កល្យាណធម៌

ធម៌ដែលល្អ ដឹកនាំអ្នកប្រតិបត្តិអោយដល់នូវសេចក្តីសុខចំរើន ស្លាប់ក្នុងកិត្តិយស រសមានន័យក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរនិងគួរគោរពកោតក្រែងស្ញប់ស្ញែងពី
សំណាក់មហាជន ព្រះសម្មាសម្ពុទ្ធទ្រង់អោយឈ្មោះថាកល្យាណធម៌ មាន៥យ៉ាងដូចតទៅៈ

១- មេត្តា គិតប្រាថ្នាចង់ឲ្យគេបានសុខ និងករុណាចង់ឲ្យគេបា្រសចាកទុក្ខ។
ឃើញជីវិតជនដទៃស្មើនឹងជីវិតរបស់ខ្លួន ហើយជួយសង្គ្រោះអោយបានរួច
ផុតពីសេចក្តីទុក្ខវេទា លំបាកអត់ឃ្លាត ល្ងិតល្ងង់ខ្លៅ ជាដើម ។

២- សម្មាអាជីវៈ ចិញ្ចឹមជីវិតប្រពៃ គឺចិញ្ចឹមជីវិតប្រកបទៅដោយរបរសុចរិត
មិនជិះជាន់កេងប្រវញ្ច សង្កត់សង្កិនគៃបន្លំ បោកប្រាស់ឆបញ្ឆោតលួចប្លន់
អ្នកដទៃដើម្បីទ្រព្យសម្បតិ្តនិងសេចក្តីសុខផ្ទាល់ខ្លួន។

៣- សទារសន្តោសៈ សន្តោសគឺត្រកអរចំពោះតែភរិយា ឬស្វាមីរបស់ខ្លួន
មិនលាក់បំពួនផិតក្បត់ សាហាយស្មន់ ។ គឺស្មោះមួយនឹងមួយ ។

៤- សច្ចៈ ប្រព្រឹត្តខ្លួនជាមនុស្សស្មោះត្រង់ និយាយពិត ធ្វើពិត​ មិនប្រឌិតការ
មិនភូតភរកុហក ក្រឡិចក្រឡុច​បាតដៃជាខ្នងដៃ ។

៥- សតិៈ មានស្មារតីបរបូណ៌ ភ្ញាក់រលឹកគ្រប់កិច្ចការងារទាំងពួងដែលខ្លួនធ្វើ
មិនរាយមាយមិនខ្ជះខ្ជាយ ។ មានមនសិការនិងឧត្តមគតិខ្ជាប់ខ្ជួនរឹងប៉ឹង។

កល្យាណធម៌ទាំង៥យ៉ាងនេះ ជាគូគ្នានឹងសីល៥ គឺៈ

១- មេត្តា ជាគូនឹង បាណាតិបាត (វៀរចាកការសម្លាប់សត្វ)
២- សម្មាអាជីវៈ ជាគូនឹងអទិន្នាទាន (វៀរចាកលួចទ្រព្យគេ)
៣- សទារសន្តោសៈ ជាគូនឹងកាមេសុមិច្ឆាចារៈ (វៀរចាកប្រព្រឹត្តខុសក្នុងកាម)
៤- សច្ចៈ ជាគូនឹងមុសាវាទ (វៀរចាកការពោលពាក្យកុហក)
៥- សតិ ជាគូនឹងសុរាមេរយៈ (វៀរចាកការផឹកសុរានិងមេរ័យនិងសេពគ្រឿងញៀន)

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ព្រះពុទ្ធោវាទ and tagged , , . Bookmark the permalink.

One Response to កល្យាណធម៌

  1. Pingback: ព្រះពុទ្ធសាសនា |

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s