ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម

ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សដែងអំពីជំនួញ
៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្ត គឺ៖

១- សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធ
នោះដោយខ្លួនឯង ឬឲ្យអ្នកដទៃគេធ្វើឲ្យ ឬបានមកដោយហេតុឯណាមួយ
ហើយលក់គ្រឿងសាស្ត្រាវុធនោះ ។

២- សត្តវណិជ្ជា ជួញមនុស្ស គឺមនុស្សមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បី
ធ្វើជាទាសាទាសីរបស់ជនណាមួយ ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែប
ណាមួយឡើយ ។ មនុស្សទាំងអស់មានសិទ្ធស្មើគ្នាក្នុងការរស់នៅមានសេរីភាព។

៣- មំសវណិជ្ជា ជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដើម
លុះដល់សត្វទាំងឡាយនោះចម្រើនធំឡើងក៏សម្លាប់យកសាច់លក់ ។

៤- មជ្ជវណិជ្ជា ជួញទឹកស្រវឹង ឬគ្រឿងស្រវឹង គ្រឿងញៀន គឺផ្សំគ្រឿងណាមួយ
ឲ្យកើតឡើងជាគ្រឿងស្រវឹងដោយខ្លួនឯង ឬទិញគេយកមក ហើយលក់នូវទឹក
ស្រវឹង គ្រឿងស្រវឹងនោះ ។

៥- វិសវណិជ្ជា ជួញថ្នាំពិស ឬថ្នាំពុល គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយ
ខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណានីមួយ ហើយលក់នូវថ្នាំ
ពិស ថ្នាំពុលនោះ ។

ជំនួញ៥ប្រការនេះឧបាសក ឧបាសិកា ពុទ្ធបរិស័ទមិនគប្បីជួញឡើយព្រោះ
ជាហេតុនាំមកនូវអសន្តិសុខ អសន្តិភាព ការជួញនូវជំនួញទាំង៥នេះមាន
ឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែលផ្ទុយអំពីសម្មាអាជីវៈ ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធោវាទ and tagged , . Bookmark the permalink.

5 Responses to ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម

  1. kaps... ថា:

    ខ្ញុំព្រះករុណាសូមមានមតិយោបល់បន្តិចអំពីជំនួញប្រាំប្រការដែល
    ព្រះសម្មាសម្ពុទ្ធទ្រង់ហាមឃាត់ៈ

    របស់ទាំងប្រាំប្រការនេះ ដូចជាគ្មានពីណាអត់បានទេ គឺប្រហែល
    ត្រូវតែមានជាការចាំបាច់ ដោយខានពុំបាន។

    ប៉ុន្តែយើងត្រូវមានកំណត់ក្នុងការប្រើប្រាសឱ្យបានត្រឹមត្រូវច្បាស់
    លាស់ ធ្វើយ៉ាងណាឱ្យស្របតាមច្បាប់។ល។

    សូមព្រះអង្គត្រួតពិនិត្យឡើងវិញ។

    ពាក្យគួរពុំគួរសូមព្រះអង្គអភ័យទោស!

    សូមអរព្រះគុណ!

    • ចំរើនពរញោម អរគុណណាស់ដែលបានជួយបញ្ចេញមតិ នេះគឺជាពុទ្ធវចនៈ
      ញោមអោយអាត្មាត្រួតពិនិត្យឡើងវិញ តើត្រួតពិនិត្យយ៉ាងណាដែរ? ពីព្រោះ
      មិនមែនជាអ្វីដែលអាត្មាតែងឬនិពន្ធឡើងឯណា។ តាមការសរសេរបស់ញោម
      បានន័យថា គោលទាំង៥នេះដូចជាគ្មានបានការទេមែនទេ? ញោមជួយធ្វើអត្ថា
      ធិប្បាយបន្តិចបានទេថាចាំបាច់អ្វីខ្លះដែលមិនអាចអត់បាន? សូមអរគុណ! 😀

    • េចតនា ថា:

      បើគិតមិនដល់គឺពិតជាមិនយល់មែន ព្រះមានព្រះភាគ លោក
      បានយល់ច្បាស់នូវហេតុនិងបច្ច័យនៃជំនួញទាំង៥យ៉ាងទើប
      ព្រះអង្គទ្រង់សំដែងទុកពិចារណា ដល់មនុស្សលោកទួទៅ ។ តើលទ្ធផលដែលយើងបានទទួលនោះមានលក្ខណៈត្រឹមត្រូវទេ​ ឧទាហ៍ដូចជាការជួញអាវុធលទ្ធផលគឺប្រហារសម្លាប់ជីវិតគ្នា ។ សូមពិចារណាអំពីលទ្ធផលដែលបានទទួលតើត្រូវនឹងព្រះអង្គ
      ទ្រង់បានសំដែងឬទេ?? ផឹកគ្រឿងស្រវឹងទទួលបានអ្វីដែរ??
      សូមអរព្រះគុណ

  2. ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ស្រប​ត្រង់​ចំនុច​លេខ​២ តែ​ក្រៅ​ពី​នេះ ខ្ញុំយល់​ថា​ចំនុច​ផ្សេង​ទៀត មាន​លក្ខណៈ​មិន​ដាច់​ខាត​ខ្លាំង ឧទាហរណ៍​ជួញ​អាវុធ ខ្មែរ​អាច​ទិញ​អាវុធ​ពី​អាមេរិចមក​ការពារ​កុំ​អោយ​សៀម​ឈ្លាន​ពាន ប៉ុន្តែចុះ​បើ​អាមេរិច​លក់​អាវុធ​អោយ​ប្រទេស​មួយ​ដែល​ឈ្លាន​ពាន​គេ? ដូច្នេះ​វា​អាស្រ័យ​នឹង​ករណីនិមួយៗ។
    ជួញ​សត្វ? មនុស្ស​ត្រូវ​ការ​សាច់។ យើង​មិន​អាច​ចិញ្ចឹម​សត្វ​ខ្លួន​ឯង កាប់​ស៊ី​ខ្លួន​ឯង​ទេ មាន​តែ​ទិញ​គេ​ស្រាប់។
    ។ល។

    • ចំរើនពរញោមវិចិត្រ សូមអរគុណដែលបានជួយផ្តល់ជាមតិយោបល់
      ពាក្យប្រៀនប្រដៅទាំងអស់របស់ព្រះសម្មាសម្ពុទ្ធមិនមែនមនុស្សគ្រប់
      គ្នាសុទ្ធតែធ្វើបានគ្រប់ចំណុចទេ អ្នកខ្លះដែលមានសទ្ធាមុតមាំក៏អាច
      ធ្វើតាមបាន អ្នកដែលមានសទ្ធាស្រាលស្តើងក៏ធ្វើតាមមិនបានឬបាន
      ខ្លះ។ យ៉ាងហោចណាស់អោយបានខ្លះក៏ជាការប្រសើរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s