ហេតុដែលស្ត្រីមើលងាយប្តីមាន៨យ៉ាង

ធម្មតាស្រី្តភាពតែងមើលងាយស្វាមីរបស់ខ្លួនដោយហេតុ៨យ៉ាងដូចតទៅនេះ

១-ទលិទ្ទតា ព្រោះស្វាមីកំសត់ទុគ៌ត។
២-អាតុរតា ព្រោះស្វាមីមានរោគាពាធច្រើន។
៣-ជិណ្ណកតា ព្រោះស្វាមីចាស់ជរា។
៤-សុរាសោណ្ឌតា ព្រោះស្វាមីជាអ្នកប្រមឹក។
៥-មន្ទតា ព្រោះស្វាមីល្ងង់ខ្លៅ ។
៦-បមត្តតា ព្រោះស្វាមីធ្វេសប្រហែសបណ្តែបណ្តោយ។
៧-សព្វកិច្ចេសុ អវត្តនិកតា ព្រោះស្វាមីមិនគិតអាន មិនអើពើចចំពោះ
កិច្ចការគ្រប់យ៉ាង, រវល់តែប្រចាំនឹងប្រពន្ធ។
៨-សព្វធនមនុប្បាទនា ព្រោះស្វាមីរកទ្រព្យមិនបាន។

«ដកស្រង់ពីសៀវភៅ ចម្បាំងមាតុគ្រាម»

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in ភរិយាស្វាមី and tagged , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 20 ទៅ​កាន់ ហេតុដែលស្ត្រីមើលងាយប្តីមាន៨យ៉ាង

  1. kaps... ថា:

    ស្រ្តីដែលមើលងាយប្តីយ៉ាងនេះ បានដល់ស្រ្តីដែលពុំបានមានការ
    សិក្សាអបរំ ខ្វះការយល់ដឹងនូវច្បាប់ស្រី-ច្បាប់ប្រុស ឬមិនត្រូវបាន
    ហៅជាស្រ្តីផងទេ តែត្រូវហៅជាស្រីទៅវិញ។

    ស្ត្រីឬបុរសត្រូវមានការយល់ដឹងនូវលក្ខណៈសម្បត្តិមនុស្ស៥យ៉ាង
    គឺៈ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សង្គមកិច្ច

    • kaps... ថា:

      សូមកែរខទី៥ទៅជា V. សន្តិសុខ

      • kaps... ថា:

        ភាពល្ងិតល្ងង់របស់ស្រ្តីឬបុរសក្នុងគ្រួសារ អាចជាភាពល្ងិតល្ងង់នៃ
        ប្រទេសជាតិ!

        រីឯភាពល្ងិតល្ងង់របស់ស្ត្រីឬបុរសក្នុងប្រទេសជាតិ
        អាចជាភាពល្ងិតល្ងង់នៃពិភពលោក!

    • ចំរើនពរញោម! ញោមអាចបន្ទោសស្ត្រីថាអញ្ចឹងបាន! ក្នុងខទាំង៨នេះមានខមួយ ប្តីពិការ នេះបើស្ត្រីមើលងាយមើលថោកចាត់ទុកថាស្រ្តីនោះមិនចេះពិចារណា។​ ចុះខឯទៀតនោះ
      បុរសអាចខំប្រឹងប្រែងជៀសអោយផុតបានតើ ។ បើគេនៅបណ្តោយខ្លួនអោយធ្លាក់ទៅ
      ក្នុងខទាំង៧នោះ អាត្មាយល់ថា គេគួរ ឬសមមុខហើយដែលគេជួបសភាពបែបនេះ។
      ហេតុនេះបុរសទាំងអស់ក្នុងលោក (រួមទាំងភិក្ខុធម្មានន្ទផងដែរ):D គួរតែខំប្រឹងប្រែង
      ប្រយ័ត្នប្រយែងកុំអោយធ្លាក់ទៅក្នុងលក្ខណៈទាំងនេះ។

  2. kaps... ថា:

    យើងត្រូវយល់ដឹងនូវ លក្ខណៈសម្បត្តិមនុស្ស៥យ៉ាងគឺៈ

    នយោបាយ្ – បានដល់មនុស្សដែលចូលចិត្តដឹកនាំគេឬចូលចិត្តធ្វើ
    ចៅហ្វាយគេ ត្រួតត្រាគេ គ្រប់គ្រងគេជាដើម។

    សេដ្ឋកិច្ច – មនុស្សចូលចិត្តធ្វើជំនួញជួញដូរ លក់ដូរ ឬប្រកបរបរ
    កសិកម្ម ឧស្សាហកម្ម ដើម្បីចិញ្ចឹមជីវិត។

    វប្បធម៌ – មនុស្សចូលចិត្ត បង្ហាត់បង្រៀន ប្រៀនប្រដៅ ហ្វឹកហ្វឺនគេ
    និងសិក្សាអបរំ ដាក់គោលដៅ្ក កំណត់លក្ខ័ណ្ឌនិងសាសនាជាដើម

    សង្គមកិច្ច – មនុស្សចូលចិត្តធ្វើកិច្ចការងារសង្គម សុខមាលភាព និង បរិស្ថានជាដើម។

    មនុស្សចូលចិត្តកិច្ចការខាងរក្សា ការពារសន្តិសុខ ដូចទាហាន ប៉ូលិស ជាដើម។

    បុរសស្រ្តីជាចាំបាច់ត្រូវយល់ដឹងនូវលក្ខណៈសម្បតិ្តមនុស្ស
    ៥យ៉ាងនេះសិន មុននឹងយកគ្នាជាគូរស្រករ បើមិនដូច្នោះទេអាច
    និងមានផលវិបាកដោយមិនយល់ចិត្តគ្នា។

    នេះជាទ្រឹស្តីដំបូងដែលខ្ញុំព្រះករុណាលើកមកនិយាយវែកញែក
    ដើម្បីរកដំណោះស្រាយក្នុងគ្រួសារ ចៀសវាងក្នុងការមើលងាយ
    មើលថោកគ្នាទៅវិញទៅមក។ល។

    • នៅក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពីគោលធម៌
      ដែលបុរសស្ត្រីអាចនៅរួមរស់ជាមួយគ្នាដោយសុខសាន្តរហូតអស់
      មួយជីវិតហើយអាចនឹងបានជួបគ្នាជាប្តីប្រពន្ធគ្រប់ៗជាតិតទៅទៀត
      ១-សមសទ្ធា ជាអ្នកមានសទ្ធាឬជំនឿស្មើគ្នា ដូចគ្នា។
      ២-សមសីលៈ ជាអ្នកមានសីល គឺសីលធម៌និងសុជីវធម៌ដូចគ្នា។
      ៣-សមចាគៈ ជាអ្នកមានចិត្តទូលាយក្នុងការបរិច្ចាគ គឺការជួយដល់
      សង្គមឬជនកំសត់ទុគ៌ត ដូចគ្នា។
      ៤-សមបញ្ញា ជាអ្នកមានបញ្ញាគឺកម្រិតវប្បធម៌ក្នុងការយល់ដឹង
      ស្មើគ្នា។ល។
      គោលការណ៍បួនចំណុចនេះគឺព្រះសម្មាសម្ពុទ្ធទ្រង់សំដែងមក
      សម្រាប់បុរសស្ត្រីដែលមានបំណងរួមរស់ជាមួយគ្នាលុះអវសាន
      ជីវិត និងចង់ជួបគ្នាក្នុងជាតិខាងមុខទៀត។
      ញោមយល់យ៉ាងណាដែរចំពោះគោលធម៌៤ចំណុចនេះ?

      • kaps... ថា:

        ខ្ញុំព្រះករុណាយល់ស្រប ប្រពន្ធនិងប្តីត្រូវចេះធ្វើកិច្ចការងារ និងមាន តម្រិះវិជ្ជាប្រហាក់ប្រហែលគ្នាឬប្រព្រឹត្តិអ្វីៗស្របគ្នានោះអាចរស់ នៅជាមួយគ្នាបានសុខជារៀងរហូតនោះ។

        ប៉ុន្តែបើពិនិត្យមើលឱ្យដិតដល់ទៅ គឺពុំទាន់គ្រប់ឬពេញលក្ខណៈ នៅឡើយទេ គឺគូរស្រករទាំងពីរនាក់ប្តីប្រពន្ធត្រូវចេះ ត្រូវដឹង ត្រូវមានដូចខាងក្រោម៖

        ទី១-វិធីនយោបាយឬគ្រប់គ្រង

        ទី២-ត្រូវមានសេដ្ឋកិច្ចគ្រប់គ្រាន់

        ទី៣-ត្រូវមានតម្រិះវិជ្ជាគ្រប់គ្រាន់

        ទី៤-ត្រូវមានសុខភាពល្អគ្រប់គ្រាន់

        ទី៥-ត្រូវមានសន្តិសុខគ្រប់គ្រាន់

        ទើបគូរស្រករប្តីប្រពន្ធទាំងពីរនាក់ ត្រូវបានធានា ថាអាចរស់នៅ
        បានជាមួយគ្នាជារៀងរហូតបាន។

    • ចេតនា ថា:

      អ្នកបា្រជ្ញម្នាក់បាននិយាយថា គូរស្វាមីភរិយាភាគច្រើនមិនបានទាំង
      ចូលសាលារៀនផងតែគេចាប់ដៃសាងជីវិតល្អជាងខ្លះចេះទ្រឺស្តី៥
      យ៉ាងនេះនៅតែលែងលះគ្នា ។

      ការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដមរមនាសំខាន់ទៅលើក្ដីសន្តោស មេត្តា អនុគ្រោះឯណោះទេដែលប្រសើរនេះ ។ លោកអ្នកដែលមានទ្រឹស្តី៥អីគេនោះ នៅតែ អវិជ្ជា ដរដែល ៕
      បទពិចារណា!!!

      • kaps... ថា:

        សូមអរគុណដែលបានបញ្ចេញយោបល់!

        ខ្ញុំដូចជាមិនស្របទេ ដែលគាត់ថាមិនបានចូលសាលារៀននោះ មិន
        មែនបានន័យថាគាត់មិនបានរៀនឯណា គាត់ច្បាស់ជាបានរៀនពី
        ឪពុកម្តាយបងប្អូនញាតិមិត្តិរបស់គាត់មិនអត់ទេអំពីរបៀបការថែរ
        រក្សាគ្នាទៅវិញទៅមកនោះ ហើយក៏គាត់មិនបានដឹងថាគេនោះ
        ត្រូវបានអបរំយ៉ាងម៉េចដែរ បើតាមខ្ញុំស្មានប្រហែលជាគអប់រំមិន
        ខុសប្លែកពីខ្ញុំនិយាយប៉ុន្មានទេមើលទៅ ខ្ញុំនិយាយនេះគ្រាន់តែ
        ខ្ញុំញែកចែកជាក្រុមទេតើ ដើម្បីឱ្យងាយស្តាប់និងងាយយល់!

        បើប្រើឬយកទ្រឹស្តីទាំងប្រាំនេះទៅប្រើហើយនៅតែលេងលះគ្នា
        នោះមិនពិតទេដឹង ប្រហែលជាមិនបានយកទ្រឹស្តីទាំងប្រាំនេះទៅ
        ប្រើទេដឹង រហូតមកដល់ពេលនេះ ដែលខ្ញុំកំពុងសរសេសរនេះ
        មិនទាន់មាននរណាយកទ្រឹស្តីទាំងប្រាំនេះទៅប្រើនៅឡើយទេ!
        បើគាត់ថាអញ្ចឹងយល់ច្រឡំហើយ!

        សូម្បីតែខ្លួនខ្ញុំដែលជាអ្នកសរសេរចងក្រងផ្ទាល់ពុំទាន់បានយកទៅប្រើផងទេ។ រីឯពាក្យទាំងអស់ដែលខ្ញុំបានលើកមកនិយាយនេះ
        ពុំមែនជាពាក្យបង្កើតថ្មីឯណា គឺពាក្យយើងទាំងអស់គ្នាចេះនិងដឹងឮ
        ស្ទើរតែទាំងអស់គ្នាពេញពិភពលោក គ្រាន់តែការយល់និងយកទៅ
        ប្រើប្រាសខុសគ្នាតែប៉ុណ្ណឹងទេតើ!

        ហើយដែលខ្ញុំបានលើកយកមកបញ្ចេញជាមតិរបស់ខ្ញុំ គឺសម្រាប់
        ស្ទង់មតិយោបល់របស់បងប្អូនអស់លោកជាអ្នកប្រាជ្ញចេះដឹងគ្រប់
        ជាន់ថ្នាក់ ដើម្បីពិចារណា មិនមែនអួតថាត្រូវទាំងអស់នោះទេ ប៉ុន្តែ
        វាអាចបើប្រសិនភាគច្រើនគេយល់ស្របដូចខ្ញុំដែរនោះ បើចង់ឱ្យ
        ដឹងថាល្អឬអាក្រក់ មានប្រយោជន៍ឬអត់ប្រយោជន៍ លុះត្រាតែយើង
        ធ្វើសាកមើលទើបយើងដឹង។

        យ៉ាងណាក៏ដោយ រចនាសម្ព័ន្ធនយោបាយទំាងប្រាំនេះ ត្រូវដើរ
        ទន្ទឹមគ្នាជាដ៏រាប ទើបមានប្រសិទ្ធិភាព បើមិនដូច្នោះទេ ខ្ញុំមិនធានា
        ថាអាចដំណើរការណ៍បានជោគជ័យដែរ។

        សូមលោកពិចារណាឡើងវិញ ហើយបើមានបញ្ហាចង់សួរខ្ញុំ សប្បាយរីករាយនិងឆ្លងឆ្លើយសំដីគ្រប់ពេលវេលា!

        សូមអរគុណ! ពាក្យគួរពុំគួរសូមអស់លោកអភ័យទោស!

  3. ចេតនា ថា:

    ខ្ញុំគ្មានបញ្ហាអីទេ គឺចង់បា្រប់លោកថា នេះមតិខ្ញុំ យល់ថាមិនចាំ
    បាច់កំប៉ិកកំប៉ុក ទ្រឹស្តី៥យ៉ាងណាទេ ប្ដីប្រពន្ធខ្ញុំជិត៥០ឆ្នាំ ឲ្យតែ
    ចេះស្រឡាញ់គ្នា យល់ចិត្តគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន
    ពេលឈឺថ្កាត់ ទឹកក្ដៅត្រជាក់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ អារឿង
    ទ្រឹស្តី៥យ៉ាងអីគេនោះ គ្មានចាំបាច់អីតិចសោះចំពោះយើងខ្ញុំ ចេះ
    ១០មិនស្មើនឹងអ្នកប្រសប់មួយទេ ៕
    សូមអរគុណឲ្យខ្ញុំសួរ

  4. kaps... ថា:

    ខ្ញុំសូមអរគុណដែលបានឆ្លើយតប!

    ខ្ញុំសូមវែកញែកមតិយោបល់របស់លោកបន្តិច

    ប្តីប្រពន្ធដែលរស់នៅជាមួយគ្នាជិត៥០ឆ្នាំហើយនោះ បានបញ្ជាក់
    ឱ្យខ្ញុំដឹងថា គ្រួសារលោកជាអ្នកស្ទាត់ជំនាញវិធីនយោបាយគ្រប់-
    គ្រងរួចទៅហើយនេះ(១)។

    ការស្រឡាញ់គ្នាយកចិត្តគ្នាទៅវិញទៅមក បានបញ្ជាក់ឱ្យខ្ញុំដឹងថា
    គ្រួសារលោកមានកំរិតសិក្សាអបរំខ្ពស់រួចទៅហើយ ទើបអាចយល់
    ដឹងការសុខទុក្ខគ្នាយ៉ាងនេះ (២)។

    ចេះជួយគ្នាក្នុងពេលឈឺថ្កាត់ ទឹកក្តៅទឹកត្រជាក់គ្រប់គ្រាន់ហើយ
    នេះបានបញ្ជាក់ឱ្យខ្ញុំដឹងថា គ្រួសារលោកមានការយល់ដឹងកំរិត
    ខ្ពស់ខាងមើលការខុសត្រូវសុខមាលភាពឬសង្គមកិច្ចរួចទៅហើយ
    (៣)។

    ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ឃ្លានេះអាចសំដៅទៅលើសន្តិសុខ
    ក្នុងគ្រួសាររបស់លោក គឺពិតជាបានយកចិត្តទុកដាក់យ៉ាងល្អ ប្រសើររួចទៅហើយ (៤)។

    សារុបរួមមក នៅលើសេដ្ឋកិច្ច លោកមិនបាននិយាយទេរឿង
    សេដ្ឋកិច្ចក្នុងគ្រួសាររបស់លោក តែខ្ញុំកត់សម្គាល់ឃើញថា បើ
    គ្រួសារលោកមិនមានបានប្រសើរផ្នែកសេដ្ឋកិច្ចទេ មិនសម្រេច
    ឱ្យខទាំងបួនខាងលើមានដំណើរការបានទេ តែដោយសារតែ
    សេដ្ឋកិច្ចរបស់គ្រួសារលោកបានប្រសើរហើយទើបលោកសម្រេច
    នូវខទាំងបួនខាងលើបានយ៉ាងប្រសើរ (៥)។

    សារុបលទ្ធផលមក បានន័យថា គ្រួសារលោកធ្វើបានជោគជ័យ
    ដ៏ប្រសើរ ដែលត្រូវនឹងគោលការណ៍ប្រាំខដែលខ្ញុំបាននិយាយ។

    សូមអរគុណ!

  5. ចេតនា ថា:

    មិនចាំបាច់ទេហើយក៏គ្មានសំខាន់បន្តិចក៏អត់ដែរ ។ ព្រឹកទៅបាត់
    ល្ងាចចូលផ្ទះ គ្មានវេលាណានឹង ប្រូកបា្រជ្ញ ពីទ្រឹស្តី៥យ៉ាងឥតប្រ
    យោជន៍ទុកពេលសំរាកល្អជាងណាលោក ៕
    សូមយល់ផងចុះ

  6. ចេតនា ថា:

    អ្នកថ្មីអីទៀតបើបាក់ធ្មេញជិតអស់ហើយ ទុកអោយលោកក្មេងៗ
    បើធ្មេញពិបាកក៏គ្មានរសជាតិដែរ​៕

  7. ចំរើនពរញោម Kaps…និងញោមចេតនា ចំពោះរឿងភរិយាស្វាមី
    ព្រះសម្មាសម្ពុទ្ធក្រៅពីទ្រង់សំដែងគោលធម៌៥ចំណុចនោះហើយ
    ព្រះអង្គទ្រង់សំដែងអំពីតួនាទីរបស់ស្វាមីភរិយាដែលត្រូវអនុគ្រោះ
    សង្គ្រោះគ្នាទៅវិញទៅមកដើម្បីសេចក្តីសុខសុភមង្គលក្នុងជីវិតគូគឺៈ
    -តួនាទី និងសីលធម៌ស្វាមី ចំពោះភរិយាមាន៥យ៉ាង៖
    ១‍. ស្រលាញ់ភរិយាដ៏ស្មោះ ដោយប្រើសំដីទន់ភ្លន់ ផ្អែមល្ហែម ទៅកាន់ ភរិយា, មិនប្រើពាក្យសំដីគ្រោតគ្រាត ទៅ កាន់ភរិយា។

    ២. មិនបៀតបៀន, មិនមើលងាយមើលថោកភរិយា ។

    ៣. មិនប្រព្រឹត្តកន្លងចិត្តភរិយា (មិនក្បត់ភរិយា) ។

    ៤. ប្រគល់កិច្ចការសព្វយ៉ាងនៅក្នុងផ្ទះ អោយទៅភរិយាកាន់កាប់។

    ៥. ផ្គត់ផ្គង់សំលៀកបំពាក់ គ្រឿងអលង្ការសមគួរដល់ភរិយា។

    -តួនាទី និងសីលធម៌ភរិយា ចំពោះស្វាមី៥យ៉ាង
    ១. ចាត់ចែងការងារក្នុងផ្ទះ មានបាយទឹកជាដើមដោយផ្ចិតផ្ចង់, មើល រៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យមានសណ្តាប់ធ្នាប់រៀបរយស្អាតបាត មានអនា ម័យ ដូចសុភាសិតថា «ដំណេកដេកជាខ្នាត អោយ សំអាតសំអាងជា ទើប ទេវតារក្សា ចំរើនសុខស្រីសួស្តី» ។

    ២. សង្គ្រោះញាតិខាងស្វាមី និងញាតិខាងខ្លួន ឲ្យបានស្មើមុខគ្នា រួមទាំងបដិសណ្ឋារ កិច្ច ចំពោះបុគ្គលដែលស្វាមីរាប់អាន ពេលដែលជននោះមកដល់ផ្ទះ។

    ៣. ថែទាំទុកដាក់ទ្រព្យសម្បត្តិដែលស្វាមីរកបានមក, របស់បាត់ត្រូវតាមរក, របស់ ចាស់ត្រូវជួសជុល ប្រើ, និងត្រូវចេះប្រមាណ ក្នុងការប្រើទ្រព្យសម្បត្តិ ។

    ៤. មិនប្រព្រឹត្តកន្លងចិត្តស្វាមី ( មិនក្បត់ចិត្តស្វាមី ) ។
    ៥. ឈ្លាសវៃ ប៉ិនប្រសប់ និងប្រឹងប្រែងជានិច្ចក្នុងកិច្ចការ គ្រប់យ៉ាង ។

    គូគ្រងដែលប្រតិបត្តិបានតាមតួនាទីទាំង៥យ៉ាងនេះរៀងៗខ្លួន
    នឹងរស់នៅជាមួយគ្នាដោយសុខដុមរមនារហូតដល់ចាស់កោង
    ខ្នង ខាំចេករបូត ខាំពោតរបេះ ខ្មោចទាល់តម្រិះធ្វើមិនត្រូវ ។:D

    ដើម្បីអានសេចក្តីពិស្តារនៃអត្ថបទនេះសូមចុចត្រង់ទីនេះ!

    • kaps... ថា:

      សូមអរព្រះគុណ ព្រះធម្មានន្ត ដែលបានផ្តល់យ៉ាងក្បោះក្បាយ
      ចំពោះរឿងភរិយានិងស្វាមីដោយព្រះសម្មាសម្ពុទ្ធទ្រង់បានសំដែង
      ជាការប្រពៃណាស់ នូវគោលធម៌៥យ៉ាងសម្រាប់ភរិយានិង៥យ៉ាង
      សម្រាប់ស្វាមីនេះ។

      តែគោលធម៌ទាំង៥យ៉ាងនេះ ដូចជាមិនបានជ្រួតជ្រាបដល់ពុទ្ធបរិ- ស័ទនិងព្រះសង្ឃមួយចំនួនធំទេដឹង ដូចជាពុំសូវឃើញមានគេ ប្រតិបត្តិតាមសោះសព្វថ្ងៃនេះ អំពើក្បត់ប្តីប្រពន្ធមានស្ទើរគ្រប់ទី
      កន្លែង បង្ករអសន្តិសុខនៅក្នុងគ្រួសារខ្មែរសម្បើមណាស់ មាន
      អាចារ្យខ្លះដើរនាំប្រពន្ធគេទៅផឹកស៊ីរាំច្រៀងការាអូខេ និងមាន
      លោកសង្ឃខ្លះសឹកមកភ្លាមយកប្រពន្ធគេធ្វើព្រងើយ តើបញ្ហានេះ
      មកពីមូលហេតុអ្វីដែរព្រះអង្គ? គឺដូចជាអត់នាំគ្នាយកពាក្យប្រៀន
      ប្រដៅរបស់ព្រះសម្មាសម្ពុទ្ធមកអនុវត្តសោះតែម្តង! តើរឿងនេះ
      មកពីសង្គមប្រជាធិប្បតេយ្យសេរីវាទាញឬមកពីបុគ្គលមិនគោរព
      ព្រះអង្គ? ពេលថ្ងៃ ពេលមានបុណ្យទានគេនាំគ្នាធ្វើបុណ្យទានជា
      ធម្មតា ហាក់ដូចជាគ្មានអ្វីខុសប្លែកទេ តែពេលល្ងាចនិងពេលយប់
      ក្លាយទៅជាទំព័រផ្សេងទៀតយ៉ាងនេះ តើព្រះអង្គមានយោបល់
      យ៉ាងម៉េចដែរក្នុងរឿងទាំងអស់នេះ? (ស្រីស្រាល្បែងស៊ីសងគ្រប់
      យ៉ាងនៅទីនោះ) អ្នកទាំងអស់នោះគេចូលចិត្តនាំគ្នាធ្វើបុណ្យណាស់
      ព្រះសង្ឃចេញមិនទាន់ទេ យើងឃើញមានដបស្រាដបប៊ៀយានិង
      កែវកិលចូលជំនួសព្រះសង្ឃភ្លាមមួយរំពេចដែរ ហើយគេអត់គិតគូរ
      កូនចៅទេ គេថាកន្លែងណាដូចកន្លែងណាដែរ ខ្លះគេនាំបងប្អូនគេ
      ទាំងក្មេងចាស់ទៅរាំបាច្រៀងការាអូខេ គឺសប្បាយៗអត់គិតអ្វីទាំង
      អស់ និយាយទៅចេះតែវែងទៅៗ សូមស្លេះសិនចាំស្តាប់ខាងព្រះ
      អង្គវិញម្តង តើយល់យ៉ាងណាដែរ?

      ពាក្យគួរពុំគួរសូមអភ័យទោស!

      • ចំរើនពរញោម Kaps… សូមអរគុណដែលបានលើកយកចំណុចល្អៗមក
        ធ្វើការ ពិភាក្សាក្នុងអត្ថបទនេះ។ បើតាមអាត្មាធ្លាប់ដឹងធ្លាប់ឃើញ អាត្មា
        យល់ថាពាក្យប្រៀនប្រដៅស្តីពីតួនាទីរបស់គូស្វាមីភរិយាទាំង៥យ៉ាងនេះ
        អាចមិនធ្លាប់បានឮបានដឹងចំពោះពុទ្ធបរិស័ជាគ្រហស្ថមួយចំនួនដែលមិន
        បានអានសៀវភៅផ្នែកពុទ្ធសាសនា បើអ្នកទាំងនោះធ្លាប់អានសៀវភៅ
        ច្បាស់ជាបានជួបបានឃើញជាមិនខាន ពីព្រោះគោលធម៌ទាំងនេះច្រើន
        មានសរសេរក្នុងសៀវភៅ មិនសូវដែលបានឮធម្មកថិកលើមកទេសនាទេ។
        និយាយពីព្រះសង្ឃវិញ បើថាមិនដែលបានឮបានអាននោះដូចជាមិនគួរ
        សោះ វៀរលែងតែអ្នកបួសមុខភ្លើងឬបួសលាបំណន់ដែលថាមិនធ្លាប់បាន
        អានឬបានរៀនជួបប្រទះត្រង់ចំណុចនេះ។ ត្រង់ចំណុចដែលថាមានមនុស្ស
        ផិតក្បត់គ្នាជាច្រើនដោយសារតែមិនបានទទួលឱវាទនេះក៏ដូចជាមិនទាន់
        ត្រឹមត្រូវដែរពីព្រោះបើមិនបានឮឱវាទនេះក៏គង់ឮឱវាទផ្សេងទៀតដែលទាក់
        ទងនឹងការហាមមិនអោយមានការផិតក្បត់គ្នាបានដែរ​ ដូចជាសីល៥ ក្នុងខ
        ទី៣ ទ្រង់ហាមមិនអោយមនុស្សទាំងឡាយប្រព្រឹត្តខុសក្នុងកាម គឺមិនអោយ
        មានសម្ពន្ធ័ស្នេហាជាមួយកូនប្រពន្ធឬប្តីសីអ្នកដទៃ ។ បើមនុស្សគោរពត្រង់
        នេះបាន សង្គមច្បាស់ជាមិនច្របូកច្របល់ដល់ថ្នាក់ហ្នឹងទេ ។ ការប្រព្រឹត្ត
        មិនត្រឹមត្រូវរបស់អាចារ្យខ្លះ និងអន្ទិតស្ទើរភ្លើងខ្លះព្រមទាំងមនុស្សមួយចំនួន
        ទៀតដូចដែលញោមបានរៀបរាប់ខាងលើនោះ គឺគ្មានអ្វីក្រៅពីការខ្វះនូវហិរិ
        និងឱតប្បៈ សេចក្តីខ្មាស់បាបនិងខ្លាចបាបនោះទេ។ ពួកគេបណ្តោយចិត្ត
        អោយស្ថិតនៅក្រោមអំណាចនៃតណ្ហា ភ្លើតភ្លើនទៅតាមកាមារម្មណ៍ដែល
        អូសទាញក្នុងសង្គមដែលចំរើនទៅដោយសម្ភារៈ ភាពលយឆាយ ដោយមិន
        ខ្វល់ពីចរិយាធម៌និងសីលធម៌ដែលមនុស្សត្រូវមាន ។ ត្រង់នេះហើយដែល
        វិញ្ញូជនខ្លះនិយាយថា សម័យនេះ សម្ភារៈរីកចម្រើន សីលធម៌ធ្លាក់ចុះ ។
        ម៉្យាងទៀតរឿងការយកសុរាជាត្រីមុខក្នុងពិធីបុណ្យនានានោះជាការពិត
        ណាស់ មិនបាច់ដល់ទៅព្រះសង្ឃចេញមិនទាន់ផុតទេ គឺកន្លែងខ្លះព្រះសង្ឃ
        មិនទាន់ចេញផងគេនាំគ្នាផឹកនៅនឹងមុខព្រះសង្ឃហ្នឹងតែម្តង។ បើឃើញ
        អញ្ចឹងហើយកុំបាច់ទៅថាអីគេមិនត្រឹមតែមិនស្តាប់ទេ ខឹងថែមទៀត។ ពេល
        ធម្មកថិកទេសនាពន្យល់ប្រដៅបើលើកមកចំចំណុចរបស់គេ គេថាធម្មកថិក
        ស្តីអោយ។ នេះជាឥរិយាបទរបស់មនុស្សមួយចំនួនដែលមានទិដ្ឋិក្រាស់
        មានះរឹងត្អឹង។ ម៉្យាងទៀតក្នុងពិធីបុណ្យនិមូយៗនៅតាមផ្ទះសំបែង បើមិន
        មានសុរាទេនោះ គេហាក់ដូចជាគិតថា ជាពិធីបុណ្យសោះកក្រោះ គ្មានភាព
        អធិកអធមទៅវិញ។ រឿងនេះមិនមែនព្រះសង្ឃមិនអើពើទេ តែបើនិយាយ
        ហើយគេមិនស្តាប់ក៏មិនដឹងធ្វើម៉េចដែរ។ នេះគឺជាទម្លាប់អាក្រក់ដែលគួរតែកែ
        ប្រែដើម្បីភាពថ្លៃថ្នូរនិងគំរូល្អដល់ក្មេងជំនាន់ក្រោយក៏ដូចជាការបង្ហាញដល់
        ជាតិសាសន៍ដទៃនូវតម្លៃចរិយាធម៌របស់ខ្មែរ។ ចំពោះការរាំច្រៀងនោះ
        ជារឿងធម្មតាទេ ការរស់នៅក្នុងសង្គមតែងតែមានកម្មវិធីដើម្បីសប្បាយ តែ
        ត្រូវតែមានព្រំដែនក្នុងសីលធម៌និងសុជីវធម៌ទើបប្រសើរ។ សង្ឃឹមថាអ្នកទាំង
        នោះបានអាននូវអត្ថបទនៃការជជែកវែកញែកនេះហើយកែប្រែនូវទម្លាប់
        អាក្រក់ដែលខ្លួនធ្លាប់ប្រព្រឹត្តកន្លងមក។ សរុបសេចក្តីមក អំពើខុសឆ្គងទាំង
        ឡាយដូចដែលបានរៀបរាប់មកនេះ គឺដោយសារតែការមិនយកចិត្តទុកដាក់
        ស្តាប់និងរៀនយកឱវាទល្អៗមកគោរពប្រតិបត្តិ មិនព្យាយាមអប់រំចិត្តរបស់
        ខ្លួនអោយបានប្រសើរខ្ពង់ខ្ពស់ មិនមានសេចក្តីខ្មាស់បាបនិងខ្លាចបាប និង
        មិនព្រមដាក់ចុះនូវមានះរឹងត្អឹងរបស់ខ្លួន។ នេះមិនមែនព្រះពុទ្ធមិនបានប្រដៅ
        ទេ តើមកពីមនុស្សមិនព្រមយកចិត្តទុកដាក់ក្នុងការប្រតិបត្តិ។ ហើយទាំងនេះ
        ក៏មិនមែនមានតែពុទ្ធសាសនិកជនតែម៉្យាងដែរ សាសនិកដទៃក៏មានអ្នកល្អ
        អ្នកអាក្រក់ដូចគ្នាដែរ។ នេះជាគំហើញនិងយោបល់របស់អាត្មា។
        ខុសឆ្គងម្តេចម្តាសូមអភ័យទោស!

  8. kaps... ថា:

    ខ្ញុំព្រះករុណាសូមអរព្រះគុណដែលបានឆ្លើយតប!

    រឿងដែលខ្ញុំព្រះករុណាបានលើកមកនេះ ពុំមែនជារឿងធម្មតាទេ
    គេធ្វើនោះដោយមានចេតនា គេចង់បំផ្លាញនូវកិត្តិយសកិត្តិស័ព្ទ
    យើងជាខ្មែរខ្លាំងណាស់ ជាពិសេសក្នុងនាមជាពុទ្ធបរិស័ទ ដែល
    យើងជាខ្មែរពុំធ្លាប់មានពីមុនមក ហើយពុំឃើញមានអ្នកដំណាង
    ខ្មែរណាឬខាងព្រះសង្ឃណារៀបចំកម្មវិធីជួយគិតគូរទប់ស្កាត់នៅ
    ឡើយទេ។ បើយើងគិតថាគេច្រៀងការាអូខេលេងប្រចាំចុងសប្តាហ៍
    នោះមិនជាបញ្ហាអីទេ តែមិនមែនដូច្នោះទេ គេច្រៀងនោះមួយអា-
    ទិត្យ៧ថ្ងៃ ហើយច្រៀងនោះមិនមែនតែច្រៀងមួយមុខទេ គេមាន ស្រា គេមានគ្រឿងញៀន ហើយគេមានអីៗទៀតនិយាយមិនកើត អត់មានគិតកូនចៅទេ ដល់អញ្ចឹងតើកូនចៅវាទៅឯណា ពួកបង តូចបងធំគេជាអ្នកគ្រប់គ្រង ហើយកូនចៅអត់បានរៀនសូត្រត្រឹម
    ត្រូវទេ បើពួកគេអត់បានរៀនហើយ តើពួកគេធ្វើអី បើទៅរកការងារ
    ធ្វើគេមិនជួលឱ្យធ្វើទេ បន្ទាប់មកគេធ្វើអីទៀត…ខ្ញុំព្រះករុណាមើល
    ទៅពិបាកភ្នែកណាស់ ហើយមិនដឹងជាទៅផ្តឹងអ្នកណាទេ មានតែ
    ផ្តឹងព្រះសង្ឃ តែពុំមានព្រះសង្ឍដែលអាចយល់កិច្ចការឬឈឺឆ្អាល
    ទទួលបណ្តឹងទៅទៀត មានតែបង្ហើរតាមរយៈព្រះធម្មានន្តហើយ
    ខ្លាចបានផ្សប់ផ្សាយតាមរយៈអិនធើណិតទៅបានដឹងឮដល់ព្រះ
    សង្ឃជាសម្តេចខ្លាចមានកម្មវិធីដើម្បីទប់ទល់រឿងនេះ បើមិនមាន
    កម្មវិធីទប់ស្កាត់ទេ តាមដំណើរទៅចុះ។ ថ្នាក់ដល់អាចារ្យច្រៀង ការាអូខេនៅពេលយប់ ហើយធ្វើអាចារ្យនៅពេលថ្ងៃ ដូចជាចម្លែក ដែរសម័យប្រជាធិប្បតេយ្យសេរីនិយម ប្រហែលជាគាត់គិតឃើញ ថានៅកន្លែងការាអូខេអត់មានអាចារ្យមើលទៅ ហើយឥឡូវនេះគាត់
    ជាប់ងារជា “អាចារ្យការាអូខេ” ទៅហើយ! មិនមែនគ្រាន់តែទៅរាំ
    ច្រៀងទេ គាត់ជាអ្នកដឹកស្រីៗទៅមកការាអូខេទៅទៀត ហើយលោកអត់បានដឹងតាអាចារ្យធ្វើដល់ថ្នាក់ហ្នឹងទេមើលទៅ
    ពីព្រោះព្រះអង្គនៅតែឯវត្តឯណោះ ហើយនិមន្តទៅតាមភូមិម្តង-
    ម្កាលតាមការនិមន្តទៅធ្វើបុណ្យតែប៉ុណ្ណោះ។ល។
    ចំពោះរឿងលោកដែលសឹកទៅយកប្រពន្ធគេ ឬប្រពន្ធគេដែលទៅ
    យកអន្ទិតទើបតែសឹកថ្មីនោះមិនបាច់និយាយទេ ប្តីគាត់នោះមុខស្ងួត
    ជានិច្ចនិយាយមិនកើត បែបប្រហែលវាហួសចិត្តពេក! ប្រពន្ធគាត់
    នោះអាណិតតែស្អាត ដូចត្បាល់កិនដាច់វាន់អញ្ចឹង សម្បុរគាត់ប្អូន អាហ្រ្វិក ៤៥+ ហើយអ្នកអន្ទិតសឹកថ្មីនោះអត់ដឹងរូបយ៉ាងម៉េចទេ
    តែអ្នកស្រុកស្គាល់ច្រើនធ្លាប់ធ្វើបុណ្យជាមួយ យើងធ្លាប់ឮតែក្មេងៗ
    តែសម័យឥឡូវមហាលោតមហាអស្ចារ្យបន្តរពីសម័យប៉ុលពតមក។
    រឿងនេះវាឮល្បីទូរទាំងក្រុង ហើយមិនមែនតែប៉ុណ្ណឹងទេ មានរាប់
    រយរាប់ពាន់ទៅទៀតដែលយើងមិនបានដឹងនោះ តើវាយ៉ាងម៉េចទៅ

    ពុទ្ធបរិស័ទមួយចំនួនបានរត់ទៅរកព្រះយេស៊ូអស់ហើយ គេថាព្រះ
    យេស៊ូគ្រាន់បើជាងព្រះពុទ្ធ ដោយសារព្រះយេស៊ូគង់ខ្ពស់ជាងព្រះ
    ពុទ្ធ ព្រះពុទ្ធគង់នៅតែក្រោមដើមពោធិ៍ រីឯព្រះយេស៊ូ…

    សូមព្រះអង្គមានពុទ្ធដីការពន្យល់បន្ថែម ដែលគូរស្រករទាំងពីរនាក់
    ប្តីប្រពន្ធត្រូវធ្វើតបគ្នាទៅវិញទៅមក ដើម្បីសេចក្តីសុខនិងមាន
    សុភមង្គលក្នុងគ្រួសារតាមគន្លងព្រះពុទ្ធសាសនា។

    សូមអរព្រះគុណទុកជាមុន! ពាក្យគួរពុំគួរសូមអភ័យទោស!

    • សូមចំរើនពរ និងសូមអរគុណញោម ដែលបានផ្តល់ជាមតិយោបល់
      ដើម្បីរិះគន់កែលំអក្នុងរឿងនេះ។ អ្វីដែលញោមបានរៀបរាប់មកនេះ
      គឺពិតជាតថភាពជាក់ស្តែងមួយចំណែកក្នុងសង្គមដែលញោមបាន
      ឮនិងជួបប្រទះ។ ចំពោះរឿងអាចារ្យការាអូខេ និងអន្ទិតដាច់សីល
      កាមេ នោះ អាត្មាជឿថាមានមែន ប៉ុន្តែមិនរហូតដល់ទៅរាប់រយរាប់
      ពាន់ដូចដែលញោមបានស្មាននោះទេ ញោមឃើញប៉ុណ្ណាថាប៉ុណ្ណឹង
      សិនទៅ កុំអាលបំផ្លើសបំភ្លៃច្នៃឲ្យហួសតាមការប៉ាន់ស្មាន ក្រែងល
      រំខានដល់កិត្តិយសព្រោះតែស្រដីហួសការពិត។ អ្វីដែលយើងមិន
      ឃើញមិនប្រាកដថាមានឬមិនមាននោះទេ ។ មានពុទ្ធបរិស័ទនិង
      ព្រះសង្ឃច្រើនណាស់ដែលលោក ព្រះអង្គបានដើរតាមគន្លងពុទ្ធោ
      វាទបានត្រឹមត្រូវ ។ ធម្មតាក្នុងគ្រួសារមួយតែងតែមានកូនចៅខ្លះ
      ប្រកបដោយគន្លងធម៌ និងមិនប្រកបតាមគន្លងធម៌ជាធម្មតា។ ដូង
      មួយធ្លាយគង់មានតក់មាននាឡិជៀសមិនផុតទេ។ ដូចអាត្មាបាន
      និយាយរួចហើយថា សាសនាណាក៏មានមនុស្សល្អមនុស្សខូចដូច
      តែគ្នាទេ។ រឿងដែលប្រសើរគឺយើងកុំយកមនុស្សខូចទាំងនោះមក
      ធ្វើជាគំរូ ពួកជននោះជាពួកពាលមិនលុះក្នុងឱវាទ ប្រមាទ ប្រទូស្ត
      នឹងពាក្យប្រៀនប្រដៅ។ ពេលណាមួយគេនឹងបានទទួលនូវរសជាតិ
      ពិតនៃអំពើអាក្រក់ ពីព្រោះផលអាក្រក់មិនដែលលើកលែងដល់
      បុគ្គលណាមួយទេ។ សូម្បីក្នុងបច្ចុប្បន្នគេក៏កំពុងទទួលនូវផលរបស់
      ទង្វើដែលគេបានធ្វើ គឺអាប់ឱនកិត្តិយស មនុស្សទូទៅគេតិះដៀល
      និន្ទាដូចញោមបានឃើញស្រាប់ហើយ។ នេះមិនចាំបាច់ទៅដល់ជាតិ
      មុខឯណាផង គឺក្នុងពេលបច្ចុប្បន្ននេះតែម្តង។ អំពើអាក្រក់ បុគ្គលអា
      ក្រក់តែងតែងាយធ្វើជានិច្ច។

      ចំពោះរឿងព្រះសង្ឃព្រះអង្គមិនមែនមិនឈឺឆ្អាលរឿងសង្គមនោះទេ
      ព្រះអង្គតែងតែធ្វើការប្រៀនប្រដៅតាមរយៈធម៌ទេសនា ពាំនាំយក
      នូវពុទ្ធវចនៈទៅចង្អុលបង្ហាញដល់ពុទ្ធបរិស័ទ ហើយសព្វថ្ងៃនេះមាន
      ព្រះសង្ឃមួយចំនួនបានបង្កើតជាអង្គការនានាមានអង្គការសង្គ្រោះ
      កុមារកំព្រា ជនកំសត់ទុគ៌ត ជាដើម នេះក៏ដោយសារការឈឺឆ្អាល
      ចង់ជួយទប់ស្កាត់ភាពអវិជ្ជា និងភាពអសីលធម៌ទាំងឡាយទាំងពួង។
      ក្រៅពីនេះទៀត គឺជាភារៈរបស់ក្រសួងនានាហើយ ពីព្រោះព្រះសង្ឃ
      មិនអាចទៅមិនអាចទៅបង្ខិតបង្ខំអោយគេធ្វើតាមទាល់តែបានឡើយ
      ម៉្យាងទៀតធម្មទេសនា ពុទ្ធោវាទសព្វថ្ងៃនេះមានផ្សព្វផ្សាយគ្រប់
      ប្រព័ន្ធផ្សព្វផ្សាយទាំងវិទ្យុ ទាំងទូរទស្សន៍ មិនខ្វះទេ រឿងសំខាន់គឺ
      មនុស្សចូលចិត្តស្តាប់ពាក្យប្រៀនប្រដៅឬអត់ ? ឬមួយក៏ចុចចំ ឬមួល
      ចំប៉ុស្តិ៍ដែលផ្សព្វផ្សាយព្រះធម៌ហើយ បែជាចុចងាកចេញទៅរកប៉ុស្តិ៍
      ចំរៀងឬរឿងរ៉ាវផ្សេងៗ? នេះជាកត្តាសំខាន់មួយដែរ។
      បើប្រៀនប្រដៅទៅគេស្តាប់ក៏ជាការប្រពៃ បើប្រៀនប្រដៅទៅគេមិន
      ស្តាប់ក៏មិនដឹងជាធ្វើយ៉ាងម៉េចដែរ។

      ចំពោះរឿងស្វាមីភរិយាដែលត្រូវរួមរស់ជាមួយគ្នាលុះអវសានជីវិត
      នោះគ្មានអ្វីប្រសើរជាងការគោរពតាមតួនាទីទាំង៥យ៉ាងរៀងៗខ្លួន
      នោះទេ បើយើងបានជាដាក់ចិត្តដាក់កាយព្រមរួមរស់ជាមួយគ្នាទៅ
      ហើយនោះ គួរតែខំនាំគ្នាគោរពតាមតួនាទីនោះអោយបានរៀងៗ
      ខ្លួន ការដែលមិនមានចិត្តស្មោះត្រង់នឹងគ្នា មានមួយហើយចង់បាន
      មួយទៀតមិនចេះស្កប់ស្កល់ លបលាក់សាហាយស្មន់អន្ធករ នោះ
      ជារឿងអសោចិ៍អាស្រូវជាទីបំផុត ហើយភាពមិនឆ្អែតឆ្អន់នៅតែមិន
      ឆ្អែតឆ្អន់ជារៀងរហូតដូចជាសមុទ្រដែលមិនឆ្អែតទៅដោយទឹកស្ទឹង
      ទន្លេដូច្នោះដែរ។ សុភមង្គលមិនស្ថិតនៅលើការផ្លាស់ប្តូរនៃរសជាតិ
      កាមគុណនោះទេ សុភមង្គលគឺស្ថិតនៅលើការចេះស្រឡាញ់គ្នា
      អត់អោន សង្គ្រោះអនុគ្រោះដល់គ្នានឹងគ្នារស់នៅក្នុងសង្គមគ្រួសារ
      ដែលមានកតិ្តយស កូនចៅមានភាពកក់ក្តៅ ឪពុកម្តាយកូនរស់
      នៅជួបជុំគ្នាប្រកបដោយសេចក្តីស្រឡាញ់និងមេត្តាករុណារកគ្នា។
      ព្រះសម្មាសម្ពុទ្ធទ្រង់បានសំដែងអំពីគូគ្រងក្នុងធម៌ដ៏ប្រសើរ គឺការ
      គ្រប់គ្រងគ្នាប្រកបដោយធម៌ក្នុងជីវិតរស់នៅជារៀងរាល់ថ្ងៃដែល
      ជាឃរាវាសធម៌ គឺធម៌សម្រាប់គ្រហស្ថមាន៤ប្រការទៀតគឺ៖
      ១- សច្ចៈ សេចក្តីពិតត្រង់ គឺទាំងកាយទាំងចិត្ត ទាំងវាចា ឥតមាន
      វៀចវេរ។
      ២-ទមៈ អប់រំទូន្មានខ្លួន គឺគ្រប់គ្រងចិត្ត ហ្វឹកហាត់ដុសខាត់
      សំអាតចិត្តអោយកាន់តែស្អាត មិនបណ្តោយអោយចិត្តរាយមាយ
      ភ្លើតភ្លើន។
      ៣-ខន្តិ អត់ធន់ គឺមនាចិត្តធ្ងន់មិនឆាប់ច្រឡោតខឹងព្រមទាំងចេះ
      ទ្រាំនឹងសេចក្តីលំបាកផ្សេងៗទៀត។
      ៤-ចាគៈ លះបង់ គឺមានទឹកចិត្តហ៊ានលះបង់សេចក្តីសុខសម្រាន្ត
      ផ្ទាល់ខ្លួន ឲ្យដល់គ្នាទៅវិញទៅមក ដូចជាការជួយរក្សាគ្នានៅ
      ពេលឈឺថ្កាត់ជាដើម រហូតមានទឹកចិត្តជួយដល់ញាតិមិត្តទាំង
      សងខាង។
      អ្នកគ្រប់គ្រងផ្ទះគឺគូស្វាមីភរិយា ត្រូវមានធម៌៤ប្រការនេះទើប
      បាននូវសេចក្តីសរសើរផង បាននូវបញ្ញាឆ្លាតវាងវៃផង បាននូវ
      ទ្រព្យសម្បត្តិផង និងបាននូវមិត្តសម្លាញ់ផង។

      ចំណុចមួយទៀត ញោមនិយាយថាពុទ្ធបរិស័ទគេរត់ទៅរក
      ព្រះយេស៊ូអស់ហើយ ព្រោះព្រះយេស៊ូគ្រាន់បើជាងព្រះ
      ពុទ្ធ នេះតើមែនឬទេ? ពុទ្ធបរិស័ទមួយចំនួនដែលលោក
      មានឧត្តមគតិខ្ពង់ខ្ពស់បានពិចារណាត្រឹមត្រូវប្រកបដោយ
      បញ្ញាជាសម្មាទិដ្ឋិ លោកមិនរត់ទៅទេ ។ អ្នកដែលរត់ទៅ
      នោះគឺដោយសារឃើញនុយ បានទទួលអំណោយខាង
      ដើមមួយចំនួនដើម្បីដោះទាល់ ម៉្លោះហើយក៏រត់ទៅរក
      ព្រះយ៉េស៊ូដោយសង្ឃឹមថា គ្រាន់តែលើដៃបួងសួងសំពះ
      ព្រះនឹងអោយបាយឆី លុះដល់ព្រះមិនប្រណីក្រក្រីនៅ
      តែក្រក្រី ត្រូវធ្វើការហត់ខ្លួនឯងមួយអាទិត្យ៧ថ្ងៃ ១ថ្ងៃពី
      ៨ម៉ោងឡើងទៅដដែលទើបបានទ្រព្យសម្បត្តិ ថែមត្រូវ
      ចំណាយលើវិភាគទានពេលចូលព្រះវិហារជារៀងរាល់
      អាទិត្យទៀតផងនោះ មនុស្សមួយចំនួនក៏បានដាក់ដឺម៉ង់
      ថយក្រោយមករកព្រះពុទ្ធវិញក៏មិនតិចដែរ។ ហើយ
      ញោមកុំមើលតែខ្មែរយើងតែម៉្យាង មើលទៅជុំវិញពិភព
      លោកមើល៍ អ្នកដែលរត់ចោលព្រះយ៉េស៊ូមកចូលព្រះ
      ពុទ្ធក៏មិនតិចដែរ ។
      ញោមអាចស្វែងយល់តាមតំណភ្ជាប់នេះបាន។

      <a href="“>

      ម៉្យាងទៀតញោមថា ព្រះយ៉េស៊ូគង់់ខ្ពស់
      ជាងព្រះពុទ្ធ ព្រះពុទ្ធគង់នៅតែក្រោមដើមពោធិ៍ ឯព្រះ
      យ៉េស៊ូគង់នឹងឈើឆ្កាង។ ត្រឹមត្រូវហើយឈើឆ្កាងខ្ពស់
      ជាងគល់ពោធិ៍ ។ សូមញោមកុំភ្លេចថា ព្រះពុទ្ធអង្គទ្រង់
      គង់ក្រោមគល់ពោធ៍តែមួយរយៈខ្លីក្រោយពេលព្រះអង្គ
      ទ្រង់ត្រាស់ដឹងប៉ុណ្ណោះ ក្រោយមកព្រះអង្គទ្រង់យាង
      គ្រប់ទីកន្លែងដើម្បីប្រោសសត្វបំបាត់ទុក្ខទាំងពួងដោយ
      ព្រះបញ្ញាញាណរបស់ព្រះអង្គផ្ទាល់ ព្រះអង្គមិនសំអាង
      ទៅលើទេវកថាណាមួយទេ ហើយព្រះអង្គទ្រង់មានព្រះ
      នាមថា សត្ថាទេវមនុស្សានំ ព្រះអង្គជាសាស្តាចារ្យគឺជា
      គ្រូនៃទេវតានិងមនុស្សទាំងឡាយ។ ជាលោកវិទូ ជាអ្នក
      ជ្រាបច្បាស់ យល់ច្បាស់ ដឹងច្បាស់នូវសភាវៈទាំងឡាយ
      ក្នុងលោកទាំងបី។ ធម៌ដែលព្រះអង្គត្រាស់ដឹងគឺជាធម៌ពិត
      ធម៌ដ៏ជ្រាលជ្រៅដែលជនមានបញ្ញាស្តួចស្តើងមិនងាយ
      នឹងយល់អោយបានគ្រប់ជ្រុងជ្រោយបានឡើយ។ លុះ
      ណាតែខំព្យាយាមអោយបានខ្ជាប់ខ្ជួន ពិចារណាអោយ
      បានល្អិតល្អន់ទើបអាចយល់បានប្រតិបត្តិអោយត្រឹមត្រូវ
      ទើបអាចទទួលផលសមតាមប្រាថ្នា។ មិនមែនស្រួលៗដូច
      សាសនាខ្លះដែលបានត្រឹមតែថាៗតាមចិត្តនឹកឃើញទេ។
      ណ្ហើយ អាត្មាមិនចង់និយាយអោយប៉ះពាល់ដល់សាសនា
      ណាមួយទេ ព្រោះការបៀតបៀនអ្នកដទៃមិនមែនជាការ
      ប្រសើរឡើយ។ នេះគ្រាន់តែការឆ្លើយតបទៅនឹងពាក្យ
      ដែលញោមលើកមកប៉ុណ្ណោះ លើកក្រោយញោមគួរតែ
      កុំលើកយកសាសនាណាមួយដោយចំៗយកមកពីភាក្សា
      ក្នុងទីនេះ ពីព្រោះមនុស្សម្នាក់ៗគេមានសេរីភាពក្នុងជំនឿ
      របស់គេទោះជាគេជឿខុសឬត្រូវក៏ជារឿងរបស់គេ។
      ដើម្បីជៀសវាងនូវអរិភាពរវាងសាសនានិងសាសនា ខ្មែរ
      នឹងខ្មែរ ញោមគួរតែកុំយកសាសនាដទៃមកបញ្ចូលក្នុង
      អត្ថបទជជែកវែកញែកទើបជាការប្រសើរ។ សូមអរគុណ
      ម្តងទៀតចំពោះបញ្ហាទាំងឡាយដ៏មានខ្លឹមសារដែលញោម
      បានលើកឡើងមកធ្វើការពិភាក្សា។

  9. kaps... ថា:

    ខ្ញុំព្រះករុណាសូមអរគុណព្រះអង្គ ដែលបានព្យាយាមឆ្លងឆ្លើយនូវ
    រឿងរ៉ាវដែលខ្ញុំព្រះបានលើកឡើងខាងលើយ៉ាងក្បោះក្បាយ!

    សម្មាសម្ពុទ្ធោ ព្រះមហាធម្មានន្ត! ខ្ញុំព្រះករុណាដូចជាមិនបាន
    និយាយបំផ្លើសទេ ត្រង់ពាក្យថា រាប់រយរាប់ពាន់នោះ គឺសំដៅទៅ
    លើមនុស្សប្រព្រឹត្តិរួមទេ តែពុំមែនសំដៅតែទៅលើអាចារ្យ”ថ្ងៃធ្វើ
    អាចារ្យយប់រាំបារ”និង”អន្ទិតសក់ខ្លីដែលជាប់ស្នេហ៍ប្រពន្ធគេ”
    នោះទេ។ ខ្ញុំព្រះករុណាសូមបញ្ជាក់អំពីចំនួន រាប់រយរាប់ពាន់ នោះ
    មិនចំជាត្រូវទេ តែបើរាប់មឺនរាប់សែនប្រហែលជាត្រូវច្រើនជាង។
    ខ្ញុំព្រះករុណានៅតែជឿថា ប្រះអង្គមិនទាន់យល់ស្របនូវអ្វីដែល
    ខ្ញុំព្រះករុណាបាននិយាយនោះទេ យល់ថាមានដែរ តែតិចតួចជា
    ធម្មតារបស់មនុស្ស នេះតើដោយសារមូលហេតុអ្វី? នេះដោយសារ
    ព្រះអង្គមិនបានឃើញផ្ទាល់និងភ្នែក ហើយមិនដែលមានពីណា
    រាយការណ៍ពិតទូលព្រះអង្គទេ ម្យ៉ាងទៀតដោយសារនៅពេល
    បុណ្យទានម្តងៗ ឃើញតែមនុស្សគ្រប់ប្រភេទបានមកកកកុញគ្នា
    ធ្វើបុណ្យធ្វើទានជាធម្មតា នេះជារឿងពិតមែនហើយ ប៉ុន្តែបើព្រះ
    អង្គចង់ដឹងចង់យល់ចង់ឃើញរឿងពិត លុះត្រាណាតែព្រះអង្គ
    ចាត់ឱ្យគេចុះទៅសង្កេតមើលដោយផ្ទាល់ទើបឃើញការពិត បើ
    ឃើញការពិតហើយ ប្រហែលជាមានការបារម្ភជាងខ្ញុំព្រះករុណា
    ទៅទៀត ដោយសារព្រះអង្គជាអ្នកស្មឹងស្មាតអារម្មណ៍ទៅលើតែ សេចក្តីសុខនិងសុភមង្គលច្រើនជាងកូណាទៅទៅទៀត។ល។
    ខ្ញុំព្រះករុណាសូមលើកជាឧទាហណ៍ជាក់ស្តែងមួយទៀត រឿង
    នេះវាទាក់ទងនិងសេដ្ឋកិច្ចពិភពលោកទាំងមូល តើព្រះអង្គមើល
    ឃើញថាមកពីមូលហេតុអ្វីដែរ ដែលនាំឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះយ៉ាងគំហុកដូច្នេះ? សេដ្ឋកិច្ចវាស្ថិតនៅលើសហរដ្ឋអាមេរិក
    សេដ្ឋកិច្ចអាមេរិកបានចាប់ផ្តើមធ្លាក់ចុះចាប់តាំងពីពាក់កណ្តាល
    អាណត្តិទីពីរនៃប្រធានាធិបតី ប៊ិល ឃ្លិនតុនក្នុងខណៈពេលដែល
    មានរឿងអាស្រូវជាមួយនាងកញ្ញាម៉ូនិកា លូវិស្គីយ៍ម្លេះ(១៩៩៨-៩៩)
    បន្ទាប់ពីគាត់បានតម្លើងសេដ្ឋកិច្ចដល់កំរិតហើយគាត់បន្ធូរដៃវិញ មិន
    មែនចាប់ផ្តើមធ្លាក់ចុះនៅអាណត្តិប្រធានាធិបតី ជចឆ៍ ប៊ុស្សនោះទេ
    ហើយខ្ញុំព្រះករុណាបានកត់សម្គាល់ឃើញខ្លាំងមែនទែន បន្ទាប់ពីពួកភារវកម្មបានបើកយន្តហោះបំបុកអាគាសេដ្ឋកិច្ចពិភព
    លោកនៅណូវយ៉ក ដោយបានសរសេរជួយផ្តល់ជាយោបល់ទៅ
    រដ្ឋាភិបាលនិងប្រធានាធិបតីប៊ុស្សនូវរូបមន្តដ៏សំខាន់មួយដើម្បីជួយ
    ទុបទលនិងអំពើភារវកម្មដែលទើបនិងកើតមានថ្មីៗនោះ ជំនាន់នោះ
    ហើយដែលខ្ញុំព្រះករុណាបានផ្សប់ផ្សាយនូវរចនាសម្ព័ន្ធនយោបាយ
    ថ្មី(នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ)របស់ខ្ញុំ ព្រះករុណាតាមរយៈអិនធើណិតជុំវិញពិភពលោកជាលើកដំបូងជា
    ពិសេសនៅសហរដ្ឋអាមេរិក។ បន្ទាប់មកបានលេចឮថារដ្ឋាភិបាល
    បង្កើតក្រសួងការពារប្រទេសមួយមាននាមជាអង់គ្លេថា Homeland
    Security ។ បើតាមពិនិតមើលទៅ រចនាសម្ព័ន្ធនយោបាយរៀបចំដូច
    ដែលខ្ញុំព្រះករុណាបានឱ្យយោបល់អញ្ចឹង ហើយបើតាមប្រវត្តិ -សាស្រ្តអាមេរិកាំងមិនធ្លាប់មានដូចហ្នឹងទេពីមុនមក។ នៅពេលនោះ
    ហើយដែលខ្ញុំព្រះករុណាទទូចសុំឱ្យរដ្ឋាភិបាលប៊ុស្សគាត់រៀបចំ
    រចនាសម្ព័នសេដ្កិច្ចដូចនោះដែរ តែដូចជាអត់អើពើសោះ ខ្ញុំព្រះ ករុណាបាននិយាយហើយនិយាយទៀតសុំឱ្យរៀបចំរចនាសម្ព័ន្ធ នយោបាយសេដ្ឋកិច្ចឱ្យបានរឹងមាំ បើមិនដូច្នោះទេ សេដ្ឋកិច្ច ធ្លាក់ ចុះជាមិនខាន មិនយូរមិនឆាប់ក្រុមហ៊ុនសេដ្ឋកិច្ចខ្នាតតូចៗចាប់
    ផ្តើមបិទទ្វារជាបន្តរបន្ទាប់ បន្ទាប់មកអាធំមួយដួលក្ឌាំង(Enron)។
    ខ្ញុំព្រះករុណាបាននិយាយថា ដើម្បីការពារប្រទេសជាតិឱ្យបានគង់
    វង់បាន លុះត្រាតែមានជំហររឹងខាងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខទើបានជោកជ័យ គាត់បានកែរ ទម្រង់ដែរតិចតួចហើយមិនបានស្មើគ្នា មិនយូរមិនឆាប់ដួលមែន!
    រូបមន្តនេះហើយ ដែលខ្ញុមព្រះករុណាយកវិភាគនិងវាយតម្លៃគោល
    នយោបាយរបស់ប្រធានាធិបតីប៊ិលឃ្លិនតុននិងអានុប្រធានាធិបតី
    អាល់ ហ្គរ ពេលដែលកំពុងតែប្រជែងសន្លឹកឆ្នោតជាមួយនិង តាប៊ុស្សនៅឆ្នាំ១៩៩៩ និងបានផ្ញើរការវិភាគនិងវាយតម្លៃនេះទៅ គ្រប់សមាជិកព្រឹត្តសភាទាំងអស់និងបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក និងជុំថិញពិភពលោកសារុបទៅប្រហែលជា៥០០អ៊ីមែល។ នៅពេលនោះហើយ ដែលខ្ញុំព្រះករុណាបានទទួលការអរគុណ ផ្ទាល់ពីតាប៊ុស្ស ភរិយាគាត់ និង ក្រសួងការបរទេសខូលិនផៅវ៉ែល តាមរយៈអ៊ីមែល និងបន្ទាប់មកបានការទាក់ទងពីប្រធានព្រឹទ្ធសភា
    ប៊ិល ហ្វ្រឹសតាមរយៈអ៊ីមែល នេះជាកិត្តិយសមួយយ៉ាងធំសំរាប់ខ្ញុំ
    ព្រះករុណាដែលពុំធ្លាប់មានពីមុនមក។ ខ្ញុំព្រះករុណាយល់ឃើញថា
    បើខ្ញុំព្រះករុណានិយាយមិនត្រឹមមិនត្រូវគ្មានន័យដូចគេថានោះ ពិត
    ជាមិនមានការទំនាក់ទំនងពីររដ្ឋាភិបាលអាមេរិកាំងទេពេលនោះ។

    តើឥឡូវនេះខ្ញុំព្រះករុណាចង់បានន័យថាយ៉ាងម៉េច? បានន័យថា
    ចំពោះសាសនាព្រះពុទ្ធនិងធ្លាក់ចុះនូវជំនឿរបស់ពុទ្ធបរិស័ទបើសិន
    ជាគ្មានការកែរទម្រង់ទេឬក៏កែរទម្រង់មិនត្រឹមត្រូវទេ ហើយនៅ
    ប្រទេសកម្ពុជាយើងនិងមានសាសនាដ៏ថ្មីស្រឡាងមួយកើតឡើងនៅពេលខាងមុខ បើតាមការស្ទង់ប្រម៉ាណមើលពីខ្ញុំព្រះករុណា។
    ប្រទេសខ្មែរនិងបានសម្បូរសប្បាយជាអានែក បើប្រសិនជាមិនមាន
    សង្គ្រាមជាមួយប្រទេសជិតខាង ហើយរួបរួមសាមគ្គីជាមួយប្រទេស
    វៀតណាម ឡាវ ថៃ និងភូមិមារ។ល។ នេះជាការទោះទាយរបស់ខ្ញុំ
    ព្រះករុណា។

    សូមអរព្រះគុណ! បើមានការឆ្គាំឆ្គងមេត្តាជួយកែរតម្រូវ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s