ចង់រម្ងាប់ពៀរត្រូវវៀរគំនុំ

អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ ។
អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ នូមនយ្ហន្តិ, វេរំ តេសូបសម្មតិ ។

ជនទាំងឡាយណា ចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ
អ្នកនោះបានវាយ អញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរា
របស់ជនទាំងឡាយនោះ នឹងមិនស្ងប់រម្ងាប់ឡើយ ។ ឯជនទាំងឡាយណា មិនចូល
ទៅចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថា អ្នកនោះបានជេរអញ អ្នកនោះបាន
វាយអញ អ្នកនោះបានឈ្នះអញ អ្នកនោះបានលួចរបស់អញ ពៀរវេរារបស់ជនទាំង
ឡាយនោះនឹងស្ងប់រម្ងាប់បាន ។ ~គម្ពីរធម្មបទ~

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គាថាធម្មបទ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

13 Responses to ចង់រម្ងាប់ពៀរត្រូវវៀរគំនុំ

  1. peehs07 និយាយថា៖

    ខ្ញុំព្រះករុណា នៅតែឆ្ងល់ថា (សូមឧទាហរណ៍) បើគេវាយ យើង យើងនៅស្ងៀមអោយគេវាយយើង ចឹងយើងមិន ស្លាប់ទៅហើយទេ ធ្វើយ៉ាងម៉េចបានរួចខ្លួននោះ ? បើរត់គេនិងតាមរកវាយដដែល ធ្វើយ៉ាងម៉េចការពារខ្លួន ឯងបាន កុំអោយគេវាយយើងបាន ។ បើយើងចង់ចេះ ចង់ដឹងយើងត្រូវតែខំរៀនសូត្រ តែបើយើងមិនរៀនផង ធ្វើម៉េចចេះ យើងមិនអាចអង្គុយអុចធូប ហើយភាវនាថា ចេះៗនោះបានចេះមកទេ ដូចគណបក្សប្រជាជន គេបាន ហៅទាហានយួនមកជាង ២សែននានក់ មកច្បាំងតតាំង ជាមួយខ្មែរក្រហម ទើបគេឈ្នះបានក្លាយទៅជាមហា សេដ្ឋី ដូខសព្វថ្ងៃនេះបាន មិនមែនបានមកដោយស្រួលៗ នោះទេ គេត្រូវការបង្ហូរឈាមស្រោះ ទើបបានផល់របស់ គេ គេបានអំណាចពេញដៃ គេបានលុយពេញទូ របស់របរ ប្រើមិនអស់ លុយចាយមិនអស់ តែអ្នកនៅ ស្ងៀម មិនតស៊ូច្បាំងនិងគេ អត់មានអីអាលីង រកតែអង្ករ ច្រកឆ្នាំងមិនបាន ក្ររហេមរហាម វេទនាដូចនរកប្រែត ។ល។
    តើព្រះអង្គស្របទេ ?

    • ចម្រើនពរ peehs07​ អាត្មាសូមបញ្ជាក់អំពីខន្តីបន្តិច។ ពាក្យថាខន្តីនេះមិនមែនសំដៅយកតែការអត់ធន់ចំពោះការវាយប្រហារពីអ្នកដទៃទេ គឺអត់ធន់ក្នុងការធ្វើការងារដើម្បីប្រយោជន៍ខ្លួននិងប្រយោជន៍ សាធារណៈ អត់ធន់មិនទម្រន់ពីការត្រជាក់ក្តៅ ធ្ងន់ស្រាលគ្រប់យ៉ាងដើម្បីឆ្ពោះទៅរកវឌ្ឍនភាព។ ម៉្យាងទៀតការអត់ធន់នេះ មិនមែនបានន័យថា អង្គុយអោយគេវាយ គេធ្វើបាបតាមអំពើចិត្តដោយមិន
      រកមធ្យោបាយតបតឬដោះស្រាយនោះទេ គឹយើងត្រូវរកវិធីណាមួយទប់ទល់ដោយអហិង្សានិងប្រកបដោយបញ្ញាដើម្បីការពារខ្លួនឲ្យផុតពីអន្តរាយពីការបៀតបៀន។ យ៉ាងនេះទើបមិនចូលន័យថា ខន្តីទាល់ច្រក។

  2. buntthon thorn និយាយថា៖

    នឹងអេងពៀរគឺមិនរម្ងាប់ទៅដោយការចងពារ

  3. Sambath និយាយថា៖

    ខ្ញុំ​ព្រះករុណា បាន​មើល​ពុទ្ធិ​ប្រវត្តិ​ជា​លក្ខណៈ​គំនូរ​ជីវចល ។ ត្រង់​ចំណុច​ព្រះពុទ្ធ​ទស្សនា​​លើក​ទី​មួយ​ជា​មួយ​គ្រូ​ទាំង​ប្រាំ “មនុស្ស​ស្វែង​រក​ទុក្ខ​ដាក់​ខ្លួន”​ ។ និង​ចំណុច​មួយ​ទៀត​អង្គលីមា​ បួសជាសង្ឃ​និមន្ត​បិណ្ឌបាត មាន​មនុស្ស​មួយ​ក្រុម​យក​ដំ​ថ្ម​គប់​បែក​ព្រះកេស​ហូរ​ឈាម ​អង្គលីមា​បាន​មក​ទួល​ព្រះ​ពុទ្ធ ព្រះ​ពុទ្ធ​មាន​ពុទ្ធដីកា​ថា “មក​ពី​មនុស្ស​មួយ​ចំនួន​នោះ​ គ្មាន​វិជ្ជា”​  ។ ពី​ចំណុច​ខាង​លើ​​នេះ បាន​ន័យ​ថា​អ្នក​ដែល​យក​ហិង្សា​ដាក់​ក្នុង​ខ្លួន​ប្រៀប​ជា​មនុស្ស​អវិជ្ជា ពេល​អ្នក​នោះ​មាន​វិជ្ជា​អ្នក​នោះ​នឹង​មាន​សេចក្ដីភ្លឺ​ស្វាង​ឡើង​វិញ ។ “ពារ​រម្ងាប់​ដោយ​ការ​មិន​ចង​ពារ”

  4. ចេះមកពីរៀន និយាយថា៖

    ខ្ញុំព្រះករុណា មានចម្ងល់ថា ការរម្ងាប់ពៀរ បានជោគជ័យជាស្ថាពរ
    ត្រូវប្រកបដោយលក្ខណៈ ណាខ្លះ ???

  5. សុភី និយាយថា៖

    ខ្ញុំ​ព្រះករុណា​សូម​បន្ថែម​លើសំណួរបស់ ចេះ​មក​ពីរៀន ចុះ​បើដឹង​ចំនុច​ទាំង​អស់​នោះ​ហើយ​តើ​ត្រូវ​ធ្វើ​ដូច្តេច​ទើប​អាច​ ធ្វើបាន?

    • ចម្រើនពរសុភី សំណួររបស់ញោម ចេះមកពីរៀន គឺគាត់បានឆ្លើយដោយខ្លួនឯងរួចហើយ ហើយចំណុចទាំងនោះសុទ្ធតែជាចំណុចដ៏ប្រសើរបំផុតក្នុងការអនុវត្តន៍ពៀរមិនរម្ងាប់ដោយការចងពៀរ។ បន្ថែមពីនេះទៅទៀត ដើម្បីជាកំលាំងរុញច្រានអោយរឹតតែខ្លាំងក្លាឡើង​គឺយើងត្រូវមានមេត្តាគឺសេចក្តីអាណិតស្រឡាញ់ចំពោះមនុស្សជាតិ ដោយឃើញពីសេចក្តីទុក្ខរបស់របស់គេអោយបានច្រើន។ ហើយត្រូវគិតថា បើទុកជាខំចងកម្មចងពៀរតបតគ្នាទៅក៏មិនមានលទ្ធផលល្អអ្វីមកដល់ជីវិតខ្លួនដែរ មានតែសេចក្តីក្តៅក្រហាយ រឿងរ៉ាវមិនចេះឈប់ឈរ។ តែបើបុគ្គលនោះធ្វើខុសធ្ងន់ធ្ងរដោយមិនអាច អនុគ្រោះបាន ក៏យើងមិនចាំបាច់ទៅវាយប្រហារតបតដោយហិង្សា​ទៅលើគេដែរ ត្រូវដំណើរការទៅតាមផ្លូវច្បាប់ (ដូចដែលញោមវិចិត្របានបកស្រាយខាងលើ)។ ពៀររម្ងាប់ដោយមេត្តាធម៌។

  6. វិចិត្រ និយាយថា៖

    ខ្ញុំ​ករុណា​ជឿ​លើ​ទ្រឹស្តី​នេះ។ តែ​គ្រាន់​តែ​ថា ទ្រឹស្តី​ល្អ តែ​អនុវត្តន៍​ពិបាក។

    ខ្ញុំ​ជឿ​ថា ពៀរ​រំងាប់​ដោយ​ការ​មិន​ចង​ពៀរ មិន​មែន​​មាន​ន័យ​ថា ទុក​អោយមនុស្សអាក្រក់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ។

    ឧទាហរណ៍ បុគ្គល ​ក សំលាប់​ម្ដាយ​បុគ្គល​ ខ។ បុគ្គល ​ខ មិន​ត្រូវ​សំលាប់​បុគ្គល ​ក ឬ ម្ដាយ​បុគ្គល ​ក វិញ​ទេ។ ព្រោះ​បើ​គិត​ថា​បុគ្គល​ ក ធ្វើហ្នឹង​ខុស គឺ​ទង្វើ​របស់​បុគ្គល​ ក ដែល​ខុស ដូច្នេះ មិន​ត្រូវ​ត្រាប់​តាម​ទង្វើ​នេះ​ទេ។ តែ​ក៏​ត្រូវ​ប្ដឹង​ប៉ូលីស​អោយ​ចាប់​បុគ្គល ក ដាក់​គុក​ដែរ។ ធ្វើ​បែប​នេះ គឺ​នឹងមិនសូវ ផ្ដល់ ការ​ចង​ពៀរ​ខ្លាំងក្លា​ដល់​កូន​ចៅ​ជំនាន់ក្រោយ​ទៀត។

    • ពរសាធុ ញោមវិចិត្រ នេះពិតជាដំណោះស្រាយល្អប្រសើរណាស់។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពីពៀរមិនរម្ងាប់ដោយការចងពៀរ មិនមែនបានន័យថាអនុញ្ញាតឲ្យចោររួចខ្លួននោះដែរ គ្រាន់តែថា ឲ្យប្រើបញ្ញាក្នុងការដោះស្រាយដោយអហិង្សា។ អ្វីដែលញោមឧទាហរណ៍មកនេះពិតជាត្រឹមត្រូវណាស់។ ប្រទេសមានច្បាប់ អ្នកប្រព្រឹត្តខុសច្បាប់របស់ប្រទេសត្រូវទទួលទោស សាសនាមានវិន័យរបស់ សាសនា អ្នកប្រព្រឹត្តខុសវិន័យត្រូវទទួលទោស នេះមិនមែនជាការចងពៀរទេ តែជាវិធីគ្រប់គ្រងនិងកែលម្អមនុស្សឲ្យដើរក្នុងផ្លូវល្អ។

  7. sambatt និយាយថា៖

    ខ្ញុំករុណា ជឿថា ទោះបីចងពៀរឫមិនចងពៀរ
    មានតុលាការឫគ្មាន,ច្បាប់់ ធម្មជាតិ យើងស្គាល់់ស្រាប់់ហើយ..
    កម្ម និងប្រតិកម្ម !
    ឧទាហរណ៏៖ បុគ្គល ក សំលាប់់បុគ្គល ខ ឫ ក៏ថាធ្វើបាប
    ដោយប្រការណាមួយចុះ..ហើយ បុគ្គល ខមិនបានតបតវិញទេ..
    ព្រោះជឿលើជំនឿកម្មផល..!
    តែ ក្រោយមក បុគ្គល ក បានទៅមានគ្រោះថ្នាក់់់រថយន្តស្លាប់់
    ឫ ចោរប្លន់់បាញ់់សំលាប់់ ទៅ..នេះ បុគ្គល ខ មិនបានចងពៀរមែន ..តែ មានគេ សងពៀរនោះជូន ដោយសារថា ច្បាប់់គឺ ចងពៀរ ច្បាប់់ធម្មជាតិគឺ
    កម្មនិងប្រតិកម្ម! ដែលគេចមិនរួចទោះក្នុងបច្ចុប្បន្ន ឫអនាគតកាល!

    • ពរសាធុពិតជាត្រឹមត្រូវណាស់! ច្បាប់កម្មផលគឺជាច្បាប់ធម្មជាតិ ច្បាប់នេះទោះជាអ្នកណាជឿឬមិនជឿក៏ដោយ ក៏ត្រូវតែទទួលទុក្ខទោសក្នុងពេលណាមួយ ក្រោយពីបុគ្គលនោះប្រព្រឹត្តបំពាន។ មានតែមេត្តាធម៌ទេដែលអាចស្រាយចំណងពៀរបាន។ កាលបើមនុស្សចេះផ្តល់មេត្តា គឺសេចក្តីស្រឡាញ់ចំពោះគ្នានឹងគ្នាហើយ ពៀរក៏នឹងរម្ងាប់ជាស្ថាពរ។

  8. កែ សោភា និយាយថា៖

    ខ្ញុំព្រះករុណាជាមនុស្សស្រី និងជាកូនពៅធ្លាប់មានការខកបំណងច្រើន ជាមនុស្សរឹងរូស ចចេស កាចឆ្នាស់ នាងខ្ញុំថាធ្វើបែបនេះមិនល្អ ឧស្សាហ៍ខឹង ឆេវឆាវ ចងគុំនុំ មានការសងសឹក ឲ្យតែអ្នកណាធ្វើដាក់នាងខ្ញុំ លើកលែងតែម្តាយឪពុកប៉ុណ្ណោះ។ការពិតនាងខ្ញុំចង់ជុំរុះ និងលប់បំបាត់ណា តែមិនដឹងថាគួរធ្វើយ៉ាងណា និងតាមវិធីណានោះទេ?សូមព្រះតេជគុណជួយប្រាប់ដល់នាងខ្ញុំផង

    • ចម្រើនពរ ជា​រឿង​ធម្មតា​របស់​បុថុជ្ជន​​តែង​តែ​មាន​សេចក្តី​ក្រោ​ធ​ខឹង​ជា​ធម្មតា​​ពី​ព្រោះ​ចិត្ត​នៅ​ប្រក​ប​ដោយ​អកុសល​នៅ​ឡើយ គ្រាន់​តែ​​សេចក្តី​ក្រោធ​ខឹង​នោះ​មាន​លក្ខណៈខ្លាំង​ខ្សោយ​ជាង​គ្នា​ប៉ុណ្ណោះ។ បើ​នរណា​ម្នាក់​និយាយ​ថា​មិន​ចេះ​ខឹង​ទេ​ នោះ​គេ​ពិត​ជា​ពោល​ពាក្យ​មុសា​ហើយ ប៉ុន្តែ​អ្នក​ដែល​បាន​ទូន្មាន​ចិត្ត​ អប់​រំ​ចិត្ត​បាន​ល្អ​ហើយ​ រមែង​មាន​សតិ​ដឹង​គ្រប់​ពេល​វេលា​ដែល​សេចក្តី​ក្រោធ​ខឹង​នោះ​កើត​ឡើង ហើយ​គេ​ក៏​អាច​រម្ងាប់​ទៅ​វិញ​ទាន់​ពេល​វេលា មិន​ឲ្យ​ឥទ្ធិពល​នៃ​សេចក្តី​ក្រេវក្រោធ​នោះ ជះ​ចេញ​មក​ក្រៅ​តាម​រយៈ​កាយ​វាចា​ ដោយ​ការ​ពិចារណា​នូវ​ហេតុ​ផល​ផ្សេង​ៗ​ដែល​នឹង​កើត​ឡើង​ក្រោយ​ពេល​ដែល​ទម្លាយ​នូវ​ភាព​ក្រេវ​ក្រោធ​នោះ​ចេញ​មក។ គេ​តាំង​ចិត្ត​ឲ្យ​ស្ថិត​នៅ​ក្នុង​ខន្តី គឺ​ការ​អត់​ធន់​ទ្រាំ​ទ្រ​នឹង​ពាក្យ​សំ​ដិ ឬ​អាកប្ប​កិរិយា​របស់​អ្នក​ដទៃ​ដែល​ធ្វើ​មក​លើ​ខ្លួន​។ គេ​មាន​សោរច្ចៈ គឺ​ការ​ស្ងប់​ស្ងៀម​ មិនឡូឡា រអ៊ូរទាំ ត្អូញត្អែ ឬ​សំដែង​អាការៈ​ណា​មួយ​ឲ្យ​ស្តែង​ចេញ​មកខាង​ក្រៅ​ឲ្យ​ជាទី​កត់​សំគាល់​​។ អ្នក​ដែល​រក្សា​បាន​នូវ​ខន្តី​និង​សោរច្ចៈ​នេះល្អ​ខ្ជាប់​ខ្ជួន​ ឈ្មោះ​ថា​ជា​អ្នក​កំពុង​តែ​តុប​តែង​ខ្លួន​ដោយ​អលង្ការ​ដ៏​ប្រណីត​លើស​ជាង​អលង្ការ​ទាំងឡាយ​មាន​សំលៀក​បំពាក់​ជាដើម ព្រោះ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សំ​ដែង​ថា “ខន្តី​ជា​អលង្ការ​របស់​អ្នក​ប្រាជ្ញ” ទោះ​ជា​មិន​មែន​អ្នក​ប្រាជ្ញ​ក៏​ដោយ​ក៏​ខន្តី​នេះ ជា​គ្រឿង​លំ​អ​ដ៏​ប្រសើរ ធ្វើ​មនុស្ស​ឲ្យ​ជា​មនុស្ស​គួរ​ជា​ទី​ស្រឡាញ់ ជា​ទី​ទុកចិត្ត​ ជា​ទីគោរព​កោត​ក្រែង។ ការ​រម្ងាប់​សេចក្តី​ក្រោធ​ខឹង​ ឆេវ​ឆាវ​ កាច​ឆ្នាស់​នេះ បើ​មាន​ចិត្ត​ចង់​រម្ងាប់​ដូច្នេះ​ជា​ការ​ប្រសើរ​ណាស់​ ព្រោះ​បាន​ដឹង​ដោយ​ខ្លួន​ឯង​ហើយ​ ថា​ជា​កិរិយា​ដែល​មិន​ល្អ បើ​មិន​ធ្លាប់​បាន​អាន​សៀវ​ភៅ​”វិធី​រម្ងាប់​សេចក្តី​ក្រោធ​”ទេ សូម​ទាញ​យក​សៀវ​ភៅ​នេះ​ទៅ​ទុក​អាន​ នឹង​បាន​ឃើញ​នូវ​ចំណុច​ល្អៗ​ជាច្រើន​ដែល​ជា​វិធី​រម្ងាប់​សេចក្តី​ក្រោធ​ខឹង​ ហើយ​ជ្រើស​រើស​យក​មួយ​ណា​ដែល​ត្រូវ​នឹង​ចរិត​ទឹក​ចិត្ត​របស់​ខ្លួន​មក​ជា​គោល​ក្នុង​ការ​ពិចារណា​និង​បដិបត្តិ​ត​ទៅ។ បើ​អាច​អាន​យល់​ភាសា​អង្គ្លេស​បាន សូម​ចូល​ទៅ​ក្នុង​តំណ​ភ្ជាប់​នេះ​ដើម្បី​ស្វែង​យល់​បន្ថែម។ សូមអរគុណ ជូនពរសំណាងល្អ និងសុខភាពល្អ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s