ការមិនចិញ្ចឹមមាតាបិតាដែលចាស់ជរា

Not help parents

បុគ្គលដែលមានទ្រព្យធនច្រើន មានរបស់ប្រណីតៗ រស់នៅក្នុងភាពស្តុកស្តម្ភ មិនបានចិញ្ចឹមមាតាបិតាដែលចាស់
ជរា មិនយកចិត្តទុកដាក់លើតួនាទីខ្លួនជាកូន បុគ្គលនោះត្រូវបានទទួលការមាក់ងាយពីសង្គម ។ ការមិនចិញ្ចឹមមាតា
បិតាដែលចាស់ជរានោះជាប្រធាននៃសេចក្តីវិនាស ។

Disinclination to look and support one’s Parents even when one has the wherewithal.
There are those who while leading a life of luxury neglect their old, helpless Parents. Such people have the means to support their aged Parents. But they neglect their Duty. Those bad people are looked down upon by Society. Such neglect of aged Parents is a cause of Downfall.

Advertisements

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in បរាភវសូត្រ and tagged , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 6 ទៅ​កាន់ ការមិនចិញ្ចឹមមាតាបិតាដែលចាស់ជរា

  1. Mach Morn ថា:

    រីករាយមែនទែនថ្ងៃនេះ កណា បានមកដល់ប្លុករបស់ ព្រះអង្គ 🙂 ការរចនា និងព៍ត៌មាន មានការរៀបចំបានល្អ មែនទែន មើលទៅដូចអ្នកជំនាញខាងរចនាវ៉ិបសាយ អញ្ចឹង 🙂 កណា សរសើរដោយស្មោះ នឹងប្រាកដជាចូល មកមើលញឹកញាប់ 🙂

    • សូមអរគុណញោម Mach Morn អាត្មារីករាយណាស់ដែលញោមមានចំណាប់អារម្មណ៍
      ចំពោះប្លក់នេះ។ តាមពិតអាត្មាមិនធ្លាប់បានចូលសាលា IT ទេ ការដឹងខ្លះៗក្នុងការធ្វើ
      វ៊ិបសាយនេះគឺមកពីការស្រាវជ្រាវប៉ណ្ណោះ ។ សូមជូនពរសុខភាពល្អ។

  2. kaps... ថា:

    សូមអរព្រះគុណធម្មានន្ត ដែលបានលើកយករឿង ការបំរើឪពុក-
    ម្តាយ មកពន្យល់ពិភាក្សានៅទីនេះ!

    ខ្ញុំព្រះករុណាសូមមានយោបល់ថា វាជាការល្អណាស់ដែលទំនៀម
    ទំលាប់ខ្មែរយើងអ្នកកាន់ព្រះពុទ្ធសាសនាតែងតែបានគិតគូរឪពុក- ម្តាយនៅពេលដែលគាត់មានវ័យចាស់ជរានោះ ឪពុកម្តាយជាព្រះ
    របស់កូន ពីព្រោះឪពុកម្តាយជាអ្នកបង្កើតកូនមក ហើយបីបមថ្នាក់
    ថ្នមឱ្យកូនមានជីវិតតាំងតែពីតូចរហូតដល់ធំដឹងក្តីមានប្តីមានប្រពន្ធ
    ក៏នៅតែគិតគូរកូនទៀត។

    រីឯកូនវិញពុំសូវបានគិតគូរឪពុកម្តាយទេ ទុកឱ្យគាត់នៅឈឺវេទនា តែម្នាក់ឯងឬដោយគ្នាគាត់ទៅ នេះជាបញ្ហាកូនៗត្រូវគិតគូរ នេះជា
    បញ្ហាក្នុងគ្រួសារទាំងមូលត្រូវដោះស្រាយ តើយើងត្រូវគិតគូរយ៉ាង
    ម៉េចកុំឱ្យមានបញ្ហានេះកើតឡើងចំពោះឪពុកម្តាយដែលចាស់ៗ
    ហើយនោះ?

    នៅប្រទេសខ្មែរយើងភាគច្រើន ឪពុកម្តាយតែងសង្កេតមើលកូន
    ណាដែលមានទឹកចិត្តល្អចំពោះគាត់ ក៏បានផ្ញើរប្រាណជាមួយកូន
    នោះទៅ ហើយកូនដែលនៅមើលថែរក្សាគាត់តែងតែបានទទួលនូវ
    កេរ្តិ៍អាករទ្រព្យសម្បត្តិ មានមាសប្រាក់ដីធ្លីជាដើម តែកូនដែលមិន
    បានមើលថែរក្សាគាត់ គឺមានបានអ្វីទេ។

    តែបើនៅប្រទេសអាមេរិកវិញ រឿងឪពុកម្តាយចាស់ៗរដ្ឋគេចិញ្ចឹម
    ហើយបើកូនចង់ចិញ្ចឹមគាត់ក៏បានដែរ រដ្ឋគេចេញលុយអោយមើល
    ឪពុកម្តាយរបស់ខ្លួនទៅទៀត គឺដូចយើងធ្វើការងារធម្មតាដែរ នេះ
    ជាកម្មវធីមួយដ៏ល្អណាស់ដែរ។ ប៉ុន្តែកូនដែលមិនចង់រវល់នឹងឪពុក-
    ម្តាយនៅតែជាបញ្ហាដដែល គឺគិតតែបើកលុយយកហើយមិនយក
    ចិត្តទុកដាក់មើលថែរក្សាគាត់ដដែលជាដដែល! នេះតើមកពីមូល-
    ហេតុអ្វី?

    • ចំរើនពរញោម Kaps.. សំណួររបស់ញោមស្រួលយល់ណាស់ប៉ុន្តែមិនងាយឆ្លើយអោយបានត្រូវទេ។
      ចំលើយរបស់ ចេះមកពីរៀន ពិតជាត្រឹមត្រូវហើយ ។ បញ្ហាដែលកូនមិនចង់រវីរវល់ចំពោះមាតាបិតា
      របស់ខ្លួននោះ គឺគ្មានអ្វីក្រៅពីការមិនយល់ពីគុណរបស់មាតាបិតានេះទេ ។ អ្នកដែលមិនបានយល់
      ពីគុណរបស់មាតាបិតានោះមិនត្រឹមតែមិនរវីរវល់ទេ មានកូនខ្លះហ៊ានដល់ទៅលើកដៃសម្លាប់មាតា
      បិតាទៀតផង ។ ការគិតតែពីបញ្ហាសម្ភារៈហួសហេតុពេក ធ្វើអោយមនុស្សភ្លេចគិតអំពីបានបុណ្យ
      គុណទោស។ ធ្វើអោយកូនមិនស្គាល់ឳពុកម្តាយ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ហ្នឹងគឺមូលហេតុមក
      ពីឃ្លាតឆ្ងាយពីការអប់រំផ្នែកសាសនា មិនបានពិចារណាអោយបានដឹតដល់ ៕ កូនបែបហ្នឹងលោក
      ហៅថាកូនអកតញ្ញូ ។ លុះណាតែគេទទួលការអប់រំផ្នែកគំនិតស្មារតី អោយបានច្រើនទើបអាចងាក
      មកឃើញគុណបាន។

  3. ចេះមកពីរៀន ថា:

    ពិនិត្យមើលការសរសេររបស់Kaps​ក្បោះក្បាយល្អណាស់​តែដល់
    បែរទៅមើលសំនួរចុងក្រោយដូចមិនស៊ីចង្វាក់សោះ ។ កូនខ្លះគិត
    តែពីលុយយយយយយ ចុះបើលុយនិងមនុស្ស​មិនដែលចេះគ្រប់
    មួយដងណាទេ។ អីលូវមិនចាំបាច់ អាមេរិក ទេស្រុកខ្មែរក៏មានដែរ
    កូនធឺហ្នឹង​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s