សេចក្ដី​ជូន​ដំណឹង​ពី​វេទិកា​អក្សរ​សាស្ត្រ​ខ្មែរ

សេចក្ដី​ជូន​ដំណឹងពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

វិទ្យាស្ថាន​មាន​កិត្តិយស​ សូម​ជម្រាប​ជូន​ដល់​សាធារណជន​​ទាំង​អស់​ដែល​ចាប់​អារម្មណ៍​ចំពោះ​វិស័យ​ អក្សរសាស្ត្រ​ខ្មែរ​យើង​មេត្តា​ជ្រាប​ថា វេទិកា​អក្សរសាស្ត្រ​ខ្មែរ លើក​ទី ៩ នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ សុក្រ ទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ វេលា ម៉ោង ២.៣០ នាទី រសៀល នា​សាល​ប្រជុំ​របស់​វិទ្យាស្ថាន ។

សូម​អញ្ជើញ​​សាធារណជន​ចូល​រួម​ដោយ​សេរី និងសួរ​សំណួរ​ទៅ​កាន់​វាគ្មិន​​យើង ។

សូម​អរព្រះ​គុណ និង​អរគុណ

ស សុខនី

អ្នក​សម្រប​សម្រួល​វេទិកា

សូមអានបន្ថែមទៀតក្នុងតំបន់បណ្តាញរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in សេចក្តីផ្សេងៗ and tagged . Bookmark the permalink.

5 Responses to សេចក្ដី​ជូន​ដំណឹង​ពី​វេទិកា​អក្សរ​សាស្ត្រ​ខ្មែរ

  1. kaps... និយាយថា៖

    សូមអរគុណព្រះអង្គ ដែលបានផ្សប់ផ្សាយនូវ វិទ្យាស្ថានពុទ្ធសាសន-
    បណ្ឌិត!

    បន្ទាប់ពីបានសិក្សានិងស្រាវជ្រាវត្រួសៗចំពោះសាសនាធំនានាលើ
    ពិភពលោក ខ្ញុំព្រះករុណាបានឱ្យតម្លៃព្រះពុទ្ធសាសនាខ្ពស់ជាងគេ
    នូវតម្លៃនៃការសិក្សាអបរំ គឺគ្មានសាសនាណាប្រៀបផ្ទឹមបាននឹង សាសនាព្រះពុទ្ធបានឡើយ។

    បើស្ទង់តាមរូបមន្តជាប្រព័ន្ធនយោបាយរបស់ខ្ញុំព្រះករុណាឃើញថា
    ព្រះពុទ្ធសាសនាមានខ្សោយបីចំនុចៈ

    ចំនុចទី១ គឺចំនុចនយោបាយ បានន័យថា មិនឃើញមានដើរធ្វើការ ឃោសនាព្រះពុទ្ធសាសនាតាមរយៈ សាសនទូត (missionary) ដូចសាសនាធំៗដទៃទៀតឡើយ។

    ចំនុចទី២ គឺចំនុចនយោបាយ-សេដ្ឋកិច្ច អ្នកកាន់សាសនាព្រះពុទ្ធ
    មួយចំនួនធំ មានការពិបាកខាងផ្លូវសេដ្ឋកិច្ចខ្លាំងជាងគេ ដោយការ
    ហូបចុកមិនបានគ្រប់គ្រាន់ បើតាមមើលឃើញនិងភ្នែកឮផ្ទាល់នឹង
    ត្រចៀក ពួកគាត់ត្រូវបានអបរំថា កុំចង់មានបានពេកគ្រាន់តែមួយ
    គ្រប់បានហើយ ហើយត្រូវធ្វើបុណ្យដាក់ទានឱ្យបានច្រើនគ្រប់ៗគ្នា
    គ្រប់ពេលវេលាជាពិសេសថ្ងៃបុណ្យ ដូច្នេះភាគច្រើនស្វែងរកលាភ
    ដោយការដើរសុំទានគេ គេចង់ធ្វើខ្លួនគេដូចព្រះសង្ឃដែរ តើរឿង
    នេះពិតឬទេ? ពីព្រោះសាសនាព្រះពុទ្ធទេសនាជំរុញមនុស្ស កុំឱ្យ
    លោភលន់ កុំឱ្យចង់មានចង់បាន ទ្រព្យសម្បត្តិមិនអាចយកតាមខ្លួន
    បានទេ បើសិនជាយើងស្លាប់ គឺយើងទៅតែខ្លួនទទេទេ តើមូលហេតុ
    នេះហើយឬ ដែលបណ្តាលឱ្យអ្នកកាន់ព្រះពុទ្ធសាសនា រុញរាមិន
    ចង់មិនចង់បាននោះ? ជាក់ស្តែងព្រះសង្ឃទាំងឡាយដែលបានបួស
    តាំងពីក្មេងហើយសឹកមក មិនចេះធ្វើស្រែចំការ មិនចេះធ្វើជំនួញអ្វី
    ទាំងអស់ តែចេះខាងកិច្ចការសាសនា ដូចជាបុណ្យទាន និងទំនៀម
    ទំលាប់ច្រើនជាង សូម្បីតែញ៉ែរស្រីក៏មិនចេះដែរ របស់អ្វីៗសុទ្ធតែចាំ
    គេយកមកឱ្យដល់ដៃទើបទទួលយក មិនបាច់និយាយអ្នកណាឆ្ងាយ
    ទេ ខ្លួនខ្ញុំព្រះករុណាផ្ទាល់ មិន្តរូវការទេខ្លាចបាប។ល។

    ចំនុចទី៣ ផ្នែកសន្តិសុខវិញអត់ខ្វល់អាលីង អ្នកណាធ្វើអីធ្វើទៅ គេ
    មករករឿងដល់ផ្ទះក៏មិនហ៊ាននិងមិនចង់តបតគេទេ ដោយយល់ថា
    មិនចង់មានកម្មមានពៀវេរានិងគេ ហើយនិងអ្នកណាធ្វើបុណ្យបាន
    បុណ្យអ្នកណាធ្វើបាបបានបាប អំពើដែលខ្លួនបានធ្វើវានិងហុច អោយ ឧទាហរណ៍ ចំពោះញោមប្រុសខ្ញុំព្រះករុណាផ្ទាល់ គាត់បួស
    បាន១២ព្រះវស្សា សឹកមកវិញប្រាជ្ញឥតទាស់ធម៌អារ្យនិងទំនៀមទំ
    លាប់ខ្មែរហូរដូចទឹក គ្មាននរណាប្រាជ្ញឈ្នះគាត់ទេ ទឹកតែអស់១ប៉ាន់ថែម១ប៉ាន់ ហើយគាត់ថាដីផ្ទះអញមាន១០០ម៉ែត្របួនជ្រុង ខ្ញុំបានជួលគេលើកដីកំពស់១ម៉ែត្រពេញទំងអស់និងជីកស្រះឱ្យពីរ
    ធំៗទៀត ដល់ទៅវាស់បានទទឹងតែ៨០ម៉ែត្រ អ្នកនៅសងខាងគេថា
    ដីរបស់គេ ជជែកតវាក៏គេមិនព្រមឱ្យវិញ គាត់ដឹងដែរដែលគេបោះ
    បង្គោលចូល តែគាត់មិនខ្វល់ ដល់ខ្ញុំបានស្តីឱ្យអ្នកជិតខាងថា ពូមីងឯង ខ្លាំងបានតែខ្មែរគ្នាឯងហ្នឹង! បើខ្លាំងអញ្ចឹងទៅនៅក្បែរព្រុំ
    ដែនយួននិងថៃទើបត្រូវ ឱ្យខ្លាំងជាមួយយួននិងថៃទៅមើល! នេះជា
    ឧទាហរណ៍ជាក់ស្តែងមួយ ដែលអ្នកកាន់ព្រះពុទ្ធសាសនាពុំខ្វល់
    ខ្វាយ មិនតែប៉ុណ្ណឹងទេធ្វើអីក៏មិនឱ្យធ្វើដែរ គាត់ថាធ្វើធើអី បន្តិចទៀតយួនវាយថៃរត់ចោលទៀតហើ! មានលុយឱ្យអញយក
    ទៅធ្វើបុណ្យនៅវត្តគ្រាន់ជាង ពេលមួយខ្ញុំបានឱ្យលុយគាត់៥០០
    ដុល្លាឱ្យទៅលេងភូមិកំណើតធ្វើបុណ្យខ្មោចយាយផង គាត់អត់បាន
    ធ្វើបុណ្យទេ តែគាត់ធ្វើទានឱ្យគេអស់ អស់ទាំងលុយអាប្អូនទៅជា
    មួយទៀត គាត់ដើរចែកញាតិមិត្តជិតឆ្ងាយអស់ហើយបានមកផ្ទះវិញ
    ។ល។ សូមព្រះអង្គនិងអស់លោកពិចារណាមើល តើរឿងនេះជា រឿងប្រឌិតឬជារឿងពិតដែលព្រះសង្ឃជាអ្នកប្រៀនប្រដៅ សាសនាគួរពិចារណា ថាតើត្រូវជួយអបរំពុទ្ធបរិស័ទយ៉ាង
    ម៉េច ឱ្យចេះរកស៊ីឱ្យមានបានច្រើននិងគេឡើង ឱ្យចេះការពារផល
    ប្រយោជន៍ទ្រព្យសម្បត្តិទឹកដីគ្រប់បែបយ៉ាងផង។ ខ្ញុំព្រះករុណាចង់
    បានឱ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ស្រាវជ្រាវរាវរកគន្លិះនូវចំនុច
    បីដូច្ខញុំព្រះករុណាពណ៌នាខាងលើនេះ ខ្ញុំព្រះករុណាគិតឃើញថា
    វាគ្មានអ្វីទាស់ខុសនិងពុទ្ធសាសនាទេមើលទៅ។ ខ្ញុំព្រះករុណាជឿ
    ជាក់ថា ព្រះពុទ្ធសាសនាបើបានធ្វើបានបីខខាងលើនេះ ច្បាស់ជា
    លេក១លើពិភពលោកហើយផ្នែកសាសនា។ ព្រះអង្គនិងអស់លោក
    គួរក្រឡេកមើលសាសនាពីរដែលធំជាងគេលើពិភពលោកសព្វថ្ងៃ
    នេះ គឺសាសនាព្រះយេស៊ូ មានគ្រឹស្តបរិស័ទចំនួន១៣០០លាននាក់
    និងសាសនាឥស្លាម មានប្រម៉ាន១១០០លាននាក់ លើពិភពលោក ទាំងមូល តែព្រះពុទ្ធសាសនាកើតមុនគេមានប្រហែលតែ៣០០-៤០០លាននាក់ប៉ុណ្ណោះលើពិភពលោកទាំងមូល ប្រហែលជាមិន
    ដល់ផងមើលទៅ។ នេះតើដោយសារមូលហេតុអ្វី? មូលហេតុមាន
    ប្រាំគឺ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ បើខ្លាំងទាំងប្រាំនេះ ព្រះពុទ្ធសាសនាប្រាកដនិងខ្លាំងជាងគេ លើពិភពលោក បើព្រះពុទ្ធសាសនាខ្លាំងហើយ ប្រទេសជាតិខ្មែរក៏
    ខ្លាំងដូចគ្នាដែរ ពីព្រោះព្រះពុទ្ធសាសនាក្តោបក្តាប់វប្បធម៌និង អរិយធម៌របស់ខ្មែរទាំងមូល។

    ខ្ញុំព្រះករុណា សូមអំពាវនាវដល់សម្តេចសង្ឃរាជ ទាំពីរគណៈជាពិ
    សេសព្រះអង្គម្ចាស់ ទេព វង្ស ជាព្រះបិតាសង្ឃមេត្តាត្រួតពិនិត្យ មើលនូវអ្វីដែលខ្ញុំព្រះករុណាបានពណ៌នាខាងលើ តើគួរត្រូវមានការ
    រៀបចំកែរទម្រង់បែបបទដែរឬយ៉ាងណា? ខ្ញុំព្រះករុណាពុំមែនចង់
    ប្រដែប្រដៅព្រះទេ តែគ្រាន់តែបញ្ខេញជាយោបល់តែប៉ុណ្ណោះ បើ
    ខ្ញុំព្រះករុណានិយាយទៅមានការខុសឆ្គង សូមព្រះអង្គខន្តីអភ័យ
    ទោសដល់ខ្ញុំព្រះករុណាផង។ ខ្ញុំព្រះករុណានិយាយបញ្ចេញមតិ
    យោបល់នេះ មិនមែននៅក្រោមឥទ្ធិពលអាមេរិកាំង បារាំង អង់គ្លេ
    ឬអឺរុបនោះទេ តែនៅក្រោមឥទ្ធិពលខ្មែរតែម្តង។

    សូមអរព្រះគុណ! ពីខ្ញុំព្រះករុណា…មិនទាន់ប្រាប់ឈ្មោះទេ បើប្រាប់
    សម្តេចព្រះអធិបតី ទេព វង្ស ពិតជាស្គាល់!

    • ចម្រើនពរញោម Kaps… អាត្មាសូមអរគុណចំពោះទស្សនៈដ៏ទូលំ
      ទូលាយដែលញោមបានអធិប្បាយយ៉ាងក្បោះក្បាយដើម្បីចែកជូន
      ដល់ទស្សនិកជនបានអាននិងពិចារណាយកជាចំណេះដឹងក្នុងការ
      សិក្សារៀនសូត្រ។ អាត្មាពេញចិត្តយ៉ាងខ្លាំងចំពោះទស្សនៈដ៏ប្រកប
      ដោយវិជ្ជមាននេះ ។ ទន្ទឹមនឹងនេះដែរ អាត្មាសូមចូលរួមបកស្រាយ
      នូវចំណុចខ្លះៗដែលគិតថាគួរតែបកស្រាយដើម្បីសម្រាលនូវការ
      ភាន់ច្រឡំមួយចំនួនទោះជាញោមអាចទទួលបានឬអត់ក៏ដោយ។

      ក្នុងចំណុចទី១ ដែលថាព្រះពុទ្ធសាសនាមិនមានដើរឃោសនាដូច
      សាសនាគេ គឺជាការពិតហើយពីព្រោះព្រះពុទ្ធសាសនាមិនបាន
      ទៅដើរគោះទ្វារហុចសារដូចសាសនាគេទេ ហើយរបៀបយ៉ាង
      នេះក៏មិនមែនជាបំណងរបស់ព្រះសម្មាសម្ពុទ្ធដែរ គឺជាការបង្ខិត
      បង្ខំ។ ព្រះពុទ្ធសាសនាមិនបានបង្ខំមនុស្សអោយជឿដោយការ
      បំភ័យ បន្លាច ឬទាក់ទាញដោយសម្ភារៈណាមួយឡើយ។ អ្នក
      ដែលចូលកាន់ព្រះពុទ្ធសាសនាគឺត្រូវចូលដោយស្ម័គ្រចិត្ត ពេញ
      ចិត្តនិងមានសទ្ធាគ្រប់គ្រាន់ជឿជាក់នូវពាក្យប្រៀនប្រដៅរបស់
      ព្រះអង្គ ម្យ៉ាងទៀតព្រះសម្មាសម្ពុទ្ធមិនមែនចេះតែបង្ខំអោយជឿ
      ដោយឥតពិចារណានោះទេ គឺអោយត្រិះរិះពិចារណាអោយបាន
      គ្រប់ជ្រុងជ្រោយសិនសឹមដាក់ចិត្តជឿហើយប្រតិបត្តិតាម ។
      នេះជាហេតុដែលធ្វើអោយព្រះពុទ្ធសាសនាមានបរិស័ទតិចជាង
      គេ គឺដោយហេតុមិនបានបង្ខំ មិនបានជួលឬទិញទឹកចិត្តមនុស្ស
      មកធ្វើជាបរិស័ទឡើយ ។ ម៉្យាងទៀតព្រះពុទ្ធសាសនាមិនមែន
      កើតឡើងដើម្បីប្រកួតប្រជែងចំនួនបរិស័ទទេ គឺកើតឡើងដើម្បី
      ដឹកនាំមនុស្សអោយរួចចាកទុក្ខ បើនរណាប្រតិបត្តិតាមដោយល្អ
      អ្នកនោះទើបឃើញច្បាស់ពីប្រសិទិ្ធភាពនៃពាក្យប្រៀនប្រដៅ
      របស់ព្រះសម្មាសម្ពុទ្ធ ។

      អ្នកកាន់ព្រះពុទ្ធសាសនាមានការលំបាកជាងគេខាងផ្នែកសេដ្ឋកិច្ច
      ព្រោះតែពាក្យប្រៀនប្រដៅថាកុំចង់មានចង់បានពេក(សន្តោស)។
      ត្រង់ចំណុចនេះមានមនុស្សច្រើនណាស់ដែលយល់ច្រឡំពីពាក្យ
      សន្តោសនេះ ជាពិសេសពពួកអ្នកក្រៅព្រះពុទ្ធសាសនាតែងតែ
      យកពាក្យនេះមកចោទប្រកាន់ព្រះពុទ្ធសាសនា។ សូមញោមពិចា
      រណាអោយមែនទែន ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅអោយមាន
      សន្តោស មិនមែនព្រះអង្គប្រដៅអោយមានទ្រព្យប៉ុន្មានដេកចាយ
      ប៉ុណ្ណឹងនេះទេ។ គឺកុំឲ្យល្មោភលោភលន់ហួសប្រមាណ ពាក្យថា
      សន្តោស ប្រែថាពេញចិត្តនឹងរបស់ដែលខ្ឡនមាន មិនមែនមាន
      ន័យថា ចាយវាយរបស់ដែលខ្លួនមានហើយកុំខំរកទៀតនេះទេ។
      ក្នុងជីវិតប្រចាំថ្ងៃមនុស្សយើងត្រូវតែពេញចិត្តនឹងអ្វីដែលខ្លួនមាន
      គឺទាំងសមត្ថភាពនិងទ្រព្យសម្បត្តិ ។ បើញោមមានលុយតែ១០០
      ហើយចង់ទៅទិញឡាន ទិញយន្តហោះ ឬចង់ប្រើប្រាស់របស់
      ដែលល្អៗលើសពីតម្លៃទ្រព្យដែលខ្លួនមាននោះ ជីវិតនឹងមាន
      បញ្ហាមិនចេះចប់ ការចង់បានហួសហេតុពេកនេះនឹងធ្វើអោយ
      អ្នកនោះក្លាយជាប្រព្រឹត្តអាក្រក់ដើម្បីបានរបស់នោះមក ដូចជា
      ធ្វើចោរលួចឆក់ប្លន់ជាដើម ។ បើញោមមានចំណេះដឹងល្មមអាច
      ធ្វើការងារប្រធានឃុំបានប៉ុន្តែញោមមិនពេញចិត្ត ហើយបែជាចង់
      បានតំណែងរដ្ឋមន្ត្រី នេះហើយដែលហៅថាមិនសន្តោស។
      ញោមមានភរិយាតែម្នាក់ បើសិនជាញោមមិនពេញចិត្តនឹងភរិយា
      ដែលខ្លួនមាន បែជាទៅរកពីរ ឬ បីមក បញ្ហានឹងកើតមាន។ អញ្ចឹង
      បញ្ជាក់អោយខ្លីមក ពាក្យថាកុំចង់មានចង់បានហួសពេកនោះ
      មិនជាបញ្ហាចំពោះការរស់នៅនោះទេ ពីព្រោះអ្វីដែលហួសពេក
      គឺពិតជាមានលទ្ធផលមិនល្អទេ ។ ព្រះពុទ្ធមិនមែនប្រដៅថាកុំឲ្យ
      ធ្វើការរកទទួលទាន ហើយចាំសុំទានគេឯណា។ ការបិណ្ឌបាត
      របស់ព្រះសង្ឃមិនមែនជាការដើរសុំទានទេ គឺជាកាតព្វកិច្ចក្នុង
      ការចេញផ្សព្វផ្សាយពុទ្ធធម៌ផងនិងសង្គ្រោះដល់ពុទ្ធបរិស័ទផង។

      ក្នុងកិច្ចការចិញ្ចឹមជីវិតរបស់មនុស្សសត្វទូទៅ ព្រះសម្មាសម្ពុទ្ធ
      ព្រះអង្គទ្រង់មិនអោយខ្ជិលទេ ព្រោះសេចក្តីខ្ជិលច្រអូសនាំឲ្យ
      ដល់នូវសេចក្តីវិនាស ។ ដូចទ្រង់សំដែងក្នុងបរាភវសូត្រស្រាប់
      អ្នកដេកច្រើនមួយ និយាយច្រើនមួយ និងអ្នកឥតព្រួយ
      ឥតគិតប្រឹងប្រែង អ្នកខ្ជិលច្រអូស មិនមានខ្នះខ្នែង

      ខឹងច្រើនសំដែង ឲ្យគេឃើញបាន ហេតុធម៌ទាំងនេះ
      មិនជាកល្យាណ នាំឲ្យខកខាន ខាតខូចប្រយោជន៍
      មានជាប្រធាន តិចច្រើនដោយហោច នាំបង់ប្រយោជន៍
      វិនាសទៅមុខ ។ គ្រាន់តែគាថាប៉ុណ្ណេះ បញ្ជាក់អោយឃើញ
      ច្បាស់ថាព្រះអង្គមិនប្រដៅអោយមនុស្សមិនប្រឹងប្រែងខំធ្វើ
      ការងារនេះទេ។ មួយវិញទៀត នៅក្នុងទិដ្ឋធម្មិកត្ថប្រយោជន៍
      គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ព្រះអង្គទ្រង់សំដែងនូគោលការណ៍
      ៤យ៉ាងសម្រាប់ពុទ្ធបរិស័ទរស់នៅក្នុងជីវលោកនេះឲ្យបាន
      សេចក្តីសុខចៀសផុតពីភាពក្រីក្រ ល្ហេមល្ហាម គឺ
      ១-ឧដ្ឋានសម្បទា អោយដល់ព្រមដោយការព្យាយាម គឺត្រូវ
      តែឧស្សាហ៍ព្យាយាមក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ឬការ
      សិក្សារៀនសូត្រ។
      ២-អារក្ខសម្បទា ដល់ព្រមដោយការរក្សា គឺរក្សាទ្រព្យឬវិជ្ជា
      ដែលខ្លួនរកមកបានហើយនោះ មិនអោយវិនាសហិចហោច
      ទៅវិញដោយឥតប្រយោជន៍។
      ៣-កល្យាណមិត្តតា អោយសេពគប់កល្យាណមិត្ត មិនអោយ
      សេពគប់បាបមិត្ត ព្រោះបាបមិត្តតែងដឹកនាំទៅកាន់ហាយន
      ភាព ។
      ៤- សមានត្តតា អោយចេះចាយវាយទ្រព្យសម្បតិ្តអោយបាន
      សមរម្យមិនអោយត្បិតត្បៀតពេក មិនខ្ជះខ្ជាយពេក ។ គោល
      ធម៌ប៉ុណ្ណេះបញ្ជាក់អោយឃើញថា ព្រះសម្មាសម្ពុទ្ធមិនមែន
      ហាមប្រាម បដិសេធ ឬព្រងើយកន្តើយចំពោះភាពមានបាន
      របស់ពុទ្ធបរិស័ទទេ។

      ចំណុចដែលញោមនិយាយអំពីញោមប្រុសរបស់ញោមថា
      មិនចង់ទាមទារយកដីមកវិញទេ នាំឲ្យមានពៀរវេរា ត្រង់
      ចំណុចនេះអាត្មាភាពយល់ថា ញោមប្រុសរបស់ញោមមិន
      បានប្រតិបត្តិអោយគ្រប់ជ្រុងជ្រោយតាមពុទ្ធោវាទទេ ។
      ការទាមទារទ្រព្យរបស់ខ្លួនមកជាកម្មសិទ្ធិរបស់ខ្លួនវិញ
      មិនមែនជារឿងពៀរវេរាទេ យើងមិនមែនទៅឈ្លានពាន
      ដណ្តើមរបស់គេឯណា គឺយើងចង់រក្សា ឬចង់រកទ្រព្យ
      របស់ខ្លួនដែលបាត់បង់ទៅនោះ មកជារបស់ខ្លួនវិញទេតើ។
      មិនត្រូវយកពៀរវេរាមកជាគ្រឿងបាំងមុខនោះទេ។
      ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងគោលធម៌៤ យ៉ាងសម្រាប់ពុទ្ធ
      បរិស័ទគោរពប្រតិបត្តិដើម្បីថែរក្សាវង្សត្រកូលអោយបាន
      គង់វង្ស ហៅថា កុលចិរដ្ឋតធម៌ គឺ៖
      ១-នដ្ឋំ គវេសន្តិ ចេះស្វែងរកនូវរបស់ដែលបាត់ទៅ ដែលមិន
      បានតាំងនៅ មិនចេះតែបណ្តោយអោយអស់ទៅដោយការ
      ខ្ជះខ្ជាយឡើយ ។
      ២-ជណ្ណំ បដិសង្ខរោន្តិ ចេះជួសជុលរបស់ដែលចាស់គ្រាំគ្រា ។
      ៣-បរិមិតបានភោជនា ស្គាល់ប្រមាណក្នុងការបរិភោគនិងប្រើ
      ប្រាស់អារហារ និងទ្រព្យសម្បត្តិ។
      ៤-សីលវន្តំ ឥត្ថី វា បុរិសំ វា អាធិបេច្ចេ ឋបេន្តិ តាំងស្រ្តីឬបុរស
      ដែលមានសីល ឲ្យជាអ្នកគ្រប់គ្រងរក្សាទ្រព្យសម្បត្តិ (មេផ្ទះ)។
      គោលធម៌ទាំងនេះ បើពុទ្ធបរិស័ទគោរពតាមអោយបានល្អ មិន
      អាចក្លាយជាអ្នកអត់ឃ្លានបានទេ ហើយគោលធម៌នេះ អាចយក
      ទៅអនុវត្តដើម្បីសេចក្តីចម្រើនវង្សត្រកូលតាំងពីសង្គមគ្រួសារ
      រហូតដល់សង្គមជាតិ ។ ហេតុនេះ ញោមប្រុសរបស់ញោម
      ប្រហែលជាប្រតិបត្តិចន្លោះត្រង់ចំណុចនេះ ។

      ចំណុចនៃការធ្វើទាន ការធ្វើទានក្នុងព្រះពុទ្ធសាសនាមិនបាន
      វាស់គុណភាពត្រង់ទ្រព្យសម្បតិ្តនេះទេ គឺវាស់គុណភាពត្រង់ផ្លូវ
      ចិត្ត ថាតើបុគ្គលធ្វើទាននោះមានចិត្តជ្រះថ្លាបរិសុទ្ធប៉ុណ្ណា ធ្វើទាន
      ដើម្បីលះឬដើម្បីទទួលផលប្រយោជន៍ណាមួយក្នុងការតបស្នង?
      ហើយព្រះសម្មាសម្ពុទ្ធក៏មិនទ្រង់ប្រដៅអោយខំធ្វើតែទានដោយមិន
      គិតពីការអត់ឃ្លានរបស់ខ្លួននោះដែរ ។ ការធ្វើអ្វីដែលមិនចេះប្រមាណ
      ខ្លួននោះមិនមែនជាគោលបំណងរបស់ព្រះពុទ្ធសាសនាទេ ។
      បាយមួយវែកសណ្តែកមួយកួរ បើអ្នកធ្វើទាននោះមានចិត្តបរិសុទ្ធ
      ជ្រះថ្លា អាចបានទទួលអានិសង្សជាងការចំណាយរាប់លានដុល្លារ
      ដែលមិនមានចិត្តជ្រះថ្លាបរិសុទ្ធ តែប្រាថ្នានូវការតបស្នងក្នុងរឿងអ្វី
      មួយ។ ហេតុនេះមិនអាចោទប្រកាន់ថាពុទ្ធបរិស័ទក្រីក្រមកពីខំធ្វើ
      ទានច្រើនពេកនោះទេ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រៀនប្រដៅអោយ
      មនុស្សប្រើបញ្ញាក្នុងការធ្វើអ្វីមួយ ហើយការធ្វើបុណ្យនេះទៀតសោត
      ក៏មិនមានតែទានមួយមុខធ្វើទៅទើបបានបុណ្យនោះទេ ។ មានវិធី
      ធ្វើបុណ្យច្រើនណាស់ដែលមិនចាំបាច់ចំណាយទ្រព្យសម្បត្តិ​ ដូចជា
      ក្នុងបុញ្ញករិយាវត្ថុទាំង១០យ៉ាង គឺហេតុដែលនាំអោយកើតបុណ្យនោះ
      ការរក្សាសីលក៏នាំឲ្យកើតបុណ្យ ការចម្រើនភាវនា គឺការធ្វើសេចក្តីល្អ
      អោយចម្រើនឡើងក៏នាំឲ្យកើតបុណ្យ ការជួយចាត់ចែងគឺរៀបចំសង្គម
      អោយបានសុខសន្តិភាពក៏ជាហេតុអោយកើតបុណ្យ ។ល។ ដោយ
      ហោចទៅសូម្បីតែការរួបរួមសាមគ្គីគ្នាអភិវឌ្ឍសង្គមក៏ជាហេតុដែល
      នាំអោយកើតបុណ្យដ៏ប្រសើរបំផុត។ ហេតុនេះសូមញោមពិចារណា
      ឡើងវិញដើម្បីញ៉ាំងគំហើញរបស់ញោមអោយទទួលស្គាល់នូវវឌ្ឈនភាព
      ក្នុងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់។

      ចំពោះរឿងព្រះសង្ឃដែលបួសហើយសឹកវិញ តាមទស្សនៈរបស់ញោម
      ថា បណ្ឌិតទាំងនោះមិនចេះទាំងធ្វើស្រែចំការ សូម្បីតែស្រីក៏មិនចេះញ៉ែផង
      នោះអាចជាការពិតខ្លះមិនពិតខ្លះទៅតាមលក្ខណៈសម្បត្តិរបស់បុគ្គលនោះៗ
      អាត្មាឃើញបណ្ឌិតមួយចំនួនគេធ្វើបានល្អចំពោះការងារទូទៅទាំងការងារ
      សាសនានិងអាណាចក្រ មិនមែនសុទ្ធតែអត់ដឹងអីទាំងអស់នោះទេ រឿងញ៉ែ
      ញ៉ងអីហ្នឹងមិនបាច់ចេះក៏មិនអីដែរ វិជ្ជានេះចេះច្រើនទៅបញ្ហាក៏មកច្រើនដែរ។ 😀
      សព្វថ្ងៃនេះមានសាលាពុទ្ធិកសិក្សាផុសឡើងស្ទើរគ្រប់វត្តអារាម ហើយព្រះសង្ឃ
      ដែលរៀនសូត្រចេះដឹងទាំងខាងផ្លូវលោកនិងផ្លូវធម៌ក៏មានច្រើនដែរមិនចាញ់
      ផ្នែកអប់ខាងអាណាចក្រប៉ុន្មានទេ។

      បើតាមទស្សនៈផ្ទាល់របស់អាត្មា ហេតុដែលនាំឲ្យប្រជាជនក្រីក្រសព្វថ្ងៃនេះ
      មានពីរចំណុច៖
      ១- ភាពខ្ជិលច្រអូស ប្រជាជនមួយចំនួនមិនប្រឹងប្រែងប្រកបមុខរបរទទួលទាន
      ទុកពេលអោយទំនេរចោលឥតប្រយោជន៍ កុមារ យុវ័នយុវតីមិនប្រឹងប្រែងសិក្សារៀនសូត្រ
      ដោយភ្លើតភ្លើនទៅតាមសង្គមស៊ីវិល័យហួសព្រំដែន។ល។
      ២-គ្មានការងារធ្វើ ប្រជាជនមួយចំនួនមិនមានការងារធ្វើ សូម្បីតែខំធ្វើដំណាំដាំដុះ
      ឬផលិតផលផ្សេងៗ ក៏មិនមានទីផ្សារអោយបានគ្រប់គ្រាន់ដើម្បីពួកគាត់
      បានប្រកបអាជីវកម្ម។ មានប្រជាជនយើងមួយចំនួនបានខំតស៊ូ
      ឆ្លងកាត់ឧបសគ្គនានាទៅស៊ីឈ្នួលធ្វើការនៅស្រុកគេទាំងភិតភ័យ
      មានដល់បាត់បង់ជីវិតទៀតផង។​ ព្រោះតែក្នុងប្រទេសខ្លួនពុំមានការ
      ងារគ្រប់គ្រាន់អោយពួកគាត់។ល។ និង។ល។

      សរុបសេចក្តីមក អ្វីដែលញោមលើកឡើងមកនោះគឺមានគ្រប់
      គ្រាន់ក្នុងព្រះពុទ្ធសាសនាហើយ គ្រាន់តែថា ចំនុចខ្សោយរបស់
      ញោមគឺស្វែងយល់ព្រះពុទ្ធសាសនាមិនបានគ្រប់ជ្រុងជ្រោយ
      ការមើលមិនបានគ្រប់ជ្រុងជ្រោយហ្នឹងហើយដែលនាំឲ្យវិនិច្ឆ័យ
      ខុស។ នេះជាការឆ្លើយតបទៅនឹងទស្សនៈរបស់ញោមមកលើ
      ព្រះពុទ្ធសាសនា ក៏ដូចជាព្រះសង្ឃនិងពុទ្ធបរិស័ទទូទៅ។
      បើគួរពុំគួរសូមញោមអភ័យទោសផង។ សូមបានសុខភាព
      ល្អនិងសេចក្តីចំរើនគ្រប់ប្រការ។

    • អាត្មាសង្ឃឹមថាសំណូមពររបស់ញោម នឹងបានដល់
      ព្រះសោតា និង ព្រះនេត្ររបស់សម្តេចព្រះអគ្គមហា
      សង្ឃរាជ និង ពុទ្ធសាសនបណ្ឌិត្យជាមិនខាន តែថា
      នឹងមានប្រសិទ្ធិភាពឬអត់នោះក៏មិនអាចទស្សន៍ទាយ
      បានដែរពីព្រោះញោមធ្វើសំណូមពរនេះពីក្នុងទីងងឹត។

  2. ចេតនា និយាយថា៖

    ខ្ញុំយល់ថាលោកគួរណាស់តែឈប់បរិយាយទៅ លោកបើកចក្ខុ
    របស់លោកឲ្យច្បាស់សំដៅមើលទៅប្រទេសដែលគេកាន់ពុទ្ធ
    សាសនាដូចជាប្រទេសជប៉ុន ប្រទេសថៃ ជាដើម​។ លោកធ្វើ
    ការប្រៀបធៀបរួចលោកសនិ្នដ្ឋាន ពីប្រទេសជប៉ុន តើប្រទេស
    គេរីកចំរើនឬទន់ខ្សោយ? លោកនិយាយត្រូវមើលកាលៈទេសៈ
    ផង តើខ្មែរសព្វថ្ងៃជាប្រទេសមានឯករាជ្យបរិបូណ៍ពិតហើយ
    ឬនៅ លើសពីនេះទៅទៀត ប្រសិនជាលោកក្លាយជានាយក
    រដ្ឋមន្រ្តី ក៏ប្រទេសខ្មែរនៅតែខ្វះចំណុចទាំង២នឹងដែរ ប្រហែល
    កាន់តែដុនដាបផងក៏មិនដឹង ថ្វីត្បិតតែលោក មានរូបមន្តទាំង៥
    របស់លោក មកអនុវត្តិ ក្នុងការដឹកនាំប្រទេសក៏ដោយ គឺប្រទេស
    ខ្មែរខុសពីប្រទេសនានាឆ្ងាយណាស់ ។ សូមពិចារណាឲ្យបាន
    វែងឆ្ងាយ មុននឹងបន្ទោសព្រះពុទ្ធសាសនា ឥតប្រយោជន៍ទេ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s