តណ្ហានាំមុខ ងងឹតជ្រប់ក្នុងកាម

សេចក្តី​ស្រលាញ់​រវាង​ស្រី​និង​ប្រុស តាម​ការ​ពិត​គឺ​សេចក្តី​ប្រា​ថ្នា ព្រោះ​ត្រូវ​ការ​ចង់​បាន​មក​ឲ្យខ្លួន​ឯង ​។​ សេចក្តី​ប្រាថ្នា​នេះ​ហៅថា​ «កាម» ប្រព្រឹត្ត​ទៅ​ដើម្បី​យក​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ម​ក​គ្រប់​គ្រង​ហួង​ហែង​ ជា​​ការ​ចុះ​ទុន​ដោយ​ការ​សង្ឃឹម​ផល​តប​ស្នង​ពី​អ្នក​ម្ខាង​ទៀត ។ ដូច​ជា​ពាក្យ​និយាយ​ថា «ខ្ញុំ​ស្រលាញ់​អ្នក» មាន​សេចក្តី​បង្កប់​នៅ​ក្នុង​ចិត្ត​អ្នក​និយាយ​គឺ «​ខ្ញុំ (ត្រូវ​ការ​សេចក្តី​) ស្រលា​ញ់ (អំ​ពី) អ្នក​» ហ្នឹង​ឯង ។

បើ​អ្នក​ម្ខាង​ទៀត មិន​សម្តែង​សេចក្តី​ស្រឡាញ់ ឬ មិន​មាន​ទំនាក់​ទំនង​ក្នុង​ការ​ស្រឡាញ់​តប​មក​វិញ​ទេ​នោះ​ គេ​នឹង​ខូច​ចិត្ត​ខូច​ថ្លើម ហើយ​ពោល​រំលឹក​រំលើក​នូវ​ទឹក​ចិត្ត​ព្រម​ទាំង​អំពើ​របស់​គេ​ដូច​ជា​ថា « ខ្ញុំ​ឧស្សាហ៍​ជួយ​​ទំនុក​បម្រុង​ដល់​អ្នក ខ្ញុំ​លះ​បង់​នូវ​អ្វី​ៗ​ច្រើន​យ៉ាង​ដើម្បី​អ្នក ខ្ញុំ​ស្មោះ​ចំពោះ​អ្នក​.​.​.​.​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ឃើញ​មិន​ស្រណោះ​ដល់​ទឹក​ចិត្ត​របស់​ខ្ញុំ​អ៊ី​ចឹង» ដូច្នេះ​ជា​ដើម ។ នេះ​ជា​ការ​សំដែង​ឲ្យ​ឃើញ​ថា ការ​ចុះ​ទុន​គឺ​ដើម្បី​សង្ឃឹម​ផល ដល់​ទៅ​មិន​បាន​ការ​ស្រឡាញ់​តប​ក៏​ខូច​ចិត្ត ពិត​ជា​ល្ងង់​មែន ​។​

ម៉្យាង​ទៀត សេចក្តី​ស្រឡាញ់​រវាង​ស្រី​និង​ប្រុស​នេះ​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស​ដែល​មិន​បាន​លះ​នូវ​កាម​តណ្ហា ។ ដរាប​ណា ដែល​អ្នក​ទាំង​ពីរ​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រពៃណី​ជាតិ និង​ឋិត​នៅ​ក្នុង​សីល​ធម៌​ល្អ​ស្អាត ដរាប​នោះ វា​មិន​ជា​អ្វី​ឡើយ​នៅ​ក្នុង​សង្គម​មនុស្ស​នេះ ស្រឡាញ់​គ្នា​ទៅចុះ បើ​ជា​គូ​គ្រង ឬ​គូ​ព្រេង​ជា​មួយ​គ្នា​ទៅ​ហើយ​នោះ កុំ​តែ​រំលោភ​បំពាន​ឆក់​ដណ្តើម​នូវ​កម្មសិទ្ធ​របស់​គេ ។ មិន​មែន​ថា​ស្រឡាញ់​គ្នា​ជា​គូ​ព្រេង​ត្រឹម​ត្រូវ​ហើយ​មិន​មាន​ទុក្ខ​នោះ​ទេ វា​តែង​តែ​មាន​ជា​ធម្មតា​ដូច​ជា​មា​​ន​ការ​ទាស់​ចិត្ត​គ្នា​ខ្លះ របៀប​ដូច​ជាអ​ណ្តាត​នឹង​ធ្មេញ រួច​ត្រូវ​គ្នា​វិញ និង​មាន​ទុក្ខ​ផ្សេង​ៗ​ទៀត​ព្រោះ​ហេតុ​តែ​ការ​ស្រឡាញ់​ហួង​ហែង​ហ្នឹង​ឯង ។ តែ​បើ​មិន​គ្រប់​គ្រង​ចំណង់​តណ្ហា​ឲ្យ​ឋិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ប្រពៃណី​និង​សីល​ធម៌​ទេ មាន​មួយ​ហើយ​មិន​ល្មម​ត្រូវ​ការ​មាន​ពីរ​មាន​បី ឬ​ក៏​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ដោយ​ប្រការ​ផ្សេង​ៗ​មាន​កា​រំលោភ​បំពាន​ដណ្តើម​កម្មសិទ្ធ​អ្នក​ដទៃ​ជា​ដើម យ៉ាង​នេះ​ទុក្ខ​ទោស ភ័យ​វិបត្តិ​នឹង​តាម​មក​ជា​ប្រាកដ ផ្ទះ​ដែល​ធ្លាប់​តែ​សុខ​ស្ងប់​ក៏​ក្លាយ​ទៅ​ជា​កន្លែង​ក្តៅ​ក្រហាយ​ឈ្លោះ​​ប្រកែក​វាយ​តប់ មាន​រឿង​ប្តឹង​ផ្តល់​ឬ​រហូត​ដល់​ជ្រុល​សម្លាប់​នាំ​ឲ្យ​ជាប់​គុក​ទៀត​ផង​ ។​

បើ​ការ​ស្រលាញ់​នោះ​ជ្រុល​ជ្រួស​ហួស​ព្រំ​ដែន​នៃ​សីលធម៌ មិន​មាន​លោក​បាល​ធម៌​គឺ​ហិរិ​និង​ឱត្តប្បៈ (ខ្មាសបាប​ ខ្លាចបាប ខ្ពើម​បាប) គ្រ​ប់​គ្រង​ទេ គឺ​វា​ចូល​ដល់​តណ្ហា​ងងឹត​មុខ កាម​រាគៈ​បាំង​ភ្នែក ស្បែក​មុខ​ក្រាស់​​សម្លឹង​ភេទ​ផ្ទុយ​គ្នា ថា​ជា​វត្ថុ​សម្រាប់​កំសាន្ត​សប្បាយ ឬ​សម្រាប់​ស្រាយ​ចំណង់ ការ​ស្រេក​ឃ្លាន​របស់​ខ្លួន​​ទៅ​​ទាំង​​អស់ មិន​​វៀរ​​សូម្បី​​តែ​​កូន​​តូច កូន​​បង្កើត ឬ​​កូន​​ប្រសារ ដូច​​មាន​​ដំណឹង​​ដែល​​គួរ​​ឲ្យ​​ស្លុត​​សង្វេគ​​ក្នុង​​ពិភព​លោក​​សព្វ​​ថ្ងៃ​​នេះ ​។ «បទ​ពិ​ចារណា»

About ភិក្ខុធម្មានន្ទ

បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប! សូមស្វាគមន៍ព្រះតេជគុណ អស់លោក លោកស្រី យុវ័នយុវតី ពូ អ៊ំ មីង មា គ្រប់​ស្រទាប់ គ្រប់​ទិស​ទី​ទាំង​អស់! សូម​អរ​គុណ​ដែល​បាន​ចូល​មក​ដល់​ទី​នេះ។ បានជាមកដល់ ទីនេះហើយ សូមកុំរារែកក្នុងការចែករំលែក យោបល់នានាតាមការគួរ! ចូរចម្រើនគ្រប់គ្រប់គ្នា!!
This entry was posted in បទពិចារណា and tagged , . Bookmark the permalink.

3 Responses to តណ្ហានាំមុខ ងងឹតជ្រប់ក្នុងកាម

  1. ថី មុនី និយាយថា៖

    អរព្រះគុណណាស់ព្រះអង្គ ! ដែលបានយកព្រះទ័យស្រាវជ្រាវ និងចែករំលែកដល់គ្រប់សាធុជន អ្នកចូលចិត្តសិក្សាព្រះពុទ្ធធម៌ ។
    តពីនេះទៅខ្ញុំព្រះករុណាសូមព្រះអង្គ ព្រះមេត្តាជួយស្រាវជ្រាវពី (បដិវេធធម៌) ដែលព្រះសាស្តា បានត្រាស់ ដឹង ។ ចង់ដឹងថា (បដិវេធធម៌)នេះតើដូចម្តចដែរ ។
    សូមព្រះអង្គ ព្រះមេត្តាប្រោស !

  2. Pingback: ទុក្ខឥតល្ហែ | គេហទំព័រព្រះពុទ្ធសាសនាខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s