ទ្រព្យគង់ត្បិតរក្សា

«ឧដ្ឋាតា កម្មនេយ្យសុ អប្បមត្តោវិធានវា សមំ កប្បេតិ ជីវតំ សម្ផតិ អនុក្ខតិ។»

“អ្នកមានព្យាយាមរវាសរវៃក្នុងតួនាទីការងារមិនប្រមាទ ចូលចិត្តចាត់ការ
ចិញ្ចឹមជីវិតស្មើៗគ្នា ទើបរក្សាទ្រព្យដែលរកទុកមកបាន។” [ពុទ្ធវចនៈ]

អ្នកមានព្យាយាមរវាសរវៃក្នុងតួនាទី គឺអ្នកមានសេចក្តីប្រឹងប្រែង រហ័សរហួន
ញាប់ដៃញាប់ជើង ទៀងទាត់ម៉ត់ចត់ធ្វើការមិនដាច់ ធ្វើហើយធ្វើទៀត
ស្រឡាញ់ពេញចិត្តស្អិតជាប់ក្នុងតួនាទីការងារ គឺបើស្ថិតនៅក្នុងមុខតំណែង
នាទីការងារអ្វីក៏ស្គាល់នាទីការងាររបស់ខ្លួន បើជាកសិករ, កម្មករ ក៏រវៀស
រវៃក្នុងកសិកម្ម ហត្ថកម្មបើជាពាណិជ្ជករ ក៏ប្រឹងប្រែងញាប់ដៃញាប់ជើងក្នុង
ពាណិជ្ជកម្ម បើជាអ្នករាជការ គឺបើស្ថិតនៅក្នុងតួនាទីការងារអ្វី ក៏ឃ្មាតខ្មីប្រឹង
ប្រែងក្នុងមុខការងារតួនាទីនោះ មិនមានប្រមាទគឺមិនធ្វេសប្រហែស
ប្រុងប្រយ័ត្នមិនឲ្យភ្លាំងភ្លាត់ បាត់បង់ខូចខាត ទាំងចូលចិត្តចាត់ការដែលត្រូវ
ចាត់ចែងយ៉ាងណាឲ្យបានរៀបរយចម្រើនកើនឡើង។ ប៉ុណ្ណោះក៏នៅមិន
ទាន់គ្រប់គ្រាន់ទេ គឺត្រូវចិញ្ចឹមជីវិតស្មើៗ ពោលគឺចេះគិតគៃលៃលកចាយ
វាយ បរិភោគ ប្រើប្រាស់ល្មមល្មៃ សមគួរតាមផលប្រយោជន៍ដែលរកបាន
មក គឺមិនត្បិតត្បៀតពេក មិនខ្ជះខ្ជាយទូលាយដៃពេក ស្គាល់ប្រមាណក្នុង
ការបាន និងការចាយវាយ គឺលៃឲ្យល្មមនឹងចំណូលចំណេញ និងចំណាយ
ព្រមទាំងស្គាល់ប្រមាណខ្លួន។ កាលបើបុគ្គលមានព្យាយាមរវៀសរវៃក្នុង
នាទីការងារផង មិនប្រមាទ ចូលចិត្តចាត់ការចិញ្ចឹមជីវិតស្មើៗផង លោក
ប្រាប់លទ្ធផលថា យ៉ាងនេះទើបរក្សាទ្រព្យដែលរកមកទុកបាន គឺទ្រព្យ
ដែលរកមកគរពូននោះ អាចគង់វង្សនិងចម្រើនឡើងបាន។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to ទ្រព្យគង់ត្បិតរក្សា

  1. sambatt ថា:

    ខ្ញុំករុណាយល់់ថាអញ្ចឹងមែនហើយ ព្រោះការក្សារទើបទ្រព្យគង់់
    ប៉ុន្តែមិនគិតថាពិតជាជានិច្ចជាកាលចឹងទេ ព្រោះសម័យនេះ
    មនុស្សយើងលើផែនដីកើនច្រើននោះច្រើនពេកហើយ អ្វីៗ
    សព្វថ្ងៃកាន់់តែស្មុគខស្មាញ គេលែងគិតពីល្អអាក្រក់់
    គិតទេពីម្យ៉ាងគឺធ្វើម៉េចអាចរស់់បាន ..បញ្ហាគឺបញ្ហាក្រពះ។
    ចឹងហើយការកើតមានចោរកម្ម និងបញ្ហាធំៗមួយចំនួនពិតជា
    មិនអាចគេចបានដែរ។ សព្វថ្ងៃមានទ្រព្យសម្បត្តិ ច្រើនក៏មិនឈ្មោះថាមានសេចក្ដីគង់់វង្សមួយរយភាគរយ នោះទេ តែបែរជាមានការបារម្ភ ព្រួយទៅវិញ ដោយសារចោរកម្មដែលមិននាំអោយគេច្បាស់់ថា ៖« ទ្រព្យគង់់
    ត្បិតរក្សា » នោះឡើយ។

    • ចម្រើនពរសម្បត្តិ យោបល់នេះពិតជាត្រឹមត្រូវហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា គ្មានអ្វីស្ថិតស្ថេរទៀងទាត់ទេក្នុងលោកនេះ សូម្បីទ្រព្យសម្បត្តិដែលខ្លួនរកមកបានក៏មិនបានន័យថាស្ថិតស្ថេរគង់រង្ស ជាអមតៈដែរ។ ទ្រព្យសម្បត្តិទាំងនោះ ជួនកាលវិនាសទៅដោយភ្លើងឆេះ ដោយទឹកជំនន់ ដោយចោរកម្ម។ល។ ប៉ុន្តែអព្ភូតហេតុទាំងនេះក៏មិនចេះតែកើតឡើងគ្រប់ពេលវេលានោះដែរ ហើយបើយើងមានការប្រុងប្រយ័ត្ន យើងក៏អាចចៀសផុតពីអព្ភូតហេតុទាំងនេះបានខ្លះដែរ។ រឿងដែលសំខាន់លើពីការអធិប្បាយខាងលើនោះគឺ ការចាយវាយប្រើប្រាស់ទ្រព្យសម្បត្តិរបស់យើង បានត្រឹមត្រូវប៉ុណ្ណា? ចំណាយទៅក្នុងរឿងដែលចាំបាច់ឬក៏ចំណាយដោយខ្ជះខ្ជាយ? ប្រយ័ត្នប្រយែងក្នុងការទុកដាក់ទ្រព្យសម្បត្តិបានល្អប៉ុណ្ណា? ឧទាហរណ៍ថា ធ្វើការបានបៀរវត្សរ៍ ៥០០០០០ ៛ តើយើងត្រូវចាយប៉ុណ្ណា ទុកបង្ការពេលមានគ្រោះភ័យ ឬជម្ងឺបៀតបៀនប៉ុណ្ណាដែរ ឬមួយក៏បើកលុយខែមកភ្លាមត្រូវអបាយមុខទាញយកទៅអស់រលីង? ទ្រព្យសម្បត្តិដែលយើងមាន តើយើងទុកដាក់បានល្អ ចាក់សោរការពារប្រយត្ន័ប្រយែងបានត្រឹមត្រូវហើយ ឬនៅ? ទាំងនេះសុទ្ធតែវិធីក្នុងការរក្សាទ្រព្យទាំងអស់ បើរក្សាបានម៉តចត់ ទ្រព្យសម្បត្តិក៏នឹងគង់វង្សស្ថិតស្ថេរនៅបានតាមកាលគួរ បើទុកជាអកុសល មានចោរកម្មមកឆក់ប្លន់បៀតបៀន​ ក៏មិនមែនជានិច្ចកាលដែរ ហើយមនុស្សគ្រប់រូបមិនមែនសុទ្ធតែវិនាសទ្រព្យដោយចោរកម្មនោះដែរ គឺវិនាសដោយការខ្ជះខ្ជាយនិងធ្វេសប្រហែស។ ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះគិត ខិតខំប្រឹងប្រែងតាមសមត្ថភាពនិងសម្មាអាជីវោទៅពិតជាប្រសើរណាស់។

  2. Fidele ថា:

    អរគុណ​ច្រើន​ចំពោះ​អត្ថបទ​នេះ។ ខ្ញុំ​មាន​បញ្ហា​មួយ គឺ​ថា​ចេះ​តែ​ធ្វេស​ប្រហែស​រហូត។ ខំ​ផ្ចិត​ផ្ចង់​យ៉ាង​ណា​ ក៏​នៅ​តែ​ធ្លោយ ធ្វើ​ឲ្យ​ស្ដាយ​ក្រោយ​ជា​និច្ចកាល។ តើ​ធ្វើ​យ៉ាង​ណា​ទើប​ចេះ​ប្រយ័ត្ន​ប្រយែង​ទៅ? 😀

    • ចម្រើនពរ Fidele, វិធីដែលធ្វើឲ្យមានការប្រយ័ត្នប្រយែងជានិច្ច ក្នុងព្រះពុទ្ធសាសនាព្រះអង្គទ្រង់ប្រដៅឲ្យយើងមានធម៌២យ៉ាងជាប់នឹងខ្លួនគឺ ទីមួយ ឲ្យមានសតិ បានសេចក្តីថា ឲ្យមានសតិរលឹកជាប់ជានិច្ច ក្នុងពេលកិច្ចការងាររបស់យើង ថាកំពុងធ្វើអ្វី។ ទី២ សម្បជញ្ញៈ គឺឲ្យដឹងខ្លួនជានិច្ចក្នុងពេលធ្វើកិច្ចការនោះៗ ថាការងារនោះត្រូវធ្វើដោយរបៀបណាដើម្បីអោយបានប្រសើរ។ បើសិនជាមានការប្រយ័ត្នប្រយែងគ្រប់ពេលហើយ នៅតែមានថ្លោះធ្លោយទៀត ក៏មិនមានអ្វីគួរឲ្យមានវិប្បដិសារីឡើយ ខ្លួនយើងក៏មិនអាចបន្ទោសខ្លួនបាន ឯអ្នកដទៃក៏មិនអាចបន្ទោសយើងបានដែរ ពីព្រោះយើងមិនបានធ្វើដោយបណ្តែតបណ្តោយ ខ្ជះខ្ជាយ ឬធ្វេសប្រហែស។

    • ចម្រើនពរ Fidele, វិធីដែលធ្វើឲ្យមានការប្រយ័ត្នប្រយែងជានិច្ច ក្នុងព្រះពុទ្ធសាសនាព្រះអង្គទ្រង់ប្រដៅឲ្យយើងមានធម៌២យ៉ាងជាប់នឹងខ្លួនគឺ ទីមួយ ឲ្យមានសតិ បានសេចក្តីថា ឲ្យមានសតិរលឹកជាប់ជានិច្ច ក្នុងពេលកិច្ចការងាររបស់យើង ថាកំពុងធ្វើអ្វី។ ទី២ សម្បជញ្ញៈ គឺឲ្យដឹងខ្លួនជានិច្ចក្នុងពេលធ្វើកិច្ចការនោះៗ ថាការងារនោះត្រូវធ្វើដោយរបៀបណាដើម្បីអោយបានប្រសើរ។ បើសិនជាមានការប្រយ័ត្នប្រយែងគ្រប់ពេលហើយ នៅតែមានថ្លោះធ្លោយទៀត ក៏មិនមានអ្វីគួរឲ្យមានវិប្បដិសារីឡើយ ខ្លួនយើងក៏មិនអាចបន្ទោសខ្លួនបាន ឯអ្នកដទៃក៏មិនអាចបន្ទោសយើងបានដែរ ពីព្រោះយើងមិនបានធ្វើដោយបណ្តែតបណ្តោយ ខ្ជះខ្ជាយ ឬធ្វេសប្រហែស។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s