បណ្តាញ) ។ ក្រែងលោសាធុជនទាំងឡាយក្នុងអាណាចក្រ
wordpress, facebook, twitter និងតំបន់ផ្សេងៗទៀតរកពុំទាន់ឃើញ ក៏សូមយកមកផ្សព្វផ្សាយ
ចែកជូនក្នុងទីនេះ ដើម្បីជាប្រយោជន៍ដល់ការសិក្សាតទៅ ។ សូមចុចតំណភ្ជាប់ខាងក្រោមនេះ
www.dhamma4khmer2.org ។ សូមសន្តិភាពកើតមានក្នុងដួងចិត្តខ្មែរគ្រប់រូប!

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះធម៌, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to គេហទំព័រ ព្រះធម៌សម្រាប់ខ្មែរ

  1. ចិន្តា ថា:

    គ្មានអ្នកណាអានយល់ទេ សុទ្ធតែបាលីចឹងនោះ!

  2. ចិន្តា ថា:

    http://www.dhamma4khmer2.org គ្មានអ្នកណាអានយល់ទេ សុទ្ធតែបាលីចឹងនោះ!

    • ចម្រើនពរញោមចិន្តា សូមអរគុណដែលឧស្សាហ៍ចូលមកកាន់គេហទំព័រនេះ។ ក្នុង http://www.dhamma4khmer2.org មិនមែនគ្មានអ្នកយល់ទេ ប្រហែលជាមានតែញោមម្នាក់ទេ ដែលមិនព្យាយាមយល់ ចាំបានតែពាក្យមួយឃ្លា មិនយល់បាលីៗ។ តាមពិតក្នុងគេហទំព័រនោះ គេសរសេរជាភាសាខ្មែរទេតើ មិនមែនភាសាបាលីសុទ្ធសាធឯណា បើទុកជាមានអក្សរបាលីដែលខានមិនបាន ក៏គេពន្យល់ជាខ្មែរឲ្យស្តាប់បានដែរ។ បើញោមមើលប៉ុណ្ណឹងមិនយល់ទេ ព្រះឯណាក៏ជួយមិនរួចដែរ។ ខំទៅ ព្យាយាមទៅ គង់នឹងបានយល់ពន្លឺខ្លះមិនខាន ញោម។ បើរវល់តែអង្គុយរអ៊ូត្អូញត្អែតែពីរឿងមិនយល់ៗនោះ ច្បាស់ជាមិនអាចរកពន្លឺឃើញឡើយ នៅតែប៉ុណ្ណឹង។ ភាសាខ្មែរយើងមិនអាចជៀសផុតពីភាសាបាលីទេ អ្នកផងទាំងឡាយដែលគេមិនបានបួសរៀនសាលាបាលី ក៏គេគង់អាចអានបានយល់បាន អាស្រ័យសេចក្តីព្យាយាមស្វិតស្វាញរបស់គេ។ បោះជំហានដើរទៅមុខទៅញោម កុំឈរទ្រឹងមួយកន្លែងធ្វើអី បើមិនបានដល់គោលដៅទេ ក៏គង់បានពាក់កណ្តាលផ្លូវ បើមិនបានពាក់កណ្តាលផ្លូវទេ ក៏គង់បានធ្វើចំណុចចាប់ផ្តើមដែរ។ រូបអាត្មាផ្ទាល់ក៏មិនមែនជាអ្នកចេះភាសាបាលី ឬខ្មែរឲ្យបានច្បាស់លាស់ដែរ ប៉ុន្តែចេះតែខំស្រាវជ្រាវរាវរៀនបន្ថែមទៅ យ៉ាងហោចណាស់ក៏បានជាមនុស្សម្នានឹងគេខ្លះ។ បើដឹងថាស្ថិតក្នុងភពងងឹតហើយ គប្បីរកប្រទីបអុជបំភ្លឺ មិនមែនអង្គុយស្តីបន្ទោសភាពងងឹតនោះទេ។ សូមជូនពរញោមឲ្យមានបញ្ញាភ្លឺថ្លា សុខភាពមាំមួន និងមានសន្តិភាពក្នងសន្តានចិត្តគ្រប់វេលា។

  3. Fidele ថា:

    អរគុណ​ច្រើនៗ! កាល​ពី​មុន​ធ្លាប់​ចូលវ៉ិប​សាយ​ហ្នឹង​​​ដែរ តែ​បែរ​ជា​ចេញ​ទៅ​ជា​វ៉ិបសាយ​ផ្សេង រឺ​គ្មាន។ ឥឡូវ​ប្រើ​ការ​បាន​ហើយ! :mrgreen:

  4. ប៊ូ ហាំង ថា:

    សូមថ្វាយបង្គុំគោរពចំពោះព្រះភិក្ខុធម្មានន្ទ ដោយសេចក្តីជ្រះថ្លាពីខ្ញុំព្រះករុណាពីចំងាយ

    ខ្ញុំព្រះករុណាមានសំណាងណាស់ដែលបានស្រាវជ្រាវឃើញគហទំព័រនេះ ពីព្រោះវាជាបំ
    ណងរបស់ខ្ញុំព្រះករុណាដែលចង់បដិបត្តិតាមព្រះធម៌។ កន្លងមកខ្ញុំព្រះករុណាធ្លាប់បាន
    អានសៀវភៅគិហិបដិបត្តិខ្លះ និងបានទៅរកជួបព្រះសង្ឃដើម្បីអោយជូយពន្យល់អំពីព្រះ
    ធម៌ខ្លះ។ ដោយសារខ្ញុំព្រះករុណាជាអាជីវករជាប់រវល់ជួយមើលការខុសត្រូវមុខរបរភរិយា
    ខ្ញុំព្រះករុណាផង និងត្រូវមើលកូនរបស់ខ្ញុំព្រះករុណនៅតូចៗ២នាក់ទៀត។​ ដូច្នេះបានទំនេរ
    តែពេលយប់ដើម្បីរៀនព្រះធម៌ និងទៅជួបព្រះសង្ឃក៏ពេលយប់ដែរ។ នេះជាការពិបាករបស់
    ខ្ញុំព្រះករុណាក្នុងការសិក្សាព្រះធម៌ដើម្បីអោយបានយល់។ ពីព្រោះក្នុងការអានសៀវភៅព្រះ
    ធម៌មានការពិបាកយល់ទៅពាក្យបាលីដែលលាយមកជាមួយក្នុងឃ្លាដែលបានបកប្រែហើយ
    និងពិបាកក្នុងការយល់អោយបានស៊ីជំរៅក្នុងឃ្លានិមួយៗទៀត។ ពេលដែលខ្ញុំព្រះករុណា
    ចង់យល់អោយបានស៊ីជំរៅមានការពិបាកក្នុងការជួបព្រះសង្ឃក្មុងពេលយប់ ដោយសារខ្ញុំ
    ព្រះករុណាទំនេរក្រោយពេលបាយចាប់ពីម៉ោង៨ទៅម៉ោង៩ទៀត។ ដូច្នេះហើយសូមព្រះ ភិក្ខុធម្មានន្ទ ជួយខ្ញុំព្រះករុណាអោយបានយល់អំពីព្រះធម៌ តាមរយះអ៊ីម៉ែល តាមរយះខ្សែ
    អាត់ជាសំលេង Messengerរឺតាមមធ្យោបាយផ្សេងៗទៀតដោយសេចក្តីអនុគ្រោះពីខ្ញុំព្រះករុ
    ណាផង។

  5. kao bun song ថា:

    To the owner of this web.
    I thing one day i becam as you,that you can help people to know wich is buddha teached and hoped the world will be peacefull.
    you are VIP for me that i meet today cause you give all that i needed in your web.
    Please accepte my respectfullness.
    kao bun song

    • ចម្រើនពរ ប្រហែលគេហទំព័រនោះមាន បញ្ហាផ្នែកសេវាបង្ហោះទេៀតហើយ បានជាមិនអាចបើកបាន។ អាត្មាសាកល្បងមើល ក៏បើកមិនបានដូចគ្នា ។ មានតែរង់ចាំពេលណាម្ចាស់វ៉ិបសាយ ដោះស្រាយហើយ។

      អាត្មាសូមអរគុណចំពោះការចូលរួម វិចារប្រកបដោយពាក្យពេចន៍ ពីរោះពិសារ ជួយលើកទឹកចិត្ត គាំទ្រក្នុងកិច្ចការនេះ សូមជូនពរញោមបានជួបប្រទះ តែនឹងសេចក្តីសុខចម្រើនគ្រប់ ប្រការ។

  6. kao bun song ថា:

    To all buddhism who interested in web , cause that we can’t open this web ,is from the web host ask more money, due to over limite user( loader and listerner) so that the host web ask more money, Now mebon( the web owner) negotiate with the host web.
    This message for the idea to all buddhism for your charity to share some money to pay for host web to reopen http://www.dhamma4khmer2.org.
    More information please contact MEBON ,e-mail = mebon77@hotmail.com
    Hope we are buddhism don’t allow buddhist become smale and smaler in this world that we live in.
    kao bun song
    Police Lt.col

  7. kao bun song ថា:

    in web http://www.dhamma4khmer2.org, i wrot like this, sorry time appear is only in web
    That mean loss the http://www.dhamma4khmer2.org
    Please accept my depiest appology for the above appearing.
    kao bun song

  8. Hello.This article was extremely remarkable, particularly

    because I was looking for thoughts on this issue last

    Wednesday.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s