បុរសវ័យចាស់រៀបការជាមួយស្រីក្មេង

Oldmanandyounggirl

បុរសវ័យចាស់រៀបការជាមួយស្រីក្មេង
បុរសដែលមានវ័យចាស់ហួសពេក ហើយមានតម្រេករៀបការជាមួយស្រីក្មេង។ គេទាំង
ពីរនាក់គ្មានសេចក្តីសុខឡើយ។ ស្រីក្មេងមិនពេញចិត្តរៀបការជាមួយបុរសចាស់ឡើយ
ឯបុរសចាស់និទ្រាបានតិចតួចក្នុងពេលរាត្រី តែងព្រួយបារម្ភជានិច្ចខ្លាចប្រពន្ធក្មេងរបស់
ខ្លួនលបលួចស្រឡាញ់ជាមួយបុរសដទៃ ។ ស្ថានភាពបែបនេះជាប្រធាននៃសេចក្តីវិនាស។

When an aged person marries a young Woman, both are unhappy. The young Woman does not derive much pleasure out of the Marriage. The aged person spends sleepless nights worrying if young Wife will think of a young Man. This situation is a source of Downfall.

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in បរាភវសូត្រ and tagged , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 9 ទៅ​កាន់ បុរសវ័យចាស់រៀបការជាមួយស្រីក្មេង

  1. kaps... ថា:

    ខ្ញុំព្រះករុណាខ្ញុំគិតឃើញថា នេះជាសិទ្ធិសេរីភាព របស់បុគ្គលម្នាក់ៗ
    និងគ្រួសារនិមួយៗ ទៅតាមការយល់ដឹងរបស់គេ តែធ្វើយ៉ាងណា
    ឱ្យស្របទៅតាមច្បាប់និងទំនៀមទំលាប់ប្រពៃណី។

    បើតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំព្រះករុណាខ្ញុំ គឺវាមានហេតុផល
    ប្រាំយ៉ាងគឺ៖

    ទី១-នយោបាយៈ គឺមនុស្សចាស់នោះ មានទំនាក់ទំនងល្អ ចេះដឹង
    ខុសដឹងត្រូវ ចេះគ្រប់គ្រង ឬគាត់ជាអ្នកធ្វើការងារធំដុំ ដែលខាងស្រី
    អាចពឹងពាក់អាស្រ័យបាន ដោយមិនពិបាកធ្វើការងារបែកញើស
    ហូរញើសដើម្បីចិញ្ចឹមជីវិត។ល។

    ទី២-សេដ្ឋកិច្ចៈ គឺបុរសដែលមានវ័យចំណាស់នោះ ភាគច្រើនគាត់
    ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងលុយកាក់ចាយមិនអស់ជាដើម
    ។ល។

    ទី៣-វប្បធម៌ៈ គឺបុរសចាស់ ច្រើនតែមានកម្រឹតការសិក្សាខ្ពស់ឬ តម្រិះវិជ្ជាច្រើន មានការដកពិសោធន៍ច្រើន ដឹងខុសដឹងត្រូវច្រើន
    អាចគួរជាទីពឹងពាក់ស្នាក់អាស្រ័យរបស់ស្ត្រីក្មេងបាន។ល។

    ទី៤-សង្គមកិច្ចៈ បុរសចាស់មានការយល់ដឹងនូវកិច្ចការសង្គមច្រើន
    ចេះដឹងតម្រូវចិត្តភរិយាដែលជាស្ត្រីក្មេង ចេះមើលទាំថែរក្សាជម្ងឺ
    និងផ្នែកអានាម័យឬបរិស្ថានក្នុងនិងជុំវិញផ្ទះជាដើម។ល។

    ទី៥-សន្តិសុខៈ បុរសចាស់តែងតែចេះប្រុងប្រយ័ត្នការពារផលប្រយោជន៍គ្រប់
    បែបយ៉ាងដើម្បីស្រ្តីក្មេងជាភិរិយា។ល។

    បញ្ហានេះមិនមែនប្រព្រឹត្តទៅបានដោយស្រួលៗឬប្រថុយប្រថាននោះទេ តែត្រូវគិតថ្លឹងថ្លែងឱ្យបានច្បាស់លាស់ មុននិងយើងចាប់
    ផ្តើមអនុវត្តិ ដើម្បីជៀសវាងវិបត្តិក្នុងគ្រួសារនៅពេលក្រោយ។

    ដូចជាមានវិបត្តិដ៏ធ្ងន់ធ្ងរមួយដែលវិទ្យុអាស៊ីសេរីបានផ្សាយថ្មីៗនេះ
    គួរឱ្យសោកស្តាយជាពន់ពេកណាស់ រឿងនេះបើយើងធ្វើត្រូវមិន
    អាចមានរឿងនេះកើតឡើងឡើយ។ គឺយើងគួរពិចារណាថា បុរស
    ដែលមានវ័យចំណះ៥៧ឆ្នាំ ដែលធ្វើឱ្យគាត់ខឹងរហូតដល់យកសាំង
    ទៅចាក់ដុតស្ត្រីក្មេងទាំងរស់យ៉ាងនេះ ប្រហែលជាគាត់ខឹងខ្លាំង
    ណាស់មើលទៅ តើដោយសារមូលហេតិអ្វី? គេអត់បានបញ្ចេញ
    ប្រាប់យើងឱ្យយើងដឹងរឿងពិតទាំងអស់ទេ តែខ្ញុំព្រះករុណាខ្ញុំសូម
    វិភាគតាមក្បួនខ្នាតរបស់ខ្ញុំ៖

    គឺគាត់ពុំមែនជាអ្នកមានភាពជាអ្នកគ្រប់គ្រងនូវស្ថានការណ៍ទាំង ឡាយនោះទេឬពុំមានទំនាក់ទំនងល្អជាមួយស្រ្តីក្មេងក៏ដូចជា ក្រុមគ្រួសាររបស់នាងនោះទេ។ល។

    គឺគាត់ប្រហែលជាអត់មានគោលជំហរច្បាស់លាស់ក្នុងការគ្របគ្រងចំណាយធនធានទ្រព្យសម្បត្តិលុយកាក់ចំពោះស្ត្រីក្មេងក៏ដូចជាក្រុមគ្រួសារនោះទេ ប្រហែលជាខាតបង់ទ្រព្យសម្បត្តិច្រើនមើលទៅ ។ល។

    គឺជាពិសេសគាត់ពុំបានឬមានការសិក្សាអបរំកម្រឹតខ្ពស់ ដែលអាច ឱ្យគាត់មានតម្រិះវិជ្ជាគ្រប់គ្រាន់និងយល់ដឹងខុសដឹងត្រូវបានល្អនោះទេ។

    គឺគាត់ពុំមានគោលជំហរគ្រប់គ្រងផ្លូវចិត្តរបស់គាត់ឱ្យបានត្រឹមត្រូវ ដែលអាចបណ្តាលឱ្យមានបញ្ហាអំពើមនុស្សឃាតបែបនេះកើត
    ឡើង។ យើងអាចនិយាយបានថា គាត់មានវិបត្តិផ្លូវចិត្តខ្លាំងណាស់
    ហើយមើលទៅ។ល។

    គឺគាត់អត់មានតម្រិះវិជ្ជាជ្រៅជ្រះខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនក៏ដូច
    ជាក្នុងសង្គម ដូច្នេះញាំងឱ្យគាត់សម្រេចចិត្តខុស ហ៊ានធ្វើអំពើ
    ហឹង្សាយ៉ាងនេះ។ល។

    -នេះជាកំហុសមួយដ៏ធំក្នុងការសម្រេចចិត្តរបស់បុរសនិងស្ត្រី ដែល
    ពុំបានសិក្សាអប់រំច្បាស់លាស់ ដោយគិតឃើញតែម្យ៉ាងៗ គ្មានការ
    វិភាគថ្លឹងថ្លែងឱ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ។ គឺរូបមន្ត
    សម្រាប់វិភាគមានដូចខាងក្រោម៖
    I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ

    ខ្ញុំព្រះករុណាខ្ញុំសូមអភ័យទោស បើគួរពុំគួរឬប្រសិនជាមានការ ឆ្គាំឆ្គងត្រង់កន្លែងណា សូមមេត្តាសួរឬជួយកែរសម្រួល។

    សូមអរព្រះគុណនិងអរគុណ!

    • ចំរើនពរញោម នេះគឺនិយាយពីមនុស្សភាគច្រើន ជាពិសេសគឺ
      និយាយពីអ្នកដែលមានតម្រេក គឺរៀបការដោយសេចក្តីត្រេក
      ត្រអាលនឹងស្រីក្មេង បើអ្នកមានគោលទាំង៥របស់ញោមហើយ
      គឺគេរៀបការដោយសេចក្តីស្រឡាញ់ដែលប្រកបដោយសីលធម៌
      និងគុណធម៌ ។ តែទោះជាយ៉ាណាពុទ្ធវចនៈនេះជាពាក្យប្រៀន
      ប្រដៅដ៏ល្អបំផុត ។ បើទុកជាបុរសចាស់ជរាទាំងឡាយនោះមាន
      ចំណេះចេះដឹងយ៉ាងណាក៏ដោយ បើវៀរបានគួរតែវៀវទៅជាការ
      ល្អ ពីព្រោះមិនដឹងជាខំត្រដរត្រដាបត្រដួសដល់ណាទៀតទេ ។

    • ចេតនា ថា:

      ជួនកាលចម្លើយវែងអន្លាយ ប្រយោជន៍ស្ទើរតែគ្មាន ។ ផ្ទុយទៅ
      វិញចម្លើយខ្លី ស្រាប់តែមានអត្ថន័យ និង សារប្រយោជន័ជាវិជ្ជ
      មានសម្រាប់ការអនុវត្ត ។ ខ្ញុំនៅចាំបានកាលដែលលោកគ្រូដាក់
      ពិន្ទុកឲ្យ ទៅលើតែងសេចក្តី គាត់ពន្យល់ថាមិនចាំបាច់ហូរហែរ
      វែងឆ្ងាយទេ តែនិយាយឬសរសេរពីចំណុចសំខាន់ៗ ដែលប្រ
      ធានបទបានចោទសួរ គឺគ្រប់គ្រាន់ហើយ ។ លោកគ្រូខ្លះមិន
      ចូលចិត្ត ពាក្យច្រំដែល ថ្ងៃនោះមួយខ្ញុំសរសេរដរដែលពេក
      លោកគ្រូ ឆូតទឹកក្រហមលើទំព័រតែម្ដង ដោយមានវាចាថា
      សរសេរពាក្យដរដែលៗនាំឲ្យធុញដល់គណៈមេប្រយោគក្នុង
      ប្រឡងយកសញ្ញាប័ត្រ ៕
      អរគុណ

  2. kaps... ថា:

    សូមអរគុណលោកវិចិត្រ ដែលបានជួយកែរតម្រូវ គឺខ្ញុំយល់ស្រប
    ដូចលោកដែរ តែនៅពេលដែលខ្ញុំសរសេរមិនបានត្រួតពិនិត្យ
    កាលពេលនោះត្រចៀករវល់ស្តាប់ពត៌មាននិងទូរសព្ទផង។

    សូមអរព្រះគុណព្រះធម្មានន្ត ដែលបានឆ្លើយតបនិងបាន
    លើកយកប្រធានបទនេះមកវែកញែកបកស្រាយ!

    គឺចំណុចទី២នេះ មិនត្រឹមត្រូវទេ គឺជួញដូរមនុស្ស ខ្ញុំស្មានតែជួញ
    ដូរសត្វ។ ចំណុចទី២នេះមានបញ្ហាច្រើនណាស់សព្វថ្ងៃនេះ។
    តើរដ្ឋាភិបាលគួរធ្វើឬគិតធ្វើយ៉ាងណា? គឺប្រហែលដោយសារ
    កើតឡើងនូវហាងសប្បាយ-សប្បាយជាច្រើន ដូច្នេះការប្រកួត
    ប្រជែងក៏មានច្រើន អ្នកត្រូវការរបស់នោះក៏កាន់តែច្រើន ហើយ
    អ្នកក្រីក្រដែលមិនអាចរកចំណូលបាន ក៏ដាច់ចិត្តយកកូនចៅទៅ
    លក់ទៅដូរដើម្បីបានកម្រៃសំរាប់ចិញ្ចឹមជីវិត។ល។
    គឺរដ្ឋាភិបាលគួរត្រូវបានដម្លើងកំរិតការសិក្សាឱ្យបានខ្ពស់ហើយ
    ឱ្យបានគ្រប់ទីកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងកំរិត
    ខ្ពស់និងមានកម្រិតជីវភាពការរស់នៅខ្ពស់ ទើបអាចបំបាត់ឬ
    បន្ថយរឿងការជួញដូរនេះបាន ពីព្រោះតម្រិះវិជ្ជាអាចជួយកែរ
    ទម្រង់ការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ បើគ្មាន
    តម្រិះវិជ្ជាទេគឺមិនអាចធ្វើអ្វីបានទេ។ តើហេតុអ្វីបានជាអ្នកក្រ
    កាន់តែក្រទៅ? គឺដោយសារកំរិតការសិក្សាអបរំនិងតម្រិះវិជ្ជា នេះឯង គឺមនុស្សមានការយល់ខុសច្រើនជាងត្រូវ ដូច្នេះខាត
    ច្រើនជាងចំណេញ បើខាតហើយយើងមើលឃើញតែចំណុច
    អវិជ្ជមានទេ គឺឃើញតែលេខដក មិនឃើញលេខបូកទេ។ល។
    យើងអាចជួយកែរលំអរបាន លុះត្រាណាតែរដ្ឋភិបាល ព្រះសង្ឃ
    និងសាសនាដទៃទៀតនិងអង្ការក្រៅរដ្ឋាភិបាលសហការណ៍
    ជួយធ្វើការឃោសនាទាំងអស់គ្នានៅគ្រប់ទីកន្លែងទាំងអស់ទើប
    អាចបញ្ឈប់ការជួញដូរនេះបាន។ល។

    ម្យ៉ាងទៀតមានតែដាក់រឿងពេស្យាចារឱ្យស្របច្បាប់ ទើបអាច
    គ្រប់គ្រងរឿងនេះបាន គឺអាចគ្រប់គ្រងបានទាំងជម្ងឺអេដស៍ទៀត
    ផង គឺក្រសួងអ្នកធ្វើច្បាប់ ត្រូវចាត់ចែងធ្វើច្បាប់ឱ្យបានត្រឹមត្រូវ
    គឺក្រុមហ៊ុនដែលទទួលខុសត្រូវ ត្រូវមានប័ណ្ណធានារ៉ាប់រង
    សុខមាលភាពនិងជីវិតចំពោះអ្នកប្រកបរបរក៏ដូចជាអតិថិជន។

    ពាក្យគួរពុំគួរសូមជួយកែរតម្រូវ សូមអរព្រះគុណនិងអរគុណ!

  3. kaps... ថា:

    ខ្ញុំព្រះករុណាសូមមានមតិយោបល់បន្ថែមទៅលើប្រធានបទនេះ
    ទៀត ដើម្បីចង់រកដំណោះស្រាយឱ្យស្របច្បាប់មួយដែលអាច
    ចំណេញទាំងសងខាង និងចៀសវាងនូវអំពើហឹង្សាគ្រប់យ៉ាង។

    គឺចង់ផ្តោតទៅលើអំពើហឹង្សារដែលវិទ្យុអាស៊ីសេរីបានផ្សាយថ្មីៗ
    នេះ “តាចាស់ចង់បានប្រពន្ធក្មេង មិនបានដូចប្រាថ្នាយកសាំង
    ដុតទាំងរស់” អំពើនេះដូចជាសាហាវខ្អាំងណាស់។ រឿងនេះដើម
    ដំបូងប្រហែលជាមកពីចាស់ៗ ចំណែកស្ត្រីក្មេងប្រហែលជាមិន
    ដឹងអីទេ តែចាស់ៗនិយាយបញ្ចុះបញ្ចូលដើម្បីលាភសក្ការៈផ្សេងៗ
    រៀងៗខ្លួន ប្រហែលជាប្រកបទៅដោយល្បិចកិច្ចកល់ផងក៏មិនដឹង
    លុះធ្វើមិនបានសំរចក៏មានបញ្ហានេះកើតឡើង គឺចង់ដកដៃចេញ
    តែធ្វើទៅដោយមិនបានគិតឱ្យបានច្បាស់លាស់ត្រឹមត្រូវតាមច្បាប់
    និងតាមសន្តិវិធី។ បើពិនិត្យមើលឱ្យបានដិតដល់ទៅ ដូចជាគ្មានអ្វី
    ពិបាកនិងដោះស្រាយទេ ហេតុអីមិនរកអ្នកថ្មីជំនួសឱ្យតាទៅ ខ្វះអី
    អ្នកដែលគេត្រូវការលុយនោះ ប្រហែលជាមិនថ្លៃទេនៅជនបទ។

    ខ្ញុំព្រះករុណាសូមលើកឧទាហរណ៍គ្រួសារមួយ ដែលត្រូវជាសាច់-
    ញាតិខ្ញុំព្រះករុណាដែរ ខ្ញុំព្រះករុណាហៅគាត់មីងៗតាមខ្សែរ តែ
    គាត់ក្មេងនៅលិវ គាត់បានរៀបការយ៉ាងត្រឹមត្រូវកម្លោះក្រមុំ លុះ
    គាត់ការបានប្រហែលជា៦ខែទៅ១ឆ្នាំ មីងគាត់បែកចិត្តគាត់ទៅ
    បានអាមេរិកាំងអ្នកមានគួរសម ឮថាគាត់នោះជាអ្នកគ្រប់គ្រង
    ធានាគាមួយ គឺគាត់អត់ឈ្លោះគ្នាទេ ដោះស្រាយតាមសន្តិវិធីគឺ
    ចេញលុយកាក់ឱ្យប្តីជិះយន្តហោះទៅស្រុកខ្មែរទៅការយកក្រមុំ
    ថ្មីចែសពីស្រុកខ្មែរឱ្យប្តី គឺយកសាច់ញាតិបងប្អូនទៀត អត់មាន
    ខាតអីអាលីងសប្បាយទាំងអស់គ្នា យកបានទៅនៅស្រុកអាមេ-
    រិកយ៉ាងស្រួល។ នេះជាផ្លូវមួយដោះស្រាយបានយ៉ាងងាយ មិន
    បាច់ហើមភ្នែកខៀវភ្នែកទេ តែមនុស្សយើងភាគច្រើនអត់ចង់មក
    អង្គុយនិយាយជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាទេ គឺយកអំពើ
    ហឹង្សារមកនិយាយតែម្តង នេះមិនមែនជារឿងដែលយើងត្រូវធ្វើ
    នោះទេ។ល។ យើងគួរតែបើកសាលារៀនបង្ហាត់របៀបដោះ
    ស្រាយវិបត្តិគ្រប់យ៉ាង រដ្ឋគួរតែរៀបចំដាក់កម្មវីធីដោះស្រាយ
    វិបត្តិនេះនៅក្នុងសាលារដ្ឋគ្រប់ទីកន្លែង ប៉ុន្តែមិនមានអ្វីឱ្យល្អជាង
    ការបង្កើតជារចនាសម្ព័ន្ធនយោបាយឯករាជថ្មីមួយរបស់ខ្មែរនោះ
    ទេ គឺអាចបំរើការងារបានគ្រប់យ៉ាងទាំងអស់។ល។

    ពាក្យគួរពុំគួរសូមជួយកែរតម្រូវ សូមអរព្រះគុណនិងអរគុណ!

    • ចំរើនពរញោម សូមអរគុណចំពោះការធ្វើអត្ថាធិប្បាយដ៏ក្បោះក្បាយ
      មកលើប្រធានបទនេះ។ អាត្មាដូចជាមិនមានអ្វីត្រូវអធិប្បាយបន្ថែម
      ទៀតទេ គ្រាន់តែថាអំពើហិង្សាទាំងឡាយកើតឡើងដោយសារតែ
      ការគ្មានចិត្តមេត្តា ហើយអាពាហ៍ពិពាហ៍ដែលសំឡឹងឃើញតែទ្រព្យ
      សម្បត្តិលុយកាក់នោះមានមូលហេតុមកពីការលោភលន់ដោយមិន
      គិតពីសុភមង្គលផ្លូវចិត្តជាធំ ។ មនុស្សយើងមានតម្លៃស្មើគ្នាមិនថា
      ទីក្រុងឬជនបទទេញោម។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s