សេចក្តីអត់ធន់ ជាទម្ងន់នៃគុណធម៌

ព្រះបរមគ្រូជាម្ចាស់ទ្រង់ត្រាស់សំដែងថាៈ «ញាតិមិត្តា សហជ្ជា ច បរិវជ្ជេតិ កោធនំ»
បានសេចក្តីថា ញាតិមិត្តទាំងឡាយតែងចៀស វាងនូវបុគ្គលហៃក្រោធ គឺមនុស្សចិត្ត
ស្រាលឆាប់ខឹង។ សេចក្តីក្រោធខឹងជាកិលេសធម៌(១) ហើយជាបហានធម៌(២)ត្រូវ
កំចាត់បង់ឲ្យអស់ពីខន្ធសន្តាន។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាៈសម្លាប់សេចក្តី
ក្រោធបានទើបដេកជាសុខ។ សម្លាប់សេចក្តីក្រោធបានទើបមិនសោយសោក។ សេចក្តី្ក
ក្រោធនេះកើតឡើងព្រោះមិនមានសេចក្តីអត់ធន់ តែងចម្រើនឡើង ទោះបីតិចក៏ទៅជា
ច្រើនបាន។ អ្នកក្រោធជាមនុស្សមានសម្បុរអាក្រក់។ ចូរហាមឃាត់ចិត្តកុំឲ្យសេចក្តីក្រោធ
គ្របសង្កត់បាន។

(១) កិលេសធម៌ = ធម៌ជាគ្រឿងនាំឲ្យសៅហ្មង
(២) បហានធម៌ = ធម៌ដែលត្រូវលះចេញ
(បានន័យថា សេចក្តីក្រោធជាធម្មជាតិដែលមិនត្រូវសន្សំទុកក្នុងចិត្ត)

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព្រះពុទ្ធសាសនា, ព្រះពុទ្ធោវាទ, វប្បធម៌ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to សេចក្តីអត់ធន់ ជាទម្ងន់នៃគុណធម៌

  1. kaps ថា:

    ខ្ញុំព្រះករុណាចង់ឃើញ និងចង់បានការពន្យល់ ពីព្រះអង្គ អំពីហេតុផល ដែលនាំឱ្យព្រះសិទ្ធត្ថៈទ្រង់សម្រចព្រះទ័យ ទៅបួសស្វែងរកធម៌ ចោលប្រពន្ធចោលកូន និងចោល ព្រះ រាជបល្លាំង ដ៏ជាទីសុខសាន្តនោះ។
    ចង់ឃើញរូបភាព ដែលព្រះអង្គបានទតឃើញ នៅពេល ដែលព្រះអង្គបានយាងចេញក្រសាលតាមសួនមុននឹង សម្រេចព្រះទ័យទៅសាងព្រះផ្នួសនោះ តើព្រះអង្គមានជា រូបភាពទាំងអស់នោះទេ? បើមានសូមព្រះអង្គដាក់រូបភាព ទាំងអស់នោះ ចែកទានមើលផង!

    • ចម្រើនពរញោម kaps សុខទុក្ខយ៉ាងណាដែរ ខានបានសំណេះសំណាលគ្នាយូរហើយ សង្ឃឹមថាញោមបានសេចក្តីសុខជានិច្ច។ អាត្មាបានដាក់រូបថតទេវទូតទាំង៤ រួចហើយ ហើយអមដោយអត្ថបទខ្លីមួយដើម្បីឲ្យអ្នកអានទាំងឡាយបានអានពិចារណ បើញោមមានយោបល់យ៉ាងណា សូមញោមធ្វើការចែករំលែកផងចុះ។

  2. កិលេសធម៌មាននៅលើគ្រប់មនុស្សលោក។ ទោះជាពួកខ្មែរក្រហមសម្លាប់ខ្មែររង្គាលក៏ត្រូវអត់ធន់
    ទោះជាយួនសម្លាប់ខ្មែរក៏ត្រូវអត់ធន់ ហើយយួនយកដីខ្មែរក៏ត្រូវអត់ធន់ដែរ។ បើខ្មែរគ្រប់រូបទៅបួស
    បំរើសាសនាព្រះពុទ្ធនោះ ហើយអ្នកទាំងអស់នោះស្លាប់ទៅមានអ្នកណាបន្តសាសនាព្រះពុទ្ធទៀត?៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s