ទេវទូតទាំងបួន


(ការរចនារូបភាពអំពីទេវទូតទាំងបួន ខុសប្លែកគ្នាទៅតាមចិន្តនាការរបស់វិចិត្រករ ប៉ុន្តែ
អត្ថន័យរបស់រូបភាពបញ្ជាក់ពីការឃើញមនុស្សចាស់ឈឺស្លាប់ និងភេទអ្នកបួស ដូចគ្នា)

ក្នុងការកសាងនូវបារមីរបស់ព្រះពោធិសត្វ ដើម្បីឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ
ត្រូវចំណាយពេលវេលាយូរអង្វែងវែងឆ្ងាយ ច្រើនជាតិកំណើតណាស់។ មុននឹង
បានត្រាស់ជាព្រះសម្មាសម្ពុទ្ធមួយអង្គៗ ព្រះពោធិសត្វត្រូវបំពេញបារមីទាំង៣០
ឲ្យបានគ្រប់គ្រាន់ទើបអាចឈានចូលដល់ការត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ
បាន។ មិនមែនបានត្រាស់ដោយចៃដន្យឬដោយអំណាចខាងក្រៅណាមួយមក
បណ្តាលឡើយ។ គ្រប់យ៉ាងកើតឡើងពីបុញ្ញសម្ភាររបស់ព្រះអង្គទាំងអស់។

តាមការសិក្សាក្នុងពុទ្ធប្រវត្តិយើងឃើញថា ក្នុងជាតិចុងក្រោយរបស់ព្រះសម្មា
សម្ពុទ្ធ នៅពេលដែលព្រះអង្គទ្រង់ប្រសូតភ្លាម ព្រះអង្គទ្រង់ប្រកាសខ្លួនថាជាបុគ្គល
ប្រសើរជាងគេក្នុងលោក ជាបុគ្គលចម្បងជាងគេក្នុងលោក និងទ្រង់ប្រកាសថា
ជាតិនេះជាជាតិចុងក្រោយរបស់ព្រះអង្គ អំណើះតទៅព្រះអង្គលែងកើតទៀតហើយ។

ក្នុងជីវិតជាព្រះអង្គម្ចាស់មួយអង្គក្នុងត្រកូលសក្យវង្សនាក្រុងកបិលពស្តុ ព្រះអង្គទ្រង់
សោយសុខក្នុងរាជសម្បិត្តដែលហែហមអមដោយស្រីស្នំក្រមការ តូរ្យតន្ត្រីសិល្បៈ
នានាសុទ្ធសឹងតែជាគ្រឿងបំប៉នកាមគុណឲ្យភ្លើតភ្លើនទៅក្នុងលោកិយវិស័យ។
បើទុកជាយ៉ាងនេះក៏ដោយ ដោយពេលវេលា និងបារមីនៃការត្រាស់ដឹងជាព្រះ
សម្មាសម្ពុទ្ធត្រូវមកដល់ ធ្វើឲ្យព្រះអង្គចេះតែមានអារម្មណ៍ប្លែកៗ នឿយណាយ
ពីកាមសុខទាំងនោះ ទោះជាព្រះបិតារបស់ព្រះអង្គខិតខំលួងលោមបង្វែអារម្មណ៍
ដោយរាជសម្បត្តិក៏ដោយ។

អ្វីដែលជំរុញឲ្យព្រះអង្គកាត់ព្រះទ័យដាច់ស្រឡះពីជីវិតលោកិយ ហើយទ្រង់ចេញ
សាងព្រះផ្នួសដើម្បីប្រាថ្នានូវការរំលត់ទុក្ខ កាច់បំបាក់នូវកង់នៃវដ្តចក្រនោះគឺការ
ទតឃើញនូវទេវទូតទាំង៤ គឺមនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និងភេទអ្នកបួស
ការឃើញនូវទេវទូតទំាង៤នេះ មិនមែនឃើញតែម្តងក្នុងពេលជាមួយគ្នាទេ។ ពេលដែល
ព្រះអង្គទ្រង់ចេញក្រសាលឧទ្យានដែលមានឆន្នាអាមាត្យជាសារថី បររថជូនព្រះអង្គ
យាងក្រសាលលើកទីមួយ ទ្រង់ទតឃើញមនុស្សចាស់ យាងលើទី២ទ្រង់ទតឃើញមនុស្ស
ឈឺ យាងលើកទី៣ទ្រង់ទតឃើញមនុស្សស្លាប់។ ហេតុការណ៍ទាំងបីយ៉ាងនេះ ធ្វើឲ្យព្រះ
អង្គទ្រង់តក់ស្លុតរន្ធត់ជាខ្លាំង ដោយបានទទួលការពន្យល់ពីឆន្នាមាត្យថា មនុស្សសត្វគ្រប់
រូបត្រូវតែជួបប្រទះបញ្ហាចាស់ ឈឺ ស្លាប់នេះ មិនមាននរណាអាចចៀសរួចឡើយ។
ព្រះអង្គទ្រង់គិតពិចារណាសញ្ជប់សញ្ជឹងឥតឈប់ឈរដើម្បីរកមធ្យោបាយដើម្បីឲ្យគេចផុត
ពីការចាស់ឈឺស្លាប់នេះ។ លុះព្រះអង្គទ្រង់ក្រលាសឧទ្យានក្នុងលើកទី៤ ក៏បានប្រទះឃើញ
ភេទអ្នកបួសដែលមានឥន្ទ្រីយ៍ស្រគត់ស្រគម មានព្រះភក្ត្រញញឹមពោរពេញដោយសេចក្តី
សុខសន្តិភាពក្នុងចិត្ត។ ព្រះអង្គពុំបានដឹងថាជាភេទអ្នកបួសរកសេចក្តីស្ងប់ឡើយ ដោយ
ទទួលការពន្យល់ពីឆន្នាមាត្យ ទើបព្រះអង្គដឹងថា មានតែភេទអ្នកបួសនេះហើយដែល
អាចស្វែងរកសច្ចធម៌ គឺធម៌រំលត់នូវការកើត ចាស់ ឈឺ ស្លាប់បាន។

តាំងពីពេលនោះមកព្រះអង្គក៏រំពឹងគិតតែពីរឿងការចេញបួស រហូតដល់ទីបំផុតក៏បានលះបង់
រាជសម្បត្តិ មហេសី និងបុត្រជាទីស្រឡាញ់របស់ព្រះអង្គ ចេញសាងព្រះផ្នួសក្នុងព្រះជន្ម
២៩ ព្រះវស្សាហើយក៏បានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងព្រះជន្ម៣៥ ព្រះវស្សា។ ទ្រង់យាង
សំដែងធម៌ប្រោសសត្តនិករទាំងឡាយដើម្បីឲ្យរួចផុតពីសេចក្តីទុក្ខ អស់រយៈពេល៤៥ព្រះ
វស្សា ហើយព្រះអង្គក៏ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សា។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធ, ព្រះពុទ្ធសាសនា, វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ការ​ឆ្លើយ​តប​ចំនួន 4 ទៅ​កាន់ ទេវទូតទាំងបួន

  1. peehs07 ថា:

    អរគុណព្រះអង្គ ដែលបានដាក់បង្ហាញនិងពន្យល់ នូវហេតុផល ដែលញាំងឱ្យព្រះសម្មាសម្ពុទ្ធ ទ្រង់សម្រេច ព្រះទ័យចេញសាងព្រះផ្នួសនោះ។

    _តើព្រះអង្គអាចបង្ហាញរូបដែលគេគូរ រឿងព្រះអង្គយាង ទៅក្រសាលក្នុងសួន ដែលបានឃើញ ទេវទូតទាំងបួន ម្តងមួយៗបានទេ? គឺចង់ឃើញដូចរឿងពិត ដោយមិន មែនដូចរឿងគិតក្នុងចិត្តនោះទេ!

    _មួយទៀតចង់ឃើញរឿងរូប ដែលព្រះអង្គធ្វើទុក្ខរៈកិរិយា អស់រយៈពេល៦ព្រះវស្សានោះ តើបានប្រយោជន៍អ្វីខ្លះ? តើទុក្ខរៈកិរិយានោះ ជាហេតុដែលនាំឱ្យព្រះអង្គបានត្រាស ដែរឬក៏អត់ជាប់ទាកទងទេ?

    • ចម្រើនពរ peehs07 អាត្មាមិនមានរូបដែលព្រះអង្គទ្រង់យាងទៅ ក្រសាលឧទ្យានម្តងមួយៗទេ ប៉ុន្តែមានរូបដទៃទៀតដែលមិនមែន ជារបៀបស្រមៃ ប៉ុន្តែរូបនោះតែមួយផ្ទាំងដូចគ្នា។ អាត្មានិងដាក់ ជាមួយរូបដែលព្រះអង្គទ្រង់ធ្វើទុក្ខរកិរិយា ក្នុងពេលឆាប់ៗនេះ។

  2. kaps ថា:

    ខ្ញុំកូណារងចាំមើល រូបព្រះពុទ្ធធ្វើទុក្ខរៈកិរិយា និងទេវទូត អត់ឃើញ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s