ពៀរមិនរម្ងាប់ដោយការចងពៀរ

ន ហិ វេរេន វេរានិ សម្មន្តីថ កុទាចនំ, អវេរេន ច សម្មន្តី ឯស ធម្មោ សន្តនោ ។
«ក្នុងកាលណាៗក៏ដោយ ធម្មតាពៀរទាំងឡាយក្នុងលោកនេះមិនដែលស្ងប់រម្ងាប់ដោយ
ការចងពៀរឡើយ, តាមការពិតពៀរទាំងឡាយតែងស្ងប់រម្ងាប់ដោយការមិនចងពៀរ,
នេះជាធម៌ចាស់មានយូរណាស់មកហើយ»។ គម្ពីរធម្មបថ

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គាថាធម្មបទ, ព្រះពុទ្ធសាសនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

9 Responses to ពៀរមិនរម្ងាប់ដោយការចងពៀរ

  1. peehs07 និយាយថា៖

    ធ្វើយ៉ាងម៉េចបានអស់កម្មពៀរ ព្រះតេជគុណ ?

    • ចម្រើនពរ ដើម្បីអោយអស់កម្មពៀរ មានតែម៉្យាងទេ គឺឈប់សាងកម្មសាងពៀរ។ បានន័យថាខិតខំលះបង់អំពើអាក្រក់ដោយកាយ វាចា ចិត្ត ហើយខិតខំប្រព្រឹត្តល្អ ជួយខ្លួនឯងនិងមនុស្សជាតិទូទៅតាមដែលអាចធ្វើទៅបាន។ កាលណាយើងខិតខំកសាងតែអំពើល្អ កម្មនិងពៀររមែងរសាយបាត់ទៅ។

    • ចម្រើនពរ ដើម្បីអោយអស់កម្មពៀរ មានតែម៉្យាងទេ គឺឈប់សាងកម្មសាងពៀរ។ បានន័យថាខិតខំលះបង់អំពើអាក្រក់ដោយកាយ វាចា ចិត្ត ហើយខិតខំប្រព្រឹត្តល្អ ជួយខ្លួនឯងនិងមនុស្សជាតិទូទៅតាមដែលអាចធ្វើទៅបាន។ កាលណាយើងខិតខំកសាងតែអំពើល្អ កម្មនិងពៀររមែងរសាយបាត់ទៅ។

  2. ចេះមកពីរៀន និយាយថា៖

    ខ្ញុំព្រះករុណ សូមថ្វាយបង្គំ និង ជំរាបសួរ​!!

    សតិជាអ្នកគ្រប់គ្រោងនូវចិត្ត មិនអាចឱយចិត្ត​និងចេតសិកប្រ
    ព្រឹត្តអ្វីតាមតម្រូវការ ។ ចៀសវាងពៀរបាន លុះត្រាណាតែ
    យើងមិនចង់ឈ្នះ ហើយក៏មិនចង់ចាញ់ ស្ថិតនៅជាឧបេក្ខា
    ទើបស្ងប់សុខស្រួលក្ុនង​ឥរិយាបទទាំង៤ ។

  3. LoveTruth និយាយថា៖

    ធ្វើម៉េចរំងាប់ ឬកំចាត់កំជិលបាន ព្រះតេជគុណ ?
    សួមអរព្រះគុណ !

    • ចម្រើនពរ LoveTruth ដើម្បីកម្ចាត់កំជិលបាន ត្រូវអាស្រ័យសេចក្តីព្យាយាម។ ត្រូវគិតថា ខ្ជិលរកអត់មាន ខ្ជិលរៀនអត់ចេះ ខ្ជិលសំអាតផ្ទះធ្វើឲ្យផ្ទះក្រខ្វក់ ខ្ជិលសំអាតខ្លួនធ្វើឲ្យអាប់ពណ៌សម្បុរ ធុំក្លិនដល់គេ ។ល។ ហេតុនេះសេចក្តីខ្ជិលរកកន្លែងល្អមិនមានឡើយ គិតឃើញដូច្នេះហើយខំប្រឹងធ្វើ ប្រឹងរក ប្រឹងសំអាតទៅ សេចក្តីខ្ជិលនោះនឹងរត់ចេញដោយឯង។

    • sambatt និយាយថា៖

      គោលបំណងធំនៃជីវិតគឺខ្ជិល..អ្នកដែលឧស្សាហ៍ខ្លាំង
      យ៉ាងណា ក៏មកពីមានបំណងចង់់ស្រណុកដេកស៊ីស្រួល មិនចង់់
      ធ្វើការ មិនចង់់នឿយហត់់ ចឹងហើយបានជាឧស្សាហ៏ព្រោះថា
      ដល់់មានបានទ្រព្យច្រើនទៅ រស់់នៅស្រណុកស្រួល ខ្ជិលច្រើន
      យ៉ាងណា ក៏មិនអី ព្រោះមានបំរើ ទាំងក្នុងនិងក្រៅផ្ទះ សូម្បីបើកឡានក៏ខ្ជិលដែរ..!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s