អ្នកកែខ្លួនបាន នឹងរស់សុខសាន្តមានរស្មី

ក្នុងគម្ពីរធម្មបទ ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្តែងគាថាមួយមានសេចក្តីថាៈ “យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ, សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា”។

“អ្នកណាប្រមាទហើយក្នុងកាលមុន តែពេលខាងក្រោយមកគេមិនប្រមាទ, អ្នកនោះនឹង
ធ្វើលោកនេះឲ្យភ្លឺស្វាងបាន ដូចជាព្រះច័ន្ទរះផុតចាកពពក បំភ្លឺលោកឲ្យភ្លឺស្វាងត្រចះត្រចង់
យ៉ាងនោះឯង”។

ពាក្យថា “ប្រមាទ” មានន័យថា ការធ្វេសប្រហែស ឬការធ្វេសស្មារតី ខុសពីពាក្យថា
“ប្រមាថ” ដែលប្រែថា ការមើលងាយ មើលស្រាល ឬការបៀតបៀនគេ។ បុគ្គលប្រមាទតែង
តែបណ្តែតបណ្តោយកាយ វាចា ចិត្តរបស់ខ្លួនឲ្យលង់លក់ ងប់ងុល ជ្រុលជ្រប់ទៅក្នុងអំពើ
អាក្រក់ទាំងឡាយ ហើយអំពើអាក្រក់ហ្នឹងឯងតែងនាំគេអោយជួបប្រទះសេចក្តីទុក្ខ អាប់មុខ
អាប់យស កេរ្តិ៍ឈ្មោះអសោចិ៍ ។ ជនអ្នកប្រមាទ បើទុកជាមានជីវិតរស់នៅក៏លោកចាត់ទុកថា
ស្លាប់បាត់ទៅហើយ គឺ ស្លាប់ចាកកុសលធម៌ទាំងឡាយ សមដូចបទកំណាព្យរបស់សម្តេច
ព្រះសង្ឃរាជជួន ណាតទ្រង់និពន្ធ ថាៈ “ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌
សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ”

នៅក្នុងពុទ្ធភាសិតនេះ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបញ្ជាក់ថា អ្នកដែលមានសេចក្តីប្រមាទ
ទាំងនោះ បើទុកជាធ្លាប់បានប្រព្រឹត្តនូវអំពើអាក្រក់បែបណាក៏ដោយ គេនៅមានឱកាសអាច
កែខ្លួនឲ្យទៅជាមនុស្សល្អបាន បើជនទាំងនោះមានបំណងចង់កែខ្លួន ។ ក្រោយពីគេលះបង់
នូវសេចក្តីប្រមាទ ហើយប្រារព្ធនូវសេចក្តីមិនប្រមាទ លះបង់នូវអំពើអាក្រក់គ្រប់យ៉ាង ហើយ
ខិតខំធ្វើអំពើល្អ អំពើជាកុសលវិញ ជីវិតរបស់គេនឹងបានភ្លឺថ្លា រស់មានកិត្តយសក្នុងសង្គមដូច
អ្នកផងទាំងពួង។ ខ្មែរយើងច្រើននិយាយថា៖
«មនុស្សធ្លាប់ខូចប្រសើរជាងមនុស្សបម្រុងនឹងខូច»

About Saloeurm Savath

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គាថាធម្មបទ, ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

1 Responses to អ្នកកែខ្លួនបាន នឹងរស់សុខសាន្តមានរស្មី

  1. Kunthea ថា:

    បានយល់ធម៌​ បានគិតត្រូវ ធ្វើត្រូវ​ ​ជីវិតមានន័យ

បញ្ចេញមតិ