ក្នុងព្រះពុទ្ធសាសនា គ្មានអ្វីត្រូវជឿទេ

ពេលដែលសាធុជនទាំងឡាយបានអានចំណងជើងខាងលើនេះ ប្រាកដជាមានចម្ងល់ជា
មិនខានថា ហេតុអ្វីបានជានិយាយដូច្នេះ? សូមកុំអាលភ្ញាក់ផ្អើលថ្វី សូមតាំងស្មារតីឲ្យបាន
ល្អ ហើយស្តាប់ថេរដីការបស់ព្រះតេជគុណបណ្ឌិត ខេ ស្រីធម្មានន្ទ ក្នុងវីឌីអូនេះ។

ក្នុងព្រះពុទ្ធសាសនា គ្មានអ្វីត្រូវជឿទេ។ អាត្មាបានសរសេរសៀវភៅនោះ ឈ្មោះថា “អ្វីដែល
ពុទ្ធសាសនិកជនជឿ” ។ ថ្ងៃមួយបព្វជិតគ្រឹស្តសាសនាមួយរូបរួមជាមួយនិងគ្រិស្តសាសនិក
មួយក្រុម បានមកធ្វើការសន្ទនា….ក្រោយមកបព្វជិតអង្គនោះបានសួរអាត្មាថាៈ ព្រះអង្គអាច
ប្រាប់ខ្ញុំព្រះករុណាបានទេ ថាតើពុទ្ធសាសនិកជនជឿទៅលើអ្វី? អាត្មាបានឆ្លើយទៅគេ
ដោយត្រង់ថា “ពុទ្ធសាសនិកជនមិនជឿអ្វីទាំងអស់” ។ ពេលឮចម្លើយនេះភ្លាមគេក៏ស្រឡាំង
កាំង….ភ្លាមនោះគេក៏បានឃើញសៀវភៅនៅនឹងទូរ គេក៏សួរថា បើពុទ្ធសាសនិកជនមិនជឿ
អ្វីទេ ហេតុអ្វីក៏ព្រះអង្គ សរសេរសៀវភៅដែលមានចំណងជើងថា
“អ្វីដែលពុទ្ធសាសនិកជនជឿ”? «ហ្នឹងហើយ ជាមូលហេតុដែលអាត្មាសរសេរសៀវភៅមួយ
ក្បាលនោះ ក្រោយពីអានហើយ អ្នកនឹងយល់ថាតើមានអ្វីសម្រាប់ជឿដែរឬទេ»? យើងប្រើ
ពាក្យថា “ជឿ” នៅពេលដែលយើងមិនអាចយល់បាន ។ «អាត្មាជឿថា អ្នកជាមនុស្សយ៉ាង
នេះមួយយ៉ាងនោះមួយ (ព្រោះមិនស្គាល់ច្បាស់) បើអាត្មាស្គាល់អ្នកច្បាស់ (នឹងមិនប្រើពាក្យ
ថាជឿទេ គឺប្រើពាក្យថា ដឹងឬស្គាល់)។ ក្នុងនាមជាពុទ្ធសាសនិកជនយើងមិនដែលប្រើពាក្យ
ថា “ជឿចំពោះព្រះសម្មាសម្ពុទ្ធ” ទេ……គ្មានអ្វីសម្រាប់ឲ្យយើងជឿទេ…ហេតុអ្វី? ពីព្រោះ
យើងស្គាល់ព្រះសម្មាសម្ពុទ្ធ! បើយើងស្គាល់ព្រះសម្មាសម្ពុទ្ធហើយ មិនមានអ្វីត្រូវជឿទេ…
គឺយល់ ហេតុនេះហើយ​ក្នុងការផ្សព្វផ្សាយពុទ្ធសាសនាជាលើកដំបូង ព្រះសម្មាសម្ពុទ្ធមិន
យកជំនឿទៅផ្សព្វផ្សាយសាសនាព្រះអង្គទេ។ យើងជឿទៅលើអ្វីមួយក្នុងថ្ងៃនេះ ស្រាប់តែ
ថ្ងៃក្រោយមក ត្រូវផ្លាស់ប្តូរ ពីព្រោះដឹងថា”ជឿខុស” មួយជីវិតរបស់យើង យើងនឹងផ្លាស់ប្តូរ
ជំនឿជារឿយៗ ប៉ុន្តែចំពោះការយល់វិញមិនដូច្នោះទេ ចូរព្យាយាមយល់ជាមុនសិន បើគ្មាន
ការយល់ដឹងទេ អ្វីក៏ដោយដែលយើងធ្វើទៅហើយ គឺងាយខុសជាទីបំផុត។ តាមរយៈការ
យល់ដឹង ធ្វើឲ្យអ្នកមានសេចក្តីព្យាយាមបង្កើនគុណភាព (ព្យាយាមបំពេញកុសល) និង
កាត់បន្ថយនូវទម្លាប់អាក្រក់ដែលជាចំណុចខ្សោយ របស់មនុស្ស (លះអកុសល) នេះគឺជា
អត្ថន័យនៃសម្មាទិដ្ឋិនៅក្នុងអរិយមគ្គមាន អង្គ៨…ព្រះអង្គចាប់ផ្តើមផ្សព្វផ្សាយនូវពុទ្ធធម៌
ដោយអាស្រ័យសម្មាទិដ្ឋិ ការយល់ត្រូវ នេះហើយជាចំណុចចាប់ផ្តើមនៃពុទ្ធសាសនា
មិនមែនជាជំនឿទេ គឺព្រះអង្គចាប់ផ្តើមពីការយល់ “យល់អំពីអរិយសច្ច៤” ។
……………
អរិយមគ្គអង្គ៨ ឬហៅថា អរិយដ្ឋង្គិកមគ្គ

អរិយដ្ឋង្គិកមគ្គៈ គឺធម៌ដូចជាផ្លូវ មានអង្គ៨ ដែលប្រសើរនេះឯង (ហៅថា សេចក្តីប្រតិបត្តិជា
កណ្តាល)។ អដ្ឋង្គិកមគ្គនោះ ដូចម្តេច?
១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
២- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
៣- សម្មាវាចា សម្តីត្រូវ
៤- សម្មាកម្មន្ត ការងារត្រូវ
៥- សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
៦- សម្មាវាយាម ព្យាយាមត្រូវ
៧- សម្មាសតិ សេចក្តីរលឹកត្រូវ
៨- សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ។

ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គនេះឯងដែលហៅថា សេចក្តីប្រតិបត្តិជាកណ្តាល
ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យ
កើតសេចក្តីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តី
ដឹងចំពោះ ដើម្បីសេចក្តីដឹងដោយប្រពៃ ដើម្បីសេចក្តីរំលត់ទុក្ខ។

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s