ព្រះពុទ្ធមានបីប្រភេទ

phnom srei 7

ពាក្យថា «ពុទ្ធ» ឬ«ព្រះពុទ្ធ»នេះជាពាក្យហៅចំពោះអ្នកត្រាស់ដឹងចាក់ធ្លុះនូវ
អរិយសច្ចធម៌ ព្រះអង្គត្រូវបានចែកចេញទៅតាមផ្នែកនៃការយល់ដឹងដូចតទៅ៖

១- ព្រះសម្មាសម្ពុទ្ធៈ ព្រះអង្គបានត្រាស់ដឹងដោយខ្លួនឯងហើយបង្ហាត់បង្រៀនអ្នក
ដទៃអោយត្រាស់ដឹងតាមព្រះអង្គផង ប្រភេទនេះបានដល់ព្រះសម្មាសម្ពុទ្ធដែល
ប្រតិស្ឋានធម្មៈ ស្ថាបនាសាសនាទុកជាពន្លឺសម្រាប់មនុស្សលោក ។

២- ព្រះបច្ចេកពុទ្ធៈ ព្រះអង្គបានត្រាស់ដឹងចំពោះខ្លួន មិនមានសមត្ថភាពរៀបចំ
គោលការបង្ហាត់បង្រៀន ឬមិនបានប្រតិស្ថានធម្មៈ ឬស្ថាបនាសាសនាសម្រាប់
អ្នកដទៃ ។ ព្រះបច្ចេកពុទ្ធអាចត្រាស់ដឹងឡើងបានតែក្នុងសម័យចន្លោះព្រះពុទ្ធ
សាសនាប៉ុណ្ណោះ បើព្រះពុទ្ធសាសនាគឺសាសនារបស់ព្រះសម្មាសម្ពុទ្ធមិនទាន់
សាបសូន្យទេ ព្រះបច្ចេកពុទ្ធមិនអាចត្រាស់ដឹងឡើងបានទេ។

៣- សុត្តពុទ្ធ ឬសាវកពុទ្ធៈ បុគ្គលអ្នកត្រាស់ដឹងដែលត្រូវអាស្រ័យស្តាប់ពាក្យ
បង្ហាត់បង្រៀនរបស់ព្រះសម្មាសម្ពុទ្ធបានសម្រេចការត្រាស់ដឹងថ្នាក់ត្រឹមសាវ័ក
ឬហៅម៉្យាងទៀតថា អនុពុទ្ធ ប្រែថាអ្នកត្រាស់ដឹងតាមមិនមែនត្រាស់ដឹងដោយ
ខ្លួនឯងឡើយ ។

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធ and tagged , , . Bookmark the permalink.

4 Responses to ព្រះពុទ្ធមានបីប្រភេទ

  1. បងរីករាយ ថា:

    ខ្ញុំព្រះករុណា មិនទាន់យល់ច្បាស់ អំពីព្រះ បច្ចេកពុទ្ធ​៖
    ដូច្នេះ ក្រោយពីការសាបសូន្យទៅរបស់ព្រះពុទ្ធសាសនា ព្រះ
    បច្ចេកពុទ្ធទ្រង់ត្រាស់ដឹងឡើងចំពោះខ្លួន តែគ្មានសមត្ថភាពរៀប
    ចំគោលការបង្ហាត់បង្រៀន ឬមិនបានប្រតិស្ថានធម្មៈ ឬស្ថាបនា
    សាសនាសម្រាប់អ្នកដទៃ តើព្រះអង្គទ្រង់ត្រាស់មានប្រយោជន៍
    អ្វីទៅសម្រាប់មនុស្សលោកក្នុងសម័យនោះ? បានន័យថាព្រះ
    អង្គចេះព្រះធម៌តែម្នាក់អង្គឯងគ្មានសមត្ថភាពបង្ហាត់បង្រៀន
    អ្នកដទៃ ៕ សូមគុណម្ចាស់និមន្តបំភ្លឺខ្ញុំព្រះករុណាឲ្យបានច្បាស់
    ក្បោះក្បាយបន្តិចបានទេទាន ??
    ខុសឆ្គងត្រង់ណាសូមមេត្តាអធ្យាស្រ័យ
    និង សូមអរព្រះគុណ

    • ចំរើនពរ ញោមរីករាយ! ដោយសារតែព្រះអង្គមិនបានប្រាថ្នាដើម្បី ស្រោចស្រង់សត្វលោកដូចជាព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានសាង បារមីតិចតួចជាងព្រះសម្មាសម្ពុទ្ធ ដើម្បីរំដោះខ្លួនព្រះអង្គផ្ទាល់ អោយរួចផុតពីសង្សារវដ្ត ម្លោះហើយទើបព្រះអង្គមិនមានលទ្ធភាព ដើម្បីប្រតិស្ថានសាសនា មានសាវ័កសាវិកា និងពុទ្ធបរិស័ទ ដូចជាព្រះសម្មាសម្ពុទ្ធបាន។ ប៉ុន្តែមិនមែនអត់ប្រយោជន៍ចំពោះសត្វ លោកសោះនោះទេ។ ក្នុងពេលដែលព្រះអង្គមានព្រះជន្មាយុនៅឡើយ ព្រះអង្គអាច ប្រោសសព្វសត្តនិករដែលមានឧបនិស្ស័យបានជួបនឹងព្រះអង្គ អោយបានរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្តបាន។

  2. kooms ថា:

    ខ្ញុំ​ព្រះករុណា​ ឆ្ងល់​ថា​ហេតុ​អី​បាន​ជា ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ​ ព្រះ​បច្ចេកពុទ្ធ​មិន​អាច​មិន​អាច​​ត្រាស់​ដឹង?

    • ចំរើនពរ នេះជាទំនៀមរបស់ព្រះពុទ្ធជាម្ចាស់។ ពីព្រោះការត្រាស់ ដឹងរបស់ព្រះពុទ្ធនឹងព្រះបច្ចេកពុទ្ធ គឺត្រាស់ដឹងនូវអរិយសច្ច៤ដូចគ្នា ហើយការត្រាស់ដឹងនោះកើត ឡើងដោយព្រះបញ្ញាញាណរបស់ព្រះអង្គផ្ទាល់មិនបានរៀនបានស្តាប់ពីសំណាក់គ្រូអាចារ្យណាឡើយ ។ អ្នកដែលព្រះអរហន្តទាំង ឡាយដែលត្រាស់ដឹងក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ គឺដោយសារតែបានស្តាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ ដែលមានឈ្មោះថា សាវកពុទ្ធ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s